ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបភាពប៉ាតង់នៃរថយន្ត Lexus ES ជំនាន់ថ្មី ជាមួយការអាប់ដេតបន្ថែម

[បរទេស] កាលពីពេលថ្មីនេះ រូបភាពប៉ាតង់នៃរថយន្ត Lexus ES ស៊េរីឆ្នាំ ២០២៦ ត្រូវបានបែកធ្លាយនៅក្នុងបណ្តាញសង្គមអ៉ីនធឺនេត ជាមួយការផ្លាស់ប្តូរថ្មីទាំងផ្នែកខាងក្នុងក្រៅ និងខាងក្នុង ដែលស្ថិតនៅក្នុងជំនាន់ទី ៧ ។

តាមរូបភាពបែកធ្លាយនេះបានបង្ហាញឲ្យដឹងថា សម្រាប់ផ្នែកខាងក្រៅរបស់ Lexus ES ទទួលបានការឌីស្សាញថ្មីទៅលើ ប៉ាណា និងចង្កៀងមុខ ខណៈផ្នែកខាងក្រៅត្រូវបានអាប់ដេតបន្ថែមផងដែរ ។

ខណៈនៅខាងក្នុងការផ្លាស់ប្តូរកាន់តែគួរឲ្យកត់សម្គាល់ ដោយការអាប់ដេតដ៏សំខាន់បំផុតគឺអេក្រង់ touchscreen ទំហំធំជាងមុន មើលទៅស្ទើរតែដូចគ្នាទៅនឹងអេក្រង់ទំហំ ១៤ អ៉ីញនៅក្នុងម៉ូដែល NX និង RX SUVs ថ្មី។ លើសពីនេះ ក៏មានការផ្លាស់ប្តូរមួយចំនួនចំពោះកុងសូលកណ្តាល រួមទាំងរន្ធម៉ាស៊ីនត្រជាក់ដែលបានរចនាឡើងវិញផងដែរ ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Lexus ES ស៊េរីឆ្នាំ ២០២៦ គ្រោងនឹងចូលផលិតកម្មជាផ្លូវការនៅក្នុងឆ្នាំ ២០២៥ សម្រាប់នៅទីផ្សារអាមេរិកខាងជើង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! ឡានភីកអាប់ BYD Shark PHEV ចេញលក់នៅប្រទេសប្រេស៊ីលហើយ ឯតម្លៃខ្ទង់ ៦មុឺនដុល្លារ ជាង

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD ប្រចាំទីផ្សារប្រទេសប្រេស៊ីល បានធ្វើការប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តភីកអាប់ BYD Shark PHEV ជាមួយតម្លៃលក់ចាប់ពី ៦៦ ៧០០ ដុល្លារ។

ភីកអាប់នេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង DMO platform មានប្រវែងតួខ្លួនសរុប ៥ ៤៥៧ ម.ម ទទឹង ១ ៩៧១ ម.ម កម្ពស់ ១ ៩២៥ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ២០០ ម.ម និងកម្ពស់ពីដីទៅបាត ២១០ ម.ម ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបចំនួនបាន ៤២៨ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៩,៥៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី និងអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេលខ្ទង់ ២០នាទី ដោយប្រើដុំសាកទំហំ ៥៥គីឡូវ៉ាត់ និងអាចបើកបរបានចម្ងាយសរុប ៨៤០ គីឡូម៉ែត្រ ជាមួយកម្រិតស៊ីប្រេង ៧,៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ។ ក្នុងនោះ រថយន្តនេះ អាចផ្ទុកទម្ងន់បានចំនួន ៨៣៥គីឡូក្រាម និងអូសសណ្តោងបានចំនួន ២ ៥០០គីឡូក្រាម។

សម្រាប់ការរចនារបស់ BYD Shark បានភ្ជាប់មកជាមួយតួខ្លួនហាប់ណែន ដោយផ្នែកខាងបំពាក់ជាមួយប៉ាណាមានអក្សរឡូហ្គូល BYD នៅចំកណ្តាល អបជាមួយចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C អូសកាត់ពីផ្នែកខាងម្ខាងទៅផ្នែកម្ខាង រួមទាំងថាសកង់ទំហំ ១៨អ៊ីញ ដំបូល Roof-rack និងឈ្នាន់ចំហៀងតុបតែងដោយពណ៌ខ្មៅ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែកម្លាំង ៥០វ៉ាត់ អេក្រង់បង្ហាញលើកញ្ចក់ HUD ទំហំ ១២អ៊ីញ រួមទាំងប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេជាដើម។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ។

គួរឲដឹងថា ទីផ្សារបន្ទាប់ដែលនឹងទទួលបានរថយន្តភីកអាប់មួយនេះ គឺជាទីផ្សារប្រទេសអូស្ត្រាលី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញលក់ជាផ្លូវការហើយ! ឡាន Sedan អគ្គិសនីរបស់ Mazda EZ-6 សាកភ្លើងម្តងជិះបាន ៦០០គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនី Mazda EZ-6 ស៊េរីថ្មីចុងក្រោយ ឆ្នាំ២០២៥ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២២ ៨០០ ដុល្លារ ដល់ ២៨ ៥៥០ ដុល្លារ  ដោយផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ និងអគ្គិសនីលាយសាំង។

សម្រាប់ Mazda EZ-6 ស៊េរីថ្មីនេះ ដំណើរការដោយ៖
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ២៥៤ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសកញ្ជប់អាគុយទំហំ ៥៦,១ និង ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៤៨០ ទៅ ៦០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន ដែលអាចសាកឡើងពី ៣០ ទៅ ៨០ ភាគរយ ប្រើរយៈ​ពេលត្រឹមតែ ១៥នាទី ប៉ុណ្ណោះ។
  • ម៉ាស៊ីនកូនកាត់ EREV ឫ PHEV ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ៩៣ សេះ រួមនឹងម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង ១ RWD ដែលមានកម្លាំង ២១៤ សេះ ផ្គួបជាមួយជម្រើសកញ្ជប់អាគុយទំហំ ៥៦,១ និង ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ១៣០ ទៅ ២០០ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដែលអាចសាកឡើងពី ៣០ ទៅ ៨០ ភាគរយ ប្រើរយៈ​ពេលត្រឹមតែ ២០នាទី ប៉ុណ្ណោះ និងអាចបើកបរបានសរុប ១៣០០គីឡូម៉ែត្រ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងរបស់រថយន្ត Changan Deepal SL03 ដែលមានប្រវែងតួខ្លួនសរុប ៤ ៩២១ ម.ម ទទឹង ១ ៨៩០ ម.ម កម្ពស់ ១ ៤៨៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៩៥ ម.ម ខណៈការរចនាផ្នែកខាងក្រៅមានភាពស្ព័រ និងសុីវិល័យ ដែលមានឲឈ្មោះថា “Kodo – Soul of Motion” ដែលផ្នែកខាងមុខបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ LED រាងស្លីម សម្រាប់ផ្នែកចំហៀងវិញប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩អ៊ីញ ដៃទ្វារប្រភេទអូតូបើកបិទដោយអគ្គិសនី រីឯផ្នែកខាងក្រោយមានការរចនាជាមួយចង្កៀង LED អូសកាត់ពីផ្នែកម្ខាងទៅម្ខាង និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចូលទៅកាន់នៅផ្នែកខាងក្នុងវិញ បានភ្ជាប់មកជាមួយអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,១ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ heads-up display ទំហំ ៥០អ៊ីញ បាសបំពងសម្លេងម៉ាក Sony ចំនួន ១៤ចំនុច កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ និងភ្លើងបំភ្លឺ ambient lighting ចំនួន ៦៤ពណ៌ ជាដើម ។ បន្ថែមពីនេះ Mazda EZ-6 ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិត ២,៥ របស់ក្រុមហ៊ុន Mazda ផងដែរ៕

គួរឲដឹងថា រថយន្តនេះ នឹងត្រូវចេញលក់ជាផ្លូវការនៅក្នុងទីផ្សារតំបន់អឺរ៉ុបនៅចុងឆ្នាំ២០២៤ នេះ ដោយផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ និង អគ្គិសនីលាយសាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Palisade ស៊េរីឆ្នាំ ២០២៥ គ្រោងចេញលក់ជាផ្លូវការនៅផ្ទះលេខ២ ខែក្រោយនេះហើយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hyundai Palisade ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV នៅក្នុងទីផ្សារប្រទេសថៃនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។

Hyundai Palisade ស៊េរីឆ្នាំ ២០២៥ អាចនឹងដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០០ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៩៥ ម.ម ទទឹង ១ ៩៧៥ ម.ម កំពស់ ១ ៧៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ។ ការរចនាខាងក្រៅត្រូវបានបំពាក់ដោយប៉ាណាមុខមួយផ្ទាំង ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងជាប្រភេទកៅអី ៣ជួរ ផ្តល់នៅជម្រើស ៧កៅអី និង ៨កៅអី រួមទាំងកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កុំចេះតែហ៊ាន! Elon Musk ត្រូវបានគេប្តឹងដោយសារយករូបភាពគេដើម្បីបង្ហាញរថយន្តថ្មីរបស់ខ្លួន

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Alcon Entertainment បានដាក់ពាក្យបណ្តឹងទៅកាន់លោក Elon Musk ប្រធានក្រុមហ៊ុនផលិតរថយន្ត Tesla ពីបទប្រើប្រាស់រូបភាព AI ដែលត្រូវបានបំផុសគំនិតដោយក្នុងរឿង Blade Runner 2049 សម្រាប់ព្រឹត្តិការណ៍បង្ហាញនៅរថយន្តអគ្គិសនីសុទ្ធគ្មានមនុស្សបើក Tesla Cybercab របស់ខ្លួន ។

ក្នុងនោះ ដើមបណ្តឹងគឺ ក្រុមហ៊ុន Alcon Entertainment ដែលជាអ្នកផលិតរូបភាព Blade Runner 2049 ពួកគេអះអាងថា លោក Elon Musk បានរំលោភលើការរក្សាសិទ្ធិរបស់ពួកគេដោយប្រើរូបភាព AI ចេញពីរូបភាពដែលពួកគេខំផលិតនៅក្នុងបទបង្ហាញសម្រាប់ Cybercab របស់ Tesla នៅឯព្រឹត្តិការណ៍ “We, Robot” ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនអះអាងថា ពួកគេក៏បានបដិសេធសំណើបន្ទាន់មួយសម្រាប់សិទ្ធិផ្តល់អាជ្ញាប័ណ្ណ ដោយសន្មតថា លោក Elon Musk បានងាកទៅរកដំណោះស្រាយនៃរូបភាពដែលបង្កើតដោយ AI នេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Kia EV9 សេរ៊ីឆ្នាំ២០២៥ តម្លៃខ្ទង់ ៥មុឺនដុល្លារជាង សាកម្តងរត់បានជិត ៥០០គ.ម

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Kia ប្រចាំទីផ្សារសហរដ្ឋអាមេរិក បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃរបស់រថយន្តអគ្គិសនី Kia EV9 សេរ៊ីឆ្នាំ២០២៥ ប្រភេទ SUV កៅអី ៣ ជួរខ្នាតធំ​ ជាមួយតម្លៃលក់ចាប់ពី ៥៤ ៩០០ ដុល្លារ ដល់ ៧៣ ៩០០ ដុល្លារ។

