វាគឺជាពេលវេលាដ៏រំភើប សម្រាប់ប្រិយមិត្តរបស់រថយន្ត Ford Explorer ឬប្រិយមិត្តរថយន្តអគ្គិសនី នាពេលនេះយោងតាមសារព័ត៌មាន Automative News បានរាយការណ៍ពីពេលវេលារថយន្ត Explorer ប្រើប្រាស់អគ្គិសនីនឹងបង្ហាញខ្លួន និងរោងចក្រត្រូវផលិត។
ដំណឹងល្អគឺថាមិនរង់ចាំយូរនោះទេជាមួយនឹងរថយន្ត Explorer EV ដែលគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ ២០២៣។ ការផលិតនឹងប្រព្រឹត្តទៅនៅឯរោងចក្រដំឡើង Cuautitlan របស់ក្រុមហ៊ុន Ford នៅម៉ិកស៊ិកជាកន្លែងដែលរថយន្ត Mustang Mach-E ត្រូវបានផលិតផងដែរ រីឯប្រភេទដំណើរដោយម៉ាស៊ីនចំហេះនឹងផលិតនៅឈីកាហ្គោ។
គួររំលឹកផងដែរថា នាបច្ចុប្បន្ននេះ Explorer ដំណើរការដោយប្រព័ន្ធ Hybrid បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៣លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ មានកម្លាំង ៣១៨សេះ និងម៉ាស៊ីន PHEV ចំណុះ ៣,០លីត្រ EcoBoost V6 កម្លាំង ៤៥០សេះ៕