ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត! ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិរបស់ Tesla នឹងដាក់ដំណើរការនៅ​អឺរ៉ុប និង​ចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla នឹងធ្វើការដាក់ដំណើរការនៅ​ប្រព័ន្ធបើកបរស្វ័យប្រវត្តិ Full Self-Driving software ជាផ្លូវការរបស់ខ្លួន​នៅ​ទីផ្សារតំបន់អឺរ៉ុប រួមទាំងប្រទេស​ចិន នៅត្រីមាសទី ១ ឆ្នាំ ២០២៥ បើយោងតាមប្រធានក្រុមហ៊ុនលោក Elon Musk បានបង្ហោះនៅលើបណ្តាញ X ។

ជាមួយគ្នានេះ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនកំពុងឆ្ពោះទៅមុខ ជាមួយនឹងផែនការរបស់ខ្លួនក្នុងការនាំយកកម្មវិធី Software នេះ ទៅកាន់ប្រទេសចិន ដោយរំពឹងថានឹងទទួលបានការយល់ព្រមពីរដ្ឋាភិបាលរបស់ពួកគេនៅចុងឆ្នាំ ២០២៤ នេះ ។

Tesla ក៏បានបង្ហាញព័ត៌មានលម្អិតបន្ថែមមួយចំនួននៅក្នុងការប្រកាសដូចគ្នានេះ ខ្លួនឹងបន្ថែមមុខងារចេញ-ចូលចំណតដោយស្វ័យប្រវត្តិ រួមទាំងប្រព័ន្ធ AI មួយចំនួនទៀតនៅក្នុងប្រព័ន្ធ Full Self-Driving software ផងដែរ ។

គួរបញ្ជាក់ផងដែរថា ជាមួយ​នឹង​ដំណឹង​នេះ​ ធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងច្រើនជាង៧% ទៅតាមពេលវេលាកំណត់ ។ មិនត្រឹមតែប៉ុណ្ណោះ វិនិយោគិនរំពឹងថានឹងមានប្រាក់ចំណូលបន្ថែមពីការដាក់ប្រព័ន្ធជំនួយការអ្នកបើកបរ FSD នៅអឺរ៉ុប និងចិន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ការលក់រថយន្តតាមអនឡាញនៅប្រទេសកូរ៉េក្នុងឆ្នាំ២០២៤ នេះ អាចនឹងមានតម្លៃលក់សរុបប្រហែល ៣,៧ពាន់លានដុល្លារ

កាលពីពេលថ្មីៗនេះ ក្រសួងឧស្សាហកម្មរបស់ប្រទេសកូរ៉េ បានប្រកាសថា ការលក់រថយន្តតាមអនឡាញរបស់ខ្លួនកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដែលនឹងអាចឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២៤ នេះ ជាមួយនឹងតម្លៃលក់សរុបប្រហែល ៣,៧ពាន់លានដុល្លារ។

បើតាមទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េបានបង្ហាញកាលពីថ្ងៃអាទិត្យថា ការលក់ររថយន្តតាមអ៊ីនធឺណិតបានកើនឡើង ៤២,១ភាគរយ បើធៀបនឹងឆ្នាំមុនឆ្នាំ២០២៣ ដែលចំនួនទឹកប្រាក់សរុបនៅក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៤ នេះមានចំនួនស្មើនឹង ២,៣២ពាន់លានដុល្លារ។

សម្រាប់ការកើនឡើងនេះ ត្រូវបានជំរុញដោយការលក់រថយន្តខ្នាតតូចប្រភេទ Crossover របស់ក្រុមហ៊ុន Hyundai គឺ Hyundai Casper ដែលចេញលក់ជាផ្លូវការចាប់តាំងពីឆ្នាំ២០២១ និងបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន។ ទន្ទឹមនឹងនេះដែលរថយន្ត Hyundai Casper គឺលក់តែតាមអនឡាញប៉ុណ្ណោះក្នុងប្រទេសកូរ៉េ ហើយក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុន Hyundai បានលក់រថយន្តនេះបានច្រើនជាង ១៣០ ០០០ គ្រឿង ដែលជាកត្តាសំខាន់ក្នុងការកើនឡើងនៃការលក់រថយន្តតាមបណ្តាញអ៊ីនធឺណិតនៅកូរ៉េខាងត្បូង រួមផ្សំជាមួយការជឿទុកចិត្តរបស់អ្នកប្រើប្រាស់លើគុណភាព និងភាពងាយស្រួលនៃការប្រើប្រាស់។

ចំណែកការលក់រថយន្ត Hyundai Casper ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៤ នេះ បានកើនឡើង ១,៤ភាគរយ ហើយចំនួនសរុបនៃរថយន្តដែលលក់បានគឺ ២៨ ៧៨៤ គ្រឿង។

គួរឲដឹងថា មិនមែនមានតែក្រុមហ៊ុន Hyundai ប៉ុណ្ណោះនោះទេ ដែលបានចូលរួមក្នុងការផ្តល់ជម្រើសទិញរថយន្តតាមប្រព័ន្ធអ៊ីនធឺណិត ខណៈដែលក្រុមហ៊ុនផលិតរថយន្តបរទេសដូចជា Tesla, BMW និង GM Korea ក៏បានចូលរួមសកម្មដែរ។ ក្នុងនោះ ក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំជាងគេនៅលើពិភពលោកក៏បានឆ្លៀតឱកាសនេះដើម្បីពង្រីកទីផ្សាររបស់ខ្លួនផងដែរ ដោយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ការលក់រថយន្តរបស់ Tesla នៅកូរ៉េខាងត្បូងតាមប្រព័ន្ធអ៊ីនធឺណិតបានកើនឡើងជាង ៦ដង ដែលស្មើនឹង ១៦ ៥០០ គ្រឿង ដែលធ្វើឱ្យ Tesla ក្លាយជាក្រុមហ៊ុនរថយន្តនាំចូលធំជាងគេទី៣ នៅក្នុងប្រទេសនេះ បន្ទាប់ពី BMW និង Mercedes-Benz។

គួរបញ្ជាក់ផងថា ចំពោះការលក់រថយន្តតាមអ៊ីនធឺណិត បានបង្កជាផលប៉ះពាល់ដល់ការលក់រថយន្តជជុះឬប្រើរួចហើយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយបង្ហជាបញ្ហាដែលធ្វើឲមានការបាត់បង់ការងារ ការកាត់បន្ថយចំនួនបុគ្គលិក និងបញ្ហាជាច្រើន ប៉ុន្តែក្នុងនោះក្រុមហ៊ុន Hyundai បានដោះស្រាយបញ្ហានេះដោយពួកគេបានប្រើប្រាស់ក្រុមហ៊ុន Gwangju Global Motors ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង Hyundai និងរដ្ឋាភិបាលនៃទីក្រុង Gwangju ក្នុងការផលិតរថយន្តទាំងនេះដើម្បីលក់តាមប្រព័ន្ធអ៊ីនធឺណិត ដែលជាហេតុមិនធ្វើឲធ្វើឲមានការបាត់បង់ការងារ ឫការកាត់បន្ថយចំនួនបុគ្គលិកនោះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាគុយថ្មីរបស់ Toyota សាក ១០នាទី ជិះបាន ១ពាន់គីឡូម៉ែត្រ ទទួលភ្លើងខៀវក្នុងការផលិត

[បរទេស] កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បាន​អនុម័ត​នៅគម្រោងផលិតអាគុយសម្រាប់រថយន្តអគ្គិសនីសុទ្ធ Solid-State Battery របស់ក្រុមហ៊ុន Toyota ហើយត្រូវបានគេរំពឹងថានឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តដំបូងគេបង្អស់របស់ពិភពលោកបំពាក់អាគុយនេះ ។

ក្នុងនោះ យោងតាមគេហទំព័រ Toyota Times បានឲ្យដឹងថា Toyota នឹងចាប់ផ្តើមដំណើរការផលិតអាគុយ Solid-State Battery នៅក្នុងឆ្នាំ ២០២៦ ដែលនឹងត្រូវបាផលិតជាមួយភាគីទី ៣ ជាដៃគូររបស់ខ្លួន មានគោលដៅផលិតកម្ម ៩ជីហ្គាវ៉ាត់ម៉ោង/ឆ្នាំ នៅក្នុងប្រទេសជប៉ុន ។

គួរបញ្ជាក់ផងដែរថា សម្រាប់ថ្មអាគុយ Solid-State Battery ផ្តល់នៅសមត្ថិភាពសាកថ្មបានលឿន រួមទាំងអាចបើករបានចម្ងាយឆ្ងាយ នឹងមានសុវត្ថិភាពជាងមុន ដោយសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ១០នាទីប៉ុណ្ណោះ អាចបើករបានចម្ងាយដល់ទៅ ១ ០០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថៃ ថា ឆ្នាំនេះអតិបរមានៃការលក់ឡានអគ្គិសនីរបស់ពួកគេមានត្រឹមតែ ៨មុឺនគ្រឿងប៉ុណ្ណោះ

កាលពីពេលថ្មីៗនេះ បើតាមសម្តីរបស់លោក Suraj Sangsnit ប្រធានសមាគម EV ថៃ បាននិយាយថា ចំនួននៃការចុះឈ្មោះរថយន្តអគ្គិសនីក្នុងប្រទេសថៃត្រូវបានគេប៉ាន់ស្មានថា នឹងមានចំនួនត្រឹមតែ ៨មុឺនគ្រឿងប៉ុណ្ណោះក្នុងឆ្នាំ២០២៤ នេះ។

គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២៣ ថៃ បានប្រកាសកំណត់គោលដៅនៃការលក់រថយន្តអគ្គិសនីរបស់ពួកគេ ជាមួយក្តីរំពឹងថានឹងអាចឈានដល់ចំនួន ១៥មុឺនគ្រឿងសម្រាប់ឆ្នាំនេះ តែថ្មីៗនេះ ពួកគេបានធ្វើការប្រកាសថា ប្រទេសខ្លួនកំពុងស្ថិតនៅក្នុងការលក់មានការធ្លាក់ចុះ ដោយសារ សេដ្ឋកិច្ចធ្លាក់ចុះ បំណុលគ្រួសារខ្ពស់ដែលមានចំនួនស្មើនឹង ៤៦៥ពាន់លានដុល្លារ(១៦,៣ ពាន់ពាន់លានបាត) ឬ ៩១ភាគរយ នៃ GDP របស់ប្រទេសថៃទាំងមូល។

ទោះបីជា ការលក់រថយន្តអគ្គិសនីរបស់ពួកគេមិនមានការកើនឡើងតាមការកំណត់ ក៏វានៅតែជាការកើនឡើងមួយ ពោលគឺកើនឡើង ៥ភាគរយ បើធៀបនឹងការលក់នៅឆ្នាំមុនដែលមានចំនួនត្រឹមតែ ៧៦ ០០០គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan នឹងផលិតភីកអាប់ Navara Nismo ជំនាន់ថ្មី ដើម្បីប្រជែងទីផ្សារជាមួយ Ford Ranger Raptor

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan កំពុងពិចារណាក្នុងការផលិតរថយន្តភីកអាប់ Nissan Navara Nismo ជំនាន់ថ្មី ដើម្បីប្រជែងទីផ្សារជាមួយ Ford Ranger Raptor ដោយរំពឹងនឹងបង្ហាញខ្លួននៅចន្លោះឆ្នាំ ២០២៥ និងឆ្នាំ ២០២៦ ។

Nissan Navara Nismo រំពឹងថានឹងផលិតឡើងនៅគ្រោងឆ្អឹង Ladder-frame architecture បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៥ លីត្រ V6 ជំនួយដោយ Twin-turbo អាចផលិតកម្លាំងបាន ៤២៥ សេះ និងកម្លាំងរមួល ៦៩៩ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ ។

គួរបញ្ជាក់ផងដែរថា នៅឯកម្មវិធី Japan Mobility Show ឆ្នាំ ២០២៣ លោក Espinosa ជាប្រធានក្រុមហ៊ុន Nissan បានបង្ហាញថា Nissan Navara Nismo នឹងអភិវឌ្ឍជាភីកអាប់ផ្តោតទៅលើការបើកបរ Off-Road ជាមួយរបៀបបើកបរដែលស្រដៀងគ្នាទៅនឹងប្រព័ន្ធបើកបរ Baja Mode របស់ក្រុមហ៊ុន Ford ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បើកទទួលកក់អធិរាជ Off-road ​Land Cruiser 250 Series ជំនាន់ថ្មី

[ក្នុងស្រុក] Land Cruiser 250 Series ឬ Land Cruiser Prado ត្រូវបានបងប្អូនយើងស្គាល់ថាជាអធិរាជ Off-road ដ៏ល្បីល្បាញរបស់តូយ៉ូតា ហើយសម្រាប់ទីផ្សារកម្ពុជាក៏មានបងប្អូនយើងជាច្រើនមិនស្ទើរនោះទេដែលស្រឡាញ់ ពេញចិត្តម៉ូឌែលមួយនេះចង់ធ្វើជាម្ចាស់ពេលនេះត្រូវតែម្តង ដោយក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានធ្វើការបើកទទួលកក់ជាផ្លូវការហើយ The All-New Land Cruiser 250 ជំនាន់ថ្មី នេះបើយោងតាមទំព័រ Facebook ផ្លូវការ Toyota Cambodia។

ក្នុងនោះបើយោងតាមវីដេអូបង្ហាញខ្លីដែលបានបង្ហោះឡើង យើងអាចដឹងបានថារថយន្ត Land Cruiser 250 Series ជំនាន់ថ្មីនេះគឺជាម៉ូឌែលខ្ពស់ VX ដោយសារម៉ូឌែលមួយនេះជាម៉ូឌែលដែលមានប៉ាណាបែប Uniqe ខុសពីម៉ូឌែលផ្សេងៗ។ ដូច្នេះលក្ខណ:ពិសេសមានដូចជា៖

 

បញ្ជាក់: គ្រាន់ជារូបភាពតំណាងប៉ុណ្ណោះ

ជម្រើសម៉ាស៊ីន: រថយន្តនេះមានជម្រើសម៉ាស៊ីនចំនួន ២ប្រភេទមានទាំងម៉ាស៊ីនសាំង និងម៉ាស៊ូត 

  • ម៉ាស៊ីនសាំង ៤ស៊ីឡាំង ចំណុះ ២,៤លីត្រ ប្រើ Turbo ផលិតកម្លាំងបាន ២៨១សេះ កម្លាំងរមួល ៤៧០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ និងប្រព័ន្ធបើកបរវិលកង់ទាំង៤ (4WD)
  • ម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ចំណុះ ២,៨លីត្រ ផលិតកម្លាំងបាន ២០១សេះ កម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ និងប្រព័ន្ធបើកបរវិលកង់ទាំង៤ (4WD) 

ប្រព័ន្ធជើងក្រោម: សម្រាប់ប្រព័ន្ធជើងក្រោម The All-new Land Cruiser 250 Serie បំពាក់ដោយប្រព័ន្ធជើងក្រោមប្រភេទស្លាបប្រជៀវភ្លោះ Double Wishbone ជាមួយដៃឃ្លោងទប់លំនឹង ផ្នែកខាងមុខ និង 4-Link Rigid ជាមួយដៃឃ្លោងទប់លំនឹង នៅផ្នែកខាងក្រោយ។ បន្ថែមពីនេះរថយន្តនេះក៏បានបំពាក់ជាមួយបូម Adaptive Variable Suspension, មុខងារ Multi-Terrain Select និងមុខងារចាក់សោប៉ុងក្រោយ(Rear Torque Sensing LSD)ផងដែរ។

ការរចនាផ្នែកខាងក្រៅ: ត្រូវបានផ្លាស់ប្តូរថ្មីទាំងស្រុង និងត្រូវបានផលិតឡើងនៅលើតួគ្រោងឆ្អឹង GA-F Platform ជាមួយប្រវែងសរុប ៤ ៩២៥មម, ទទឹង ១ ៩៨០មម, កម្ពស់ ១ ៩៣៥មម និងប្រវែងគម្លាតកង់ ២ ៨៥០មម។

ការរចនាផ្នែកខាងក្នុង: ផ្នែកខាងក្នុងក៏ពុំខុសពីផ្នែកខាងក្រៅដូចជាគ្នាដែរគឺថ្មីទាំងស្រុងដូចគ្នាដែរ ដោយបំពាក់ជាមួយ អេក្រង់បង្ហាញព័ត៌មានលើកញ្ចក់ HUD, អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, ឧបករណ៍បំពងសម្លេងប្រភេទ JBL ១៤ចំណុច, កន្លែងសាកថ្មឥតប្រើខ្សែ ព្រមទាំងអេក្រង់សម្រាប់អ្នករួមដំណើរផ្នែកខាងក្រោយជាដើម។

