[បរទេស] ភីកអាប់អគ្គិសនី Ford F-150 Lightning Fighter Edition ត្រូវបានដាក់ដេញថ្លៃបានតម្លៃរហូតដល់ ២៧៥ ០០០ ដុល្លារ ដើម្បីផ្តល់ជូនទៅមូលនិធិ Fighter Country Foundation នៅ Luke Air Force Base សហរដ្ឋអាមេរិក។
រថយន្ត Ford F-150 Lightning Fighter Edition ដែលត្រូវបានបំផុសគំនិតដោយយន្តហោះចំបាំង F-35 Lightning II fighter jet ត្រូវបានដេញថ្លៃនៅឯការដេញថ្លៃ Scottsdale របស់ Barrett-Jackson ធ្វើឲ្យតម្លៃនៃរថយន្តភីកអាប់បែបនេះលើសពីម៉ូដែលដើមជិត ៣ ដង។
Ford F-150 Lightning Fighter Edition ត្រូវបានផលិតឡើងដោយផ្អែកលើម៉ូដែល Platinum ជាមួយនឹងតម្លៃចាប់ផ្តើម ៩៦ ៨៧៤ ដុល្លារ ដែលមានមកជាមួយកៅអីស្បែកដែលមានកំដៅ / ខ្យល់ ដំបូលកញ្ចក់ moonroof ទំហំធំ និងឧបករណ៍បំពងសំឡេងដ៏ប្រណិតម៉ាក B&O ចំនួន ១៨ ចំនុច ។ ម៉ូដែលនេះក៏ភ្ជាប់មកជាមួយប្រព័ន្ធអេក្រង់កំសាន្តទំហំ ១៥,៥ អ៊ីញ, ប្រព័ន្ធ Pro Power Onboard និងប្រព័ន្ធបើកបរស្វ័យប្រវត្តិ Blue Cruise semi-autonomous driving system ។
មិនត្រឹមតែប៉ុណ្ណោះ Fighter Country Edition ក៏បន្ថែមការតុបតែងដ៏ពិសេសខុសពីម៉ូដែលដើមដែរ។ ដោយមានជំនួយពី Sanderson Ford និង Ford Aftermarket wheel ក៏ដូចជាឡូហ្គោ “Fighter Country Foundation” នៅលើគម្របម៉ាស៊ីន នឹងឡូហ្គោពិសេស F-35 Lightning នៅលើឃ្លុបក្រោយផងដែរ។
ភីកអាប់នេះ បំពាក់ដោយម៉ូទ័រអគ្គីសនីចំនួន ២ អាចផលិតកម្លាំងបានជាង ៥៨០ សេះ និងកម្លាំងរមួល ១ ០៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៣១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨៣ គីឡូម៉ែត្រក្នុងការសាកថ្មម្តង បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង តិចជាង ៤ វិនាទី៕