ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយ! Subaru Crosstrek ស៊េរីឆ្នាំ២០២៥ ជម្រើសម៉ាសុីន Hybrid ថ្មី សុីប្រេងតិចជាងមុន បើកបរបានឆ្ងាយជាងមុន

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Subaru Crosstrek ស៊េរីឆ្នាំ២០២៥ ជម្រើសម៉ាសុីន Hybrid ថ្មី នៅក្នុងទីផ្សារប្រទេសជប៉ុន ខណៈតម្លៃលក់ខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

សម្រាប់ Subaru Crosstrek ស៊េរីឆ្នាំ២០២៥ ដំណើរការដោយម៉ាស៊ីន​កូនកាត់ Hybrid ប្រភេទ Boxer ធ្វើការរួមគ្នារវាងម៉ាសុីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង ថ្មី អាចផលិតកម្លាំងបាន ១៥៨ សេះ និងកម្លាំងរមួល ២០៩ ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ១១៨ សេះ និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១,១គីឡូវ៉ាត់ម៉ោង ភ្ជាប់ដោយប្រអប់លេខ Lineartronic CVT (Continuously Variable Transmission) និងប្រព័ន្ធបើកបរប៉ុង២ AWD។

លើសពីនេះទៅទៀត ប្រព័ន្ធ Hybrid ថ្មីនេះ នឹងបង្កើន​ប្រសិទ្ធភាព​ប្រេង​ដល់​ទៅ ២០ភាគរយ បើ​ធៀប​នឹង​ប្រព័ន្ធ​កូនកាត់​បច្ចុប្បន្ន​របស់​ពួកគេ ហើយ Subaru បាន​និយាយ​ថា រថយន្តនេះ ​អាចបើកបរបាន​ចម្ងាយ​លើសពី ១ ០០០ គីឡូម៉ែត្រ។

ចំពោះឌីស្សាញផ្នែកខាងក្រៅផ្តល់នៅលក្ខណៈបែបស្ព័រជាងមុន ​ជាមួយ​​ប៉ាណាមុខ និងចង្កៀងមុខ​ LED ត្រូវបាន​រចនា​ថ្មី​ ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ និងចង្កៀងក្រោយរចនារាងអក្សរ C ។ បើនិយាយពីផ្នែកខាងក្នុងវិញ ក៏ទទួលអេក្រង់បង្ហាញព័ត៌មានឌីជីថលទំហំ ៤,២អ៊ីញ និងអេក្រង់ព៌ត័មានកម្សាន្តទំហំ ១២,៣អ៊ីញ ប្រព័ន្ធ GPS និងប្រព័ន្ធ EyeSight ដែលមានមុខងារ Active Lane Change Assist និង Traffic Jam Assist ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថៃ កំពុងប្រឈមនឹងការបាត់បង់ទីផ្សាររថយន្តរបស់ពួកគេនាពេលបច្ចុប្បន្ន បន្ទាប់ពីចេញគោលនយោបាយថ្មីទៅលើការប្រើប្រាស់រថយន្តអគ្គិសនីជាសំខាន់

កាលពីពេលថ្មីៗនេះ ​បើយោងតាមក្រុមហ៊ុន Tru Automotive Co ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផលិតគ្រឿងបន្លាស់រថយន្តរបស់ក្រុមហ៊ុន TRW បានរាយការណ៍ថា ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តដែលប្រើម៉ាស៊ីនចំហេះខាងក្នុង (ICE) របស់ប្រទេសថៃជាច្រើនអាចនឹងប្រឈមនឹងបញ្ហាជាច្រើន បន្ទាប់ពីមានការកើនឡើងនៅក្នុងការប្រើប្រាស់រថយន្តអគ្គិសនីដែលបង្កជាការរំខានដល់អាជីវកម្មរបស់ពួកគេ។

ក្នុងនោះលោក Pornsak Ariyapongpairoj នាយកគ្រប់គ្រងក្រុមហ៊ុន Tru Automotive បាននិយាយថា ការលក់គ្រឿងបន្លាស់រថយន្ត ICE នឹងធ្លាក់ចុះនាពេលអនាគត ដោយសារតែការផលិតរថយន្តអគ្គិសនីមិនត្រូវការគ្រឿងបន្លាស់ដូចជារថយន្តប្រើម៉ាស៊ីនចំហេះខាងក្នុង (ICE) នោះទេ ហើយក្រុមហ៊ុនផលិតគ្រឿងបន្លាស់ត្រូវតែស្វែងរកទីផ្សារថ្មីនៅបរទេសដែលនិយមប្រើប្រាស់រថយន្តម៉ាស៊ីនចំហេះខាងក្នុង (ICE) ដូចជា ប្រទេសឥណ្ឌា និងប្រទេសឥណ្ឌូនេស៊ី ជាដើម ដែលភាពច្រើនមិនទាន់មានការនិយមក្នុងការប្រើប្រាស់នូវអគ្គិសនីដើម្បីបន្តការលក់គ្រឿងបន្លាស់រថយន្តរបស់ពួកគេជាបន្តទៀត។

លើសពីនេះទៅទៀត បច្ចុប្បន្ន នៅក្នុងប្រទេសថៃ កំពុងអនុវត្តគោលនយោបាយ 30@30 ដែលរំពឹងថានឹងមានការប្រើប្រាស់រថយន្តអគ្គិសនីយ៉ាងហោចណាស់ ៣០ភាគរយ នៃផលិតកម្មយានយន្តសរុបត្រឹមឆ្នាំ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Murano ស៊េរីឆ្នាំ ២០២៥ ទទួលបានការផ្លាស់ប្តូរថ្មីទាំងស្រុង បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Nissan Murano ស៊េរីឆ្នាំ ២០២៥ ទទួលបានការផ្លាស់ប្តូរថ្មីទាំងស្រុង គ្រោងនឹងចេញលក់នៅទីផ្សារសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៥ ។

Nissan Murano ស៊េរីឆ្នាំ ២០២៥ បានបោះបង់ម៉ាស៊ីន ៣,៥ លីត្រ V6 ចោល ជំនួសមកវិញនៅម៉ាស៊ីនចំណុះ ២,០ លីត្រ VC-Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៤៤ សេះ និងកម្លាំងរមួល ៣៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្ក ប្រភេទបើកបរប៉ុង ២ ។

សម្រាប់រូបរាងនិងការឌីស្សាញផ្នែកខាងក្រៅរបស់ Nissan Murano ស៊េរីឆ្នាំ ២០២៥ ទទួលបានការផ្លាស់ប្តូរថ្មី រួមមានប៉ាណាមុខថ្មីមួយផ្ទាំងធំជាប់សងខាងដោយអំពូលបំភ្លឺពេល LED រួមទាំងចង្កៀងមុខ LED ប្រភេទគុជសរុបចំនួន ៦គ្រាប់ ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញ​ និងចង្កៀងក្រោយ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័បង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣អ៉ីញ ជាប្រភេទអេក្រង់ភ្លោះ អាចប្រើជាមួយប្រព័ន្ធ Google built-in ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំឡេងម៉ាក Bose ចំនួន ១០ចំនុច ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្តៅៗ! ភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ ២០២៥ អាប់ដេតថ្មី បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ ២០២៥ ទទួលបានការផ្លាស់ប្តូរជាច្រើនទាំងផ្នែកខាងក្នុង-ផ្នែកខាងក្រៅ, បច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាព គ្រោងនឹងចេញលក់នៅឆ្នាំ ២០២៥ ក្នុងទីផ្សរប្រទេសអូស្រ្តាលី ។

សម្រាប់រូបរាងនិងការឌីស្សាញផ្នែកខាងក្រៅរបស់ភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ ២០២៥ ទទួលបានការផ្លាស់ប្តូរថ្មីមើលទៅហាប់ណែនជាងមុន រួមមានប៉ាណាមុខថ្មីមួយផ្ទាំងធំ រួមទាំងចង្កៀងមុខ-ក្រោយ LED ក៏បានឌីស្សាញថ្មី ព្រមទាំងថាសកង់ស្ព័រ alloy-wheels ថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញទទួលបានការអាប់ដេតថ្មីទៅលើកុងទ័របង្ហាញព័ត៌មានថ្មីទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងរន្ធ USB-C ថ្មី ជាដើម ។ លើសពីនេះ ក៏បំពាក់កាមេរ៉ាស្តេរ៉េអូថ្មី ជំនួយទៅដល់ប្រព័ន្ធសុវត្ថិភាពបានល្អប្រសើរជាងមុន ដែលរួមបញ្ចូលនៅមុខងារថ្មីៗជាច្រើនទៀតផង ។

គួរបញ្ជាក់ផងដែរថា Mazda BT-50 ស៊េរីឆ្នាំ ២០២៥ ផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងរបស់ក្រុមហ៊ុន Isuzu គឺដូចជាទៅនឹងម៉ូដែល Isuzu D-Max ខណៈថាមពលម៉ាស៊ីនក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែត្រូវបានគេរំពឹថា អាចនៅតែប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំងដដែល ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ​! Cybertruck ទី២ សាកម្តងរត់ដល់់ ១ពាន់គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ ជាង

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Changan Nevo E07 ប្រភេទរថយន្ត SUV ជាមួយតម្លៃលក់ចាប់ពី ៣៥ ១០០ ដុល្លារ ដល់ ៤៤ ៩០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង Changan SDA platform មានប្រវែងតួខ្លួនសរុប ៥ ០៤៥ ម.ម ទទឹង ១ ៩៩៦ ម.ម កម្ពស់ ១ ៦៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១២០ ម.ម ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៣៣៨ សេះ
  • ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង ២ AWD ទំហំ ៣៣៨ សេះ និង ២៥២ សេះ

គួរបញ្ជាក់ផងថា រថយន្តនេះ អាចបើកបរបានចម្ងាយចាប់ពី ៥៥១ ទៅ ១ ០០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចបើកបរបានចម្ងាយ ៣៦៥ គីឡូម៉ែត្រ ដោយចំណាយពេលសាកត្រឹមតែ ១៥នាទី ប៉ុណ្ណោះ។

លើសពីនេះទៅទៀត រថយន្តនេះ​​ ក៏ផ្តល់ជូននូវជម្រើស EREV ផងដែរ ដែលធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥លីត្រ រួមជាមួយនឹងជម្រើសម៉ូទ័រអគ្គិសនីចំនួន១ ទំហំ ៣១០ សេះ និងម៉ូទ័រអគ្គិសនីចំនួន២ ទំហំ ៣១០សេះ និង ១៧៦ សេះ ផ្គួបជាមួយអាគុយទំហំ ៣៩,០៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ និង ១៨៥ គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានបំពាក់ដោយប៉ាណាមុខមួយបិតជិត ក៏ដូចជាចង្កៀងមុខ និងចង្កៀងក្រោយរចនាជាបន្ទាត់មួយខ្សែអូសកាត់ពីម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់អាលុយមីញ៉ូមថ្មីទំហំ ២០ ដល់ ២១ អ៊ីញ និងគ្លប់ខាងក្រោយដ៏ធំអាចបើកបិទដូចជារថយន្តភីកអាប់។

ចំពោះផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់បញ្ជា Touchscreen ទំហំ ១៥,៤ អ៊ីញ អេក្រង់លើកញ្ជក់ HUD ទំហំ​ ២៨អ៊ីញ ប្រព័ន្ធសម្លេង ១៨​ ចំនុច មុខងារកៅអីផ្សេងៗជាច្រើន និងអំពូលបំភ្លឺ ambient lighting ចំនួន ២៥៦ពណ៌ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន MG Cambodia បានបើកសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្តសាខាទី៤ គឺ MG ខេត្តបាត់ដំបង

ថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ ២០២៤ ក្រុមហ៊ុន MG Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវសាខាទី ៤ របស់ខ្លួនគឺ MG សាខាខេត្តបាត់ដំបង ដែលមានទីតាំងស្ថិតនៅចំកណ្តាលក្រុងបាត់ដំបង នៅលើផ្លូវជាតិលេខ៥ ស្តុបផ្សារថ្មី ភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង។ ការពង្រីកសាខាបន្ថែមនេះគឺបានបង្ហាញពីទំនុកចិត្តរបស់ MG ក្នុងការអភិវឌ្ឍន៏លើផ្នែកធនធាននឹងសេដ្ឋកិច្ចរបស់ខេត្ត ដែលជាសក្តានុពលនៃការរីកចម្រើនរបស់ខ្លួនផងដែរ។ គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ន MG មានចំនួន ៤ សាខាដូចជាសាខារាជធានីភ្នំពេញ MG ទឹកថ្លា, MG ផ្លូវ 60ម៉ែត្រ, MG ខេត្តសៀមរាប ហើយនេះគឺជាសាខាទី ៤ MG បាត់ដំបង។

ក្រុមការងារ និងអគារតាំងបង្ហាញរថយន្តថ្មី MG សាខាខេត្តបាត់ដំបង បានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាចំណុចសំខាន់និងទាក់ទាញបំផុតសម្រាប់ប្រជាជនដែលលក់រស់នៅក្នុង និងជុំវិញខេត្តបាត់ដំបង ដែលចូលចិត្តរថយន្តថ្មីទំនើប និងរថយន្តលក្ខណៈគ្រួសារ ដោយផ្តល់ជូននូវរថយន្តថ្មីមានតម្លៃសមរម្យនិងលក់ដាច់បំផុត, មានលក្ខណៈពិសេសទំនើបៗ, មានភាពធំទូលាយ, មានគុណភាពខ្ពស់ និងផ្តោតទៅលើសេវាកម្មជូនអតិថិជនជាពិសេសផងដែរ។ ក្នុងការសម្រេចចិត្តបង្កើតវត្តមាននៅក្នុងខេត្តបាត់ដំបងនេះ ក្រុមហ៊ុន MG ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវរថយន្តថ្មីទំនើប និងសេវាកម្មល្អប្រកបដោយគុណភាពខ្ពស់ នៅទូទាំងប្រទេសកម្ពុជាផងដែរ។

ក្នុងកម្មវិធីសម្ភោធជាផ្លូវការនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំរបស់MG, បុគ្គលិកគ្រប់ជាន់ថ្នាក់, គ្រួសារអតិថិជន MG, បុគ្គលដែលមានឥទ្ធិពល(influencer), និងដៃគូអាជីវកម្មដែលបានចូលរួមក្នុងការប្រារព្ធពិធីសូត្រមន្តតាមបែបប្រពៃណីខ្មែរ ពិធីកាត់ខ្សែបូសម្ភោធជាផ្លូវការនូវអគារតាំងបង្ហាញរថយន្តថ្មីសាខាខេត្តបាត់ដំបង។ វត្តមាននៃការចូលរួម របស់ភ្ញៀវកិត្តិយសទាំងអស់បានបង្ហាញពីសារៈសំខាន់នៃវត្តមាន និងការវិនិយោគទុនថ្មីដ៏ធំមួយសម្រាប់ការរីកចម្រើននាពេលអនាគតរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺក្នុងខេត្តបាត់ដំបងនេះផ្ទាល់។ ក្នុងពិធីសម្ពោធនេះក្រុមហ៊ុន MG បានបង្ហាញពីការយកចិត្ត ទុកដាក់បន្ថែមទៀតដល់សហគមន៍ដែលខ្លួនកំពុងមានវត្តមាន តាមរយៈការផ្តល់អំណោយដល់គ្រួសារក្រីក្រ ចំនួន ៥០នាក់  ដែលជាការយកចិត្តទុកដាក់ និងផ្តល់នូវស្បៀងដល់អ្នកដែលកំពុងត្រូវការជំនួយ។ សកម្មភាពនៃអំពើសប្បុរសនេះបានបង្ហាញថា បេសកកម្មរបស់ MG គឺមិនត្រឹមតែពង្រីកអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដល់ការជួយសង្គមជាតិផងដែរ។ ជាមួយនឹងការបើកសាខាថ្មីនេះក្រុមហ៊ុន MG បានបន្តពង្រឹងការបោះជំហានរបស់ខ្លួនដើម្បីគ្របដណ្តប់នៅទូទាំង ប្រទេសដោយជំរុញទាំងការច្នៃប្រឌិតលើម៉ូតរថយន្តថ្មី និងការចូលរួមគាំទ្រជួយដល់សហគមន៍។

លោក គីម អ៊ុំ នាយកផ្នែកលក់នៃក្រុមហ៊ុន MG Cambodia បានមានប្រសាសន៍ថា “ការអបអរគម្រប់ខួប 100 ឆ្នាំនៃកេរត្តិដំណែលម៉ាកយីហោ MG ដែលយើងបានបង្កើតកំណត់ត្រាធំៗជាច្រើនដូចជា ដំណើរកម្សាន្តអន្តរជាតិ MG Cyberster Tour ពីចក្រភពអង់គ្លេសឆ្ពោះទៅទីក្រុងសៀងហៃ និងកំណត់ត្រាថ្មីនៃកំណើនការលក់សម្រាប់ឆ្នាំ ២០២៤ ហើយឥឡូវនេះយើងបានសម្រេចសមិទ្ធផលធំមួយទៀតគឺសម្ពោធអគារតាំងបង្ហាញរថយន្ត MG នៅសាខាខេត្តបាត់ដំបង ដែលនឹងផ្តល់ភាពងាយស្រួលដល់គ្រួសារ MG របស់យើងក្នុងការមកទស្សនា និងបើកបរសាកល្បងនូវរថយន្តស៊េរីថ្មីៗទំនើបចុងក្រោយរបស់MG ព្រមទាំងអាចមកទទួលយករថយន្តថ្មីនៅក្នុងអគារតាំងបង្ហាញដ៏ផាសុកភាពដែលមានទីតាំងនៅស្តុប MG ផ្សារថ្មីក្រុងបាត់ដំបង។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនក៏បានគិតគូរពីសេវាកម្មបន្ទាប់ពីពេលទិញដែរ ជាមួយចំនួនលក់ចេញនៅក្នុងភូមិសាស្រ្តនេះគឺមានច្រើន ដូច្នេះហើយយើងក៏ត្រូវការមជ្ឈមណ្ឌលសេវាកម្មដ៏ធំ ដើម្បីផ្តល់សេវាកម្មកាន់តែល្អប្រសើរ និងលឿនជាងមុន ដែលយើងនឹងដំណើរការការសាងសង់ក្នុងពេលឆាប់ៗនេះ នៅលើផ្លូវជាតិលេខ៥។ ក្រុមហ៊ុនក៏មានឆន្ទះខ្ពស់ក្នុងការបន្តគ្រប់គ្រងនូវវត្តមានម៉ាកយីហោរបស់យើងនៅក្នុងទីផ្សារប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនជាមួយការបង្កើនសាខាផ្នែកលក់ និងមជ្ឈមណ្ឌលសេវាកម្មបន្ថែមទៀតនៅទូទាំងប្រទេសដែលនឹងជួយអភិវឌ្ឍសហគមន៍យើងឱ្យកាន់តែប្រសើរឡើង ជាមួយនឹងឱកាសការងារជាច្រើនសម្រាប់ប្រជាជនរបស់យើង។ យើង​នឹង​បន្ត​ក្នុងការ​រួម​ចំណែកចូលរូមការងារ​​សង្គម​របស់​យើង ​តាម​រយៈ​ការ​បរិច្ចាកសម្ភារៈផ្សេងៗ ការ​បរិច្ចាក​ឈាម ការ​ឧបត្ថម្ភ ឬ​ការ​គាំទ្រ​ដល់​សហគ្រិន​ថ្មីៗ។ លោកបានបន្តថា យើងនឹងមិនអាចឈរនៅទីនេះបានទេ ប្រសិនបើយើងមិនមានគ្រួសារ MG ដ៏មានតម្លៃរបស់យើងដែលពួកគាត់បានជឿជាក់លើវត្តមាននៃម៉ាកយីហោ និងក្រុមហ៊ុនរបស់យើងអស់រយៈពេលជាង ១៤ ឆ្នាំនៅប្រទេសកម្ពុជាមកនេះ ហើយយើងនឹងស្វែងរកគ្រប់មធ្យោបាយដើម្បីផ្តល់ផលិតផល និងសេវាកម្មដ៏ល្អជាបន្តបន្ទាប់សម្រាប់គ្រួសារ MG របស់យើង ហើយយើងខ្ញុំពិតជាមានមោទនភាព និងរីករាយបំផុតដែលទទួលបានការគាំទ្រពីគ្រួសារ MG និងដៃគូសហការណ៏របស់យើង។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla អាចនឹងបោះបង់ចោលគម្រោងផលិតរថយន្ត Tesla Cybercab បន្ទាប់ពីចេញច្បាប់ឲដំណើរការនៅលើផ្លូវសាធារណៈត្រឹមតែ ២ ៥០០ គ្រឿង ប៉ុណ្ណោះ ក្នុងមួយឆ្នាំ

បន្ទាប់ពីប្រកាសដាក់បង្ហាញចេញនូវគំរូរថយន្ត Tesla Cybercab ដែលជារថយន្ត Robotaxi ដែលគ្មានដៃចង្កូត ឈ្នាន់ ឬគ្រឿងបញ្ជាផ្សេងៗដែលដូចទៅនឹងរថយន្តស្តង់ដារទូទៅ ពេលនេះក្រុមហ៊ុន Tesla កំពុងប្រឈមមុខនឹងច្បាប់របស់រដ្ឋាភិបាល និងបទប្បញ្ញត្តិជាច្រើនរបស់សហរដ្ឋអាមេរិកដែលជាឧបសគ្គដ៏ធំបំផុតក្នុងការដាក់ដំណើរការរថយន្ត Cybercab នៅលើផ្លូវសាធារណៈ។

ចំពោះបញ្ហាប្រឈមផ្នែកច្បាប់ និងសុវត្ថិភាពមានដូចជា៖

  • ប្រសិនបើក្រុមហ៊ុន Tesla ចង់ស្នើរសុំដើម្បីដាក់បង្ហាញរថយន្ត Cybercab ទៅលើផ្លូវសាធារណៈ ក្រុមហ៊ុន Tesla ត្រូវទទួលបានការយល់ព្រមពី NHTSA (National Highway Traffic Safety Administration – រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ) ជាមុនសិន ហើយបើទោះបីជាមានការយល់ព្រមពី NHTSA ក៏ដោយ ក៏ក្រុមហ៊ុន Tesla នឹងត្រូវបានបញ្ចាឲដាក់ដំណើរការរថយន្ត Cybercab នៅលើផ្លូវសាធារណៈត្រឹម ២ ៥០០ គ្រឿង ប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ ខណៈចំនួននេះ គឺមិនគ្រប់គ្រាន់ដើម្បីសម្រេចនូវគោលបំណងក្នុងការផលិតរថយន្ត robotaxi របស់ក្រុមហ៊ុន Tesla នោះឡើយ។
  • ក្នុងនោះ ក្រុមហ៊ុន Tesla ក៏ត្រូវប្រឈមមុខនឹងបញ្ហាច្បាប់មួយចំនួនផងដែរ ដោយជាឧទាហរណ៍ រដ្ឋកាលីហ្វ័រញ៉ា ដែលជាតំបន់សំខាន់សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក មិនទាន់មានការអនុញ្ញាតឱ្យ Tesla បើកដំណើរការរថយន្ត Cybercab នៅទីនោះនៅឡើយទេ។ ហើយ Tesla ក៏នឹងត្រូវបំពេញលក្ខខណ្ឌ និងផ្តល់ទិន្នន័យសាកល្បងតាមច្បាប់ជាច្រើនដើម្បីទទួលបានអាជ្ញាប័ណ្ណក្នុងការដាក់រថយន្តទាំងនេះឲដំណើរការនៅរដ្ឋនេះផងដែរ។

គួរបញ្ជក់ថា Tesla នឹងចាប់ផ្តើមផលិត Cybercab មុនឆ្នាំ២០២៧ ដែលមានតម្លៃលក់ខ្ទង់ ៣មុឺនដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀមៗប្រិយមិត្ត Kia ! ភីកអាប់ដំបូងគេរបស់ Kia នឹងបង្ហាញខ្លួនជាផ្លូវការនៅចុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការបញ្ជាក់ច្បាស់ៗថា ក្រុមហ៊ុននឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅ Kia Tasman ប្រភេទភីកអាប់ដំបូងគេរបស់ខ្លួន នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ នៅនៅឯពិព័រណ៍រថយន្តអន្តរជាតិ ដែលធ្វើឡើងនៅប្រទេសអារ៉ាប់ ។

ភីកអាប់ Kia Tasman អាចនឹងប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩៩ សេះ និងកម្លាំងរមួល ៤៤១ ញ៉ូតុនម៉ែត្រ ស្រដៀងគ្នាទៅនឹងម៉ូដែល Kia Sorento ។ លើសពីនេះ ក៏មានពាក្យចចាមអារ៉ាមថា ភីកអាប់នេះ ក៏អាចមានជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ V6 Turbo ផងដែរ ។

ជាមួយគ្នានេះ ក្រុមហ៊ុន Kia បាននិយាយថា Kia Tasman ផលិតឡើងនៅលើគ្រោងឆ្អឹង Ladder-frame chassis ដូចជាទៅ Kia Mohave ដែលមានរូបរាងឌីស្សាញបែបជាប្រអប់ជ្រុង ដែលមានប៉ាណាមួយផ្ទាំងធំ អបសងខាងដោយសណុំចង្កៀងមុខ LED រចនាបែបបញ្ឈរជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! BYD គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណជិត ១ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រដែលមានសមត្ថភាពផលិត EV ចំនួន ១៥មុឺនគ្រឿង ក្នុងមួយឆ្នាំ នៅក្នុងប្រទេសឥណ្ឌូនេស៊ី

កាលពីពេលថ្មីៗនេះ បើយោងតាមក្រសួងឧស្សាហកម្មរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ប្រទេសចិន BYD គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ៧៥៤ លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រមួយដែលមានសមត្ថភាពផលិតរថយន្តអគ្គិសនីចំនួន ១៥មុឺនគ្រឿង ក្នុងមួយឆ្នាំនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ក្នុងនោះ ការវិនិយោគនេះ មិនត្រឹមតែជាភស្តុតាងនៃការជឿទុកចិត្តរបស់ BYD លើសក្តានុពលរបស់ទីផ្សារឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាយុទ្ធសាស្ត្រដើម្បីពង្រឹងជំហររបស់ប្រទេសឥណ្ឌូនេស៊ីឲក្លាយជាមជ្ឈមណ្ឌលសម្រាប់ផលិតរថយន្តអគ្គិសនីរបស់ពួកគេនៅលើពិភពលោក និងក្នុងតំបន់អាសុីអាគ្នេយ៍។

គួរឲដឹងថា ក្រុមហ៊ុន BYD បានលក់រថយន្តអគ្គិសនីចំនួន ២ ០០០ គ្រឿង ដោយជោគជ័យក្នុងប្រទេសឥណ្ឌូនេស៊ីចាប់ពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២៤។ លើសពីនេះទៅទៀត លោក Andy Lin នាយករដ្ឋបាលរបស់ BYD បាននិយាយថា ក្រុមហ៊ុន BYD នឹងដាក់លក់ម៉ូដែល EV និងម៉ូដែល plug-in hybrid (PHEV) បន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជារថយន្តលំដាប់កំពូលមានសមត្ថភាពពិសេសៗ និងបច្ចេកវិទ្យាទំនើបថ្មី ដើម្បីគាំទ្រដល់ខ្សែសង្វាក់ឧស្សាហកម្មរថយន្តរបស់ប្រទេសឥណ្ឌូនេស៊ី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តអ៊ឺរ៉ុបជាច្រើន កំពុងផលិតរថយន្តអគ្គិសនីខ្នាតតូចដែលស្រដៀងទៅនឹងរថយន្តអគ្គិសនីរបស់ប្រទេសចិន

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអ៊ឺរ៉ុបជាច្រើនមានដូចជាក្រុមហ៊ុន BMW ក្រុមហ៊ុន Mercedes-Benz និងក្រុមហ៊ុន Volkswagen បានប្រកាសផ្លាស់ប្តូរទិសដៅក្នុងការផលិតរថយន្តរបស់ពួកគេ ដោយពួកគេនឹងផ្តោតលើការផលិតរថយន្តអគ្គិសនីខ្នាតតូចបន្ទាប់ពីបានឃើញភាពជោគជ័យរបស់ក្រុមហ៊ុនរបស់ប្រទេសចិន ដូចជាក្រុមហ៊ុន BYD ដែលផលិតរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ និងបច្ចេកវិទ្យាទំនើបៗ ដើម្បីចាប់យកទីផ្សារថ្មីៗ និងប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន។

ក្នុងនោះ ក្រុមហ៊ុន BMW បានប្រកាសដាក់បង្ហាញចេញនូវគ្រោងឆ្អឹង “Neue Klasse” ដើម្បីផលិតរថយន្តអគ្គិសនីខ្នាតតូចដែលគ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅឆ្នាំ២០២៥ ដែលមានតម្លៃលក់ថោកសមរម្យ និងមានលក្ខណៈស្រដៀងទៅនឹងរថយន្តអគ្គិសនីរបស់ប្រទេសចិន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Mercedes-Benz ក៏បានបង្ហាញចេញនូវគំរូរថយន្តម៉ូដែល CLA Class ដែលមានចម្ងាយបើកបររហូតដល់ទៅ ៧៥០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។ ខណៈដែលក្រុមហ៊ុន Volkswagen ផងដែរ ក៏គ្រោងនឹងបញ្ចេញនូវរថយន្តអគ្គិសនី Volkswagen ID.2all ដែលដែលមានតម្លៃលក់ក្រោម ២៦ ២៥០ ដុល្លារ ក្នុងពេលឆាប់ៗនេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+