ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maserati លើកថ្ងៃចេញឡាន Hybrid ថ្មីរបស់ខ្លួន

រថយន្ត Maserati Ghibli Hybrid ត្រូវបានកំណត់ឲ្យដាក់បង្ហាញ នៅឯកម្មវិធី 2020 Beijing Motor Show ប៉ុន្តែដោយសារតែការដាក់បម្រាម ព្រោះតែបញ្ហាកូវីដ១៩ ធ្វើឲ្យក្រុមហ៊ុនរថយន្តអ៊ីតាលីខាងលើលើកថ្ងៃបង្ហាញតែម្តង។

ក្រោយមក Maserati បានប្រកាសពីកាលបរិច្ឆេទថ្មី ដោយយកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ប៉ុន្តែថ្ងៃនោះក៏ត្រូវបានលើកបន្តទៀត។ ឥឡូវនេះ រថយន្ត Maserati Ghibli Hybrid នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទិ១៦ ខែកក្កដា ឆ្នាំ២០២០ វិញ។ វានឹងបង្ហាញខ្លួននៅលើគេហទំព័រផ្លូវការរបស់ Maserati តាមរយៈកម្មវិធីប្រកាសអនឡាញមួយ។

រថយន្ត Ghibli Hybrid ទំនងជាបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង ជាមួយនឹងម៉ូទ័រអគ្គិសនីមួយ ដែលមានកម្លាំង ៣២៥សេះ។ វានឹងអាប់ដេតរូបរាងផ្នែកខាងមុខ និងខាងក្រោយ ហើយប្រហែលជាបំពាក់អេក្រង់កម្សាន្តថ្មី និងកុងទ័រឌីជីថលផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយលក្ខណៈពិសេស ឡាន Mazda3 ឆ្នាំ២០២១ ប្រើម៉ាស៊ីន Turbo

នៅក្នុងវីដេអូឃ្លីបផ្លូវការមួយលើ Channel YouTube ឈ្មោះ Mazda de Mexico បានប្រកាសថា Mazda3 Turbo ស៊េរីឆ្នាំ២០២១ នឹងបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នេះ។

យោងតាមវីដេអូខាងលើដដែលបានឲ្យដឹងថា Mazda3 Turbo ថ្មី នឹងប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Turb ទំហំ ៤ស៊ីឡាំង ដែលបង្កើតកម្លាំងបានសរុប ២២៧សេះ ដូច Mazda6 ដែរ។

Mazda3 Turbo ឆ្នាំ២០២១ នឹងបំពាក់ប្រអប់លេខ Skyactiv-Drive ៦វគ្គអូតូ ជាមួយបន្ទះលេខដៃលើចង្កូត និងប៉ុងពីរ AWD មកស្តង់ដារតែម្តង។ មិនតែប៉ុណ្ណោះ វានឹងបំពាក់យ៉ាន់ Alloy ទំហំ ១៨អ៊ីញ, គម្របកញ្ចក់ពណ៌ខ្មៅ, ប៉ាណាមុខពណ៌ខ្មៅ, ចង្កៀង LED អូតូ, ដំបូល Sunroof ចុច, សេនស័រក្រោយពេលចូលចត, កាមេរ៉ាមើលក្រោយ, មុខងារ Blind Spot ព្រមទាំង Apple CarPlay និង Android Auto ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki ចេញ SUV ៧កៅអីថ្មី តម្លៃតែជាង ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Suzuki Automobiles Thailand បានប្រកាសចេញរថយន្តប្រភេទ SUV ៧កៅអី ម៉ូដែល XL7 ស៊េរីឆ្នាំ២០២០ ជាផ្លូវការ នៅក្នុងប្រទេសថៃ។

រថយន្តតួខ្ពស់នេះផ្តល់ជម្រើសតែ ១ម៉ូដែលគត់ គឺ XL7 GLX ដោយមានតម្លៃ ៧៧៩ ០០០បាត ឬប្រហែលខ្ទង់ ២៥ ០០០ដុល្លារ ហើយប្រើម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ មានកម្លាំង ១០៣សេះ។ Suzuki XL7 ប្រើប្រអប់លេខអូតូ ៤វគ្គ, ប៉ុងមួយវិលកង់មុខ និងប្រើយ៉ាន់ទំហំ ១៧អ៊ីញ ជាដើម។

XL7 បំពាក់ចង្កៀងមុខប្រភេទ LED ជាមួយភ្លើងបំភ្លឺពេលថ្ងៃ, របាំងការពារភក់ចំហៀង, ដៃចង្កូតរាងអក្សរ D និងអេក្រង់កម្សាន្តទំហំ ១០អ៊ីញជាដើម។ រថយន្តនេះមានចំនួន ៤ពណ៌ឲ្យជ្រើសរើស គឺ ទឹកក្រូច, ប្រផេះ, ស និង ត្នោត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz អាចពន្យារពេលផលិតឡានអគ្គិសនីនៅថៃ

ក្រុមហ៊ុន Mercerdes-Benz ប្រចាំ​ប្រទេស​ថៃ បាន​និយាយ​ថា​ការ​ដែល​​រដ្ឋាភិបាល​ថៃ​មិន​ទាន់​មាន​សកម្មភាព​លើ​ច្បាប់​​ទាក់ទង​រថយន្ត​អគ្គិសនី អាច​ពន្យារ​ពេល​នូវ​ផែនការ​​របស់​ខ្លួន ទាក់ទង​នឹង​ការ​ផលិត​រថយន្ត​អគ្គិសនី​ក្នុង​ប្រទេស​ថៃ។

​ក្រោយ​ពី​ជួប​ប្រជុំ​ជា​មួយ​ថ្នាក់​ដឹក​នាំ​កំពូល​របស់ Mercedes-Benz លោក​ Supant Mongkolsuthree ជា​ប្រធាន​​សហព័ន្ធ​ឧស្សាហកម្ម​ថៃ បាន​និយាយ​ឲ្យ​ដឹង​ថា ៖ “Mecedes មិន​ទាន់​ច្បាស់​​ចិត្ត​អំពី​ច្បាប់​គាំទ្រ​ដល់​​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​នៅ​ថៃ​របស់​រដ្ឋាភិបាល ព្រោះ​ថា​រដ្ឋាភិបាល​មិន​ទាន់​មាន​សកម្មភាព​អ្វី​បន្ថែម​ឡើយ។”

ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់ ធ្លាប់​បាន​ប្រកាស​អំពី​ផែនការ​ពង្រីក​មុខ​ជំនួញ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ តាម​រយៈ​ការ​ផលិត​រថយន្ត​អគ្គិសនី និង​អាគុយ​រថយន្ត​ក្នុង​ស្រុក។ កាល​ពី​ឆ្នាំ​មុន ក្រុមហ៊ុន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ការ​ផលិត​រថយន្ត​អគ្គិសនី EQC អាច​នឹង​ទៅ​រួច​នៅ​ប្រទេស​ចិន ហើយ​កាល​ពី​ខែ​កុម្ភៈ​បាន​ប្រកាស​ដែរ​ថា​ខ្លួន​នឹង​ចាប់​ផ្ដើម​ការ​ផលិត​រថយន្ត​អគ្គិសនី​នៅ​ថៃ​ក្នុង​អំឡុង​ឆ្នាំ ២០២១។

ប៉ុន្តែ​នា​ពេល​នេះ ដោយ​សារ​តែ​មិន​ច្បាស់​លាស់​នឹង​រដ្ឋាភិបាល​ថៃ​នៅ​ឡើយ​នោះ Mercedes-Benz អាច​នឹង​ត្រូវ​ពន្យារ​ផែនការ​​ផលិត​រថយន្ត​អគ្គិសនី​នៅ​ថៃ​របស់​ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បង្ហាញរាងផ្លូវការដំបូងនៃសែស្រឡាយឡាន Bronco ជំនាន់ថ្មី

​សល់​មួយ​សប្ដាហ៍​ទៀត Ford នឹង​បង្ហាញ​ចេញ​រថយន្ត​ម៉ូដែល Bronco ជំនាន់​ថ្មី​របស់​ខ្លួន​ជា​ផ្លូវ​ការ ហើយ​មុន​ការ​ប្រកាស​ចេញ​នេះ ក្រុមហ៊ុន​បាន​បង្ហាញ​រូបរាង​ផ្លូវ​ការ​ដំបូង​បង្ហាញ​អំពី​សែស្រឡាយ​នៃ​រថយន្ត Bronco ទាំង​មូល។

រថយន្ត​ Bronco ស៊េរី​ថ្មី មាន​ចែក​ចេញ​ជា​បី​ប្រភេទ​ដែល​មាន​ប្រភេទ​ទ្វារ​ពីរ ប្រភេទ​ទ្វារ​បួន និង​ប្រភេទ​ស្ព័រ​មួយ​ទៀត។ រូបរាង​របស់​វា​ទាំង​បី​សុទ្ធ​តែ​មាន​លក្ខណៈ​​ខុសៗ​គ្នា ប៉ុន្តែ​​វា​ទាំង​បី​ត្រូវ​បាន​ផលិត​ឡើង​ក្រោម​រូបមន្ត “Built Wild” ដែល​ជា​រូបមន្ត​ថ្មី​របស់ Ford។

គ្រួសារ ​Ford Bronco ជំនាន់​ថ្មី នឹង​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ១៣ ខែ​កក្កដា ដែល​មាន​ផ្សាយ​ផ្ទាល់​​លើ​ទូរទស្សន៍​ល្បីៗ​ជា​ច្រើន​​ដូច​ជា ESPN, ABC News និង National Geographic ផង​ដែរ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រែក្លាយរថយន្តស៊េរីចាស់របស់អ្នក ត្រឹមតែប៉ុន្មានម៉ោងឲ្យក្លាយជារថយន្តសេ៊រីថ្មី ទំនើបដាច់

កុំទុកអោយរថយន្តស៊េរីចាស់របស់អ្នក ចាស់ទៅតាមអាយុកាល ដោយយើងមានដំណោះស្រាយឲ្យអ្នក ដោយគ្រាន់តែធ្វើការបំពាក់លក្ខណៈពិសេសមួយចំនួនដូចជា៖

  • Blind Spot គឺជាមុខងារផ្តល់ជាសញ្ញានិងសំលេង ពេលដែលមានយានយន្តនៅពីខាងក្រោយចំហៀងរថយន្តរបស់លោកអ្នក ដែលជាតំបន់ពិបាកនឹងមើលឃើញ ហើយជាពិសេសនៅពេលដែលលោកអ្នកត្រូវការបត់ និងប្តូរគន្លងផ្លូវផងដែរ។

  • កាម៉េរា ៣៦០ ដឺក្រេ អនុញ្ញាត្តអោយយើងអាចមើលឃើញ គ្រប់ទិដ្ឋាភាពមួយជុំរថយន្ត ផ្តល់នូវសុវត្ថិភាពខ្ពស់
រថយន្តគំរូ Camry 2007 ដែលបានបំពាក់កាម៉េរា ៣៦០ ដឺក្រេ
  • សេនស័រចូលចត ផ្តល់នូវសុវត្ថិភាពខ្ពស់ និងងាយស្រួលចូលចំណត

  • ម៉ាញ៉េរបស់ជប៉ុន Pioneer DMH-Z5350BT មុខងារនិងអត្ថប្រយោជន៍ដូចជា៖
    ✅ អេក្រង់ ៦,៨ អុីញ ប្រភេទ Capacitive Touch ច្បាស់ មិនចាញ់ពន្លឺថ្ងៃ
    ✅ អាចប្រើ Apple CarPlay & Android Auto ដើម្បីមើលផែនទីបានយ៉ាងងាយស្រួល និងទំនើប
    ✅ អាចភ្ចាប់កាមេរ៉ាមើលក្រោយ ងាយស្រួលចេញចូលចំណត ឬថយក្រោយ
    ✅ ទទួលបានគុណភាពសំឡេងពិរោះរណ្តុំ
    ✅ អាចភ្ជាប់ជាមួយបូតុងចង្កូតបាន
    ✅ មានមុខងារ Hand Free ដែលយើងអាចធ្វើការនិយាយទូរស័ព្ទ ដោយមិនកាន់ទូរស័ព្ទ សមស្របជាមួយច្បាប់ចរាចរណ៌ផ្លូវគោកថ្មី
    ✅ មានមុខងារភ្ជាប់ Bluetooth, USB, AUX
    ✅ ធានារយៈពេល ១ ឆ្នាំ

កុំភ្លេចប្រើបណ្ណបញ្ចុះតម្លៃដោយគ្រាន់តែបង្ហាញអត្ថបទនេះ ឬប្រាប់លេខកូដ CamboAutoFan

សម្រាប់ពត័មានបន្ថែមសូមទាក់ទង ០៩២ ៩៦០ ០០០ / ០៩៦ ៥៩៦ ០០០០ / ០៩៧ ៥៩៦ ០០០០ ឬមកទីតាំង iCar ផ្ទាល់ផ្ទះលេខ២៧-២៨, ផ្លូវលេខ៦០៨, ខាងលិចរង្វង់មូលទួលគោក ១៥០ម៉ែត្រ ឬចុច ផែនទីនេះ!

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងតម្លៃ Mazda3 និង CX-30 ប្រើម៉ាស៊ីនថ្មី SkyActiv-X ទើបប្រកាសនៅអូស្រ្តាលី

Mazda បាន​បង្ហាញ​​ឲ្យ​ដឹង​ថា​ម៉ាស៊ីន​ថ្មី SkyActiv-X របស់​ខ្លួន​នឹង​មាន​លើ​ទីផ្សារ​អូស្ត្រាលី​ចាប់​ពី​ខែ​ក្រោយ ដោយ​មាន​លើ​ម៉ូដែល Mazda3 មុន​ រួច​ទើប​មាន​លើ​ម៉ូដែល CX-30 ដែល​ចេញ​លក់​នា​ខែ​កញ្ញា។

រថយន្ត Mazda3 ដែល​ប្រើ​ម៉ាស៊ីន​ថ្មី នឹង​ដាក់​លក់​នៅ​អូស្ត្រាលី​ដោយ​ប្រើ​ឈ្មោះ​ថា X20 Astina ដែល​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ២៨ ២១០​ដុល្លារ សម្រាប់​ប្រភេទ​ប្រអប់​លេខ​ដៃ​៦​វគ្គ និង​តម្លៃ​ប្រមាណ ២៨ ៨១៣ដុល្លារ សម្រាប់​ប្រអប់​លេខ​អូតូ​៦វគ្គ។ ចំណែក​រថយន្ត CX-30​ វិញ​នឹង​មាន​លក់​ក្នុង​តម្លៃ​ចាប់​ពី​ប្រមាណ ៣២ ២០០ដុល្លារ ដែល​មាន​តែ​ជម្រើស​ប្រអប់​លេខ​អូតូ​ប៉ុណ្ណោះ។

គួរ​ដឹង​ថា​ប្រព័ន្ធ​ម៉ាស៊ីន SkyActiv-X ថ្មី​របស់ Mazda ​មាន​​រួម​ផ្សំ​ដោយ​ម៉ាស៊ីន​​សាំង​ ២,០លីត្រ ដែល​ផលិត​កម្លាំង​បាន ១៨០​សេះ ដែល​មាន​ភ្ជាប់​មក​ជា​មួយ​ម៉ូទ័រ​អគ្គិសនី​ដែល​​ជួយ​​បង្កើន​សន្ទុះ​រថយន្ត ហើយ​វា​មាន​កម្រិត​ស៊ី​ប្រេង ៥,៤លីត្រ សម្រាប់​ចម្ងាយ ១០០ គីឡូម៉ែត្រ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lincoln ឈប់ផលិតឡាន Sedan មកផលិត SUV សុទ្ធវិញ

ក្រុមហ៊ុន​រថយន្ត Lincoln ដែល​ម៉ាក​យីហោ​ប្រណីត​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Ford បាន​សម្រេច​ចិត្ត​បោះបង់​ការ​ផលិត​រថយន្ត​ប្រភេទ Sedan ដោយ​ក្រុមហ៊ុន​បាន​បញ្ជាក់​រថយន្ត​ម៉ូដែល​ Continental នឹង​បញ្ចប់​ការ​ផលិត​នា​ចុង​ឆ្នាំ​​នេះ។

ការ​សម្រេច​ចិត្ត​ឈប់​ផលិត​ Continental ដែល​ជា​រថយន្ត​ Sedan មួយ​ចុង​ក្រោយ​របស់​ក្រុមហ៊ុន Lincoln ក៏​ដោយ​សារ​តែ​ចំនួន​លក់​រថយន្ត Sedan បាន​បន្ត​​ដាំ​ក្បាល​ចុះ​នៅ​សហរដ្ឋអាមេរិក។ គួរ​ដឹង​ថា Lincoln បាន​​​ឈប់​ផលិត​រថយន្ត Continental នេះ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ ២០០៣។ ប៉ុន្តែ​នៅ​ឆ្នាំ ២០១៧ ក្រុមហ៊ុន​បាន​បញ្ចេញ​​លក់​រថយន្ត​ Continental ជំនាន់​ថ្មី ដែល​ឆ្នាំ​ដំបូង​វា​អាច​លក់​បាន​ ១២ ០១២​គ្រឿង ប៉ុន្តែ​បាន​ធ្លាក់​មក​នៅ​ជិត​ ៦៦០០គ្រឿង ក្នុង​ឆ្នាំ ២០១៩។

​​ក្រោយ​​ពី​រថយន្ត Continental ត្រូវ​បញ្ឈប់​ការ​ផលិត ​រថយន្ត​​របស់​ Lincoln ​នឹង​មាន​​តែ​ប្រភេទ SUV ប៉ុណ្ណោះ ក្នុង​នោះ​រួម​មាន Navigator, Naultilus, Aviator និង Corsair។ គេ​រំពឹង​ថា Lincoln នឹង​បង្ហាញ​ចេញ​រថយន្ត SUV អគ្គិសនី​​ដំបូង​នា​​ចុង​ឆ្នាំ ២០២១ ឬ​ដើម​ឆ្នាំ ២០២២​ ខាង​មុខ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានដែល David Beckham ធ្លាប់ជិះ១៥ឆ្នាំ កំពុងដាក់លក់ក្នុងតម្លៃកប់ក្តោង

រថយន្ត Aston Martins Volante ដែលធ្លាប់ជារបស់កីឡាករបាល់ទាត់អង់គ្លេសដ៏ល្បីឈ្មោះ David Beckham កំពុងតែត្រូវបានគេដាក់លក់ដេញថ្លៃ។

រថយន្តដែលត្រូវបានផលិតនៅក្នុងឆ្នាំ១៩៨៨ មានតួខ្លួនពណ៌ក្រហម Deep Red នេះ ត្រូវបាន David Beckham ទិញកាលពីឆ្នាំ២០០៣។ វាមានបំពាក់ស្បែកពណ៌ទឹកដោះគោនៅកាប៊ីនខាងក្នុង និងម៉ាស៊ីន V8 មានកម្លាំងដល់ ៤២៣សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៥,២វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៧០គីឡូម៉ែត្រក្នុងមួយម៉ោង។

Beckham បានកាន់កាប់រថយន្តនេះអស់រយៈពេល ១៥ឆ្នាំ រួចក៏សម្រេចចិត្តលក់វាវិញនៅក្នុងឆ្នាំ២០១៨។ វាត្រូវបានថែទាំយ៉ាងដិតដល់ ចាប់តាំងពីផលិតថ្មីចេញពីរោងចក្រមក ហើយក៏ធ្លាប់បានបង្ហាញខ្លួននៅក្នុងកម្មវិធី 2020 London Classic Car Show កាលពីខែកុម្ភៈ ផងដែរ។

ឥឡូវក្រុមហ៊ុន Aston Martin Works បានដាក់លក់រថយន្ត Volante នេះនៅលើគេហទំព័រ AutoTrader ក្នុងតម្លៃរហូតដល់ទៅ ៥៤៨ ៨០០ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG ZS ថ្មី កែមុខមាត់ថ្មី ឯកាប៊ីនខាងក្នុងកាន់តែទំនើប

MG បានប្រកាសចេញរថយន្ត ZS ស៊េរីថ្មីរបស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសអង់គ្លេស។ វាទទួលបានការឌីហ្សាញផ្នែកខាងមុខថ្មី ដូចជា ប៉ាណាមុខ និងចង្កៀង LED ថ្មីផងដែរ។ មិនតែប៉ុណ្ណោះ វាបំពាក់កាងមុខបែបស្ព័រជាងមុន និងអំពូលកាត់អ័ព្ទថ្មីទៀតផង។

ការឌីហ្សាញថ្មីក៏បានធ្វើឡើងនៅផ្នែកខាងក្រោយដែរ ដោយវាបានបំពាក់កាងក្រោយថ្មីមើលទៅកាចជាងមុន ព្រមទាំងចង្កៀងក្រោយថ្មីផងដែរ។ ក្រៅពីនោះ MG ZS ថ្មី ក៏មានបំពាក់យ៉ាន់ឌីហ្សាញថ្មីទៀតផង។

ចំណែកឯកាប៊ីនខាងក្នុងវិញ វាបានបំពាក់កុងទ័រឌីជីថលថ្មី និងអេក្រង់កម្សាន្តធំជាងមុនទំហំ ១០,១អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay។

រថយន្ត MG ZS បំពាក់ម៉ាស៊ីនសាំង naturally aspirated ចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១០៥សេះ ប្រើប្រអប់លេខដៃ ៥វគ្គ និងប៉ុងមួយវិលកង់មុខ។

វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ១០,៤វិនាទី ហើយមានល្បឿនអតិបរមា ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្តនេះមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៦,៨លីត្រ/១០០គីឡូម៉ែត្រ។ វាមានតម្លៃចាប់ពី ១៩ ៣០០ដុល្លារ នៅលើទីផ្សារប្រទេសអង់គ្លេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+