ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Tang PHEV ឆ្នាំ២០២៥ ប្រភេទ ៧កៅអី តម្លៃខ្ទង់ ២មុឺនដុល្លារ រត់បាន ១ពាន់គីឡូជាង

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត BYD Tang DM 5.0 PHEV ស៊េរីឆ្នាំ២០២៥ ប្រភេទ កៅអី ៣ជួរ មុខមាត់ថ្មី ដែលមានតម្លៃលក់ចាប់ពី ២៥ ២៥០ ដុល្លារ ដល់ ២៩ ១៥០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត BYD Tang DM 5.0 PHEV ស៊េរីឆ្នាំ២០២៥ ដំណើរការដោយប្រព័ន្ធ​ម៉ាសុីនកូនកាត់ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១៥៤ សេះ និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ២៦៨ សេះ ផ្គួបជាមួយអាគុយ lithium iron phosphate battery ទំហំ ២១,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១១៥ គីឡូម៉ែត្រ ដោយប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ និងអាចបើកបរបានចម្ងាយសរុប ១ ១៥០ គីឡូម៉ែត្រ និងមានកម្រិតសុីប្រេង ៤,៩៥លីត្រ ក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៧០ ម.ម ទទឹង ១ ៩៥០ ម.ម កម្ពស់ ១ ៧២៥ .មម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ខណៈការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីជាមួយប៉ាណាទំហំធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំចាប់ពី ២០ ទៅ ២២អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦អ៊ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ DiLink3.0 ជំនាន់ចុងក្រោយ ក៏ដូចជាកៅអីពូកស្បែក កន្លែងសាកថ្មឥតខ្សែ រួមនឹងប្រព័ន្ធជំនួយការអ្នកបើកបរ DiPilot Driving assistance ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Changan Hunter តម្លៃក្រោម ៤មុឺនដុល្លារ ត្រៀមចេញលក់នៅហ្វីលីពីននៅដើមឆ្នាំក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់ Changan Hunter REEV (Range Extended Electric Vehicle) នៅក្នុងព្រឹត្តិការណ៏ពិព័រណ៍រថយន្ត Philippine International Motor Show នៅក្នុងប្រទេសហ្វីលីពីន ហើយគ្រោងប្រកាសចេញលក់ជាផ្លូវការនៅដើមឆ្នាំ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់ក្រោម ៣៥ ២០០ ដុល្លារ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ៦៣០ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៨៨៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ៤៣០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ turbocharged ទំហំ ៤សុីឡាំង ដែលអាចផលិតកម្លាំងបាន ១៨៨ សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ RWD (4×2) អាចផលិតកម្លាំងបាន ១៧៤ សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ AWD (4×4) អាចផលិតកម្លាំងបាន ១៧៤ សេះ និង ២៦៨ សេះ ផ្គួបជាមួយជាមួយកញ្ជប់អាគុយទំហំ ៣១,១៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយសរុប ១ ០៣១ គីឡូម៉ែត្រ។ លើសពីនេះទៅទៀត រថយន្តនេះ អាចផ្ទុកទម្ងន់បានចំនួន ៤៩៥គីឡូក្រាម និងអូសសណ្តោងបានចំនួន ២,៥ តោន។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានភាពហាប់ណែន និងអំណាច ដោយបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រទំហំ ១៨អ៊ីញ និងរន្ធភ្លើងនៅឃ្លុបផ្នែកខាងក្រោយដែលមានកម្លាំង ៣,៣ គីឡូវ៉ាត់។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧,៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ផ្លិតទឹកអូតូ កៅអីស្រោបដោយស្បែកមានមុខងារកំដៅ និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី VinFast VF7 សេរ៊ីឆ្នាំ២០២៥ សាកម្តងរត់បាន ៥០០គ.ម ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ នៅប្រទេសហ្វីលីពីន

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសវៀតណាម VinFast បានធ្វើការដាក់ចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ VinFast VF7 សេរ៊ីឆ្នាំ២០២៥ នៅក្នុងព្រឹត្តិការណ៏ពិព័រណ៍រថយន្ត Philippine International Motor Show ជាមួយតម្លៃលក់ចាប់ពី ២៩ ៦០០ ដុល្លារ ដល់ ៤០ ៧០០ ដុល្លារ នៅទីផ្សារប្រទេសហ្វីលីពីន។

VinFast VF7 សេរ៊ីឆ្នាំ២០២៥ មានប្រវែងតួខ្លួនសរុប ៤ ៥៤៥ ម.ម ទទឹង ១ ៨៩០ ម.ម កម្ពស់ ១ ៦៣៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៤០ ម.ម ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD អាចផលិតកម្លាំងបានចំនួន ១៧៤ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៩,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបានចំនួន ៣៤៩ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧៥,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៩៦ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ចំពោះការរចនាផ្នែកខាងក្រៅ ត្រូវបានឌីស្សាញឡើងដោយបំពាក់ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងមានឡូហ្គោអក្សរ V នៅចំកណ្តាល ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ២០ អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ១២,៩ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto និងអាចបញ្ជាមុខងារសំខាន់ៗជាច្រើនទៀត។ លើសពីនេះ ក៏ទទួលបាននូវអេក្រង់បង្ហាញលើកញ្ចក់ និងកញ្ចក់ប្រភេទ Panoramic glass ផងដែរ។ បន្ថែមពីនេះ ក៏មាននូវប្រព័ន្ធសុវត្ថិភាពជាច្រើនមុខងារដូចជា ប្រព័ន្ធកំណត់ល្បឿន ប្រព័ន្ធផ្តល់សញ្ញាគ្រោះថា្នក់ពីផ្នែកចំហៀង មុខ-ក្រោយ និងប្រព័ន្ធជំនួយមិនឲ្យចាកពីគន្លងផ្លូវជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG G50 ស៊េរីថ្មីចុងក្រោយ ប្រភេទ MPV បង្ហាញខ្លួននៅឯពិព័រណ៍រថយន្តក្នុងប្រទេសវៀតណាម

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត MG G50 ស៊េរីថ្មីចុងក្រោយ ប្រភេទ MPV នៅឯពិព័រណ៍រថយន្ត Vietnam Motor Show ដែលកំពុងធ្វើឡើងក្នុងប្រទេសវៀតណាម ។

MG G50 ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦៨ សេះ និងកម្លាំងរមួល ២៨៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ រួមទាំងប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch ។

រថយន្តប្រភេទ MPV នេះមានប្រវែងតួខ្លួនសរុប ៤ ៨២៥ ម.ម ទទឹង ១ ៨២៥ ម.ម កំពស់ ១ ៨០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមុខមួយផ្ទាំងធំតុបតែងជាមួយក្រូម៉េ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi បញ្ចេញគំរូម៉ូដែលថ្មី អភិវឌ្ឍឡើងផ្តោតសំខាន់សម្រាប់ទីផ្សារក្នុងតំបន់អាស៊ាន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តម៉ូដែលថ្មីមានឈ្មោះថា Mitsubishi DST Concept ប្រភេទ SUV ៧កៅអី នៅឯពិព័រណ៍រថយន្ត Philippine International Motor Show កំពុងធ្វើឡើងនៅប្រទេសហ្វីលីពីន ដែលអភិវឌ្ឍឡើងផ្តោតសំខាន់សម្រាប់ទីផ្សារក្នុងតំបន់អាស៊ាន គ្រោងនឹងមកដល់នៅឆ្នាំ ២០២៥ ។

Mitsubishi DST Concept ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង unibody platform ដំណើរការដោយម៉ាស៊ីនសាមងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១០៣ សេះ ភ្ជាប់ដោយប្រអប់លេខ CVT ជាមួយរបៀបបើកបរចំនួន ៥ រួមមាន Normal, Tarmac, Gravel, Mud និង Wet ។

សម្រាបការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះមានលក្ខណៈបែបជាប្រអប់ជ្រុង មានប៉ាណាមុខមួយផ្ទាំងធំរចនារាងជាសំបុកឃ្មុំ ចង្កៀងមុខ-ក្រោយប្រភេទ LED រាងជាអក្សរ T-shaped កញ្ចក់ចំហៀងប្រើប្រាស់ជាប្រភេទឌីជីថល ព្រមទាំងថាសកង់ស្ព័រឌីស្សាញថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងតុបតែងផ្តល់នៅប្រណិតភាព និងទាន់សម័យ ជាមួយកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ជាប្រភេទភ្លោះ រួមទាំងកុងស៊ូលកណ្តាលបែបអនាគត និងដៃចង្កូតថ្មីជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! BYD ប្រកាសបើកសម្ពោធសារមន្ទីរតាំងបង្ហាញរថយន្តអគ្គសនីរបស់ពួកគេនៅក្នុងប្រទេសចិន

កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន BYD បានប្រកាសបើកសម្ពោធជាផ្លូវការនូវសារមន្ទីរវិទ្យាសាស្ត្រថាមពលថ្មីដែលមានឈ្មោះថា Di Space ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Zhengzhou ប្រទេសចិន។

សារមន្ទីរនេះ គឺជាសារមន្ទីរសម្រាប់ដាក់បង្ហាញរថយន្តម៉ូដែល NEV (រថយន្តថាមពលថ្មី) ដំបូងគេនៅក្នុងប្រទេសចិនដែលបង្កើតឡើងសម្រាប់សាធារណៈជន។ ហើយសារមន្ទីរនេះ ត្រូវបានរចនាបញ្ចូលគ្នារវាងវប្បធម៌ និងបច្ចេកវិទ្យារថយន្ត ដែលផ្តល់នូវបទពិសោធន៍សិក្សាដ៏ទូលំទូលាយសម្រាប់អ្នកទស្សនា។

សម្រាប់សារមន្ទីរ Di Space មានទំហំ ១៥ ០០០ ម៉ែត្រការ៉េ ហើយចែកចេញជា ៤ជាន់ ដែលជាន់នីមួយៗត្រូវបានកែច្នៃដោយផ្ដោតលើផ្នែកខុសៗគ្នារួមមាន៖

  • ជាន់ទី ១: បង្ហាញប្រវត្តិនៃឧស្សាហកម្ម NEV ក្នុងប្រទេសចិន។
  • ជាន់ទី ២: បង្ហាញដំណើរការផលិត និងវិស្វកម្មរថយន្ត BYD ។
  • ជាន់ទី ៣: ធ្វើការតាំងបង្ហាញបច្ចេកវិទ្យា Blade Battery និង DM-i ជំនាន់ទី៥។
  • ជាន់ទី ៤: តំបន់អន្តរកម្មដែលអនុញ្ញាតឱ្យសិស្សអាចសិក្សា និងអនិវត្តបាន។

បន្ថែមពីលើនេះ សារមន្ទីរ Di Space ក៏មានផ្លាហ្សា (បរិវេនខាងក្រៅអគារ) ចំនួន១ ផងដែរ ដែលមានទំហំ ៨ ៥០០ ម៉ែត្រការ៉េ និងកន្លែងរៀបចំព្រឹត្តិការណ៍ផ្សេងៗដែលមានទំហំ ៣៦០ ម៉ែត្រការ៉េ។

ក្នុងនោះ សារមន្ទីរ Di Space របស់ក្រុមហ៊ុន BYD មានគោលបំណងជំរុញការយល់ដឹងរបស់សាធារណៈជនអំពីរថយន្ត NEV និងពង្រើកការផ្សព្វផ្សាយរបស់រថយន្តនេះក្នុងកម្រិតថ្នាក់ជាតិ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

CATL ប្រកាសដាក់ឲដំណើរការថ្មថ្មីសម្រាប់រថយន្តប្រភេទ PHEV ដែលអាចបើកបរបាន ៤០០គ.ម

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន CATL (Contemporary Amperex Technology Co., Limited) បានធ្វើការប្រកាសសដាក់បង្ហាញ និងដាក់ឲដំណើរការនូវថ្ម Freevoy Super Hybrid ថ្មី នៅក្នុងទីក្រុងប៉េកាំង ដែលចាប់ផ្តើមប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ។

ចំពោះថ្មថ្មីនេះ ត្រូវបានគេបង្កើតឡើងដើម្បីជួយបំពេញតម្រូវការរថយន្តកូនកាត់ (PHEV) និងរថយន្តអគ្គិសនី (EREV) ដែលត្រូវបានប្រើប្រាស់នូវបច្ចេកវិទ្យាសាកល្បឿនលឿន 4C ដែលអាចផ្តល់ចម្ងាយបើកបរបានច្រើនជាង ៤០០គីឡូម៉ែត្រ ដែលស្រដៀងនឹងរថយន្តអគ្គិសនីទាំងស្រុងសម្រាប់អ្នកប្រើប្រាស់រថយន្តប្រភេទ PHEV។

សម្រាប់គុណសម្បត្តិមួយដ៏ច្បាស់លាស់របស់ថ្ម Freevoy គឺការសាកថ្មលឿនជាមួយនឹងសមត្ថភាពអាចសាកឡើងបានចម្ងាយ ២៨០គីឡូម៉ែត្រ ដោយប្រើរយៈពេលត្រឹមតែ ១០នាទី ប៉ុណ្ណោះ។

គួរឲដឹងថា ការប្រើប្រាស់ ឫក៏ការលក់រថយន្ត PHEV នៅក្នុងប្រទេសចិន នៅក្នុងឆ្នាំ២០២៤ នេះ បានកើនឡើងដល់ចំនួន ៣ លានគ្រឿង ដែលនេះគឺកើនឡើងរហូតដល់ ៨០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

បន្ថែមលើនេះ ថ្ម Freevoy ក៏ប្រើបច្ចេកវិជ្ជាថ្មីៗដូចជា NP2.0 និងប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ផងដែរ ដែលធានាបានថា ថ្មនេះ នឹងមានសមត្ថភាពធន់ខ្លាំងទោះស្ថិតក្នុងករណីដែលសីតុណ្ហភាពយ៉ាងទាបដល់ -40°C ក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន MPV អគ្គិសនីសុទ្ធរបស់ Zeekr សាកម្តងរត់បាន ៧០០គីឡូម៉ែត្រ ឯតម្លៃជិត ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Zeekr Mix ស៊េរីឆ្នាំ ២០២៥ ប្រភេទ MPV នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣៩ ២៥០ ដុល្លារ ដល់ ៤២ ១០០ ដុល្លារ  ។

Zeekr Mix ស៊េរីឆ្នាំ ២០២៥ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៤១៥ សេះ ផ្គបជាមួយអាគុយទំហំ ៧៦គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយការសាកថ្មល្បឿនលឿន អាចសាកពី ១០-៨០% ប្រើរយៈពេល ១០នាទីប៉ុណ្ណោះ ។ លើសពីនេះ ក៏មានជម្រើសអាគុយទំហំ ១០២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០០គីឡូម៉ែត្រ ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានភាពទាន់សម័យរចនាបែបអនាគត ដោយបំពាក់ប៉ាណាមុខបិតជិតអបដោយចង្កៀងមុខ-ក្រោយ LED និងទ្វាររូតចំហៀងបើក-បិទដោយថាមពលអគ្គិសនី ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រថ្មីទំហំ ១៩ ដល់ ២០ អ៉ីញ និងប្រព័ន្ធរ៉ាដាផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយអេក្រង់កម្សាន្ត Touchscreen និងអេក្រង់ព៌ត័មានចំនួន១ ទំហំធំ និងអេក្រង់ព៌ត័មានឌីជីថល ក៏ដូចជាអេក្រង់លើកញ្ជក់ HUD  រួមជាមួយនឹងប្រព័ន្ធសុវត្តិភាព និងប្រព័ន្ធជំនួយការបើកបរផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយ! Kia Sportage អាប់ឌែតថ្មី រូបរាងមិនធម្មតា ត្រៀមចេញផ្លូវការនៅខែក្រោយនេះ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Kia Korea បានធ្វើការដាក់បង្ហាញបញ្ចេញនូូវរូបភាព Teaser ផ្លូវការដំបូងរបស់រថយន្ត Kia Sportage អាប់ឌែតថ្មី ហើយគ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

