ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ អស់ទាស់! ត្រឹម២សប្តាហ៍ Ford ទទួលបានការកក់ឡាន Bronco ថ្មី ២៣០ ០០០គ្រឿង

អស់ទាស់! ត្រឹម២សប្តាហ៍ Ford ទទួលបានការកក់ឡាន Bronco ថ្មី ២៣០ ០០០គ្រឿង

បើតាមក្រុមហ៊ុន Ford បានឲ្យដឹងថា ពួកគេទទួលបានការកក់រហូតដល់ទៅ ២៣០ ០០០គ្រឿង សម្រាប់រថយន្ត Bronco ដែលនឹងចេញលក់នាពេលខាងមុខនេះ។

គួរឲ្យដឹងថា Ford បានបើកឲ្យកក់លុយភ្លាមៗ ក្រោយប្រកាសចេញរថយន្ត Bronco កាលពីថ្ងៃទី១៣ ខែកក្កដា។ ក្នុងនោះ រថយន្ត Bronco ប្រភេទ Frist Edition ចំនួន ៣ ៥០០គ្រឿងត្រូវគេកក់អស់ភ្លាមៗ រហូតធ្វើឲ្យ Ford ដំឡើងចំនួនផលិតដល់ ៧ ០០០គ្រឿង ហើយក៏ត្រូវគេកក់អស់ទៀត។ ទោះជាយ៉ាងណា មិនមែនតែប្រភេទ Frist Edition ឡើយ ដែលគេចាប់អារម្មណ៍។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Ford Bronco ប្រមាណជា ២៣០ ០០០គ្រឿង ត្រូវបានគេកក់ទុករួចស្រេច គិតចាប់តាំងពីថ្ងៃទី១៣ ខែកក្កដា នោះមក។ គួរឲ្យដឹងថា Ford បើកឲ្យកក់រថយន្ត Bronco ក្នុងតម្លៃត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម