ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini Aventador SVJ ចេញម៉ូដែល Xago Edition ថ្មី ផលិតតែ ១០គ្រឿងគត់

Lamborghini បានប្រកាសចេញរថយន្ត Aventador SVJ Roadster ដែលជារថយន្តដ៏កម្រនោះ ឲ្យកាន់តែកម្រថែមមួយកម្រិតទៀត ជាមួយនឹងការបន្ថែមម៉ូដែលពិសេស Xago Edition ថ្មី។

រថយន្ត Lamborghini Aventador SVJ Xago Edition នេះ នឹងត្រូវផលិតត្រឹមតែ ១០គ្រឿងប៉ុណ្ណោះ។ យោងតាមក្រុមហ៊ុន Lamborghini បានឲ្យដឹងថា រថយន្តប្រភេទ Limited Edition នេះ ត្រូវបានឌីហ្សាញតាមរាងឆកោន នៅឯប៉ូលខាងជើង។ ជាក់ស្តែង រថយន្តម៉ូដែល Xago Edition នេះ ត្រូវបានបង្កើតឡើងដើម្បីអបអរដល់ការឌីហ្សាញលើរថយន្ត Lamborghini តែម្តង។

គួរឲ្យដឹងថា រថយន្ត Aventador SVJ Xago Edition មានការឌីហ្សាញគួបផ្សំរវាងរូបឆកោនពណ៌ទឹកប្រាក់ព្រាលៗ ជាមួយនឹងពណ៌ដែលអតិថិជនជ្រើសរើស ព្រមទាំងយ៉ាន់ពណ៌ខ្មៅរលោង Nireo Ad Personam។ មិនតែប៉ុណ្ណោះ ផ្នែកខាងក្នុងរបស់វា ក៏មានការឌីហ្សាញរូបឆកោន ជាមួយនឹងពណ៌បញ្ច្រាសគ្នា ដើម្បីឲ្យដូចពណ៌ផ្នែកខាងក្រៅផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SsangYong ចាប់ផ្ដើមឲ្យតម្រុយអំពីឡានអគ្គិសនីដំបូងបំផុតរបស់ខ្លួន

ក្រុមហ៊ុន​រថយន្ត​កូរ៉េ​ខាង​ត្បូង​ SsangYong ​បាន​បង្ហាញ​ចេញ​រូបភាព Teaser ដំបូង​ ដែល​បង្ហាញ​អំពី​រូបរាង​រថយន្ត​អគ្គិសនី ដែល​នឹង​ចេញ​លក់​លើ​ទីផ្សារ​នៅ​ឆមាស​ទី​មួយ​ឆ្នាំ ២០២១ ខាង​មុខ។

រថយន្ត​អគ្គិសនី​ដំបូង​របស់ SsangYong គឺ​ផលិត​ឡើង​ផ្អែក​តាម​រថយន្ត​ SsangYong Korando ហើយ​បើ​តាម​រូបភាព​ Teaser បាន​បង្ហាញ​ថា​វា​មាន​ការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន​ខុស​ពី​រថយន្ត​ Korando។ ជាក់ស្ដែង​នៅ​ផ្នែក​ខាង​មុខ​គឺ​ផ្លាស់​ត្រង់​ប៉ាណា​ ដែល​ប្ដូរ​ពី​ប្រភេទ​មាន​រន្ធ​ដូច​ជា​សំណាញ់ មក​ជា​ប្រភេទ​បិទ​ជិត​វិញ។

រថយន្ត​អគ្គិសនី​ SsangYong បង្កើត​​ឡើង​ក្រោម​គម្រោង​ការ​ឈ្មោះ​ថា​ Korando E100 ដែល​នឹង​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន​មួយ ផលិត​កម្លាំង​បាន ១៨៨​សេះ។ កម្លាំង​នេះ​បាន​ពី​អាគុយ​ទំហំ ៦១,៥ kWh ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន LG Chem អាច​ជិះ​បាន​ចម្ងាយ​ប្រមាណ ៤២០​គីឡូម៉ែត្រ។

​កាល​ពី​ឆ្នាំ​មុន SsangYong បាន​និយាយ​ថា​រថយន្ត​អគ្គិសនី​របស់​ខ្លួន នឹង​មាន​សន្ទុះ​ខ្លាំង​បំផុត​ ប៉ុន្តែ​ល្បឿន​អតិបរមា​បាន​កំណត់​ត្រឹម ១៥៣គ.ម/ម៉ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​អាគុយ​ឆាប់​ថយ​ចុះ​គុណភាព៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងពេលវេលាដែលឡាន Honda Civic ជំនាន់ទី១១ បង្ហាញខ្លួន

ក្រោយ​ពី​មាន​ការ​ចុះ​ផ្សាយ​ថា​ Honda នឹង​បញ្ឈប់​ការ​ផលិត​រថយន្ត Honda Fit និង Civic Coupe សម្រាប់​ឆ្នាំ ២០២១ ពេល​នេះ​គេ​បាន​ដឹង​ដំណឹង​បន្ថែម​អំពី​ផែនការ​របស់​ក្រុមហ៊ុន​រថយន្ត​ជប៉ុន​នេះ។

ដំណឹង​ថ្មី​ចេញ​ពី Honda គឺ​ក្រុមហ៊ុន​គ្រោង​នឹង​ប្រកាស​ចេញ​រថយន្ត Honda Civic ជំនាន់​ទី១១ ដែល​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​នៅ​អំឡុង​ត្រីមាស​ទី​ពីរ ឆ្នាំ ២០២១ ខាង​មុខ​នេះ។ អំពី​រថយន្ត​ Civic ជំនាន់​ថ្មី​គេ​មិន​ទាន់​ដឹង​ដំណឹង​ច្រើន​លើស​ពី​នេះ​នៅ​ឡើយ​ទេ ដោយ​គេ​ដឹង​ថា Honda នឹង​ផ្ដោត​លើ​ផលិតផល​ផ្សេង​ជា​មុន​សិន​ ដែល​មាន​ដូច​ជា Honda Civic Type R Limited Edition និង Honda Odyssey ឆ្នាំ ២០២១។

​ចំពោះ​គ្រោង​ឆ្អឹង​របស់ Honda Civic ជំនាន់​ថ្មី រំពឹង​ថា​នឹង​ប្រើ​ប្រាស់​នូវ​គ្រោង​ឆ្អឹង​ Honda Compact Global Platform ដូច​ជា​ជំនាន់​បច្ចុប្បន្ន​ដែរ។ ប៉ុន្តែ​គេ​សង្ស័យ​ថា​ Honda អាច​នឹង​មិន​បញ្ចេញ​ Civic ប្រភេទ Coupe នោះ​ទេ ដោយ​នឹង​មាន​តែ​ប្រភេទ Sedan និង Hatchback តែ​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្លែកភ្នែកជាមួយភីកអាប់ Ford F-150 ទម្លាក់កម្ពស់ឲ្យទាបខុសពីធម្មតា

រថយន្ត​ Ford F-150 ភាគ​ច្រើន​គឺ​មាន​ការ​កែច្នៃ​ដំឡើង​កម្ពស់​ឲ្យ​ខ្ពស់ និង​បន្ថែម​សម្បក​កង់​ពិសេសៗ ដើម្បី​ពង្រឹង​សមត្ថភាព​បើកបរ​លើ​ផ្លូវ​ពិបាក​របស់​វា។ ប៉ុន្តែ​ក្រុមហ៊ុន​ជំនាញ​ខាង​កែ​រថយន្ត​ Vossen បាន​ធ្វើ​ការ​កែច្នៃ​ខុស​ពី​គេ ដោយ​ទម្លាក់​កម្ពស់​រថយន្ត​ភីកអាប់​នេះ​ឲ្យ​ទាប​ជាង​មុន។

ក្រុមហ៊ុន Vossen បាន​​​ផ្លាស់​ប្ដូរ​មក​បំពាក់​កង់​ថ្មី​ម៉ូដែល HF6-3 ដែល​វា​មាន​ទំហំ​ដល់ ២៤​អ៊ីញ ដូច​គ្នា និង​បាន​ទម្លាក់​បូម​រថយន្ត​ឲ្យ​ទាប​ផង​ដែរ។ ចំពោះ​កង់​ HF6-3 នេះ​​ មួយ​គ្រាប់​មាន​តម្លៃ ៥៩៩​ដុល្លារ និង​មាន​ជម្រើស​ទំហំ ២០ និង ២២អ៊ីញ ផង​ដែរ។

ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម ៖​

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MINI Cooper ប្រភេទ Coral Red Edition ថ្មី ពណ៌ប្លែកស្អាតទាក់ភ្នែក

ក្រុមហ៊ុនរថយន្តអង់គ្លេស MINI បានបន្ថែមម៉ូដែលពិសេសមួយសម្រាប់រថយន្ត Cooper ស៊េរីឆ្នាំ២០២១ របស់ខ្លួន សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហៅថា Coral Red Edition។

រថយន្ត MINI Cooper Coral Red Edition ថ្មីនេះមានតម្លៃចាប់ពី ៣៣ ២៧៥ដុល្លារ សម្រាប់ប្រភេទទ្វារ២ និង ៣៤ ៥២០ដុល្លារ សម្រាប់ប្រភេទទ្វារ៤។ រថយន្តម៉ូដែលពិសេសនេះក៏នឹងត្រូវផលិតមានចំនួនកំណត់ដែរ គឺត្រឹមតែ ៣០០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

អ្វីដែលគួរឲ្យកត់សម្គាល់សម្រាប់ម៉ូដែល Coral Red Edition នេះ រួមមានដូចជា ទឹកថ្នាំពណ៌ក្រហមស្រាល Coral Red Metallic ក៏ដូចជា ដំបូល និងគម្របកញ្ចក់ពណ៌ខ្មៅ។ ក្នុងនោះដែរ ស៊ុមចង្កៀងមុខ, ស៊ុមចង្កៀងក្រោយ, ស៊ុមប៉ាណាមុខ, ឡូហ្គូនៅខាងមុខ និងខាងក្រោយ ព្រមទាំងដៃទ្វារ សុទ្ធតែលេងពណ៌ខ្មៅទាំងអស់។

មិនតែប៉ុណ្ណោះ សូម្បីតែក្នុងកាប៊ីនរបស់វា ក៏រំលេចនូវពណ៌ខ្មៅ ព្រមទាំងកៅអីស្បែកពណ៌ខ្មៅផងដែរ។ ជាស្តង់ដារ វាមានបំពាក់យ៉ាន់ទំហំ ១៧អ៊ីញ, ចង្កៀងមុខ និងអំពូលកាត់អ័ព្ទ LED ក៏ដូចជា ចង្កៀងក្រោយ LED រូបទង់ជាតិប្រទេសអង់គ្លេស ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អុញ! Mercedes-Benz នឹងឈប់ផលិតឡាន Sedan នៅអាមេរិក និងមិចស៊ីកូ ទៀតហើយ

ក្រុមហ៊ុន Mercedes-Benz នឹងឈប់ផលិតរថយន្ត Sedan របស់ខ្លួន នៅសហរដ្ឋអាមេរិក និងមិចស៊ីកូ ទៀតហើយ ដើម្បីកាត់បន្ថយការចំណាយ និងសម្រួលសង្វាក់ផលិតកម្ម។

Mercedes-Benz A-Class

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ខាងលើបានប្រកាសបែបនេះ បន្ទាប់ពីតម្រូវការបានធ្លាក់ចុះ ហើយការចាក់សោរប្រទេស ធ្វើឲ្យខ្លួនខាតបង់អស់ចំនួន ៨០៦លានដុល្លារ នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២០ នេះ។

Mercedes-Benz GLB

ការសម្រេចចិត្តនេះមានន័យថា រថយន្ត Sedan ដូចជា A-Class ដែលផលិតនៅមិចស៊ីកូ និង C-Class ដែលផលិតនៅអាមេរិក នឹងត្រូវឈប់ផលិតនៅទីនោះតទៀតហើយ។ រោងចក្រទាំងនោះនឹងត្រូវផ្តោតលើការផលិតរថយន្ត GLB ជំនួសវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឌីស្សាញរបស់ Ford Bronco ត្រូវបានក្រុមហ៊ុនចិនចម្លងដូចស្ទើរគ្មានសល់

ស្របពេលដែលម្នាក់ៗមានការចាប់អារម្មណ៌យ៉ាងខ្លាំងទៅលើរថយន្ត Ford Bronco ហើយម៉ូដែល First Edition ក៏ត្រូវបានកក់គ្មានសល់នោះ ស្រាប់តែមានរថយន្តចិន Wey SUV បានបង្ហាញរូបរាងផ្នែកមួយចំនួននៃរថយន្តរបស់ខ្លួនដែលនឹងមកដល់ក្នុងពេលខាងមុខផងដែរ។

ជាក់ស្តែង Wey SUV ក៏បានធ្វើការចម្លងតាមរថយន្ត Jeep Wrangler ផងដែរ ហើយធ្វើការបង្ហាញចង្កៀងផ្នែកខាងមុខ ដូចទៅនឹងរថយន្ត Ford Bronco។

Ford Bronco ២០២១ teaser
China’s Wey SUV teaser

បើនិយាយទៅចិនល្បីខាងចម្លង មិនថាតែវិស័យយានយន្តទេ តែនៅគ្រប់វិស័យតែម្តង។ ជាក់ស្តែងដូចនឹងរថយន្ត Landwing X7 របស់ចិនក្នុងឆ្នាំ២០១៤ ដែលបានចម្លងតាមរថយន្ត Range Rover Evoque ដូចគ្មានសល់។ ហើយពេលនោះក្រុមហ៊ុន Land Rover ក៏បានប្តឹង Landwing ហើយឈ្នះដោយជោគជ័យផងដែរ។

Landwing X7
Range Rover Evoque ២០១៣

យើងរង់ចាំមើលថារថយន្ត ​Wey SUV ចេញមកជាផ្លូវការថាតើនឹងដូចរថយន្តរបស់ Ford Bronco ឬយ៉ាងណា ហើយពេលនោះប្រសិនបើក្រុមហ៊ុនទាំង ២ Ford និង Jeep ចាប់ដៃគ្នាប្តឹងវិញមិនដឹងជាល្អមើលយ៉ាងណាទេ។

Wey SUV teaser
Ford Bronco ២០២១ ទ្វា ៤
Wey SUV teaser
Ford Bronco ២០២១ ទ្វា ៤
Wey SUV teaser
Ford Bronco ២០២១ ទ្វា ៤

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Venza ផែនការលក់ត្រឹម ៣ ១០០គ្រឿង តែលទ្ធផលលើសពីការរំពឹងទុករហូតដល់ ១៥ដង

តាមរបាយការណ៌ពីគេហទំព័រ Asahi.com ពិតជាមិនគួរអោយជឿតាមរយះទិន្នន័យនៃការកុម្ម៉ង់ រថយន្ត ​Toyota Venza នៅប្រទេសជប៉ុនមានការកើនឡើងរហូតដល់ទៅ ១៥ដងនៃផែនការដែលបានកំណត់។ ក្រុមហ៊ុនតូយ៉ូតាជប៉ុន បានកំណត់ផែនការរបស់ខ្លួនចំនួន ៣ ១០០ គ្រឿង ដោយគិតពីផលប៉ះពាល់នៃសេដ្ឋកិច្ចពិភពលោកនៃជម្ងឺកូវីដ១៩ ព្រោះគេជឿជាក់ថាម្នាក់ៗនឹងមិនហ៊ានចំនាយដូចមុនឡើយ។ ក្រុមហ៊ុនតូយ៉ូតា មិនបានរំពឹងថាចំនួនជាក់ស្តែងនៃការលក់ បានរហូតដល់ទៅ ៤៥ ០០០ គ្រឿង ស្មើរនឹងផែនការលក់រហូតដល់ទៅ ១៥ដង នៃផែនការលក់ប្រចាំខែ។ ថាពិតទៅ រថយន្ត Toyota Venza គឺជារថយន្ត Toyota Harrier ដែលបានចរាចរណ៌នៅលើទីផ្សារជប៉ុនយ៉ាងតិច ៤ជំនាន់ តាំងពីឆ្នាំ១៩៩៧ ហើយកាលនោះ នៅទីផ្សារក្នុងស្រុកប្រទេសជប៉ុនត្រូវបានគេហៅឈ្មោះថាជារថយន្ត Lexus RX។

ត្រលប់មកនិយាយពីរថយន្ត Venza នេះត្រូវបានសម្ពោធតាមរយះឌីជីថល កាលពីចុងខែឧសភា ហើយម្នាក់ៗមានការចាប់អារម្មណ៌យ៉ាងខ្លាំងទៅលើរថយន្តតូយ៉ូតាប្រភេទ CrossOver ប្រើប្រាស់បច្ចេកវិទ្យាអាគុយហ៊ាយព្រីត។

រថយន្ត Venza ឬ Harrier នេះគឺទទួលបានការគាំទ្រខ្លាំងនៅប្រទេសជប៉ុន ដោយចំនួនលក់ជិត ៦៨០ ០០០ គ្រឿងទៅហើយចាប់តាំងពីពេលផលិតដំបូង ហើយនេះជាកំណត់ត្រាថ្មី និងសំខាន់បំផុតដែលបានមកពីការលក់នៃរថយន្ត Venza ឬ Harrier ២០២១ ក្នុងរយះពេល ៧ឆ្នាំចុងក្រោយនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភស្តុតាងបង្ហាញថាឡាន Ford Bronco នឹងមានជម្រើសម៉ាស៊ីន Hybrid

រូបភាព​ដែល​ថត​ចេញ​ពី​វីដេអូ​រៀប​រាប់​អំពី​កុងទ័រ​នៅ​លើ​រថយន្ត​ Ford Bronco ស៊េរី​ថ្មី បាន​បង្ហាញ​ថា​ រថយន្ត​នេះ​នឹង​មាន​នូវ​ជម្រើស​ម៉ាស៊ីន Hybrid។

ក្នុង​រូបភាព​​ គេ​ឃើញ​ថា​នៅ​ក្នុង​​ផ្ទាំង​កុងទ័រ​ឌីជីថល​មាន​បង្ហាញ​អំពី​ពាក្យ​ “EV Coaching”​ ជា​មួយ​នឹង “Eco Coach”។ ពីរ​ចំណុច​នេះ​អាច​បញ្ជាក់​បាន​ថា​វា​មាន​ទាក់ទង​នឹង​ប្រព័ន្ធ​ម៉ាស៊ីន​ Hybrid ដោយ​សារ​កន្លង​មក​គេ​ធ្លាប់​ឃើញ​ពាក្យ​ស្រដៀង​គ្នា​នេះ​លើ​រថយន្ត Hybrid ដែរ។

គួរ​ដឹង​​កាល​ពី​ខែ​ឧសភា​ ឆ្នាំ ២០១៩ កន្លង​ទៅ លោក Jim Hackett នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ford បាន​បញ្ជាក់​ថា Ford អាច​នឹង​បន្ថែម​ប្រភេទ​ម៉ាស៊ីន Hybrid លើ​រថយន្ត​ Bronco ជំនាន់​ថ្មី ប៉ុន្តែ​ពេល​នោះ​លោក​មិន​បាន​​ប្រាប់​ដំណឹង​លម្អិត​បន្ថែម​លើស​ពី​នេះ​ឡើយ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលក្រៅជាឡាន Lexus LM ប៉ុន្តែចូលដល់ក្នុងបានដឹងរឿងពិត

ប្រទេស​ម៉ាឡេស៊ី​មិន​ទាន់​មាន​ដាក់​លក់​រថយន្ត​ Lexus LM នៅ​ឡើយ​ទេ ហេតុ​នេះ​ហើយ​ទើប​មាន​ហាង​មួយ​កន្លែង​បាន​កែច្នៃ​រថយន្ត Toyota Alphard ទៅ​ជា​ Lexus LM ដោយ​ចំណាយ​អស់​ជាង ១៣ ០០០​ដុល្លារ។

រូបរាង​ខាង​ក្រៅ​របស់​រថយន្ត​ដែល​កែចេញ​ពី Toyota Alphard គឺ​មិន​ខុស​ពី Lexus LM នោះ​ទេ។ ជាក់​ស្ដែង​នៅ​ផ្នែក​ខាង​មុខ​មាន​ផ្លាស់​ប្ដូរ​មក​បំពាក់​ផ្ទាំង​ប៉ាណា​ទំហំ​ធំ​ដែល​ជា​អត្តសញ្ញាណ​របស់ Lexus LM, មាន​អំពូល​ LED, អំពូល​បំភ្លឺ​ពេញ​ថ្ងៃ និង​អំពូល​ខាង​ក្រោយ​ដូច​ជា​រថយន្ត Lexus LM យ៉ាង​អ៊ីចឹង។

ចំណែក​នៅ​ផ្នែក​ខាង​ក្នុង​វិញ​ មិន​មាន​ការ​ផ្លាស់​ប្ដូរ​នោះ​ឡើយ នៅ​រក្សា​ទ្រង់ទ្រាយ​ដើម​របស់​រថយន្ត​ Toyota Alphard ដដែល ប្រសិន​បើ​ប្ដូរ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​អស់​ច្រើន​សន្ធឹក ព្រោះ​ថា​ខាង​ក្នុង​របស់ Lexus LM មាន​ប្រណីតភាព​ខ្ពស់​បំផុត។

គួរ​ដឹង​ថា​ Lexus LM បាន​បង្ហាញ​រូបរាង​ជា​ផ្លូវ​ការ​កាល​ពី​ឆ្នាំ ២០១៩ ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​នៅ​ទីក្រុង​សៀងហៃ។ ឈ្មោះ​ LM នេះ​ដែរ​គឺ​ជា​ពាក្យ​កាត់​មក​ពី​ពាក្យ​ពេញ Luxury Minivan ដែល​មាន​ន័យ​ថា​រថយន្ត​វ៉ែន​ប្រណីត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+