ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris ចាប់ពីឆ្នាំ២០២០ លែងមានលក់នៅអាមេរិកទៀតហើយ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Toyota បានសម្រេចឈប់ផលិត និងលក់រថយន្ត Yaris នៅសហរដ្ឋអាមេរិកទៀតហើយ បន្ទាប់ពីស៊េរីឆ្នាំ២០២០។

ប្រភពដដែលអះអាងថា Toyota នឹងឈប់ផលិតរថយន្ត Yaris នៅចុងខែមិថុនានេះតែម្តង ក៏ដោយសារតែតម្រូវការរថយន្តតួខ្ពស់កើតឡើងខ្លាំង ហើយរថយន្តខ្នាតតូចលក់មិនដាច់។

យ៉ាងណាក៏ដោយ រថយន្ត Toyota Yaris នៅតែមានលក់នៅលើទីផ្សារប្រទេសដទៃទៀត។ កាលពីឆ្នាំ២០១៩ រថយន្ត Toyota Yaris លក់ដាច់ត្រឹមចំនួន ២ ១៨១គ្រឿងប៉ុណ្ណោះ នៅសហរដ្ឋអាមេរិក និងក្នុងឆ្នាំ២០១៨ លក់ដាច់ត្រឹម ១ ៩៤០គ្រឿង។ គួរឲ្យដឹងថា កាលពីឆ្នាំ២០០៨ រថយន្ត Yaris លក់ដាច់រហូតដល់ទៅ ១០២ ៣២៨គ្រឿងឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះតម្លៃឡាន Porsche 718 Cayman និង Boxster ឆ្នាំ២០២១

ក្រុមហ៊ុន Porsche បានអាប់ដេតរថយន្ត 718 Cayman និង Boxster សម្រាប់ស៊េរីឆ្នាំ២០២១ ដោយបន្ថែមចំណុចល្អៗ និងលក្ខណៈពិសេសមកស្តង់ដារជាច្រើន។

គ្រប់ម៉ូដែល 718 T, 718 S និង 718 GTS សុទ្ធតែបានបំពាក់មកស្តង់ដារនូវមុខងារ ម៉ាស៊ីនត្រជាក់ two-zone, កៅអីមុខមានមុខងារកម្តៅ, កញ្ចក់កាត់ចំណាំង និង ផ្លិតទឹកអូតូ។ រថយន្ត 718 Cayman ស៊េរីឆ្នាំ២០២១ មានតម្លៃចាប់ពី ៥៩ ៩០០ដុល្លារ ខណៈ 718 Boxster មានតម្លៃចាប់ពី ៦២ ០០០ដុល្លារ។

វាបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ naturally aspirated ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៩៤សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៣វិនាទី ហើយមានល្បឿនអតិបរមា ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលមុខមាត់ឡានប្រណីតប្រភេទ Hybrid របស់ក្រុមហ៊ុនចិន Hongqi

រថយន្ត​ Hongqi H9 ​ត្រូវ​បាន​​ក្រុមហ៊ុន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​កាល​ពី​ខែ​មករា ​ហើយ​កន្លង​មក​គេ​ធ្លាប់​បាន​ឃើញ​តែ​ប្រភេទ​ដែល​ប្រើ​ម៉ាស៊ីន 3.0 V6 Supercharged ដែល​មាន​កម្លាំង ២៧២សេះ ប៉ុណ្ណោះ មិន​ធ្លាប់​ឃើញ​ប្រភេទ 2.0 Turbo ឡើយ​។

ប៉ុន្តែ​ពេល​នេះ​រថយន្ត H9 2.0 Turbo ចាប់​ផ្ដើម​បង្ហាញ​មុខ​នៅ​តាម​ហាង​លក់​រថយន្ត​របស់ Hongqi ជា​ផ្លូវ​ការ​ហើយ។ រថយន្ត​នេះ​ប្រើ​ប្រាស់​ម៉ាស៊ីន​ដែល​មាន​ការ​គាំទ្រ​ពី​ប្រព័ន្ធ​អេឡិចត្រូនិក​មាន​កម្លាំង ៤៨វ៉ុល។ ម៉ាស៊ីន​របស់​វា​មាន​កម្លាំង ២៥២សេះ និង​ប្រើ​ប្រាស់​ប្រអប់​លេខ ៧វគ្គ ជា​មួយ​ប្រព័ន្ធ​បើកបរ​វិល​កង់​ខាង​ក្រោយ។

ផ្នែក​ខាង​ក្នុង​របស់ H9 2.0 Turbo គឺ​មិន​សូវ​មាន​ប្រណីតភាព​ដូច​ជា​ H9 3.0 Supercharged នោះ​ទេ ពោល​គឺ​មាន​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ឈើ ហើយ​​នៅ​ជួរ​កៅអី​ខាង​ក្រោយ​មិន​មាន​អេក្រង់​ទំនើប​សម្រាប់​អ្នក​ដំណើរ​កម្សាន្ត​នោះ​ទេ។

គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​ រថយន្ត Hongqi H9 នឹង​ចាប់​ផ្ដើម​ចេញ​លក់​ជា​ផ្លូវ​ការ​នា​ពេល​ណា​នោះ ប៉ុន្តែ​ទំនង​ជា​ចាប់​ផ្ដើម​នៅ​​អំឡុង​ត្រីមាស​ទី ៣​ឆ្នាំ ២០២០ នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនទាន់ចេញលក់ផង ឡានអគ្គិសនីរបស់ Ford ឡើងថ្លៃបាត់

រថយន្ត​ Ford Mustang Mach-E ​នៅ​មិន​ទាន់​មាន​លក់​​នៅ​តាម​ហាង​លក់​រថយន្ត​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​ហាង​លក់​​មួយ​ចំនួន​​បាន​ចាប់​ផ្ដើម​ដំឡើង​ថ្លៃ​រថយន្ត​​ SUV អគ្គិសនី​នេះ​បាត់​ទៅ​ហើយ។

​ការ​ឡើង​ថ្លៃ​នេះ​គឺ​លក់​ជូន​អតិថិជន​​មួយ​ចំនួន​ដែល​មិន​អាច​ធ្វើ​ការ​កុម្ម៉ង់​បាន​ទាន់​ពេល ពេល​ដែល​ក្រុមហ៊ុន​ Ford បើក​ទទួល​ការ​កុម្ម៉ង់។ បើ​តាម​​វិបសាយ​ពិភាក្សា​អំពី​ Mach-E ​បាន​បង្ហាញ​អំពី​ផ្ទាំង​ផ្សព្វផ្សាយ​របស់​ហាង​លក់​មួយ​​ ដែល​ឃើញ​ថា​តម្លៃ​លក់​របស់ Mach-E ​មាន​​លើស​ពី​តម្លៃ​ចេញ​ពី​រោងចក្រ​ដល់ ១៥ ០០០ ដុល្លារ​ឯណោះ។

គួរ​ដឹង​ថា​រថយន្ត Mustang Mach-E ​​ដែល Ford ដាក់​លក់​មាន​តម្លៃ​ចាប់​ពី ៤៣ ៨៩៥ ដុល្លារ សម្រាប់​ប្រភេទ Base Option។ ប៉ុន្តែ​​ Mach-E ប្រភេទ First Edition នឹង​ចេញ​លក់​លើ​ទីផ្សារ​មុន​គេ ដែល​វា​មាន​តម្លៃ​ចាប់​ពី ៥៩ ៩០០ ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda សម្រេចឈប់លក់ឡាន Civic ​ប្រភេទ Sedan នៅជប៉ុន

Honda Civic បាន​ក្លាយ​ជា​ម៉ូដែល​រថយន្ត​មួយ​ដែល​តំណាង​ឲ្យ​ម៉ាក​យីហោ​ Honda រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ ដោយ​វា​ទទួល​បាន​ជោគជ័យ​ក្នុង​តំបន់​ជា​ច្រើន​រួម​មាន​សហរដ្ឋអាមេរិក​ផង​ដែរ។ យ៉ាងណាក្ដី​រថយន្ត Civic ប្រភេទ​ Sedan ​​ត្រូវ​បាន​ក្រុមហ៊ុន​ឈប់​លក់​​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ជប៉ុន។

​កាល​ពី​ឆ្នាំ ២០១៩ រថយន្ត​ Civic Sedan អាច​​លក់​ចេញ​បាន​ត្រឹម ១ ៦១៩គ្រឿង​ប៉ុណ្ណោះ ធៀប​នឹង​រថយន្ត​ N-Box របស់ Honda ដូច​គ្នា​ ដែល​ជា​ប្រភេទ​រថយន្ត​ខ្នាត​តូច អាច​លក់​ចេញ​បាន​ដល់​ខ្ទង់ ២៥ម៉ឺន​គ្រឿង​ឯណោះ។

ដំណឹង​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​​វិបសាយ AutoNews ក្រោយ​ពី​គេ​បាន​ចូល​ទៅ​កាន់​វិបសាយ Honda ប្រទេស​ជប៉ុន ហើយ​មិន​ឃើញ​មាន​វត្តមាន​រថយន្ត Civic Sedan នៅ​លើ​វិបសាយ​ឡើយ។ យ៉ាងណាក្ដី​​ក្រុមហ៊ុន​នៅ​បន្ត​លក់​រថយន្ត Civic Hatchback ​ដែល​មាន​តម្លៃ​ប្រមាណ ២៧ ៥៧៥ដុល្លារ ហើយ​ឆាប់ៗ​នេះ​ Civic Type R ​ស៊េរី​ថ្មី​នឹង​មាន​ដាក់​លក់​ជា​មួយ​គ្នា​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Audi ស៊េរីឆ្នាំ ២០២០ ច្រើនម៉ូដែល ចុះតម្លៃដល់ ២ម៉ឺនដុល្លារនៅប្រទេសអាស៊ានមួយ

ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ Audi ផ្លូវ​ការ​នៅ​ប្រទេស​ហ្វីលីពីន​ឈ្មោះ​ថា PGA Cars បាន​​ដាក់​លក់​បញ្ចុះ​តម្លៃ​រថយន្ត Audi ស៊េរី​ឆ្នាំ ២០២០ ជា​ច្រើន​ម៉ូដែល​ ដែល​មាន​ចុះ​ថ្លៃ​ដល់ ១​លាន​ពេសូ​ (ប្រមាណ​ ២ម៉ឺន​ដុល្លារ) ដូច​ៗ​គ្នា។

ការ​បញ្ចុះ​តម្លៃ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ប្រូម៉ូសិន​ “Factory Warehouse Sale” របស់​ក្រុមហ៊ុន​ ហើយ​ម៉ូដែល​ដែល​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ច្រើន​សន្ធឹក​នេះ​រួម​មាន​ A4, A6, A8 L, RS4 Avant, Q2, Q3, Q5 និង​ Q8 ផង​ដែរ ដោយ​សុទ្ធ​តែ​បញ្ចុះ​តម្លៃ​​ ២ម៉ឺន​ដុល្លារ​ទាំង​អស់។

គួរ​ដឹង​ថា​កាល​ពី​ឆ្នាំ​មុន​ ក្រុមហ៊ុន PGA Cars បាន​បង្កើត​នូវ​ប្រូម៉ូសិន​បញ្ចុះ​តម្លៃ​ស្រដៀង​គ្នា​នេះ​ដែរ ប៉ុន្តែ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្រុមហ៊ុន​ដាក់​បញ្ចូល​រថយន្ត​​តម្លៃ​ថ្លៃ​ម៉ូដែល​ A8 L ​ក្នុង​​ការ​ប្រូម៉ូសិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ចេញលក់មុខងារបើកបរស្វ័យប្រវត្តិ Autopilot កម្រិត Basic តម្លៃត្រឹម ២០០០ដុល្លារ

ថ្មីៗនេះ CEO ក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាសនៅលើបណ្តាញសង្គម Twitter ថា មុខងារបើកបរស្វ័យប្រវត្តិ Autopilot កម្រិត Basic របស់ខ្លួននឹងត្រូវបញ្ចុះតម្លៃមកត្រឹមតែ ២ ០០០ដុល្លារប៉ុណ្ណោះ រហូតដល់ថ្ងៃទី០១ ខែកក្កដា។

គួរឲ្យដឹងថា មុខងារបើកបរស្វ័យប្រវត្តិ Autopilot កម្រិត Basic នេះ ត្រូវបានបំពាក់លើរថយន្ត Tesla គ្រប់ម៉ូដែលទាំងអស់ លើកលែងតែម៉ូដែល Model 3 ប្រភេទ Standard Range ដែលមានតម្លៃថោកជាងគេបំផុតប៉ុណ្ណោះ។ វាអាចឲ្យរថយន្ត Tesla កាច់ចង្កូត, ជាន់ហ្វ្រាំង, ជាន់ហ្គែរ និងមើលដឹងពីរថយន្ត ឬអ្នកដំណើរថ្មើរជើងដែរនៅក្បែរវាទៀតផង។

ដោយឡែក Tesla ក៏មានលក់មុខងារបើកបរស្វ័យប្រវត្តិ Autopilot កម្រិតខ្ពស់ផងដែរ ក្នុងតម្លៃរហូតដល់ទៅ ៥ ០០០ដុល្លារ ដែលមានសមត្ថភាពអាចបើកបរដោយស្វ័យប្រវត្តិ យ៉ាងពេញលេញតែម្តង ប៉ុន្តែគ្មានមុខងារបញ្ជាចេញពីកន្លែងចត Smart Summon និង មុខងារឈប់ពេលភ្លើងស្តុបក្រហម និងកន្លែងមានស្លាកសញ្ញាឈប់ Traffic Light and Stop Sign Control ឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហាងម៉ូតូ Royal Enfield កំពុងចាប់ផ្តើមដោយល្អ

Royal Enfield ម៉ូឌែលដែលឈានមុខគេក្នុងពិភពលោកផ្នែកម៉ូតូខ្នាតមធ្យមបានធ្វើសកម្មភាពយ៉ាងស្វាហាប់ដើម្បីឆ្ពោះទៅរកការបង្កើនភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់នៅក្នុងបរិបទនៃការជិះម៉ូតូ។ ជាមួយនឹងការបើកសម្ភោធដំបូងនៅទីក្រុងភ្នំពេញ ម៉ូតូ Royal Enfield ​ បានវាយលុកទីផ្សារនិងធ្វើអោយមានការលក់ចេញយ៉ាងគួរអោយកត់សម្គាល់ នៅក្នុងសប្តាហ៍ដំបូង។ ដោយមានអាយុកាល ១១៨ឆ្នាំមកហើយ Royal Enfield បានក្លាយជាយីហោម៉ូតូពេញនិយមនៅទូទាំងពិភពលោកជាមួយនឹងប្រវត្តិសាស្រ្តដ៏សំបូរបែបនិងយូរអង្វែងដែលបានធ្វើឱ្យ Royal Enfield ក្លាយជាម៉ាកម៉ូតូមានវ័យចំនាស់ជាងគេ។ ហើយម៉ូតូយីហោនេះផងដែរនៅតែទទួលបានការពេញនិយមពីសំណាក់អតិថិជននៅជុំវិញពិភពលោក។

ជាផ្នែកមួយនៃយុទ្ធសាស្ត្ររីកចម្រើនរបស់ខ្លួននិងផ្តោតលើការជំរុញរបស់អន្តរជាតិក្នុងការឈានមុខគេនិងពង្រីកទីផ្សារម៉ូតូខ្នាតមធ្យមនៅទូទាំងពិភពលោក, ឥឡូវនេះម៉ូឌែលដែលជាទីពេញនិយមនៅកម្ពុជាគឺ Classic ម៉ូតូដែលមានការរចនាសម្បូរបែប និងបែបនិមិត្តរូប,  និងHimalayan ម៉ូតូដែលមានការរចនាបែបការដើរព្រៃសប្បាយៗ។ ម៉ូឌែល Royal Enfield ‘Bullet Classic 500’ ត្រូវបានដាក់ឱ្យដំណើរការក្នុងរយៈពេលជាងមួយទសវត្សរ៍មកហើយ។ ចាប់តាំងពីពេលនោះមកម៉ូតូដែលមានកំលាំងស៊ីឡាំងមួយ UCE ៥០០ CC របស់ក្រុមហ៊ុនបានឆ្លុះបញ្ចាំងពីផលិតកម្មរបស់ម៉ូតូ Royal Enfield ដែលមានការសំរិទ្ធសំរាំងយ៉ាងល្អឯក ដែលបង្កើតបានជាកែបម៉ូតូក៏ដូចជាតួម៉ូតូទាំងមូលដែលអន្រួនដល់ចិត្តអ្នកបើកម៉ូតូអោយមានភាពបែបសមញ្ញតែស៊ីវិល័យ។ ចំនែកឯម៉ូឌែល Himalayan និងអង្រួនចិត្តអ្នកបើកម៉ូតូជាច្រើនអ្នកអោយប្រឡូកចូលបែបផ្សងព្រេងនិងទទួលបានបទពិសោធន៍ថ្មីៗក្នុងការដើរព្រៃ ជួបនឹងផ្លូវរដិបរដុបដែលមាន Himalayan ជាដៃគូរជិះដើរព្រៃយ៉ាងសប្បាយរីករាយ។

ចាប់ផ្តើមនៅថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២០ នៅទីក្រុងភ្នំពេញ,គោលបំណងរបស់ Royal Enfield ក្នុងឆ្នាំដំបូងគឺបង្កើតមូលដ្ឋានអ្នកគាំទ្រដ៏ល្អដើម្បីអភិវឌ្ឍសហគមន៍អ្នកជិះម៉ូតូពិតៗ។ មួយវិញទៀតគឺបង្កើតបរិយាកាសយូរអង្វែងក៏ដូចជាការឈរជើងនៅក្នុងទីផ្សារដ៏ស្វិតស្វាញមួយនេះដើម្បីកុំអោយមានបរាជ័យដូចយីហោម៉ូតូមួយចំនួនដូចជា Ducati, Stallons and Kawasaki។

ជារួមមក, តម្លៃម៉ូតូរបស់ Royal Enfield គឺចាប់ផ្តើមពី ៥០០០ ដុល្លារសម្រាប់ម៉ូតូធំ, លក្ខខ័ណ្ឌហិរញ្ញប្បទានសមរម្យនិងមានបន្ទប់តាំងបង្ហាញដ៏អស្ចារ្យដែលមានទីតាំងល្អសំរាប់ការបើកម៉ូតូសាកល្បងនៅជិតនោះផងដែរ។ បើនិយាយអោយខ្លីវាហាក់បីដូចជាម៉ូតូ Royal Enfield មានគ្រឿងផ្សំសំខាន់ៗទាំងអស់និងជាម៉ាកដំបូងគេដែលត្រៀមខ្លួនរួចជាស្រេចប្រកួតប្រជែងទីផ្សារម៉ូតូធុនមធ្យមនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។

អត្ថបទក្រុមហ៊ុន

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បង្ហាញរូបឡាន F-150 ឆ្នាំ២០២១ មួយសន្លឹកទៀត មុនពេលប្រកាស១ថ្ងៃ

Ford បានបង្ហាញរូបថតមួយសន្លឹកទៀតនៃរថយន្តភីកអាប់ F-150 ឆ្នាំ២០២១ ដែលនឹងត្រូវប្រកាសចេញជាផ្លូវការ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះ។

ទំព័រហ្វេសប៊ុកផ្លូវការ Ford Trucks បានបង្ហោះថតរូបមួយសន្លឹកដែលថតពីលើ បង្ហាញឲ្យឃើញ F-150 ថ្មីកំពុងអូសសណ្តោងទូកមួយគ្រឿងនៅខាងក្រោយ។

រថយន្តភីកអាប់ខ្នាតធំរបស់ Ford នេះនឹងទទួលបានការឌីហ្សាញថ្មីឡើងវិញទាំងស្រុង ដើម្បីវាយបកទៅគូប្រជែង Chevrolet Silverado, GMC Sierra និង Ram 1500 ផងដែរ។ ទោះជាយ៉ាងណា គេមិនរំពឹងថាកាប៊ីនខាងក្នុងរបស់ F-150 ថ្មី មានការផ្លាស់ប្តូរច្រើនឡើយ។

គួរឲ្យដឹងថា Ford F-150 ឆ្នាំ២០២១ ក៏នឹងមានប្រភេទប្រើម៉ាស៊ីន Plug-in Hybrid និង ប្រើថាមពលអគ្គិសនីសុទ្ធផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តំហែទាំងាយៗ សម្រាប់ការបើកបរក្នុងរដូវភ្លៀង

ការថែទាំរថយន្តអោយបានត្រឹមត្រូវជាកត្តាមួយដ៏សំខាន់ដែលម្ចាស់រថយន្តគ្រប់រូបគួរយល់ដឹង​ និងអនុវត្តអោយបានជាប់លាប់ដើម្បីជាការសន្សំសំចៃទាំងពេលវេលា និងថវិកា ក៏ដូចជាជៀសវាងគ្រោះថ្នាក់ណាមួយជាយថាហេតុផងដែរ។ ស្របពេលនេះដែរ យើងខ្ញុំសូមលើកយកចំនុចសំខាន់មួយចំនួនដែលលោកអ្នកគួរត្រួតពិនិត្យជាចាំបាច់និងសម្ភារៈមួយចំនួនដែលគួរតែមានក្នុងរថយន្ត នារដូវភ្លៀងធ្លាក់នេះ​៖

១. ពិនិត្យប្រព័ន្ធគ្រឿងក្រោម ៖ មានដូចជាកម្រិតស្បែកហ្វ្រាំង សំបកកង់ និងតំណឹងប៊ូឡុងផ្សេងៗជាដើម
២. ពិនិត្យប្រព័ន្ធជូតកញ្ចក់ ៖ ដំណើរការនៃដងជូតកញ្ចក់ គុណភាពនៃកៅស៊ូ និងបន្ថែមទឹកលាងកញ្ចក់
៣. សម្អាតនិងប្តូរតម្រងម៉ាស៊ីនត្រជាក់ ៖ ដែលអាចកាត់បន្ថយក្លិនមិនល្អ ចូលក្នុងរថយន្ត
៤. សម្ភារៈផ្សេងៗដែលគួរតែមានក្នុងរថយន្ត ៖ ឆ័ត្រ ខ្សែសណ្តោង ឧបករណ៍សាកអាគុយ….

ចំណុចដែលរៀបរាប់ខាងលើ គឺជាចំណុចងាយៗដែលលោកអ្នកអាចអនុវតុ្តបានដោយខ្លួនឯង។ តែបើកាន់តែងាយស្រួល និងទុកចិត្តជាងនេះ លោកអ្នកគ្រាន់តែនាំរថយន្តទៅយានដ្ឋាន តូយ៉ូតា ដើម្បីធ្វើការប្តូរប្រេងម៉ាស៊ីន ជាមួយអ្នកជំនាញបច្ចេកទេស របស់ក្រុមហ៊ុន ដែលការប្តូរប្រេងម៉ាស៊ីននេះនឹងរួមបញ្ចូលការពិនិត្យប្រព័ន្ធសុវត្ថិភាពជូនដោយឥតគិតថ្លៃ សរុបជាង ៣០ចំនុច។

ហើយកាន់តែពិសេសសម្រាប់ម្ចាស់រថយន្តដែលស្ថិតនៅម្តុំ រង្វង់មូលកាំកូ លោកអ្នកគ្រាន់តែណាត់មកធ្វើសេវាកម្មនៅយានដ្ឋានតូយ៉ូតាដែលនៅជិតនោះ លោកអ្នកនឹងទទួលបានការពិនិត្យគ្រឿងក្រោមដោយឥតគិតថ្លៃ ព្រមជាមួយកាដូត្រឡប់ទៅវិញទៀតផង(ប័ណ្ណប្តូរប្រេងឥតគិតថ្លៃ ឆ័ត្រតូយ៉ូតា និងថង់បរិស្ថាន)។ សម្រាប់តម្លៃនៃសេវាកម្មនានា លោកអ្នកអាចទំនាក់ទំនងមកកាន់ ០១៧ ៦៦៦ ១៦៩ / ០១៧ ២២២ ៨៥៧

ឬចូលទៅកាន់ Facebook Page ផ្លូវការ https://www.facebook.com/toyotacambodiaaftersales/
សូមអរគុណ

អត្ថបទក្រុមហ៊ុន

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+