ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចលឺថា! ឡានភីកអាប់ Toyota HiLux ជំនាន់ក្រោយ នឹងបន្តប្រើម៉ាស៊ីនម៉ាស៊ូតដដែល

កាលពីពេលថ្មីៗនេះ លេចលឺដំណឹងថា រថយន្តភីកអាប់ Toyota HiLux ជំនាន់ក្រោយដែលគ្រោងនឹងចេញលក់នៅក្នុងឆ្នាំ២០២៦ របស់ក្រុមហ៊ុន Toyota នឹងមិនមែនជារថយន្តថ្មីទាំងស្រុងដូចដែលបានរំពឹងទុកនោះទេ។

រូបភាព Render

ផ្ទុយទៅវិញ រថយន្តនេះ នឹងបន្តប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ turbo ទំហំ ៤ស៊ីឡាំង ដដែល ជាមួយនឹងការរចនាថ្មីបន្តិចបន្តួច ព្រមទាំងបន្ថែមជម្រើសម៉ាសុីនកូនកាត់ mild-hybrid 48V សម្រាប់ទីផ្សារអាមេរិកខាងត្បូង។

ទន្ទឹមនឹងនេះផងដែរ សម្រាប់ម៉ូដែលថ្មីនេះ នឹងបន្តប្រើគ្រោងឆ្អឹង IMV ដែលកំពុងប្រើលើ HiLux បច្ចុប្បន្នដដែលដោយមិនប្រើប្រាស់នូវគ្រោងឆ្អឹងថ្មី TNGA-F ដែលក្រុមហ៊ុន Toyota ច្រើនប្រើក្នុងម៉ូដែលបែប off-road ដទៃរបស់ខ្លួននោះឡើយ ដោយសារពួកគេយល់ថា ការធ្វើបែបនេះនឹងមិនធ្វើឲតម្លៃរបស់រថយន្តមួយនេះមានភាពឡើងខ្ពស់ពេក។

លើសពីនេះទៅទៀត Toyota HiLux ជំនាន់ក្រោយ នឹងទទួលបានការរចនា​គ្រឿង​ក្រោយថ្មីៗ ជាមួយរូបរាងបែបជ្រុងៗ សម្រាប់ទីផ្សារ​តំបន់​អាមេរិក​ខាង​ត្បូង និង​តំបន់​អាស៊ី ប៉ុន្តែមិនមានការ​ផ្លាស់ប្តូរការរចនា ឫផ្នែកម៉ាសុីនក្នុងលក្ខខណ្ឌធំដុំជា​ដាច់ខាត​សម្រាប់ជំនាន់ថ្មីនេះ។

រូបភាព Render

គួរបញ្ជាក់ផងថា សម្រាប់ព៌ត័មានទាំងនេះគ្រាន់តែជាចរចាមអាមរបស់សារព៌ត័មានបរទេសតែប៉ុណ្ណោះ ប៉ុន្តែអាចមានភាគរយច្រើនដែលអាចកើតឡើង ខណៈព៌ត័មានលម្អិតមានតែរង់ចាំការប្រកាសចេញជាផ្លូវការរបស់ក្រុមហ៊ុន Toyota តែប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nio ក្លាយជាដៃគូសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិជាផ្លូវការ

[បរទេស] ក្រុមហ៊ុមផលិតរថយន្តរបស់ប្រទេសចិន Nio បានក្លាយជាដៃគូរថយន្តផ្លូវការនៃសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP លើកទី ២៩ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអាស៊ែបៃហ្សង់នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។

ក្នុងនោះ ប្រធានាធិបតីប្រទេសអាស៊ែបៃហ្សង់ លោក Ilham Aliyev បានទៅទស្សនាដើម្បីស្វែងយល់ពីលក្ខខណ្ឌដែលបានបង្កើតឡើងនៅទីនេះសម្រាប់សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ។ លោក Aliyev បានមើលរថយន្តខ្នាតតូចអគ្គិសនី ឡានក្រុងអគ្គិសនី និងរថយន្តដឹកអ្នកដំណើរ EV សម្រាប់ការដឹកជញ្ជូនភ្ញៀវផងដែរ។

Nio បានប្រកាសថា ខ្លួនបានផ្តល់រថយន្ត Nio ES8 (EL8) និង ES6 (EL6) crossovers និង Nio ET7 sedan ដល់ព្រឹត្តិការណ៍នេះ។ លើសពីនេះ ប្រធានាធិបតី ប្រទេសអាស៊ែបៃហ្សង់ក៏បានត្រួតពិនិត្យរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន ហើយបានសម្តែងការទទួលស្គាល់ខ្ពស់ នេះបើយោងតាមមន្ត្រី Nio ។

គួរបញ្ជាក់ផងដែរថា Nio មិនមានបំណងនាំយករថយន្តរបស់ខ្លួនទៅលក់នៅទីផ្សារប្រទេសមួយនេះនោះទេ ដោយការផ្តល់រថយន្តសម្រាប់សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុនៅទីប្រទេសនេះ អាចជាសេចក្តីថ្លែងការណ៍ដ៏រឹងមាំសម្រាប់ការចេញលក់នាពេលអនាគតនៅក្នុងទីផ្សារក្នុងស្រុក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់អគ្គិសនីសុទ្ធម៉ូដែលថ្មីរបស់ MG សាកភ្លើងម្តងរត់បាន ៤៣០គីឡូម៉ែត្រ គ្រោងចេញលក់នៅដើមឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC-MG ប្រចាំនៅទីផ្សារប្រទេសអូស្រ្តាលី បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់ Maxus eTerron 9 ប្រើអគ្គិសនីសុទ្ធ គ្រោងនឹងដាក់លក់ជាផ្លូវការនៅដើមឆ្នាំ ២០២៥ ។

Maxus eTerron 9 ផលិតឡើងនៅលើគ្រោងឆ្អឹងធ្វើពីដែកផ្តល់នៅភាពរឹងមាំ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៣៥ សេះ ផ្គួបជាមួយអាគុយទំហំ ១០២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មបានដល់ ៨០% ប្រើរយៈពេល ៤០នាទី ។

ភីកអាប់នេះមានប្រវែងតួខ្លួនសរុប ៥ ៥០០ ម.ម ទទឹង ២ ០០៥ ម.ម កំពស់ ១ ៨៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ៣០០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាបិទជិត អបសងខាងដោយចង្កៀងមុខ LED ជាមួយឡូហ្គោ Maxus នៅចំកណ្តាល ព្រមទាំងថាសកង់ស្ព័រទំហំធំ និងចង្កៀងក្រោយ LED ឌីស្សាញស៊ីគ្នានឹងផ្នែកខាងមុខ ។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញនិងតុបតែងថ្មីហើយប្លែកបែប minimalistic ជាមួយអេក្រង់ touchscreen ទំហំធំ សម្រាប់បញ្ជាមុខងារសំខាន់ៗទូទៅលើរថយន្ត ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមួយមុខងារ Auto Hold ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិនប្ដឹងសហភាពអឺរ៉ុបទៅអង្គការពាណិជ្ជកម្មពិភពលោកថា គ្មានហេតុផលមូលដ្ឋានត្រឹមត្រូវសមនឹងទទួលយក

ថ្មីៗនេះ ដើម្បីីជាការឆ្លើយតបទៅអង្គការសហភាពអឺរ៉ុប ចិនបានប្ដឹងសហភាពអឺរ៉ុបទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយអះអាងថា ការដំឡើងពន្ធលើការនាំចូលរថយន្តអគ្គិសនីរបស់ពួកគេគឺគ្មានមូលដ្ឋានត្រឹមត្រូវដោយបានលើហេតុផលមិនសមនឹងទទួលយក។

ពោលគឺ សហភាពអឺរ៉ុបអះអាងថា ពន្ធនេះត្រូវបានដាក់ដើម្បីការពារផលិតករនៅក្នុងប្រទេសអឺរ៉ុបពីការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនផលិតរថយន្តបរទេស និងព្រួយបារម្ភថាប្រទេសចិននឹងអាចក្លាយជាមហាអំណាចដែលមានឥទ្ធិពលបំផុតក្នុងទីផ្សាររថយន្តពិភពលោក និងមានឥទ្ធិពលបំផុតលើគូប្រជែងពិភពលោកដូចជា អាមេរិក និងអឺរ៉ុប ដោយមានការគាំទ្រពីរដ្ឋាភិបាលចិនផ្ទាល់។

ទន្ទឹមនឹងនេះផងដែរ បញ្ហានេះបានធ្វើឱ្យមន្រ្តីពីចិន និងសហភាពអឺរ៉ុបបានជួបជាមួយគ្នាជាច្រើនដងដើម្បីព្យាយាមស្វែងរកដំណោះស្រាយចាប់តាំងពីពេលដែលពន្ធនេះត្រូវបានប្រកាស។

គួរឲដឹងផងថា ការដំឡើងពន្ធនឹងត្រូវអនុវត្តនៅចុងខែតុលា ឆ្នាំ២០២៤ នេះ ដោយមានការដាក់ពន្ធចាប់ពី ៨ ទៅ ៤៥ ភាគរយ លើការនាំចូលរថយន្តអគ្គិសនីរបស់ប្រទេសចិនអាស្រ័យទៅតាមក្រុមហ៊ុន។

ក្នុងនោះដែរ ក្រសួងពាណិជ្ជកម្មចិនបានជំរុញឱ្យក្រុមហ៊ុន EV របស់ខ្លួនបញ្ឈប់ការវិនិយោគនៅក្នុងប្រទេសអឺរ៉ុបដែលគាំទ្រពន្ធនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ចេញគំរូ Toyota Land Cruiser ប្រភេទភីកអាប់ គ្រោងនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅគំរូ Toyota Land Cruiser ROX concept ដោយដាក់បញ្ចូលក្នុងទម្រង់ជារថយន្ត Pickup បែប Off-Road ថ្មី អាចនឹងបង្ហាញខ្លួននៅឯពិព័រណ៍រថយន្ត SEMA AUTO SHOW 2024 នៅសហរដ្ឋអាមេរិក ។

គំរូភីកអាប់នេះ បានយកចេញពីម៉ូដែល Land Cruiser 250 series ត្រូវបានផលិតនៅស្ទូឌីយ៉ូឌីស្សាញ CALTY របស់ Toyota ដោយជាង ៥០% រថយន្តដើមត្រូវបានរចនាឡើងវិញទាំងស្រុងរួមមាន, ​ទ្វារ,​ ឈ្នាន់ជើងផ្នែកចំហៀង, កាងដែកការពារផ្នែកខាងមុខ, ថាសកង់ស្រោបដោយសំបកកង់ក្រាសប្រភេទ Off-road ដំបូល roof-rail ជាមួយភ្លើង LED ជំនួយ រួមទាំងដំបូលបើក-បិទបាន និង​ទ្វារ​នៅទីតាំងជួរទី ២ សម្រាប់ភ្ជាប់ជាមួយឃ្លុបក្រោយ ។

លើសពីនេះ វិស្វកររបស់ Toyota បានឌីស្សាទ្វារឃ្លុបខាងក្រោយដែលអាចផ្ទុកកង់ទំនេរ ហើយបានពង្រឹងរចនាសម្ព័ន្ធដើម្បីផ្តល់នៅភាពរឹងមាំ និងហាប់ណែន ព្រមទាំងទទួលបានប្រព័ន្ធជើងក្រោម suspension ថ្មី ប្រភេទ TRD ផងដែរ ៕

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Toyota បានធ្វើការស្រង់មាតិលើបណ្តាញសង្គម ប្រសិនបើមានការចាប់អារម្មណ៍ច្រើនទៅលើគំរូរថយន្ត Pickup ម៉ូដែល Land Cruiser ROX មួយនេះ ទំនងជាអាចចូលរោងចក្រផលិតឆាប់ៗនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Kia Sportage អាប់ឌែតថ្មី រូបរាងអំណាចមិនធម្មតា ឯតម្លៃខ្ទង់ ២មុឺនដុល្លារ មានជម្រើសម៉ាសុីនចំនួន៣

