ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rivian R1T ជាភីកអាប់អគ្គិសនីសុទ្ធដំបូងគេមានសុវត្ថិភាពខ្ពស់បំផុត ៣ឆ្នាំជាប់គ្នា

[បរទេស] កាលពីពេលថ្មីៗនេះ រថយន្ត Rivian R1T ជាភីកអាប់អគ្គិសនីសុទ្ធដំបូងគេ ទទួលបានការវាយតម្លៃសុវត្ថិភាពខ្ពស់បំផុត Top Safety Pick+ ពីវិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវេ (IIHS) ជាងរថយន្តភីកអាប់ដ៏ទៃ។

Rivian R1T បានរក្សាការវាយតម្លៃសុវត្ថិភាពខ្ពស់បំផុតដែលផ្តល់ដោយ IIHS សម្រាប់រយៈពេល ៣ឆ្នាំចុងក្រោយនេះ ដោយក្នុងនោះ ទទួលបានពិន្ទុខ្ពស់បំផុតនៅក្នុងការធ្វើតេស្តបុកប៉ះពីផ្នែកខាងមុខ ជាពិសេសការពារពីអ្នកដំណើរមកពីផ្នែកខាងមុខ ។

សម្រាប់ភីកអាប់អគ្គិសនីសុទ្ធនេះ ក៏ត្រូវបានបំពាក់ដោយមុខងារសុវត្ថិភាពកម្រិតខ្ពស់មួយចំនួនផងដែរ ដូចជាការប្រព័ន្ធផ្តល់សញ្ញាគ្រោះថា្នក់មកពីផ្នែកចំហៀង និងជំនួយការផ្លូវហាយវេ។ លើសពីនេះ Rivian ក៏គ្រោងនឹងបន្ថែមមុខងារជាច្រើនទៀត ដូចជាមុខងារផ្លាស់ប្តូរគន្លងដោយស្វ័យប្រវត្តិ និងប្រព័ន្ធទម្លើង-ទម្លាក់ហ្វាកូតដោយស្វ័យប្រវត្តដែលហៅថាមុខងារ Adaptive Drive Beam ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! GM ប្រកាសទិញបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុនចិន ដើម្បីផលិតអាគុយឡានអគ្គិសនីនៅក្នុងស្រុកខ្លួន

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន General Motors (GM) បានប្រកាសទិញបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន CATL របស់ប្រទេសចិន ដើម្បីផលិតអាគុយរថយន្តអគ្គិសនីនៅក្នុងរោងចក្រថ្មីមួយរបស់ខ្លួនក្នុងសហរដ្ឋអាមេរិក ដែលរំពឹងថានឹងទទួលបានការវិនិយោគជាច្រើន និងជំនួយពីក្រុមហ៊ុន TDK Corp របស់ជប៉ុន។

ចំពោះការផលិតអាគុយនេះ នឹងធ្វើឡើងនៅក្នុងរោងចក្រមួយរបស់ពួកគេនៅក្នុងរដ្ឋ Michigan តាមផែនការដែលបានប្រកាសកាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក។ ម្យ៉ាងវិញទៅទៀត ក្រុមហ៊ុន GM មានគោលបំណងកំណត់តម្លៃអាគុយទាំងនេះឲមានតម្លៃទាបសមល្មម ដើម្បីកាត់បន្ថយការចំណាយថ្លៃដើមខ្ពស់ជៀសវាងការទទួលបានពន្ធថ្មីៗ និងដើម្បីបង្កើនដំណើរការ និងផលិតកម្មក្នុងស្រុក។

គួរឲដឹងថា មុននេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai និង GM បានប្រកាសចុះកិច្ចព្រមព្រៀងថ្មីរបស់ពួកគេដើម្បីអភិវឌ្ឍន៍ផលិតផលថ្មីនៅក្នុងវិស័យរថយន្តនាពេលអនាគត រួមជាមួយការកែលម្អខ្សែសង្វាក់ផ្គត់ផ្គង់ និងបច្ចេកវិទ្យាថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធរបស់ប្រទេសអ៉ីតាលីមួយនេះ ត្រូវបានផ្អាកការផលិត ដោយសារលក់អត់ដាច់

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Fiat ស្ថិតនៅក្រុមហ៊ុន Stellantis បានបញ្ឈប់ការផលិតបណ្តោះអាសន្ននៅរថយន្តខ្នាតតូចរបស់ខ្លួនម៉ូដែល 500e ប្រើប្រាស់នៅអគ្គិសនីសុទ្ធ ក្នុងដោយសារតម្រូវការក្នុងការលក់របស់រថយន្តនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅតំបន់អឺរ៉ុប ។

ក្នុងនោះ Stellantis បានបញ្ជាក់ថា ផលិតកម្មរថយន្ត 500e នៅរោងចក្រ Mirafiroi របស់ខ្លួននៅទីក្រុង Turin ប្រទេសអ៉ីតាលី នឹងត្រូវផ្អាកក្នុងយៈពេល ៤ សប្តាហ៍ចាប់ពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ​២០២៤ ដែលជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៧ មក។

មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ម៉ូដែល Fiat 500 ដែលដំណើរការដោយថាមពលចំហេះក្នុង ក៏ត្រូវបានបញ្ឈប់ដំណើរការ ដោយសារមិនបានបំពេញតាមច្បាប់សុវត្ថិភាពតាមអ៉ីនធឺណិតថ្មី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទេសចិន បានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលលក់រថយន្តអគ្គិសនីបានលើសពីមួយលានគ្រឿងក្នុងមួយខែ

យោងតាមរបាយការណ៍ថ្មីៗនេះ ប្រទេសចិន បានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលទទួលបានកំណត់ត្រាក្នុងការលក់រថយន្តអគ្គិសនីបានលើសពីមួយលានគ្រឿងក្នុងមួយខែ ពោលគឺស្ថិតនៅក្នុងខែសីហានេះ បើទោះបីជាការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសលោកខាងលិច (សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ) បានធ្លាក់ចុះចំនួន ៤ភាគរយក៏ដោយ។

រហូតមកដល់ពេលនេះ កំណើននៃការលក់រថយន្តឡានអគ្គិសនីរបស់ប្រទេសចិន គឺមានការកើនឡើងចំនួន ៣៣ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។

សម្រាប់ការលក់រថយន្តអគ្គិសនីសរុបរបស់ប្រទេសចិនក្នុងខែសីហាបានធ្លាក់ចុះ ១,១ភាគរយ ដែលមានចំនួនសរុបត្រឹមតែ ១,៩២ លានគ្រឿង ប៉ុណ្ណោះ ប៉ុន្តែការលក់រថយន្ត New Energy Vehicles (NEV)៖ (EV និង Plug-in Hybrid) បានកើនឡើង ៤៣,២ភាគរយ ហើយបរិមាណនៃការលក់រថយន្ត NEVs មានចំនួន ៥៣,៥ភាគរយ នៃការលក់រថយន្តសរុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai និង GM ប្រកាសសហការគ្នាដើម្បីអភិវឌ្ឍន៍ផលិតផលថ្មីនៅក្នុងវិស័យរថយន្តនាពេលអនាគត

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai និង General Motors (GM) បានប្រកាសចុះកិច្ចព្រមព្រៀងថ្មីរបស់ពួកដើម្បីអភិវឌ្ឍន៍ផលិតផលថ្មីនៅក្នុងវិស័យរថយន្តនាពេលអនាគត រួមជាមួយការកែលម្អខ្សែសង្វាក់ផ្គត់ផ្គង់ និងបច្ចេកវិទ្យាថ្មី។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលមិនជាប់កាតព្វកិច្ច ហើយបានចុះហត្ថលេខាដោយប្រធានប្រតិបត្តិក្រុមហ៊ុន Hyundai Motor Group លោក Euisun Chung និងប្រធាន និង CEO GM លោកស្រី Mary Barra។

សម្រាប់កិច្ចសហប្រតិបត្តិការនេះ គ្រោងនឹងផ្តោតទៅលើការផលិតរថយន្តដឹកអ្នកដំណើរ និងរថយន្តពាណិជ្ជកម្មនាពេលអនាគតរួមមាន រថយន្តអគ្គិសនី រថយន្តអ៊ីដ្រូសែន និងប្រទេសរថយន្តជាច្រើនទៀត។ ហើយក្នុងនោះ ការផលិតនឹងប្រើប្រាស់នូវវត្ថុធាតុដើមដូចជាថ្ម និងដែក ដើម្បីកាត់បន្ថយការចំណាថ្លៃដើម និងតម្លៃរបស់រថយន្ត។

គួរឲដឹងថា ការសហការរវាង Hyundai និង GM ត្រូវបានគេជឿជាក់ថា នឹងជួយកាត់បន្ថយថ្លៃចំណាយលើ R&D និងពេលវេលា ដើម្បីអភិវឌ្ឍន៍ផលិតផលថ្មី និងស្វែងរកការប្រកួតប្រជែងថ្មីជាសកល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនម៉ូតូធំ Royal Enfield Cambodia សម្ពោធអគារតាំងបង្ហាញនិងលក់ សាខាទី២របស់ខ្លួននៅខេត្តសៀមរាប

  • Royal Enfield ពង្រីកការលក់រាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបើកហាងសាខាទីពីរនៅកម្ពុជា
  • ម៉ូតូ Royal Enfield គ្រប់ស៊េរី រួមជាមួយនឹងគ្រឿងលេង និងសេវាកម្មជួសជុលគ្រឿងបន្លាស់ មានមួយកំប្លេនៅសាខាទីពីរនេះ

(ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៤ ប្រទេសកម្ពុជា)៖ ក្រុមហ៊ុន Royal Enfield ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកនៅក្នុងផ្នែកម៉ូតូធុនមធ្យម បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកដែលប្រើប្រាស់ម៉ូតូនៅក្នុងការរស់នៅប្រចាំថ្ងៃ។ ហេតុដូច្នេះហើយ ថ្ងៃនេះក្រុមហ៊ុន Royal Enfield បានប្រកាសបើកអគារតំាងបង្ហាញនិងលក់សាខារទីពីររបស់ខ្លួននៅកម្ពុជា ដែលមានទីតាំងនៅផ្ទះលេខ 551 ផ្លូវជាតិលេខ 6A ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ខេត្តសៀមរាប។

នៅសាខាទីពីរនេះមានតាំងបង្ហាញនិងលក់ម៉ូតូ Royal Enfield គ្រប់ម៉ូឌែលទាំងអស់ជាមួយនិងសំលៀកបំពាក់ (Apparel) និងគ្រឿងលេងម៉ូតូ (Accessory) គ្រឿងបន្លាស់និងជួសជុល (Spare Part) ដែលឥឡូវនេះ អតិថិជននៅខេត្តសៀមរាបនិងអ្នកស្នេហាម៉ូតូធំនៅកម្ពុជា អាចមកទទួលយកបទពិសោធន៍អាយុកាល ១២៣ឆ្នាំនៃកេរដំណែលរបស់ Royal Enfield បានកាន់តែងាយស្រួលជាងមុន។ ទន្ទឹមនឹងនោះ សាខាទីពីរនេះបង្ហាញពីទស្សនៈរបស់ម៉ាកយីហោ ” Pure Motorcycling” នៅគ្រប់ទិដ្ឋភាព នៃបទពិសោធន៍នៃភាពជាម្ចាស់របស់ Royal Enfield។

លើសពីនេះទៅទៀត ដោយសារ សៀមរាប ជាទីតាំងយុទ្ធសាស្ត្ររបស់ Royal Enfield និងជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅកម្ពុជា សាខាទីពីរនេះនឹងផ្ដល់ជូនការ ប្រឹក្សាយ៉ាងពិសេស និងលម្អិត សម្រាប់អតិថិជនថ្មីចាស់ របស់ម៉ូតូរបស់ Royal Enfield រួមទាំងផ្សព្វផ្សាយបទពិសោធន៍នៃការប្រណាំងម៉ូតូសុទ្ធក្នុងចំណោមអ្នកបើកបរ។

ចំពោះការបើកដំណើរកាសាខាទីពីរនេះ លោក Anuj Dua ប្រធានផ្នែកធុរកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក Royal Enfield បានលើកឡើងថា៖ « Royal Enfield ប្តេជ្ញាក្លាយជាអ្នកនាំមុខគេលើពិភពលោកនៅក្នុងផ្នែកម៉ូតូធុនមធ្យម ហើយអាស៊ីប៉ាស៊ីហ្វិក គឺយុទ្ធសាស្រ្តដ៏សំខាន់។ ពួកយើងបាននិងកំពុងបង្កើតភាពងាយស្រួលកាន់តែច្រើនឡើង សម្រាប់សហគមន៍ និងអ្នកដែលស្រលាញ់ការជិះម៉ូតូរបស់យើង។ នៅក្នុងប្រទេសកម្ពុជា យើងសង្កេតឃើញមានការកើនឡើងជាបន្តបន្ទាប់នៃអ្នកដែលទិញម៉ូតូដើម្បីជិះកម្សាន្ត។ ដោយមានបំណង ចង់កាន់តែជិតស្និទ្ធជាមួយអតិថិជនរបស់យើង និងពង្រីកការផ្សព្វផ្សាយរបស់យើងបន្ថែមទៀត យើងបានបើកសាខាទីពីរនៅខេត្តសៀមរាប។ ម៉ាកយីហោ Royal Enfield មួយនេះ នឹងផ្ដល់នូវតម្លៃដែលសមរម្យ ដែលនឹងទាក់ចិត្តអ្នកចូលចិត្តជិះម៉ូតូ។ ហើយយើងមានទំនុកចិត្តថា ហាងទំនើបថ្មីនេះ នឹងក្លាយជាគោលដៅ ‘Pure Motorcycling’ សម្រាប់​អ្នកបើកបរគ្រប់​រូប និង​គ្រប់​សមត្ថភាព»។

សាខាទីពីររបស់ Royal Enfield នៅខេត្តសៀមរាប នឹងផ្តល់ភាពងាយស្រួលកាន់តែច្រើនសម្រាប់អ្នកចូលចិត្តជិះម៉ូតូធំហើយមានតំលៃសមរម្យ។ Royal Enfield មានបណ្តាញលក់ និងសេវាកម្មយ៉ាងទូលំទូលាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សម្រាប់ព័ត៌មានបន្ថែមអំពី Royal Enfield សូមទំនាក់ទំនងមកលេខទូរសព្វ៖ 012 366 803/095 666 373

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VW Taos ស៊េរីថ្មីឆ្នាំ២០២៥ ចេញលក់ជាផ្លូវការជាមួយតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត VW Taos ស៊េរីថ្មីឆ្នាំ២០២៥ ជាមួយតម្លៃលក់ចន្លោះពី ២៣ ៩៩៥ ដុល្លារ ក្នុងទីផ្សារសហរដ្ឋអាមេរិក។

រថយន្តថ្មីនេះ មានការឌីស្សាញរូបរាងផ្នែកខាងក្រៅថ្មី រួមមានប៉ាណាមុខទំហំធំអមដោយចង្កៀងមុខប្រភេទ LED  តភ្ជាប់ពីម្ខាងទៅម្ខាងដោយភ្លើង DRLs មួយខ្សែ រួមជាមួួយចង្កៀងក្រោយ LED និងជម្រើសថាសកង់ទំហំ ១៧ ដល់ ១៩អ៊ីញ។

VW Taos ស៊េរីថ្មីឆ្នាំ២០២៥ ដំណើរការដោយម៉ាស៊ីនសាំុងចំណុះ ១,៥លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១៧៤សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ​ និងប្រើប្រាស់ប៉ុង២ AWD ជាស្តង់ដារ។

សម្រាប់ការរចនាផ្នែកខាងក្នុងកាប៊ីនវិញ បំពាក់ជាមួយអេក្រហ់ឌីជីថលទំហំ ៦,៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៊ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធជំនួយការបើកបរ  IQ.DRIVE assistance systems ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VinFast ពង្រីកហាងចែកចាយរបស់ខ្លួននៅទីផ្សារសហរដ្ឋអាមេរិកដល់ទៅ ១៣ទីតាំងក្នុងរដ្ឋធំៗ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធរបស់ប្រទេសវៀតណាម VinFast បានធ្វើការពង្រីកហាងចែកចាយរបស់ខ្លួននៅក្នុងងទីផ្សារសហរដ្ឋអាមេរិកដល់ ដោយបច្ចុប្បន្នមានទីតាំង១៣ ក្នុងរដ្ឋផ្សេងៗគ្នា បន្ទាប់ពីការប្រកាសព័ត៌មាននេះកាលពីខែមេសា ឆ្នាំ ២០២៤ ។

ជាមួយគ្នានេះ VinFast បាននិយាយថា ខ្លួនបានធ្វើការអាប់ដេតបន្ថែមទៅលើរថយន្តអគ្គិសនីសុទ្ធ VF8 ប្រភេទ Crossover រួមទាំងម៉ូដែលផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងការរិះគន់ ហើយសន្មត់ថាវាជារថយន្តដែលប្រសើរជាងឥឡូវនេះ។

សម្រាប់ហាងចែកចាយបន្ថែមរបស់ VinFast រួមមាននៅ North Carolina, New York, Texas, Florida, Kansas, Connecticut និង Kentucky ហើយឥឡូវនេះក៏មានហាងនៅ New Mexico, Indiana, Illinois, Alabama និង Maryland ដែលជារដ្ឋចំនួនប្រាំដែលមិនត្រូវបានប្រកាសដំបូងនៅក្នុងការប្រកាសខែមេសារបស់ VinFast ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តរបស់ Nissan មួយម៉ូដែលនេះ បំបែកឯតទគ្គកម្មពិភពលោកពី Guinness World Record

[បរទេស] Nissan បានសម្រេចចិត្តអនុញ្ញាតយករថយន្ត Nissan Qashqai ស៊េរីថ្មីចុងក្រោយ ទៅចូលរួមក្នុងការទម្លាក់ពីរថយន្តស្ទូចខ្ពស់បំផុតមិនធ្លាប់មាន គឺកំពស់ ៦៥ ម៉ែត្រ ក្នុងប្រទេសបារាំង ដោយបានបំបែកឯតទគ្គកម្មពិភពលោក (Guinness World Record) ។

ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុននេះនិយាយថា យុទ្ធនាការផ្សាយពាណិជ្ជកម្មនេះ មានគោលបំណងដាស់ស្មារតីនៃ “ការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ជាប្រវត្តិសាស្ត្រ” របស់ម៉ូដែល Qashqai ។

គួរបញ្ជាក់ផងដែរថា ក៏មានរថយន្តផ្សេងទៀតដូចជា GMC Jimmy ក៏ធ្លាប់បានទំម្លាក់រថយន្តពីលើស្ពាននៅក្នុងឆ្នាំ ១៩៩២ តែមិនទទួលបានកំណាត់ត្រាពិភពលោកពី Guinness World Record នោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Xpander ស៊េរីឆ្នាំ២០២៤ អាប់ឌែតថ្មី ចេញលក់នៅទីផ្សារប្រទេសម៉ាឡេសុី ជាមួយតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការចេញលក់ជាផ្លូវការនូវរថយន្ត Mitsubishi Xpander ស៊េរីឆ្នាំ២០២៤ អាប់ឌែតថ្មី ជាមួយតម្លៃលក់ចាប់ពី ២៤​ ១៥០ ដុល្លារ ក្នុងទីផ្សារប្រទេសម៉ាឡេសុី។

Mitsubishi Xpander ស៊េរីឆ្នាំ២០២៤ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៤សេះ និងកម្លាំងរមួល ១៤១ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៤វគ្គ និងប្រព័ន្ធបើកបរប៉ុង១ FWD។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤៧៥ ម.ម ទទឹង ១ ៧៣០ ម.ម កម្ពស់ ១ ៧៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៧៥ ម.ម ប្រើប្រាស់ភាសាការរចនាបែបអំណាចដោយមានប៉ាណាមុខរាងជាសំណាញ់ សំណុំចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិរាងជាអក្សរ T ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ រថយន្តនេះ មានបំពាក់កុងទ័រឌីជីថលទំហំ ៤,២អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto និងមានបំពាក់ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ក៏ដូចជារន្ធ USB ចំនួន៣ កន្លែងសាកថ្មឥតខ្សែ រន្ធសម្លេងចំនួន ៦ចំនុច និងប្រព័ន្ធ ADAS ជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+