ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះនែកជា Lamborghini ដែលគ្រប់គ្នាអាចមានលុយទិញ

នៅពេលដែលគេនិយាយពីម៉ាក Lamborghini អ្នកប្រាកដជាគិតដល់រថយន្ត Supercar ទំនើបៗ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចមានលទ្ធភាពទិញវាប្រើឡើយ។

ឥឡូវនេះ Lamborghini បានសហការណ៍ជាមួយក្រុមហ៊ុនផលិតដបទឹកអ៊ីតាលីមួយមានឈ្មោះថា 24Bottles ដើម្បីផលិតដបទឹកម៉ាក Automobili Lamborghini។

ដបទឹក Automobili Lamborghini នេះ ទទួលបានការឌីហ្សាញបែបប៉ារ៉ា ដែលបំផុសតាមរថយន្ត Aventador SVJ ហើយត្រូវផលិតឡើងដោយដៃ ដែលធ្វើឲ្យវាកាន់តែពិសេស។

យោងតាមប្រភពព័ត៌មាឲ្យដឹងថា ដបទឹកនេះអាចរក្សាទឹកក្តៅឲ្យនៅក្តៅ រហូតដល់ទៅ ១២ម៉ោង និងទឹកត្រជាក់ដល់ ២៤ម៉ោងឯណោះ។ គួរឲ្យដឹងថា វាត្រូវបានដាក់លក់ក្នុងតម្លៃ ៣៩ផោន ឬប្រហែល ៤៥ដុល្លារក្នុងមួយដប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងហើយ! ថ្ងៃបើកឲ្យកក់លុយ និងថ្ងៃចូលរោងចក្រផលិតរបស់ Ford Ranger ឆ្នាំ២០២១

កាលពីខែមុន ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្ត Ford F-150 ស៊េរីឆ្នាំ២០២១ ថ្មី ដែលបានផ្លាស់ប្តូររូបរាងថ្មី ម៉ាស៊ីនថ្មី និងបច្ចេកវិទ្យាកាន់តែទំនើប។ ដោយឡែក អ្នកនឹងត្រូវរង់ចាំយូរទម្រាំរថយន្ត Ford Ranger ជំនាន់ថ្មីបង្ហាញខ្លួន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Ford Ranger ជំនាន់ថ្មី នឹងបង្ហាញខ្លួនលឿនបំផុតនៅឆ្នាំ២០២២ ដូច្នេះគេមិនរំពឹងថាស៊េរីឆ្នាំ២០២១ មានការផ្លាស់ប្តូរច្រើនឡើយ។

ទោះជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានបង្ហាញថា ក្រុមហ៊ុន Ford នឹងបើកឲ្យកក់រថយន្ត Ranger ឆ្នាំ២០២១ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ មុនពេលវាចូលរោងចក្រផលិតនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។

គួរឲ្យដឹងថា Ford Ranger ឆ្នាំ២០២១ នឹងត្រូវផលិតនៅរោងចក្រ Michigan Assembly Plant ជាមួយនឹងរថយន្ត Ford Bronco ឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខ្ទេចឡាន Ferrari មួយគ្រឿង ព្រោះតែអតិថិជនបើកសាក

អំឡុង​ការ​បើកបរ​​សាក​ល្បង​នូវ​រថយន្ត Ferrari F40 អតិថិជន​ដែល​អ្នក​បើកបរ​បាន​ធ្វើ​ឲ្យ​រថយន្ត​បាត់​ម្ចាស់​ការ បើក​ទៅ​ប៉ះ​ដង​បង្គោល និង​ដើម​ឈើ​ជា​ច្រើន ដែល​រឿង​រ៉ាវ​កើត​ឡើង​ក្នុង​រដ្ឋ Queensland ប្រទេស​អូស្ត្រាលី។

ហេតុការណ៍​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ១១៖៣០ ព្រឹក ម៉ោង​ក្នុង​ស្រុក​នៅ​ប្រទេស​អូស្ត្រាលី នា​វេលា​ថ្ងៃ​សុក្រ​ទី ១៧ ខែ​កក្កដា​នេះ ដែល​កើត​ឡើង​នៅ​​លើ​ផ្លូវ​ Beaudesert Nerang ក្បែរ​​ក្រុង Canungra។ សំណាង​ល្អ​នោះ​គឺ​អ្នក​ស្ថិត​នៅ​ក្នុង​រថយន្ត​មិន​មាន​រង​របួស​​ដោយ​សារ​​គ្រោះ​ថ្នាក់​នេះ​ទេ ប៉ុន្តែ​គេ​នៅ​រង់​ចាំ​មើល​នៅ​ឡើយ​ថា​គេ​នឹង​ចាត់​វិធានការ​បែប​ណា​លើ​​អ្នក​បើកបរ​។

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​អូស្ត្រាលី Mercury បាន​ឲ្យ​ដឹង​ថា​រថយន្ត Ferari F40 នៅ​​ប្រទេស​អូស្ត្រាលី​មាន​តែ​ពីរ​គ្រឿង​ប៉ុណ្ណោះ​ដែល​មាន​ដាក់​លក់​លើ​ទីផ្សារ ដែល​សុទ្ធ​សឹង​តែ​មាន​តម្លៃ​ក្បែរៗ​ពីរ​លាន​ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley ចេញឡាន Bentayga ឆ្នាំ២០២១ ប្រភេទ ៤កៅអីថ្មី ផាសុកភាពលំដាប់ផ្កាយ៥

ក្រុមហ៊ុន Bentley បានប្រកាសចេញរថយន្ត SUV ម៉ូដែល Bentayga ស៊េរីឆ្នាំ២០២១ ប្រភេទ ៤កៅអីថ្មី ដែលផ្តល់នូវផាសុកភាពកាន់តែខ្លាំង សម្រាប់អ្នកដំណើរនៅផ្នែកខាងក្រោយ។

កៅអីក្រោយលើ Bentayga ឆ្នាំ២០២១ ត្រូវបានឌីហ្សាញឡើងវិញថ្មីទាំងស្រុង ដោយផ្តល់កន្លែងដាក់ជើងកាន់តែទូលាយជាងមុន ១០០មីល្លីម៉ែត្រ ហើយអាចកាច់ទេរមកក្រោយកាន់តែទាបជាងមុន ពី ៣២ ទៅ ៤០ដឺក្រេ។ មិនតែប៉ុណ្ណោះ កៅអីនេះកាន់តែអោបអ្នកដំណើរជាងមុន ជាពិសេសត្រង់កន្លែងស្មា ដែលផ្តល់ផាសុកភាពកាន់តែប្រសើរថែមមួយកម្រិតទៀត។

កៅអីដែល Bentley ហៅថា “Four Seat Comfort Specification” នេះ ក៏បានបន្ថែមមុខងារបាញ់ខ្យល់, មុខងារម៉ាស្សា ៦បែបខុសៗគ្នា និង ខ្នើយកើយមួយផងដែរ។ ក្នុងនោះ អ្នកដំណើរផ្នែកខាងក្រោយអាចបញ្ជាមុខងារកៅអីរបស់ខ្លួន តាមរយៈអេក្រង់ Touchscreen ទំហំធំជាងមុនថ្មី គឺទំហំ ៥អ៊ីញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi ចេញឡាន R8 V10 ថ្មី ផលិតតែ ៣០គ្រឿងគត់

Audi នឹងឈប់ផលិតរថយន្ត R8 ប្រភេទ Base Model ដោយបានចេញម៉ូដែល R8 V10 quattro Limited Edition ដែលផលិតមានចំនួនកំណត់ត្រឹមតែ ៣០គ្រឿងប៉ុណ្ណោះ ដោយមានជម្រើស ៣ពណ៌ គឺ ខៀវ Mugello Blue, ទឹកប្រាក់ Avus Silver និង បៃតង Sonoma Green។

រថយន្ត R8 ខាងលើនឹងមានការតុបតែងផ្នែកខាងក្រៅ និងខាងក្នុងប្លែកខុសពីប្រភេទ Base Model ធម្មតា ហើយនឹងចេញលក់ក្នុងតម្លៃ ១៨៦ ០០០ដុល្លារ សម្រាប់ប្រភេទ Coupe និង ១៩៥ ០០០ដុល្លារ សម្រាប់ប្រភេទ Spyder។

រថយន្តស្ព័រនេះបំពាក់ម៉ាស៊ីន naturally aspirated V10 មានកម្លាំង ៥៦២សេះ ប្រើប្រអប់លេខអូតូ ៧វគ្គ S Tronic dual-clutch និងប៉ុងពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូរ៉េខាងត្បូងចូលចិត្ត Tesla ខ្លាំង ឥឡូវឡាន Model 3 នាំចូលច្រើនជាងគេលំដាប់លេខ២

មិថុនា គឺ​ជា​ខែ​ដ៏​ល្អ​ជាង​គេ​មួយ​សម្រាប់​​ក្រុមហ៊ុន Tesla ដោយ​​នៅ​ទីផ្សារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ក្រុមហ៊ុន​អាច​លក់​រថយន្ត​បាន​សរុប ២ ៨២៧​គ្រឿង ឡើង​ពី​ការ​ដាំ​ក្បាល​ចុះ​កាល​ពី​ខែ​មេសា និង​ខែ​ឧសភា។

ក្នុង​នោះ​រថយន្ត Model 3 ក្លាយ​ជា​រថយន្ត​នាំ​ចូល​ទៅ​កាន់​កូរ៉េ​ច្រើន​ជាង​គេ​លំដាប់​លេខ​ពីរ នាំ​មុខ​រថយន្ត BMW 5-Series និង​រថយន្ត​ Audi A6 ដោយ​នៅ​ពី​ក្រោយ​តែ​រថយន្ត​ Mercedes-Benz E-Class តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Reuters។

ផ្អែក​តាម​ប្រភព​អនាមិក​មួយ​បាន​ឲ្យ​ដឹង​ថា​​នៅ​មាន​រថយន្ត​ Model 3 ប្រមាណ ៤ ទៅ ៥​ពាន់​គ្រឿង​ទៀត ដែល​អតិថិជន​នៅ​កូរ៉េ​ខាង​ត្បូង​បាន​កុម្ម៉ង់​ទិញ។ យ៉ាងណាក្ដី​​រថយន្ត​ភាគ​ច្រើន​ត្រូវ​រង់ចាំ​ដល់​​ខែ​កញ្ញា ទើប​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង។

ការ​ដែល​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផ្ដល់​ទឹក​ប្រាក់​ជំនួយ​សម្រាប់​ការ​ទិញ​រថយន្ត​អគ្គិសនី Model 3 រហូត​ដល់​ប្រមាណ ១០ ៣៨០​ដុល្លារ អាច​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​រថយន្ត​នេះ​កើន​ឡើង​ចំនួន​លក់។ ​បើ​ទូទាត់​ទៅ​អតិថិជន​ដែល​ចង់​ទិញ​រថយន្ត Tesla Model 3 នៅ​កូរ៉េ​ខាង​ត្បូង​ ត្រូវ​ចំណាយ​ទឹក​ប្រាក់​មិន​ដល់ ៤​ម៉ឺន​ដុល្លារ​ឡើយ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានបងប្អូន Mazda6 តម្លៃជាង ២ម៉ឺនដុល្លារ លក់ផ្ដាច់មុខតែនៅចិន

កាល​ពី​ថ្មីៗ​នេះ​ម៉ាក​យីហោ​រថយន្ត​ចិន Hongqi បាន​ប្រកាស​ចេញ​រថយន្ត​ស៊េរី​ថ្មី Hongqi H5 ជា​ប្រភេទ Sedan ដែល​រថយន្ត​នេះ​មាន​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ដូច​គ្នា​នឹង​រថយន្ត​ Mazda6 ដែរ។

រថយន្ត​ Hongqi H5 នេះ​មាន​លក់​ផ្ដាច់​មុខ​តែ​នៅ​ប្រទេស​ចិន​​ប៉ុណ្ណោះ ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ត្រឹម​ចាប់​ពី​ប្រមាណ ២៣ ២៦៥ដុល្លារ ដល់​ថ្លៃ​បំផុត​​ប្រមាណ ២៧ ២៦០​ដុល្លារ។ ការ​រចនា​របស់​ Hongqi H5 មាន​ភាព​លេច​ធ្លោ​ជា​ពិសេស​នៅ​ផ្នែក​ខាង​មុខ​ដែល​មាន​ផ្ទាំង​ប៉ាណា​ទំហំ​ធំ មាន​អម​ដោយ​អំពូល​ភ្លើង​ប្រភេទ LED ដែល​មាន​ការ​ឌីហ្សាញ​បែប​ស្រួច​។

នៅ​ផ្នែក​ខាង​ក្នុង​មើល​ទៅ​មាន​បំពាក់​ដោយ​បរិក្ខារ​ទំនើបៗ មិន​ចាញ់​រថយន្ត​ប្រណីត​តម្លៃ​ថ្លៃ​ប៉ុន្មាន​ឡើយ។ មុខងារ​មួយ​ចំនួន​លើ​រថយន្ត​នេះ​អាច​បញ្ជា​បាន​ដោយ​ប្រើ​ប្រាស់​នូវ​សំឡេង, មាន​កន្លែង​សាក​ថ្ម​​ទូរសព្ទ​ឥត​ប្រើ​ខ្សែ, កៅអី​ស្រោប​ដោយ​ស្បែក, ភ្លើង​បំភ្លឺ​ខាង​មុខ និង​កុងទ័រ​ប្រភេទ LCD ជា​ដើម។

ត្បិត​ថា​មាន​គ្រោង​ឆ្អឹង​ដូច​ជា Mazda6 មែន ប៉ុន្តែ​ផ្នែក​ម៉ាស៊ីន​របស់ Hongqi H5 រាង​លេច​ធ្លោ និង​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​បាន​យ៉ាង​ល្អ​ទៀត​ផង។ រថយន្ត​នេះ​ប្រើ​ម៉ាស៊ីន​​ចំណុះ ១,៨លីត្រ ប្រភេទ Turbocharged ដែល​ផលិត​កម្លាំង​បាន​ ១៩៧​សេះ និង​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៦​វគ្គ។ ចំពោះ​កម្រិត​ស៊ី​ប្រេង​គឺ ១០០​គីឡូម៉ែត្រ ស៊ី​ប្រេង​ប្រមាណ ៦,៤លីត្រ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអត់ប្រើសាំង Audi E-Tron Sportback ឆ្នាំ២០២០ ចេញលក់តម្លៃខ្ទង់ ៧ម៉ឺនដុល្លារ

Audi E-Tron Sportback កំពុងតែធ្វើដំណើរមកកាន់ទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងតម្លៃចាប់ពី ៧៧ ៤០០ដុល្លារ។

រថយន្ត SUV អគ្គិសនីខាងលើមានលក្ខណៈពិសេសមួយចំនួន ដូចជា ចង្កៀងមុខ LED, ដំបូលកញ្ចក់ Panoramic Glass Sunroof, ឃ្លុបក្រោយអូតូ និងយ៉ាន់ Alloy ទំហំ ២០អ៊ីញជាដើម។

ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់កុងទ័រឌីជីថលដល់ទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្ត ១០,១អ៊ីញ ជាមួយមុខងារ GPS ក៏ដូចជា Android Auto និង Apple CarPlay ផងដែរ។ ក្រៅពីនោះក៏មានប្រព័ន្ធភ្លើងបំភ្លឺក្នុងកាប៊ីន និងប្រព័ន្ធសំឡេង Bang & Olufsen 3D Premium Audio ទៀតផង។

រឹតតែពិសេស E-Tron Sportback បានបំពាក់មុខងារជំនួយការបើកបរជាច្រើន ដូចជា adaptive cruise assist with traffic jam assist, side assist and pre sense rear, front / rear acoustic sensors, rear cross traffic assist, active lane assist, traffic sign recognition និងកាមេរ៉ាមើលជុំវិញរថយន្ត។

