ចុងឆ្នាំ Ford បញ្ចុះតម្លៃជាង ១ម៉ឺនដុល្លារ លើឡាន F-150 ឆ្នាំ២០២១

Ford F-150 គឺជារថយន្តភីកអាប់លក់ដាច់បំផុតនៅអាមេរិក ប៉ុន្តែគូប្រជែងដូចជា Chevrolet Silverado និង GMC Sierra កំពុងផ្តល់ការបញ្ចុះតម្លៃយ៉ាងច្រើន ដូច្នេះហើយ Ford ត្រូវតែធ្វើដូចគ្នាដែរ។

ខណៈពេលដែលឆ្នាំថ្មីជិតឈានមកដល់ ក្រុមហ៊ុន Ford នៅសហរដ្ឋអាមេរិក បានបញ្ចុះតម្លៃយ៉ាងច្រើនសម្រាប់ F-150 ស៊េរីឆ្នាំ២០២១ រហូតដល់ជាង ១៣ ០០០ដុល្លារឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ឲ្យដឹងថា F-150 ថ្មី នឹងមានតម្លៃចាប់ពី ៣០ ៦៣៥ដុល្លារ សម្រាប់ម៉ូដែល XL (Base Model)។ មិនខុសពី F-150 បច្ចុប្បន្នឡើយ ភីកអាប់ថ្មីនេះផ្តល់ជម្រើសរហូតដល់ទៅ ៤២ប្រភេទខុសៗគ្នា។

F-150 ឆ្នាំ២០២១ នឹងបំពាក់បច្ចេកវិទ្យាជំនួយការបើកបរ Ford Co-Pilot360 2.0 ដោយក្នុងនោះរួមមានមុខងារជាច្រើនព្រមទាំង Pre-Collision Assist with Automatic Emergency Braking, Pedestrian Detection, កាមេរ៉ាមើលក្រោយ, ចង្កៀងទម្លាក់និងដំឡើងអូតូ, ចង្កៀងបិទបើកអូតូ និង Active Driver Assist ផងដែរ។

ចំពោះជម្រើសម៉ាស៊ីនវិញក៏មានច្រើនជម្រើសដែរ រួមទាំង ចំណុះ ៣,៣លីត្រ V6, ២,៧លីត្រ EcoBoost, ៣,៥លីត្រ twin-turbo EcoBoost, ចំណុះ ៣,០លីត្រ និង ៥,០លីត្រ V8 ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម