ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche អាចងើបចេញពីវិបត្តិកូវីដ១៩បានរហ័សបំផុត

Porsche ដូច​ជា​ក្រុមហ៊ុន​រថយន្ត​ដទៃ​ទៀត​ដែរ ដែល​មាន​រង​ផល​ប៉ះពាល់​ពី​​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩។ យ៉ាងណាក្ដី ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​ចាប់​ផ្ដើម​ងើប​ចេញ​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩​បាន​រហ័ស​បំផុត។

កាល​ពី​ខែ​មេសា​ឆ្នាំ ២០២០ ចំនួន​លក់​របស់ Porsche នៅ​អាមេរិក​ មាន​ការ​ធ្លាក់​ចុះ ៤៥,៨% ធៀប​នឹង​ឆ្នាំ​មុន។ ប៉ុន្តែ​នៅ​ក្នុង​ខែ​មិថុនា ចំនួន​លក់​មាន​ការ​ធ្លាក់​ចុះ​ត្រឹម ៣,១% ប៉ុណ្ណោះ បើ​ធៀប​នឹង​ឆ្នាំ ២០១៩។ រឹត​តែ​ភ្ញាក់ផ្អើល​នោះ​គឺ​ការ​លក់​រថយន្ត Porsche 911 មាន​ការ​កើន​ឡើង​ ៣០% ក្នុង​អំឡុង​ត្រីមាស​ទី​ពីរ​ឆ្នាំ ២០២០ ដោយ​សារ​រថយន្ត​ជំនាន់​ថ្មី​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។

​វិបសាយ​ Autoblog បាន​ឲ្យ​ដឹង​ថា​ Porsche បាន​ព្យាយាម​ខ្លាំង​ក្នុង​អំឡុង​ពេល​ដែល​ផ្ទុះ​នៅ​ជំងឺ​កូវីដ​១៩ ដោយ​បាន​ពន្យារពេល​ការធានា​សម្រាប់​អតិថិជន​របស់​ខ្លួន, អនុញ្ញាត​ឲ្យ​អតិថិជន​ពន្យារ​ពេល​ការ​បង់​ប្រាក់ និង​ជួយ​ដល់​​ហាង​លក់​រាយ​របស់​ខ្លួន​ក្នុង​ការ​ដឹក​ជញ្ជូន​រថយន្ត​ដល់​ផ្ទះ​អតិថិជន​ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Aston Martin ចាប់ផ្ដើមផលិតឡាន SUV ដំបូងរបស់ខ្លួន

ជំងឺ​កូវីដ​១៩​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់ Aston Martin យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ក្រុមហ៊ុន​បាន​រាយការណ៍​អំពី​ការ​ខាត​បង់​ទឹក​ប្រាក់​ដល់ ១៤៦​លាន​ដុល្លារ​ ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០២០។ ក្រោយ​ទទួល​បាន​ប្រាក់​ជំនួយ ៦៦៣​លាន​ដុល្លារ រួច​មក ក្រុមហ៊ុន​បាន​សម្រេច​​ផ្ដោត​លើ​ការ​បញ្ចេញ​លក់​រថយន្ត SUV របស់​ខ្លួន ដោយ​ពេល​នេះ​រថយន្ត​ត្រូវ​បាន​ចាប់​ផ្ដើម​ផលិត​ជា​ផ្លូវ​ការ​នៅ​រោងចក្រ​ស្ថិត​នៅ​ប្រទេស​វេល។

​​ជា​មួយ​ការ​ចាប់​ផ្ដើម​ការ​ផលិត​នា​ពេល​នេះ គេ​រំពឹង​ថា​អតិថិជន​នឹង​ចាប់​ផ្ដើម​ទទួល​បាន​រថយន្ត Aston Martin DBX ចាប់​ពី​ចុង​ខែ​កក្កដា​នេះ ដែល​អតិថិជន​នៅ​អឺរ៉ុប​នឹង​ទទួល​បាន​មុន​គេ។ បន្ទាប់​មក​នៅ​ត្រីមាស​ទី​បី SUV នេះ​អាច​នឹង​ទៅ​ដល់​ទឹក​ដី​សហរដ្ឋអាមេរិក។

រថយន្ត DBX ដំបូង​គេ​មាន​តែ​ជម្រើស​ម៉ាស៊ីន V8 ដែល​វា​មាន​តម្លៃ​ចាប់​ពី ១៩២ ៩៨៦​ដុល្លារ នៅ​សហរដ្ឋអាមេរិក។ បន្ត​បន្ទាប់​មក​ទៀត​ ក្រុមហ៊ុន​នឹង​បន្ថែម​ប្រភេទ Hybrid និង​ប្រភេទ V12 ដែល​មាន​កម្លាំង​ខ្លាំង​ដាច់​គេ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តួលេខបង្ហាញថា Mercedes កំពុងនាំមុខ BMW នៅអាមេរិកពេលនេះ

កាល​ពី​​ឆ្នាំ ២០១៩ កន្លង​ទៅ ក្រុមហ៊ុន BMW អាច​ដណ្ដើម​តំណែង​​ជា​រថយន្ត​ប្រណីត​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ពី Mercedes ប៉ុន្តែ​ឆ្នាំ ២០២០ មាន​ការ​ប្រែ​ប្រួល​ខុស​ពី​មុន។

Automative News បាន​ឲ្យ​ដឹង​ថា​គេ​ប្រមូល​បាន​តួលេខ​នៃ​ចំនួន​លក់​​ពី​ក្រុមហ៊ុន​រថយន្ត​ប្រណីត​ធំៗ​ទាំង​អស់​នៅ​អាមេរិក លើក​លែង​តែ​ Jaguar Lander មួយ។ តួលេខ​នៃ​ចំនួន​លក់​រយៈពេល ៦​ខែ​ដំបូង​នា​ឆ្នាំ ២០២០ បាន​បង្ហាញ​ថា​ Mecedes អាច​លក់​រថយន្ត​បាន​ច្រើន​ជាង BMW ជិត ១៦ ៨០០​គ្រឿង​​ឯណោះ។

ក្នុង​​ត្រីមាស​ដំបូង Mercedes អាច​លក់​រថយន្ត​បាន​ ​៦៧ ៧៤៦​គ្រឿង ធៀប​នឹង BMW លក់​បាន​ ៥៩ ៤៥៥​គ្រឿង។ ចំណែក​ចូល​ដល់​ត្រីមាស​ទី​ពីរ​ Mercedes លក់​រថយន្ត​បាន​ ៥៩ ៤៦១​គ្រឿង ធៀប​នឹង​ BMW ជា​គូ​ប្រជែង​ដែល​លក់​បាន​​ ៥០ ៩៥៧​គ្រឿង។

ជោគជ័យ​របស់ Mercedes គឺ​បាន​មក​ពី​ពពួក​រថយន្ត SUV ​ដោយ​​ជាក់​ស្ដែង​នៅ​ត្រីមាស​ទី​ពីរ រថយន្ត GLE-Class ជា​រថយន្ត​លក់​ដាច់​បាន​ច្រើន​ជាង​គេ​របស់​ម៉ាក​យីហោ​​អាល្លឺម៉ង់​នេះ​ ដែល​លក់​បាន​សរុប ៩៥០០​គ្រឿង។ បន្ទាប់​មក​គឺ Mercedes GLC ដែល​លក់​បាន ៩៤៦១​គ្រឿង។

​​​​​​ប្រសិន​បើ​ទំនោរ​បែប​នេះ​បន្ត​​កើត​មាន​ឡើង​ពីរ​ត្រីមាស​ទៀត នោះ Mercedes នឹង​អាច​ក្លាយ​ជា​ក្រុមហ៊ុន​រថយន្ត​ប្រណីត​ដែល​អាច​លក់​រថយន្ត​បាន​ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ ២០២០ លើ​ទីផ្សារ​អាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini ចេញលក់ឡាន Hybrid ថ្មី មួយគ្រឿងជាង ៣លានដុល្លារ

Lamborghini បានបើកក្រណាត់ចេពីរថយន្តម៉ូដែល Sián Roadster របស់ខ្លួនជាផ្លូវការ ដែលជារថយន្តបើកដំបូងមានកម្លាំងខ្លាំងបំផុតរបស់ខ្លួន។

រថយន្ត Lamborghini Sián Roadster នឹងត្រូវផលិតត្រឹមតែ ១៩គ្រឿងប៉ុណ្ណោះ ហើយអ្នកមិនអាចទិញវាបានឡើយ ដោយសារតែក្រុមហ៊ុនបានលក់ដាច់អស់ទៅហើយ។

Sián Roadster បំពាក់ម៉ាស៊ីន naturally aspirated ចំណុះ ៦,៥លីត្រ V12 និងម៉ូទ័រអគ្គិសនីមួយ បង្កើតកម្លាំងបានសរុប ៨០៧សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរឲ្យដឹងថា រថយន្ត Lamborghini Sián Roadster ត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់ទៅ ៣,៣លានដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda3 ឆ្នាំ២០២១ ថែមជម្រើសម៉ាស៊ីន Turbo និងម៉ាស៊ីនថ្មីមួយទៀត

ការបំពាក់ម៉ាស៊ីន Skyactiv-G 2.5T Turbocharged គឺជាការអាប់ដេតដ៏សំខាន់មួយសម្រាប់ស៊េរីឆ្នាំ២០២១ ប៉ុន្តែវាមិនមែនជាម៉ាស៊ីនថ្មីតែមួយប៉ុណ្ណោះទេ។

ក្រៅម៉ាស៊ីនកម្លាំង ២៥០សេះខាងលើ Mazda បានបន្ថែមជម្រើសម៉ាស៊ីនមួយទៀត គឺម៉ាស៊ីនសាំង Skyactiv-G 2.0 ប្រភេទ Naturally Aspirated មានកម្លាំង ១៥៥សេះ។ ទោះជាយ៉ាងណា ម៉ាស៊ីនថ្មីនេះមានបំពាក់តែលើម៉ូដែល Mazda3 Sedan ប៉ុណ្ណោះ ហើយប្រើប៉ុងមួយវិលកង់មុខ និងប្រព័ន្ធ G-Vectoring Control Plus មកស្តង់ដារ។

ដោយឡែក ម៉ាស៊ីន Skyactiv-G 2.5 ធម្មតា នៅតែមានបំពាក់ទាំងលើ Mazda3 Hatchback និង Sedan មានកម្លាំង ១៨៦សេះ ហើយប្រើប៉ុងមួយវិលកង់មុខ និងប៉ុងពីរជា Option។

Mazda3 ឆ្នាំ២០២១ មានបំពាក់ប្រព័ន្ធមុខងារសុវត្ថិភាព i-Activsense មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារដូចជា Mazda Radar Cruise Control with Stop and Go Function, Smart Brake Support, Lane Departure Warning with Lane-Keep Assist, Driver Attention Alert និង High Beam Control៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Ford Ranger ជាប់លេខពីរនៅអាមេរិក ឯលេខមួយវិញ…

​​លទ្ធផល​ទីផ្សារ​រថយន្ត​ភីកអាប់​ខ្នាត​កណ្ដាល​នៅ​អាមេរិក​​ប្រចាំ​ត្រីមាស​ទី​ពីរ ឃើញ​ថា​រថយន្ត​ Toyota Tacoma ស្ថិត​នៅ​លំដាប់​​ថ្នាក់​លេខ​មួយ លក់​ចេញ​បាន​ច្រើន​ជាង​គេ​ជា​មួយ​ចំនួន​លក់ ៥១ ០៦២គ្រឿង ដែល​មាន​ការ​ធ្លាក់​ចុះ ១៩,៨% បើ​ធៀប​នឹង​ត្រីមាស​ឆ្នាំ ២០១៩។

ចំណែក​លេខ​ពីរ​គឺ​បាន​ទៅ​លើ​រថយន្ត Ford Ranger ដែល​មាន​ចំនួន​លក់ ២៥ ០០៨គ្រឿង មាន​កំណើន​​រហូត​ដល់ ៦៨,១% ធៀប​នឹង​ឆ្នាំ ២០១៩។ លេខ​បី​បាន​ទៅ​លើ​រថយន្ត Chevrolet Colorado ដែល​លក់​បាន ១៩ ៨៤៣គ្រឿង ថយ​ចុះ ៣៧,៣% ធៀប​នឹង​ឆ្នាំ​មុន។

ចំណែក​រថយន្ត Jeep Gladiator ​​លក់​បាន​តិច​ជាង Chevrolet Colorado ត្រឹម ២៧៥​គ្រឿង​ប៉ុណ្ណោះ ដែល​លក់​បាន ១៩ ៥៦៨គ្រឿង ស្ថិត​នៅ​លំដាប់​លេខ ៤។ បន្ទាប់​មក​ទៀត​គឺ Nissan Frontier ដែល​មាន​ចំនួន​លក់ ៨ ៧៩៤​គ្រឿង តាម​ពី​ក្រោយ​ដោយ Honda Ridgeline លក់​បាន​ ៦ ៣៨០​គ្រឿង។

គិត​ចាប់​ពី​ខែ​មករា​ដល់​ខែ​មិថុនា Toyota អាច​លក់ Tacoma បាន ១០៤ ៦៩៨​គ្រឿង ប្រៀប​នឹង​ Ford Ranger លក់​បាន ៤៥ ៩៨៨​គ្រឿង និង Chevrolet Colorado លក់​បាន ៤១ ២៧៣គ្រឿង៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បុរសម្នាក់រកបានជិត ៦ម៉ឺនដុល្លារ ដោយលួចយកសោឡានលក់

បុរស​ម្នាក់​ឈ្មោះ Jason Gibbs ដែល​មាន​វ័យ ៤១​ឆ្នាំ ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ពី​បទ​លួច​ទំនិញ​ពី​ការ​ដឹក​ជញ្ជូន ​ក្រោយ​ពី​បាន​លួច​សោ​រថយន្ត​ថ្មីៗ​បាន​ជិត ២​ពាន់​គ្រឿង ពេល​ដែល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​កន្លែង។

ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ ២០១៧ មក រថយន្ត Ford, FCA និង GM មួយ​ចំនួន​ដែល​គេ​ដឹក​ជញ្ជូន​​ពី​​ក្រុង Boston រដ្ឋ​ Michigan ទៅ​​កាន់​ហាង​លក់​រថយន្ត​នៅ​ទូទាំង​ប្រទេស​ ប្រទះ​ឃើញ​មាន​សោ​រថយន្ត​ត្រឹម​មួយ​ប៉ុណ្ណោះ ខណៈ​ដែល​សោ​គឺ​ត្រូវ​មាន​ពីរ។ ​សមត្ថកិច្ច​បាន​ចាប់​ផ្ដើម​ស៊ើបអង្កេត​រឿង​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ CSX Transportation ចាប់​ផ្ដើម​ទទួល​ពាក្យ​បណ្ដឹង​ពី​ក្រុមហ៊ុន​រថយន្ត​ទាំង​បី អំពី​ការ​បាត់​កូន​សោ។

​​បើ​ផ្អែក​តាម​លិខិត​បណ្ដឹង​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា​បុរស​វ័យ ៤១​ឆ្នាំ ខាង​លើ​ បាន​លួច​សោ​រថយន្ត​ និង​លក់​សោ​ទាំង​នោះ​លើ eBay ដែល​អាច​រក​​លុយ​បាន​ ៦០ ៥៧០​ដុល្លារ ពី​ការ​លក់​សោ​ដែល​លួច​បាន។

​សមត្ថកិច្ច​បាន​​ចុះ​ឆែក​ឆេរ​ផ្ទះ​បុរស​ខាង​លើ និង​បាន​សួរ​ចម្លើយ ដោយ​បាន​ដឹង​ថា​បុរស​រូប​នេះ​បាន​លក់​កូន​សោ​រថយន្ត ១៩១៤គ្រឿង នៅ​ចន្លោះ​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ ២០១៧ ដល់​ថ្ងៃ​ទី ១៦ ខែ​​ឧសភា ឆ្នាំ ២០១៨។​ សួរ​​ភាគ​ច្រើន​គឺ​ត្រូវ​បាន​លក់​ឲ្យ​អតិថិជន​ម្នាក់​នៅ​ California ដែល​គេ​បាន​យក​លក់​បន្ត​លើ eBay ក្នុង​តម្លៃ​ចន្លោះ​ពី ៦៩​ដុល្លារ ទៅ ១៦០​ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តូយ៉ូតាថៃ បញ្ចេញរថយន្ត Corolla មួយប្រភេទទៀតស្អាតកប់! (មានវីដេអូ)

តូយ៉ូតាថៃឡង់បានបញ្ចេញរូបរាងដ៏ថ្មីសន្លាងនៃប្រភេទរថយន្ត Corolla ដែលអោយឈ្មោះថា All New Corolla Cross ដែលត្រូវបានផលិតឡើងតាមលំនាំតួគ្រោងថ្មី TNGA បច្ចេកវិទ្យាចុងក្រោយរបស់តូយ៉ូតា រួមជាមួយមុខងារប្រព័ន្ធសុវត្ថិភាពខ្ពស់ TSS (Toyota Safety Sense)។ ជាមួយរូបរាងបែប CrossOver មើលទៅគួរជាទីទាក់ទាញបំផុត ដែលមាន ៤ជម្រើសដូចជា៖

  • Hybrid Premium Safety តម្លៃប្រហាក់ប្រហែល ៣៨ ៥០០ ដុល្លារសហរដ្ឋអាមេរិក
  • Hybrid Premium តម្លៃប្រហាក់ប្រហែល ៣៥ ០០០ ដុល្លារសហរដ្ឋអាមេរិក
  • Hybrid Smart តម្លៃប្រហាក់ប្រហែល ៣២ ៦០០ ដុល្លារសហរដ្ឋអាមេរិក
  • 1.8 Sport តម្លៃប្រហាក់ប្រហែល ៣០ ៧០០ ដុល្លារសហរដ្ឋអាមេរិក

បញ្ជាក់៖ តម្លៃខាងលើសម្រាប់ទីផ្សារក្នុងស្រុករបស់ប្រទេសថៃ

វីដេអូ

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បញ្ចុះតម្លៃ៥០%ឯណោះ!!! តោះ បើគ្រឿងបន្លាស់កំពុងមានបញ្ហា អាច Check តម្លៃបាន

ថ្មីៗនេះក្រុមហ៊ុន តូយ៉ូតា បានប្រកាសបញ្ចុះតម្លៃលើគ្រឿងបន្លាស់សុទ្ធរបស់ខ្លួនមួយចំនួន ដល់ទៅ៥០%ឯណោះ។ យោងតាមការប្រកាសនេះ គ្រឿងបន្លាស់ទាំងអស់នោះ មានច្រើនប្រភេទផ្សេងៗគ្នា ត្រូវស្ទើរតែគ្រប់ស៊េរីរថយន្តទាំងអស់មិនថា ចាស់ឬថ្មីនោះទេ។ ជាឳកាសចំនេញខ្លាំងមែនទែន ហើយបើចង់ដឹងថាតើតម្លៃ គ្រឿងបន្លាស់ដែលលោកអ្នកត្រូវការ មានការបញ្ចុះតម្លៃ៥០% ដែរឬអត់ គឺគ្រាន់តែអនុវត្តន៍ដូចខាងក្រោម៖

  • ទាក់ទងទៅខាងក្រុមហ៊ុន ផ្ទាល់ ៖ តាម Facebook Page ផ្លូវការ (ចុចទីនេះ) ឬ លេខ ០១៧ ២២២ ៤៥៥
  • ផ្ញើរលេខតួររថយន្តដែលមានស្រាប់នៅលើកាតគ្រីដើម្បីធ្វើការពិនិត្យរកគ្រឿងបន្លាស់ (Frame Number)

បន្ទាប់ពីពិនិត្យរួចរាល់ ក្រុមការងារបច្ចេកទេសខាងគ្រឿងបន្លាស់របស់ក្រុមហ៊ុននឹងទាក់ទងទៅកាន់អ្នកទាំងអស់គ្នាវិញ។

ឆ្លៀតឳកាសដ៏ពិសេសនេះ សូមជម្រាបជូនអ្នកទាំងអស់គ្នាផងដែរថា គ្រឿងបន្លាស់ជាទូទៅគឺមានច្រើនណាស់ក្នុងទីផ្សារ ហើយយើងពិតជាពិបាកធ្វើការកំណត់ថាតើ មួយណាពិត មួយណាក្លែងក្លាយណាស់។ ផ្ទុយទៅវិញបើយើងជ្រើសរើសចំគ្រឿងបន្លាស់ក្លែងក្លាយ នោះវានឹងផ្តល់ផលវិបាកខ្លាំងមែនទែន ដែលអាចបណ្តាលអោយខូចរថយន្តលើសដើម ឬបើធ្ងន់ធ្ងរនោះ គឺគ្រោះថ្នាក់ដល់យើងផ្ទាល់តែម្តង។ ដូច្នេះគួរជ្រើសរើសគ្រឿងបន្លាស់សុទ្ធរបស់ក្រុមហ៊ុន តួរយ៉ាងក្រុមហ៊ុន តូយ៉ូតា ដែលគេមានលក់គ្រឿងបន្លាស់សុទ្ធពីរោងចក្រតូយ៉ូតា ដែលធានាបាននូវគុណភាពល្អ។​ ជាងនេះទៅទៀតក្រុមហ៊ុនក៏មានផ្តល់ជូននូវការធានាចំពោះគុណភាពគ្រឿងបន្លាស់ដែលលក់ជូនទៅអោយអតិថិជនផងដែរ។

ចុងក្រោយ កុំភ្លេចណាបើមានបញ្ហាគ្រឿងបន្លាស់អាច Chat ឬCall ទៅក្រុមហ៊ុនផ្ទាល់ ហើយបើចង់ប្តូរប្រេង ឬជួសជុលផ្នែកណាមួយនៃរថយន្តក៏អាចទៅយានដ្ឋានផ្ទាល់បានដែរ។ សូមអរគុណ

អត្ថបទក្រុមហ៊ុន

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រដូវកាល Mid-Year Promotion របស់ក្រុមហ៊ុន Chevrolet បញ្ចុះតម្លៃមហាសាលរហូតដល់ ១៥ ០០០ ដុល្លារ

ថ្មីៗនេះក្រុមហ៊ុន Chevrolet Cambodia បាននាំចូលកំពូលរថយន្តប្រណីតស៊េរីថ្មីចុងក្រោយ២ម៉ូលឌែលបន្ថែមទៀតដែលជាប្រភេទរថយន្ត The Luxury SUV បំពាក់ដោយបច្ចេកវិទ្យាទំនើបរបស់អាមេរិចគឺ SUBURBAN ២០២០ និងរថយន្តស្ព័រក្នុងរឿង Transformer គឺ CAMARO ២០២០ ដែលរថយន្តទាំងពីរនេះមានការរចនារូបរាងដ៏ល្អឥតខ្ចោះ ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងគុណភាពល្អដាច់គេ សម្រាប់មនុស្សជំនាន់ថ្មីផងដែរ។

រថយន្ត CHEVROLET SUBURBAN ២០២០
រថយន្ត CAMARO ២០២០

Chevrolet Suburban ២០២០ ដែលមាន៧កៅអី បានវិវឌ្ឍន៌រូបរាង និងបច្ចេកវិទ្យាពីជំនាន់មួយទៅជំនាន់មួយឥតឈប់ឈរដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជន​ រហូតដល់ជំនាន់ចុងក្រោយជាជំនាន់ទី​១១​នេះ ដែលមានរូបរាងប្រណីតជាងមុន និងបច្ចេកវិទ្យាដូចជា៖ មានប្រព័ន្ធផ្តល់ដំណឹងពេលចូលចត, មានប្រព័ន្ធចាប់ប្រាំងដោយស្វ័យប្រវត្តិពេលមានឧបសគ្គនៅខាងមុន, អាចបញ្ឆេះម៉ាស៊ីនដំណើរការម៉ាស៊ីនត្រជាក់ពីចម្ងាយបាន ៦០ម៉ែត្រ, បំពាក់មកជាមួយសេនស័រខាងមុខ ៤គ្រាប់ និងក្រោយ ៤គ្រាប់, ប្រព័ន្ធផ្តល់ដំណឹងពីផ្នែកចំហៀង ពេលមានគេវ៉ា ឬជែក Side Blind Spot, មានទូទឹកក, មានប្រព័ន្ធកំសាន្ត DVD ផ្នែកខាងលើចំនួន ៦ នៅផ្នែកបាំងខាងក្រោយ, ប្រព័ន្ធសម្លេង Boss Surrounds Sound ដូចក្នុងរោងកុង, ឈ្នាន់ចំហៀងអូតូសង់ខាង និងមានប្រព័ន្ធដ៏ឆ្លាតវៃជាច្រើនទៀតផងដែរ។

