ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Nissan ប្រកាសកាត់បន្ថយហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនគ្រប់ផ្នែក ដោយសារការលក់ធ្លាក់ចុះ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Nissan បានប្រកាសថា ពួកគេនឹងកាត់បន្ថយបុគ្គលិកចំនួន ៩ ០០០ នាក់ (ប្រហែល ៦,៧ភាគរយ នៃកម្លាំងពលកម្មសកល) និងបន្ថយការផលិត ២០ភាគរយ នៅទូទាំងពិភពលោក។

ក្នុងនោះ នាយកប្រតិបត្តិ Makoto Uchida បាននិយាយបញ្ជាក់ថា ការធ្វើបែបនេះរបស់ក្រុមហ៊ុន គឺដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​លក់​ដែល​កំពុងជួប​ការ​លំបាក និង​ការខាតបង់​ប្រាក់​ចំណេញរបស់ក្រុមហ៊ុន។

លើសពីនេះទៅទៀត ការសម្រេចចិត្តដ៏សំខាន់មួយទៀតរបស់ Nissan គឺលក់ចេញភាគហ៊ុនចំនួន ៣៤,០៧ភាគរយ នៅក្នុង Mitsubishi Motor Corp ដែលជាផ្នែកមួយនៅក្នុងសម្ព័ន្ធសហគ្រិន Renault-Nissan-Mitsubishi។ ក្រៅពីនេះ ក្រុមគ្រប់គ្រងតំណែងជាន់របស់ក្រុមហ៊ុននឹងត្រូវកាត់ប្រាក់ខែរបស់ពួកគេចាប់ពីខែនេះ ហើយគម្រោងអភិវឌ្ឈន៍រថយន្តថ្មីចំនួន ៣០ម៉ូដែល របស់ពួកគេនឹងត្រូវពន្យារពេលទៅពេលអនាគត។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Nissan បានប្រកាសផែនការបង្កើនការផលិតរថយន្តកូនកាត់ (hybrid) នៅក្នុងសហរដ្ឋអាមេរិក និងកាត់បន្ថយពេលអភិវឌ្ឍន៍ឲ្យបានឆាប់រហ័សជាងមុន ដើម្បីបង្កើនការ​លក់​ដែល​កំពុងជួប​ការ​លំបាក និង​ការខាតបង់​ប្រាក់​ចំណេញរបស់ខ្លួនឡើងវិញ។

គួរឲដឹងថា ក្រុមហ៊ុន Nissan មានការការខាតបង់ទឹកប្រាក់ប្រហែល ៦១លានដុល្លារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ នេះ។ ចំណែកចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន Nissan ត្រូវបានព្យាករណ៍ថានឹងមានចំនួនត្រឹមតែ ៨៣ ពាន់លានដុល្លារ ប៉ុណ្ណោះ នៅក្នុុងឆ្នាំ២០២៤ នេះ រីឯការលក់រថយន្តត្រូវបានការព្យាករណ៍ថានឹងមានចំនួនត្រឹមតែ ៣,៤ លានគ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda ថា Mazda CX-5 ជំនាន់ក្រោយ នឹងមានការរចនាថ្មី និងម៉ាសុីន Hybrid ថ្មី

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Mazda បានប្រកាសថា រថយន្ត Mazda CX-5 ជំនាន់ក្រោយរបស់ពួកគេនឹងទទួលបាននូវប្រព័ន្ធ Hybrid powertrain ថ្មី ដែលត្រូវបានបង្កើតឡើងដោយខ្លួនផ្ទាល់។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Mazda ក៏បាននិយាយបន្ថែមផងដែលថា រថយន្តមួយនេះនឹងទទួលបាននូវម៉ាស៊ីន Skyactiv-Z បួនស៊ីឡាំងថ្មី ដែលគ្រោងចេញលក់នៅក្នុងឆ្នាំ២០២៧ រួមជាមួយនឹងជម្រើសប្រព័ន្ធ Plug-in Hybrid ថ្មីផងដែរ។

លើសពីនេះទៅទៀត Mazda CX-5 ជំនាន់ក្រោយ នឹងមានរចនាប័ទ្មថ្មីដែលមានលក្ខណៈងាយស្រួលនៅក្នុងការប្រើប្រាស់ជាងមុនដោយក្រុមហ៊ុនមួយនេះបានអះអាងថា នឹងកាត់បន្ថយការរចនាដែលមានភាពស្មុគស្មាញរបស់ CX-5 ចំនួន ៦០ភាគរយ។

គួរបញ្ជាក់ផងថា នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Mazda កំពុងផ្តោតលើការផ្លាស់ប្តូរទៅរថយន្តអគ្គិសនីទាំងស្រុង ហើយក៏មានផែនការបង្កើតរថយន្តថ្មីៗសម្រាប់ដំណាក់កាលទី៣ របស់ពួកគេ (ពីឆ្នាំ២០២៨ ដល់ឆ្នាំ២០៣០) រួមជាមួយបច្ចេកវិទ្យា inline-six engines ជំនាន់ថ្មី ដើម្បីចូលរួមកាត់បន្ថយការបំភាយឧស្ម័នពុលរបស់ពិភពលោក និងគោលរពតាមច្បាប់របស់រដ្ឋាភិបាលរបស់ប្រទេសខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! Mercedes-AMG ចេញ Teaser ឡាន SUV អគ្គិសនីដំបូងរបស់ខ្លួន គ្រោងចេញលក់នៅក្នុងឆ្នាំ២០២៦

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Mercedes-AMG បានប្រកាសថា ពួកគេកំពុងអភិវឌ្ឍន៍រថយន្ត SUV អគ្គិសនីដំបូងរបស់ខ្លួន ហើយគ្រោងនឹងចេញលក់នៅក្នុងឆ្នាំ២០២៦។

រថយន្តអគ្គិសនីនេះ នឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង AMG.EA និងមានទំហំប្រហាក់ប្រហែលនឹងរថយន្ត Vision AMG concept ដែលមានប្រវែងប្រហែល ៥,១ ម៉ែត្រ និងប្រវែងគម្លាតកង់-ក្រោយ ៣ម៉ែត្រ ដែលមានការរចនាថ្មីទាំងស្រុងខុសប្លែកពីការរចនា SUV របស់ Mercedes ធម្មតា ហើយផ្តោតលើការអត្តសញ្ញាណរបស់ AMG ផ្ទាល់។

ក្នុុងនោះ រថយន្ត SUV ថ្មីនេះ នឹងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា 800V រួមជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន៤ ដែលអាចបង្កើតកម្លាំងលើសពី ១ ០០០ សេះ និងកម្លាំងរមួលខ្លាំង រួមជាមួយប្រព័ន្ធបើកបរប៉ុង២។

គួឲដឹងថា ការរចនារបស់វានឹងត្រូវបានបំផុសគំនិតពីរចនាបទ Purosangue របស់ Ferrari ដែលផ្តោតលើទម្រង់ខ្លាំងខ្នាតតូចៗតែមិនសូវមានលក្ខណៈចែងចាំងដូចរបស់ Ferrari ឡើយ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Mercedes-AMG បាននិយាយថា រថយន្ត SUV នេះនឹងក្លាយជាគូរប្រកួតប្រជែងជាមួយរថយន្តមួយចំនួនដូចជា Porsche Cayenne GT និង Aston Martin DBX ដែលប្រើម៉ាស៊ីនសាំង ក៏ដូចជាឡានអគ្គិសនី BMW XM, Lamborghini Urus និង Lotus Eletre ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេធំ Suzuki ថា ជោគវាសនាឡានអគ្គិសនីសុទ្ធថ្មី ៥ម៉ូដែលរបស់ក្រុមហ៊ុន អាស្រ័យលើការលក់របស់ eVitara

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki ធ្លាប់មានគ្រោងធ្វើការបណ្តាក់ទុនទឹកប្រាក់ចំនួន ៣៥ ពាន់លានដុល្លារ ក្នុងការផលិតរថយន្តអគ្គិសនីសុទ្ធ EV ចំនួន ៥ម៉ូដែល នៅឆ្នាំ ២០៣០ ខណៈពេលនេះ ក្រុមហ៊ុននិយាយថា គម្រោងនេះអាចនឹងពន្យាពេល ។

ជាមួយគ្នានេះ ប្រធានក្រុមហ៊ុន Suzuki លោក Toshihiro Suzuki បានបកស្រាយថា “យើងស្ថិតក្នុងស្ថានភាពលំបាកខ្លាំងនៅពេលនេះ ដោយសារការលក់រថយន្តអគ្គីសនីសុទ្ធកំពុងធ្លាក់ចុះ ហើយម្យ៉ាងវិញទៀត រថយន្ត EV ដែលមានតម្លៃទាបមកពីប្រទេសចិនកំពុងវៃលុកចូលមកក្នុងទីផ្សារយ៉ាងខ្លាំង ។

មិនត្រឹមតែប៉ុណ្ណោះ Suzuki នៅតែមានភាពភ័យខ្លាចចំពោះការវិនិយោគទៅលើរថយន្តអគ្គិសនីសុទ្ធ EV នាពេលអនាគត ដោយក្រុមហ៊ុន រំពឹងទៅលើការលក់របស់រថយន្តអគ្គិសនីសុទ្ធ Suzuki eVitara ដែលបានដាក់បង្ហាញថ្មីនេះ ទទួលបានយ៉ាងល្អប្រសើរ ឬយ៉ាងណា មុនពេលសម្រេចចិត្តម្តងទៀត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះមកដឹងពី ពន្ធផ្លូវរបស់រថយន្តអគ្គិសនី EV ដែលត្រូវបង់ក្នុងប្រទេសកម្ពុជា

[ក្នុងស្រុក] កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការចេញសេចក្តីប្រកាសស្តីពី ការបង់ពន្ធថ្មីលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ រួមទាំងរថយន្តអគ្គិសនីសុទ្ធ EV សម្រាប់នៅក្នុងប្រទេសកម្ពុជា ដោយបានចេញផ្សាយនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ ។

សម្រាប់រថយន្តអគ្គិសនីសុទ្ធ EV រួមទាំងប្រភេទទេសចរណ៍ រថយន្តប្រភេទភីកអាប់ និងរថយន្តដឹកអ្នកដំណើរត្រូវបង់ពន្ធគិតជាកម្លាំងសេះដូចខាងក្រោម៖

  • កម្លាំងដល់ ១៥០ សេះ ត្រូវបង់ ១០០ ០០០ រៀល គិតពីឆ្នាំផលិតដល់ ៥ ឆ្នាំ, ខណៈលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ ៨០ ០០០ រៀល និងលើសពី ១០ឆ្នាំ ត្រូវបង់ ៦០ ០០០ រៀលគិតពីឆ្នាំផលិត
  • កម្លាំងពី ១៥០ សេះ ដល់ ២០០ សេះ ត្រូវបង់ ១៥០ ០០ រៀល គិតពីឆ្នាំផលិតដល់ ៥ឆ្នាំ, ខណៈលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ ១០០ ០០០ រៀល និងលើសពី ១០ឆ្នាំ ត្រូវបង់ ៨០ ០០០ រៀល
  • កម្លាំងពី ២០០ សេះ ដល់ ២៥០ សេះ ត្រូវបង់ ៥០០ ០០ រៀល គិតពីឆ្នាំផលិតដល់ ៥ឆ្នាំ, ខណៈលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ ៣០០ ០០០ រៀល និងលើសពី ១០ឆ្នាំ ត្រូវបង់ ១៥០ ០០០ រៀល
  • កម្លាំងពី ២៥០ សេះ ដល់ ៣០០ សេះ ត្រូវបង់ ១ ២០០ ០០០ រៀល គិតពីឆ្នាំផលិតដល់ ៥ឆ្នាំ, ខណៈលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ ៨០០ ០០០ រៀល និងលើសពី ១០ឆ្នាំ ត្រូវបង់ ៤០០ ០០០ រៀល
  • កម្លាំងលើសពី ៣០០ សេះ ឡើងទៅ ត្រូវបង់ ១ ៦០០ ០០ រៀល គិតពីឆ្នាំផលិតដល់ ៥ឆ្នាំ, ខណៈលើសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ត្រូវបង់ ១ ០០០ ០០០ រៀល និងលើសពី ១០ឆ្នាំ ត្រូវបង់ ៦០០ ០០០ រៀល ។

គួរបញ្ជាក់ផងដែរថា សម្រាប់ច្បាស់ថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ១ ខែកមរា ឆ្នាំ ២០២៥ តទៅ ហេតុនេះហើយនាពេលបច្ចុប្បន្នម្ចាស់រថយន្តអគ្គិសនី EV អាចបង់ត្រឹមតែ ១៥ម៉ឺនរៀលតែប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយ! ឡាន off-road Tank 300 ជម្រើសម៉ាសុីនម៉ាស៊ូតថ្មី តម្លៃលក់ខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor (GWM) បានធ្វើការប្រកាសចេញជាផ្លូវការនូវរថយន្ត Tank 300 ប្រភេទ off-road SUV ជម្រើសម៉ាសុីនម៉ាស៊ូតថ្មី ជាមួយតម្លៃលក់ចាប់ពី ២៨ ០០០ ដុល្លារ ដល់ ៣០ ៤០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Body-on-frame ធ្វើអំពីដែកប្រភេទ High-Strength steel ជាមួយប្រវែងតួខ្លួនសរុប ៤ ៧៧៥ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៩២៧ ម.ម ទម្ងន់ ២ ៣៧៥ គ.ក ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២២៤ ម.ម ដំណើរការដោយម៉ាស៊ីនម៉ាស៊ូត Great Wall E24D ចំណុះ ២,៤លីត្រ turbocharged អាចផលិតកម្លាំងបាន ១៨៣ សេះ ។

