ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹម ៤ឆ្នាំ Bentley អាចផលិតឡាន Bentayga បានដល់ ២ម៉ឺនគ្រឿង

Bentley បាន​សម្រេច​រួច​រាល់​លើ​ការ​ផលិត​រថយន្ត​ Bentayga គ្រឿង​ទី ២​ម៉ឺន​ ​ក្រោយ​ពី​រថយន្ត​នេះ​ចេញ​លក់​បាន​រយៈពេល ៤​ឆ្នាំ​ប៉ុណ្ណោះ។ ២​ម៉ឺន​គ្រឿង អាច​ថា​មិន​មែន​ជា​ចំនួន​ច្រើន​នោះ​ទេ ប៉ុន្តែ​វា​ច្រើន​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​តម្លៃ​ថ្លៃ​ដូច​ជា Bentley។

Bentley Bentayga គឺ​ជា​រថយន្ត SUV ប្រណីត​ដំបូង​របស់​​ក្រុមហ៊ុន ដែល​មាន​​កម្លាំង​ខ្លាំង ហើយ​មាន​ប្រណីត​ភាព​ខ្ពស់ ដែល​ប្រណីត​លើស​ពី​រថយន្ត Range Rover ទៅ​ទៀត។ ក្រោយ​ពី​ Bentley បាន​បញ្ចេញ​រថយន្ត SUV ដំបូង​របស់​ខ្លួន មាន​ក្រុមហ៊ុន​ផ្សេង​ទៀត​បាន​ធ្វើ​តាម ដូច​ជា​ Lamborghini ជា​មួយ​ម៉ូដែល Urus និង Rolls-Royce ជា​មួយ​ម៉ូដែល Cullinan ដែល​ក្រុមហ៊ុន​ទាំង​ពីរ​សុទ្ធ​តែ​ទទួល​បាន​ជោគជ័យ​លើ​ការ​លក់​រថយន្ត​ SUV ដំបូង​របស់​ខ្លួន។

រថយន្ត​ Bentayga មួយ​គ្រឿងៗ​គឺ​ចំណាយ​ពេល​លើស​ពី ១០០​ម៉ោង​ លើ​​សង្វាក់​ផលិតកម្ម​ ដែល​មាន​ក្រុម​នៃ​បុគ្គលិក​ ២៣០​នាក់ ចាំ​ដំឡើង​រថយន្ត​ដោយ​ដៃ​ផ្ទាល់។ បច្ចុប្បន្ន​នេះ Bentayga មាន​ជម្រើស​ ៥ ប្រភេទ​ខុស​គ្នា និង​មាន​ជម្រើស​ម៉ាស៊ីន ៤​ប្រភេទ ឲ្យ​ជ្រើស​រើស៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាយមើល Audi RS6 Avant តម្លៃ១០ម៉ឺន អាចយកឈ្នះ Lamborghini Urus តម្លៃ២០ម៉ឺនបានអត់? (វីដេអូ)

ប្រិយមិត្តប្រហែលជាដឹងរួចមកហើយថា ក្រុមហ៊ុន Audi និង Lamborghini ស្ថិតនៅក្រោមក្រុមហ៊ុន VW Group។ មិនតែប៉ុណ្ណោះ រថយន្ត Audi RS6 Avant និង Lamborghini Urus សុទ្ធតែប្រើម៉ាស៊ីន twin-turbocharged ចំណុះ ៤,០លីត្រ V8 TFSI ដូចគ្នាទៀត។

ដោយឡែក Audi RS6 Avant មានកម្លាំងត្រឹម ៥៩២សេះ ហើយមានតម្លៃចាប់ពីខ្ទង់ ១០ម៉ឺនដុល្លារ ខណៈ Lamborghini Urus មានកម្លាំង ៦៥០សេះ ហើយមានតម្លៃចាប់ពីខ្ទង់ ២០ម៉ឺនដុល្លារឯណោះ។ រថយន្តទាំងពីរសុទ្ធតែប្រើប្រអប់លេខអូតូ ៨វគ្គ ហើយមានទម្ងន់ប្រហាក់ប្រហែលគ្នាទៀតផង។

ថ្មីៗនេះគេបានយករថយន្ត Audi RS6 Avant ទៅប្រណាំងលើផ្លូវលាតត្រង់ជាមួយនឹង Lamborghini Urus។ ចង់ដឹងយ៉ាងណាសូម ទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ បែកធ្លាយរូបឡាន BMW M4 ឆ្នាំ២០២១ បាត់!

បន្ទាប់ពីរថយន្ត BMW 4-Series ថ្មីបង្ហាញខ្លួនបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ស្រាប់តែរូបថតនៃរថយន្ត BMW M4 ត្រូវបានបែកធ្លាយលើបណ្តាញអនឡាញបាត់។

ទោះជាយ៉ាងណាក៏ដោយ គេមិនបានដឹងឡើយថារូបនោះថតនៅទីណា ប៉ុន្តែវាបានបង្ហាញឲ្យឃើញនូវពណ៌ប្រផេះថ្មីលើ M4 ហៅថា Gunmetal Grey។

ជាការពិតណាស់ អ្វីដែលជាចំណុចទាក់ទាញ ហើយក៏ជាចំណុចដ៏ចម្រូងចម្រាស់បំផុតនោះគឺ ការឌីហ្សាញផ្នែកខាងមុខរបស់វា បើនិយាយឲ្យចំ គឺប៉ាណាមុខតែម្តង។

យ៉ាងណាក៏ដោយ គេបានដឹងថា BMW M4 ថ្មី នឹងបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ twin-turbocharged ទំហំ ៦ស៊ីឡាំង ដូច X3 M និង X4 M ដែរ ហើយមានកម្លាំង ៤៧៣សេះ សម្រាប់ម៉ូដែល M4 ធម្មតា និង ៥០៣សេះ សម្រាប់ម៉ូដែល M4 Competition។ M4 ថ្មីនឹងប្រើប្រព័ន្ធប៉ុងពីរ AWD ប៉ុន្តែក៏មានកន្លែងសារ៉េឲ្យវាដំណើរការតែប៉ុងមួយវិលកង់ក្រោយ RWD បានផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការ! Ford Bronco ឆ្នាំ២០២១ នឹងបង្ហាញខ្លួននៅខែក្រោយ!

រថយន្ត Ford Bronco ស៊េរីឆ្នាំ២០២១ ត្រូវបានគេកំណត់ឲ្យបង្ហាញខ្លួននៅក្នុងខែមីនា ប៉ុន្តែដោយសារតែជំងឺកូវីដ១៩ ក៏ត្រូវពន្យាពេលវិញ។

ឥឡូវនេះ ក្រុមហ៊ុន Ford បានបញ្ជាក់សារឡើងវិញថា រថយន្ត SUV នេះ នឹងបង្ហាញខ្លួននៅខែក្រោយតែម្តង។ ទោះជាយ៉ាងណា គេមិនទាន់ដឹងនៅឡើយទេថា Bronco នឹងបង្ហាញខ្លួននៅទីណា។

រថយន្តដែលគូប្រជែងរបស់ Jeep Wrangler ខាងលើ មានការឌីហ្សាញបែបជ្រុងៗ ជាមួយនឹងចង្កៀងមុខ LED រាងមូលៗ។

គេជឿជាក់ថា SUV នេះនឹងផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនចំណុះ ២,៣លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧០សេះ និង ម៉ាស៊ីនចំណុះ ២,៧លីត្រ EcoBoost V6 មានកម្លាំង ៣២៥សេះ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាងច្បាស់ៗបន្ថែមទៀតនូវឡានអគ្គិសនី SUV ដែលត្រូវជាគូប្រជែងរបស់ Tesla Model X

c និង​ជា​ម្ចាស់​ក្រុមហ៊ុន Dyson បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​រូបរាង​ខ្លះៗ​នៃ​របស់​រថយន្ត​អគ្គិសនី​​ខ្លួន ដែល​គម្រោង​ការ​ផលិត​រថយន្ត​នេះ​ត្រូវ​បាន​រំសាយ​ចោល​កាល​ពី​ខែ​តុលា​ឆ្នាំ​កន្លង​ទៅ។

​នា​ពេល​នេះ​មាន​ការ​បញ្ចេញ​ជា​រូបភាព និង​វីដេអូ​ច្បាស់ៗ​បន្ថែម​ទៀត​នៃ​រថយន្ត​ដែល​គេ​ឲ្យ​ឈ្មោះ​ថា N526 ដែល​វា​ត្រូវ​ក្លាយ​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​មួយ​របស់​ Tesla Model X។ រថយន្ត​នេះ​មាន​ម៉ូទ័រ​អគ្គិសនី​ពីរ ដែល​អាច​ផលិត​កម្លាំង​បាន​ប្រមាណ ៥៣៦​សេះ ដែល​អាច​ស្ទុះ​ពី ០-១០០គ.ម/ម៉ ក្នុង​ពេល ៤,៨វិនាទី ជា​មួយ​ល្បឿន​អតិបរមា​ ២០១​គ.ម/ម៉។

អាគុយ​នៃ​រថយន្ត​នេះ​អាច​ផ្ដល់​ការ​បើកបរ​បាន​​រយៈ​ចម្ងាយ​រហូត​ដល់ ៩៦៥ គ.ម ដែល​នេះ​ជា​ចំណុច​មួយ​ដែល​លេច​ធ្លោ​លើស​ពី Tesla Model X ដោយ​សម្រាប់ Model X ​​មាន Option Long Range+ អាច​ជិះ​បាន​ចម្ងាយ​ត្រឹម ៥៦៤ គ.ម ប៉ុណ្ណោះ។

គួរ​ដឹង​ថា​លោក James Dyson បាន​ចំណាយ​ទឹក​ប្រាក់​ផ្ទាល់​ខ្លួន​ប្រមាណ ៦៣០​លាន​ដុល្លារ សម្រាប់​គម្រោង​ការ​ផលិត​រថយន្ត​នេះ មុន​នឹង​គម្រោង​ការ​ត្រូវ​បាន​រំសាយ​ចោល។ បើ​និយាយ​​ក្នុង​នាម​ជា​ក្រុមហ៊ុន Dyson វិញ គេ​បាន​​គ្រោង​ថា​បណ្ដាក់​ទុន​ ៣,១៥​ពាន់​លាន​ដុល្លារ​ ក្នុង​ការ​បង្កើត​​ជំនួញ​រថយន្ត​អគ្គិសនី​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari Enzo ក្លាយជាឡានដែលដេញថ្លៃលើអនឡាញបានថ្លៃជាងគេបំផុត

អ្នក​ប្រមូល​ទិញ​របស់របរ​មាន​តម្លៃ​មួយ​រូប​ បាន​ហ៊ាន​ចំណាយ​ទឹក​ប្រាក់ ២,៦៤​លាន​ដុល្លារ ដើម្បី​ទិញ​យក​រថយន្ត​ Ferrari Enzo ស៊េរី​ឆ្នាំ ២០០៣ ពី​ការ​ដេញ​ថ្លៃ​ដែល​ធ្វើ​ឡើង​តាម​រយៈ​អនឡាញ​​ទាំង​ស្រុង​។ តម្លៃ​នេះ​បាន​ធ្វើ​ឲ្យ Ferrari Enzo មួយ​គ្រឿង​នេះ​ក្លាយ​ជា​រថយន្ត​ដែល​លក់​ដេញ​ថ្លៃ​លើ​អនឡាញ​បាន​ថ្លៃ​ខ្ពស់​ជាង​គេ។

រថយន្ត Ferrari Enzo ​ជា​រថយន្ត​កម្រ​មួយ ដែល​គេ​ឲ្យ​តម្លៃ​ខ្លាំង ដោយ​សារ​វា​មាន​ផលិត​ត្រឹម ៤០០​គ្រឿង​ប៉ុណ្ណោះ ក្នុង​នោះ​មាន​មួយ​ម៉ូដែល​ត្រូវ​បាន​បរិច្ចាគ​ដល់ Vatican សម្រាប់​ទង្វើ​សប្បុរសធម៌ ហើយ​រថយន្ត​ដែល​បរិច្ចាគ​នេះ​ត្រូវ​បាន​គេ​យក​មក​ដាក់​ដេញ​ថ្លៃ ក្នុង​កម្មវិធី​រៀប​ចំ​ឡើង​ដោយ​ RM Sotheby’s។

ក្រៅ​ពី​រថយន្ត​នេះ មាន​ Ferrari មួយ​ម៉ូដែល​ទៀត​ក៏​ទទួល​បាន​តម្លៃ​ខ្ពស់​គួរ​សម​ដែរ​ក្នុង​កម្មវិធី​ដេញ​ថ្លៃ​ដដែល​នេះ។ ជាក់​ស្ដែង​រថយន្ត​ Ferrari 288 GT0 ​ឆ្នាំ ១៩៥៨ មួយ​គ្រឿង ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ ២,៣១​លាន​ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនដល់៥នាទីផង ឡាន Honda Civic Type R Limited Edition លក់អស់ពីស្តុក

រថយន្ត Honda Civic Type R Limited Edition ស៊េរីឆ្នាំ២០២០ ពិតជាបានបញ្ជាក់ថាខ្លួនមានគេចាប់អារម្មណ៍ច្រើន បន្ទាប់ពីលក់ដាច់អស់គ្មានសល់ ក្នុងរយៈពេលត្រឹម ៤នាទី នៅប្រទេសកាណាដា។

រថយន្ត Civic Type R Limited Edition នេះ មានលក់នៅក្នុងប្រទេសកាណាដាត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ ហើយវាក៏លក់ដាច់អស់ភ្លាមៗដែរ បន្ទាប់ពីបើកឲ្យមានការបញ្ជាទិញតាមអនឡាញ ដែលតម្រូវឲ្យកក់លុយមុន ១ ០០០ដុល្លារ។

រថយន្ត Sedan ស្ព័រម៉ូដែលពិសេសនេះនឹងមានតែមួយពណ៌ប៉ុណ្ណោះ គឺពណ៌លឿង Phoenix Yellow ឬគេហៅម្យ៉ាងទៀតថា Sunlight Yellow។ Civic Type R Limited Edition ខុសពី Civic Type R ធម្មតា ដូចជា មានទម្ងន់ស្រាលជាង, ដំណើរការកាន់តែប្រសើរលើទីលាន, បំពាក់យ៉ាន់ BBS ប្រភេទ Forged, កាត់បន្ថយសំឡេងរំខាន និងដករបស់មិនចាំបាច់មួយចំនួនចេញ ជាដើម។

រថយន្តនេះបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង VTEC មានកម្លាំង ៣០៦សេះ ប្រើប្រអប់លេខដៃ ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ Toyota Fortuner ថ្មី មានបន្ថែមម៉ូដែលពិសេសមួយទៀត

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Fortuner ស៊េរីថ្មីរបស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសថៃ ប៉ុន្តែមិនបានផ្លាស់ប្តូរអ្វីច្រើនឡើយ ក្រៅពីប៉ាណាមុខ, ចង្កៀង និងការឌីហ្សាញកាង ព្រមទាំងបន្ថែមមុខងារពិសេសមួយចំនួនទៀត ផងដែរ។

រថយន្ត Toyota Fortuner បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤លីត្រ និង ២,៨លីត្រ turbo ទំហំ ៤ស៊ីឡាំង កម្លាំងពី ១៧៧ ទៅ ២០៤សេះ ហើយមានទាំងជម្រើសប្រអប់លេខដៃ និងអូតូ ៦វគ្គ រួមទាំងជម្រើសប៉ុងមួយ និងប៉ុងពីរផងដែរ សម្រាប់ទីផ្សារប្រទេសថៃ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ Toyota បានបន្ថែម Fortuner ម៉ូដែលពិសេសមួយទៀត ហៅថា Fortuner Legender ដែលមានតម្លៃចន្លោះចាប់ពី ៤៩ ៤០០ដុល្លារ ទៅ ៥៨ ០០០ដុល្លារ ខណៈ Fortuner ធម្មតាមានតម្លៃចាប់ពី ៤១ ៧០០ដុល្លារ ទៅ ៤៤ ៧០០ដុល្លារប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះមានកូវីដ១៩ ក៏តូយ៉ូតាថៃបញ្ចេញរូបរាងថ្មីរបស់ Hilux Rocco

បើទោះជាជម្ងឺរាតត្បាតសកលកូវីដ១៩ នៅតែមាន ក៏ក្រុមហ៊ុនតូយ៉ូតាថៃឡង់បានបញ្ចេញនូវរូបរាងដ៏ថ្មីសន្លាងគឺរថយន្ត Toyota Hilux Revo Rocco។ តោះ ទាន់ចេញថ្មីៗ​ ខេមបូអូតូសូមបង្ហាញចំណុចសំខាន់ត្រួសៗ ខាងក្រោម។ បើនិយាយពីប្រភេទ របស់ Hilux Revo មាន ៤ ម៉ូដែលធំៗ ដូចបានរៀបរាប់ខាងក្រោម តែយើងសូមនិយាយតែពីម៉ូដែលខ្ពស់ជាងគេគឹ Hilux Revo Rocco។

មាន ៤ ម៉ូដែលធំៗ

អ្វីដែលយើងឃើញមានការផ្លាស់សំខាន់គឺផ្នែកខាងក្រៅទាំងស្រុង ពិសេសផ្នែកខាងមុខផ្នែកចង្កៀងតែម្តង។

ម៉ូដែល Rocco

ពិសេសទៀតនោះ គឺមានបំពាក់ជាមួយប្រព័ន្ធសុ​វត្ថិភាព Toyota Safety Sense ដែលមាន ប្រព័ន្ធការពារការបុក PCS ប្រពន្ធរក្សាគន្លងផ្លូវ/ផ្តល់សញ្ញា LDA និងប្រព័ន្ធកំណត់ល្បឿនស្វ័យប្រវត្តិ DRC

ផ្នែកខាងក្នុង ដូចជាមិនមានអ្វីផ្លាស់ប្តូរគ្រៅពីកុងទ័រ និងបំពាក់ជាមួយប្រព័ន្ធកំសាន្តទំហំ ៨អុីញ ដែលមានមុខងារ Apple CarPlay តែប៉ុណ្ណោះ។

ឬឯពណ៌វិញគឺមានចំនួន ៤ សម្រាប់ជ្រើសរើស៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាងពិតនៃគូប្រជែងថ្មីរបស់ Tesla Cybertruck

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដែល​ទើប​ដំណើរ​ការ​ថ្មីថ្មោង​ឈ្មោះ Lordstown Motors ដែល​បាន​ទិញ​រោងចក្រ​ផលិត​រថយន្ត​នៅ​ Ohio ពី Ford នោះ​ រំពឹង​ថា​បង្ហាញ​រថយន្ត​ភីកអាប់​អគ្គិសនី​របស់​ខ្លួន​នា​ចុង​ខែ​មិថុនា។

ផែនការ​ពី​ដំបូង​គឺ​ក្រុមហ៊ុន​ចង់​បង្ហាញ​រថយន្ត​ម៉ូដែល Endurance របស់​ខ្លួន​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Detroit Auto Show នា​ខែ​ក្រោយ ប៉ុន្តែ​ដោយ​សារ​កម្មវិធី​ត្រូវ​រំសាយ ទើប​មាន​ការ​ផ្លាស់​ប្ដូរ​ផែនការ ត្រូវ​បង្ហាញ​រថយន្ត​តាម​កម្មវិធី​អនឡាញ​នា​ចុង​ខែ​មិថុនា​នេះ​វិញ។

ដើម្បី​ឲ្យ​ការ​រង់​ចាំ​​ការ​បង្ហាញ​កាន់​តែ​រំជើបរំជួល​នោះ Lordstown Motors បាន​បង្ហោះ​រូបភាព​ពិត​ៗ​បង្ហាញ​ពី​រូបរាង​រថយន្ត​នៅ​លើ​វិបសាយ​របស់​ខ្លួន​ជា​មុន​។ ចំពោះ​លក្ខណៈ​សម្បត្តិ​របស់​ភីកអាប់​អគ្គិសនី​នេះ គេ​ដឹង​ថា​វា​នឹង​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន​បួន​សម្រាប់​ផ្ដល់​កម្លាំង​ដល់​កង់​ទាំង​អស់ ដែល​មាន​កម្លាំង​សរុប ៦០០​សេះ អាច​ឲ្យ​វា​​ស្ទុះ​ពី ០-៩៦ គ.ម/ម៉ ក្នុង​ពេល ៥,៥វិនាទី ហើយ​វា​មាន​ល្បឿន​អតិបរមា​ដែល​កំណត់​ត្រឹម ១២៨ គ.ម/ម៉។

ក្រុមហ៊ុន​បាន​អះអាង​ថា​រថយន្ត Endurance នេះ​អាច​បើកបរ​បាន​ចម្ងាយ ៤០២ គីឡូម៉ែត្រ​ ពេល​សាក​ភ្លើង​ពេញ​ម្ដង។ អាគុយ​របស់​រថយន្ត​អាច​សាក​ពី ០ ដល់ ៩៥% ក្នុង​ពេល ១០​ម៉ោង ដោយ​ប្រើ​ប្រាស់​ឆ្នាំង​សាក Level 2 7kw ឬ​ចំណាយ​ពេល ៣០នាទី ទៅ ១,៥​ម៉ោង ដោយ​ប្រើ​ឆ្នាំង​សាក Level 3 DC។

គួរ​ដឹង​ថា​រថយន្ត Endurance នេះ​នឹង​មាន​ដាក់​លក់​ក្នុង​តម្លៃ ៥២ ៥០០​ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+