ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់ឡានអគ្គិសនីរបស់ BMW កំពុងផ្ទុះឡើងខ្លាំង

ខណៈពេលដែល BMW កំពុងត្រៀមខ្លួនដើម្បីបញ្ចេញរថយន្ត Plug-in Hybrid និង រថយន្តអគ្គិសនីថ្មី ដូចជា BMW i4 និង iX3 ទិន្នន័យលក់ដែលចេញផ្សាយដោយក្រុមហ៊ុនរថយន្តអាល្លឺម៉ង់នេះបង្ហាញថា តម្រូវការសម្រាប់រថយន្តអគ្គិសនីរបស់ BMW កំពុងតែផ្ទុះឡើងខ្លាំង។

រយៈពេលប៉ុន្មានខែក្នុងឆ្នាំ២០២០ នេះ ៧,៩% នៃចំនួនលក់រថយន្តសរុបរបស់ BMW គឺជារថយន្តប្រភេទ Plug-in Hybrid និងរថយន្តអគ្គិសនីសុទ្ធ។ មិនតែប៉ុណ្ណោះ ទិន្នន័យពីរ IHS Markit បង្ហាញថា BMW គឺជាម៉ាកពេញនិយមបំផុតលំដាប់លេខ២ សម្រាប់រថយន្ត Plug-in Hybrid និងរថយន្តអគ្គិសនីសុទ្ធ នៅក្នុងប្រទេសអាល្លឺម៉ង់។

ក្នុងនោះ BMW មាន ១២% នៃរថយន្ត Plug-in Hybrid និងរថយន្តអគ្គិសនីថ្មី ដែលបានចុះឈ្មោះនៅក្នុងប្រទេស ចន្លោះពីខែមករា ដល់ឧសភា ឆ្នាំ២០២០។

BMW ស្ថិតនៅលេខ២ ក៏ដោយសារតែ Volkswagen ឈរនៅលេខ១ កាន់កាប់ចំណែកទីផ្សារ ១៧% តាមពីក្រោយដោយ Audi ១១%, Mercedes-Benz ១០%, Renault ៨%, Tesla ៦%, Volvo ៥%, Mitsubishi ៤%, Hyundai ៤%, Kia ៣%, Opel ៣%, Skoda ៣% និង Smart ៣%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ចេញ F-150 ឆ្នាំ២០២១ តែអត់ឮប្រកាសពី Raptor តាមពិតគឺបែបនេះសោះ

ថ្មីៗនេះ Ford បានប្រកាសចេញរថយន្តភីកអាប់ខ្នាតធំម៉ូដែល F-150 ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដែលមានការឌីហ្សាញថ្មីទាំងផ្នែកខាងក្រៅ និងខាងក្នុង ព្រមទាំងមានបន្ថែមម៉ូដែលប្រើម៉ាស៊ីន Plug-in Hybrid ទៀតផង។

ជាមួយគ្នានេះ ជម្រើសម៉ាស៊ីនសរុបចំនួន ៦ នឹងត្រូវផ្តល់សម្រាប់ F-150 ថ្មី ខណៈប្រភេទប្រើថាមពលអគ្គិសនីសុទ្ធ នឹងបង្ហាញខ្លួននៅពាក់កណ្តាលឆ្នាំ២០២២។ ប៉ុន្តែម៉ូដែលពិសេសមួយ ហាក់មិនមានការលេចឮនៅក្នុងពេលប្រកាសឡើយ គឺ F-150 Raptor។ ទោះជាយ៉ាងនេះក៏ដោយ កុំមានការព្រួយបារម្ភអី ព្រោះវានឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះដែរ។

“នឹងមាន F-150 Raptor ស៊េរីឆ្នាំ២០២១ (all-new)។ យើងនឹងទទួលបានព័ត៌មានលម្អិតដើម្បីចែករំលែកអំពី Raptor នៅពេលក្រោយ”។ នេះបើតាមសម្តីបុគ្គលិកផ្នែកលក់នៅ Ford Trucks បានបង្ហើប។

គួរឲ្យដឹងថា Ford តែងតែទុកពេលរៀងយូរបន្តិច មុនពេលសម្រេចចិត្តចេញ F-150 Raptor ថ្មី ជាក់ស្តែងវាបានកើតឡើង ២ដងរួចមកហើយ។ F-150 Raptor ជំនាន់ដំបូង បានចេញលក់នៅឆ្នាំ២០០៩ រយៈពេល១ឆ្នាំបន្ទាប់ពី F-150 ជំនាន់ទី១២ ចេញលក់ ខណៈ F-150 Raptor បច្ចុប្បន្នដែលជាជំនាន់ទី២ បានចេញលក់នៅឆ្នាំ២០១៧ រយៈពេល ២ឆ្នាំបន្ទាប់ពី F-150 ជំនាន់ទី១៣ ចេញលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar Land Rover កំពុងពិចារណាផលិត SUV ប្រើអ៊ីដ្រូហ្សែន

Jaguar Land Rover ត្រូវបានគេរាយការណ៍ថា កំពុងតែចាប់អារម្មណ៍លើការផលិតរថយន្តប្រើអ៊ីដ្រូហ្សែន ដែលជាផ្នែកមួយនៃកម្មវិធីជំនួយពីរដ្ឋាភិបាល ក្នុងទំហំទឹកប្រាក់ ៩១លានដុល្លារ ក្នុងគោលបំណងដើម្បីកាត់បន្ថយការបញ្ចេញផ្សែងពុល នៅក្នុងវិស័យឧស្សាហកម្មរថយន្ត។

យោងតាមគេហទំព័រ AutoExpress ឲ្យដឹងថា គម្រោងខាងលើត្រូវបានគេហៅថា Project Zeus ហើយក្រុមហ៊ុន Jaguar Land Rover បានសហការណ៍ជាមួយក្រុមហ៊ុននៅអង់គ្លេស ដូចជា Delta Motorsport, Marelli Automotive Systems និង UKBIC រួចស្រេចទៅហើយ។

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ដែលមានន័យថា ពួកគេត្រូវចំណាយពេលជាច្រើនឆ្នាំទៀត ដើម្បីចូលរួមវិភាគ និងអភិវឌ្ឍន៍បច្ចេកវិទ្យាអ៊ីដ្រូហ្សែន ដើម្បីអាចប្រើជាមួយរថយន្តបាន។

គួរឲ្យដឹងថា Jaguar Land Rover មិនមែនជាក្រុមហ៊ុនរថយន្តប្រណីតដំបូងបង្អស់ឡើយ ដែលប្រឡូកជាមួយបច្ចេកវិទ្យាអ៊ីដ្រូហ្សែននេះ។ ជាក់ស្តែង ក្រុមហ៊ុន Audi, BMW និង Mercedes បានចេញដល់គំរូរថយន្តទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ហៅឡាន Prius និង Prius V ចូលរោងចក្រវិញ ព្រោះអាចមានបញ្ហា Hybrid

យោងតាមព័ត៌មានផ្លូវការដែលបានបង្ហោះដោយក្រុមហ៊ុន Toyota កាលពីដើមសប្តាហ៍កន្លងទៅនេះ បានឲ្យដឹងថា រថយន្ត Prius ចាប់ពីឆ្នាំ២០១៣ ដល់ ២០១៥ និង Prius V ចាប់ពីឆ្នាំ ២០១៤ ដល់ ២០១៧ អាចជួបបញ្ហាប្រព័ន្ធ Hybrid ដែលត្រូវតែជួសជុល។

Toyota បានពន្យល់ថា “រថយន្តទាំងនោះត្រូវបានឌីហ្សាញឲ្យចូលទៅ Failsafe Driving Mode នៅពេលដែលជួបបញ្ហា Hybrid។ Toyota បានរកឃើញថា នៅក្នុងស្ថានភាពដ៏កម្រមួយ ពួកវានឹងមិនចូលទៅ Failsafe Driving Mode ឡើយ។ ប្រសិនបើវាកើតឡើងបែបនេះ រថយន្តអាចនឹងរលត់ ខណៈដៃចង្កូត និងហ្វ្រាំង អាចនៅដំណើរការ។ ប៉ុន្តែបើរថយន្តរលត់ខណៈកំពុងបើកនៅល្បឿនលឿន អាចនឹងបង្កហានិភ័យនៃគ្រោះថ្នាក់រឹតតែខ្ពស់”។

គួរបញ្ជាក់ឲ្យដឹងថា រថយន្ត Prius និង Prius V ក្នុងឆ្នាំទាំងនោះ ត្រូវបានលក់ដាច់រហូតដល់ទៅ ២៦៧ ០០០គ្រឿងនៅសហរដ្ឋអាមេរិក ហើយសរុប ៧៥២ ០០០គ្រឿង នៅទូទាំងពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលផ្ទាំងប៉ាណាទាំង ១១ប្រភេទ មានលើ Ford F-150 ឆ្នាំ ២០២១

រថយន្ត​ Ford F-150 ឆ្នាំ ២០២១ ដែល​បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​កាល​ពី​ម្សិលមិញ​នេះ មាន​សរុប​រហូត​ដល់ ១៣ Option ដែល​ក្នុង​នោះ​​ក៏​មាន​បំពាក់​នូវ​ផ្ទាំង​ប៉ាណា​មុខ​ចំនួន ១១​ប្រភេទ ដែល​មាន​រចនាបថ​ទាក់ទាញ​ខុសៗ​គ្នា​ផង​ដែរ។

១. F-150 XL និង XL Chrome

២. F-150 STX

៣. F-150 XLT

៤. F-150 XLT Chrome

៥. F-150 XLT Sport

៦. F-150 Lariat

៧. F-150 Lariat Chrome

៨. F-150 Lariat Sport

៩. F-150 King Ranch និង King Ranch Chrome

១០. F-150 Platinum

១១. F-150 Limited

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger Raptor ឆ្នាំ ២០២២ នឹងមានជម្រើសម៉ាស៊ីនថ្មី កម្លាំង ៤០០សេះ

រថយន្ត​ Ranger Raptor ជំនាន់​បច្ចុប្បន្ន​ដែល​បាន​ប្រកាស​ចេញ​តាំង​ពី​ឆ្នាំ ២០១៨ ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ទោះ​បី​ជា​មាន​បំពាក់​ត្រឹម​ម៉ាស៊ីន​ម៉ាស៊ូត​ Bi-Turbo ២,០លីត្រ ៤ស៊ីឡាំង​ ដែល​មាន​កម្លាំង​តិច​ និង​មាន​សមត្ថភាព​អូស​សណ្ដោង​បាន​ទម្ងន់ ២៥០០គីឡូក្រាម​ប៉ុណ្ណោះ។

របាយការណ៍​ថ្មី​បាន​អះអាង​ថា​ Ford នឹង​បំពេញ​តាម​តម្រូវ​ការ​​អ្នក​ដែល​ចង់​បាន​ម៉ាស៊ីន​កម្លាំង​ខ្លាំង​លើ Ranger Raptor ដោយ​នៅ​លើ​រថយន្ត​ជំនាន់​ថ្មី​នឹង​មាន​បំពាក់​ម៉ាស៊ីន​ពីរ​ប្រភេទ អាស្រ័យ​តាម​ទីផ្សារ។

ការ​ចុះ​ផ្សាយ​របស់ Car Advice បាន​អះអាង​ថា​ Ranger Raptor ជំនាន់​ថ្មី នឹង​ប្រើ​ប្រាស់​ម៉ាស៊ីន Twin-Turbo ចំណុះ ៣,០លីត្រ ៦ស៊ីឡាំង ​កម្លាំង ៤០០សេះ ​ដែល​ភ្ជាប់​នឹង​​ប្រអប់​លេខ ១០​វគ្គ។ យ៉ាងណាក្ដី​មិន​មាន​ការ​ធានា​ថា​គ្រប់​ទីផ្សារ​ទាំង​អស់​នឹង​ទទួល​បាន​ម៉ាស៊ីន​ប្រភេទ​នេះ​នោះ​ទេ ព្រោះ​ថា​ Ranger Raptor ឆ្នាំ ២០២២ ក៏​នឹង​មាន​ម៉ាស៊ីន​មួយ​ប្រភេទ​ទៀត​ ជា​ម៉ាស៊ីន​ម៉ាស៊ូត Power Stroke ចំណុះ ៣,០លីត្រ ៦ស៊ីឡាំង កម្លាំង​ ២៤៨សេះ ដែល​មាន​ប្រអប់​លេខ ១០​វគ្គ​ដូច​គ្នា។

