ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely ចេញឡាន SUV off-road ថ្មី តម្លៃ ១មុឺនដុល្លារជាង

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសបើកខ្សែសង្វាក់ផលិតកម្មនូវរថយន្ត Geely Cowboy ប្រភេទ SUV off-road ហើយគ្រោងដាក់បង្ហាញចេញលក់ជាផ្លូវការនៅចុងឆ្នាំ២០២៤ នេះ ជាមួយតម្លៃលក់ចាប់ពី ១៤ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤៤២ ម.ម ទទឹង ១ ៨៦០ ម.ម កម្ពស់ ១ ៧៧០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៤០ ម.ម ដំណើរការដោយម៉ាសុីនសាំុងចំណុះ ១,៥​លីត្រ Turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៧៨សេះ និងកម្លាំងរមួល​ ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៧វគ្គ និងប្រព័ន្ធបើកបរប៉ុង១ FWD។

សម្រាប់ការរចនាខាងក្រៅរបស់រថយន្តនេះ មានការរចនាបែប off-road ស្រដៀងគ្នានឹងរថយន្ត Geely Icon ដោយទទួលបានការរចនាកាង និងថាសកង់ធំជាងមុខពោលគឺទំហំចាប់ពី ១៦ ដល់ ១៨អ៊ីញ រួមជាមួយប៉ាណាមួយផ្ទាំងធំរចនាជារបារក្រូម៉េ ចង្កៀងមុខ-ក្រោយ LED សំបកកង់ Off-road និងធ្នើរដាក់ឥវ៉ាន់លើដំបូល។

ចំពោះនៅផ្នែកខាងក្នុង មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំឡេងជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីការចរចាជាច្រើនខែ សហភាពអឺរ៉ុបប្រកាសដាក់ពន្ធក្រោម ៤៥ភាគរយ ប៉ុណ្ណោះ លើឡាន EV របស់ចិន

កាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុប (EU) បានប្រកាសដាក់ពន្ធខ្ពស់ដល់រថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិនដើម្បីការពារឧស្សាហកម្មក្នុងស្រុករបស់ពួកគេ។ បទប្បញ្ញត្តិថ្មីនេះ នឹងផ្តល់ពន្ធចាប់ពី ៨ភាគរយ ដល់ ៤៥ភាគរយ ទៅតាមក្រុមហ៊ុនផលិតនីមួយៗ បន្ទាប់ពីការចរចាជាច្រើនខែ និងការគំរាមកំហែងរបស់ចិនអំពីវិធានការសងសឹក។

ការដំឡើងពន្ធនេះ កើតឡើងដោយសារភាពព្រួយបារម្ភថា ប្រទេសចិនកំពុងក្លាយជាមហាអំណាចដែលមានឥទ្ធិពលបំផុតក្នុងទីផ្សាររថយន្តពិភពលោក និងមានឥទ្ធិពលបំផុតលើគូប្រជែងពិភពលោក ដូចជា អាមេរិក និងអឺរ៉ុប។

ទន្ទឹមនឹងនេះ ក្នុងឆ្នាំនេះ សហរដ្ឋអាមេរិកបានដាក់ពន្ធចំពោះរថយន្ត EV ចិនដល់ជាង ១០០ភាគរយ ដោយមានបំណងកាត់បន្ថយការប្រកួតប្រជែងពីក្រុមហ៊ុនចិន ដោយសារតែអាមេរិកគិតថាឧស្សាហកម្ម EV របស់ចិនកំពុងតែមានការជំរុញ និងមានការគាំទ្រពីរដ្ឋាភិបាលចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ថា ពួកគេនឹងផលិតឡាន EV ខ្នាតតូចសម្រាប់លក់នៅក្នុងទីផ្សារអឺរ៉ុប

កាលពីពេលថ្មីនេះ ក្រុមហ៊ុនផលិតរថយន្ត Nissan បានប្រកាសថា ក្រុមវិស្វករផ្នែកអភិវឌ្ឍន៍ EV របស់ក្រុមហ៊ុន Renault Group នឹងត្រូវទទួលនូវភារកិច្ចមួយដ៏សំខាន់មួយរបស់ពួគគេដើម្បីអភិវឌ្ឍន៍រថយន្ត EV ថ្មីដែលមានតម្លៃសមរម្យ សម្រាប់លក់នៅក្នុងទីផ្សារតំបន់អឺរ៉ុប។

ក្នុងនោះរថយន្ត EV ថ្មីរបស់ក្រុមហ៊ុន Nissan នឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង AmpR Small ដែលគ្រោងនឹងចេញលក់ជាមួយរថយន្ត Nissan Micra នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ជាមួយការរចនាស្រដៀងគ្នានឹងរថយន្ត Twingo របស់ក្រុមហ៊ុន Renault ។

ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន Nissan បាននិយាយថា ពួកគេចង់ឈានជើងចូលទីផ្សាររថយន្តអគ្គិសនីខ្នាតដែលមានតម្លៃសមរម្យ និងងាយស្រួលប្រើប្រាស់សម្រាប់ការធ្វើដំណើរក្នុងទីក្រុងដោយផ្តោតលើទីផ្សារអឺរ៉ុបជាសំខាន់ បន្ទាប់ពីលែងផលិតរថយន្ត Pixo ជាងមួយទសវត្សរ៍មក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ថា ពួគគេនឹងផ្អាកការផលិតឡានភីកអាប់ EV របស់ខ្លួនជាបណ្តោះអាសន្ន

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានប្រកាសថា ពួគគេនឹងផ្អាកការផលិតរថយន្តភីកអាប់អគ្គិសនី F-150 Lightning របស់ខ្លួនជាបណ្តោះអាសន្នក្នុងរយៈពេល ២ ឫ ៣ខែ ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ក្តៅគគុកនៃទីផ្សាររថយន្តអគ្គិសនីនៅក្នុងអាមេរិកខាងជើង។
ចំពោះផ្អាកការផលិតរថយន្តភីកអាប់អគ្គិសនី F-150 Lightning របស់ពួកគេនឹងធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលរថយន្ត Ford’s Rouge Electric Vehicle Center ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក ដែលនឹងត្រូវផ្អាកចាប់ពីពាក់កណ្តាលខែវិច្ឆិកា រហូតដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នេះបើតាមសេចក្តីរាយការណ៍របស់ Auto News ។
គួរឲដឹងថា ទីផ្សារលក់រថយន្តភីកអាប់អគ្គិសនី F-150 Lightning របស់ក្រុមហ៊ុនផលិតរថយន្ត Ford មានការកើនឡើងគួរឱ្យចាប់អារម្មណ៍ ៨៦ភាគរយ នៃការលក់សរុបក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៤ នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ថា សង្វាក់ផលិតកម្មឡានអ៊ីដ្រូសែនថ្មីរបស់ពួកគេនឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ខាងមុខនេះ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Hyundai បានប្រកាសថា ពួគគេនឹងដាក់បង្ហាញចេញនូវគំរូរថយន្ត Hyundai Initium របស់ខ្លួន ដែលជាគំរូរថយន្ត SUV ប្រើប្រាស់ថាមពលអ៊ីដ្រូសែន (FCEV) ថ្មីរបស់ខ្លួនបន្ទាប់ពី Nexo ។

សម្រាប់គំរូរថយន្ត Hyundai Initium ត្រូវបានប្រើប្រាស់នូវភាសារចនាប័ទ្មថ្មីរបស់ Hyundai “Art of Steel” ដែលរចនាជាមួយរូបរាងបែបជ្រុងៗ មានលក្ខណៈទាន់សម័យ និងមានការរចនាបែបអនាគត។

ទន្ទឹមនឹងនេះ Hyundai Initium ត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចត្រិចចំនួន១ អាចផលិតកម្លាំងបាន ២០១ សេះ រួម ជាមួយនឹងធុងអ៊ីដ្រូសែនដ៏ធំចំនួន១ ដែលអនុញ្ញាតឱ្យការបើកបរអាចរត់បានចម្ងាយជាង ៦៥០ គីឡូម៉ែត្រ។

គួរបញ្ជាក់ផងថា គំរូរថយន្តនេះ នឹងត្រូវបង្ហាញខ្លួននៅក្នុងពិព័រណ៍រថយន្ត Los Angeles សហរដ្ឋអាមេរិក និង Auto Guangzhou ក្នុងប្រទេសចិន ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងនោះ ក្រុមហ៊ុន Hyundai ក៏គ្រោងនឹងប្រកាសបើកខ្សែសង្វាក់ផលិតកម្មរថយន្តនេះជាផ្លូវការនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ខាងមុខនេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាន់តែជិត! ក្រុមហ៊ុន Isuzu K Cambodia សម្ភោធដំណើរការអគារតាំងបង្ហាញរថយន្តថ្មី សាខាខេត្តបាត់ដំបង

(ខេត្តបាត់ដំបង) កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ ក្រុមហ៊ុន ខេ (ខេមបូឌា) ជាក្រុមហ៊ុនតែមួយគត់ ដែលនាំចូល និងចែកចាយជាផ្លូវការនៅរថយន្ត Isuzu ប្រចាំនៅទីផ្សារប្រទេសកម្ពុជា បានប្រារព្ធពិធីសម្ភោធបើកដំណើរការជាផ្លូវការនៅអាគារតាំងបង្ហាញរថយន្តថ្មី អ៊ីស៊ូហ៊្សុ សាខាខេត្តបាត់ដំបង ដែលមានទីតាំងស្ថិតនៅខាងជើងរង្វង់មូលលោកតាដំបងក្រញូងចំងាយ ៣០០ម៉ែត្រ។ ក្រោមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន ខេ ខេមបូឌា, ក្រុមហ៊ុន អ៊ីស៊ូហ្សុក ខេមបូឌា, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ។

លើសពីនេះ ដើម្បីអបអរសាទរអាការតាំងបង្ហាញថ្មីនេះ ក្រុមហ៊ុន Isuzu K (Cambodia) Co., Ltd. បានផ្តល់ជូនកម្មវិធីប្រម៉ូសិនពិសេស រាល់ការជាវរថយន្ត Isuzu  ក្រុមហ៊ុននឹងមានការថែមជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖

រថយន្តភីកអាប់ Isuzu D-Max ស៊េរីឆ្នាំ ២០២៥ ដែលមានតម្លៃលក់ ៤៩ ៩០០ ទទួលបាន

  • ពន្ធផ្លូវរយៈពេល ១ឆ្នាំ
  • ឃ្លុបរ៉ុតទ្រុងក្រោយ
  • កាំមេរ៉ា មុខ និង ក្រោយ
  • គ្រឿងតុបតែងរថយន្ត Full set
  • ស្លាកលេខវែង

រថយន្តលក្ខណ:គ្រួសារ ៧កៅអី Isuzu MU-X ស៊េរីថ្មីចុងក្រោយ ដែលមានតម្លៃលក់ ៦៥ ៥០០ ដុល្លារ ទទួលបាន៖

  • ពន្ធផ្លូវរយៈពេល ១ឆ្នាំ
  • កាំមេរ៉ា មុខ និង ក្រោយ
  • ស្លាកលេខវែង
  • iPhone 16 Pro Max

ដូច្នេះសម្រាប់អតិថិជនដែលនៅជិតតំបន់ខេត្តបាត់ដំបងផ្ទាល់ ដែលមានបំណងចង់មកមើលរថយន្តដោយផ្ទាល់ក្រុមការងារទាំងអស់របស់ក្រុមហ៊ុន Isuzu សាខាខេត្តបាត់ដំបង បានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាចំណុចសំខាន់សម្រាប់ប្រជាជនដែលលក់រស់នៅក្នុងខេត្តបាត់ដំបង  ជាមួយទីតាំងដែលមានផាសុកភាព សេវាកម្មល្អ ប្រកបដោយគុណភាពខ្ពស់ និងស្នាមញញឹម។

