ផ្ទាំងផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាលប្រទេសចិន ចង់ឲ្យក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួនត្រូវតែផលិតផ្នែកបច្ចេកវិទ្យា EV សំខាន់ៗនៅក្នុងស្រុកទាំងអស់

[បរទេស] យោងតាមគេហទំព័រ Bloomberg បានឲ្យដឹងថា រដ្ឋាភិបាលប្រទេសចិនបានលើកទឹកចិនយ៉ាងមុតមាំទៅកាន់ក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួនឱ្យប្រាកដថាផ្នែកសំខាន់ៗ រួមទាំងបច្ចេកវិទ្យារថយន្តអគ្គិសនីសុទ្ធនឹងត្រូវផលិតក្នុងស្រុក ហើយបន្ទាប់មកបញ្ជូនសម្រាប់ការផ្គុំចុងក្រោយនៅក្នុងទីផ្សារគោលដៅរបស់ពួកគេ។

ក្នុងនោះ មានក្រុមហ៊ុនផលិតរថយន្តមួយចំនួនដូចជា GWM បានអនុវត្តយុទ្ធសាស្ត្រនេះរួចមកហើយ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុនមួយនៅក្នុងប្រទេសម៉ាឡេស៊ី ។

លើសពីនេះ ក្រសួងពាណិជ្ជកម្មប្រទេសចិន បានប្រាប់ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកថា មិនត្រូវធ្វើការវិនិយោគជាមួយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសឥណ្ឌានោះទេ ប៉ុន្តែក្រុមហ៊ុនកំពុងព្យាយាមបណ្តាក់ទុនទៅកាន់ទីផ្សារប្រទេសទួរគីវិញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VinFast ប្រកាសចេញលក់ឡានអគ្គិសនីខ្នាតតូច VF3 នៅហ្វីលីពីនជាមួយតម្លៃខ្ទង់ ១មុឺនដុល្លារ សាកម្តងរត់បាន ២០០គ.ម

xr:d:DAFl3a95aHA:4,j:4544525501329793829,t:23061505

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តVinFast បានធ្វើការប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីខ្នាតតូច VinFast VF3 ជាមួយតម្លៃលក់ខ្ទង់ ១៤ ២០០ដុល្លារ ក្នុងទីផ្សារប្រទេសហ្វីលីពីន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៣ ១៩០ ម.ម ទទឹង ១ ៦៧៩ ម.ម កម្ពស់ ១ ៦២២ ម.ម និងប្រវែងគម្លារកង់-មុខក្រោយ ២ ០៧៥ ម.ម ទទួលបានការរចនាផ្នែកខាងក្រៅជាមួយប៉ាណាមុខអូសកាត់ដោយរបាមានឡូហ្គោលនៅចំកណ្តាល ជាប់ចង្កៀងប្រភេទ LED ចំណែលផ្នែកចំហៀងប្រើប្រាស់នៅទ្វារ ២ ថាសកង់ទំហំ ១៦អ៊ីញ ខណៈផ្នែកខាងក្រោយប្រើប្រាស់ចង្កៀង LED និងរបាអូសកាត់មានឡូហ្គោនៅចំកណ្តាល។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ VinFast VF3 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង១ RWD អាចផលិតកម្លាំងបាន ៤៣ សេះ និងកម្លាំងរមួល ១១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៨,៦៤ គីឡូវ៉ាត់ម៉ោង បើករបានចម្ងាយខ្ទង់ពី ២១០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយការសាកថ្មល្បឿនលឿនអាចសាកបានពី ១០ ទៅ ៧០ភាគរយ ប្រើរយៈពេល ៣៦ នាទីប៉ុណ្ណោះ។

ចំពោះនៅផ្នែកខាងក្នុងវិញ មិនមានបំពាក់គ្រឿងសម្ភារៈពិសេសអ្វីនោះឡើយទេ ពោលមានតែអេក្រង់ Touchscreen ទំហំ ១០អ៊ីញតែមួយប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិត និងផ្គត់ផ្គង់រថយន្តរបស់ប្រទេសចិនជិត ៩០០ក្រុមហ៊ុន សម្រុកទៅពិព័រណ៍រថយន្តក្នុងប្រទេសអាល្លឺម៉ង់

[បរទេស] ក្រុមហ៊ុនផ្គត់ផ្គង់រថយន្ត និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិនចំនួនដល់ទៅ ៨៦០ ក្រុមហ៊ុន បានសម្រុកទៅកាន់ពិព័រណ៍ពាណិជ្ជកម្ម Automechanika ដែលកំពុងធ្វើឡើងនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ។

ក្នុងនោះក្រុមហ៊ុនផលិតរថយន្តរបស់ចិន រួមមាន BYD, Geely, Hongqi និង GAC រួមទាំងមួយចំនួនផ្សេងទៀត បានដាក់តាំងបង្ហាញរថយន្តជាមួយនឹងគ្រឿងបរិក្ខារបន្ថែមនៅក្នុងព្រឹត្តិការណ៍នេះ ដោយផ្តោតទៅលើអ្នកផ្គត់ផ្គង់ឧស្សាហកម្មរថយន្ត ដែលជាប្រធានបទសំខាន់របស់ Automechanika ដែលឆ្លាស់គ្នាជាមួយនឹងកម្មវិធី Frankfurt motor show ។

គួរបញ្ជាក់ផងដែរថា វិស័យរថយន្តរបស់ប្រទេសចិនកំពុងវិនិយោគយ៉ាងខ្លាំងក្នុងការពង្រីកនៅក្រៅប្រទេស ទោះបីអឺរ៉ុប និងអាមេរិកខាងជើងបានដំឡើងរបាំងពាណិជ្ជកម្មដើម្បីរារាំងលំហូរនៃរថយន្តអគ្គិសនីដែលផលិតនៅក្នុងប្រទេសចិនក៏ដោយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិន ថា ការលក់រថយន្តរបស់ពួកគេកំពុងឈានទៅរកការធ្លាក់ចុះ ៣ខែជាប់គ្នា

កាលពីពេលថ្មីៗនេះ បើយោងតាមសមាគមផលិតរថយន្តរបស់ប្រទេសចិន បាននិយាយថា ការលក់រថយន្តរបស់ពួកគេនៅក្នុងខែសីហា នៃឆ្នាំ២០២៤ នេះ មានការធ្លាក់ចុះចំនួន ៥ភាគរយ បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ដែលការលក់សរុបមានប្រហែល ២,៤ លានគ្រឿងប៉ុណ្ណោះ។

លើសពីនេះទៅទៀត ការលក់រថយន្តនៅក្នុងប្រទេសចិនមានការធ្លាក់ចុះជាខ្លាំងដោយបន្តធ្លាក់ចុះ ៣ខែជាប់គ្នា។ ចំពោះការ​ធ្លាក់​ចុះ​នេះ​ បណ្តាលមកពីបញ្ហាចម្បង​នៃ​តម្រូវ​ការ​ក្នុង​ស្រុក​មានភាពមិនទៀងទាត់ សេដ្ឋកិច្ច​ធ្លាក់​ចុះ ប៉ុន្តែ​ការ​នាំ​ចេញ​បាន​កើន​ឡើង។

ក្នុងនោះការ​លក់រថយន្តនៅក្នុង​ស្រុក​បាន​ធ្លាក់​ចុះចំនួន ១០ភាគរយ ស្របពេលការនាំចេញរថយន្តសរុបទៅលក់នៅបរទេសបានកើនឡើងចំនួន ២៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានចំនួន ៥១១ ០០០គ្រឿង។ ហើយតម្រូវការនៃរថយន្ត New Energy Vehicles (NEVs) បានកើនឡើងចំនួន ៣០ភាគរយ ដែលរួមបញ្ជូលនូវរថយន្ត Battery-Only Electric Vehicles (BEVs), Plug-In Hybrid Electric Vehicles (PHEVs) និងរថយន្ត Fuel Cell Vehicles (FCVs)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Mitsubishi Triton ស៊េរីថ្មីចុងក្រោយ ចេញលក់នៅវៀតណាម ជាមួយតម្លៃលក់ចាប់ពីក្រោម ៣មុឺនដុល្លារ ដល់ជិត ៤មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ប្រចាំនៅទីផ្សារប្រទេសវៀតណាម បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តភីកអាប់ Mitsubishi Triton ស៊េរីថ្មីចុងក្រោយ ឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ២៦ ៦៨៥ ដុល្លារ ដល់ ៣៧ ៦៤៥ ដុល្លារ ។