លើសពីនេះទៅទៀត រថយន្តនេះអាចផ្ទុកទម្ងន់បានចំនួន ៧៥០ គីឡូក្រាម និងអូសសណ្តោងបានចំនួន ២ ៥០០គីឡូក្រាម។

សម្រាប់ការឌីស្សាញរបស់ Tank 300 ត្រូវបានឌីស្សាញឡើងបែប Off-Road ដែលមើលទៅមានភាបហាប់ណែននិងអំណាច បំពាក់ជាមួយឈ្នាន់ជើងជំហៀង ថាសកង់ទំហំ ១៧ និង ១៨អ៊ីញ និងទ្វារឃ្លុបក្រោយដែលអាចព្យួរកង់សាគួរបាន។

ចំពោះនៅផ្នែកខាងក្នុងវិញ មានការរចនាបែបទំនើបជាមួយនឹងកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ព្រមទាំងអេក្រង់បង្ហាញលើកញ្ចក់ Head-up Display កន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ panoramic sunroof និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan លក់រថយន្តសរុបបានច្រើនជាង ២៥មុឺនគ្រឿងនៅក្នុងខែតុលា

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការបញ្ចេញតួលេខនៃលក់លក់របស់ខ្លួនសម្រាប់ខែតុលា ឆ្នាំ ២០២៤ ដោយការលក់សរុបចំនួន ២៥០ ៨៣២ គ្រឿង បានរីករាលដាលនៅទូទាំងអង្គភាពអាជីវកម្ម និងម៉ាកផ្សេងៗគ្នារបស់ខ្លួន ដោយកត់សម្គាល់មានការកើនឡើង ៤,១% ពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងនៅ ការលក់រថយន្តថាមពលថ្មី (NEVs) របស់ Changan មានចំនួនសរុប ៨៥ ២៧២  គ្រឿង កើនឡើង ៤៨,៦% ពីមួយឆ្នាំទៅមួយឆ្នាំ។ ដូចគ្នានេះដែរ ការលក់នៅក្រៅប្រទេសមានការកើនឡើងយ៉ាងខ្លាំង ៣៣,៩% ពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងចំនួនសរុប ៣០ ៨៣១ គ្រឿងដែលបានលក់នៅក្នុងខែតុលា។

បើនិយាយពីផ្នែកផ្សេងទៀត យីហោផ្ទាល់ខ្លួនរបស់ Changan បានលក់បានចំនួន ១០៨ ២០៩ គ្រឿងដែលបានលក់ក្នុងខែតុលា។ លើសពីក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Changan-Ford លក់បានចំនួន ១៩ ៧៨៩គ្រឿង ខណៈ Changan-Mazda លក់បានចំនួន ៧ ៥២១ គ្រឿង រួមទាំងរថយន្ត Mazda EZ-6 ដែលទើបនឹងចេញថ្មីផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចលឺថា! Tesla Model Y Juniper នឹងមានការរចនាផ្នែកខាងក្រៅស្រដៀងនឹងឡានអគ្គិសនីរបស់ Xpeng

កាលពីពេលថ្មីៗនេះ យោងតាមសារព័ត៌មានជាច្រើននៅក្នុងប្រទេសចិនបាននិយាយថា រថយន្តអគ្គិសនី Tesla Model Y ជំនាន់ថ្មី ឫ Tesla Model Y Juniper នឹងទទួលបានការរចនាថ្មី ដែលមានលក្ខណៈស្រដៀងនឹងរថយន្តអគ្គិសនីរបស់ប្រទេសចិន។

ចំពោះរថយន្ត Model Y ថ្មីនេះ អាចមានកញ្ជប់ថ្មទំហំ ៩៥គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយឆ្ងាយ និងមានការរចនាផ្នែកខាងមុខស្រដៀងនឹងឡានអគ្គិសនីរបស់ Xpeng ដោយបំពាក់ជាមួយរបាភ្លើង LED លាតពេញផ្ទៃផ្នែកខាងមុខ និងផ្នែកខាងក្រោយ។ លើសពីនេះទៅទៀត រថយន្តនេះ នឹងទទួលបានជម្រើសពណ៌ក្រហមថ្មីផងដែរ។

