ផ្ទាំងផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាលអង់គ្លេស ចង់បើកឲ្យប្រើមុខងារ “រក្សាគន្លងស្វ័យប្រវត្តិ” តាមដងផ្លូវនៅឆ្នាំក្រោយ

រដ្ឋាភិបាលអង់គ្លេស កំពុងតែពិចារណាលើការដាក់ឲ្យប្រើប្រាស់ “ប្រព័ន្ធមុខងាររក្សាគន្លងស្វ័យប្រវត្តិត Automated Lane Keeping System (ALKS)” នៅលើដងផ្លូវរបស់ខ្លួន ចាប់ផ្តើមពីដើមឆ្នាំក្រោយទៅ។

យោងតាមនាយកដ្ឋានដឹកជញ្ជូនអង់គ្លេស បានឲ្យដឹងថា ប្រព័ន្ធមុខងារខាងលើនឹងអនុញ្ញាតឲ្យរថយន្តអាចគ្រប់គ្រងខ្លួនឯងរយៈពេលវែង ដោយមិនត្រូវការអ្នកបើកបរមករំខានឡើយ។ គោលបំណងរបស់រដ្ឋាភិបាលអង់គ្លេស គឺចង់អនុញ្ញាតឲ្យប្រើប្រព័ន្ធនេះនៅល្បឿនដល់ទៅ ៧០ម៉ាយ៍ក្នុងមួយម៉ោង ឬ ១១២គីឡូម៉ែត្រក្នុងមួយម៉ោង លើដងផ្លូវក្នុងប្រទេសរបស់ខ្លួន។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអង់គ្លេស លោក Rachel Maclean បានឲ្យដឹងថា “បច្ចេកវិទ្យាស្វ័យប្រវត្តិតអាចធ្វើឲ្យការបើកបរកាន់តែមានសុវត្ថិភាព រលូន និងងាយស្រួលជាងមុន ហើយអង់គ្លេសគួរតែជាប្រទេសដំបូងគេបង្អស់ ដែលមើលឃើញអត្ថប្រយោជន៍មួយនេះ ដើម្បីទាក់ទាញឲ្យក្រុមហ៊ុនផលិតរថយន្តនានា ខិតខំអភិវឌ្ឍន៍ និងធ្វើតេស្តបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត”។

គួរឲ្យដឹងថា Automated Lane Keeping System ឬ ALKS មិនមែនបង្កើតឡើងដើម្បីឲ្យប្រើប្រាស់គ្រាន់តែជាមុខងារជំនួយប៉ុណ្ណោះទេ តែវាអនុញ្ញាតឲ្យអ្នកបើកបរពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យានេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតា! ឡានអគ្គិសនីអាមេរិក សាកភ្លើង២០នាទី ជិះបានជិត ៥០០គ.ម៉

ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Lucid Motors បានអះអាងថា រថយន្តម៉ូដែលថ្មីរបស់ខ្លួនម៉ូដែល Lucid Air នឹងក្លាយជារថយន្តអគ្គិសនី ដែលអាចសាកភ្លើងលឿនបំផុតលើពិភពលោក។

រថយន្តអត់ប្រើសាំង Lucid Air ថ្មី ដែលនឹងបង្ហាញខ្លួននាថ្ងៃទី០៩ ខែកញ្ញាខាងមុនេះ នឹងបំពាក់គ្រោងឆ្អឹង 900V+ Electrical Architecture រួមទាំងបន្ទះអាគុយ lithium-ion កែច្នៃពិសេស និង អាគុយជំនាន់ថ្មី ព្រមទាំង ប្រព័ន្ធគ្រប់គ្រងកំដៅកម្រិតខ្ពស់ ដែលអាចឲ្យវាសាកភ្លើងបានដល់ទៅ ២០ម៉ាយ៍ ឬ ៣២គីឡូម៉ែត្រ ក្នុងមួយនាទី តាមរយៈកម្លាំងសាក ៣០០គីឡូវ៉ាត់។

តាមរយៈតួលេខខាងលើ រថយន្តនោះនឹងអាចសាកភ្លើងបាន​ ៣០០ម៉ាយ៍ ឬ ៤៨០គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ២០នាទីប៉ុណ្ណោះ។ គួរឲ្យដឹងថា រថយន្ត Lucid Air នឹងមានចម្ងាយបើកបរសរុប ៥១៧ម៉ាយ៍ ឬស្មើនឹង ៨៣២គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អោយតែទិញរថយន្តម្តងៗ តែងតែអន់ចិត្តរឿងមួយនេះ

ក្នុងការសម្រេចចិត្តចំណាយលុយអស់រាប់ម៉ឺនដុល្លារដើម្បីទិញរថយន្ត មិនថារថយន្តថ្មីឬក៏មួយទឹកអ្នកប្រាកដជាបានត្រួតពិនិត្យគ្រប់យ៉ាងអស់ហើយ តែបែជាខកចិត្តរឿងមួយ នោះគឺម៉ាញ៉េដែលបំពាក់មកជាមួយ មិនមានភាពទាន់សម័យ ឬទំនើបទាល់តែសោះ ប៉ុន្តែថ្ងៃនេះខេមបូអូតូ នឹងប្រាប់់អ្នកទាំងអស់គ្នាពីម៉ាញ៉េឡានមួយប្រភេទ ដែលមានភាពទំនើប និងទាន់សម័យ បំពាក់ជាមួយមុខងារដ៏សំបូរបែប គឺម៉ាញ៉េ Pioneer ម៉ូដែល DMH-Z5350BT ដែលមានអេក្រង់ធំរហូតដល់ ៦,៨អ៊ីញ លក្ខណះ Capacitive Touch ដែលផ្តល់នូវភាពងាយស្រួយក្នុងការចុចបញ្ជារ ផ្តល់រូបភាពច្បាស់មិនចាញ់ពន្លឺថ្ងៃ រចនាឡើងយ៉ាងស្រស់ស្អាត សាកសមនឹងរថយន្តជាទីស្រលាញ់របស់លោកអ្នក មិនត្រឹមតែប៉ុណ្ណោះវាមានមុខងារនិងអត្ថប្រយោជន៏ជាច្រើនដូចជា:

  • អាចប្រើ Apple CarPlay និង Android Auto ដើម្បីអាចមើលផែនទីបាន
  • អាចភ្ចាប់កាមេរ៉ាមើលក្រោយ ដើម្បីងាយស្រួលចូលចំណតឬថយរថយន្តផ្តល់នូវសុវត្ថិភាពខ្ពស់
  • ទទួលបានគុណភាពសំឡេងពិរោះរណ្តំ
  • អាចភ្ជាប់ជាមួយប៊ូតុងចង្កូត កាន់តែងាយស្រួលក្នុងការបញ្ជារ
  • មាន Microphone អាចនិយាយទូរសព្ទ័បាន
  • មាន Bluetooth, USB, AUX
រថយន្តគំរូដែលបានតម្លើងម៉ាញ៉េម៉ាកPioneer

បន្ថែមពីនេះ លោកអ្នកនឹងទទួលបាននូវការធានារហូតដល់រយះពេល ១ឆ្នាំ ពីអ្នកឯកទេសបំពាក់គ្រឿងរថយន្ត អាយខា – iCar។ ដើម្បីអោយកាន់តែជ្រាបច្បាស់លោកអ្នកអាចនាំយករថយន្តរបស់លោកអ្នកទៅកាន់ អាយខា – iCar ដោយផ្ទាល់។ អាយខា – iCar ក៏មានគ្រឿងបំពាក់រថយន្តជាច្រើនទៀត និងសំបូរបែបជាងគេ ផ្តល់ជូនទាំងតម្លៃ សេវាកម្ម និងទំនុកចិត្តខ្ពស់បំផុត។

សម្រាប់ព័ត៏មានបន្ថែមសូមទាក់ទង ០៧៨ ៩៦០ ០០០ / ០៩៦ ៥៩៦​ ០០០០ / ០៩៧ ៥៩៦ ០០០០ ឬតាមរយះទំព័រហ្វេសប៊ុកផ្លូវការ​ https://www.facebook.com/iCARkh/

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាកឡានប្រណីតកូរ៉េ ឡើងវ៉ាម៉ាក Mercedes និង BMW បានសម្រេច

Genesis បាន​សាង​ខ្លួន​ក្លាយ​ជា​ម៉ាក​រថយន្ត​ប្រណីត​ដែល​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ជា​ទឹកដី​កំណើត ដោយ​បាន​យក​ឈ្នះ​ម៉ាក Mercedes-Benz។

គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​កក្កដា ម៉ាក Genesis អាច​លក់​ចេញ​បាន ៦០ ០០៦គ្រឿង នៅ​កូរ៉េ​ខាង​ត្បូង ប្រៀប​នឹង Mercedes-Benz លក់​បាន ៤១ ៥៨៣​គ្រឿង និង BMW លក់​ចេញ​បាន ២៩ ២៤៦​គ្រឿង។ តួ​លេខ​របស់ Genesis មាន​កំណើន​រហូត​ដល់ ៦៥% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន។

គួរ​ដឹង​ថា Genesis ធ្លាប់​បាន​យក​ឈ្នះ​ម៉ាក​រថយន្ត​អាល្លឺម៉ង់​ម្ដង​ដែរ​កាល​ពី​ឆ្នាំ ២០១៦។ យ៉ាងណាក្ដី​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ តំណែង​កំពូល​ត្រូវ​បាន​​ Mercedes-Benz ដណ្ដើម​យក​បាន ហើយ Genesis ថែម​ទាំង​ចាញ់​ច្រាប​ BMW ក្នុង​ឆ្នាំ ២០១៧ និង ២០១៨ ផង​ដែរ។

កត្តា​ដែល​នាំ​ឲ្យ Genesis ជោគជ័យ​នា​ឆ្នាំ​នេះ​គឺ​ដោយ​សារ​តែ​រថយន្ត​ SUV ប្រណីត GV80 ដែល​​​បាន​ចេញ​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក​នា​ខែ​មីនា។ គិត​មក​ដល់​ខែ​កក្កដា​នេះ Genesis អាច​លក់ SUV របស់​ខ្លួន​​​បាន​ចំនួន ២០ ០១៦​គ្រឿង ជិត​ដល់​គោលដៅ​កំណត់​សម្រាប់​ឆ្នាំ ២០២០ ដែល​កំណត់​ថា​នឹង​លក់​ឲ្យ​បាន ២៤ ០០០គ្រឿង៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Sorento ឆ្នាំ២០២១ បំពាក់កៅអី៣ជួរ ជិះ១០០គ.ម៉ ស៊ីសាំង៦លីត្រ ចេញតម្លៃលក់ផ្លូវការ

ក្រុមហ៊ុណ Kia ប្រកាសចេញរថយន្ត Sorento ជំនាន់ថ្មី ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅក្នុងប្រទេសអង់គ្លេស ដោយមានជម្រើសចំនួន ៣ គឺ Sorento 2, Sorento 3 និង Sorento 4។

រថយន្ត Kia Sorento ថ្មីនេះមានតម្លៃចាប់ពី ៥០ ៨១០ដុល្លារ សម្រាប់ម៉ូដែល Sorento 2 ដោយមានបំពាក់ចង្កៀង LED, យ៉ាន់ Alloy ១៧អ៊ីញ, កៅអីមុខ និងដៃចង្កូតមានមុខងារកម្តៅ, ម៉ាស៊ីនត្រជាក់ ២តំបន់ ហើយមានរន្ធខ្យល់នៅកៅអីជួរទី៣, កុងទ័រឌីជីថល ១២,៣អ៊ីញ និង អេក្រង់កម្សាន្ត ៨អ៊ីញ ជាដើម។

ចំពោះ Sorento 3 វិញ មានតម្លៃចាប់ពី ៥៣ ៩៥០ដុល្លារ មានបន្ថែមយ៉ាន់ ១៩អ៊ីញ, ប៉ាណាមុខពណ៌ខ្មៅរលោង, ដៃទ្វារក្រូមេ, កញ្ចក់ក្រោយពណ៌ខ្មៅ, កៅអីស្បែក, កៅអីខាងក្រោយមានមុខងារកម្តៅ និងឃ្លុបក្រោយអូតូ ជាដើម។

ចំណែកឯ Sorento 4 វិញ មានតម្លៃចាប់ពី ៦១ ៤០៥ដុល្លារ មានបំពាក់កៅអីស្បែកប្រភេទ Nappta Leather, កៅអីមុខមានមុខងារបញ្ចេញខ្យល់, ដំបូលកញ្ចក់វែង Panoramic Sunroof, កុងទ័របាញ់លើកញ្ចក់ Head-up Display និង ប្រព័ន្ធសំឡេង Bose ជាដើម។

គ្រប់ម៉ូដែលទាំងអស់បំពាក់ម៉ាស៊ីន Hybrid ចំណុះ ១,៦លីត្រ ជាមួយម៉ូទ័រអគ្គិសនីមួយ និងកញ្ចប់អាគុយ Hybrid មួយ មានកម្លាំងសរុប ២២៥សេះ ប្រើប្រអប់លេខអូតូ ៦វគ្គ និងប៉ុងពីរ AWD ហើយមានកម្រិតស៊ីសាំងជាមធ្យម ៦,៩លីត្រ/១០០គីឡូម៉ែត្រ។

សម្រាប់ម៉ូដែល Sorento 3 ក៏មានជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ CRDi Turbo មានកម្លាំង ១៩៩សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ ហើយមានកម្រិតស៊ីប្រេងជាមធ្យម ៦,៧លីត្រ/១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevy Corvette ២០២០ ជាង ៦ពាន់គ្រឿង ត្រូវហៅត្រលប់ចូលវិញដោយសារ…

ក្រុមហ៊ុន​ Chevrolet​ បានធ្វើការប្រកាសហៅរថយន្ត​Corvette ២០២០របស់ខ្លួនចូលរោងចក្រវិញ​​​ បន្ទាប់ពីមានបញ្ហារបើកគម្រប់ខាងមុខពេលកំពុងបើកបរ។

តាមសម្តីរបស់លោក​ Daniel Flores​ បាននិយាយថា​​​ ការហៅមកវិញនៃរថយន្ត Corvette ​២០២០នេះ មានចំនួនប្រហែល ៦​​ ៦៦១​ គ្រឿង​​ ដោយឡែកចំពោះ Corvette ដែលពុំទាន់លក់ចេញនោះ​​ គឺនឹងធ្វើការត្រួតពិនិត្យ និងជុសជុលឡើងវិញ​​ ហើយពេលវេលានៃការហៅមកវិញនេះ​ គឺនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នោះទេ​​​​។

យោងទៅតាម​របាយការណ៏ពីក្រុមហ៊ុនGM ស្តីពីបញ្ហានេះ បានបង្ហាញថា ប្រសិនបើអ្នកបើកក្នុងល្បឿនលឿននោះ​​ គម្រប់ខាងមុខវានិងរបើកឡើងលើ ដែលនាំអោយមានគ្រោះថ្នាក់ដល់អ្នកជាមិនខាន​ ដោយសារអ្នកបើកបរមិនអាចដឹងពីសញ្ញាមុនឡើយ សូម្បីតែសម្លេងសញ្ញាអាសន្ន​​​។

តាមការបញ្ជាក់របស់ក្រុមហ៊ុនទៅលើបញ្ហានេះ​​ ដើម្បីសុវត្តិភាពក្នុងការបើកបរ អ្នកបើកបរទាំងអស់គួរ បើកបរត្រឹមល្បឿនកំណត់ ​៤២ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ​​​ ប្រសិនបើមានអ្វីកើតឡើងយើងអាចរួចផុតពីគ្រោះថ្នាក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន RAM 1500 TRX ប្រភេទពិសេស លក់ដាច់អស់ក្នុងពេលត្រឹម ៣ម៉ោង

នៅ​ពេល​ដែល RAM បង្ហាញ​ចេញ​រថយន្ត​ 1500 TRX Launch Edition មាន​មនុស្ស​ជា​ច្រើន​ភ្ញាក់ផ្អើល​នឹង​តម្លៃ​របស់​វា ដែល​មាន​ចាប់​ពី ៩២ ០១០​ដុល្លារ​ឯណោះ។

