ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi នឹងចេញលក់ឡាន A7 ឆ្នាំ២០២១ ប្រើម៉ាស៊ីន Plug-in Hybrid ជិះ១០០គ.ម៉ ស៊ីសាំង១,៩លីត្រ

Audi នឹងចេញលក់រថយន្ត Plug-in Hybrid ទី៣ របស់ខ្លួននៅលើទីផ្សារសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ គឺម៉ូដែល A7 55 TFSI e។

រថយន្ត Audi A7 ប្រភេទ Plug-in Hybrid នេះ បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង ជាមួយនឹងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ៣៦២សេះ ប្រើប្រអប់លេខអូតូ ៧វគ្គ ប្រភេទ S-Tronic និងប៉ុងពីរ quattro AWD។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៧វិនាទី ហើយមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយសារតែវាជាប្រភេទ Plug-in Hybrid ដូច្នេះអាគុយកម្លាំង ១៤,‌១គីឡូវ៉ាត់ម៉ោងដែលបំពាក់លើ A7 នេះ អាចឲ្យវាបើកបរដោយថាមពលអគ្គិសនីសុទ្ធចម្ងាយ ៤០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។ ជាមួយនឹងការប្រើម៉ូទ័រអគ្គិសនីផងនោះ រថយន្តនេះមានកម្រិតស៊ីសាំងជាមធ្យមត្រឹម ១,៩លីត្រ/១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris ឆ្នាំ២០២០ ចាប់ផ្តើមចូលរោងចក្រផលិតនៅបារាំង

Toyota បានចាប់ផ្តើមសង្វាក់ផលិតកម្មនៃរថយន្ត Yaris ស៊េរីឆ្នាំ២០២០ របស់ខ្លួន នៅក្នុងស្រុក Valenciennes ប្រទេសបារាំង។

Toyota Yaris ជំនាន់ទី៤ នេះ គឺជារថយន្តខ្នាតតូចដំបូងបង្អស់ដែលប្រើគ្រោងឆ្អឹង Toyota New Global Architecture (TNGA) ដែលធ្វើឲ្យដំណើរការរបស់វាកាន់តែប្រសើរ ជាពិសេសជួយដល់ការបើកបរ, ការយកចង្កូត, សុវត្ថិភាព និងការឌីហ្សាញផងដែរ។

Yaris ជំនាន់ទី៤ នេះ សន្សំសំចៃ​ប្រេង​ឥន្ធនៈ​បាន​ច្រើន​បំផុត ដោយ​ ១០០ គីឡូម៉ែត្រ​ស៊ី​ប្រេង​ប្រមាណ ២,៨ លីត្រ សម្រាប់​ប្រភេទ Yaris Hybrid។ Yaris Hybrid ​មាន​ម៉ាស៊ីន​ចំណុះ ១,៥ លីត្រ ដែល​បង្កើត​កម្លាំង​បាន​ ៨៩ សេះ បូក​នឹង​ម៉ូទ័រ​អគ្គិសនី​មួយ​ដែល​មាន​កម្លាំង ៧៩ សេះ។

រថយន្ត​នេះ​ក៏​មាន​ប្រភេទ​ធម្មតា​មិនប្រើ Hybrid ផង​ដែរ ដែល​វា​មាន​ម៉ាស៊ីន ១,៥ លីត្រ ភ្ជាប់​នឹង​ប្រអប់​លេខ​​ដៃ ៦ វគ្គ និង​មាន​ប្រព័ន្ធ​បើកបរ​​ប៉ុង​មួយ ឬ​ប្រើ Direct Shift-CVT ដែល​មាន​ប្រព័ន្ធ​បើកបរ​​ប៉ុង​ពីរ និង​ប៉ុង​មួយ។ មាន​មួយ​ទៀត​គឺ​​ប្រភេទ​ម៉ាស៊ីន ១,០ លីត្រ ដែល​មាន​កម្លាំង ៦៨ សេះ ភ្ជាប់​នឹង Super CVT-i និង​ប្រព័ន្ធ​បើកបរ​ប៉ុង​មួយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes បង្ហាញពីប្រព័ន្ធ MBUX ដែលនឹងមានលើ S-Class ឆ្នាំ ២០២១

Mercedes-Benz បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​ប្រព័ន្ធ​​ MBUX ជំនាន់​ទី​ពីរ ដែល​នឹង​ត្រូវ​បំពាក់​លើ​រថយន្ត S-Class ស៊េរី​ឆ្នាំ ២០២១។

តាម​រយៈ​រូបភាព​ជា​ច្រើន​សន្លឹក​ដែល Mercedes បាន​បង្ហាញ ឃើញ​ថា​ផ្នែក​ខាង​ក្នុង​របស់​រថយន្ត S-Class មាន​ការ​ផ្លាស់​ប្ដូរ​កាន់​តែ​ប្រណីត​ជាង​មុន មាន​ផ្លាស់​ប្ដូរ​ទៅ​កាន់​បែប​ឌីជីថល​ច្រើន​ជាង​មុន។ គេ​ឃើញ​ថា​ខាង​ក្នុង​រថយន្ត​មាន​អេក្រង់​ធំៗ​រហូត​ដល់ ៥ ដែល​នៅ​ផ្នែក​ខាង​ក្រោយ​មាន​ចំនួន​បី។ អេក្រង់​ធំ​នៅ​ចំ​កណ្ដាល​មាន​ទំហំ ១២,៨អ៊ីញ ជា​ប្រភេទ​អេក្រង់ OLED ដែល​មាន​មុខងារ Haptic Feedback។ចំណែក​​នៅ​ត្រង់​កុងទ័រ​របស់​អ្នក​បើកបរ​​វិញ មាន​អេក្រង់​បង្ហាញ​ជា​លក្ខណៈ​ 3D ​ផុស​ត្រដែត​ច្បាស់ៗ​តែ​ម្ដង។

​ចំពោះ​​ជំនួយ​ការ​សំឡេង “Hey Mercedes” វិញ​ត្រូវ​បាន​បង្កើន​សមត្ថភាព​ឲ្យ​កាន់​តែ​សំបូរ​បែប និង​អាច​ចំណាំ​ភាសា​បាន​ច្រើន​ជាង​មុន​គឺ​រហូត​ដល់ ២៧​ភាសា​។ ​ជា​មួយ​ការ​ផ្លាស់​ថ្មី​​អ្នក​បើកបរ​អាច​បញ្ជា​លើ​សកម្មភាព​មួយ​ចំនួន​ដូច​ជា​លើក​ទូរសព្ទ ​ឬ​បង្ហាញ​ផែនទី​នាំ​ផ្លូវ ដោយ​មិន​បាច់​និយាយ​ពាក្យ​ពេញ​នោះ​ទេ។

តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន Mercedes បាន​ឲ្យ​ដឹង​ថា​រថយន្ត S-Class ជំនាន់​ថ្មី​នឹង​បង្ហាញ​មុខ​នៅ​​មុន​ដំណាច់​ឆ្នាំ ២០២០ នេះ ដែល​វា​នឹង​មាន​មក​ជា​មួយ​នូវ​​​​ប្រភេទ​ម៉ាស៊ីន​សាំង, ម៉ាស៊ីន Hybrid, ប្រភេទ Plug-in Hybrid រួម​ទាំង​ប្រភេទ​អគ្គិសនី​ផង​ដែរ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Elon Musk ចង់សង់រោងចក្រផលិតឡាន Tesla នៅអាស៊ី មួយទៀត

ក្រោយ​ពី​មាន​សំនួរ​ចោទ​សួរ​ថា​ “ក្រុមហ៊ុន Tesla នឹង​ពង្រីក​រោងចក្រ​ផលិត​រថយន្ត Tesla បន្ថែម​ក្រៅ​ពី​ប្រទេស​ចិន​ឬ​អត់?” លោក Elon Musk នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បាន​​ឆ្លើយ​តប​​នឹង​ពង្រីក​បន្ថែម ប៉ុន្តែ​ក្រុមហ៊ុន​ត្រូវ​​បញ្ចប់​​ការ​សង់​រោងចក្រ​នៅ​ទីក្រុង​ប៊ែរឡាំង​ និង​រោងចក្រ​ទី​ពីរ​នៅ​អាមេរិក​ជា​មុន​សិន។

​នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល Elon Musk បាន​បញ្ចេញ​មតិ​ទាក់ទង​នឹង​រោងចក្រ​ផលិត​រថយន្ត Tesla ទី​ពីរ​នៅ​ប្រទេស​ចិន ដែល​រោងចក្រ​ដំបូង​គឺ​ស្ថិត​នៅ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ យ៉ាងណាក្ដី​លោក Elon Musk មិន​បាន​បញ្ជាក់​ថា​រោងចក្រ​ថ្មី​នៅ​អាស៊ី នឹង​បោះ​ទីតាំង​នៅ​ប្រទេស​ណា​នោះ​ទេ។

បើ​តាម​វិបសាយ Car Scoops បាន​សន្និដ្ឋាន​ថា​ ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​អាច​ជា​ជម្រើស​ល្អ ដោយ​សារ​ប្រទេស​ទាំង​ពីរ​មាន​​សក្ដានុពល​ខ្លាំង​ខាង​ឧស្សាហកម្ម​យានយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Wow!!! អ្នកចង់ប្តូររថយន្តថ្មី គ្រប់ទឹកហើយ ចំណេញអស់ស្ទះ ពីតូយ៉ូតា!!!

​ អ្នកណា អ្នកណា ក៏ស្គាល់ដែរថា​រថយន្តតូយ៉ូតាគឺជារថយន្តដ៏ពេញនិយមបំផុតមួយរបស់ប្រទេសជប៉ុនក៏ដូចជារថយន្តដែលកំពុងចរាចរណ៏ច្រើនបំផុតលើដងវិថីនានាក្នុងប្រទេសកម្ពុជា​។

​ថ្មីៗនេះក្រុមហ៊ុន​ តូយ៉ូតា(ខេមបូឌា) ដែល​ជាក្រុមហ៊ុននាំចូលផ្តាច់មុខទៅលើរថយន្តតូយ៉ូតា បានបង្កើតនូវកម្មវិធីប្រម៉ូសិនដ៏ពិសេសបំផុតមួយ សម្រាប់អតិថិជនក៏ដូចជាអ្នកប្រើប្រាស់រថយន្តទូទៅក្នុងប្រទេស​  កម្ពុជា​​​។​ សម្រាប់ការទិញរថយន្តតូយ៉ូតាក្នុងពេលនេះអតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់ ៥ ០០០ ដុល្លារ ភ្លាមៗ!!!

បន្ថែមពីលើប្រម៉ូសិនដ៏អស្ចារ្យនេះ សម្រាប់ការទិញរថយន្ត Toyota Rush និង​ Camry អតិថិជនក៏នឹងទទួលបានការផ្តល់ជូនបន្ថែមនូវបណ្ណ័ប្រេងឥន្ទនៈ​ដែលមានតម្លៃរហូតដល់ ២ ០០០ ដុល្លារ ។ លើសពីនេះទៅទៀត ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក្រោមការសហការណ៍ពិសេសជាមួយនឹង តូយ៉ូតាកម្ពុជាហ្វាយនែន  ក៏មានការផ្តល់ជូនបន្ថែមសម្រាប់អតិជនដែលមានបំណងចង់បង់រំលស់រថយន្ត Toyota Rush, Fortuner និង​ Hilux Revo តាមរយៈការផ្តល់ជូននូវលក្ខខណ្ឌដ៏ពិសេសបំផុតជាមួយការបង់រំលស់រថយន្តចាប់ពី ២០% មុន ជាមួយនឹងរយៈពេលរំលស់រហូតដល់ ៧២​ខែ ឬក៏ ៦ឆ្នាំ រួមជាមួយនឹង អត្រាការប្រាក់ទាបជាងគេមិនធ្លាប់មានពីមុនមកផងដែរ។

អតិថិជនពិតជាចំណេញខ្លាំងបំផុត ពីការផ្តល់ជូនដ៏អស្ចារ្យនេះ។​ នៅរង់ចាំអីទៀត សូមអញ្ជើញមកទទួលយកការផ្តល់ជូនដ៏ពិសេសនេះពីគ្រប់សាខាក្រុមហ៊ុន តូយ៉ូតា​ (ខេមបូឌា) ដែលមានដូចជា៖ ​

  • ទីស្នាក់ការកណ្តាលទឹកថ្លា (ទល់មុខមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ)
  • សាខាបឹងកេងកង (ជិតស្តុបបូកគោ)
  • សាខាទួលសង្កែ (លើផ្លូវជាសុផារ៉ា)
  • សាខាខេត្តសៀមរាប (ស្វាយធំ)
  • សាខាខេត្តបាត់ដំបង(ទល់មុខផ្សារថ្មី)

សម្រាប់ព័ត៍មានលម្អិតសូមទំនាក់នងទៅកាន់ ០១៧/០៨៦ ៣៣៣ ៥០៣  ឬ​ក៏ចូលទៅកាន់​ Facebook Page ផ្លូវការរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) https://www.facebook.com/ToyotaCambodia/

អត្ថបទក្រុមហ៊ុន

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលរូបរាងពិត Bentley Bentayga ឆ្នាំ២០២១ ទើបដឹងថាកប់ខ្លាំង (មានវីដេអូ)

រថយន្ត Bentley Bentayga ស៊េរីឆ្នាំ២០២១ ទទួលបានការអាប់ដេតកាន់តែប្រណីត ដោយបំពាក់នូវចង្កៀងក្រោយ LED រាងពងក្រពើថ្មី ដែលមើលទៅស្រដៀងទៅនឹងម៉ូដែល Continental GT ព្រមទាំងបំពាក់យ៉ាន់ដែលមានការឌីហ្សាញថ្មីផងដែរ។

កាប៊ីនខាងក្នុងរបស់វាក៏ទទួលបានការអាប់ដេតដែរ ដោយក្នុងនោះរួមទាំង ការបំពាក់អេក្រង់កម្សាន្តទំហំ ១០,៩អ៊ីញថ្មី និងដៃចង្កូតថ្មី ព្រមទាំងកៅអីថ្មីទាំងស្រុងទៀតផង។

រថយន្ត Bentley Bentayga ឆ្នាំ២០២១ បំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំង ៥៤២សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ AWD មកស្តង់ដារ៕

ចង់ដឹងថារថយន្ត SUV នេះប្រណីត និងស្រស់ស្អាតយ៉ាងណាខ្លះ ទៅទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៣ខែ Chevrolet លក់ដាច់ឡាន Camaro បាន១គ្រឿងគត់ នៅក្នុងប្រទេសនេះ

ចំនួនលក់នៃរថយន្ត Chevrolet Camaro បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ក្នុងត្រីមាសទី២ នៃឆ្នាំ២០២០ នេះ ដោយសារតែបញ្ហាកូវីដ១៩។ ទោះជាយ៉ាងណា រថយន្ត Ford Mustang និង Dodge Challenger បានលក់ដាច់គ្រាន់បើជាងវិញ។

Chevrolet Camaro

ក្នុងត្រីមាសទី២ នេះ រថយន្ត Camaro ចំនួន ៦ ៦៧៥គ្រឿង ត្រូវបានលក់ចេញនៅសហរដ្ឋអាមេរិក ធ្លាក់ចុះ ៤៦,៣១% បើប្រៀបធៀបនឹងចំនួនលក់សរុប ១២ ៤៣៣គ្រឿង កាលពីត្រីមាសទី២ ឆ្នាំ២០១៩។

មិនតែប៉ុណ្ណោះ នៅលើទីផ្សារដទៃទៀត Chevrolet ក៏លក់រថយន្ត Camaro មិនដាច់ដែរ ជាក់ស្តែងដូចជា កូរ៉េខាងត្បូង បាន ១៥គ្រឿង, មិចស៊ីកូ ៨គ្រឿង និង ប្រេស៊ីល បានតែ១គ្រឿងគត់។

Ford Mustang

ដោយឡែក ដៃគូប្រជែងដូចជា Ford Mustang លក់ដាច់ច្រើនជាង សរុប ១៥ ៧១៧គ្រឿង (ធ្លាក់ចុះ ២៧,៣២%) និង Dodge Challenger លក់ដាច់ ៩ ៨៨០គ្រឿង (ធ្លាក់ចុះ ៣៥,១៦%) ក្នុងត្រីមាសទី២ នៃឆ្នាំ២០២០ នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger Raptor ស៊េរីថ្មីសម្រាប់ទីផ្សារអាមេរិក នឹងប្រើម៉ាស៊ីន V6 កម្លាំង ៣២៥សេះ

រថយន្ត Ranger Raptor គឺ​ជា​ជោគជ័យ​ធំ​មួយ​សម្រាប់​ក្រុមហ៊ុន Ford ទោះ​បី​ជា​វា​មាន​លក់​នៅ​លើ​ទីផ្សារ​មិន​ច្រើន​​ក្ដី។ មាន​ការ​លេច​ឮ​ថា​ Ford នឹង​ដាក់​លក់​រថយន្ត​ Ranger Raptor ជំនាន់​ថ្មី​នៅ​លើ​ទីផ្សារ​កាន់​តែ​ច្រើន​ជាង​មុន ក្នុង​នោះ​មាន​សហរដ្ឋអាមេរិក​ដែល​ជា​ទីផ្សារ​ធំ​មួយ​ផង​ដែរ។

​ពេល​នេះ​គេ​បាន​ដឹង​​ទៀត​ថា​ Ranger Raptor ជំនាន់​ថ្មី​សម្រាប់​លក់​នៅ​អាមេរិក នឹង​មាន​បំពាក់​ម៉ាស៊ីន​សាំង EcoBoost V6 កម្លាំង​ខ្លាំង។ ​Ranger Raptor សម្រាប់​អាមេរិក​នឹង​ប្រើ​ប្រាស់​ម៉ាស៊ីន ២,៧លីត្រ EcoBoost V6 ដែល​អាច​ផលិត​កម្លាំង​បាន ៣២៥សេះ ហើយ​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន។

គួរ​ដឹង​ថា​ Ranger Raptor ដែល​មាន​​លក់​លើ​ទីផ្សារ​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន គឺ​មាន​តែ​ជម្រើស​ម៉ាស៊ីន​ម៉ាស៊ូត​ Twin-Turbocharged ៤ស៊ីឡាំង ចំណុះ ២,០លីត្រ ដែល​មាន​កម្លាំង ២១០សេះ។ ម៉ាស៊ីន​នេះ​អាច​នឹង​បន្ត​ប្រើ​លើ​ Ranger Raptor ជំនាន់​ថ្មី ប៉ុន្តែ​វា​អាច​នឹង​អម​មក​ជា​មួយ​ម៉ាស៊ីន​ថ្មី​មួយ​ទៀត​ដែល​មាន​ចំណុះ ៣,០លីត្រ ជា​ប្រភេទ​ម៉ាស៊ូត មាន ៦ស៊ីឡាំង Turbocharged ដែល​ផលិត​កម្លាំង​បាន ២៥៥សេះ។ ម៉ាស៊ីន​ពីរ​នេះ​អាច​នឹង​មាន​លក់​លើ​ទីផ្សារ​អូស្ត្រាលី និង​ប្រទេស​អាស៊ី​មួយ​ចំនួន ប៉ុន្តែ​មិន​សម្រាប់​អាមេរិក​នោះ​ទេ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រយះពេល ២ ឆ្នាំចុងក្រោយនេះ រថយន្តថ្មី ដណ្ដើមចំណែកទីផ្សារបានកាន់តែច្រើនពីឡានមួយទឹកនៅកម្ពុជា

រថយន្ត​មួយ​ទឹក​ដែល​នាំ​ចូល​មក​ពី​ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​កម្ពុជា ​ហើយ​​រថយន្ត​ដែល​បើកបរ​លើ​ដង​ផ្លូវ​ភាគ​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​សុទ្ធ​តែ​មាន​អាយុ​កាល​ជិត ២០​ឆ្នាំ​ទៅ​ហើយ ​ដូច​ជា Lexus RX300 ស៊េរី​ឆ្នាំ ២០០១​ និង RX 330 ស៊េរី​ឆ្នាំ ២០០៥ ឬ Land Rover Sport ឆ្នាំ ២០០៨ ជា​ដើម។

រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង

ប៉ុន្តែ​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា​ទីផ្សារ​រថយន្ត​នៅ​កម្ពុជា​មាន​ការ​ផ្លាស់​ប្តូរខុស​ពី​មុន ដោយ​អ្នក​និយម​ប្រើ​ប្រាស់​រថយន្ត​ថ្មីៗ​របស់​ក្រុមហ៊ុន​នាំ​ចូល​ផ្លូវ​ការ​ មាន​កំណើន​កាន់​តែ​ច្រើន​ឡើង។ ជាក់​ស្ដែង នៅ​​​ឆ្នាំ ២០២០ នេះ​បើ​តាម​ការ​ប៉ាន់​ស្មាន​ ចំនួន​រថយន្ត​​ដែល​លក់​លើ​ទីផ្សារ​ មាន ២៥% ជា​រថយន្ត​ថ្មី ប្រៀប​ទៅ​ឆ្នាំ ២០១៧ ចំនួន​រថយន្ត​ថ្មី​មាន​ត្រឹម ១០% ប៉ុណ្ណោះ។