ភីកអាប់នេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ ប្រភេទ MIVEC ជំនួយដោយ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ២ និងមានរបៀបបើកបរចំនួន ៧របៀប ។

Mitsubishi Triton ស៊េរីឆ្នាំ ២០២៤ នេះស្ថិតនៅក្នុងជំនាន់ទី ៦ មានប្រវែងតួខ្លួនសរុប ៥ ៣២០ ម.ម ទទឹង ១ ៨៦៥ ម.ម កំពស់ ១ ៧៩៥ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៣០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២២២ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ គឺនៅតែប្រើប្រាស់ភាសារចនា Dynamic Shield ប៉ាណារាងជាសំណាញ់ ជាប់សងខាងដោយសំណុំចង្កៀងប្រភេទ LED ប្រើប្រាស់នៅថាសកង់ទំហំចាប់ពី ១៦-១៨ អ៉ីញ ផ្នែកខាងក្រោយមានចង្កៀង LED រាងជាអក្សរ T និងឃ្លុបក្រោយមានប្រវែង ៨២០ ម.ម ។

ចំពោះនៅផ្នែក​ខាងក្នុង​​នៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មាន LCD ទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ។ លក្ខណ:ពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតប្រើខ្សែរ កៅអីស្រោបដោយស្បែក អាចលៃតម្រូវបាន ៨ របៀបសម្រាប់អ្នកបើកបរ, ឧបករណ៍បំពងសំឡេង ៦ ចំនុច និងជាពិសេសទទួលបាននូវប្រព័ន្ធ Active Stability & Traction Control ដែលជួយដល់ការរក្សាលំនឹងនៅផ្លូវកោងផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សហភាពអឺរ៉ុបកាត់បន្ថយពន្ធលើរថយន្តនាំចូលពីប្រទេសចិនជាលើកទី ២

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមព័ត៌មានមួយបានឲ្យដឹងថា សហភាពអឺរ៉ុបបានធ្វើការកែប្រែសម្រួលទៅលើការកាត់បន្ថយពន្ធបន្ថែមសម្រាប់រថយន្តដែលនាំចូលពីប្រទេសចិន ។

សម្រាប់ការកាត់បន្ថយពន្ធលើកនេះ ជាលើកទី ២ គឺធ្វើឡើងសម្រាប់ក្រុមហ៊ុនចំនួន ២ រួមមាន ក្រុមហ៊ុនផលិតរថយន្ត Tesla បន្ថយពី ៩% មកត្រឹម ៧,៨% និងក្រុមហ៊ុន Geely បន្ថយពី ១៩,៣% មកត្រឹម ១៨,៨% ។

ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតដែលបានសហការរួមទាំង Chery និង Nio នឹងកំណត់ពន្ធ ២០,៧% ហើយពន្ធនីមួយៗគឺស្ថិតនៅលើពន្ធគយ ១០% ធម្មតាដែលដាក់លើរថយន្តនាំចូល ដែលមានន័យថាពួកគេអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រាក់ចំណេញរបស់អ្នកផលិតរថយន្ត។

គួរបញ្ជាក់ផងដែរថា ទាក់ទងទៅនឹងកំណត់ពន្ធនេះ បានធ្វើឲ្យប្រទេសចិន​មិន​សប្បាយចិត្ត  ហើយ​ចង់​ចរចា​រក​ដំណោះស្រាយ​ជាមួយ សហភាពអឺរ៉ុបផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Toyota ជាប់ឈ្មោះជាក្រុមហ៊ុនលេខ១ ដែលលក់រថយន្តបានច្រើនជាងគេនៅលើពិភពលោក

យោងតាមទិន្នន័យពី Yiche បានបង្ហាញថា នៅក្នុងខែកក្កដានៃឆ្នាំ២០២៤ នេះ ក្រុមហ៊ុន Toyota គឺជាក្រុមហ៊ុនទី១ ដែលលក់រថយន្តបានច្រើនជាងគេ ពោលលក់បានចំនួន ៦៥១ ​២០០ គ្រឿង ខណៈក្រុមហ៊ុន Volkswagen ឈរក្នុងលំដាប់លេខ២ ហើយក្រុមហ៊ុន BYD ស្ថិតក្នុងចំណាត់ថ្នាក់ទី៣ ក្នុងនាមជាមួយក្រុុមហ៊ុនដែលលក់រថយន្តបានច្រើនជាងគេនៅលើពិភពលោកក្នុងខែកក្កដា។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះក្រុមហ៊ុនផលិតរថយន្តទាំង១០ ដែលលក់រថយន្តបានច្រើនជាងគេនៅក្នុងខែកក្កដា៖

១) ក្រុមហ៊ុន​ Toyota លក់បានចំនួន ៦៥១ ​២០០ គ្រឿង

២) ក្រុមហ៊ុន Volkswagen លក់បានចំនួន ៣៤៦ ​២០០ គ្រឿង

៣) ក្រុមហ៊ុន BYD លក់បានចំនួន ៣១៥ ​៦០០ គ្រឿង

៤) ក្រុមហ៊ុន Honda លក់បានចំនួន ២៨០ ​៨០០ គ្រឿង

៥) ក្រុមហ៊ុន Ford លក់បានចំនួន ២៦៥ ៤០០ គ្រឿង

៦) ក្រុមហ៊ុន Hyundai លក់បានចំនួន ២៤៥ ៩០០ គ្រឿង

៧) ក្រុមហ៊ុន Suzuki លក់បានចំនួន ២២៨ ៤០០ គ្រឿង

៨) ក្រុមហ៊ុន Nissan លក់បានចំនួន ២១៨ ៣០០ គ្រឿង

៩) ក្រុមហ៊ុន Kia លក់បានចំនួន ១៩៩ ០០០ គ្រឿង

១០) ក្រុមហ៊ុន Chevrolet លក់បានចំនួន ១៩៨ ៦០០ គ្រឿង

បើទោះបីជាការលក់ក្នុងខែកក្កដាទទួលបានចំណាត់ថ្នាក់ខ្ពស់ក៏ដោយ ប៉ុន្តែក្រុមហ៊ុនមួយនេះ នៅតែរក្សាតំណែងរបស់ខ្លួនដោយទទួលបានចំណាត់ថ្នាក់លេខ១ ដដែលក្នុងនាមជាក្រុមហ៊ុនដែលលក់រថយន្តបានច្រើនជាងគេក្នុងរយៈពេល ៧ខែចុងក្រោយ នៃឆ្នាំ២០២៤នេះ ពោលលក់បានសរុបចំនួន ៤ ៥៩៤ ០០០ គ្រឿង ខណៈពេលដែលក្រុមហ៊ុន Volkswagen ស្ថិតនៅចំណាត់ថ្នាក់លេខ២ ហើយក្រុមហ៊ុន BYD ស្ថិតក្នុងចំណាត់ថ្នាក់លេខ៨៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla បញ្ចេញប៉ាតង់ថ្មីទៅលើប្រព័ន្ធសាកថ្មរថយន្តអគ្គិសនីសុទ្ធដោយឥតប្រើខ្សែ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការដាក់បង្ហាញចេញនៅរូបភាពប៉ាតង់ទាក់ទងទៅនឹងប្រព័ន្ធសាកថ្មរថយន្តអគ្គិសនីសុទ្ធឥតប្រើខ្សែសម្រាប់នៅផ្ទះ គ្រោងនឹងដាក់ឲ្យប្រើប្រាស់នាពេលខាងមុខ ។

សម្រាប់ការសាក​ឥត​ខ្សែ​ដោះស្រាយ​មិន​មែន​ជា​បញ្ហា​ធំ​នោះ​ទេ ដោយសារតែគ្រាន់តែជួយកាត់បន្ថយតម្រូវការក្នុងការយកខ្សែឆ្នាំងសាកដោតទៅរថយន្តរបស់អ្នក ដែលមិនមែនជាកិច្ចការពិបាក ឬចំណាយពេលច្រើននោះទេ។ ទោះជាយ៉ាងណាក៏ដោយ Tesla ធ្លាប់បាននិយាយអំពីការធ្វើស្វ័យប្រវត្តិកម្មភារកិច្ច ដើម្បីត្រៀមខ្លួនសម្រាប់បច្ចេកវិទ្យាបើកបរដោយខ្លួនឯង។ ប្រសិនបើរថយន្តអាចបើកបរដោយខ្លួនឯង នោះសម្រាប់ពួកគេអាចសាកថ្មដោយខ្លួនឯងបានផងដែរ ។

