រថយន្ត Sedan ម៉ូដែលថ្មីរបស់ Ford ត្រូវបានគេប្រទះឃើញកំពុងធ្វើតេស្ដនៅអាមេរិក

ក្រុមហ៊ុន Ford បានបោះបង់ចោលការផលិតរថយន្តប្រភេទ Sedan នៅអាមេរិកខាងជើងតាំងពីច្រើនឆ្នាំមុនមកម្ល៉េះ ដែលធ្វើឲ្យរថយន្តម៉ូឌែល Focus, Fusion, និង Taurus បានបន្សល់ទុកត្រឹមតែជាករចងចាំ។ ប៉ុន្ដែថ្មីៗរថយន្ដ Ford ប្រភេទ Sedan ម៉ូដែលថ្មីត្រូវបានគេប្រទះឃើញធ្វើតេស្តសាកល្បងនៅសហរដ្ឋអាមេរិក។

Ford Testing Camo'd Sedan in America Brings Hope to Our Hearts, but Should  It? - autoevolutionចំពោះរូបរាងខាងក្រៅនៅផ្នែកខាងមុខនិងខាងក្រោយ ត្រូវបានបិទបាំង​ ប៉ុន្តែតាមការប៉ាន់ស្មាន រថយន្ត​ម៉ូដែល​នេះ​មាន​ផ្នែក​ខាង​មុខ​នឹងត្រូវបំពាក់មកជាមួយប៉ាណាថ្មី ខណៈផ្នែក​ចង្កៀង​ត្រូវ​បាន​បិទបាំង ប៉ុន្តែ​យើង​អាច​មើល​ឃើញ​ទម្រង់​ភ្លើង Daytime Running Light (DRL) ថ្មី។ ព័ត៌មានលម្អិតបន្ថែមពិបាកនឹងសម្គាល់ ប៉ុន្តែវាហាក់ដូចជារថយន្តនេះនឹងប្រើប្រាស់កាងមុខដែលមានរាងកោងជាងមុន និងរន្ធខ្យល់ខាងក្រោមដែលត្រូវបានកែសម្រួល។

A New Ford Sedan Has Been Spied In America | Carscoopsផ្នែកខាងក្នុងត្រូវបានគ្របដណ្ដប់ដោយការបិទបាំង ដូច្នេះទំហំនៃការផ្លាស់ប្តូរនៅតែមិនច្បាស់លាស់។ ទោះជាយ៉ាងណាក៏ដោយ រថយន្ដនេះទំនងជាអាចរំពឹងថានឹងមានការរចនាបែបបច្ចេកវិទ្យាទំនើប ព្រោះម៉ូដែលបច្ចុប្បន្នមានផ្ទាំងគ្រប់គ្រងឌីជីថលទំហំ 12.3 អុីញ រួមជាមួយនឹងប្រព័ន្ធ infotainment ទំហំ 27 អុីញដ៏ធំទូលាយដែលដើរតួជាអេក្រង់សម្រាប់អ្នកដំណើរខាងមុខផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ព័ត៌មានផ្សេងទៀតមានតិចតួចប៉ុណ្ណោះតាមការប៉ាន់ស្មានរថយន្ដ អាចបំពាក់មកជាមួយម៉ាស៊ីន២ជម្រើសក្នុងនោះមានម៉ាសុីន EcoBoost ចំណុះ 1.5 អាចផលិតកម្លាំង 188សេះ និងកម្លាំងរមួល 258ញ៉ូតុនម៉ែត្រ និងម៉ាស៊ីន EcoBoost ចំណុះ 2.0 អាចផលិតកម្លាំង 251សេះ និងកម្លាំងរមួល 393ញ៉ូតុនម៉ែត្រ។

Шпигуни помітили оновлений Ford Mondeo: фото - Auto24

ផ្ទាំងផ្សាយពាណិជ្ជកម្ម