ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! ឡាន MPV អគ្គិសនី MG Windsor សាកម្តងរត់បានជិត ៥០០ គ.ម ឯតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត MG Motor India បានធ្វើការប្រកាសដាក់បង្ហាញបញ្ចេញជាផ្លូវការនូវរថយន្តអគ្គិសនី MG Windsor ប្រភេទ MPV ដែលមានតម្លៃលក់ចាប់ពី ២៣ ៨០០ ដុល្លារ ដល់ ៣០ ០០០ ដុល្លារ ក្នុងទីផ្សារប្រទេសឥណ្ឌាផ្ទាល់។

រថយន្តអគ្គិសនី MG Windsor ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ វិលកង់មុខ ផលិតកម្លាំងបាន ១៣៦ សេះ និងកម្លាំងរមួល ២០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣៧,៩ និង ៥០,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ពី ៤០០ ទៅ ៤៦០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។

ចំពោះការឌីស្សាញផ្នែកខាងក្រៅមានភាពទាន់សម័យ បំពាក់ដោយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយរចនាថ្មីប្លែកប្រភេទ LED  កាងរន្ធខ្យល់ទំហំធំល្មម ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៨អ៊ីញ និងដៃទ្វារប្រភេទអគ្គិសនី។

ខណៈនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ អំពូល ambient lighting ដំបូលកញ្ជក់ panoramic sunroof រួមជាមួយមុខងារទម្លាក់ទម្លើងកៅអីមុខ-ក្រោយ។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរជាច្រើនដូចជា ពោងសុវត្ថិភាពចំនួន ៦ចំនុច មុខងារគ្រប់គ្រងលំនឹងឡាន មុខងារត្រួតពិនិត្យសម្ពាធសំបកកង់ ហ្វ្រាំងអូតូ និងកាមេរ៉ា ៣៦០ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អត់ទាន់ចូលផលិតកម្មផង រថយន្ត Xpeng មួយនេះ ទទួលបានការបញ្ជាទិញទុនមុន ៣ពាន់គ្រឿងបាត់

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Xpeng AeroHT រួមជាមួយយន្តហោះប្រភេទ helicopter ដែលមានតម្លៃលក់ចាប់ពី ២៨០ ០០០ ដុល្លារនៅទីផ្សារប្រទេសចិន ខណៈពេលនេះទទួលបានការកក់ទុនមុនដល់ទៅ ៣ ពាន់គ្រឿង មុនពេលចេញលក់ជាផ្លូវការ ។

Land Aircraft Carrier ជាប្រភេទអគ្គិសនី ធ្វើការជាមួយម៉ាស៊ីនសាំង (EREV) និងអាគុយដែលអាចបើកបរបានចម្ងាយដល់ទៅ ១០០០ គីឡូម៉ែត្រនៅសាកថ្មពេញម្តង គាំទ្រដោយបច្ចេកវិទ្យា 800volt អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ១៨នាទីប៉ុណ្ណោះ ។

ជាមួយគ្នាេនះ ក្រុមហ៊ុន Xpeng បានបង្ហាញថាខ្លួនបានបញ្ចប់កិច្ចសន្យាសហប្រតិបត្តិការជាមួយជំរុំហោះហើរជាង ៧០ ដើម្បីបង្កើតប្រព័ន្ធអេកូសម្រាប់រថយន្តហោះហើររបស់ខ្លួន។ លើសពីនេះ ក្រុមហ៊ុនបានរៀបរាប់ថា ខ្លួននឹងផ្តល់ជូនអ្នកប្រើប្រាស់នៅដំណោះស្រាយប្រតិបត្តិការហោះហើរដ៏ពេញលេញនាពេលអនាគត។ ទាំងនេះនឹងរួមបញ្ចូលការគាំទ្រជើងហោះហើរ សេវាកម្មអ្នកប្រើប្រាស់ និងការទិញរថយន្ត។ Xpeng AeroHT ក៏បានលើកឡើងផងដែរថា ខ្លួននឹងជ្រើសរើសដៃគូសម្រាប់ការបណ្តុះបណ្តាលអ្នកប្រើប្រាស់ និងសម្រាប់ផលិតរថយន្តហោះហើរផងដែរ ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តនេះ ក្រុមហ៊ុនផលិរថយន្ត Xpeng គ្រោងនឹងចូលផលិតកម្មនៅឆ្នាំ ២០២៥ ជាមួយផលិតកម្មដល់ទៅ ១០ ០០០ គ្រឿងក្នុងមួយឆ្នាំ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ប្រទេសថៃ បើកការបញ្ជាទិញ HR-V ស៊េរីឆ្នាំ ២០២៥ ប្រភេទ hybrid

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅទីផ្សារប្រទេសថៃបានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda HR-V ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី ប្រភេទ Hybrid ជាមួយការបើកការបញ្ជាទិញទុកមុន គ្រោងនឹងចេញលក់ជាផ្លូវការនៅខែវិឆ្ឆិកា ឆ្នាំ ២០២៤។

Honda HR-V ថ្មីនេះ ដំណើរការដោយប្រព័ន្ធ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ១២៩ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT ជាមួយកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រ/១០០ គីឡូម៉ែត្រ ។

រថយន្តនេះ ទទួលបានប៉ាណាមុខឌីស្សាញឡើងវិញ កាងខាងមុខមានការកែប្រែការទទួលទានទាប រួមទាំងចង្កៀងមុខ-ក្រោយប្រភេទ LED ដែលបានធ្វើឲ្យប្រសើរឡើងជាងមុន ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ព្រមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ។ លើសពីនេះ ក៏ទទួលបានអាប់ដេតទៅលើប្រព័ន្ធសុវត្ថិភាពទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Big Dog ជំនាន់ថ្មី សេរ៊ីឆ្នាំ២០២៥ ប្រើ Hybrid ជិះ ១០០គ.ម សុីប្រេង ២លីត្រ

[ទីផ្សារបរទេស] ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Haval បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Haval H7 ឫ Big Dog ជំនាន់ថ្មី សេរ៊ីឆ្នាំ២០២៥ ដែលជារថយន្តប្រភេទ SUV ៥កៅអី ក្នុងទីផ្សារប្រទេសអូស្រ្តាលី ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់បង្ហាញនូវឡើយទេ។

ទាក់ទងទៅនឹងផ្នែកម៉ាសុីន Haval H7 ដំណើរការដោយ៖

  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២២៨ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ និងជម្រើសប្រព័ន្ធបើកបរប៉ុង១ FWD និងប៉ុុង២ AWD។
  • ម៉ាស៊ីនកូនកាត់ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងសរុបបាន ២៤០ សេះ ផ្គួបជាមួយអាគុយទំហំ ១៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០៥គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងមានកម្រិតសុីប្រេង ១,៩លីត្រ ក្នុង ១០០គីឡូម៉ែត្រ។

សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅ រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧០៥ ម.ម ទទឹង ១ ៩០៨ ម.ម កម្ពស់ ១ ៨៧០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨១០ ម.ម បំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំរចនាដោយរបាក្រូម៉េផ្តេករួមជាមួយឡូហ្គូលអក្សរ Haval នៅផ្នែកកណ្តាលអបដោយចង្កៀងមុខរចនាមូលប្រភេទ LED ព្រមទាំងថាសកង់ស្ព័រ ក៏ដូចជាចង្កៀងក្រោយ LED រចនាបែបបញ្ឈរផងដែរ ជាមួយរូបរាងដ៏អំណាច និងហាប់ណែន។

ចំពោះនៅផ្នែកខាងក្នុងវិញក៏ត្រូវបានឌីស្សាញថ្មី ដោយបានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ រួមទាំងដៃចង្កូតឌីស្សាញថ្មី អេក្រង់ head-up display ដំបូលកញ្ជក់ panoramic sunroof ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធជំនួយការបើកបរជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota និង Lexus ឈរលើកំពូលតារាងជាក្រុមហ៊ុនមានរថយន្តមួយទឹកដ៏គួរឲ្យទុកចិត្តជាងគេបំផុត

[បរទេស] យោងតាមគេហទំព័រ Consumer Reports ដែលជាទស្សនាវដ្តីដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក បានធ្វើការដាក់បង្ហាញចេញនៅចំណាត់ថ្នាក់ក្រុមហ៊ុនដែលមានរថយន្តមួយទឹកដែលប្រើលើសពី ៥ ឆ្នាំ ទៅដល់ ១០ឆ្នាំ ដ៏គួរឲ្យទុកចិត្តជាងគេ ខណៈក្រុមហ៊ុន Lexus និង Toyota បានឈរលើកំពូលតារាងនេះ ។

ខាងក្រោមនេះ ជាក្រុមហ៊ុនទាំង ១០ ទទួលបានពិន្ទុខ្ពស់ជាងគេដែលមានរថយន្តមួយទឹកដ៏គួរឲ្យទុកចិត្តជាងគេ៖

១០) Mercedes-Benz ទទួលបាន ៤៣/១០០ ពិន្ទុ

៩) Nissan ទទួលបាន ៤៥/១០០ ពិន្ទុ

៨) Subaru ទទួលបាន ៤៦/១០០ ពិន្ទុ

៧) BMW ទទួលបាន ៤៦/១០០ ពិន្ទុ

៦) Buick ទទួលបាន ៤៧/១០០ ពិន្ទុ

៥) Honda ទទួលបាន ៥៥/១០០ ពិន្ទុ

៤) Acura ទទួលបាន ៥៧/១០០ ពិន្ទុ

៣) Mazda ទទួលបាន ៥៩/១០០ ពិន្ទុ

២) Toyota ទទួលបាន ៧២/១០០ ពិន្ទុ

១) Lexus ទទួលបាន ៧៥/១០០ ពិន្ទុ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! នាយករដ្ឋមន្ត្រីរបស់ប្រទេសកាណាដា ថា នឹងយកពន្ធ ១០០ភាគរយ លើរថយន្តដែលនាំចូលពីប្រទេសចិន

[បរទេស] កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីរបស់ប្រទេសកាណាដា លោក Justin Trudeau បានប្រកាសថា ប្រទេសកាណាដានឹងយកពន្ធ ១០០ភាគរយ លើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន ក្នុងគោលបំណងដើម្បីការពារឧស្សាហកម្មរថយន្តក្នុងស្រុករបស់ខ្លួន ពីការប្រកួតប្រជែងរបស់ក្រុមហ៊ុនផលិតរថយន្តបរទេស ជាពិសេសក្រុមហ៊ុនផលិតរថយន្តប្រទេសចិន។

ចំពោះការអនុវត្តពន្ធថ្មីនេះ ត្រូវបានមើលឃើញថា ជាផ្នែកមួយនៃការឆ្លើយតបបែបការពារឧស្សាហកម្មក្នុងស្រុកពីការបង្ហូរទុនចូលពីសំណាក់ក្រុមហ៊ុនបរទេស ជាពិសេសការនាំចូលរថយន្តអគ្គិសនីរបស់ប្រទេសចិន។ ទោះបីជាការដាក់ពន្ធថ្មីនេះ បានបង្ហាញពីបំណងល្អក្នុងការការពារការងារ និងផលិតផលក្នុងស្រុកក៏ដោយ ក៏មានការពិភាក្សាជាច្រើនបាននិយាយថា ការធ្វើបែបនេះ នឹងបង្កជាផលប៉ះពាល់ដ៏ធ្ងន់ធ្ងរសម្រាប់អ្នកប្រើប្រាស់របស់ខ្លួនទៅវិញទេ ដោយការដាក់ពន្ធនេះនឹងធ្វើឱ្យតម្លៃរថយន្តអគ្គិសនីដែលនាំចូលអាចនឹងកើនឡើងតម្លៃយ៉ាងខ្លាំង ដែលបណ្តាលឱ្យអ្នកប្រើប្រាស់ត្រូវបង់ប្រាក់បន្ថែមដើម្បីទិញរថយន្តទាំងនោះ។ គួរបញ្ជាក់ថា ការអនុវត្តពន្ធនេះនឹងចូលជាធរមាននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ នេះសម្រាប់អនុវត្តចំពោះនាំចូលរថយន្តអគ្គិសនី និងរថយន្តផ្សេងទៀតពីសំណាក់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន ជាពិសេសក្រុមហ៊ុន BYD។

គួរឲដឹងថា BYD គឺជាក្រុមហ៊ុនផលិតរថយន្តរថយន្តអគ្គិសនីដ៏ឈានមុខគេ និងជាម៉ាកយីហោមួយដ៏ល្បីល្បាញក្នុងការផលិតរថយន្តអគ្គិសនី ហើយថ្មីៗនេះកំពុងទទួលបានការគាំទ្រខ្លាំងនៅក្នុងប្រទេសម៉ិកស៊ិកូ និងមានបំណងប៉ុនប៉ងនាំយករថយន្តអគ្គិសនីរបស់ខ្លួនចូលទៅលក់នៅក្នុងទីផ្សារប្រទេសកាណាដា ទើបធ្វើឲនាយករដ្ឋមន្ត្រីរបស់ប្រទេសកាណាដា លោក Justin Trudeau សម្រេចអនុវត្តច្បាប់ថ្មីនេះដើម្បីការពារវិស័យឧស្សាហកម្មរថយន្តក្នុងស្រុក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dodge ដាក់លក់ម៉ូដែលពិសេសប្រើម៉ាស៊ីន V8 Supercharged ជាមួយតម្លៃ ១១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Dodge បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Dodge Durango SRT Hellcat Hammerhead ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ១១៣ ៧២០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

 

រថយន្តនេះដំណើរការដោយម៉ាស៊ីន V8 ចំណុះ ៦,២ លីត្រ supercharged អាចផលិតកម្លាំងបាន ៧១០ សេះ និងកម្លាំងរមួល ៨៧៤ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៣,៥វិនាទី ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅរបស់នេះ មានប៉ាណា រួមទាំងរន្ធខ្យល់រាងជាសំណាញ់ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញស្រោបដោយកាបូន ជាមួយដុំហ្រ្វាំង six-piston Brembo ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ ឧបករណ៍បំពងសំឡេងម៉ាក Harman Kardon ១៩ ចំនុច និងដំបូលកញ្ចក់ Panoramic sunroof ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាមេរិកបានស្នើសុំដាក់ចេញច្បាប់ថ្មីទៅលើរថយន្តប្រភេទភីកអាប់ និង SUV

[បរទេស] យោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិរបស់សហរដ្ឋអាមេរិកហៅកាត់ថា (NHTSA) បានស្នើសុំដាក់ចេញច្បាប់ថ្មីទៅលើរថយន្តប្រភេទភីកអាប់ និង SUV កំណាត់ការតេស្តឲ្យកាន់តែមានសុវត្ថិភាពសម្រាប់អ្នកថ្មើរជើងទៅលើប្រព័ន្ធសុវត្ថិភាពការពារពីការបុកប៉ះផ្នែកខាងមុខ ។

ក្នុងនោះ NHTSA បានជឿជាក់ថាអ្នកស្លាប់ដោយសារបុកប៉ះផ្នែកខាងមុខបានកើនឡើង ៣៣% ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ។ ច្បាប់ដែលបានស្នើឡើងនឹងកំណត់ស្តង់ដារថ្មីដើម្បីកាត់បន្ថយការរងរបួសសម្រាប់អ្នកថ្មើរជើងក្នុងការប៉ះទង្គិចគ្នានៅខាងមុខ ដោយតម្រូវឲ្យរថយន្តទាំង ២ប្រភេទនេះ កែទម្រង់ឡើងវិញនៅការឌីស្សាញផ្នែកខាងមុខរួមមាន គម្របម៉ាស៊ីន, ប៉ាណា រួមទាំងកាងការពារ ។ លើសពីនេះ រថយន្តក៏តម្រូវឲ្យធ្វើតេស្តផងដែរ ។

ជាមួយគ្នានេះ អ្នកគ្រប់គ្រង NHTSA លោក Sophie Shulman បាននិយាយថា “យើងមានវិបត្តិនៃការស្លាប់តាមផ្លូវ ហើយវាកាន់តែអាក្រក់ទៅៗក្នុងចំណោមអ្នកដែលងាយរងគ្រោះដូចជាអ្នកថ្មើរជើង” ។ ដោយសារស្លាប់របស់អ្នកថ្មើរជើងបានកើនឡើង ៥៧% ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២២ ស្មើនឹងចំនួនចាប់ពី ៤ ៧៧៩ នាក់ ទៅ ៧៥២២ នាក់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Kia Niro ស៊េរីឆ្នាំ២០២៥ ប្រភេទ Hybrid និង PHEV តម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Kia បានប្រកាសចេញតម្លៃរបស់រថយន្ត Kia Niro ស៊េរីឆ្នាំ២០២៥ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ផ្តល់ជូនទាំងជម្រើស Hybrid និង PHEV ជាមួយតម្លៃលក់ចាប់ពី ២៨ ៣៦៥ ដុល្លារ ដល់ ៣៥ ៨៦៥ ដុល្លារ។

