Ford ចេញម៉ូដែលពិសេស នៃត្រកូល Ford Ranger ចំនួន ២ម៉ូដែល

ក្រុមហ៊ុន Ford បានធ្វើការចេញនូវម៉ូដែលពិសេសថ្មីចំនួន ២ ម៉ូដែលគឺម៉ូឌែល Stormtrak និង Wolftrak នៃត្រកូល Ranger សម្រាប់ទីផ្សារអឺរ៉ុប ។

រថយន្ត Ford Ranger Stormtrak ផលិតឡើងដោយផ្អែកលើម៉ូឌែលដ៏ពេញនិយម Wildtrak ជាមួយការបន្ថែមលក្ខណ:ពិសេសជាច្រើនទៀត។ វាមានពណ៌ខ្លួនខាងក្រៅ ពណ៌ក្រហម ស៊ីជាមួយប៉ាណាក្រហមថ្មី។ ប្រសិនបើពណ៌ក្រហមមិនមែនជាចំណូលចិត្តរបស់អ្នក អ្នកក៏អាចជ្រើសរើសយកពណ៌Frozen White ឬ Blue Lightning ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រឿងបរិក្ខាររបស់រថយន្ដ Ranger Stormtrak ថ្មីរួមមាន ចង្កៀងប្រភេទ LED, របាការពារនៅក្រោម, កម្រាលការពារទ្រុងក្រោយ, រនាំងការពារ និងគម្របទ្រុងក្រោយប្រភេទអេឡិចត្រូនិចថ្មីស្តង់ដាររបស់ Ford ក៏ដូចជាកាងខាងក្រោយពណ៌ខ្មៅ និងឡូហ្គូផងដែរ។ រីឯនៅខាងក្នុងកាប៊ីនរបស់រថយន្ត Ford Ranger Stormtrak ថ្មីនេះ យើងនិងឃើញមានបំពាក់ជាមួយកៅអីស្បែកដូចគ្នានឹង Ranger Raptor ដែលមានឡូហ្គូ Stormtrak និងថ្នេរប៉ាក់ពណ៌ក្រហមផងដែរ។

គ្រប់ម៉ូឌែល Stormtrak ត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង EcoBlue  មានកម្លាំង ២១០ សេះ និងកម្លាំងរមួល ៣៦៨Nm ដំណើរការដោយប្រអប់លេខស្វ័យប្រវតិ្ត ១០វគ្គ និងប្រព័ន្ធវិលកង់ទាំងបួន។

សម្រាប់ម៉ូឌែល Ranger ស៊េរីថ្មីមួយទៀតគឺ Wolftrak ផលិតឡើងដោយផ្អែកលើម៉ូឌែល Ranger XLT និងបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ EcoBlue មានកម្លាំង ១៦៧សេះ និងជម្រើសប្រអប់លេខដៃ ៦វគ្គ និងអូតូ ១០វគ្គ។

Ranger Wolftrak ថ្មីមានពណ៌ខ្លួនខាងក្រៅ ពណ៌ប្រផេះ និងសម្គាល់ដោយរបារ Sports bar មានរាងជាបំពង់ដែកវែង, កម្រាលការពារទ្រុងក្រោយ រួមជាមួយថាសកង់ស្ព័រទំហំ ១៧ អ៊ីញ។

ក្រុមហ៊ុន Ford ក៏កំពុងបញ្ចេញនូវគម្របទ្រុងក្រោយប្រភេទអូតូ សម្រាប់គ្រប់ម៉ូដែលរថយន្ដ Ranger Wildtrak ប្រភេទ Double Cab ទាំងអស់ផងដែរ។ ដោយវគម្របទ្រុងក្រោយថ្មីអាចបើក ឬបិទតាមរយៈកូនសោរ ឬដោយប្រើប៊ូតុងដែលមានទីតាំងនៅលើដំបូលផ្ទាល់ ឬនៅខាងក្នុងកាប៊ីន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម