ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! Renault ប្រកាសបើកបង្កើតមជ្ឈមណ្ឌល (R&D) នៅចិន ដើម្បីផលិតឡាន EV សម្រាប់លក់នៅអឺរ៉ុប

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Renault បានប្រកាសថា ពួកគេកំពុងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) សម្រាប់ផលិតរថយន្តអគ្គិសនីនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដែលមានគោលបំណងផលិតរថយន្ត EV ថ្មី សម្រាប់លក់នៅក្នុងទីផ្សារអឺរ៉ុបចាប់ពីឆ្នាំ២០២៥ តទៅ។

នេះជាជំហានថ្មី និងជាជំហានដំបូងសម្រាប់ក្រុមហ៊ុន Renault ដែលបង្កើតការវិនិយោគ R&D EV ដោយផ្ទាល់នៅក្នុងប្រទេសនេះ។

ចំពោះរថយន្ត EV ថ្មីនេះ នឹងត្រូវផលិត និងដាក់លក់តែនៅអឺរ៉ុបតែប៉ុណ្ណោះ ខណៈដែលការស្រាវជ្រាវអភិវឌ្ឍន៍នឹងធ្វើឡើងរួមជាមួយដៃគូចិន ដើម្បីបង្កើនប្រសិទ្ធភាពខាងពេលវេលា និងការចំណាយ។

គួរឲដឹងថា Renault មានបំណងផ្លាស់ប្តូរការងារផ្នែក R&D EV របស់ខ្លួនច្រើនទៅកាន់ប្រទេសចិន ក៏ដូចជាទាញយកអត្ថប្រយោជន៍ពីខ្សែសង្វាក់ផ្គត់ផ្គង់ EV ដ៏ទូលំទូលាយនៅក្នុងប្រទេសមួយនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely ចេញប្រព័ន្ធបច្ចេកវិទ្យា PHEV ថ្មី អាចបើកបរបានចម្ងាយសរុប​ ២ ៣៩០គ.ម ស៊ីប្រេង ២,៦៧លីត្រ/១០០គ.ម

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសដាក់បង្ហាញចេញនូវប្រព័ន្ធបច្ចេកវិទ្យា Plug-in Hybrid EM-i (NordThor 2.0) ថ្មីរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយប្រព័ន្ធបច្ចេកវិទ្យា Plug-in Hybrid DM 5.0 របស់ក្រុមហ៊ុន BYD។

សម្រាប់ប្រព័ន្ធ EM-i (NordThor 2.0) នេះ គឺធ្វើការរួមបញ្ចូលគ្នារវាងម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ជាមួយម៉ូទ័រអគ្គីសនីចំនួន២ រួមមានម៉ូទ័រអគ្គីសនី P1 និងម៉ូទ័រអគ្គីសនី P3 ដែលម៉ូទ័រអគ្គីសនី P3 អាចផលិតកម្លាំងថាមពលបានចំនួន ២១៤ សេះ និងបំពាក់ជាមួយប្រព័ន្ធកម្តៅត្រជាក់ដែលសន្សំសំចៃថាមពលបានចំនួន ៣០ភាគរយ និងអាចប្រើប្រាស់នូវថាមពលអគ្គិសនីសរុបបានចំនួន ៩២,៥ភាគរយ ដែលលើសប្រព័ន្ធបច្ចេកវិទ្យា Plug-in Hybrid DM 5.0 របស់ក្រុមហ៊ុន BYD យ៉ាងតិច ០,៥ភាគរយ។

ចំពោះប្រព័ន្ធ Plug-in Hybrid EM-i (NordThor 2.0) ផ្តល់​នូវ​ចម្ងាយបើកបរសរុប​ ២ ៣៩០ គីឡូម៉ែត្រ និងមានកម្រិត​ស៊ីប្រេង ២,៦៧លីត្រ/១០០គីឡូម៉ែត្រ។

គួរឲដឹងថា ប្រព័ន្ធបច្ចេកវិទ្យា Plug-in Hybrid EM-i (NordThor 2.0) នឹឹងត្រូវប្រើប្រាស់នៅលើរថយន្ត PHEV Geely Galaxy Starship 7 ដែលគ្រោងនឹងប្រកាសចេញជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិននៅក្នុងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់អគ្គិសនីសុទ្ធរបស់ Geely សាកភ្លើងម្តងជិះបានជិត ៥០០គីឡូម៉ែត្រ ចេញលក់នៅថៃតម្លៃខ្ទង់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Riddara ដែលស្ថិតនៅក្រោមក្រុមហ៊ុន Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តភីកអាប់អគ្គិសនីសុទ្ធ Riddara RD6 ស៊េរីឆ្នាំ ២០២៥ នៅទីផ្សារប្រទេសថៃជាមួយតម្លៃលក់ចាប់ពី ២៦ ៦៣៧ ដុល្លារឡើងទៅ។

Riddara RD6 ទទួលបានជម្រើសថាមពលចំនួន ២ រួមមាន៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩២ សេះ និងកម្លាំងរមួល ៣៨៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧៣គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៦១ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៩២ សេះ និងកម្លាំងរមួល ៣៨៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៦គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៥៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្នែកខាងក្រៅត្រូវបានបំពាក់ប៉ាណាបិតជិតជាមួយឡូហ្គោ RIDDARA ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

All-new Mercedes-Benz CLA ជំនាន់ទី៣ នឹងត្រូវប្រើប្រាស់នូវម៉ាស៊ីនចំណុះ ២,០ លីត្រ ដែលផលិតដោយក្រុមហ៊ុន Geely

[ទីផ្សារចិន] នៅថ្ងៃទី២៩ ខែតុលា មានការរាយការណ៍មួយបាននិយាយថា រថយន្ត Mercedes-Benz CLA ជំនាន់ទី៣ នឹងប្រើប្រាស់នូវម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ដែលផលិតដោយក្រុមហ៊ុន Geely។

ចំពោះម៉ាសុីនចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង គេស្គាល់ជាផ្លូវការថាជា Horse Powertrain Limited ដែលបង្កើតឡើងនៅក្នុងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ គ្រប់គ្រង ៥០:៥០ ដោយក្រុមហ៊ុន Geely និង Renault ដែលអាចផលិតកម្លាំងបានចំនួន ២៥០សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ។ ក្នុងនោះផងដែរ ម៉ាស៊ីននេះនឹងត្រូវធ្វើការជាមួយប្រព័ន្ធ 48V mild-hybrid។

គួរកត់សំគាល់ថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Geely លោក Li Shufu មានភាគហ៊ុនប្រហែល ១០ភាគរយ របស់ក្រុមហ៊ុន Mercedes-Benz ហើយថែមទាំងមានការបណ្តាក់ទុនរួមគ្នាដើម្បីផលិតរថយន្តម៉ាក Smart EVs ផងដែរ។

គួរឲដឹងថា រថយន្ត CLA ថ្មីនេះ នឹងត្រូវបានសាងសង់ឡើងលើស្ថាបត្យកម្ម MMA និងទទួលបានជម្រើសម៉ាសុីន mild-hybrid និងអគ្គិសនីសុទ្ធ all-electric powertrains (មិនមានជម្រើស Plug-in Hybrid ទេ)។

ទន្ទឹមនឹងនេះផងដែរ ជម្រើសអគ្គិសនីសុទ្ធរបស់ CLA ត្រូវបានគេរំពឹងថានឹងបំពាក់ជាមួយម៉ូទ័រអេឡិចត្រិចចំនួន១ ប៉ុង១ RWD ដែលអាចផលិតកម្លាំងបានចំនួន ២៣៤ សេះ ផ្គួបជាមួយអាគុយទំហំ ៨៩,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយរហូតដល់ ៧៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿ​​នដែលអាចបើកបរបានចម្ងាយ ៤០០គីឡូម៉ែត្រ ដោយសាកត្រឹមតែ ១៥នាទី ប៉ុណ្ណោះ៕

គួរបញ្ជាក់ផងថា រថយន្តនេះនឹងត្រូវបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ខណៈជម្រើសម៉ាសុីន mild-hybrid ប្រហែលជាអាចបង្ហាញវត្តមាននៅក្នុងឆ្នាំ២០២៦៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cadillac បញ្ចេញឡានអគ្គិសនីសុទ្ធដំបូងស្ថិតក្នុង V-seies performance

ក្រុមហ៊ុនផលិតរថយន្ត Cadillac បានធ្វើការដាក់នបង្ហាញចេញនៅរថយន្ត Cadillac Lyriq-V ប្រភេទ Mid-size SUV performance ជាប្រភេទអគ្គីសនីសុទ្ធដំបូងនៅក្នុង V-seies គ្រោងនឹងចេញលក់នៅក្នុងឆ្នាំ ២០២៥ នៅទីផ្សារសហរដ្ឋអាមេរិក ។

Cadillac Lyriq-V ផលិតឡើងនៅលើគ្រោងឆ្អឹង Ultium platform បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥៥០ សេះ ខណៈទំហំកញ្ចប់អាគុយ រួមទាំងចម្ងាយបើកបរក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

សម្រាប់រូបរាងនិងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានភាពស្រដៀងគ្នាទៅនឹងម៉ូដែល Cadillac Lyric ដោយប៉ាណាមុខឌីស្សាញថ្មី ជាមួយឡូហ្គោ V ប្រើប្រាស់នៅថាសកង់ស្ព័រជាមួយដុំហ្វ្រាំង Brembo ផងដែរ ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត ក្រុមហ៊ុនមិនបានបង្ហាញនោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញលក់ហើយ! ឡាន Hypercar អគ្គិសនី Xiaomi SU7 Ultra កម្លាំង ១ ៥០០ សេះ ឯតម្លៃ ១១មុឺនដុល្លារ នៅក្នុងទីផ្សារប្រទេសចិន

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Xiaomi Auto បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវរូរថយន្ត Hypercar អគ្គិសនី Xiaomi SU7 Ultra ប្រភេទទ្វារ៤ ជាមួយតម្លៃលក់ចាប់ពី ១១៤ ២០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត Xiaomi SU7 Ultra មានប្រវែងតួខ្លួនសរុប ៥ ២៦០ ម.ម ទទឹង ២ ០៦៤ ម.ម កម្ពស់ ១ ៤០៦ ម.ម ទម្ងន់ ១ ៩០០ គីឡូក្រាមនិងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៣ ពោលគឺម៉ូទ័រអគ្គិសនី V8 ចំនួន ២ និងម៉ូទ័រអគ្គិសនី V6 ចំនួន ១ ដែលអាចផលិតកម្លាំងសរុបបានចំនួន ១ ៥២៦ សេះ និងកម្លាំងរមួល ១ ៧៧០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយបច្ចេកវិទ្យាអាគុយ Qilin 2.0 battery ដែលសហការណ៏គ្នាផលិតដោយក្រុមហ៊ុន Xiaomi និងក្រុមហ៊ុន CATL ដែលប្រកាសកាលពីខែមិថុនា មានទំហំ ៩៣,៧ គីឡូវ៉ាត់ម៉ោង ដែលអាចផលិតកម្លាំងបានខ្ពស់បំផុតបានចំនួន ១ ៧៨៤ សេះ និងអាចផលិតកម្លាំងបានចំនួនលើសពី ១​ ០៧២ សេះ ដោយសាកត្រឹមតែ ២០ភាគរយ ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះផងដែរ អាគុយ Qilin 2.0 battery គាំទ្របច្ចេកវិទ្យាសាកល្បឿនលឿន 5.2C DC charging ដែលមានសមត្ថភាពសាកប្រហែល ៤៩០ គីឡូវ៉ាត់ ដូឆ្នេះ រថយន្តនេះគឺអាចសាកពី ១០ ទៅ ៨០ភាគរយ គឺប្រើពេលត្រឹមតែ ១១នាទី ប៉ុណ្ណោះ។

