ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Shark 6 ចេញលក់ថ្ងៃដំបូងនៅទីផ្សារប្រទេសអូស្រ្តាលី ទទួលបានការបញ្ជាទិញទុកមុន ២ពាន់គ្រឿង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការបញ្ចេញជាផ្លូវការនៅភីកអាប់ BYD Shark 6 ប្រភេទ PHEV ជាមួយតម្លៃលក់ចាប់ពី ៥៧ ៩០០ ដុល្លារ ដោយទទួលបានបញ្ជាទិញទុកមុន ២ ០០០ គ្រឿងក្នុងរយពេលតែ ២៤ម៉ោងប៉ុណ្ណោះ នៅទីផ្សារប្រទេសអូស្រ្តាលី ។

ភីកអាប់នេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង DMO platform ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបចំនួនបាន ៤២៨ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៩,៥៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី និងអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ២០នាទី និងអាចបើកបរបានចម្ងាយសរុប ៨៤០ គីឡូម៉ែត្រនៅពេលមានសាំងពេញ ។

សម្រាប់ការរចនារបស់ BYD Shark បានភ្ជាប់មកជាមួយតួខ្លួនហាប់ណែន ដោយផ្នែកខាងបំពាក់ជាមួយប៉ាណាមានអក្សរឡូហ្គូល BYD នៅចំកណ្តាល អបជាមួយចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C អូសកាត់ពីផ្នែកខាងម្ខាងទៅផ្នែកម្ខាង រួមទាំងថាសកង់ទំហំ ១៨អ៉ីញ និងឈ្នាន់ចំហៀងតុបតែងដោយពណ៌ខ្មៅ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេជាដើម។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Denza D9 ប្រកាសចូលទីផ្សារថៃ ជាមួយតម្លៃលក់ខ្ទង់ ៦មុឺនដុល្លារ

[ទីផ្សារបរទេស] ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Denza ដែលជាក្រុមហ៊ុនរបស់ក្រុមហ៊ុន BYD បានធ្វើការប្រកាសចូលទីផ្សារប្រទេសថៃជាផ្លូវការ បន្ទាប់ពីប្រទេសកម្ពុជា ហុងកុង និងសិង្ហបុរី ដោយប្រទេសថៃគឺជាទីផ្សារអន្តរជាតិទី៤ របស់ Denza នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនមួយនេះបានប្រកាសចេញលក់ជាផ្លូវការនូវរថយន្តប្រណិត ប្រភេទ MPV អគ្គិសនី ៧កៅអី Denza D9 ដោយផ្តល់ជូនជម្រើសចំនួន២ រួមមាន Denza D9 Premium និង Premium AWD ជាមួយតម្លៃលក់ចាប់ពី ៥៨ ៩០០ ដុល្លារ និង ៧៩ ៦០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសថៃ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 មានប្រវែងតួខ្លួនសរុប ៥ ២៥០ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៩២០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១១០ ម.ម ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD អាចផលិតកម្លាំងបាន ៣១២ សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ៣៧៤ សេះ និងកម្លាំងរមួល ៤៧០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៨០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ក្នុុងនោះរថយន្តនេះគាំទ្រការសាកថ្មល្បឿនលឿន ១៦៦គីឡូវ៉ាត់ម៉ោង អាចសាកឡើងពី ១០ ទៅ ៨០ ភាគរយ ចំណាយពេលខ្ទង់ ៣៨នាទី ប៉ុណ្ណោះ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តដ៏ប្រណិតនេះ មានបំពាក់ជាមួយប៉ាណាមុខតុបតែងជាមួយក្រូម៉េដ៏ធំ ចង្កៀងមុខ LED, ទ្វារូតចំហៀងបើក-បិទអូតូរំលេចជាមួយក្រូម៉េ ចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាឲ្យឈ្មោះថា “Into the Meteor Arrow” និងថាសកង់ស្ព័រទំហំ ១៩ អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ជក់​ HUD ទំហំ ១២អ៊ីញ កន្លែងសាកថ្មឥតប្រើខ្សែទំហំ ៥០វ៉ាត់ ម៉ាសុីនត្រជាក់ ៣ចំនុច ដំបូល Panoramic roof ភ្លើង Multi-color ambient lighting កៅអីម៉ាស្សា-ខ្យល់ត្រជាក់-មុខងារចងចាំ បាសសម្លេង ១៤ចំនុច និងប្រព័ន្ធ ADAS ជាច្រើនដូចជា ESC, TCS, EBD, AEB, BSD, 360-degree camera, ACC, FCW, RCW, TSR, ELKA និងប្រព័ន្ធសេនស័រចំនួន ៨ចំនុចជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ EV ធ្វើឲ្យកម្មករនៅក្នុងវិស័យរថយន្តអាល្លឺម៉ង់អស់ការងាររាប់សែននាក់