រថយន្ត CHEVROLET SUBURBAN ២០២០
ផ្នែកខាងក្នុងរថយន្ត CHEVROLET SUBURBAN ២០២០

ចំពោះ Camaro ២០២០ វិញ ជាប្រភេទរថយន្តស្ព័រ ជំនាន់ទី៧ចុងក្រោយរបស់អាមេរិច ដែលមានទំហំម៉ាស៊ីនសាំង ២,០ លីត្រ ចំនួន ៤ម៉ាស៊ីន ជាប្រភេទ Twin Turbo ដ៍ខ្លាំង, រីឯកម្លាំងម៉ាស៊ីនវិញរហូតដល់ ២៧៥សេះ ខ្លាំងខ្លា មានសន្ទុះដ៍អស្ចារ្យ, ប្រអប់លេខ ៨ លេខអូតូ និង ៨ លេខដៃ ខ្លាំង ស៊ីសាំងតិច ជាមួយបច្ចេកវិទ្យា RWD, ពោងសុវត្ថិភាព ៦គ្រាប់ មានកន្ទុយត្រីបំពាក់ជាមួយកាមេរ៉ា Rear Spoiler Camera មើលកោយពេលបើកបរ, ប្រព័ន្ធជំនួយអោយបើកក្នុងគន្លងផ្លូវត្រឹមត្រូវ, ប្រព័ន្ធទប់លំនឹងរថយន្ត, ប្រព័ន្ធសាកថ្មដោយមិនប្រើខ្សែ, ផ្តល់ភាពត្រជាក់មុនចូលក្នុងរថយន្ត មានសេនស័រថ្លឹងសម្ពាធកង់ទាំង ៤គ្រាប់ សំបកកង់ពិសេស អាចបន្តរត់បានដល់ល្បឿន ៨០ គ.ម/ម៉ោង ក្នុងស្ថានភាពបែកកង់ (Run-Flat Tires) ប្រព័ន្ធប្រតិបត្តិការដោយប្រើប្រព័ន្ធហ្រ្វាំង Brembo ដ៍មានសមត្ថភាពសុវត្ថិភាពខ្ពស់បំផុត។ ម៉្យាងវិញទៀតក៏មានតេលេបញ្ឆេះសោពីចំងាយ (Smart Key និង Smart Start) ដែលមានភាពងាយស្រួលផងដែរ។

រថយន្ត Camaro ២០២០
ផ្នែកខាងក្នុងរថយន្ត Camaro ២០២០

ក្រុមហ៊ុនក៏មានកម្មវិធីពិសេស Chevy Mid-Year Promotion ពាក់កណ្តាលឆ្នាំ ២០២០ ដោយមានការបញ្ចុះតម្លៃដ៏មហាសាលមិនធ្លាប់មានពីមុនគឺរហូតដល់ ១៥ ០០០ដុល្លារភ្លាមៗ ចំពោះកំពូលរថយន្ត SUV SUBURBAN ២០២០ សម្រាប់តែខែនេះប៉ុណ្ណោះ។ សូមប្រញាប់រួសរាន់ឡើង ចំនួនមានកំណត់។

រថយន្ត CHEVROLET SUBURBAN ២០២០

សម្រាប់ព័ត៌មានបន្ថែមបងអាចទំនាក់ទំនងមកទីតាំងក្រុមហ៊ុន​ Chevrolet ផ្ទាល់ អគារ #115 មហាវិថីសហព័ន្ធរុស្សី ក្រុងភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ ☎️ ០៩៥ ៥៥៥ ៨៣២ | ០៩៣ ៨៨៩ ៨៨៨

ឬតាមរយៈបណ្តាញសង្គម

Facebook: https://www.facebook.com/chevy.cambodia
Telegram: https://t.me/chevycambodia
Youtube: https://www.youtube.com/channel/UCl_CXe5Eu9q0d8XBUvGh5Mw
Instagram: https://www.instagram.com/chevroletcambodia/

អត្ថបទក្រុមហ៊ុន

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+