លើសពីនេះទៅទៀត បច្ចេកវិទ្យាថ្មនេះ មានបំពាក់ជាមួយប្រព័ន្ធស្អំត្រជាក់ចំនួន២ ដែលអាចបង្កើនប្រសិទ្ធភាពភាពត្រជាក់ចំនួន ៦០ភាគរយ សម្រាប់ការបើកបរក្នុងល្បឿនលឿន រួមជាមួយនឹងបច្ចេកវិទ្យា CTB (cell-to-body) structure។ ក្នុងនោះ រថយន្ត Xiaomi SU7 Ultra អាចរត់ស្ទុះពីល្បឿន ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលខ្ទង់ ១,៩៨ វិនាទី, ០-២០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ៥,៨៦ វិនាទី និងអាចបង្កើនល្បឿនដល់ ៣០០គីឡូម៉ែត្រ/ម៉ោង ដោយប្រើពេលត្រឹមតែ ១៥ វិនាទីប៉ុណ្ណោះ និងមាន Top-speed ៣៥០គីឡូម៉ែត្រ/ម៉ោង។
គួរបញ្ជាក់ផងថា ចំពោះម៉ាសុីន HyperEngine V8s របស់ Xiaomi SU7 Ultra មានល្បឿនអតិបរមា ២៧ ២០០ rpm អាចផលិតកម្លាំងបាន ៥៧៨ សេះ និងកម្លាំងរមួល ៦៣៥ ញ៉ូតុនម៉ែត្រ។
ចំណែកការរចនាតួខ្លួនវិញ ត្រូវបានរចនាជាមួយតួ carbon សុទ្ធ ដែលជំនួយដល់ការបើកបរល្បឿនលឿន Aerodynamic និងកាត់បន្ថយទម្ងន់ ព្រមទាំងប្រើប្រាស់នូវថាសកង់ទំហំ ២១ អ៊ីញ និងសំបកកង់ប្រភេទ Pirelli P Zero 5 tires។ លើសពីនេះទៅទៀត spoiler ផ្នែកខាងក្រោយរបស់រថយន្តនេះមានប្រវែង ១ ៥៦០ ម.ម ដែលអាចបញ្ជេញកម្លាំងសង្កត់ ឫ downforce បានចំនួន ២៦៥គីឡូក្រាម ហើយរថយន្តនេះទៀតសោកក៏មានភ្ជាប់មកជាមួយប្រព័ន្ធ Asil-D torque vectoring system នៅលើ board ផងដែរ។

ក្នុងនោះ Xiaomi SU7 Ultra មានបំពាក់ជាមួយហ្រ្វាំង carbon ceramic brake discs ដ៏ធំបំផុតដែលផ្នែកខាងមុខមានទំហំ ៤៣០ ម.ម x ៤០ ម.ម ជាប្រភេទ Akebono 6-piston calipers ហើយផ្នែកខាងក្រោយមានទំហំតូចជាងបន្តិចពោលគឺ ៤១០ ម.ម x ៣២ ម.ម ជាប្រភេទ 4-piston calipers។ សម្រាប់ហ្រ្វាំងនេះមានសីតុណ្ហភាពអតិបរិមាលើសពី 1300°C និងអាចជាន់ឈប់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈចម្ងាយ ៣០,៨ ម៉ែត្រ។

សម្រាប់ផ្នែកខាងក្នុងវិញ មានកៅអីស្ព័រ ខ្សែក្រវ៉ាត់សុវត្ថិភាពពណ៌លឿង និងដៃចង្កូត កៅអី ដែលរចនាជាមួយស្បែក Alcantara ក៏ដូចជាសម្ភារៈផ្សេងៗដែលផលិតអំពីកាបូនជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្តៅៗ! ភីកអាប់ដំបូងគេរបស់ក្រុមហ៊ុន Kia បង្ហាញខ្លួនជាផ្លូវការហើយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Kia Tasman ជាប្រភេទភីកអាប់ដំបូងគេរបស់ក្រុមហ៊ុន ដើម្បីប្រជែងជាមួយ Toyota Hilux និង Ford Ranger គ្រោងនឹងចេញលក់នៅលើទីផ្សារសកលក្នុងឆ្នាំ ២០២៥ ។

Kia Tasman ដំណើរការដោយ៖

  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ អាចផលិតកម្លាំងបាន ២៧៧ សេះ និងកម្លាំងរមួល ៤២១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងប្រអប់លេខដៃ ៦វគ្គ សម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង ជាមួយរៀបបើកបរ Desert, Mud, Snow និង Rock ។
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២ លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ២០៧ សេះ និងកម្លាំងរមួល ៤៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងប្រអប់លេខដៃ ៦វគ្គ សម្រាប់ទីផ្សារប្រទេសអូស្រ្តាលី ជាមួយរៀបបើកបរ Desert, Mud, Snow និង Rock ។

ភីកអាប់នេះ ត្រូវបានបំបាក់ដោយប្រព័ន្ធជើងក្រោមខាងមុខប្រភេទ double-wishone និងផ្នែកខាងក្រោយជាប្រភេទ leaf spring ដែលអាចបើកក្នុងជម្រៅទឹក ៨០០ ម.ម ។ សម្រាប់រូបរាងឌីស្សាញផ្នែកខាងក្រៅមើលទៅហាប់នែនបែបជាប្រអប់ជ្រុង ដែលមានប៉ាណាមួយផ្ទាំងធំ អបសងខាងដោយសណុំចង្កៀងមុខ LED រចនាបែបបញ្ឈរ ប្រើប្រាស់នៅថាសកង់ទំហំ ១៨អ៉ីញ និងចង្កៀងក្រោយ LED រាងជាអក្សរ C ។

ចំពោះនៅផ្នែកខាងក្នុង មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ រួមទាំងឧបករណ៍បំពងសំឡេងម៉ាក Harman Kardon ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេធំ Ford​ ថា ឡានភីកអាប់អគ្គិសនីថ្មីរបស់ពួកគេ គឺអេមជាងភីកអាប់របស់ប្រទេសចិន

នៅក្នុងពេលថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley បាននិយាយថា ពួកគេនឹងធ្វើការដាក់បង្ហាញចេញនូវរថយន្តភីកអាប់អគ្គិសនីខ្នាតកណ្តាលថ្មីនៅក្នុងឆមាសទី២ នៃឆ្នាំ២០២៧ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន។

ក្នុងនោះ រថយន្តភីកអាប់នេះ នឹងត្រូវចេញលក់ជាមួយតម្លៃសមរម្យបំផុត ឫប្រហាក់ប្រហែលទៅនឹងរថយន្តភីកអាប់របស់ក្រុមហ៊ុន BYD គឺ BYD Shark 6។

គួរឲដឹងថា រថយន្តភីកអាប់អគ្គិសនីខ្នាតកណ្តាលថ្មីរបស់ក្រុមហ៊ុន Ford នឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹងថ្មី ដែលអភិវឌ្ឍន៍ផលិតដោយក្រុម skunkworks របស់ Ford ដែលដឹកនាំដោយលោក Alan Clarke អតីតវិស្វកររចនារថយន្ត Tesla Model Y របស់ក្រុមហ៊ុន Tesla និងអតីតបុគ្គលិករបស់ក្រុមហ៊ុន Tesla, Rivian, Lucid និង Apple ជាច្រើននាក់ផងដែរ។

ចំពោះការរចនារបស់រថយន្តនេះ នឹងទទួលបាននូវចម្ងាយបើកបរឆ្ងាយ ដែលមានការរចនាទាន់សម័យ និងទាក់ទាញបំផុត។ លើសពីនេះទៅទៀត ក្រុមហ៊ុន Ford នឹងចាប់ផ្តើមផលិតថ្ម LFP របស់ពួកគេ នៅក្នុងរដ្ឋ Michigan ក្នុងឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីកាត់បន្ថយការចំណាយថ្លៃដើមដែលជាផ្នែកមួយនៃផែនការរបស់ពួកគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Rav4 ជំនាន់ថ្មី ប្រភេទ Hybrid អាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ ២០២៦

[បរទេស] កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងធ្វើការផលិតនៅរថយន្ត Toyota Rav4 ស៊េរីឆ្នាំ ២០២៦ អាចនឹងចេញលក់នៅក្នុងឆ្នាំ ២០២៦ ។

Toyota Rav4 ជំនាន់ថ្មីនេះ អាចផលិតនៅលើគ្រោងឆ្អឹង TNGA-K platform ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ ។ លើសពីនេះ Toyota ក៏អាចនឹងផ្តល់នៅជម្រើស Plug-in hybrid ផងដែរ ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅបើយោងតាមរូបភាព rendering ចេញពីគេហទំព័រ Motor.com គឺមានលក្ខណៈបែបជាជ្រុង ដោងមានប៉ាណាមុខមួយផ្ទាំ​ងធំ ចង្កៀងមុខ-ក្រោយ LED ស្រដៀងគ្នាទៅនឹងម៉ូដែល Toyota Sequoia ។ សម្រាប់​ព័ត៌មានលម្អិតបន្ថែមទៀត នៅមិនទាន់ដឹងនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ថា ពួកគេកំពុងរៀបចំផែនបិទរោងចក្រចំនួន៣ នៅអាល្លឺម៉ង់ និងការកាត់បុគ្គលិករាប់ម៉ឺននាក់

យោងតាមការរាយការណ៍ថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុនផលិតរថយន្ត Volkswagen កំពុងរៀបចំផែនការកាត់បន្ថយសកម្មភាពផលិតកម្មនៅក្នុងប្រទេសអាល្លឺម៉ង់ ដោយប្រឈមមុខនឹងបញ្ហាជាច្រើនទាក់ទងនឹងការចំណាយខ្ពស់ ការលក់ធ្លាក់ចុះ និងការប្រកួតប្រជែងយ៉ាងខ្លាំងពីក្រុមហ៊ុនរថយន្តចិន។
ក្នុងចំណោមផែនការដែលកំពុងពិចារណាមានការបិទរោងចក្រចំនួន៣ នៅអាល្លឺម៉ង់ និងការកាត់បុគ្គលិករាប់ម៉ឺននាក់។

ក្នុងនោះ លោក Daniela Cavallo ប្រធានក្រុមប្រឹក្សាការងាររបស់ Volkswagen បាននិយាយបញ្ជាក់ថា ក្រុមហ៊ុនកំពុងធ្វើការពិចារណាាក្នុងការរៀបចំផែនការកាត់បន្ថយដែលអាចនឹងមានការបិទរោងចក្រយ៉ាងហោចណាស់ចំនួន៣ និងការកាត់ប្រាក់ឈ្នួលចំនួន ១០ភាគរយ ដែលជាផ្នែកមួយនៃការសន្សំថ្លៃដើម។

ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនមួយនេះហាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយប្រសិនបើគ្មានវិធានការដើម្បីស្តារសមត្ថភាពប្រកួតប្រជែងវិញនោះក្រុមហ៊ុននឹងមិនអាចបន្តទិញ ផលិត ឫវិនិយោគសំខាន់ៗសម្រាប់ពេលអនាគតបានទេ។

គួរឲដឹងថា ការប្រកួតប្រជែងពីក្រុមហ៊ុនចិននៅក្នុងទីផ្សាររថយន្តអឺរ៉ុបកំពុងធ្វើឱ្យទីផ្សារកាន់តែតានតឹង និងបង្អាក់ការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Volkswagen ដោយក្រុុមហ៊ុនមួយនេះបានបាត់បង់ប្រាក់ចំណេញចំនួន ១១ភាគរយ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+