យ៉ាងណាមិញនេះគឺគ្រាន់ជាលក្ខណ:ពិសេសៗត្រួសៗប៉ុណ្ណោះ ដើម្បីជ្រាបកាន់តែច្បាស់ បងប្អូនអាចទំនាក់ទំនងសាកសួរក្រុមហ៊ុនដោយផ្ទាល់បានតាមរយៈទំព័រ Facebook: Toyota Cambodia ឬផ្នែកលក់អនឡាញ 017 222 451/ 017 333 503/ 086 333 503/ 017 222 408 និងទីស្នាក់ការលក់គ្រប់សាខារបស់តូយ៉ូតាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

XPeng X9 ស៊េរីថ្មីចុងក្រោយ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី C-NCAP

[បរទេស] កាលពីពេលថ្មីកន្លងទៅនេះ រថយន្តអគ្គិសនីសុទ្ធ Xpeng X9 ស៊េរីថ្មីចុងក្រោយ ប្រភេទ MPV បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសចិន C NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនីសុទ្ធ Xpeng X9 បានទទួលពិន្ទុ ៨៦,៦% លើសពីម៉ូដែលមុនដល់ទៅ ២១% ដោយបានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកបើកបរ ព្រមទាំងអ្នកដំណើរបានចំនួន ៨៦,១៨% ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៩៧,៦៨ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៦៩,៩២ ភាគរយ

Xpeng X9 ផលិតឡើងនៅលើគ្រោងឆ្អឹង SEPA2.0 platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣១៥ សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៩៦ សេះ ផ្គួបជាមួយអាគុយទំហំ ៨៤,៥ គីឡូវ៉ាត់ម៉ោង ដល់ ១០១,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រ ដល់ ៧០២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការ! Nissan ថា ភីកអាប់ Nissan Navara ជំនាន់ថ្មី សេរ៊ីឆ្នាំ២០២៦ នឹងទទួលបានជម្រើសម៉ាសុីន PHEV និង BEV

កាលពីពេលថ្មីនេះ ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការប្រកាសជាផ្លូវការថា សម្រាប់រថយន្តភីកអាប់ Nissan Navara ជំនាន់ថ្មី សេរ៊ីឆ្នាំ២០២៦ នឹងប្រើប្រាស់នូវបច្ចេកវិទ្យា Plug-in hybrid ថ្មីរបស់ក្រុមហ៊ុន Mitsubishi ដើម្បីជំនួសឲការប្រើប្រាស់ម៉ាសុីនម៉ាស៊ូតបន្ទាប់ពីចាយពេល ១០ឆ្នាំក្នុងការប្រើប្រាស់ម៉ាសុីមួយនេះ។

ចំពោះការប្រកាសនេះ បានធ្វើឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយលោក Guillaume Cartier ប្រធានក្រុមហ៊ុន Nissan ប្រចាំ AMIEO (អាហ្វ្រិក មជ្ឈិមបូព៌ា ឥណ្ឌា អឺរ៉ុប និងអូសេអានី)។

គួរឲដឹងថា រថយន្តភីកអាប់ Nissan Navara ជំនាន់ថ្មី សេរ៊ីឆ្នាំ២០២៦ ប្រភេទ PHEV និងសេរ៊ីឆ្នាំ២០២៥ ប្រភេទម៉ាសុីនម៉ាស៊ូត ត្រូវបានរំពឹងថានឹងត្រូវផលិតឡើងនៅក្នុងប្រទេសចិន សម្រាប់ដាក់់លក់ក្នុងទីផ្សារសកល ខណៈព៌ត័មានលម្អិតខាងក្រុមហ៊ុនមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេ។

លើសពីនេះទៅទៀត ក្រុមហ៊ុន Nissan បាននិយាយបន្ថែមទៀត ថា សម្រាប់រថយន្តភីកអាប់ Nissan Navara ជំនាន់ថ្មី សេរ៊ីឆ្នាំ២០២៦ នឹងទទួលបាននូវការអាប់ឌែតថ្មី ដែលទំនើបជាងមុន មានភាពទូលាយជាងមុន រូបរាងតាន់ជាងមុខ ហើយរថយន្តនេះក៏នឹងទទួលបានជម្រើសអគ្គិសនី BEV ផងដែរ។

គួរបញ្ជាក់ថា សម្រាប់រថយន្តភីកអាប់ Nissan Navara បច្ចុប្បន្ន ដំណើរការដោយម៉ាសុីនម៉ាស៊ូតចំណុះ ២,៣លីត្រ twin-turbocharged អាចផលិតកម្លាំងបាន ១៨៧សេះ និងកម្លាំងរមួល ៤៥០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ និងប្រព័ន្ធបើកបរប៉ុង២ 4WD។

មួយវិញទៀត សម្រាប់សេរ៊ីឆ្នាំ២០២៥ ត្រូវបានរំពឹងថានឹងទទួលបានកម្លាំងម៉ាសុីនខ្លាំងជាងមុន ជាមួយម៉ាសុីនម៉ាស៊ូតចំណុះ ២,៤លីត្រ turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ២០១សេះ និងកម្លាំងរមួល ៤៧០ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz បន្ថែមការវិនិយោគជិត ២ពាន់លានដុល្លារ ដើម្បីផលិតរថយន្តវៃលុកទីផ្សារប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានធ្វើការវិនីយោគដ៏ធំជាមួយទឹកប្រាក់ ១,៨ ពាន់លានដុល្លារ សម្រាប់ប្រតិបត្តិការក្នុងការបណ្តាក់ទុនជាមួយដៃគូររបស់ខ្លួននៅទីផ្សារប្រទេសចិន ដោយមានបំណងជំរុញការលក់ក្នុងទីផ្សារមួួនេះដោយផ្តោតជាពិសេសលើរថយន្ត SUV។

ប្រទេសចិនគឺជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអាល្លឺម៉ង់ ដោយកាលពីឆ្នាំមុន បានលក់រថយន្តបានចំនួន ៧៣៧ ២០០ គ្រឿង ដែលលើសពីចំនួនដែលនៅទូទាំងទីផ្សារតំបន់អឺរ៉ុបបានចំនួន ៦៥៩ ៤០០គ្រឿង និងនៅទីផ្សារសហរដ្ឋអាមេរិកលក់បានរថយន្តចំនួន ២៩៨ ០០០ គ្រឿង។

យោងតាមប្រភពមួយបានឲ្យដឹងថា Mercedes-Benz នឹងធ្វើការអភិវឌ្ឍបន្ថែមទៅលើម៉ូដែល GLE សម្រាប់តែទីផ្សារប្រទេសចិនប៉ុណ្ណោះ ។ លើសពីនេះ Mercedes-Benz ក៏គ្រោងនឹងបន្ថែមរថយន្តកូនកាត់ Hybrid ម៉ូដែល CLA រួមទាំងរថយន្តអគ្គិសនីសុទ្ធ V-Class ប្រភេទ MPV ជំនាន់ថ្មីផងដែរ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងកាត់បន្ថយការផលិតរថយន្តអគ្គិសនីសុទ្ធនៅឆ្នាំក្រោយ

[បរទេស] យោងតាមគេហទំព័រសារព័ត៌មាន Nikkei បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងធ្វើការកាត់បន្ថយការផលិតរថយន្តអគ្គិសនីសុទ្ធ ដោយមានគ្រោងផលិតឲ្យបានចំនួន ១លានគ្រឿងនៅក្នុងឆ្នាំ ២០២៦ ដែលស្មើនឹងកាត់បន្ថយ ៣៣% ។

ក្នុងនោះ ទោះបីការលក់រថយន្តអគ្គិសនីសុទ្ធរបស់ Toyota បានកើនឡើងដល់ទៅ ១០០ ០០០ គ្រឿង ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុននេះ បានសម្រេចចិត្តកាត់បន្ថយការផលិតដោយសារតែ “ការធ្លាក់ចុះនៃទីផ្សារ EV ពិភពលោក” ដោយកាត់បន្ថយផលិតមកត្រឹមតែ ៤០០ ០០០ គ្រឿងប៉ុណ្ណោះ នៅឆ្នាំក្រោយ។

គួរបញ្ជាក់ផងដែរថា បើមានការកាត់បន្ថយការផលិតរថយន្តអគ្គិសនីក៏ដោយ ប៉ុន្តែ Toyota កំពុងធ្វើការអភិវឌ្ឍន៍រថយន្តអគ្គិសនីសុទ្ធប្រភេទផ្សេងៗគ្នា រួមទាំងរថយន្ត SUV កៅអី ៣ បីជួរផងដែរ នៅឯរោងចក្ររបស់ខ្លួនក្នុងប្រទេសសហរដ្ឋអាមេរិក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+