យ៉ាងណាក្ដី RAM បាន​បញ្ជាក់​ថា​​រថយន្ត​​​​​សរុប​ទាំង​អស់​​​ ៧០២​គ្រឿង​នៃ​ 1500 TRX Launch Edition នេះ បាន​លក់​ដាច់​អស់​ក្នុង​ពេល​ប្រហែល​ជា ៣​ម៉ោង​ប៉ុណ្ណោះ។ គួរ​ដឹង​ថា​រថយន្ត​ 1500 TRX Launch Edition នេះ មាន​តម្លៃ​ថ្លៃ​ជាង​ប្រភេទ​ធម្មតា​​ខ្ទង់ ២​ម៉ឺន​ដុល្លារ ដោយ​វា​ពិសេស​ត្រង់​ថា​មាន​រូបរាង​ខុស​ពី​ប្រភេទ​ធម្មតា និង​មាន​​បង្កើន​សមត្ថភាព​លើ​ការ​បើកបរ​ផ្លូវ​ពិបាក​កាន់​តែ​ខ្លាំង​ផង​ដែរ។

​រថយន្ត​ភីកអាប់​​​ 1500 TRX Launch Edition នេះ​មាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ដូច​ជា​ប្រភេទ​ធម្មតា​ដែរ ពោល​គឺ​មាន​ម៉ាស៊ីន Supercharged ចំណុះ៦ ៦,២លីត្រ ៨ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ៧០២សេះ។ វា​មាន​ប្រើ​ប្រាស់​ប្រអប់​លេខ​អូតូ ៨វគ្គ និង​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន។ ម៉ាស៊ីន​រថយន្ត​ អាច​ឲ្យ​រថយន្ត​ស្ទុះ​ពី ០-៩៦ គ.ម/ម៉ ក្នុង​ពេល​ត្រឹម ៤,៥វិនាទី៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Canoo គ្រោងបង្ហាញខ្លួនជាសាធារណៈឆាប់ៗនេះ បន្ទាប់ពី…

ក្រុមហ៊ុន Canoo ដែលក្រុមហ៊ុនរថយន្តអគ្គិសនីថ្មីថ្មោងមួយ បានប្រកាសពីការច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Hennessy Capital Acquisition Corp IV ដែលនឹងបង្ហាញជាសាធារណៈក្រោមស្លាកសញ្ញាឈ្មោះ CNOO នៅលើទីផ្សារភាគហ៊ុនរបស់ NASDAQ មុនដំណាច់ឆ្នាំនេះ។


ជាមួយនឹងការប្រកាសនេះក្រុមហ៊ុន Canoo កំពុងដើរតាមគន្លងរបស់ក្រុមហ៊ុន Nikola Motor និង Fisker ដែលបានរួមបញ្ចូលគ្នាក្រោមរូបភាពហៅថា “blank check”។ ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរនេះមានតម្លៃចំនួន ២,៤ ពាន់លានដុល្លារ ដែលនឹងផ្តល់ប្រាក់ជាង ៦០០ លានដុល្លារសម្រាប់ការអភិវឌ្ឍយានយន្តអគ្គិសនីរបស់ Canoo ។


ក្រុមហ៊ុន Canoo ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ ដោយអតីតនាយកប្រតិបត្តិក្រុមហ៊ុន BMW ដែលគ្រោងនឹងចាប់ផ្តើមការលក់រថយន្តអគ្គិសនីរបស់ខ្លួននៅដើមឆ្នាំ ២០២២។

គួរបញ្ជាក់ផងដែរថាCanoo បានដាក់បង្ហាញឡានអគ្គិសនីចំនួន ៧ កៅអីរបស់ខ្លួនកាលពីខែកញ្ញាឆ្នាំមុន។ វាត្រូវបានគាំទ្រដោយប្រព័ន្ធម៉ូឌុល​ និងមានម៉ូទ័រអេឡិចត្រិចដែលមានភ្ជាប់នៅខាងក្រោយដែលអាចផលិតបានកម្លាំង​ ៣០០ សេះ និងមានថាមពលថ្ម ៨០ គីឡូវ៉ាត់ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការធ្វើតេស្តថ្មីបង្ហាញថា BMW M8 Competition អាចជាន់ពីកុងទ័រ ០-១០០ ប្រើពេលតែ២,៥វិនាទី

ការធ្វើតេស្តថ្មីមួយបានបង្ហាញថា រថយន្ត BMW M8 Competition ស៊េរីឆ្នាំ២០២០ មិនត្រឹមតែជារថយន្ត BMW ដែលរហ័សបំផុតនៅលើទីផ្សារបច្ចុប្បន្នឡើយ ប៉ុន្តែក៏ជារថយន្តដែលលឿនបំផុតមួយផងដែរ។

M8 Competition មានបំពាក់ម៉ាស៊ីន twin-turbocharged ចំណុះ ៤,៤លីត្រ V8 មានកម្លាំង ៦១៦សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ M Steptronic និងប៉ុងពីរ xDrive AWD។

BMW អះអាងជាផ្លូវការថា M8 Competition ត្រូវការពេល ៣,២វិនាទី ដើម្បីអាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ទោះជាយ៉ាងណា គេហទំព័រ Car and Driver បានយករថយន្តនេះទៅធ្វើតេស្ត ហើយរកឃើញថា វាត្រូវការពេលត្រឹមតែ ២,៥វិនាទីប៉ុណ្ណោះ។

គួរឲ្យដឹងថា រថយន្ត BMW M8 Competition ស៊េរីឆ្នាំ២០២០ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១៤៧ ៩៩៥ដុល្លារ សម្រាប់ម៉ូដែល Coupe និង ១៥៧ ៤៨៥ដុល្លារ សម្រាប់ម៉ូដែល Convertible (បើកដំបូល)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG6 ប្រភេទសាកភ្លើងបាន ជិះបានចម្ងាយ ៧០គ.ម បើប្រើភ្លើងសុទ្ធ

MG បាន​បង្ហាញ​ចេញ​រថយន្ត MG6 ប្រភេទ PHEV ក្នុង​ប្រទេស​ចិន ដែល​រថយន្ត​ប្រភេទ​នេះ​អាច​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​ផង និង​ប្រើ​ប្រាស់​ថាមពល​ពី​ម៉ាស៊ីន​សាំង​​ផង។

រថយន្ត​ប្រភេទ​ PHEV នេះ ហាក់​ដូច​ជា​​ផ្ដោត​ទៅ​កាន់​បែប​ស្ព័រ​ ដោយ​រូបរាង​ខាង​ក្រៅ​ និង​ខាង​ក្នុង​របស់​រថយន្ត​ត្រូវ​បាន​ឌីហ្សាញ​ឡើង​បែប​រថយន្ត​ស្ព័រ​តែ​ម្ដង។ រថយន្ត​នេះ​មាន​បំពាក់​ប៊ូតុង​ក្រហម​មួយ​នៅ​ក្បែរ​ចង្កូត​រថយន្ត​ឈ្មោះ​ថា​ Super Sport ដែល​បញ្ជា​លើ​​មុខងារ​ស្ព័រ​​សម្រាប់​ម៉ូតូ និង​បូម​រថយន្ត។

រថយន្ត​នេះ​ដំណើរ​ការ​ដោយ​ម៉ាស៊ីន ២,០លីត្រ ប្រភេទ Turbo ដែល​គួប​ផ្សំ​ជា​មួយ​ម៉ូទ័រ​អគ្គិសនី​មួយ​អាច​ផលិត​កម្លាំង​បាន​សរុប ៣០៥សេះ ​អម​ដោយ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ១០​វគ្គ និង​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​មុខ។ MG6 PHEV នេះ​អាច​បើកបរ​ដោយ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​បាន​ចម្ងាយ ៧០​គីឡូម៉ែត្រ​ផង​ដែរ។

តម្លៃ​របស់ MG6 PHEV គឺ​មាន​ចាប់​ពី​ ១៥៩ ៨០០យ័ន ដល់ ១៧៨ ៨០០យ័ន ដែល​ស្មើ​ប្រមាណ ២៣ ១៤០​ដុល្លារ ដល់ ២៥ ៨៩២​ដុល្លារ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+