[បរទេស] យោងតាមការសិក្សាបានព្យាករណ៍ពីការខាតបង់ការងារដ៏ធំនៅក្នុងឧស្សាហកម្មរថយន្តរបស់អាល្លឺម៉ង់បានកើតឡើងនៅពេលដែលក្រុមហ៊ុន VW បានសុំឲ្យកម្មករកាត់បន្ថយប្រាក់ខែ ១០% ដើម្បីរក្សាទុកមុខតំណែងរបស់ពួកគេ ដោយសារតែការផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធ EV ។

របាយការណ៍នេះបានព្យាករណ៍ថាការផ្លាស់ប្តូរទៅប្រើប្រាស់អគ្គិសនីសុទ្ធ EV នឹងកាត់បន្ថយចំនួនកម្មករនៅក្នុងវិស័យរថយន្តអាល្លឺម៉ង់ចំនួន ១៨៦ ០០០ នាក់ក្នុងឆ្នាំ ២០២៣៥ បើធៀបនឹងកម្រិតឆ្នាំ ២០១៩ ។

ជាមួយគ្នានេះ យោងតាមគេហទំព័រ Pragnos បាននិយាយថា ការផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធ EV នឹងបង្កើនការងារផ្នែក IT បន្ថែមទៀត ដោយសារ ប្រព័ន្ធបើកបរនៃរថយន្តអគ្គិសនីសុទ្ធដែលតម្រូវឲ្យមានសមាសធាតុតិចជាងរថយន្តប្រើម៉ាស៊ីនចំហេះក្នុង ។ ជាមួយគ្នានេះ មានន័យថាទាំងបុគ្គលិកនៃក្រុមហ៊ុនផលិតរថយន្ត និងអ្នកដែលធ្វើការនៅក្នុងឧស្សាហកម្មផ្គត់ផ្គង់មានហានិភ័យបាត់បង់មុខតំណែងរបស់ពួកគេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ថា ពួកគេកំពុងធ្វើតេស្តឡានភីកអាប់អគ្គិសនី Toyota Hilux ដើម្បីរៀបចំការផលិតនាពេលអនាគត

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota Australia បានធ្វើការប្រកាសដាក់បង្ហាញចេញនូវគំរូរថយន្តភីកអាប់អគ្គិសនី Toyota Hilux BEV (Battery Electric Vehicle) ដែលត្រូវបានបង្កើតឡើងជាពិសេសដោយសហការជាមួយក្រុមហ៊ុន BHP ។

ចំពោះគោលបំណងរបស់ក្រុមហ៊ុនតូយ៉ូតាក្នុងការផលិតគំរូរថយន្តភីកអាប់អគ្គិសនី Toyota Hilux BEV នេះ គឺដើម្បីប្រមូលទិន្នន័យ និងវាយតម្លៃសមត្ថភាព ដើម្បីរៀបចំការផលិតនាពេលអនាគត និងបង្ហាញថារថយន្ត Hilux អគ្គិសនីពិតជាអាចបំពេញតម្រូវការការងារធ្ងន់ៗបាន។

ទន្ទឹឹមនឹងនេះ គំរូរថយន្តភីកអាប់អគ្គិសនី Toyota Hilux នេះនឹងត្រូវធ្វើតេស្តក្នុងរយៈពេល ១ឆ្នាំ ដោយចាប់ផ្តើមចាប់ពីចុងខែវិច្ឆិកានេះតទៅនៅក្នុងទីតាំង Port Hedland ដែលជាទីតាំងកែច្នៃ និងនាំចេញរ៉ែដែកដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលគំរូរថយន្តភីកអាប់អគ្គិសនីនេះនឹងត្រូ​វប្រឈមមុខនឹងលក្ខខណ្ឌធ្ងន់ធ្ងរ ដោយសារវានឹងជំនួសឲរថយន្តភីក Toyota Hilux ម៉ាសុីនម៉ាស៊ូតនាពេលអនាគត។

ក្នុងនោះ ប្រសិនបើការសាកល្បងនេះទទួលបានភាពជោគជ័យ នោះរថយន្ត Hilux BEV នឹងក្លាយជារថយន្តដែលទទួលបានការទុកចិត្តច្រើនក្នុងទីផ្សារទូទាំងពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រវត្តិសាស្រ្តថ្មី! BYD លក់ឡានបាន ៥០មុឺនគ្រឿង

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន BYD បានប្រកាសថា ពួកគេបានលក់រថយន្ត NEV (BEV និង PHEV) បានចំនួន ៥០០ ៥២៦ គ្រឿង នៅក្នុងខែតុលា កើនឡើង ៦៦ភាគរយ បើប្រៀបធៀបនឹងខែតុលា ឆ្នាំ២០២៣ និងកើនឡើង ២០ភាគរយ បើប្រៀបនឹងខែមុន។

ចំពោះការលក់រថយន្ត BEV នៅក្នុងខែតុលារបស់ក្រុមហ៊ុន BYD មានចំនួន ១៨៩ ៦១៤ គ្រឿង ស្មើនឹង ៣៧,៩ភាគរយនៃការលក់រថយន្ត NEV ទាំងអស់ ហើយការលក់រថយន្ត PHEV វិញមានចំនួន ៣១០ ៩១២ គ្រឿង ស្មើនឹង ៦២,១ភាគរយ កើនឡើង ២,១ភាគរយ បើប្រៀបធៀបនឹងខែកញ្ញា។

ក្នុងនោះបើរាប់ចាប់តាំងពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន BYD បានលក់រថយន្តអគ្គិសនីរបស់ខ្លួនបានចំនួន ៣ ២៣៦ ៩២៧ គ្រឿង កើនឡើង ៣៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណែកការនាំចេញខាងក្រៅនៅក្នុងខែតុលា មានចំនួន ២៨ ០១២ គ្រឿង ខណៈការផលិតរថយន្ត NEV ក្នុងខែតុលាវិញមានចំនួន ៥៣៦ ១៣៤ គ្រឿង។

គួរបញ្ជាក់ផងថា គោលដៅលក់រថយន្ត NEV សម្រាប់ឆ្នាំ២០២៤ របស់ក្រុមហ៊ុន BYD មានគោលដៅលក់ចំនួន ៣,៦លានគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯក​ក្នុងការប្រកួត Thailand Rally Raid Championship 2024!

កាលពីថ្មីៗនេះ ក្រុមអ្នកជំនាញ Ford Performance សហការជាមួយនឹងក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team បានធ្វើការចូលរួមប្រកួតក្នុងកម្មវិធី Thailand Rally Raid Championship (TRRC) 2024 ហើយទទួលបានជ័យជំនះចំណាត់ថ្នាក់លេខ ១ ក្នុងវិញ្ញាសារប្រភេទរថយន្តថ្មីដែលនៅក្នុងសភាពដើម​បំផុត (Production Class)។

ក្រុមហ៊ុន Ford នៅតែបន្តភាពជ័យជំនះរបស់ខ្លួននៅក្នុងទីផ្សាររថយន្តPick-Up Off-Road ដ៏មានសមត្ថភាពខ្ពស់ ដោយបង្ហាញជាថ្មីម្តងទៀតថា គ្រប់រថយន្ត Ford ទាំងអស់គឺ “រឹងមាំគ្រប់ស្ថានភាព – Tough in Every Situation”។

លោក Michael Freeman និងលោក Chommalee Chaiya ដែលបើកបរក្នុងរថយន្តមានលេខរៀងទី8 បានបញ្ចប់វិញ្ញាសារចម្ងាយ ១៣០ គីឡូម៉ែត្រក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ តុលា ឆ្នាំ២០២៤ នៅ Korat ក្នុងខេត្តNakhon Ratchasima ប្រទេសថៃ ដោយបើកបរឆ្លង​កាត់​ផ្លូវក្នុង​សភាព​លំបាក និងមានឧបសគ្គជាច្រើន និងប្រកួតជាមួយគូរប្រកួតជើងខ្លាំង​មកពីស្ថាប័នក្រុមហ៊ុនក្នុងវិស័យយានយន្តផ្សេងៗជាង ១២ក្រុម ដោយមានការ​ប្រកួត​ប្រជែងយ៉ាង​ស្វាហាប់បំផុត ដើម្បីទទួលយកជ័យជំនះរៀងៗខ្លួន និង ។ សមិត្តផលដ៏អស្ចារ្យនេះបង្ហាញពីសមត្ថភាពម៉ាស៊ីនដ៏ខ្លាំង និងប្រព័ន្ធបូមដ៏ទំនើបរបស់ Ford Ranger Raptor ក៏ដូចជាកិច្ចសហការផ្នែកវិស្វកម្មពិសេសរវាងក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team, Ford និង RMA Special Vehicles ។

សមិត្ថផលនេះ គឺសម្រេចបានដោយសាររថយន្ត Ford Ranger Raptor មានបំពាក់មកនូវកម្លាំង​ម៉ាស៊ីន​ដ៏អស្ចារ្យដែលផ្តល់នូវសន្ទុះខ្លាំង​ដែល​ផលិតឡើងជាពិសេសដោយក្រុមអ្នកជំនាញ Ford Performance​ ដែលនាំមកនូវទំនុកចិត្តក្នុងការបើកបរ និងរួមទាំងបច្ចេកវិទ្យាបូម FOX ដែលជា​ប្រភេទបូមដ៏ទំនើប និងមាន​បច្ចេកវិទ្យា​ Live-Valve ដែលបានរៀបចំជាពិសេសសម្រាប់រថយន្ត Ford Ranger Raptor ប្រភេទបូមនេះគឺជាបូមអេឡិចត្រូនិច ដែលអាចកំណត់ការប្រើប្រាស់​ទៅតាមស្ថានភាពផ្លូវនីមួយៗ និង​រក្សាលំនឹង​របស់រថយន្ត មិនអោយ​ប៉ះពាល់ដល់តួរថយន្ត រួមទាំងផ្តល់នូវ​ផាសុកភាព​ក្នុងការបើកបរ។

សម្រាប់មានអតិថិជន​ដែលមានចំណាប់អារម្មណ៍ក្នុង​ការ​បើកបរសាកល្បងទៅលើកំពូលរថយន្ត Ford Ranger Raptor សូមទំនាក់ទំនងផ្នែកលក់ 078 333 748 | 016 333 785 ឬ តាមសាខានីមួយៗ៖

