
ដើម្បីជាយុទ្ធសាស្រ្តថ្មីសម្រាប់ប្រកួតប្រជែងជាមួយក្រុមហ៊ុនក្នុងស្រុុក និងអន្តរជាតិ ពេលនេះ ក្រុមហ៊ុន Ford បានប្រកាសបើកនូវមជ្ឈមណ្ឌលអភិវឌ្ឍន៍រថយន្តអគ្គិសនីថ្មីរបស់ខ្លួនហើយ។
ក្នុងនោះ សម្រាប់មជ្ឈមណ្ឌលថ្មីនេះ គឺត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់ការផលិតរថយន្តអគ្គិសនីដែលមានតម្លៃទាបដែលពួកគេគ្រោងនឹងផលិតនាពេលអនាគត ហើយវាមានទំហំ ២៣ ២៥៦ ម៉ែត្រការ៉េ និងមានទីតាំងស្ថិតនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។
គួរបញ្ជាក់ថា ក្រៅពីប្រកាសបើកនូវមជ្ឈមណ្ឌលអភិវឌ្ឍន៍រថយន្តអគ្គិសនីថ្មីនេះ ក្រុមហ៊ុន Ford ផ្ទាល់ក៏មានគោលបំណងប្រកាសចេញនូវរថយន្តអគ្គិសនីថ្មីរបស់ខ្លួននៅក្នុងឆ្នាំ ២០២៧ ផងដែរ ខណៈព័ត៌មានលម្អិតមិនទាន់បង្ហាញចេញនៅឡើយទេ ប៉ុន្តែនឹងមានទំហំដូចគ្នានឹងរថយន្ត Ford Ranger ដែរ៕