Ford នឹងបន្តផលិតឡាន Hybrid យ៉ាងហោចណាស់ ដល់ឆ្នាំ ២០៣៥ ព្រោះហេតុផងមួយនេះ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Ford កំពុងកំណត់គោលដៅគ្មានការបំភាយឧស្ម័នពុល សម្រាប់រថយន្តទាំងអស់របស់ខ្លួន នៅក្នុងទីផ្សារអឺរ៉ុប នាឆ្នាំ ២០២៣ ហើយទីផ្សារអាមេរិកខាងជើងនឹងធ្វើតាមនេះដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើ នឹងនៅតែបន្តផលិតរថយន្តចំហេះក្នុង (ICE)។

យោងតាមគេហទំព័រ Ford Authority នាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley បាននិយាយនៅឯកិច្ចប្រជុំម្ចាស់ភាគហ៊ុននៃម៉ាកយីហោឆ្នាំ ២០២២ ថា ខ្លួនមានចេតនាក្នុងការផលិតរថយន្ត Hybrid រហូតដល់ឆ្នាំ ២០៣៥ ឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Farley បាននិយាយថា៖

ជាដំបូង រថយន្ត Hybrid បានក្លាយជាផ្នែកដ៏សំខាន់បំផុតនៃត្រកូលរថយន្តរបស់យើងនៅ Ford ហើយយើងមានត្រកូល Hybrid ខ្លាំងបំផុតមិនធ្លាប់មាន។

លោក Farley បានបន្តទៀតថា៖

យើងបានលក់រថយន្ត Hybrid ជិត ៨៨ ០០០ គ្រឿងនៅក្នុងសហរដ្ឋអាមេរិកតែម្នាក់ឯង កាលពីឆ្នាំមុន ហើយយើងលក់វាបានចំនួន ៣៦ ០០០ គ្រឿងរួចទៅហើយនៅត្រឹមខែមេសា។ វាពិតជាគួរឲ្យរំភើបណាស់សម្រាប់ពួកយើងក្នុងការមើលឃើញ ពីការរីកចម្រើនមិនត្រឹមតែរថយន្តអគ្គិសនីពេញលេញរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែជោគជ័យរបស់យើងលើប្រភេទ Plug-in Hybrid នៅអឺរ៉ុប និងចិន ព្រមទាំង រថយន្ត Hybrid ជាពិសេសនៅអាមេរិកខាងជើង ដូចជា F-150 Hybrid ដ៏ពេញនិយមរបស់យើង។ វា​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​សម្រាប់​យើង ប៉ុន្តែ​ចំពោះ​ Hybrid និង Plug-in Hybrid យើង​មិន​ដែល​ប្ដេជ្ញា​ចិត្ត​ជាង​នេះ​ទេ ហើយ​យើង​បន្ត​មើល​ឃើញ​ការ​លក់​របស់​យើង​កើន​ឡើង​ ដោយ​សារ​ការ​វិនិយោគ​របស់​យើង​ក្នុង​បច្ចេកវិទ្យា​នេះ។

គួរបញ្ជាក់ឲ្យដឹងដែរថា ក្រុមហ៊ុន Ford បានទទួលជោគជ័យជាច្រើននៅក្នុងវិស័យរថយន្ត Hybrid ដោយចំនួនលក់រថយន្តប្រភេទនេះបានកើនឡើងលើសពីការរំពឹងទុកទៅទៀត។ ជាលទ្ធផល ក្រុមហ៊ុន Ford នឹងបន្ថែមជម្រើសម៉ាស៊ីន Hybrid លើម៉ូដែលអនាគតរបស់ខ្លួន ដូចជា Bronco Sport, Ranger និងសូម្បីតែ Mustang ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម