ផ្ទាំងផ្សាយពាណិជ្ជកម្ម

បំបែកកំណត់ត្រាពិភពលោក បើកបរបានចម្ងាយឆ្ងាយបំផុត ២ ២០៨ គីឡូម៉ែត្រ

[បរទេស] កាលពីពេលថ្មីៗនេះ យោងតាមសេចក្តីប្រកាសនៅក្នុងថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ នេះ របស់ក្រុមហ៊ុន SAIC បាននិយាយថា រថយន្តស៊េរី Roewe D7 DMH ដែលជារថយន្តមួយរបស់ក្រុមហ៊ុនផលិតរថយន្តបុត្រសម្ព័ន្ធរបស់ខ្លួនបានបំបែកកំណត់ត្រាពិភពលោក Guinness World Record ក្នុងនាមជារថយន្ត PHEV ដែលអាចបើកបរបានចម្ងាយឆ្ងាយបំផុត ពោលគឺអាចបើកបរបានចម្ងាយដល់ទៅ ២ ២០៨ គីឡូម៉ែត្រ ឯណ្ណោះ និងមានការប្រើប្រាស់ប្រេងឥន្ធនៈជាមធ្យម ២,៤៩ លីត្រ/១០០គីឡូម៉ែត្រ។

ក្នុងនោះ រថយន្ត Roewe D7 DMH ត្រូវបានចំណាយពេលបើកបបរក្នុងរយៈពេល ៤ថ្ងៃ ដែលត្រូវបានបើកបរពីទីក្រុង Lanzhou ទៅទីក្រុង Urumqi ក្នុងប្រទេសចិន។ ក្នុងអំឡុងពេលនោះ រថយន្តបានឆ្លងកាត់ទីក្រុង Jiayuguan, ទីក្រុង Dunhuang និងទីក្រុង Turpan។

គួរឲដឹងថា ទីក្រុង Turpan គឺជាទីក្រុងមួយដែលក្រុមហ៊ុនផលិតរថយន្តចិនទូទៅប្រើប្រាស់ជាកន្លែងដើម្បីធ្វើតេស្ត ឫសាករថយន្តរថយន្តរបស់ពួកគេ ព្រោះទីក្រុងមួយនេះគឺមានសីតុណ្ហភាពក្តៅបំផុត។

ទន្ទឹមនឹងនេះ សម្រាប់ព័ត៌មានលម្អិតអំពីលក្ខខណ្ឌផ្លូវ និងការធ្វើតេស្តមិនត្រូវបានគេបញ្ជាក់នោះទេ ប៉ុន្តែរថយន្តដែលបើកបរនឹងត្រូវប្រឈមនឹងស្ថានភាពខុសគ្នារវាងសីតុណ្ហភាពដល់ ៣០ ដឺក្រេ នៅពេលយប់ និងពេលថ្ងៃ។ ខណៈសីតុណ្ហភាពទាបបំផុតគឺ -8°C ហើយរយៈកម្ពស់មានភាពខុសគ្នារហូតដល់ ១ ៦០០ ម៉ែត្រ។

ចំពោះរថយន្ត Roewe D7 DMH PHEV ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបានចំនួន ១១០ សេះ និងកម្លាំងរមួល ១៣៥ ញ៉ូតុនម៉ែត្រ និងម៉ូទ័រអេឡិចត្រូនិចចំនួន១ អាចផលិតកម្លាំងបានចំនួន ២០១ សេះ និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ។ លើសពីនេះទៅទៀត រថយន្តនេះ ត្រូវបានបំំពាក់ដោយប្រព័ន្ធ coaxial P1 drive និងប្រអប់លេខ DHT ចំនួន ១វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដល់ទីផ្សារប្រទេសកម្ពុជាហើយ! ឡានភីកអាប់ BYD Shark 6 PHEV

[ទីផ្សារក្នុងស្រុក] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD ប្រចាំទីផ្សារប្រទេសកម្ពុជា បានធ្វើការប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តភីកអាប់ BYD Shark 6 PHEV ជាមួយតម្លៃលក់ខ្ទង់ ៥៦ ៨០០ ដុល្លារ។

ភីកអាប់នេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង DMO platform មានប្រវែងតួខ្លួនសរុប ៥ ៤៥៧ ម.ម ទទឹង ១ ៩៧១ ម.ម កម្ពស់ ១ ៩២៥ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ២០០ ម.ម និងកម្ពស់ពីដីទៅបាត ២១០ ម.ម ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបបានចំនួន ៤២៨ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៩,៥៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី និងអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ២០នាទី ដោយប្រើដុំសាកទំហំ ៥៥គីឡូវ៉ាត់ និងអាចបើកបរបានចម្ងាយសរុប ៨៤០ គីឡូម៉ែត្រ ជាមួយកម្រិតស៊ីប្រេង ៧,៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ។ ក្នុងនោះ រថយន្តនេះ អាចផ្ទុកទម្ងន់បានចំនួន ៨៣៥គីឡូក្រាម និងអូសសណ្តោងបានចំនួន ២ ៥០០គីឡូក្រាម។

សម្រាប់ការរចនារបស់ BYD Shark បានភ្ជាប់មកជាមួយតួខ្លួនហាប់ណែន ដោយផ្នែកខាងបំពាក់ជាមួយប៉ាណាមានអក្សរឡូហ្គូល BYD នៅចំកណ្តាល អបជាមួយចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C អូសកាត់ពីផ្នែកខាងម្ខាងទៅផ្នែកម្ខាង រួមទាំងថាសកង់ទំហំ ១៨អ៊ីញ ដំបូល Roof-rack និងឈ្នាន់ចំហៀងតុបតែងដោយពណ៌ខ្មៅ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែកម្លាំង ៥០វ៉ាត់ អេក្រង់បង្ហាញលើកញ្ចក់ HUD ទំហំ ១២អ៊ីញ រួមទាំងប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេជាដើម។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ។

គួរឲដឹងថា ទីផ្សារបន្ទាប់ដែលនឹងទទួលបានរថយន្តភីកអាប់មួយនេះ គឺជាទីផ្សារប្រទេសអូស្ត្រាលី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jetour ចេញឡានថ្មីប្រភេទ PHEV ចាក់សាំងពេញជិះបានលើស ១ពាន់គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour ស្ថិតនៅក្រោមក្រុមហ៊ុន Chery បានធ្វើការដាក់បង្ហាញ និងចេញលក់ជាផ្លូវការនៅរថយន្ត Jetour Shanhai Ti ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV Off-road ជាមួយតម្លៃលក់ចាប់ពី ២១ ៧០០ ដុល្លារ ដល់ ២៤ ៦០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

Jetour Shanhai Ti បំពាក់ម៉ាស៊ីន Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៣០០ សេះ និងកម្លាំងរមួល ៥៣០ ញ៉ូតុនម៉ែត្រ ផ្គួបនឹងអាគុយទំហំ ២៦,៧គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៥០គីឡូម៉ែត្រ ខណៈចាក់សាំងពេញ អាចបើកបរបានដល់ទៅ ១៣០០ គីឡូម៉ែត្រ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៧០៦ ម.ម ទទឹង ១ ៩៦៧ ម.ម កំពស់ ១ ៨៤៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨១០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបប្រអប់ជ្រុង ដោយមានប៉ាណា និងចង្កៀងមុខជាសណុំតែមួយឌីស្សាញថ្មីប្លែក ព្រមទាំងថាសកង់ទំហំ ១៩អ៉ីញ និងចង្កៀងក្រោយឌីស្សាញដូចគ្នាផ្នែកខាងមុខ ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ​ គាំទ្រដោយឈីប Qualcomm Snapdragon 8155 រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថៃ ថា ការផលិតរថយន្តនៅក្នុងប្រទេសខ្លួនបានធ្លាក់ចុះ ២៥,៥ភាគរយ នៅក្នុងខែកញ្ញា បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន

កាលពីថ្ងៃព្រហស្បតិ៍ បើយោងតាមសហព័ន្ធឧស្សាហកម្មថៃ (FTI) បានរាយការណ៍ថា ការផលិតរថយន្តនៅក្នុងប្រទេសខ្លួនបានធ្លាក់ចុះ ២៥,៥ភាគរយ នៅក្នុងខែកញ្ញា បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

ការធ្លាក់ចុះនេះ បណ្តាលមកពីការធ្លាក់ចុះនៃការលក់ក្នុងស្រុក ខណៈការផ្តល់កម្ចីមានភាពរឹតបន្តឹង។

ចំពោះប្រាក់កម្ចីមិនដំណើរការរបស់ប្រទេសថៃបានឈានដល់ចំនួន ៧,៥ពាន់លានដុល្លារ នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៤ នេះ កើនឡើង ២៩,៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងនោះផងដែរ ការលក់រថយន្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានធ្លាក់ចុះ ៣៧,១ ភាគរយ មកនៅត្រឹម ១១៧ ០០០ គ្រឿង ប៉ុណ្ណោះ នៅក្នុងខែកញ្ញា ខណៈដែលការនាំចេញបានធ្លាក់ចុះ ១០,៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយការធ្លាក់ចុះនេះកើយឡើងដោយសារបញ្ហាសេដ្ឋកិច្ចក្នុងចំណោមដៃគូពាណិជ្ជកម្ម និងឥទ្ធិពលនៃជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា។

គួរឲដឹងថា ប្រទេសថៃ គឺជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលមួយចំនួនរបស់ពិភពលោករួមទាំង Toyota និង Honda ជាដើម៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិនប្រើយុទ្ធសាស្រ្តថ្មីកាត់បន្ថយការនាំចេញរថយន្ត EV របស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុប ទោះកំពុងលក់ដាច់ក៏ដោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តភាគច្រើននៅក្នុងប្រទេសចិនត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ខណៈពេលនេះ ប្រទេសចិនកំពុងព្យាយាមប្រើយុទ្ធសាស្រ្តផ្សេងមួយទៀត ដោយប្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួនឲ្យកាត់បន្ថយផែនការនាំចេញរថយន្តរបស់ពួកគេនៅកាន់ទីផ្សារអឺរ៉ុប ជាការសងសឹកដែលគេបានដាក់ពន្ធលើខ្លួន។

ជាមួយគ្នានេះ ការលក់នៅក្នុងខែកញ្ញា ឆ្នាំ ២០២៤ គឺជាខែដែលល់ក់ដាច់បំផុតដែលមិនធ្លាប់មានសម្រាប់ការលក់រថយន្តអគ្គិសនីសុទ្ធ EV របស់ចិននៅក្នុងសហភាពអឺរ៉ុបជាមួយនឹងការចែកចាយរថយន្តចំនួន ៦០ ៥១៧ គ្រឿង បើយោងតាមគេហទំព័រ Bloomberg ។

គួរបញ្ជាក់ផងដែរថា ផែនការរបស់អឺរ៉ុបក្នុងការអនុវត្តពន្ធនាំចូលថ្មីលើរថយន្ត EVs របស់ចិនដែលបានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ដោយមានពន្ធនាំចូល ១០% រួចហើយពន្ធបន្ថែមដល់ទៅ ៤៥% ។ ប៉ុន្តែ ពន្ធនាំចូលថ្មីនឹងមិនដូចគ្នាសម្រាប់ក្រុមហ៊ុនផលិតរថយន្តទាំងអស់នោះទេ ព្រោះប្រែប្រួលអាស្រ័យលើចំនួនដែលគណៈកម្មការអឺរ៉ុបវាយតម្លៃថាក្រុមហ៊ុនផលិតរថយន្តមួយត្រូវបានឧបត្ថម្ភធនដោយរដ្ឋាភិបាលចិន (ដោយអយុត្តិធម៌) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Scout បញ្ចេញឡានអគ្គិសនីសុទ្ធថ្មីចំនួន ២ម៉ូដែល សាកភ្លើងម្តងជិះបានជិត ៦០០គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Scout ដែលស្ថិតក្រោមក្រុមហ៊ុន Volkswagen Group បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធចំនួន ២ម៉ូដែលរួមមាន Terra និង Traveler បន្ទាប់ពីរយៈពេល ៤៤ឆ្នាំ គ្រោងនឹងចេញលក់ក្នុងឆ្នាំ ២០២៧ នៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ខ្ទង់ ៥០ ០០០ ដុល្លារ ។

រថយន្តទាំង ២ម៉ូដែលនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង body-on-frame បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានខ្ទង់ ៤០០ សេះ និងកម្លាំងរមួល ១ ៣៥៥ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយអាចបើកបរបានចម្ងាយ ៥៦៤ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ព្រមតាំងគាំទ្រដោយប្រព័ន្ធ 800-volt-class ដែលអាចជួយបង្កើនប្រសិទ្ធភាព និងការសាកថ្មលឿនផងដែរ ។

គួរឲ្យដឹងថា សម្រាប់ម៉ូដែល Terra គឺជាប្រភេទភីកអាប់ ខណៈម៉ូដែល Traveler ជាប្រភេទ SUV ដែលផលិតឡើងផ្តោតទៅលើការបើកបរ Off-road ជាមួយការរូបរាងផ្នែកខាងក្រៅបែបអនាគត ដែលមានប៉ាណាជាប់ជាមួយចង្កៀងមុខ LED ស្រដៀងគ្នាទៅនឹរថយន្តរបស់ក្រុមហ៊ុន Rivian ។

ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់ដៃចង្កូតអេឡិចត្រូនិច ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញលក់ហើយ! ឡានអគ្គិសនី MG ES5 សាកថ្មម្តងជិះបាន ៥២៥គ.ម ឯតម្លៃខ្ទង់ ១មុឺនដុល្លារ ប៉ុណ្ណោះ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ MG ES5 ដែលជំនួសដំណែង MG ZS ជាមួយតម្លៃលក់ចាប់ពី ១៤ ១០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

MG ES5 ផលិតឡើងនៅលើគ្រោងឆ្អឹង SAIC Nebula architecture មានប្រវែងតួខ្លួនសរុប ៤ ៤៧៦ ម.ម ទទឹង ១ ៨៤៩ ម.ម កម្ពស់ ១ ៦២១ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៣០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង១ RWD អាចផលិតកម្លាំងបាន ១៦៨ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ អាចជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៨វិនាទី ផ្គួបជាមួយជម្រើសអាគុយ lithium iron phosphate battery ដែលមានកម្រាស់ ១១០ ម.ម (ថ្មស្តើងបំផុតក្នុងពិភពលោក) ទំហំ ៤៩,១ និង ៦២,២​ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយចាប់ពី ៤២៥ ទៅ ៥២៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។ លើសពីនេះទៅទៀត រថយន្តនេះអាចផ្ទុកទម្ងន់បានដល់ទៅ ១ ៤២១ គីឡូក្រាម ឯណ្ណោះ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រ ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ដៃទ្វារ Flush-door ព្រមទាំងថាសកង់ស្ព័រទំហំ ១៧ និង ១៨អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦អ៊ីញ រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ ដំបូងកញ្ចក់ Panoramic sunroof និងប្រព័ន្ធជំនួយការបើកបរ MG Pilot level 2+ intelligent driving assistance system ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dongfeng eπ 008 មានទាំងជម្រើសអគ្គិសនីសុទ្ធ និង PHEV ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ ប៉ុណ្ណោះ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវរថយន្ត Dongfeng eπ 008 ប្រភេទ SUV ៥កៅអី ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ និង PHEV ជាមួយតម្លៃលក់ចាប់ពី ២៨ ១០០ ដុល្លារ ដល់ ៣៥ ១០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។ លើសពីនេះ រថយន្តទទួលបានជម្រើសចំនួន៣ រួមមាន៖

  • 636 Max EV
  • 210 Ultra EREV
  • 636 Ultra EV

Dongfeng eπ 008 មានប្រវែងតួខ្លួនសរុប ៥ ០០២ ម.ម ទទឹង ១ ៩៧២ ម.ម កម្ពស់ ១ ៧៣២ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០២៥ ម.ម ដំណើរការដោយ៖

  • (EREV) ម៉ាសុី​នសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៤៥ សេះ និងកម្លាំងរមួល ២១០ ញ៉ូតុនម៉ែត្រ និងអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣៤,៣២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចបើកបរបានចម្ងាយសរុប ១​ ៣០០ គីឡូម៉ែត្រ។
  • (EV) ម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ RWD អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨២,២៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៣៦ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។

សម្រាប់រថយន្តនេះ មានការឌីស្សាញបែប Aerodynamic ដែលមានកម្រិតចាញ់ខ្យល់ត្រឹមតែ 0.268Cd ប៉ុណ្ណោះ និងប្រើប្រាស់ចង្កៀងមុខ-ក្រោយ LED ព្រមថាសកង់ស្ព័រទំហំ ២១អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ ក៏ដូចជាអេក្រង់ ឫកញ្ជក់បង្ហាញព័ត៌មានសម្រាប់ផ្នែកខាងក្រោយទំហំ ៩,២ អ៊ីញ ជាដើម។ លើសពីនេះ ក៏មានកន្លែងសាកថ្មឥតប្រើខ្សែទំហំ​ ៥០វ៉ាត់ និងឧបករណ៍បំពងសម្លេងចំនួន ២០ចំនុច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! MG នាំយកម៉ូដែលថ្មីស្រឡាងប្រភេទ SUV ខ្នាតធំ ទៅបង្ហាញនៅពិព័រណ៍រថយន្តក្នុងប្រទេសវៀតណាម

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត MG D90 ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV ខ្នាតធំ ជាការផលិតរួមគ្នាជាមួយក្រុមហ៊ុន SAIC នៅឯពិព័រណ៍រថយន្ត Vietnam Motor Show ដែលកំពុងធ្វើឡើងក្នុងប្រទេសវៀតណាម ។

MG G50 ដំណើរការដោយម៉ាស៊ីនជំនួយដោយ bi-turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២១៤ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ប្រភេទបើកបរប៉ុង ២ ជាមួយប្រព័ន្ធចាក់សោរនៅកណ្តាល ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥០៤៦ មម ទទឹង ២០១៦ មម កំពស់ ១៨៧៦ មម  ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេញសាច់ល្អណាស់! Isuzu D-Max Blade លក់ផ្តាច់មុខនៅក្នុងប្រទេសអូស្ត្រាលី ឯតម្លៃខ្ទង់ ៥មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Isuzu បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Isuzu D-Max Blade ប្រភេទភីកអាប់ខ្នាតកណ្តាល ទទួលបានការអាប់ដែតបន្ថែម នឹងមានលក់ផ្តាច់មុខនៅក្នុងប្រទេសអូស្ត្រាលី ជាមួយតម្លៃលក់ចាប់ពី ៥១ ០២៤ ដុល្លារ ។

Isuzu D-Max Blade ត្រូវបានផលិតឡើងដោយ Isuzu និងក្រុមហ៊ុននៅក្នុងស្រុក Walkinshaw Automotive ផ្តោតទៅលើការបើកបរគ្រប់ស្ថានភាពលំបាកៗបែប off-road ដែលបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមដោយប៊ូមខាងមុខមានកំពស់ ៣៥ ម.ម និងផ្នែកខាងក្រោយកំពស់ ២៩ ម.ម ។

សម្រាប់ផ្នែកខាងក្រៅរបស់ភីកអាប់នេះ ទទួលបានប៉ាណាមុខថ្មី អបសងខាងដោយចង្កៀងមុខ LED ព្រមទាំងកាងការពារខាងក្រោម ផ្តល់ភាពអំណាចជាងមុន ព្រមទាំងថាសកង់ទំហំ ១៧អ៉ីញថ្មី ស្រោបដោយសំបកប្រភេទ off-road ជាមួយរបាំងការពារភុកទំហំធំ និងរបាស្ព័រនៅផ្នែកឃ្លុបក្រោយជាដើម ។ ខណៈផ្នែកខាងក្នុងមិនមានការផ្លាស់ប្តូរ គ្រាន់តែបានបន្ថែមឡូហ្គោ Blade នៅលើកៅអី និងទីតាំងមួយចំនួនទៀតផងដែរ ។

ទាក់ទងទៅនឹងផ្នែកថាមពលម៉ាស៊ីនវិញ Isuzu D-Max Blade នៅតែប្រើប្រាស់ម៉ាស៊ីនដដែល ពោលគឺម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៥ លីត្រ Turbo អាចផលិតកម្លាំងបាន ១៨៧ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រើប៉ុង ២ ព្រមទាំងទទួលបានរបៀបបើកបរថ្មីគឺ Rough Terrain Mode ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+