ចំពោះការរចនាផ្នែកខាងក្រៅ រថយន្តនេះ មានភាពភាពស្រស់ស្អាត ស្ព័រ និងទំនើបម្យ៉ាងដែលបានខ្ចីការរចនាពីម៉ូដែល Sorento ។ សម្រាប់ការរចនាថ្មីរបស់ Kia Sportage មានការរចនាជាមួយសំណុំចង្កៀងមុខ និងចង្កៀងខាងក្រោយដែលទាក់ទាញ ហើយលក្ខណៈពិសេសមួយដែលទាក់ទាញជាពិសេសនោះគឺប្រព័ន្ធភ្លើង Starmap Lighting System ដែលខ្ចីយកពី Kia EV9។ វាមិនត្រឹមតែបង្កើនសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសុវត្ថិភាពក្នុងការបើកបរពេលយប់ផងដែរ។

បើនិយាយពីការរចនាផ្នែកខាងក្នុងវិញ ត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងប្រព័ន្ធអេក្រង់ព័ត៌មានកម្សាន្តចំនួន៣ ដែលបានបំផុសគំនិតពី EV9 និង EV3។

ខណៈផ្នែកម៉ាសុីន ក៏ត្រូវបានកែលម្អថ្មីដែលអាចនឹងផ្តល់ជូននូវជម្រើសម៉ាសុីនសាំង Hybrid និង PHEV។ សម្រាប់ប្រព័ន្ធសុវត្ថិភាព Kia Sportage ក៏នឹងទទួលបាននូវបច្ចេកវិទ្យាជំនួយការអ្នកបើកបរប្រសើរជាងមុខផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ថា ឡានអគ្គិសនីចំនួនទី ៧ លានគ្រឿង របស់ពួកគេបានសម្រេចការផលិតជាផ្លូវការហើយ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Tesla បាននិយាយបញ្ជាក់ថា ពួកគេបានសម្រេចការផលិតរថយន្តអគ្គិសនីចំនួនទី ៧ លានគ្រឿង របស់ពួកគេកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ ដែលនេះ ជាមោទកភាពមួយដ៏អស្ចារ្យមួយសម្រាប់ក្រុមហ៊ុន Tesla ។

បើនិយាយពីប្រវត្តិរបស់ក្រុមហ៊ុន Tesla ពួកគេបានសម្រេចការផលិតរថយន្តអគ្គិសនីទី ១ លានគ្រឿងរបស់ពួកគេនៅក្នុងដើមឆ្នាំ២០២០ បន្ទាប់ចំណាយពេលបង្កើតក្រុមហ៊ុនមួយនេះអស់រយៈពេល ១៦ឆ្នាំ។ ប៉ុន្តែក្នុងរយៈពេល ៤ឆ្នាំបន្តទៀត Tesla បានសម្រេចការផលិតបានរថយន្តទី ៦លានគ្រឿង របស់ពួកគេបន្ថែមទៀត ដែលនេះបានបង្ហាញពីការកើនឡើងយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិកមួយនេះ។

គួរបញ្ជាក់ថា រោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងទីក្រុងសៀងហៃរបស់ក្រុមហ៊ុន Tesla (Gigafactory Shanghai) គឺជាមូលដ្ឋានផលិតសំខាន់មួយ ដែលបានផលិតរថយន្តអគ្គិសនីបានច្រើនបំផុត ពោលរោងចក្រនេះទើបសម្រេចបានការផលិតចំនួន ៣ លានគ្រឿង និងនាំចេញរថយន្តបានចំនួន ១ លានគ្រឿង នៅក្នុងខែតុលា និងខែកញ្ញា ឆ្នាំ២០២៤ កាលពីពេលថ្មីៗនេះ។

ក្នុងនោះ Tesla បានផលិតរថយន្តទី ៤ លានរបស់ខ្លួននៅក្នុងខែមិនា ឆ្នាំ២០២៣ ហើយសម្រេចការផលិតរថយន្តទី ៥ លានគ្រឿន នៅក្នុងខែកញ្ញា ឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+