បើនិយាយពីការរចនាផ្នែកខាងក្រៅរបស់ KIA EV9 សេរ៊ីឆ្នាំ២០២៥ ភ្ជាប់មកជាមួយការរចនាជាជ្រុងៗ សម្រាប់ផ្នែកខាងមុខភ្ជាប់ជាមួយប៉ាណាបិទជិត និងសំណុំចង្កៀងមុខប្រភេទ LED, កាងខាងមុខតុបតែងជាមួយក្រូម៉េ, ប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩ ដល់ ២១ អ៊ីញ ដំបូលត្រូវបានបំពាក់ដោយបន្ទះសូឡា, កាង spoiler លយចេញក្រៅ និងសំណុំចង្កៀងក្រោយ LED រចនាស៊ីគ្នាទៅនឹងផ្នែកខាងមុខ ។

ទាក់ទងនឹងផ្នែកម៉ាសុីនវីញ KIA EV9 សេរ៊ីឆ្នាំ២០២៥ ដំណើរការដោយ៖
  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចផលិតកម្លាំងបានចំនួន ២០១ និង ២១៥ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ។
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបានចំនួន ៣៧៩ សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ។
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD (GT-Line) អាចផលិតកម្លាំងរមួលបានដល់ទៅ ៧០០ ញ៉ូតុនម៉ែត្រ។

ក្នុងនោះ រថយន្តនេះ ផ្តល់ជូននូវជម្រើសកញ្ជប់អាគុយទំហំ ៧៦ និង ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៣៧០ ទៅ​ ៤៥១ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង​ និងគាំទ្រការសាកល្បឿនលឿន ៣៥០គីឡូវ៉ាត់ ដោយសាកត្រឹមតែ ១៥នាទី ប៉ុណ្ណោះ គឺអាចជិះបានចម្ងាយ ២៤០គីឡូម៉ែត្រ។

ចំពោះនៅខាងក្នុងកាប៊ីន បំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ ក៏ដូចជាអេក្រង់ touchscreen ទំហំ ៥អ៊ីញ សម្រាប់បញ្ជាម៉ាសុីនត្រជាក់ កន្លែងដាក់ដបទឹក បាសសម្លេង Meridian ចំនួន ១៤ចំនុច កន្លែងសាកថ្មឥតខ្សែ ដំបូលកញ្ជក់ Panoramic sunroof កៅអីក្តៅ-ត្រជាក់ និងប្រព័ន្ធជំនួយការបើកបរ Highway Driving Assist 2 និង Autonomous Driving Level 3 ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Chevrolet Equinox EV ស៊េរីឆ្នាំ២០២៤ តម្លៃខ្ទង់ ៣មុឺនដុល្លារ សាកម្តងរត់បាន ៥០០គ.ម

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃរបស់រថយន្ត Chevrolet Equinox EV ស៊េរីឆ្នាំ២០២៤ ជាមួយតម្លៃលក់ចាប់ពី ៣៤ ៩៩៥ ដុល្លារ ដល់ ៤៩ ០៩០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

រថយន្តនេះ ត្រូវបានផលិតឡើងលើគ្រោងឆ្អឹង Ultium platform មានប្រវែងតួខ្លួនសរុប ៤ ៨៤០ ម.ម ទទឹង ១ ៩៥៤​​​​ ម.ម កម្ពស់ ១ ៦៤៦ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម​ ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ FWD អាចផលិតកម្លាំងបានចំនួន ២១០សេះ និងកម្លាំងរមួល ៣២៨ ញ៉ូតុនម៉ែត្រ។
  • ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ AWD អាចផលិតកម្លាំងបានចំនួន ២៩០សេះ និងកម្លាំងរមួល ៤៦៩ ញ៉ូតុនម៉ែត្រ។

ក្នុងនោះ រថយន្តនេះ ផ្តលជូននូវជម្រើសកញ្ជប់អាគុយទំហំ ៦៨ និង ៨៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៤៩៤ ទៅ​ ៥១៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង​ និងគាំទ្រការសាកល្បឿនលឿន ១៥០គីឡូវ៉ាត់ ដោយសាកត្រឹមតែ ១០នាទី ប៉ុណ្ណោះ គឺអាចជិះបានចម្ងាយ ១១៣គីឡូម៉ែត្រ។

សម្រាប់ការរចនារូបរាងខាងក្រៅរបស់រថយន្តនេះ មានរូបរាងហាប់ណែន ដោយមានប៉ាណាមុខបិតជិត ចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ទំហំ ១៧ ដល់ ២១អ៊ីញ​ និងដំបូលកញ្ជក់ Panoramic sunroof ។

ខណៈនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១ អ៊ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៧,៧ អ៊ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តការរបស់ Google Biult-in ដូចជា  Google Assistant, Google Maps និង Google Play ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កៅអីម៉ាស្សា កៅអីកម្តៅ-ត្រជាក់ ម៉ាសុីនត្រជាក់អូតូ ព្រមទាំងទទួលបាននូវមុខងារជំនួយការបើកបរកម្រិតខ្ពស់ដែលមានសមត្ថភាពការចុះចតដោយស្វ័យប្រវត្តិ, ចាប់សញ្ញា, ចាប់ហ្វ្រាំងអូតូ, កាម៉េរ៉ា ៣៦០ដឺក្រេ, ជំនួយពេលឡើង-ចុះចំណោត និងមុខងារផ្សេងៗទៀតជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រជាជនប្រទេសអាល្លឺម៉ង់ដល់ទៅជាង ៦០% បានពិចារណាក្នុងការទិញរថយន្តរបស់ប្រទេសចិន

[បរទេស] កាលពីពេលថ្មីៗនេះ យោងតាមការស្ទង់មតិចេញពី ADAC ជាក្លឹបរថយន្តធំជាងគេនៅអឺរ៉ុបដែលមានទីស្នាក់ការនៅប្រទេសអាល្លឺម៉ង់ បង្ហាញថាអ្នកបើកបរកាន់តែច្រើនឡើងនៅក្នុងប្រទេសអាឡឺម៉ង់ចាប់អារម្មណ៍លើម៉ូដែលរថយន្តរបស់ប្រទេសចិនដល់ទៅ ៦០% ។

មិនត្រឹមតែប៉ុណ្ណោះ នៅពេលពិចារណាលើទិញរថយន្តអគ្គិសនីសុទ្ធ ក្នុងនោះមានចំនួនរហូតដល់ទៅ ៨០% នៃអ្នកឆ្លើយតបបានពិចារណាទិញរថយន្តរបស់ប្រទេសចិន ដោយសារតែតម្លៃទាប ក៏ដូចជាបច្ចេកវិទ្យាទំនើប និងការរចនាដ៏ទាក់ទាញមានចំនួនផងដែរ ។

ជាមួយគ្នានេះ ភាគច្រើននៃអ្នកដែលនឹងមិនពិចារណាទិញរថយន្តរបស់ប្រទេសចិនបាននិយាយថា ពួកគេមានការព្រួយបារម្ភជាទូទៅអំពីរថយន្តចិនមានចំនួន ៥៤% រួមជាមួយនឹងបណ្តាញចែកចាយ និងសេវាកម្មចំនួន ៤០%, គុណភាពអន់ចំនួន ៣៩% និងការការពារទិន្នន័យចំនួន ២៦% ។

គួរឲ្យដឹងថា ទោះយ៉ាងណាក៏ដោយ ក៏ចំណែកទីផ្សារនៃក្រុមហ៊ុនផលិតរបស់ប្រទេសចិននៅក្នុងទីផ្សារប្រទេសអាឡឺម៉ង់នៅតែមានចំនួនទាប ដោយមានត្រឹមតែ ១,១៨% នៃការចុះឈ្មោះថ្មីក្នុងគិតពីឆ្នាំ ២០២៣ ជាមួយនឹងម៉ាកដូចជា BYD, Aiways, Nio, Chery ឬ Lynk & Co ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយ! Geely Galaxy Starship 7 PHEV បើកបាន ១៥០គ.ម ដោយប្រើអគ្គិសនីសុទ្ធ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Geely Galaxy Starship 7 ប្រភេទ SUV ប្រើប្រាស់ម៉ាសុីនកូនកាត់ Plug-in hybrid ហើយគ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅចុងឆ្នាំ ២០២៤ នេះ ក្នុងទីផ្សារប្រទេសចិន ។