បន្ថែម​ពី​នេះ​ដែរ Ranger Raptor ឆ្នាំ ២០២២ នឹង​មាន​បំពាក់​មក​ជា​មួយ​នូវ​បូម​ Fox ថ្មី, សម្បក​កង់​ Off-Road និង​សមត្ថភាព​បើកបរ​ Off-Road ប្រសើរ​ជាង​មុន។ ហើយ​វា​ក៏​នឹង​​ទទួល​បាន​ការ​ Upgrade ផ្សេង​ទៀត​ដែល​មាន​លើ​ត្រកូល​រថយន្ត​ Ranger ជំនាន់​ថ្មី រួម​មាន​ប្រព័ន្ធ​សុវត្ថិភាព​ថ្មី និង​គ្រឿង​បរិក្ខារ​ខាង​ក្នុង​ទំនើប​ជាង​មុន៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាងឡាន F-150 ឆ្នាំ ២០២១ ទើបប្រកាសចេញថ្មីៗ

Ford F-150 ឆ្នាំ ២០២១ បាន​បង្ហាញ​រូបរាង​របស់​ខ្លួន​ជា​ផ្លូវ​ការ ជា​មួយ​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី មាន​បន្ថែម​បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន និង​មាន​បន្ថែម​ប្រភេទ​ម៉ាស៊ីន Hybrid មក​ជា​មួយ​ទៀត​ផង។

រូបរាង​ខាង​ក្រៅ​របស់​វា​មិន​សូវ​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លាំង​ប៉ុន្មាន​ឡើយ​ ប៉ុន្តែ​គេ​អាច​មើល​ដឹង​ថា​វា​ពិត​ជា​ខុស​គ្នា​ពី​ស៊េរី​​មុន។ វា​មាន​ប្រើ​ប្រាស់​អំពូល​ភ្លើង​ខាង​មុខ ​ដែល​​ប្រើ​រចនាបថ​ថ្មី​​មើល​ទៅ​កាន់​តែ​ទាន់​សម័យ ហើយ​មាន​ផ្ទាំង​ប៉ាណា​មុខ​ដែល​មាន​ ១១​ជម្រើស​ផ្សេងៗ​គ្នា​ សម្រាប់​​ F-150 ដែល​មាន​សរុប ៦ Option។

ផ្នែក​ខាង​ក្នុង​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​គួរ​កង់​សម្គាល់ ដូច​ជា​មាន​កុងទ័រ​ប្រភេទ​ឌីជីថល​ទំហំ​ ៤អ៊ីញ ហើយ មាន​អេក្រង់​កម្សាន្ត​ទំហំ​ដល់ ៨អ៊ីញ ឬ​ ១២​អ៊ីញ ​ខុស​គ្នា​ទៅ​តាម​ Option រថយន្ត។ F-150 ថ្មី​នេះ​មាន​បំពាក់​មក​ស្រាប់​នូវ​ SYNC 4 របស់ Ford និង​គាំទ្រ​មុខងារ Apple CarPlay, Android Auto ផង​ដែរ។ បន្ថែម​ពី​នេះ​វា​ក៏​មាន​ផ្ដល់​ប្រព័ន្ធ​សំឡេង​ដ៏​ល្អ​ផង​ដែរ​ ដែល​មាន​ជម្រើស​ចំនួន​ពីរ​គឺ​ប្រព័ន្ធ​សំឡេង B&O ដែល​មាន​រន្ធ​បំពង​សំឡេង​ចំនួន ៨ និង​មួយ​ទៀត​ជា​ប្រព័ន្ធ​សំឡេង B&O ដែរ មាន​​រន្ធ​បំពង​សំឡេង​រហូត​ដល់ ១៨។

​​​​​​​ម៉ាស៊ីន​ដែល​គេ​ប្រើ​ប្រាស់​លើ F-150 ឆ្នាំ ២០២១ គឺ​មាន​ជា​ច្រើន​ជម្រើស​ឲ្យ​ជ្រើស​រើស ប៉ុន្តែ​ចាប់​អារម្មណ៍​ជាង​គេ​ត្រង់​ប្រព័ន្ធ​ម៉ាស៊ីន Hybrid ដែល​អាច​បើកបរ​បាន​ចម្ងាយ​ដល់​ខ្ទង់ ១១០០ គីឡូម៉ែត្រ​ពេល​ចាក់​ប្រេង​ពេញ។ ប្រព័ន្ធ​នេះ​មាន​គួប​ផ្សំ​ដោយ​​ម៉ាស៊ីន EcoBoost V6 ចំណុះ ៣,៥លីត្រ ប្រភេទ Twin-Turbocharged ជា​មួយ​ម៉ូទ័រ​អគ្គិសនី​កម្លាំង ៣៥ គីឡូវ៉ាត់​ដែល​បាន​ថាមពល​ពី​អាគុយ​ចំណុះ ១,៥ kWh។ Ford មិន​បាន​ប្រាប់​អំពី​កម្លាំង​សេះ​របស់​​ប្រព័ន្ធ Hybrid នេះ​ទេ ប៉ុន្តែ​អះអាង​ថា​វា​មាន​កម្លាំង​សណ្ដោង​ដល់​ទៅ ៦ តោន​ឯណោះ។

Ford នៅ​មិន​បាន​បង្ហាញ​តម្លៃ​ផ្លូវ​ការ​សម្រាប់​ F-150 ឆ្នាំ ២០២១ នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​​គេ​ប៉ាន់​ស្មាន​ថា​វា​នឹង​មាន​តម្លៃ​ចន្លោះ​ពី ៣​ម៉ឺន​ដុល្លារ ដល់​ខ្ទង់ ៧​ម៉ឺន​ដុល្លារ។ រថយន្ត​ភីកអាប់​ថ្មី​នេះ​នឹង​ចាប់​ផ្ដើម​បញ្ចេញ​លក់​លើ​ទីផ្សារ​នា​ចុង​ឆ្នាំ ២០២១ នេះ៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទើបបើកចេញពីឃ្លាំង ២០នាទី ឡាន Lamborghini មួយគ្រឿងខ្ទេចគូថបាត់

រថយន្ត​ Lamborghini Huracan Performante Spyder មួយ​គ្រឿង​ដែល​ម្ចាស់​របស់​វា​បើកបរ​ចេញ​ពី​ឃ្លាំង​លក់​រថយន្ត​បាន​ទើប​តែ ២០​នាទី​សោះ ត្រូវ​បាន​រង​ការ​ប៉ះ​ទង្គិច​ពី​ផ្នែក​ខាង​ក្រោយ​យ៉ាង​ដំណំ​តែ​ម្ដង។

ប៉ូលិស​នៃ​តំបន់​​ West Yorkshire ​ប្រទេស​អង់គ្លេស​បាន​ចែក​រំលែក​រូបភាព​នៃ​គ្រោះ​ថ្នាក់​នេះ​នៅ​លើ​បណ្ដាញ​ Twitter និង​បាន​បញ្ជាក់​ថា​រថយន្ត​មហា​កម្លាំង​នេះ​​ត្រូវ​បាន​បង្ខំ​ចិត្ត​ឈប់​លើ​ផ្លូវ​ហាយ​វេ M1 ដោយ​សារ​បញ្ហា​បច្ចេកទេស​គ្រឿង​ម៉ាស៊ីន។ ក្រោយ​ពី​ឈប់​ភ្លាមៗ​​ដោយ​សារ​បញ្ហា​ ទើប​ត្រូវ​រថយន្ត​ផ្សេង​បើក​បុក​ពី​ក្រោយ ធ្វើ​ឲ្យ​រថយន្ត​ដែល​ទើប​ទិញ​ថ្មីៗ​រង​ការ​ខូច​ខាត​ខ្លាំង។

ក្នុង​ហេតុការណ៍​នេះ​ម្ចាស់​រថយន្ត​ Lamborghini បាន​ដើរ​ចេញ​ពី​កន្លែង​កើត​ហេតុ ចំណែក​អ្នក​បើកបរ​រថយន្ត​ដែល​បើក​បុក​ Lamborghini ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​គ្មាន​របួស​ធ្ងន់​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ឡើយ៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ចេញវីដេអូបង្អួតឡាន M3 ឆ្នាំ២០២១ ជាផ្លូវការ (មានវីដេអូ)

បន្ទាប់ពីមានការប្រមាញ់រូបថត និងបែកធ្លាយជាច្រើនរួចមក រថយន្ត BMW M3 ស៊េរីឆ្នាំ២០២១ នឹងបង្ហាញខ្លួនជាផ្លូវការ នៅចុងឆ្នាំនេះតែម្តង។

ថ្មីៗនេះ BMW M ទើបតែបានបង្ហោះវីដេអូមួយខ្សែ នៅលើគេហទំព័រ YouTube ដោយដាក់ចំណងជើងថា “Shaping the icon. The all-new BMW M3 (G80 2020)”។

បើតាមវីដេអូនោះ គេអាចដឹងថា M3 នឹងមានជម្រើសប៉ុងមួយវិលកង់ក្រោយ RWD និងប៉ុងពីរ AWD ដែលហៅថា M3 Pure ហើយប្រើប្រអប់លេខអូតូ ៨វគ្គ។ ជាមួយគ្នានេះដែរ ពាក្យចចាមអារ៉ាមអះអាងថា វាទំនងជានឹងមានជម្រើសប្រអប់លេខដៃ ៦វគ្គទៀតផង។ ដោយឡែក M3 Competition ក៏នឹងបង្ហាញខ្លួនតាមក្រោយផងដែរ។

ទាំង M3 Pure និង M3 Competition នឹងប្រើម៉ាស៊ីន twin-turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤៨០សេះ និង ៥១០សេះ។ ចំពោះតម្លៃវិញ ទំនងជាចាប់ពីខ្ទង់ ៧៥ ០០០ដុល្លារ៕

សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែង Ford F-150 Raptor ថ្មីមួយ នឹងបង្ហាញខ្លួនឆាប់ៗនេះ

អស់រយៈពេលជាច្រើនឆ្នាំ ពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា RAM នឹងចេញរថយន្តភីកអាប់ ដើម្បីប្រជែងនឹង Ford F-150 Raptor ប៉ុន្តែឥឡូវនេះព័ត៌មានផ្លូវការបានចេញមកហើយ។

RAM នឹងចេញរថយន្តភីកអាប់ RAM TRX ស៊េរីឆ្នាំ២០២១ ក្នុងពេលឆាប់ៗខាងមុខនេះ។ វាត្រូវបានគេដាក់បង្ហាញជាគំរូរថយន្តកាលពីឆ្នាំ២០១៦ ដោយពេលនោះមានឈ្មោះថា Ram Rebel TRX Concept។

តាមរយៈវីដេអូខ្លីថ្មីមួយដែលបានបង្ហោះលើទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះ RAM បានប្រកាសថា TRX នឹងបង្ហាញខ្លួននារដូវក្តៅ ឆ្នាំ២០២០ នេះតែម្តង។ គួររំលឹកឲ្យដឹងថា RAM មានគម្រោងបង្ហាញរថយន្ត TRX នៅកម្មវិធី Detroit Auto Show ក្នុងខែមិថុនានេះ ប៉ុន្តែក្រោយមកក៏លុបចោលវិញ។

យ៉ាងណាមិញ ប្រភពព័ត៌មានឲ្យដឹងថា Ram TRX ឆ្នាំ២០២១ នឹងបំពាក់ម៉ាស៊ីន Supercharged ចំណុះ ៦,២លីត្រ Hemi ដូចទៅនឹងរថយន្ត Dodge Challenger SRT Hellcat និង Jeep Grand Cherokee Trackhawk ដែរ។ មិនតែប៉ុណ្ណោះ គេរំពឹងថា វានឹងមានកម្លាំងច្រើនជាង ៧០០សេះ នៅពេលចេញលក់ផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+