Ford ទំនងចង់ផលិតឡានចាក់អ៊ីដ្រូសែន បន្ទាប់ពីឃើញប៉ាតង់នេះ

[បរទេស] ការប្រណាំងនៃរថយន្តអគ្គិសនីបានបណ្តាលឱ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនប្រញាប់ប្រញាល់បង្កើតរថយន្តអគ្គិសនីម៉ូឌែលថ្មី ក្នុងការជួយកាត់បន្ថយនូវការបំពុលបរិស្ថាន ក្នុងនោះបន្ទាប់ពីថាមពលអគ្គិសនីសុទ្ធ ថាមពលនៃអ៊ីដ្រូសែន បាននឹងចាប់ឡើងបន្តិចម្តងៗ។

យោងតាមឯកសារដែលបានរកឃើញដំបូងដោយ Muscle Cars and Trucks បានបង្ហាញថា ក្រុមហ៊ុន Ford បានធ្វើការចុះប៉ាតង់នូវការរចនាម៉ាស៊ីន Turbocharged ប្រើចំហេះអ៊ីដ្រូសែន ដែលអាចកាត់បន្ថយបញ្ហាមុនការបំផ្ទុះដែលអាចកើតឡើងជាមួយអ៊ីដ្រូសែន ក្នុងការក្លាយជាឥន្ធនៈ។ បន្ថែមពីនេះផងដែររូបភាពប៉ាតង់នោះបានបង្ហាញអំពីផែនការនៃការបង្កើតអោយខ្យល់ និងឥន្ធនៈបញ្ចូលគ្នាសម្រាប់ប្រសិទ្ធភាពល្អបំផុត។ ដោយអ៊ីដ្រូសែនទំនងនឹងផ្ទុះ ដូច្នេះការគ្រប់គ្រងពេលដែលផ្ទុះមានសារៈសំខាន់ណាស់។ ប្រសិនបើម៉ាស៊ីនមិនទទួលបានបញ្ចូលគ្នាត្រឹមត្រូវនៃខ្យល់ទៅនឹងឥន្ធនៈទេ ឥន្ធនៈអាចផ្ទុះមុន ដែលបណ្តាឲ្យម៉ាស៊ីនបាត់បង់ថាមពល និងការខូចខាតដែលអាចកើតមាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

 

ក្រុមហ៊ុន Ford បានរចនាការគ្រប់គ្រងខ្យល់ និងឥន្ធនៈដោយឡែកពីគ្នា ដោយប្រើការចាក់ដោយផ្ទាល់សម្រាប់ប្រេងឥន្ធនៈ និងការបញ្ចេញផ្សែងអថេរពេញលេញ (EGR) ដើម្បីគ្រប់គ្រងខ្យល់។ ការកំណត់ពេលវេលាវ៉ាល់អថេរក៏ជួយគ្រប់គ្រងពេលវេលាត្រឹមត្រូវសម្រាប់ខ្យល់ និងឥន្ធនៈចូលក្នុងបន្ទប់ចំហេះ។ ដោយប្រព័ន្ធអាចបង្កើនលំហូរ EGR នៅពេលដែលត្រូវការកម្លាំងបង្វិលជុំបន្ថែមទៀត ដើម្បីកាត់បន្ថយសីតុណ្ហភាពចំហេះក្នុង ដូច្នេះកាត់បន្ថយការផ្ទុះដំបូង។

ខណៈពេលដែលប៉ាតង់របស់ក្រុមហ៊ុន Ford បង្ហាញតែស៊ីឡាំងមួយប៉ុណ្ណោះ សង្ឃឹមថានឹងមិនពង្រីកបច្ចេកវិទ្យារហូតដល់មានស៊ីឡាំងច្រើននោះទេ។ ជាមួយគ្នានេះ យើងអាចឃើញរថយន្ត V8 ដើរដោយថាមពលអ៊ីដ្រូសែនពីម៉ាកនេះ ដែលធ្វើឲ្យអាយុកាលរបស់រថយន្តស្ព័រដូចជា Mustang បន្តទៅមុខជាច្រើនឆ្នាំទៅមុខទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម