ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ចេញឡាន PHEV ថ្មី បើក ១០០គ.ម សុីប្រេង ៤លីត្រប៉ុណ្ណោះ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត BYD BYD Han DM-i 5.0 ស៊េរីឆ្នាំ២០២៥ ប្រភេទ Plug-in hybrid គ្រោងនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំ២០២៤ ជាមួយតម្លៃរំពឹងថាខ្ទង់ ២ម៉ឺនដុល្លារ។

BYD Han ថ្មីនេះ ផលិតឡើងនៅលើគ្រោងឆ្អឹងថ្មី បំពាក់ប្រព័ន្ធ Plug-in hybrid ជំនាន់ទី ៥ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ១៥៤សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ ទំហំ ២៦៨សេះ ផ្គួបជាមួយអាគុយប្រភេទ Blade battery អាចបើកបរបានចម្ងាយពី ៧៥ ទៅ ១៦០គីឡូម៉ែត្រ ដោយប្រើអគ្គិសនី និងមានកម្រិតសុីប្រេងត្រឹមតែ ៣,៩លីត្រ ប៉ុណ្ណោះក្នុងចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៧៥ ម.ម ទទឹង ១ ៩១០ ម.ម កម្ពស់ ១ ៤៩៥ ម.ម និងប្រវែងគម្លាតកង់-ក្រោយ ២ ៩២០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមួយផ្ទាំងធំគ្មានស៊ុម អបជាមួយចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រផងដែរ។

ខណៈផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់កម្សាន្តទំហំ ១៥,៦អ៊ីញ និងប្រព័ន្ធជំនួយការបើកបរ Gods DiPilot 300 និងប្រព័ន្ធ DiSus-C suspension ថ្មីជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hongqi ដាក់លក់ឡានប្រើ PHEV តម្លៃលក់តែជាង ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការដាក់បញ្ចេញលក់ជាផ្លូវការនៅរថយន្ត Hongqi HS3 ប្រភេទ Plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ២២ ៥០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន ។

Hongqi HS3 ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៦៦ សេះ អាចបើកបរបានចម្ងាយ ១១៥ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ និងបើកបរបានចម្ងាយសរុបខ្ទង់ ១ ១០០ គីឡូម៉ែត្រ។

មានប្រវែងតួខ្លួនសរុប ៤ ៦៥៥ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៦៦៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៧០ ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅ Hongqi HS3 មានដោយមានការឌីស្សាញបែបស្ព័រជាមួយប៉ា​ណាមុខមួយផ្ទាំងធំអនដោយដ៏ស្លីមរាងអក្សរ C ក៏ដូចជាចង្កៀងក្រោយអូសកាត់ពីម្ខាងទៅម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ២០ អ៉ីញផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៦ អ៊ីញ កន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធសុវត្ថិភាពនិងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ថា ទីផ្សាររថយន្តអគ្គិសនីកំពុងបាក់បៀរខ្លាំង ដូចច្នេះការផលិតរថយន្តអគ្គិសនីរបស់ខ្លួនមានត្រឹមតែ ១លានគ្រឿង ប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៦

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota Motor បានប្រកាសថា ខ្លួនបានកាត់បន្ថយផែនការផលិតរថយន្តអគ្គិសនីរបស់ខ្លួនសម្រាប់ឆ្នាំ២០២៦ ដោយចុះមួយភាគបី ពីចំនួន ១,៥លានគ្រឿង មកត្រឹម ១លានគ្រឿងប៉ុណ្ណោះ។

បើទោះបីពួកគេបានកាត់បន្ថយផែនការក្នុងការផលិតក៏ដោយ ក៏ពួកគេនៅតែប្តេជ្ញាថានឹងសម្រេចការផលិតរថយន្តអគ្គិសនីឲបានចំនួន ១,៥លានគ្រឿង នៅក្នុងឆ្នាំ២០២៦ និង ៣,៥លានគ្រឿង នៅឆ្នាំ២០៣០។

ចំពោះការសម្រេចចិត្តក្នុងការកាត់បន្ថយការផលិតរថយន្តអគ្គិសនីនេះ ត្រូវបានមើលឃើញថា ដើម្បីរក្សារទីផ្សារនៃការលក់រថយន្តកូនកាត់របស់ខ្លួន ស្របពេលដែលសន្ទុះនៃការលក់រថយន្តអគ្គិសនីរបស់ខ្លួនមានការធ្លាក់ចុះគួរឲកត់សម្គាល់ ពោលពួកគេលក់បានត្រឹម ១០៤ ០០០ គ្រឿងប៉ុណ្ណោះ កាលពីឆ្នាំមុនឆ្នាំ២០២៣ ដែលមានចំនួនប្រហែល ១ភាគរយ ប៉ុណ្ណោះ នៃការលក់រថយន្តសរុប។

គួរឲដឹងថា ក្រុមហ៊ុន Volvo Cars របស់ស៊ុយអែតក៏បានប្រកាសពន្យាពេលក្នុងការផលិតរថយន្តអគ្គិសនីរបស់ខ្លួន ដើម្បីផលិតរថយន្តកូនកាត់មួយចំនួនផងដែរ ខណៈនៅសហរដ្ឋអាមេរិក ក្រុមហ៊ុនផ្សេងៗដូចជា Ford និង General Motors បានពន្យារពេល និងលុបចោលការផលិតម៉ូដែល EV ថ្មីៗរបស់ពួកគេ ដោយសារតែសន្ទុះនៃការលក់រថយន្តអគ្គិសនីស្ថិតនៅក្រោមការរំពឹងទុក និងបញ្ហាទាក់ទងនឹងតម្លៃផលិតខ្ពស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Wuling បញ្ចេញរថយន្តអគ្គិសនីសុទ្ធប្រភេទ MPV ថ្មី តម្លៃអត់ដល់ ១មុឺនដុល្លារ

[បរទេស] ក្រុមហុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC, GM និង Wuling បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Wuling Hongguang ប្រភេទ MPV ៦កៅអី ជាមួយតម្លៃលក់ចាប់ពី ៩ ៨៥៣ ដុល្លារនៅទីផ្សារប្រទេសចិន ។

Wuling Hongguang បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១០០ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣២,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿនដែលអាចសាកបានពី ៣០-៨០% ប្រើរយៈពេល ៣០នាទី ។

រថយន្តនេះ​ត្រូវបានប្រើប្រាស់ការឌីស្សាញថ្មីឲ្យឈ្មោះថា Pragmatic concept ជាមួយរូបរាថ្មី ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងមូល ព្រមទាំងថាសកង់បានឌីស្សាញឲ្យមានភាពធន់ជាងមុន ។ ខណៈផ្នែកខាងក្នុង ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! BMW ថា ខ្លួននឹងដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តថាមពលអ៊ីដ្រូសែនដំបូងរបស់ខ្លួននៅក្នុងឆ្នាំ២០២៨ ខាងមុខនេះ

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BMW បានប្រកាសថា ខ្លួននឹងដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តដែលដំណើរការដោយថាមពលអ៊ីដ្រូសែនដំបូងរបស់ខ្លួននៅក្នុងឆ្នាំ២០២៨ ខាងមុខនេះ។

ខណៈក្រុមហ៊ុនផលិតរថយន្ត BMW បាននិយាយបង្ហើបថា ម៉ូដែលរថយន្តអ៊ីដ្រូសែនរបស់ខ្លួន iX5 Hydrogen អាចបើកបរបានចម្ងាយខ្ទង់ ៥០០ គីឡូម៉ែត្រ និងមានសមត្ថភាពបញ្ចូលឥន្ធនៈអ៊ីដ្រូសែនក្នុងរយៈពេលត្រឹមតែ ៣ ទៅ ៤ នាទី ប៉ុណ្ណោះ។ គួរឲដឹងថា យានជំនិះអ៊ីដ្រូសែន គឺប្រើប្រាស់នូវម៉ូទ័រអេឡិចត្រិចដូចគ្នាទៅនឹងរថយន្តអគ្គិសនី តែចំណុចខុសគ្នា គឺនៅក្នុងការទាញយកថាមពលពីកោសិកាប្រេងឥន្ធនៈអ៊ីដ្រូសែន ដោយប្រើប្រាស់នូវឧស្ម័នអ៊ីដ្រូសែនសម្រាប់បង្កើតថាមពលអគ្គិសនីវិញតាមរយៈកាតាលីករអុកស៊ីហ្សែន។

គួរបញ្ជាក់ថា យានជំនិះប្រើអ៊ីដ្រូសែន មានគុណសម្បត្តិក្នុងការចាក់ឥន្ធនៈអ៊ីដ្រូសែនបានលឿនជាងរថយន្តអគ្គិសនី និងមានសមត្ថភាពធ្វើដំណើរបានចម្ងាយឆ្ងាយជាង ប៉ុន្តែរថយន្តទាំងនេះ មានតម្លៃខ្ពស់ជាង ដោយសារតម្លៃក្នុងការចាក់ឥន្ធនៈអ៊ីដ្រូសែនមានតម្លៃខ្ពស់ ហើយបណ្ដាញស្ថានីយ៍អ៊ីដ្រូសែននៅតែមានកម្រិត។ ទោះបីជាយ៉ាងណាក៏ក្រុមហ៊ុន BMW បាននិយាយថា ខ្លួនរំពឹងថាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការចាក់ឥន្ធនៈអ៊ីដ្រូសែននឹងមានការអភិវឌ្ឍយ៉ាងខ្លាំងដើម្បីគាំទ្រដល់ផែនការរបស់ខ្លួននៅក្នុងឆ្នាំ២០២៨ និងជួយជំរុញឲការផលិតរថយន្តអ៊ីដ្រូសែនក្លាយជាជម្រើសដ៏ធំមួយក្នុងឧស្សាហកម្មរថយន្តរបស់ពិភពលោក។

ក្នុងនោះរថយន្តនេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យាកោសិកាប្រេងឥន្ធនៈអ៊ីដ្រូសែន ដែលបានបង្កើតឡើងដោយក្រុមហ៊ុន Toyota Motor Corp។ ខណៈព័ត៌មានលម្អិតអំពីតម្លៃ ឬបរិមាណផលិតកម្ម ខាងក្រុមហ៊ុនមិ​នទាន់ដាក់បង្ហាញចេញនៅឡើយទេ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng បញ្ចេញឡានថ្មី សាកភ្លើងម្តងជិះបាន ១ពាន់គីឡូម៉ែត្រ ឯតម្លៃ ២៨មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Xpeng AeroHT រួមជាមួយយន្តហោះប្រភេទ helicopter ដែលមានតម្លៃលក់ចាប់ពី ២៨០ ០០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

Land Aircraft Carrier ជាប្រភេទអគ្គិសនី ធ្វើការជាមួយម៉ាស៊ីនសាំង (EREV) និងអាគុយដែលអាចបើកបរបានចម្ងាយដល់ទៅ ១០០០ គីឡូម៉ែត្រនៅសាកថ្មពេញម្តង គាំទ្រដោយបច្ចេកវិទ្យា 800volt អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ១៨នាទីប៉ុណ្ណោះ ។

រថយន្ត​នេះ​ ត្រូបបានឌីស្សាញឡើងបែបជាជ្រុង​ស្រដៀងទៅ​នឹងម៉ូដែល Tesla Cybertruck ដែលប្រើប្រាស់នៅថាសកង់ដល់ទៅ ៦ ព្រមទាំងផ្នែកខាងក្នុងទំហំធំទូលាយ និងផ្នែកខាងក្រោយជាកន្លែងផ្ទុកយកហោះ ដោយអាបហោះដោយស្វ័យប្រវត្តិ ។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តនេះ ក្រុមហ៊ុនផលិរថយន្ត Xpeng គ្រោងនឹងចូលផលិតកម្មនៅឆ្នាំ ២០២៥ ជាមួយផលិតកម្មដល់ទៅ ១០ ០០០ គ្រឿងក្នុងមួយឆ្នាំ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធរបស់ Honda មួយនេះ សាកភ្លើងម្តងជិះបាន ៥៤៥ គីឡូម៉ែត្រ តម្លៃ ២មុឺនដុល្លារចេញលក់ជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នារវាង Dongfeng និង Honda បានធ្វើការដាក់បង្ហាញចេញ និងលក់ជាផ្លូវការនៅរថយន្តអគ្គិសនិសុទ្ធ Honda e:NS2 ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ២២ ៥៤៤ ដុល្លារ ដល់ ២៥ ៣៦៦ ដុល្លារនៅទីផ្សារប្រទេសចិន ។

Honda e:NS2 ផលិតឡើងនៅលើគ្រោងឆ្អឹង e:N Architecture F ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេះ ផ្គួបជាមួយអាគុយទំហំ ៦៨,៨ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៥៤៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយសការសាកថ្មល្បឿនលឿន អាចសាកពី ៣០-៨០% ប្រើរយៈពេល ៣៦ នាទី ។

រថយន្តនេះ ត្រូវបានឌីស្សាញឡើងក្រោមគំនិតនៃការរចនា E:N Design ដែលជាការរចនាបែបអនាគត និងបានបំពាក់ជាមួយប៉ាណាមុខបិទជិតអបជាមួយចង្កៀងមុខរាងស្លីម LED ថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែខាងក្នុង បំពាក់ជាមួយអេក្រង់កំសាន្តជាកណ្តាលបញ្ឈរទំហំ ១៥,២ អ៉ីញ និងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Honda SENSING 360 និងប្រព័ន្ធភ្ជាប់នប្រតិបត្តិការ Honda CONNECT 3.0 ជាមួយនឹងជំនួយការសំឡេង AI ការអាប់ដេត OTA តាមអ៊ីនធឺណិត និងមុខងារផ្សេងៗទៀត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota និង Nissan ថា ពួកគេនឹងវិនិយោគប្រាក់ចំនួន ៧ ពាន់លានដុល្លារ នៅក្នុងឧស្សាហកម្មថ្ម EV របស់ប្រទេសជប៉ុន ដើម្បីត្រៀមខ្លួនចាកចេញពីទីផ្សារថ្ម EV របស់ចិន និងកូរ៉េខាងត្បូង

កាលពីីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota និង Nissan បានប្រកាសថា ពួកគេនឹងវិនិយោគប្រាក់ចំនួន ៧ ពាន់លានដុល្លារ នៅក្នុងឧស្សាហកម្មថ្ម EV របស់ប្រទេសជប៉ុន ដើម្បីពង្រីកទីផ្សារដែលកំពុងតែមានការប្រកួតប្រជែងកាន់តែខ្លាំង និងឆ្លើយតបទៅនឹងការគ្រប់គ្រងទីផ្សារថ្ម EV ពិភពលោកដោយប្រទេសចិន និងកូរ៉េខាងត្បូង ជាពិសេសក្រុមហ៊ុនដូចជា CATL និង BYD របស់ប្រទេសចិន ក៏ដូចជាក្រុមហ៊ុន LG Energy Solution និង SK On របស់កូរ៉េខាងត្បូង។

ការវិនិយោគនេះ គឺមានគោលដៅបង្កើនការផលិតថ្ម EV ជាច្រើនប្រភេទជាមួយនឹងបច្ចេកវិទ្យាថ្មី ដោយមានចំនួនស្មើនឹង ៥០ភាគរយនៃទីផ្សារថ្ម EV របស់ប្រទេសជប៉ុនផ្ទាល់ ជាមួយគោលបំណងធានាបានថាថាមពលផ្គត់ផ្គង់សម្រាប់ការផលិតរថយន្តអគ្គិសនីក្នុងស្រុកមានស្ថិរភាពជាងមុន ពោលគឺបង្កើនទិន្នផលពី 120 GWh ទៅដល់ 150 GWh នៅឆ្នាំ២០៣០។

គួរឲដឹងថា ប្រទេសជប៉ុន ត្រូវបានចាត់ទុកថាមានភាពយឺតយ៉ាវក្នុងការផ្លាស់ប្តូរថ្មីក្នុងការផលិតរថយន្តអគ្គិសនីនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលការលក់រថយន្តអគ្គិសនីនៅក្នុងស្រុកបានធ្លាក់ចុះយ៉ាងខ្លាំងជាង ៣៩ភាគរយ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤ នេះ។ ចំពោះបញ្ហាគឺការខ្វះនូវជម្រើសរថយន្តអគ្គិសនីដែលសក្តិសមសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក។

គួរបញ្ជាក់ផងថា ក្រុមហ៊ុន Toyota ត្រូវបានរំពឹងថានឹងចំណាយប្រាក់ប្រមាណ ១,៧ពាន់លានដុល្លារ (ដំណាក់កាលដំបូង) ដើម្បីកែលម្អការផលិតថ្ម EV របស់ខ្លួននៅឯរោងចក្រចំនួន២ ដើម្បីផ្គត់ផ្គង់ថាមពលទាំងនេះសម្រាប់រថយន្តអគ្គិសនីរបស់ Lexus នាពេលអនាគត ហើយក្រុមហ៊ុនមួយនេះក៏មានផែនការក្នុងការបើករោងចក្រថ្មថ្មីមួយនៅក្នុងឆ្នាំ២០២៩ ផងដែរ។ ចំណែកក្រុមហ៊ុន Nissan នឹងវិនិយោគប្រាក់ប្រមាណ ១ពាន់លានដុល្លារ (ដំណាក់កាលដំបូង) ដើម្បីចាប់ផ្តើមផលិតថ្ម LFP (Lithium Iron Phosphate) ដែលមានតម្លៃទាប ហើយគ្រោងនឹងចាប់ផ្តើមការផលិតនៅក្នុងឆ្នាំ២០២៨។

ក្នុងនោះផងដែរ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន បានប្រកាសថា ពួកគេនឹងចូលរួមវិនិយោគនូវទឹកប្រាក់ចំនួន ២,៤៤ពាន់លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចប្រតិបត្តិការនេះ។

ម្យ៉ាងវិញទៀត ក្រុមហ៊ុន Panasonic ក៏កំពុងបានសហការណ៏ជាមួយក្រុមហ៊ុនក្នុងស្រុកដូចជា Subaru និង Mazda ដើម្បីបង្កើនការផលិតថ្ម EV នៅក្នុងប្រទេសជប៉ុនផងដែរ ដែលរំពឹងថានឹងមានការវិនិយោគសរុបប្រហែល ៣,៨ពាន់លានដុល្លារ។ សម្រាប់ការវិនិយោគរួមចំណែកនេះទាំងអស់បង្ហាញថា ជប៉ុនបានចាប់ផ្តើមផ្តោតសំខាន់ និងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទីផ្សារថ្ម EV ដើម្បីបង្កើតចំណែកទីផ្សាររបស់ខ្លួន ហើយក៏ត្រៀមខ្លួនចាកចេញពីទីផ្សាររថយន្តអគ្គិសនីីរបស់ចិនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dongfeng បញ្ចេញឡានអគ្គិសនីសុទ្ធថ្មី សាកភ្លើងម្តងជិះបាន ៥១៨ គីឡូម៉ែត្រ ឯតម្លៃក្រោម ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Dongfeng Aeolus L7 ប្រភេទអគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ១៧ ៨០០ ដុល្លារឡើងទៅ នៅទីផ្សារប្រទេសចិន ។

រថយន្តប្រភេទ Mid-size SUV មានប្រវែងតួខ្លួនសរុប ៤ ៦៨៥ ម.ម ទទឹង ១ ៩០០ កំពស់ ១ ៦១៧ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៧៥ ម.ម ។ សម្រាប់ Aeolus L7 ម៉ូដែល EV នេះ គឺមានមានឌីស្សាញដូចគ្នាទៅម៉ូដែលប្រើ Plug-in hybrid ដែលមានប៉ាណាមុខបិទជិត ចង្កៀងមុខ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold  ឧបករណ៍បំពងសំលេងម៉ាក Wind-HiFi ១3ចំនុច កន្លែងសាកថ្មឥតប្រើខ្សែ និងដំ​បូលកញ្ចក់ Panoramic sunroof ផងដែរ។

Dongfeng Aeolus L7 បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦២,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១៨ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកថ្មល្បឿនលឿន ដោយសាកឡើងពី ៣០-៨០% ប្រើរយៈពេល ២៨នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Gevesis GV60 ឆ្នាំ ២០២៥ អាប់ដេតបន្ថែម សាកថ្មម្តងជិះបានជិត ៥០០ គីឡូម៉ែត្រ ឯតម្លៃថ្លៃជាងឆ្នាំមុន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Genesis បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Gevesis GV60 ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ដេតថ្មី ជាមួយតម្លៃលក់ចាប់ពី ៥៣ ៧០០ ដុល្លារនៅទីផ្សារសហរដ្ឋអាមេរិក ថ្លៃជាងម៉ូដែលឆ្នាំមុន ៣៥០ ដុល្លារ ។

Gevesis GV60 បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៣១៤ សេះ និងកម្លាំងរមួល ៦០៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ៤៧៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ២ ។

រថយន្តនេះ ភ្ជាប់មកជាមួយប៉ាណាមុខទំហំធំ ចង្កៀងមុខ-ក្រោយ LED ឌីស្សាញបែបភ្លោះ ព្រមទាំងទទួលបានថាសកង់ស្ព័រទំហំ ១៩អ៉ីញថ្មី ។ ខណៈនៅផ្នែកខាងក្នុង មានបំពាក់អេក្រង់ភ្លោះទំហធំ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+