ក្រុមហ៊ុនផ្លូវការរថយន្តថ្មី

​ការ​កើន​ឡើង​ចំនួន​អ្នក​ប្រើ​ប្រាស់​រថយន្ត​ថ្មី​នេះ​ដែរ ក៏​ដោយ​សារ​កាល​ពី​ខែ​មេសា គេ​សង្កេត​ឃើញ​ថា​ក្រុមហ៊ុន​លក់​រថយន្ត​ថ្មី​​ភាគ​ច្រើន​បាន​ដាក់​​ចេញ​​នូវ​ប្រូម៉ូសិន​​បញ្ចុះ​តម្លៃ​ជា​ច្រើន។ សម្រាប់​ហាង​នាំ​ចូល​រថយន្ត​មួយ​ទឹក​ឯណោះ​វិញ ត្រូវ​ជួប​បញ្ហា​ក្រពុល​មុខ​ទាក់ទង​នឹង​ការ​ដឹក​ជញ្ជូន​ ដែល​បង្ក​ឡើង​ដោយ​សារ​ការ​រាតត្បាត​នូវ​ជំងឺ​កូវីដ​១៩។​​​​​​

ការ​បញ្ចុះ​តម្លៃ​រថយន្ត​ពី​សំណាក់​ហាង​លក់​រថយន្ត​មិន​មែន​ជា​ចំណុច​ទាក់ទាញ​ចិត្ត​តែ​មួយ​គត់​នោះ​ទេ ប៉ុន្តែ​អតិថិជន​​មួយ​ចំនួន​ក៏​ចង់​​ទទួល​យក​បទ​ពិសោធន៍​នៃ​ការ​ធានា​ពោរ​ពេញ​ដោយ​ទំនុក​ចិត្ត​ ​ទទួល​បាន​ការ​​ឲ្យ​តម្លៃ​​ពី​ហាង​​លក់​រថយន្ត​ទំនើប​ទាន់​សម័យ រួម​ជា​មួយ​កញ្ចប់​កាដូ ដែល​​ហាង​​លក់​រថយន្ត​មួយ​ទឹក​មិន​មាន​ផ្ដល់​ជូន៕

ក្រុមហ៊ុនផ្លូវការរថយន្តថ្មី
ក្រុមហ៊ុនផ្លូវការរថយន្តថ្មី
ក្រុមហ៊ុនផ្លូវការរថយន្តថ្មី
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla នឹងបើកឡានភីកអាប់ Cybertruck ជុំវិញសហរដ្ឋអាមេរិក

ថ្វីបើបង្ហាញខ្លួនអស់រយៈពេលជាច្រើនខែ ប៉ុន្តែមិនទាន់ចេញលក់ក្នុងពេលឆាប់ៗក្តី ក៏រថយន្ត Tesla Cybertruck នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង និងមានអ្នកនិយាយពីវាមករហូត។

ថ្មីៗនេះ បើយោងតាមការបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់ CEO ក្រុមហ៊ុន Tesla លោក Elon Musk បានឲ្យដឹងថា លោកនឹងយករថយន្តភីកអាប់ Cybertruck បើកជុំវិញសហរដ្ឋអាមេរិក នៅចុងឆ្នាំនេះតែម្តង។

ភីកអាប់ Tesla Cybertruck នឹងចូលសង្វាក់ផលិតកម្មនៅចុងឆ្នាំ២០២១ នៅក្នុងរោងចក្រថ្មីស្រឡាងមួយ។ លោក Elon Musk ក៏ធ្លាប់បានអះអាងដែរថា Cybertruck នឹងមានរូបរាងប្រសើរជាងមុន នៅពេលចេញលក់។

Cybertruck មាន​ជម្រើស​ចំនួន​ ៣ គឺ ៖

  • Single Motor RWD តម្លៃ ៣៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤០០គីឡូម៉ែត្រ
  • Dual Motor តម្លៃ ៤៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤៨០គីឡូម៉ែត្រ
  • Tri-Motor AWD មានចម្ងាយបើកបរជាង ៨០០គីឡូម៉ែត្រ ឯតម្លៃវិញគឺ ៦៩ ៩០០ដុល្លារ
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+