Ford Bronco First Edition ២០២១ ម្ចាស់ដាក់លក់វិញលើ eBay យកចំណេញគុណនឹង ៣

រថយន្ត Ford Bronco ស៊េរីឆ្នាំ ២០២១ កំពុងតែមានការពេញនិយមយ៉ាងខ្លាំង ដែលមានក្រុមហ៊ុនចែកចាយជាច្រើនចែកចាយរថយន្ត SUV ពូកែខាង Off-road ក្នុងតម្លៃខ្ពស់។

ជាមួយហេតុផលនេះ បានធ្វើអោយម្ចាស់រថយន្ត Ford Bronco First Edition ២០២១ ពណ៌ខៀវម្នាក់ បានដាក់លក់រថយន្តរបស់ខ្លួនត្រឡប់ទៅវិញមុនពេលក្រុមហ៊ុនដឹកអោយ នៅលើគេហទំព័រ eBay ក្នុងតម្លៃជាង ១៧៥ ០០០ដុល្លារ ដែលវាពិតជាថ្លៃលើតម្លៃចេញពីរោងចក្រជិត ៣ដង ស្របពេលតម្លៃចេញពីរោងចក្រត្រឹមតែ ៦៣ ៥០០ដុល្លារប៉ុណ្ណោះ។ ហើយរថយន្ត Ford Bronco ប្រភេទ 4×4 ពណ៌ខៀវ(Lightning Blue) ទើបចាប់ផ្តើមផលិតកាលពីថ្ងៃទី ១៩ ខែកក្កដានេះប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ford Bronco First Edition ២០២១ បំពាក់ជាមួយម៉ាស៊ីន ២,៧លីត្រ EcoBoost V6 កម្លាំង ៣៣០សេះ និងរមួល ៥៦២ញ៉ូតុនម៉ែត្រ នៅពេលដំណើរជាមួយសាំងស៊ុបពែ(Premium Fuel)។

ក្រុមហ៊ុន Ford បានបង្ហាញចេញនូវរថយន្ត Bronco First Edition ២០២១ កាលពី ១២ខែមុន ជាមួយគម្រោងផលិតសរុប ៣ ៥០០គ្រឿង ប៉ុន្តែចំនួននេះទទួលបានការកក់ទុកយ៉ាងឆាប់រហ័សពេក បានជម្រុញអោយក្រុមហ៊ុនផលិតរហូតដល់ ៧ ០០០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម