ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Dodge សម្រេចឈប់ផលិតឡាន ២ម៉ូដែលនេះហើយ!

នៅទីបំផុត ក្រុមហ៊ុនរថយន្ត Dodge បានសម្រេចចិត្តថា នឹងឈប់ផលិតម៉ូដែល Journey និង Grand Caravan នៅក្នុងឆ្នាំ២០២០ នេះតែម្តង។

រថយន្ត Dodge Journey បានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងកម្មវិធី 2007 Frankfurt Motor Show ហើយចេញលក់នៅឆ្នាំបន្ទាប់ ក្នុងសហរដ្ឋអាមេរិក។

រថយន្ត Dodge Journey

វាត្រូវឌីហ្សាញមកសម្រាប់ការប្រើប្រាស់ឲ្យបានច្រើនមុខងារ និងបត់បែន។ ថ្វីបើមានតម្លៃថោកសមរម្យ គឺចាប់ពី ១៩ ៩៨៥ដុល្លារ និងផ្ទុកអ្នកដំណើរបានដល់ ៧នាក់ ប៉ុន្តែ Dodge លក់វាបានត្រឹមតែប្រហែល ៥០ ០០០គ្រឿងប៉ុណ្ណោះ នៅក្នុងរយៈពេល ៤ឆ្នាំដំបូង។

ដោយឡែក សម្រាប់រថយន្ត Dodge Grand Caravan វិញ ធ្លាប់ជារថយន្តវ៉ែនខ្នាតតូចលក់ដាច់បំផុតរបស់ Dodge។

រថយន្ត Dodge Grand Caravan

កាលពីឆ្នាំមុន ក្រុមហ៊ុននេះលក់វាបានសរុប ១២២ ៦៤៨គ្រឿង នៅសហរដ្ឋអាមេរិក ពោលគឺលក់បានច្រើនជាងម៉ូដែល Charger (៩៦ ៩៣៥គ្រឿង), Challenger (៦០ ៩៩៧គ្រឿង) និង Durango (៦៧ ៥៩៩គ្រឿង) ទៅទៀត។ Grand Caravan បានបង្ហាញខ្លួនដំបូងនៅក្នុងកម្មវិធី 2007 North American International Auto Show៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយតម្លៃឡាន ដែលជាគូប្រជែង Toyota Camry ថ្មី

កាលពីខែមុន រថយន្ត Kia K5 ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងតម្លៃខ្លាំងជាងមុន, ការឌីហ្សាញកាចជាងមុន, ប្រើប៉ុងពីរ ហើយប្រើឈ្មោះថ្មីផងដែរ (ឈ្មោះចាស់ Kia Optima)។

ថ្វីបើតម្លៃរបស់វាមិនទាន់ត្រូវបានបង្ហាញជាផ្លូវការ ប៉ុន្តែគេហទំព័រ The Korean Car Blog ទទួលបានព័ត៌មានថា Kia K5 ឆ្នាំ២០២១ ថ្មីនេះនឹងមានតម្លៃចាប់ពី ២៣ ៤៩០ដុល្លារ សម្រាប់ម៉ូដែល LX។ K5 LX ប្រើម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ GDI ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨០សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ។

បន្ទាប់មក K5 LXS មានតម្លៃចាប់ពី ២៤ ៤៩០ដុល្លារ, K5 GT-Line ចាប់ពី ២៥ ៣៩០ដុល្លារ, K5 EX ចាប់ពី ២៧ ៩៩០ដុល្លារ និង K5 GT ចាប់ពី ៣០ ៤៩០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ម៉ូដែល GT នឹងប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៩០សេះ ហើយប្រើប្រអប់លេខអូតុ ៨វគ្គ ប្រភេទ dual-clutch។

ដោយឡែក កាប៊ីនខាងក្នុងរបស់វាបំពាក់ទៅដោយបច្ចេកវិទ្យាជំនាន់ថ្មី ដោយក្នុងនោះរួមមានទាំង មុខងារ Apple CarPlay និង Android Auto ឥតប្រើខ្សែ, អេក្រង់ Touchscreen ទំហំដល់ ១០,២៥អ៊ីញ ជាមួយមុខងារបង្ហាញចរាចរណ៍នៅពេលជាក់ស្តែង ក៏ដូចជាមុខងារសាកថ្មទូរសព្ទឥតខ្សែ ជាដើម។

បើនិយាយពីមុខងារសុវត្ថិភាពវិញ មានដូចជា Forward Collision-Avoidance Assist និង Lane Following Assist មកស្តង់ដារ ខណៈមុខងារ Rear Cross-Traffic Collision-Avoidance Assist, Navigation Based Smart Cruise Control-Curve និង Highway Driving Assist គឺជា Option៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រប់ម៉ាកឡាននៅអាមេរិកសុទ្ធតែធ្លាក់ចុះចំនួនលក់ ខុសគេតែ Tesla មួយ

ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩​យ៉ាង​ធ្ងន់ធ្ងរ​នៅ​សហរដ្ឋអាមេរិក​បង្ក​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ដល់​​ឧស្សាហកម្ម​ជា​ច្រើន ក្នុង​នោះ​ឧស្សាហកម្ម​យានយន្ត​ក៏​រងគ្រោះ​ខ្លាំង​ណាស់​ដែរ។ បើ​តាម​តួ​លេខ​ប្រចាំ​ឆមាស​ទី​មួយ​​​ ​នៃ​​ទីផ្សារ​រថយន្ត​នៅ​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា​​ចំនួន​លក់​ចេញ​នៃ​រថយន្ត​មាន​ការ​ធ្លាក់​ចុះ ២៣,១% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​​ឆ្នាំ ២០១៩។

រយៈពេល ៦ ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ ចំនួន​រថយន្ត​ដែល​លក់​ចេញ​លើ​ទីផ្សារ​អាមេរិក​​មាន​សរុប ៦ ៣៧៩ ២៩៣​គ្រឿង ធៀប​នឹង​ឆ្នាំ ២០១៩ លក់​បាន ៨ ៣០០ ៧២៦​គ្រឿង។ ​ក្រុមហ៊ុន​រថយន្ត​​ធំៗ​មាន​ដូច​ជា BMW, FCA, Ford Motor, General Motors, Honda Motor និង Hyundai Motor ជា​ដើម​សុទ្ធ​តែ​មាន​ការ​ធ្លាក់​ចុះ​ចំនួន​លក់​ក្នុង​រយៈពេល​បី​ខែ​ចុង​ក្រោយ​នេះ។

ប៉ុន្តែ​គេ​ចាប់​អារម្មណ៍​ឃើញ​ថា​ មាន​តែ​ក្រុមហ៊ុន Tesla Motors តែ​មួយ​គត់ ដែល​អាច​លក់​ចេញ​រថយន្ត​បាន​ច្រើន​ជាង​ឆ្នាំ​មុន ដែល​មាន​កំណើន ១៣,២% ឯណោះ។​ ក្នុង​​អំឡុង​ពេល ៦ ខែ​ដំបូង​នៃ​​ ឆ្នាំ ២០២០ ក្រុមហ៊ុន​អាច​លក់​រថយន្ត​បាន ១៧៩ ០៥០គ្រឿង ធៀប​នឹង​ឆ្នាំ ២០១៩ លក់​បាន ១៥៨ ២០០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Mirai ឆ្នាំ ២០២១ នឹងបង្ហាញរូបរាងជាផ្លូវការនាខែតុលា ឬវិច្ឆិកាខាងមុខ

កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៩ ក្រុមហ៊ុន Toyota បាន​បង្ហាញ​ចេញ​នូវ Concept នៃ​រថយន្ត​ម៉ូដែល Mirai ជំនាន់​ចុង​ក្រោយ។ នា​ពេល​នេះ​គេ​ដឹង​ថា​រូបរាង​ផ្លូវ​ការ​សម្រាប់​ផលិត​លក់​លើ​ទីផ្សារ​នៃ Toyota Mirai ឆ្នាំ ២០២១ នឹង​បង្ហាញ​ចេញ​នា​ខែ​តុលា ឬ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

បើ​តាម​ប្រភេទ​ពី​វិបសាយ​ភាសា​ជប៉ុន​ Best Car Web បាន​ឲ្យ​ដឹង​ថា​ការ​បង្ហាញ​ចេញ​រថយន្ត​នឹង​ធ្វើ​ឡើង​ក្នុង​ប្រទេស​ជប៉ុន ហើយ​វា​អាច​នឹង​ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​ជប៉ុន​នា​ដើម​ឆ្នាំ ២០២១។ ប្រភព​នេះ​អះអាង​ដែរ​ថា រថយន្ត Mirai ជំនាន់​ថ្មី នឹង​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៨​លាន​យេន ដែល​ស្មើ​ប្រមាណ ៧៤ ៥០០​ដុល្លារ។

រូបរាង​របស់​រថយន្ត​ផ្លូវ​ការ​សម្រាប់​លក់​លើ​ទីផ្សារ រំពឹង​ថា​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​ខុស​ពី​ប្រភេទ Concept ដែល​បង្ហាញ​ចេញ​ក្នុង​កម្មវិធី Tokyo Motor Show នា​ឆ្នាំ​មុន​នោះ​ទេ។ ចំណែក​ឯ​ផ្នែក​ខាង​ក្នុង​វិញ​ក៏​រំពឹង​ថា​មិន​មាន​ប្រែ​ប្រួល​ដែរ ដោយ​នឹង​មាន​កុងទ័រ​ឌីជីថល​ ៨​អ៊ីញ អេក្រង់​កម្សាន្ត​ទំហំ ១២,៣អ៊ីញ មាន​ប្រព័ន្ធ​សំឡេង JBL ចំនួន ១៤​គ្រាប់ និង​មាន​កន្លែង​សាក​ថ្ម​ទូរសព្ទ​ដោយ​មិន​ប្រើ​ខ្សែ​ជា​ដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីចិនថ្មី សាកម្ដងជិះបាន ៣០៥គ.ម តម្លៃមិនដល់ ១ម៉ឺនដុល្លារ

ក្រុមហ៊ុន​រថយន្ត​ចិន​បាន​បញ្ចេញ​លក់​រថយន្ត​អគ្គិសនី​ខ្នាត​តូច​ម៉ូដែល E300 ដែល​មាន​ជា​ពីរ​ប្រភេទ មាន​ប្រភេទ E300 ធម្មតា និង​ប្រភេទ E300 Plus ​មួយ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៩១៧០​ដុល្លារ និង​មួយ​ទៀត​តម្លៃ​ចាប់​ពី​ប្រមាណ​ ៩៨៨០ដុល្លារ។

រថយន្ត​ទាំង​ពីរ​ប្រភេទ​មាន​បំពាក់​អាគុយ​ទំហំ ៣១,៩ kWh ដែល​អាច​បើកបរ​បាន​ចម្ងាយ​ដល់​ទៅ ៣០៥ គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ​ម្ដងៗ។ ប្រសិន​បើ​ប្រើ​ប្រាស់​ឌុយ​​សាក​ល្បឿន​លឿន វា​អាច​សាក​ដល់ ៨០% ក្នុង​ពេល​មួយ​ម៉ោង ប៉ុន្តែ​សម្រាប់​ឌុយ​សាក​ 220V ​វិញ វា​ប្រើ​ពេល ១៥​ម៉ោង ដើម្បី​សាក​ពេញ។

អាគុយ​របស់​រថយន្ត​ផ្ដល់​កម្លាំង​ដល់​ម៉ូទ័រ​អគ្គិសនី​មួយ ដែល​បំពាក់​នៅ​ខាង​ក្រោយ អាច​ផលិត​កម្លាំង​បាន ៥៣សេះ ដែល​អាច​ឲ្យ​រថយន្ត​បើកបរ​បាន​ដល់​ល្បឿន​លឿន​បំផុត ១០០គ.ម/ម៉។ ចំណុច​ខុស​គ្នា​រវាង​រថយន្ត​ទាំង​ពីរ​ប្រភេទ​គឺ​នៅ​លើ​ទំហំ និង​ចំនួន​ផ្ទុក​អ្នក​ដំណើរ។

E300 ធម្មតា​មាន​ប្រវែង ២៦២៥ម.ម ទទឹង ១៦៤៧ម.ម កម្ពស់ ១៥៨៨ម.ម និង​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ ១៧៥០ម.ម ដែល​ធ្វើ​ឲ្យ​រថយន្ត​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ពីរ ឬ​បី​នាក់​ប៉ុណ្ណោះ។ ចំណែក E300 Plus វិញ មាន​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ ២០២០ម.ម ប្រវែង​សរុប ២៨៩៤ម.ម ទទឹង ១៦៥៥ម.ម និង​កម្ពស់​ ១៥៩៥ម.ម ដែល​អាច​ផ្ទុក​មនុស្ស​បាន ៤នាក់។

រថយន្ត​ Baojun E300 និង E300 Plus មាន​​ពណ៌​ខាង​ក្រៅ​រចនា​ជា​ពីរ​ពណ៌ ដោយ​ពណ៌​ខ្មៅ​ផ្នែក​ខាង​លើ អាច​ផ្គួប​ផ្សំ​ជា​មួយ​ជម្រើស​ពណ៌​នៃ​តួ​ខ្លួន​ចំនួន​ប្រាំ​ពណ៌ មាន​ពណ៌ Starry White, Starry Sky Powder, Starship Gray, Interstellar Blue និង​ Star Flame Red៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​មើលរាងឡាន Suzuki ថ្មី ក្រោយចាប់ដៃជាមួយ Toyota

Suzuki បាន​បង្ហាញ​ចេញ​ផលិត​ផល​ថ្មី​របស់​ខ្លួន​ជា​រថយន្ត SUV Plug-in Hybrid ​​ដែល​ជា​លទ្ធផល​ក្រោយ​ពី​ចាប់​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន Toyota។

វា​គឺ​ជា​រថយន្ត Suzuki Across ស៊េរី​ថ្មី ដែល​ផលិត​ឡើង​ផ្អែក​តាម​រថយន្ត Toyota RAV4 ប្រភេទ Plug-in Hybrid ដូច​គ្នា។ ទ្រង់ទ្រាយ​ទាំង​មូល​របស់​រថយន្ត​ហាក់​មិន​ខុស​ពី Toyota RAV4 ឡើយ ប៉ុន្តែ​មាន​ការ​ផ្លាស់​ប្ដូរ​បន្តិច​បន្តួច​លើ​អំពូល LED ខាង​មុខ និង​ផ្ទាំង​ប៉ាណា។

ចំពោះ​ផ្នែក​ខាង​ក្នុង​វិញ ក៏​មិន​មាន​ផ្លាស់​ប្ដូរ​ខុស​ពី RAV4 ខ្លាំង​ដែរ វា​មាន​ខុស​គ្នា​តែ​នៅ​ត្រង់​ការ​ឌីហ្សាញ​ចង្កូត និង​កុងទ័រ​រថយន្ត​តែ​ប៉ុណ្ណោះ។ រថយន្ត​នេះ​មាន​បំពាក់​ដោយ​អេក្រង់​កម្សាន្ត Touchscreen ទំហំ ៩អ៊ីញ ដែល​គាំទ្រ​មុខងារ Apple CarPlay និង Android Auto។

ចំពោះ​គ្រឿង​ម៉ាស៊ីន​របស់​រថយន្ត​មិន​ខុស​ពី RAV4 នោះ​ទេ ដោយ​នៅ​តែ​ប្រើ​ប្រាស់​ម៉ាស៊ីន​សាំង​ ២,៥លីត្រ ៤ស៊ីឡាំង កម្លាំង ១៧៣សេះ ជា​មួយ​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ​ដែល​ម៉ូទ័រ​ខាង​មុខ​កម្លាំង ១៨០សេះ ហើយ​ម៉ូទ័រ​ក្រោយ​មាន​កម្លាំង​ ៥៤សេះ។ Suzuki មិន​បាន​បញ្ជាក់​ថា​ប្រព័ន្ធ​ម៉ាស៊ីន​នេះ​ផលិត​កម្លាំង​បាន​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​បើ​នៅ​លើ RAV4 វា​អាច​ផលិត​កម្លាំង​បាន ៣០២សេះ។ Suzuki អះអាង​ថា​គុយ​ទំហំ ១៨,១ kWh ដែល​មាន​លើ​រថយន្ត Across នេះ អាច​ឲ្យ​រថយន្ត​បើកបរ​ដោយ​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​បាន​ចម្ងាយ ៧៥គីឡូម៉ែត្រ។

Suzuki នឹង​បញ្ចេញ​លក់​រថយន្ត​នេះ​នៅ​អឺរ៉ុប​នា​អំឡុង​ចុង​ឆ្នាំ ២០២០ ដោយ​នឹង​ប្រកាស​តម្លៃ​លក់​នា​ពេល​ក្រោយ៕​​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រសួងពន្យាពេលជិត ៣ ខែទៀត សម្រាប់ការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញ

ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងផ្ទេរកម្មសិទ្ធិយានយន្ត ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបន្តអនុវត្តការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងពីក្រសួងសាធារណការ និងដឹកជញ្ជូន៖

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ផ្ទាំងផ្សាយពាណិជ្ជកម្ម

KIA K5 ឆ្នាំ២០២១ ចេញមកហើយ ដើម្បីប្រជែង Toyota Camry

Kia បានប្រកាសចេញរថយន្ត Sedan ខ្នាតកណ្តាល ម៉ូដែល K5 ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារអាមេរិកខាងជើង ដែលជាអ្នកស្នងតំណែងម៉ូដែល Kia Optima ដោយទទួលបានការឌីហ្សាញកាន់តែស្ព័រ និងកាចជាងមុន។

រថយន្ត Kia K5 ថ្មីនេះប្រើគ្រោងឆ្អឹង N3 ដូចទៅនឹងរថយន្ត Hyundai Sonata ដែរ។ រថយន្ត Sedan នេះនឹងផ្តល់ជម្រើសសរុបចំនួន ៥ម៉ូដែល គឺ LX, LXS, GT-Line និង EX ហើយម៉ូដែល GT នឹងចេញនាពេលក្រោយ។

K5 ប្រភេទ Base Model នឹងបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨០សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ហើយក៏មាន Option ប៉ុងពីរដែរ។ ចំណែកឯ K5 GT ដែលជាម៉ូដែលខ្ពស់បំផុត នឹងបំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ turbocharged មានកម្លាំងរហូតដល់ ២៩០សេះ ហើយប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch។

ដោយឡែក កាប៊ីនខាងក្នុងរបស់វាបំពាក់ទៅដោយបច្ចេកវិទ្យាជំនាន់ថ្មី ដោយក្នុងនោះរួមមានទាំង មុខងារ Apple CarPlay និង Android Auto ឥតប្រើខ្សែ, អេក្រង់ Touchscreen ទំហំដល់ ១០,២៥អ៊ីញ ជាមួយមុខងារបង្ហាញចរាចរណ៍នៅពេលជាក់ស្តែង ក៏ដូចជាមុខងារសាកថ្មទូរសព្ទឥតខ្សែ ជាដើម។

បើនិយាយពីមុខងារសុវត្ថិភាពវិញ មានដូចជា Forward Collision-Avoidance Assist និង Lane Following Assist មកស្តង់ដារ ខណៈមុខងារ Rear Cross-Traffic Collision-Avoidance Assist, Navigation Based Smart Cruise Control-Curve និង Highway Driving Assist គឺជា Option៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Santa Fe បន្ថែមជម្រើសម៉ាស៊ីន Hybrid និង Plug-In Hybrid ថ្មី កាន់តែសន្សំសំចៃ

កាលពីពេលថ្មីៗនេះ Hyundai បានបញ្ចេញរថយន្ត Santa Fe ហើយឥឡូវក្រុមហ៊ុនកូរ៉េនេះបានបន្ថែមជម្រើសម៉ាស៊ីន Hybrid និង Plug-in Hybrid ថែមទៀតផង។

Hyundai Santa Fe Hybrid បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ Turbo ជាមួយម៉ូទ័រអគ្គិសនីមួយ និងអាគុយ Hybrid មួយ មានកម្លាំងសរុប ២២៧សេះ។ ចំណែកឯប្រភេទប្រើម៉ាស៊ីន Plug-In Hybrid វិញ នឹងចេញលក់នៅឆ្នាំក្រោយ ដោយបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ Turbo ជាមួយអាគុយអគ្គិសនីមួយ និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ២៦១សេះ ហើយប្រើប៉ុងពីរ AWD។

គួរឲ្យដឹងថា រថយន្ត Santa Fe ឥឡូវនេះមានបំពាក់មុខងារជំនួយការបើកបរជាច្រើន ដោយក្នុងនោះរួមមានទាំង Forward Collision-Avoidance Assist, Blind-Spot Collision Warning, Blind-Spot Collision-Avoidance Assist, Safe Exit Assist, Blind-Spot View Monitor, Lane Following Assist និង Rear Cross-Traffic Collision-Avoidance Assist ផងដែរ។

មិនតែប៉ុណ្ណោះ វាក៏ផ្តល់ Option មុខងារ Remote Smart Parking Assist ឬ Smaht Pahk ដែលអនុញ្ញាតឲ្យអ្នកបើកបរប្រើសោរ ដើម្បីបញ្ជារថយន្តទៅមុខ ឬថយក្រោយបានទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត១២ ម៉ូដែលមានរូបរាងស្អាតដាច់គេ ប្រចាំឆ្នាំ ២០២០

ពាន​រង្វាន់​ Red Dot Award ដែល​​បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ ១៩៥០ បាន​​ផ្ដល់​ពាន​រង្វាន់​ដល់​រថយន្ត ១២​ម៉ូដែល ដែល​មាន​ការ​ឌីហ្សាញ​រូបរាង​ស្អាត​បំផុត​សម្រាប់​ឆ្នាំ ២០២០ នេះ។ គួរ​ដឹង​ថា​ Red Dot Award ប្រៀប​ដូច​ជា​ពាន​រង្វាន់​អូស្កា​សម្រាប់​ការ​ឌីហ្សាញ​យ៉ាង​អ៊ីចឹង។ ឆ្នាំ​នេះ​គណៈកម្មការ​បាន​ចាប់​អារម្មណ៍​ខ្លាំង​លើ​ការ​ឌីហ្សាញ​របស់​រថយន្ត​ជា​ច្រើន។ រថយន្ត​ដែល​ទទួល​បាន​ពាន​រង្វាន់​ពី Red Dot Award មាន​ ៖

Ferrari SF90 Stradale

Volvo XC40 Recharged P8 AWD

Mazda CX-30

Ferrari Roma

Honda e

Skoda Octavia

Mazda MX-30

Peugeot 208

Ferrari F8 Tributo

Peugeot 2008

Skoda Kamiq GT

Kia XCeed

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+