Geely Galaxy Starship 7 ផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង GEA platform មានប្រវែងតួខ្លួនសរុប ៤ ៧៤០ ម.ម ទទឹង ១ ៩០៥ ម.ម កម្ពស់ ១ ៦៨៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥៥ ម.ម ដំណើរការដោយប្រព័ន្ធម៉ាសុីនកូនកាត់ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១១០ សេះ រួមនឹងម៉ូទ័រអគ្គិសនីចំនួន១ ផ្គួបជាមួយជម្រើសអាគុយទំហំ ១៩ និង ២៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ និង ១៥០ គីឡូម៉ែត្រ ដោយប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ និងមានកម្រិតស៊ីប្រេង ៤,៨លីត្រ/១០០ គីឡូម៉ែត្រ និងចាក់សាំងពេញអាចបើកបរបានចម្ងាយ ២ ០០០ គីឡូម៉ែត្រ ជាង។

សម្រាប់ការរចនាផ្នែកខាងក្រៅ មានភាពស្ព័រដោយបំពាក់ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩អ៊ីញ និងដៃទ្វារប្រភេទ Flush-door។

ខណៈផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់បង្ហាញព័ត៌មានឌីជីថល និងអេក្រង់ព៌ត័មានកម្សាន្តទំហំធំ ក៏ដូចជាភ្លើងបំភ្លឺ ambient light ដំបូលបើក កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ ប្រព័ន្ធ GPS និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីរបស់ Changan មួយម៉ូដែលនេះ អាចបើករបានចម្ងាយលើស ១ពាន់គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Changan Deepal S05 ស៊េរីឆ្នាំ ២០២៥ ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ EV និង EREV ជាមួយតម្លៃលក់ចាប់ពី ១៦ ៩០០ ដុល្លារ ដល់ ២១ ១០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Changan Deepal S05 ផលិតឡើងនៅលើគ្រោងឆ្អឹងធ្វើដែកដ៏រឹងមាំ high-strength steel ដំណើរការដោយសម្រាប់ម៉ូដែល៖

  • ម៉ូដែលអគ្គិសនីសុទ្ធ (EV) បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៣៥ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៦,១២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រការសាកថ្មល្បឿនលឿន អាចសាកពី ៣០-៨០% ប្រើរយៈពេល ១៥ នាទីប៉ុណ្ណោះ ។
  • ម៉ូដែលអគ្គិសនី + សាំង (EREV) ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២១៤ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៧,២៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ និងចាក់សាំងពេញអាចបើករបានចម្ងាយ ១២៣៤ គីឡូម៉ែត្រ គាំទ្រការសាកថ្មល្បឿនលឿន អាចសាកពី ៣០-៨០% ប្រើរយៈពេល ២០ នាទី ។

សម្រាប់រូបរាងផ្នែកខាងក្រៅរបស់រថយន្តនេះមានលក្ខណៈបែបស្ព័រជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខឆ្លាតវៃបំពាក់អំពូល LED ចំនួន ១,៣ លានភីកសែលរបស់ក្រុមហ៊ុន Huawei ព្រមទាំងថាសកង់ស្ព័រ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញបែប Minimalistic ដោយបានបំពាក់អេក្រង់ព័ត៌មាន touchscreen ទំហំ ១៥,៤ សម្រាប់បញ្ជាមុខងារសំខាន់ៗទាំងអស់នៅលើរថយន្ត ព្រមទាំងគាំទ្រដោយឈីប Qualcomm Snapdragon 8155 និងប្រព័ន្ធប្រព័ន្ធប្រតិបត្តិការ Deepal OS 3.0 ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+