





កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញបញ្ចេញនូវរថយន្តភីកអាប់ថ្មីដែលត្រូវបានគេស្គាល់ និងមានឈ្មោះកូដថា “KP11” ហើយគ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅក្នុងទីផ្សារបរទេសនៅឆ្នាំ២០២៥ ខាងមុខនេះ។

រថយន្តនេះ មានការរចនាប្រណិតខ្លាំងសម្រាប់ផ្នែកខាងមុខ ដោយមានអក្សរឡូហ្គូល “Chery” ធំ និងមានបំពាក់ចង្កោមភ្លើងរាងអក្សរ L។ លើសពីនេះទៅទៀត រថយន្តនេះ នឹងទទួលបានជម្រើសថាមពលច្រើនប្រភេទដែលរួមមានម៉ាស៊ីនសាំង, PHEV និង EREV។

សម្រាប់ការរចនារបស់វាមានលក្ខណៈបែកខ្ញែកដោយប្រើប្រាស់នូវសារធាតុអាលុយមីញ៉ូម និងគ្រឿងការពារជើងក្រោមខាងក្រោយ ខណៈអំពូលភ្លើងខាងក្រោយត្រូវបានរចនាមានទំហំធំ ហើយមានបំពាក់ជាធ្នើរសម្រាប់ការបោះជំរុំនៅផ្នែកគូទខាងក្រោយ។

ក្នុងនោះ រថយន្តភីកអាប់នេះ ត្រូវបានផលិតដោយក្រុមហ៊ុន Chery និងសហការជាមួយក្រុមហ៊ុន ZX Auto ដើម្បីបង្កើតរថយន្តនេះ ដែលមានទំហំប្រហាក់ប្រហែលនឹង Ford Ranger និងអាចប្រើប្រាស់នូវម៉ាស៊ីនចំណុះ ២,៤ លីត្រ សម្រាប់ជម្រើសម៉ាសុីនសាំង៕
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Porsche បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Porsche Taycan ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ដេតបន្ថែម ជាមួយតម្លៃលក់ចាប់ពី ១៨៣ ១១៥ ដុល្លារ នៅទីផ្សារប្រទេសវៀតណាម ។

Porsche Taycan ថ្មីនេះ បំពាក់ម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ៤០៨ សេះ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៦៧៨គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿន សាកពី ១០-៨០% ប្រើរយៈពេល ១៨នាទីប៉ុណ្ណោះ ។

បើនិយាយពីរូបរាងវិញ រថយន្ត Porsche Taycan ស៊េរីឆ្នាំ ២០២៥ ត្រូវបានបំពាក់ដោយប៉ាណាមុខបិទជិត ចង្កៀងមុខ LED ជាមួយនឹងការរចនា HD-Matrix ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រ និងចង្កៀងក្រោយប្រភេទ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលកោងទំហំដល់ទៅ ១៦,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៩ អ៉ីញ រួមទាំងអេក្រង់ទំហំ ៨,៤ អ៉ីញសម្រាប់បញ្ជាមុខងារផ្សេងនៅលើកុងសូលផងដែរ ៕

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ferrari បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលថ្មីស្រឡាងបន្ថែម Ferrari F80 ស៊េរីថ្មីចុងក្រោយ ប្រភេទកូនកាត់ hybrid ជាមួយការផលិតមានចំនួនកំណត់ត្រឹមតែ ៧៩៩ គ្រឿង ដែលមានតម្លៃលក់ ៣,៩ លានដុល្លារ គ្រោងដាក់លក់នៅឆ្នាំ ២០២៦។

Ferrari F80 បំពាក់ថាមពល Hybrid ធ្វើការជាមួយម៉ាស៊ីនចំណុះ ៣,៦ លីត្រ V6 e-Turbocharged និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ១២០០ សេះ ភ្ជាប់ដោយប្រអប់លេខ F1 DCT dual-clutch ៨វគ្គ និងអាគុយទំហំ ២,២៨ គីឡូវ៉ាត់ម៉ោង ដោយមិនមានចម្ងាយនៃបើកបរចេញពីថាមពលអគ្គិសនីដូចជារថយន្តកូនកាត់ដ៏ទៃនោះ ទេ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៨៤០ ម.ម ទទឺង ២ ០៦០ ម.ម កំពស់ ១ ១៣៨ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៦៥ ម.ម ។ សម្រាប់តួខ្លួនផ្នែកខាងត្រូវបានឌីស្សាញឡើងផ្តោតទៅលើប្រព័ន្ធ Aerodynamic ប្រើប្រាស់ដៃទ្វារប្រភេទ butterfly door ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ធ្វើពី Carbon-fiber ផ្នែកខាងមុខទំហំ ២០ អ៉ីញ និងផ្នែកខាងក្រោយទំហំ ២១ អ៉ីញ ។


ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញឲ្យឈ្មោះថា Special 1+ មានកៅអីចំនួន ២ ផ្តល់នៅលក្ខណៈពិសេសត្រូវបានធ្វើឲ្យប្រសើរសម្រាប់អ្នកបើកបរ ដោយកាត់បន្ថយទទឹងតួខ្លួន កាត់បន្ថយទម្ងន់ ដើម្បីជំនួយទៅដល់ប្រព័ន្ធ aerodyamic បានយ៉ាងមានប្រសិទ្ធភាព ៕


កាលពីពេលថ្មីៗនេះ រដ្ឋបាលរដ្ឋចិន (SAMR) បានប្រកាសរៀបចំសន្និសីទដើម្បីលើកកម្ពស់ឧស្សាហកម្មបន្ទះឈីបរថយន្តក្នុងស្រុករបស់ខ្លួន បន្ទាប់ពីទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្នុងការលក់រថយន្តថាមពលថ្មី (BEV) ជាសាកល ដោយ ៦៧ភាគរយ នៃការលក់ទូទាំងពិភពលោកត្រូវបាននាំចេញពីទីផ្សារចិន។

ទន្ទឹមនឹងនេះ ទីផ្សារបន្ទះឈីបរថយន្តរបស់ប្រទេសចិនមានត្រឹមតែ ១០ភាគរយ ប៉ុណ្ណោះ ខណៈដែល ៩០ភាគរយ ត្រូវបាននាំចូលពីបរទេស។ ក្នុងនោះ ដើម្បីដោះស្រាយបញ្ហា និងកាត់បន្ថយការពឹងផ្អែកលើបរទេស ក្រុមហ៊ុនធំៗជាច្រើន រួមមាន SAIC, Geely, BYD, Nio, Li Auto និង Xpeng បានប្រកាសកំពុងវិនិយោគដើម្បីអភិវឌ្ឍបន្ទះឈីបរថយន្តរបស់ពួកគេ រួមមានបន្ទះឈីបសម្រាប់ប្រព័ន្ធបើកបរឆ្លាតវៃ និងបន្ទះឈីបសម្រាប់គ្រប់គ្រងថាមពលរបស់រថយន្តអគ្គិសនី។
លើសពីនេះទៅទៀត ក្រុមហ៊ុន SAIC បានវិនិយោគប្រាក់ប្រមាណ ៨៤៦ លានដុល្លារ ក្នុងការអភិវឌ្ឍន៍បន្ទះឈីបថ្មីៗ ដោយបង្កើនការផលិតក្នុងស្រុកដល់ទៅ ៣០ភាគរយ នៅឆ្នាំ២០២៥ ខាងមុខ។

គួរឲដឹងថា នៅចុងឆ្នាំ២០២៤ ទំហំនៃទីផ្សារបន្ទះឈីបរថយន្តសរុបនៅប្រទេសចិនត្រូវបានគេរំពឹងថានឹងឈានដល់ចំនួន ១២,៧៥ ពាន់លានដុល្លារ ដែលនឹងកើនឡើង ៦,៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ (ទាំងផលិតក្នុងស្រុក ទាំងនាំចូល)។
គួរបញ្ជាក់ផងថា ប្រសិនបើការផលិតបន្ទះឈីបរថយន្តរបស់ប្រទេសចិនទទួលបានភាគជោគជ័យខ្លាំង នោះប្រទេសចិន គឺជាប្រទេសតែមួយគត់នៅលើពិភពលោកដែលមានទីផ្សាររថយន្តអគ្គិសនីធំជាងគេ ពោលគឺជាប្រទេសតែមួយគត់ដែលមានទីផ្សារក្នុងការលក់រថយន្តអគ្គិសនីធំជាងគេ ដោយសារតែពួគគេអាចផលិតបានទាំងថ្ម ទាំងបន្ទៈឈីប និងរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យបំផុត៕
យោងតាមរបាយការណ៍មួយរបស់ប្រទេសចិន បាននិយាយថា ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ Full Self-Driving (FSD) របស់ក្រុមហ៊ុន Tesla អាចនឹងមានការពន្យាពេលក្នុងការអនុញ្ញាតឱ្យដំណើរការនៅក្នុងប្រទេសចិនជាបន្តទៀត ដែលយឺតជាងកាលដែលបានរំពឹងទុក។

ចំពោះបញ្ហាសំខាន់មួយដែលក្រុមហ៊ុន Tesla ប្រឈមមុខ គឺការគ្រប់គ្រង និងបញ្ចូលទិន្នន័យភូមិសាស្ត្ររបស់ប្រទេសចិនទៅក្នុងរថយន្តរបស់ពួកគេ ដោយច្បាប់របស់ប្រទេសចិនកំណត់ឱ្យក្រុមហ៊ុនបរទេសដែលចង់ប្រើប្រាស់ទិន្នន័យរថយន្តទាំងអស់របស់ពួកគេត្រូវតែធ្វើការជាមួយអង្គភាពក្នុងស្រុកដែលមានការអនុញ្ញាតពីរដ្ឋាភិបាល ដើម្បីគ្រប់គ្រង ប្រមូល និងបញ្ជូនទិន្នន័យទាំងនោះ មានន័យថា ក្រុមហ៊ុន Tesla ត្រូវតែចុះបញ្ជីជាមួយក្រុមហ៊ុនក្នុងស្រុក និងធ្វើការសហការ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធ FSD នៅក្នុងប្រទេសចិន។

ក្នុងនោះ លោក Elon Musk នាយកប្រតិបត្តិរបស់ Tesla បាននិយាយថា ក្រុមហ៊ុនកំពុងព្យាយាម និងទទួលបានការយល់ព្រមពីរដ្ឋាភិបាលចិនសម្រាប់ការប្រើប្រាស់ទិន្នន័យវីដេអូមួយចំនួន សម្រាប់បណ្តុះបណ្តាលប្រព័ន្ធ FSD។ ទន្ទឹមនឹងនេះ ប្រភពមួយបានរាយការណ៍ថា ទិន្នន័យនេះ នឹងត្រូវបានអាជ្ញាធរចិនត្រួតពិនិត្យយ៉ាងម៉ត់ចត់ដើម្បីធានាថាមានការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិដែលបានកំណត់។
ក្រៅពីនេះ ក្រុមហ៊ុន Mobileye ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធបើកបរស្វ័យប្រវត្តិរបស់ Intel ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអនុលោមតាមបទប្បញ្ញត្តិរបស់ប្រទេសចិនផងដែរ។ នេះបង្ហាញថា ក្រុមហ៊ុនទាំងពីរនេះ កំពុងព្យាយាមដោះស្រាយនូវបញ្ហាដោយសហការជាមួយអាជ្ញាធរ និងអង្គភាពក្នុងស្រុក ដើម្បីអភិវឌ្ឍន៍ និងដាក់ប្រើប្រាស់ប្រព័ន្ធ FSD នៅក្នុងប្រទេសចិនឲទទួលបានដោយជោគជ័យ៕

ចំពោះការលក់រថយន្តអគ្គិសនីនៅក្នុងតំបន់ផ្សេងៗទៀតនៅលើពិភពលោក ដូចជាការលក់រថយន្តអគ្គិសនីនៅតំបន់អាមេរិកខាងជើងបានកើនឡើង ៤,៣ភាគរយ ដោយឈានដល់ចំនួន ០,១៥ លានគ្រឿង ខណៈពេលដែលនៅតំបន់អឺរ៉ុបវិញកើនឡើង ៤,២ភាគរយ ឈានដល់ចំនួន ០,៣ លានគ្រឿង ដែលទិន្នន័យនេះបានជំរុញការកើនឡើងចំនួន ២៤ភាគរយ នៅចក្រភពអង់គ្លេស និងការកើនឡើងតិចតួចនៅក្នុងប្រទេសអ៊ីតាលី និងប្រទេសអាល្លឺម៉ង់។

គួរឲដឹងថា ក្នុងរយៈពេល ៩ខែដំបូង នៃឆ្នាំ២០២៤ នេះ ការលក់អគ្គិសនីជាសាកលបានកើនដល់ចំនួន ១១,៥ លានគ្រឿង កើនឡើង ២២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ចំណែកឯប្រទេសចិនវិញ មានការកើនឡើង ៣៥ភាគរយ ឈានដល់ចំនួន ៧,២ គ្រឿង ខណៈការលក់នៅអឺរ៉ុបធ្លាក់ចុះ ៤ភាគរយ តែការលក់នៅតំបន់ផ្សេងៗនៃពិភពលោក (ក្រៅពីអាមេរិកខាងជើង អឺរ៉ុប និងចិន) មានការកើនឡើង ២៥ភាគរយ៕
[បរទេស] កាលពីពេលថ្មីៗនេះ យោងតាមសារព័ត៌មានជាច្រើននៅក្នុងប្រទេសចិនបាននិយាយថា ការផលិតរថយន្តអគ្គិសនី Tesla Model Y ឫ Tesla Model Y Juniper កំពុងត្រូវបានផលិតនៅក្នុងរោងចក្រ Shanghai Gigafactory នៅប្រទេសចិន ដោយបរិមាណផលិតកម្មមានចំនួន ១២គ្រឿងក្នុងមួយថ្ងៃ។

ចំពោះរថយន្ត Model Y ថ្មីនេះ អាចមានកញ្ជប់ថ្មទំហំ ៩៥គីឡូវ៉ាត់ម៉ោង និងមានការរចនាផ្នែកខាងមុខស្រដៀងនឹង Model 3 Highland រួមនឹងភ្លើងខាងក្រោយដែលស្រដៀងនឹងរថយន្ត Tesla Cybertruck ។ លើសពីនេះទៅទៀត រថយន្តនេះ នឹងទទួលបានជម្រើសពណ៌ក្រហមថ្មីផងដែរ។ សម្រាប់ការដាក់បង្ហាញចេញជាផ្លូវការថយន្ត Model Y ថ្មីអាចនឹងត្រូវធ្វើឡើងនៅចុងឆ្នាំ២០២៤ នេះ ឫនៅដើមឆ្នាំ២០២៥ ខាងមុខ។

គួរឲដឹងថា Shanghai Gigafactory គឺជារោងចក្រនៅក្រៅប្រទេសដំបូងគេរបស់ Tesla ដោយជាមធ្យមអាចផលិតរថយន្តមួយគ្រឿងក្នុងរយៈពេល ៣០វិនាទី ប៉ុណ្ណោះ។ ក្នុងនោះ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ការលក់់រថយន្ត Tesla Model Y នៅក្នុងប្រទេសចិន មានចំនួន ៤៨ ២០២ គ្រឿង កើនឡើង ១៦,៣៥ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ និងកើនឡើង ៦,៣៤ ភាគរយ ពីមួយខែទៅមួយខែ៕
[បរទេស] ក្រុមហ៊ុនបច្ចេកវិទ្យាយក្យ Apple និងក្រុមហ៊ុនផលិតរថយន្តយក្យរបស់ប្រទេសចិន BYD រូវបានគេរាយការណ៍ថា ធ្លាប់បានធ្វើការជាមួយគ្នាតាំងពីឆ្នាំ ២០១៧ ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មអាគុយថ្មីសម្រាប់រថយន្តអគ្គិសនីសុទ្ធ ។

ក្នុងនោះ បើយោងតាមគេហទំព័រ Bloomberg បានឲ្យដឹងថា Apple និង BYD បានសហការគ្នា បន្ទាប់ពីវិស្វករមកពីក្រុមហ៊ុនផលិតរថយន្តចិន បានបង្ហាញឲ្យនាយកប្រតិបត្តិ Apple ជំនាន់ដើមនៃថ្មប្រភេទ Blade battery ធ្វើឲ្យ Apple មានការចាប់អារម្មណ៍ និងជឿជាក់ថា វាអាចប្រើប្រាស់អាគុយទៅលើរថយន្តរបស់ខ្លួនទៀតផង ។

ទោះបីជាមានការសហការគ្នាជាច្រើនឆ្នាំក៏ដោយ ក៏ Apple បានដើរចេញពីភាពជាដៃគូរបស់ខ្លួនជាមួយ BYD ហើយបានចាប់ផ្តើមស្វែងរកជម្រើសផ្សេងទៀត។ នៅដើមឆ្នាំ ២០២១ មានព័ត៌មានបែកធ្លាយថា Apple បានចូលរួមក្នុងកិច្ចពិភាក្សាជាមួយ Hyundai អំពីការផលិតរថយន្តអគ្គិសនីសុទ្ធ EV បើកបរដោយខ្លួនឯង ដែលរំពឹងទុកជាយូរមកហើយ ប៉ុន្តែការពិភាក្សាទាំងនោះបានរលត់ទៅវិញយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំ ២០២៤ នាយកប្រតិបត្តិកំពូលរបស់ Apple បានសម្រេចចិត្តបោះបង់ចោលគម្រោងរថយន្តអគ្គិសនីទាំងស្រុង ដែលជាការកត់សម្គាល់ចុងបញ្ចប់នៃកិច្ចខិតខំប្រឹងប្រែងអស់មួយទសវត្សរ៍ជាមួយការវិនិយោគនៅទឹកប្រាក់ជាង ១០ពាន់លានដុល្លារ ៕
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន Chery បានប្រកាសថា នៅឆ្នាំ២០២៦ ពួកគេនឹងដាក់ឱ្យដំណើរការផលិត និងប្រើប្រាស់ថ្មដែលមានសមត្ថភាពខ្ពស់ ដែលអាចផ្តល់ឱ្យរថយន្តអគ្គិសនីអាចបើកបរបានចម្ងាយដល់ ១ ៥០០ គីឡូម៉ែត្រ។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទការច្នៃប្រឌិតសកលរបស់ Chery ដែលបានដាក់បង្ហាញចេញនូវថ្ម Kunpeng ដែលគាំទ្រការសាក 6C មានន័យថាថ្មនេះអាចសាកបានយ៉ាងលឿនបំផុត។


ចំពោះថ្ម Kunpeng នេះចែកចេញជា ៣ប្រភេទរួមមាន៖

ក្នុងនោះថ្ម Kunpeng នេះមានលក្ខណៈពិសេស និងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាជាច្រើនដែលអាចទ្រាំទ្រការសាកបានយ៉ាងលឿន និងអាចសាកបានច្រើនជាង ៣ ០០០ដង មុនពេលដំណើរការរបស់វាធ្លាក់ចុះ៕