គួរឲដឹងថា រថយន្តអគ្គិសនី Tesla Model Y Juniper នឹងមានការផលិតបណ្តោះអាសន្ននៅក្នុងរោងចក្រ Giga Shanghai នៅចុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ហើយគ្រោងនឹងនាំចេញទៅកាន់ទីផ្សារចិន​ និងអាមេរិកនៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ ខាងមុខនេះ ហើយនឹងអាចបញ្ជេញជម្រើស ៧កៅអី នៅក្នុងចុងឆ្នាំ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! ឡានអគ្គិសនី BYD Sealion 7 ប្រកាសចេញលក់នៅក្នុងទីផ្សារប្រទេសម៉ាឡេសុី

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសថា ពួកគេនឹងដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត BYD Sealion 7 ប្រភេទ SUV អគ្គិសនីសុទ្ធ ៥កៅអី នៅក្នុងទីផ្សារប្រទេសម៉ាឡេសុី នៅក្នុងពេលឆាប់ៗខាងមុខនេះ ជាមួយតម្លៃលក់ក្រោម ៤មុឺនដុល្លារ (រំពឹងទុក)។

រថយន្ត BYD Sealion 7 ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៣១៣ សេះ និងកម្លាំងរមួល ៣៨០ញ៉ូតុមម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨២,៥៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ៥៣០ សេះ និងកម្លាំងរមួល ៦៩០ញ៉ូតុមម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨២,៥៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

គួរបញ្ជាក់ថា​ កញ្ជប់អាគុយ និងជម្រើសម៉ាសុីនរបស់រថយន្តនេះ គឺផ្នែកលើ Spec របស់បរទេសប៉ុណ្ណោះ ខណៈ Spec សម្រាប់ទីផ្សារប្រទេសម៉ាឡេសុីផ្ទាល់ខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 Evo មានប្រវែងតួខ្លួនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៩២៥ ម.ម កម្ពស់ ១ ៦២០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៣០ ម.ម ខណៈការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីជាមួយប៉ាណាទំហំធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំចាប់ពី ១៨ ទៅ ២០អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦អ៊ីញ ក៏ដូចជាកៅអីពូកស្បែក កន្លែងសាកថ្មឥតខ្សែ អេក្រង HUD ទំហំ ៥០អ៊ីញ បាសសម្លេងចំនួន ១២ចំនុច ដំបូល panoramic glass roof រួមនឹងប្រព័ន្ធជំនួយការអ្នកបើកបរផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចលឺថា! ម៉ាសុីន PHEV ថ្មី របស់ Ford Territory គឺមានកម្លាំងខ្លាំង និងអាចបើកបរបាន ១ពាន់គីឡូជាង

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្ត Ford Equator Sport ស៊េរីឆ្នាំ២០២៥ ឬ (Ford Territory) ជាមួយការផ្លាស់ប្តូររូបរាងថ្មី ហើយគ្រោងដាក់បង្ហាញចេញជាផ្លូវការនៅក្នុងពិព័រណ៍រថយន្ត Guangzhou ឆ្នាំ២០២៤ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

Ford Territory ស៊េរីឆ្នាំ២០២៥ ទទួលបានជម្រើសម៉ាស៊ីនថ្មីពោលគឺ ម៉ាសុីនកូនកាត់ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៣៦២ សេះ និងកម្លាំងរមួល ៥៥៥ញ៉ូតុមម៉ែត្រ បើយោងតាមសារព៌ត័មាន Sohu (មានទិន្នន័យកម្លាំងខ្លាំងជាងឯកសាររបស់ Chinese MIIT ) ផ្គួបជាមួយអាគុយទំហំ​ ១៨,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១១០គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងគាំទ្រការសាកថ្មល្បឿនលឿន ដែលអាចសាកឡើងពី ១០ ទៅ ៨០ ភាគរយ ដោយចំណាយពេលត្រឹមតែ ១៤ នាទី​ ប៉ុណ្ណោះ និងអាចបើកបរបានចម្ងាយសរុប ១ ២០៥ គីឡូម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងប្រព័ន្ធបើកបរប៉ុង ១ ខណៈម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbo នៅរក្សាទុកដដែល។

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវ​បាន​រចនា​ឡើង​វិញទៅលើប៉ាណាមុខទំហំតូចជាងមុន អបសងខាងដោយចង្កៀងមុខ LED រាងអក្សរ C ព្រមទាំងថាសកង់ស្ព័រក៏ត្រូវបានឌីស្សាញថ្មីទំហំ ២០អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ គាំទ្រដោយឈីប Qualcomm Snapdragon 8155 រួមទាំងឧបករណ៍បំពងសំឡេង ១០ ចំនុច កន្លែងសាកថ្មឥតខ្សែ និងដំបូលកញ្ចក់ Panoramic sunroof ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Co-Pilot360 DAS ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+