សម្រាប់ព័ត៌មានបន្ថែមអំពីទីតាំង ឬការផ្តល់ជូនពិសេស បងប្អូនអាចទំនាក់ទំនងទៅកាន់៖

  • លេខទូរស័ព្ទ +855 96 619 6857
  • ទីតាំង (ចុចចូលផែនទី Google Map) ខាងជើងរង្វង់មូលលោកតាដំបងក្រញូងចំងាយ 300ម៉ែត្រ
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hilux និង Fortuner ជំនាន់ក្រោយរបស់ Toyota អាចនឹងទទួលបានម៉ាសុីនសាំងថ្មីទំហំ ២,០លីត្រ Turbo ជំនួសម៉ាស៊ីនម៉ាស៊ូត

ថ្មីៗនេះ មានរបាយការណ៍ថ្មីមួយបានបញ្ជាក់ថា ក្រុមហ៊ុន Toyota មានផែនការផ្លាស់ប្តូរបច្ចេកវិទ្យាម៉ាស៊ីននៅលើរថយន្តម៉ូដែល Hilux និង Fortuner ជំនាន់ក្រោយរបស់ខ្លួន ដោយផ្លាស់ប្ដូរពីម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ Turbo ទៅជាម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo វិញ ដែលអាចផលិតកម្លាំងបានប្រហែល ២៩៧សេះ និងកម្លាំងរមួលប្រមាណ ៤០០ ញ៉ូតុនម៉ែត្រ។

គេរំពឹងថា ម៉ាស៊ីនថ្មីនេះមិនត្រឹមតែផ្តល់កម្លាំងខ្លាំងនោះទេប៉ុណ្ណោះ ប៉ុន្តែថែមទាំងកាត់បន្ថយការបំភាយឧស្ម័នកាបូនផងដែរ ដែលវាជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Toyota ក្នុងការចូលរួមកាត់បន្ថយបញ្ហាបំភាយឧស្ម័នកាបូន និងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗរបស់ពួកគេនៅក្នុងរថយន្តជំនាន់ថ្មីរបស់ពួកគេផងដែរ។

ទន្ទឹមនឹងនេះ សំណុំម៉ាស៊ីនថ្មីនេះនឹងបន្តប្រើគ្រោងឆ្អឹង body-on-frame platform ដដែល ខណៈដែលម៉ាស៊ីនម៉ាស៊ូតវិញនឹងត្រូវអាប់ឌែតបន្ថែមដែលអាចផលិតកម្លាំងបានដល់ទៅ ៤០២ សេះ និងកម្លាំងរមួលប្រមាណ ៥៤៩ ញ៉ូតុនម៉ែត្រ សម្រាប់បំពាក់នៅលើរថយន្តម៉ូដែលផ្សេងៗទៀតនៅក្នុងត្រកូលរបស់ក្រុមហ៊ុន Toyota៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិន ចេញចំណាត់ការថ្មីណែនាំឲក្រុមហ៊ុន EV របស់ខ្លួន ឈប់វិនិយោគក្នុងប្រទេសដែលបោះឆ្នោតគាំទ្រការដាក់ពន្ធរបស់សហភាពអឺរ៉ុប

យោងតាមកាសែត Reuters បាននិយាថា ចំណាត់ការថ្មីរបស់រដ្ឋាភិបាលចិន បានណែនាំក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួនពិចារណាមុនពេលវិនិយោគក្នុងប្រទេសនៅក្នុងសហភាពអឺរ៉ុប (EU) បន្ទាប់ពីអឺរ៉ុបបានចាប់ផ្តើមដាក់ពន្ធកម្រិតខ្ពស់លើរថយន្តអគ្គិសនីដែលនាំចូលពីចិន។

ក្នុងនោះ រដ្ឋាភិបាលប្រទេសចិន បាននិយាយ និងណែនាំក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួនបន្ថែមទៀតថា សូមឲក្រុមហ៊ុនរបស់ខ្លួនវិនិយោគនៅក្នុងតែប្រទេសណាដែលបានបោះឆ្នោតប្រឆាំងនឹងដាក់ឲដំណើរពន្ធនេះប៉ុណ្ណោះ ដូចជាប្រទេសហុងគ្រី ជាដើម ដែលបានបោះឆ្នោតប្រឆាំងក្នុងដំណាក់កាលដំបូងទៅនឹងការដាក់ពន្ធថ្មីនេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិនជាច្រើន រួមទាំង BYD និង Geely កំពុងពិចារណាក្នុងការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីរបស់ពួកគេនៅក្នុងតំបន់អឺរ៉ុបដើម្បីកាត់បន្ថយលើពន្ធនាំចូល ហើយប្រទេសចិន ក៏ត្រៀមនឹងដាក់ពន្ធសងសឹកតាមរយៈការកំណត់ពន្ធលើផលិតផលសំខាន់ៗរបស់អឺរ៉ុបជំនួសវិញផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! MG បង្ហាញចេញ RX9 ស៊េរីថ្មីចុងក្រោយ SUV កៅអី ៣ជួរ គ្រោងដាក់លក់ឆាប់ៗនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត MG RX9 ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV កៅអី ៣ជួរ គ្រោងនឹងដាក់នៅទីផ្សារប្រទេសហ្វីលីពីននៅចុងឆ្នាំ ២០២៤ ឬឆ្នាំដើម ២០២៥។

 

MG RX9 ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ប៉ុង ២ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤៩៨៣ មម ទទឹង ១៩៦៧ មម កំពស់ ១៧៨៦ មម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២៩១៥ មម ។ សម្រាប់ផ្នែកខាងក្រៅឌីស្សាញបែបស្ព័រ ជាមួយប៉ាណាមុខទំហំធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់ touchscreen ទំហំដល់ទៅ ៤៧អ៉ីញ ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធដំបូងរបស់ Suzuki នឹងត្រូវលក់ជារថយន្តម៉ាក Toyota

[បរទេស] កាលពីឆ្នាំ ២០២៣ កន្លងទៅ រថយន្តអគ្គិសនីសុទ្ធ eVX ដែលផលិតដោយក្រុមហ៊ុនផលិតរថយន្ត Suzuki និងក្រុមហ៊ុន Toyota បានបង្ហាញខ្លួននៅនៅឯពិរព័ណ៌រថយន្ត Japan Mobility Show 2023 គ្រោងនឹងចូលផលិតកម្មនៅឆ្នាំ ២០២៥ ។

សម្រាប់គំរូរថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣០០ ម.ម, ទទឹង ១ ៨០០ ម.ម, កម្ពស់ ១ ៦០០ ម.ម និងត្រូវបានបំពាក់មកជាអាគុយដែល Suzuki ហៅថា ទំហំ ៦០ គីឡូវ៉ាត់ម៉ោង ដែលវាអាចផ្តល់ចម្ងាយអតិបរមាប្រហែល ៥០០ គីឡូម៉ែត្រ នៅពេលសាកពេញម្តង ។

c

កិច្ចសហការនេះ គឺជាលើកទីមួយហើយដែលក្រុមហ៊ុន Toyota និង Suzuki បានចូលរួមសហការគ្នាលើរថយន្តអគ្គិសនីសុទ្ធ BEV ។ ការផលិតរថយន្តម៉ូដែលថ្មីនឹងចាប់ផ្តើមនៅរោងចក្ររបស់ Suzuki ក្នុងប្រទេសឥណ្ឌា នឹងបើកដំណើរការនៅ ២០២៥ ជាមួយការចេញលក់ដោយប្រើឈ្មោះ Toyota eVX ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+