ទាក់ទងនឹងផ្នែកម៉ាសុីនរថយន្ត Kia Niro ស៊េរីឆ្នាំ២០២៥ ដំណើរការដោយ៖

  • ម៉ាសុីនកូនកាត់ Hybrid ធ្វើការរួមគ្នារវាងម៉ាសុីនចំណុះ ១,៦លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងសរុបបានចំនួន ១៣៩សេះ ផ្គួបជាមួយអាគុយទំហំ ១,៥៦គីឡូវ៉ាត់ម៉ោង និងប្រអប់លេខអូតូ ៦វគ្គ។
  • ម៉ាសុីនកូនកាត់ plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនចំណុះ ១,៦លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងសរុបបានចំនួន ១៨០សេះ ផ្គួបជាមួយអាគុយទំហំ ១១,១គីឡូវ៉ាត់ម៉ោង និងប្រអប់លេខអូតូ ៦វគ្គ អាចបើកបរបានចម្ងាយ ៥៣គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ។

ចំពោះ Kia Niro ស៊េរីឆ្នាំ២០២៥ ទាំង២ជម្រើស មានបំពាក់មកជាស្តង់ដារនូវយ៉ាន់ទំហំ១៦អ៊ីញ, អេក្រង់កុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ៨អ៊ីញ ឫ ១០,២៥អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, កៅអីស្បែក, កៅអីកម្ដៅ-ត្រជាក់-ម៉ាស្សា រួមជាមួយប្រព័ន្ធសំឡេងជាច្រើនចំនុច និងមុខងារបង្ហាញផ្លូវ, កាមេរ៉ាមើលក្រោយជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃលក់របស់រថយន្តថ្មីនៅសហរដ្ឋអាមេរិក មានការធ្លាក់ចុះជាលំដាប់

[បរទេស] ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ តម្លៃលក់រថយន្តថ្មីនៅទីផ្សារបរទេសអាមេរិកបានកើនឡើងជាលំដាប់ ដោយតម្លៃជាមធ្យមចាប់ពី ៣២ ០០០ ដុល្លារ/គ្រឿង ដល់ជិត ៥០ ០០០ ដុល្លារ/គ្រឿង ប៉ុន្តែថ្មីៗនេះ ចំនួននេះបានថយចុះមកកាន់ ៤៨ ៤០១ ដុល្លារ/គ្រឿង ។

ក្នុងនោះ ផ្នែក​ដែល​មាន​ការ​ធ្លាក់​ចុះ​តម្លៃ​ខ្លាំង​បំផុត​នៅ​ពេល​នេះ​គឺ​រថយន្ត​ប្រភេទ SUV ដោយ បច្ចុប្បន្ននេះ ម៉ូដែលទាំងនេះមានតម្លៃជាមធ្យមចំនួន ២៣ ០៣១ ដុល្លារ/គ្រឿង ធ្លាក់ចុះ ៧,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈ រថយន្ត SUV ខ្នាតធំ ក៏បានធ្លាក់ចុះ ៣,១% បើធៀបនឹងឆ្នាំ ២០២៣ ។

គួរបញ្ជាក់ផងដែរថា ហេតុផលសម្រាប់ការធ្លាក់ចុះនៃតម្លៃលក់រថយន្តថ្មីនៅទីផ្សារអាមេរិកគឺភាគច្រើនដោយសារតែស្ថានភាពសេដ្ឋកិច្ច និងស្តុករថយន្តធំ ដែលបង្ខំឲ្យក្រុមហ៊ុនផលិតបន្តបើកកម្មវិធីផ្សព្វផ្សាយ និងកែតម្រូវតម្លៃដើម្បីទាក់ទាញអ្នកប្រើប្រាស់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+