SUV អត់ប្រើសាំងខាងលើ បំពាក់កញ្ចប់អាគុយ ៩៥គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនី២ ព្រមទាំងប៉ុងពីរ AWD មានកម្លាំង ៣៥៥សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៥វិនាទី និងល្បឿនអតិបរមា ២០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមានចម្ងាយបើកបរ ៣៥០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maserati Ghibli Hybrid បង្ហាញខ្លួនជាផ្លូវការ អាប់ដេតការឌីហ្សាញថ្មី

ក្រុមហ៊ុន Maserati បានប្រកាសចេញរថយន្ត Ghibli Hybrid ស៊េរីថ្មីរបស់ខ្លួនជាផ្លូវការ ដោយបំពាក់ប៉ាណាមុខថ្មី មើលទៅរឹតតែទាក់ទាញជាងមុន។

រថយន្ត Maserati Ghibli Hybrid ថ្មី បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង ជាមួយនឹងប្រព័ន្ធ Mild-hybrid ៤៨វ៉ុល បង្កើតកម្លាំងបានសរុប ៣៣០សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៧វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។ Ghibli Hybrid មានកម្រិតស៊ីសាំងជាមធ្យមចន្លោះពី ៨,៥ ទៅ ៩,៦លីត្រ/១០០គីឡូម៉ែត្រ។

ចំណែកឯកាប៊ីនខាងក្នុងវិញ វាបានបំពាក់អេក្រង់ធំជាងមុន ទំហំ ១០,‌១អ៊ីញ ដែលបង្ហាញរូបភាពបានច្បាស់ល្អ និងកុងទ័រដែលមានការឌីហ្សាញថ្មីផងដែរ។

គួរឲ្យដឹងថា Ghibli Hybrid គឺជាជំហ៊ានដំបូងនៅក្នុងគម្រោងនាំយករថយន្តអគ្គិសនីមកក្នុងម៉ាក Maserati។ GranTurismo និង GranCabrio ដែលជារថយន្តប្រើថាមពលអគ្គិសនីសុទ្ធរបស់ Maserati នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

HGB Group ជាក្រុមហ៊ុនយក្សដែលវិនិយោគលើវិស័យយានយន្តធំបំផុតនៅកម្ពុជា

នៅកម្ពុជាសព្វថ្ងៃ ដូចដែលយើងសង្កេតឃើញមានការនាំចូលជាហូរហែនៃម៉ាក់រថយន្តល្បីៗ និងប្រណិតជាផ្លូវការយ៉ាងច្រើន។ ទាំងនោះគឺត្រូវបាននាំចូលដោយក្រុមហ៊ុនយក្ស HGB Group។ អ្វីដែលគួរអោយកត់សម្គាល់ យើងសង្កេតឃើញមានម៉ាក់រថយន្តល្បីៗមួយចំនួនទៀត ទើបនាំចូលថ្មីៗនេះមានដូចជា៖

  • JEEP ដែលមានឈ្មោះជាផ្លូវការ Jeep Cambodia
  • ប្រភពរូប៖ Jeep Cambodia
  • RAM TRUCKS ដែលមានឈ្មោះជាផ្លូវការ Ram Trucks Cambodia
ប្រភពរូប៖ Ram Trucks Cambodia

ក្រៅពីនេះនៅមានម៉ាក់រថយន្តល្បីៗជាច្រើនទៀតដែលនាំចូលមកដោយក្រុមហ៊ុន ដែលមានម៉ាក់រថយន្តជាច្រើនប្រភេទដូចជា៖

  • ROLLS-ROYCE
  • LAMBORGHINI
  • ASTON MARTIN
  • MCLAREN
  • MASERATI
  • BENTLEY
  • BMW
  • VOLVO
  • VOLKSWAGEN
  • MAZDA
  • KIA

ក្រៅពីនេះក៏នៅមានម៉ូតូ រថយន្តធន់ធំ និងគ្រឿងចក្រផងដែរដូចជា៖

ប្រភពរូប៖ Harley-Davidson of Phnom Penh
  • HARLEY-DAVIDSON
  • HINO
  • YUTONG
  • SCHWING STETTER
  • TADANO
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+