ជាមួយគ្នានេះ វាក៏មានបញ្ហានៃប្រសិទ្ធភាពផងដែរ ដោយការសាកឥតប្រើខ្សែមានការប៉ះពាល់ខ្ពស់ជាងការសាកថ្មតាមខ្សែ ប៉ុន្តែដំណោះស្រាយថ្មីៗមួយចំនួន ដូចជាការអនុលោមតាមម៉ាញេទិក គឺមានប្រសិទ្ធភាពប្រហែល ៩៥ ភាគរយដូចការសាកតាមខ្សែ។

គួរបញ្ជាក់ផងដែរថា អស់រយៈពេលជាច្រើនឆ្នាំ Tesla បានពេញចិត្តក្នុងការប្រើមនុស្សយន្តស្វ័យប្រវត្តិជំនួសឲ្យការសាកឥតខ្សែដើម្បីសម្រេចកិច្ចការនេះ ប៉ុន្តែអ្វីៗកំពុងផ្លាស់ប្តូរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD M6 ស៊េរីឆ្នាំ២០២៤ ចេញលក់នៅថៃ តម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់នបង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនី BYD M6 ស៊េរីឆ្នាំ២០២៤ ប្រភេទ MPV ខ្នាតតូច ៦កៅអី ដែលមានតម្លៃលក់ចាប់ពី ២៣ ២០០ ដុល្លារ ដល់ ២៦ ០០០ ដុល្លារ ក្នុងទីផ្សារប្រទេសថៃ។

រថយន្តអគ្គិសនី BYD M6 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 architecture មានប្រវែងតួខ្លួនសរុប ៤ ៧១០ ម.ម ទទឹង ១ ៨១០ ម.ម កម្ពស់ ១ ៦៩០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង១ FWD អាចផលិតកម្លាំងបាន ១៦៣ សេះ និង ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៥៥,៤ និង ៧១,៨ គីឡូវ៉ាត់ម៉ោង បើករបានចម្ងាយខ្ទង់ពី ៤២០ ទៅ ៥៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយការសាកថ្មល្បឿនលឿន ១១៥វ៉ាត់ អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ២៨ នាទីប៉ុណ្ណោះ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានបំពាក់ដោយប៉ាណាមុខបិតជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៊ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងដំបូលកញ្ចក់ Panoramic sunroof ទំហំធំ កន្លែងសាកថ្មឥតខ្សែ ម៉ាសុីនត្រជាក់ ២ចំនុច និងប្រព័ន្ធ ADAS ជាច្រើនរួមមាន ពោងសុវត្ថិភាព ៦ចំនុច blind spot និងហ្វ្រាំងអូតូ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានកំពូលកម្លាំងរបស់ Bentley ប្រើ Hybrid អាចជិះ ៨០០គីឡូម៉ែត្រ តម្លៃខ្ទង់ ២២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Bentley បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តកំពូលកម្លាំង Bentley Flying Spur ស៊េរីឆ្នាំ ២០២៥ ប្រភេទ Hybrid ជាមួយតម្លៃលក់រំពឹងថា ២២០ ០០០ ដុល្លារនៅទីផ្សារចក្រភពអង់គ្លេស ។

រថយន្តប្រភេទ sedan នេះបំពាក់ដោយប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីន V8 ចំណុះ ៤,០លីត្រ twin-turbocharged និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៧៧១ សេះ និងកម្លាំងរមួល ១០០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៥,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧៥គីឡូម៉ែត្រ ខណៈរួមបញ្ចូលគ្នារវាងសាំង និងអាគុយអាចបើកបរបានចម្ងាយ ៨២៩ គីឡូម៉ែត្រ ។

សម្រាប់រូបរាងនិងការឌីស្សាញផ្នែកខាងក្រៅ រថយន្តនេះទទួលបានប៉ាណា និងកាងមុខត្រូវបានឌីស្សាញថ្មី ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២២អ៉ីញថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញបានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ថ្មី អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែកសាកថ្មឥតប្រើខ្សែ និងជម្រើសឧបករណ៍បំពងសំឡេងម៉ាក B&O ១៩ចំនុច ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+