  • សាខាព្រះមុនីវង្ស 078 999 773​ 
  • សាខាទឹកថ្លា 095 939 939
  • សាខាទូលសង្កែ 078 935 935 
  • សាខាជ្រោយចង្វារ 017 999 027
  • សាខាភ្នំពេញថ្មី 011 255 229077 722 999
  • សាខាបឹងបៃតង 099 999 747
  • សាខាខេត្តសៀមរាប 077 666 357088 9 666 357
  • សាខាខេត្តកំពង់ចាម 078 999 883088 3 999 883 
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេសថ្មីរបស់ Mazda ផ្តល់ជូនទាំងអគ្គិសនី EV និង Hybrid ឯតម្លៃចាប់ពីខ្ទង់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Mazda MX-30 Retro Sports Edition សម្រាប់ទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ២២ ៤០០ ដុល្លារ ដល់ ៣៤ ២០០ ដុល្លារ ។

Mazda MX-30 Retro Sports Edition ផ្តល់ជូននៅជម្រើសថាមពលចំនួន ២ ជម្រើសរួមមាន ម៉ាស៊ីន mild-hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ និងម៉ូទ័រអគ្គិសនីចំនួន ១ ប្រអប់លេខអូតូ និងម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធ EV ។

សម្រាប់រូបរាងផ្នែកខាងក្រៅរបស់ម៉ូដែលពិសេសនេះ គឺដូចជាទៅនឹងម៉ូដែលធម្មតា ប៉ុន្តែបានរួមបញ្ចូលការបន្ថែមនៅពណ៌ខ្មៅជាច្រើន រួមទាំងកញ្ចក់ចំហៀង និងថាសកង់ជាដើម និង ចង្កៀងមុខ-ក្រោយ LED ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានការអាប់ដេតទៅលើអេក្រង់កំសាន្ត touchscreen ទំហំ ១០.២៥ អ៉ីញ ជំនួសទំហំ ៨,៨អ៉ីញ​ អាចប្រើមុខងារ Apple CarPlay និង Android Auto ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely ថា ទីផ្សារលក់់រថយន្តថាមពលថ្មី (NEV) របស់ពួកគេក្នុងខែតុលាមានចំនួនលើស ១០០ ០០០ គ្រឿង

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Geely បានប្រកាសថា ទីផ្សារនៃការលក់់រថយន្តថាមពលថ្មី (NEV) របស់ខ្លួនកំពុងមានការកើនឡើងជាខ្លាំងដោយការលក់រថយន្ត NEV ក្នុងខែតុលា មានចំនួនលើស ១០០ ០០០ គ្រឿង ក្នុងមួយខែ ហើយនេះជាលើកដំបូងដែលក្រុមហ៊ុនមួយនេះអាចលក់រថយន្តបានចំនួនច្រើនបែបនេះ។

ចំពោះការលក់ NEV របស់ Geely ក្នុងខែតុលា មានចំនួនសរុប ១០៨ ៧២២ គ្រឿង កើនឡើង ១៩ភាគរយ បើប្រៀបធៀបមួយខែទៅមួយខែ និងកើនឡើង ៨៣ភាគរយ បើប្រៀបធៀបមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងនោះ បើរាប់សរុបចាប់តាំងពីខែមករា ដល់ខែតុលា Geely បានលក់រថយន្ត NEV របស់ខ្លួនបានចំនួន ៦៥៤ ៥៧៦ គ្រឿង ហើយពួកគេរំពឹងថានឹងនឹងអាចឈានដល់ចំនួនប្រមាណ ៩០០ ០០០ គ្រឿង នៅចុងឆ្នាំនេះ។

គួរឲដឹងថា ក្នុងចំណោមការលក់រថយន្ត NEV ទាំងអស់របស់ក្រុមហ៊ុន Geely រថយន្ត​ PHEV Geely Galaxy L7 ដែលទើបតែចេញកាលពីឆ្នាំមុន គឺលក់បានគ្រឿងច្រើនបំផុត ពោលគឺ ៦៣ ៤៩២ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr X ស៊េរីឆ្នាំ២០២៥ ចេញលក់នៅចិនជាមួយតម្លៃថ្មីខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃថ្មីរបស់រថយន្តអគ្គិសនីសុទ្ធ Zeekr X ស៊េរីឆ្នាំ២០២៥  ប្រភេទរថយន្ត SUV ៤ និង ៥ កៅអី ជាមួយតម្លៃលក់ចាប់ពី ២១ ០៥០ ដុុល្លារ ដល់ ២៧ ៩៥០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤៥០ ម.ម ទទឹង ១ ៨៣៦ ម.ម កម្ពស់ ១ ៥៧២ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម និងទទួលបានពណ៌តួខ្លួនខាងក្រៅចំនួន ៧ រួមមាន ពណ៌ទឹកក្រូច (បន្ថែមថ្មី) ពណ៌ត្នោតខ្ចី ពណ៌បៃតង ពណ៌ប្រផេះ ពណ៌ស្វាយ ពណ៌ប្រាក់ និងពណ៌ស ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ អ៊ីញ​ និងដៃទ្វារអគ្គិសនី។

ចំពោះផ្នែកម៉ាសុីនវិញរថយន្តនេះទទួលបាន ២ជម្រើស រួមមាន៖

  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង ១ RWD ជាស្តង់ដារ ផ្គួបជាមួយជម្រើសអាគុយទំហំ ៤៩ និង ៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៤២០ ទៅ ៥១២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និិងរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៥,៨ វិនាទី។
  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤២២ សេះ និងកម្លាំងរមួល ៥៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង ២ AWD ជាស្តង់ដារ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៥១២ ទៅ ៥៦០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និិងរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៣,៨ វិនាទី។

សម្រាប់នៅផ្នែកខាងក្នុងវិញមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៊ីញ​, អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៊ីញ និងអេក្រង់លើកញ្ជក់ head up display ទំហំ ២៤,៣ អ៊ីញ, កន្លែងសាកថ្មឥតខ្សែទំហំ ៥០ វ៉ាត់, ផែនទី 3D, ទូរទឹកកកទំហំ ៥,៧ លីត្រ, ឧបករណ៍បំពងសំឡេង Yamaha ចំនួន ១៣ គ្រាប់, មុខងារសម្គាល់មុខ និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បញ្ចេញម៉ូដែលពិសេសចុងក្រោយ Super Cub មុនពេលផ្តាច់ជីវិត ផលិតតែ ២ពាន់គ្រឿងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការដាក់បង្ហាញចេញនៅម៉ូតូម៉ូដែលពិសេស Honda Super Cub 50 Final Edition ចំនួន ២ម៉ូដែល មុនពេលបញ្ចប់ការផលិត ផលិតតែ ២ពាន់គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ ១ ៧៦៥ ដុល្លារ គ្រោងចេញលក់នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្នុងប្រទេសជប៉ុន ។

Honda Super Cub 50 Final Edition ដំណើរការដោយម៉ាស៊ីន 49cc អាចផលិតកម្លាំងបាន ៣,៦ សេះ និងកម្លាំងរមួល ៣,៨ ញ៉ូតុនម៉ែត្រ ។

ក្រុមហ៊ុនមិនបានបង្ហើបច្រើនទាក់ទងទៅនឹងម៉ូតូនេះទេ ប៉ុន្តតែត្រូបបានឌីស្សាញឡើងជា ២ពណ៌ ដោយបានយកលំនាំតាមម៉ូដែល Honda Super Cub C50 ឆ្នាំ ១៩៦៦ ព្រមទាំងប្រើឡូហ្គោស៊េរីចាស់ ក៏ដូចជាកូនសោរថ្មី និងបានតុបតែងជាមួយក្រូម៉េនៅលើផ្នែកមួយចំនួនផងដែរ ។

គួរបញ្ជាក់ផងដែរថា Honda ក៏បានបន្ថែមនៅម៉ូដែល ១ទៀតគឺ Honda Super Cub Hello Kitty Edition ផលិតតែចំនួន ៣០០គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ចាប់ពី ១ ៩៦១ ដុល្លារ ។ ខណៈម៉ូដែល Honda Super Cub 110 នៅតែមានដដែល ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+