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Kia បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Kia Sportage អាប់ឌែតថ្មី ផ្តល់ជូនចំនួន ៤ជម្រើស រួមមាន Prestige, Noblesse, Signature និង X-Line ជាមួយតម្លៃលក់ចាប់ពី ២១ ០០០ ដុល្លារ ដល់ ៣០ ៣០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង។

រថយន្តនេះ ដំណើរការដោយ៖

  • ម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១៧៨ សេះ និងកម្លាំងរមួល ២៦៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៨វគ្គ។
  • ម៉ាសុីន Hybrid ចំណុះ ១,៦ លីត្រ turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងសរុបបានចំនួន ២២០ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៦វគ្គ។
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៤៤ សេះ និងកម្លាំងរមួល ១៩១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៦វគ្គ។

ក្នុងនោះ រថយន្តនេះ ផ្តល់ជូនទាំងជម្រើសប្រព័ន្ធបើកបរប៉ុង ១ FWD និងប៉ុង ២ AWD (អាស្រ័យលើ Option)។

សម្រាប់ការរចនាផ្នែកខាងក្រៅ ត្រូវបានរចនារូបរាងថ្មីទាំងស្រុងនៅផ្នែកខាងមុុខ ដោយបានតុបតែងជាមួយប៉ាណាមុខពណ៌ខ្មៅទំហំធំ អបសងខាងដោយចង្កៀងមុខ LED រាងអក្សរ T រចនាបែបបញ្ឈរ ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រពណ៌ខ្មៅទំហំ ១៩អ៊ីញ និងដៃទ្វារប្រភេទ Flush-door ខណៈផ្នែកខាងក្រោយវិញទទួលបានការអាប់ឌែតថ្មីតិចតួច ជាមួយនឹងងចង្កៀងក្រោយ LED រាងអក្សរ C ។

ចំពោះនៅខាងផ្នែកក្នុងកាប៊ីនវិញ ត្រូវបានអាប់ឌែតថ្មីទៅលើផ្នែកតាប៊្លូ ដោយបំពាក់ដោយកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាការអាប់ឌែតថ្មីទៅលើកុងសូលកណ្តាល ព្រមទាំងទទួលបានពណ៌ថ្មី ប្រព័ន្ធមុខងារកម្មវិធីថ្មី Google Street View និងអាប់ឌែតថ្មីទៅលើប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់របស់ខ្លួនដោយទទួលបាននូវប្រព័ន្ធ cruise-based cruise control ថ្មីដែលអាចលៃតម្រូវល្បឿនទៅតាមភាពជាក់ស្តែងនៅក្នុងការបើកបរ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធដំបូងគេបង្អស់របស់ Suzuki បានបង្ហាញវត្តមានជាផ្លូវការហើយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បង្ហាញចេញជាផ្លូវនៅរថយន្ត Suzuki eVitara ប្រភេទអគ្គិសនីសុទ្ធដំបូងគេបង្អស់របស់ក្រុមហ៊ុន ដែលផលិតនៅក្នុងប្រទេសឥណ្ឌា គ្រោងនឹងចេញលក់នៅក្នុងឆ្នាំ ២០២៥ ។

Suzuki eVitara ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន

  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៧២ សេះ និងកម្លាំងរមួល ១៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយអាគុយទំហំ ៤៩ គីឡូវ៉ាត់ម៉ោង ខណៈចម្ងាយនៃការបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញទេ
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយអាគុយទំហំ ៦១ គីឡូវ៉ាត់ម៉ោង ខណៈចម្ងាយនៃការបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញទេ

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ២៧៥ ម.ម វែងជាងម៉ូដែលប្រើចំហេះក្នុង ១០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយវែង ២០០ ម.ម គឺមានប្រវែង ២ ៧០០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រប្រភេទ alloy wheels ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញទទួលបានការតុបតែងថ្មីទាន់សម័យជាងមុន ជាមួយកុងទ័របង្ហាញ និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នាជាប្រភេទភ្លោះ ក៏ដូចជាហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold រួមទាំងប្រព័ន្ធប្រតិបត្តិការណ៍ទំនើបៗរបស់ Suzuki ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Geely Galaxy Starship 7 PHEV សាកម្តង់រត់បានខ្ទង់ ១៥០គ.ម

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Geely Galaxy Starship 7 ប្រភេទ SUV ប្រើប្រាស់ម៉ាសុីនកូនកាត់ Plug-in hybrid ជាមួយតម្លៃលក់អាចចាប់ផ្តើមពី ២៤​ ៦០០ ដុល្លារ ដល់ ៣១ ៥០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

Geely Galaxy Starship 7 ផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង GEA platform មានប្រវែងតួខ្លួនសរុប ៤ ៧៤០ ម.ម ទទឹង ១ ៩០៥ ម.ម កម្ពស់ ១ ៦៨៥ ម.ម ទម្ងន់ ១ ៧៩០​ គ.ក និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥៥ ម.ម ដំណើរការដោយប្រព័ន្ធម៉ាសុីនកូនកាត់ Plug-in hybrid (Geely NordThor 2.0 plug-in hybrid system) ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១១០ សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ១៩ និង ២៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ និង ១៥០ គីឡូម៉ែត្រ ដោយប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ និងមានកម្រិតស៊ីប្រេង ៤,៨លីត្រ/១០០ គីឡូម៉ែត្រ និងចាក់សាំងពេញអាចបើកបរបានចម្ងាយសរុប ១ ៤៣០ គីឡូម៉ែត្រ។

លើសពីនេះ Geely Galaxy Starship 7 ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា 11-in-1 electric drive ជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន២ P1+P3 ដែលមានប្រសិទ្ធភាពខ្ពស់រហូតដល់ ៩៨ភាគរយ ខណៈ​កម្លាំងមិនទាន់មានការដាក់បង្ហាញចេញនៅឡើយទេ។ ក្នុងនោះ រថយន្តនេះ អាចបង្កើនល្បឿនពី ០ – ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេល ៧,៥ វិនាទី។

សម្រាប់ការរចនាផ្នែកខាងក្រៅ មានភាពស្ព័រដោយបំពាក់ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩អ៊ីញ និងដៃទ្វារប្រភេទ Flush-door។

ខណៈផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់បង្ហាញព័ត៌មានឌីជីថលទំហំ​តូច និងអេក្រង់ព៌ត័មានកម្សាន្ត Touchsrceen ទំហំ ១៤,៦ អ៊ីញ ក៏ដូចជាភ្លើងបំភ្លឺ ambient light ដំបូលបើក កន្លែងសាកថ្មទូរស័ព្ទឥតខ្សែកម្លាំង ៥០វ៉ាត់ ប្រព័ន្ធ GPS មុខងារ AI voice assistant ម៉ាសុីនត្រជាក់អូតូ កៅអីម៉ាស្សា-ក្តៅ-ត្រជាក់ អេក្រង់លើកញ្ជក់ HUD ទំហំ ១៣,៨អ៊ីញ បាសសម្លេងចំនួន ១៦ចំនុច និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Toyota Grand Highlander សេរ៊ីឆ្នាំ២០២៥ តម្លៃខ្ទង់ ៤មុឺនដុល្លារ មានជម្រើសម៉ាសុីនចំនួន៣

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃលក់របស់រថយន្ត Toyota Grand Highlander សេរ៊ីឆ្នាំ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៤០ ៨៦០ ដុល្លារ ដល់ ៥៨ ៧៧៥ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក (តម្លៃទាបជាងជំនាន់មុនខ្ទង់ ២ ៤៦០ដុល្លារ) ។

រថយន្តនេះ ដំណើរការដោយ៖

  • ម៉ាសុីន Hybrid Max ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ turbocharged ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងសរុបបាន ៣៦២ សេះ និងកម្លាំងរមួល ៥៤២ ញ៉ូតុនម៉ែត្រ។
  • ម៉ាសុីន Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបបាន ២៤៥ សេះ និងកម្លាំងរមួល ៥៤២ ញ៉ូតុនម៉ែត្រ។
  • ម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ២៦៥ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៨វគ្គ។

ក្នុងនោះ រថយន្តនេះ ផ្តល់ជូនទាំងជម្រើសប្រព័ន្ធបើកបរប៉ុង ១ FWD និងប៉ុង ២ AWD និងមានកម្រិតសុីប្រេងចន្លោះពី ៦,៩លីត្រ ទៅ ១០,២លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ(អាស្រ័យលើ Option)។

សម្រាប់ការរចនាផ្នែកខាងក្រៅបានតុបតែងជាមួយប៉ាណាមុខពណ៌ខ្មៅទំហំធំ អបសងខាងដោយចង្កៀង LED ថាសកង់ស្ព័រពណ៌ខ្មៅទំហំ ២០អ៊ីញ និងចង្កៀងក្រោយប្រភេទ LED រាងអក្សរ C។

ចំពោះនៅខាងផ្នែកក្នុងកាប៊ីនវិញ ត្រូវបានតុបតែងដោយស្បែកពណ៌ខ្មៅ និងបំពាក់ដោយកុងទ័របង្ហាញព័ត៌មាន ៧អ៊ីញ និងអេក្រង់កំសាន្តទំហំ ១២,៣ អ៊ីញ ក៏ដូចជាឧបករណ៍បំពងសំលេងចំនួន ៦ចំនុច ម៉ាសុីនត្រជាក់ចំនួន ៣ចំនុច និង ប្រព័ន្ធជំនួយការបើកបរ Toyota Safety Sense 3.0 ជាដើម (អាស្រ័យលើ Option) ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nio ថា ពួកគេមានគម្រោងនឹងណែនាំរថយន្ត PHEV ដំបូងរបស់ខ្លួននៅក្នុងឆ្នាំ២០២៦

ក្រុមហ៊ុន Nio បានប្រកាសថា ពួកគេមានគម្រោងនឹងណែនាំរថយន្តម៉ូដែលថ្មីប្រភេទ Plug-in Hybrid Electric Vehicle (PHEV) ដំបូងរបស់ខ្លួន ដែលនឹងប្រើប្រាស់នូវម៉ាកយីហោរបស់ក្រុមហ៊ុន Firefly ក្នុងឆ្នាំ២០២៦ និងផ្តោតសំខាន់លើទីផ្សារអន្តរជាតិមួយចំនួនដូចជា មជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង និងអឺរ៉ុប។

ការសម្រេចនេះ បានកើតឡើងបន្ទាប់ពីការប្រឹក្សាពីក្រុមហ៊ុន CYVN Holdings ដែលជាអ្នកវិនិយោគធំរបស់ Nio ដើម្បីបង្កើនទីផ្សារលក់រថយន្តរបស់ពួកគេ បន្ទាប់ពីការលក់រថយន្តអគ្គិសនីសុទ្ធរបស់ពួកគេហាក់ដូចជាមិនកើនឡើងខ្ពស់។

ចំពោះការចេញលក់ម៉ូដែលថ្មីនេះ មានគោលបំណងដើម្បីដោះស្រាយបញ្ហាមួយចំនួនដូចជា ការពន្យារពេលនៅក្នុងការអភិវឌ្ឍស្ថានីយសាកថ្ម (ធ្លាប់ប្រកាសគម្រោងបង្កើតស្ថានីយស្ថានីយសាកថ្មរថយន្តអគ្គិសនីចំនួន ១២០កន្លែង នៅក្នុងតំបន់អឺរ៉ុបមុនចុងឆ្នាំ២០២៣ ប៉ុន្តែពេលបច្ចុប្បន្ននេះ Nio មានស្ថានីយសាកថ្មត្រឹមតែ ៥៧ កន្លែងប៉ុណ្ណោះនៅក្នុងប្រទេសនៅក្នុងតំបន់អឺរ៉ុប) និងដើម្បីកាត់បន្ថយការចំណាយអំពីការរឹតបន្តឹងពន្ធរបស់សហភាពអឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+