[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការហៅត្រឡប់មកវិញនូវរថយន្ត Ford Bronco ម៉ូឌែលឆ្នាំ ២០២១-២២ ដែលផលិតនៅចន្លោះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ របស់ខ្លួនមកវិញបន្ទាប់ពីរកឃើញថាមានបញ្ហានៅលើកាំមេរ៉ាមើលក្រោយនៅសហរដ្ឋអាមេរិក។
បើយោងតាមឯកសាររបស់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) ដែលកត់សំគាល់ថារថយន្ត Ford Bronco ប្រមាណ ៤៧ ០៤៦ គ្រឿងនៅសហរដ្ឋអាមេរិកបានជាប់ពាក់ព័ន្ធក្នុងការប្រមូលមកវិញ។
ក្រុមហ៊ុន Ford បានបង្ហាញថា រូបភាពកាំមេរ៉ាមើលក្រោយអាចនឹងបន្តដំណើរការ បន្ទាប់ពីរថយន្តបានបញ្ចប់ការចូលចត។ ក្រុមហ៊ុន Ford បានបន្ថែមថា ការបង្ហាញចេញរូបភាពឡើងវិញអាចរំខានអ្នកបើកបរ និងអាចបង្កើនហានិភ័យនៃគ្រោះថ្នាក់។ បញ្ហានេះកើតចេញពីកម្មវិធីប្រព័ន្ធប្រតិបត្តិការ SYNC មិនត្រូវបានកំណត់រចនាសម្ព័ន្ធឲ្យបានត្រឹមត្រូវសម្រាប់ពេលដែលអ្នកបើកបរបើករថយន្តក្នុងរបៀប 4-Low mode។
ដើម្បីដោះស្រាយបញ្ហា ក្នុងនោះក្រុមហ៊ុន Ford បានធ្វើបច្ចុប្បន្នភាពនៃកម្មវិធី (software update) ដែលកំណត់រចនាសម្ព័ន្ធប្រព័ន្ធ SYNC ឲ្យបានត្រឹមត្រូវសម្រាប់ប្រើក្នុងរបៀប 4-Low mode។ ក្រុមហ៊ុន Ford នឹងធ្វើការទៅលើប្រព័ន្ធ over-the-air ដើម្បីដោះស្រាយបញ្ហានេះ មានន័យថាម្ចាស់នឹងមិនចាំបាច់នាំយក Bronco របស់ពួកគេទៅក្រុមហ៊ុនចែកចាយកដើម្បីដោះស្រាយបញ្ហាដោយផ្ទាល់នោះទេ។
គួរឲ្យដឹងថា នេះមិនមែនជាការប៉ះពាល់លើកដំបូងរបស់ Bronco នោះទេ កាលពីចុងខែមិថុនា ក្រុមហ៊ុន Ford បានប្រមូលរថយន្តម៉ូដែល Bronco និង Ranger ប្រមាណ ៦៣ ០០០ គ្រឿងមកវិញ ដោយកត់សម្គាល់ថា កញ្ចក់អាចរបូតចេញដែលអាចបង្កើនហានិភ័យ។ ការប្រមូលមកវិញនេះត្រូវបានចេញតែ ២-៣ សប្តាហ៍បន្ទាប់ពីរថយន្ត Bronco ៥៣ ១០៣ គ្រឿង ត្រូវបានគេហៅមកវិញព្រោះទ្វារក្រោយអាចត្រូវបានបើកបានទោះបីជាការចាក់សោសុវត្ថិភាពក៏ដោយ៕