ផ្ទាំងផ្សាយពាណិជ្ជកម្ម

Genesis Electrified G80 ស៊េរីឆ្នាំ២០២៥ អាប់ឌែតថ្មី​ សាកម្តងរត់បានជិត ៥០០គ.ម ឯតម្លៃខ្ទង់ ៨មុឺនដុល្លារ

[ទីផ្សារបរទេស] ទីបំផុត ក្រុមហ៊ុនផលិតរថយន្ត Genesis បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Genesis Electrified G80 ស៊េរីឆ្នាំ២០២៥ ក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង ជាមួយតម្លៃលក់ចាប់ពី ៨២ ៩០០ដុល្លារ។

រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ៣៦៥ សេះ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩៤,៥ គីឡូវ៉ាត់ម៉ោង ជាមួយមុខងារសាកថ្មល្បឿនលឿនពី ១០% ទៅ ៨០% ក្នុងរយៈពេល ២ោ នាទី និងអាចបើកបរបានចម្ងាយប្រហែល ៤៧៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

សម្រាប់ការរចនាផ្នែកខាងក្រៅមានភាពស្ព័រ ដោយបំពាក់ជាមួយប៉ាណាមុខបិតជិតរចនាបែបសំបុឃ្មុំ ជាមួយកាងរន្ធខ្យល់ទំហំធំអមដោយចង្កៀងមុខទាំងសងខាង LED រាងស្លីម  និងបំពាក់ថាសកង់ស្ព័រទំហំ ១៩ អ៊ីញ រួមជាមួយចង្កៀងក្រោយ LED និងបំពង់សុីមុាំងស្ព័រជាដើម៕

ចំពោះនៅផ្នែកខាងក្នុង បំពាក់ដោយអេក្រង់ទំហំ ២៧អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ កៅអីពូកស្បែកមានមុខងារក្តៅ-ត្រជាក់-ម៉ាស្សា ក៏ដូចជា ម៉ាសុីនត្រជាក់អូតូ អំពូលបំភ្លឺប្រភេទ LED ឧបករណ៏បំពងសម្លេងចំនួន​ ១៧ចំនុច កន្លែងសាកថ្មឥតខ្សែ រួមជាមួយប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes ចាយលុយ ២ពាន់លានដុល្លារ ពង្រីកការផលិតរថយន្តរបស់ខ្លួននៅចិន បន្ទាប់ពីសហភាពអឺរ៉ុបរឹតបន្តឹងច្បាប់ច្រើនពេក

កាលពីថ្ងៃទី០៤ ខែកញ្ញា ក្រុមហ៊ុន Mercedes-Benz Group បានប្រកាសពីចេតនារបស់ខ្លួនក្នុងការវិនិយោគជាង ២ពាន់លានដុល្លារ ជាមួយដៃគូក្នុងស្រុក ដើម្បីពង្រីកការផលិតរបស់ខ្លួននៅប្រទេសចិន។

ការប្រកាសនេះ បានកើតឡើងបន្ទាប់ពីការប្រកាសបិទរោងចក្រ Volkswagen នៅប្រទេសអាល្លឺម៉ង់ និងការដាក់ពន្ធថ្មីរបស់សហភាពអឺរ៉ុបលើរថយន្តអគ្គិសនីរបស់ប្រទេសចិន។

ចំពោះចំនួនទឹកប្រាក់ប្រមាណ ១,៤ពាន់លានដុល្លារ នឹងត្រូវបានបែងចែកសម្រាប់ការផលិតរថយន្តដឹកអ្នកដំណើរ ខណៈដែលទឹកប្រាក់ប្រមាណជា ៤៤០លានដុល្លារ ទៀតនឹងត្រូវបានវិនិយោគសម្រាប់រថយន្តពាណិជ្ជកម្មធុនស្រាល។ សម្រាប់ការផលិតនឹងត្រូវចាប់ផ្តើមនៅក្នុងឆ្នាំ២០២៥ ដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ Mercedes-Benz នៅក្នុងប្រទេសចិន គឺក្រុមហ៊ុន Beijing Benz (ជាដៃគូជាមួយ BAIC) និង Fujian Benz។

គួរបញ្ជាក់ថា ក្រុមហ៊ុន Mercedes-Benz នឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីម៉ូដែល CLA កង់វែងដំបូងគេសម្រាប់ទីផ្សារចិន រួមទាំងរថយន្ត GLE SUV កង់វែង និងរថយន្ត MPV អគ្គិសនីប្រណីតថ្មី ដែលផ្អែកលើគ្រោងឆ្អឹង VAN.EA និង MMA (Mercedes-Benz Modular Architecture) របស់ខ្លួនដែលអាចដំណើរការបានចម្ងាយ ៤០០គីឡូម៉ែត្រ បន្ទាប់ពីសាកថ្មចំនួន ១៥នាទី។

ក្នុងនោះ លោក Ola Källenius ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Mercedes-Benz Group បាននិយាយថា ទីផ្សារប្រទេសចិន គឺជាគ្រឹះស្ថានមួយដ៏សំខាន់របស់ពួកគេក្នុងការផលិតរថយន្តអគ្គិសនីថ្មីៗ រួមជាមួយបច្ចេកវិទ្យាច្នៃប្រឌិតជាច្រើនផងដែរ។ គួរឲដឹងថា ក្រុមហ៊ុន Mercedes-Benz បានវិនិយោគប្រាក់ជាង ១៤ពាន់លានដុល្លារ ក្នុងប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៤ ដល់ ឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo ប្តូរផែនការផលិតតែរថយន្តអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ ២០៣០ ងាកមកចាប់រថយន្តកូនកាត់ Hybrid វិញ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការបោះបង់ចោលនៅផែនការការផលិតរថយន្តតែអគ្គិសនីសុទ្ធប៉ុណ្ណោះ ដោយងាកមករកផែនការថ្មីនៅត្រឹមឆ្នាំ ២០៣០ មកលក់រថយន្តម៉ាស៊ីនជម្រុះវិញ ។

ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្ត Volvo បានប្រកាសថាពួកគេកំពុងកែសម្រួលមហិច្ឆតាអគ្គិសនីរបស់ពួកគេ ដោយនៅក្រោមផែនការថ្មីនេះ ពួកគេមានគោលបំណងផលិត ក៏ដូចជាលក់រថយន្តជម្រុះដែលរួមមាន Hybrid Plug-in hybrid និងអគ្គិសនីសុទ្ធ EV វិញនៅត្រឹមឆ្នាំ ២០៣០ ។

គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តបានស្តីបន្ទោសការផ្លាស់ប្តូរនេដោយសារ ស្ថានភាពទីផ្សារបច្ចុប្បន្ន ហើយបាននិយាយថាពួកគេនៅតែប្តេជ្ញាចិត្តចំពោះការផលិតរថយន្តប្រើប្រាស់អនាគតអគ្គីសនីទាំងស្រុង ។ លើសពីនេះ ក្រុមហ៊ុនបានបន្ថែមថា ខ្លួនបានលក់រថយន្តអគ្គិសនីសុទ្ធ EV នៅត្រីមាសឫទី ២ ឆ្នាំនេះ បាន ២៦%  ខណៈរថយន្តកូនកាត់ Hybrid រួមទាំង Plug-in hybrid បានចំនួន ៤៨% ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! ចេញហើយ! Nissan Frontier ស៊េរីឆ្នាំ២០២៥ មុខមាត់ថ្មី សមត្ថភាពខ្លាំងជាងមុន តម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនូវតម្លៃជាផ្លូវការរបស់រថយន្តភីកអាប់ Nissan Frontier ស៊េរីឆ្នាំ២០២៥ មុខមាត់ថ្មី សមត្ថភាពខ្លាំងជាងមុន ជាមួយតម្លៃលក់ចាប់ពី ៣៣ ៥៦០ ដុល្លារ​ ដល់ ៤៦ ៦៦០ ដុល្លារ នៅក្នុុងទីផ្សារសហរដ្ឋអាមេរិក។

Nissan Frontier ស៊េរីឆ្នាំ២០២៥ ថ្មីនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៨ លីត្រ V6 អាចផលិតកម្លាំងបាន ៣១០ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ព្រមទាំងមានសមត្ថិភាពអូសសណ្តោងបានធ្ងន់ជាងមុនគឺដល់ទៅ ៣២៤៣ គីឡូក្រាម ។

សម្រាប់នៅផ្នែកខាងក្រៅរបស់ភីកអាប់នេះ ទទួលបានប៉ាណាមុខថ្មី ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧អ៊ីញឌីស្សាញថ្មី ព្រមទាំងចង្កៀងមុខ-ក្រោយ LED ដែលផ្តល់នៅភាពហាប់ណែនជាងមុន។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានការរចនាតាប៊្លូថ្មី ជាមួយអេក្រង់កំសាន្ត Touchscreen ធំជាងមុនទំហំដល់ទៅ ១២,៣ អ៊ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាឧបករណ៍បំពងសំឡេង ១០ចំនុច និងប្រព័ន្ធជំនួយអ្នកបើកបរដែលរួមបញ្ចូលនៅមុខងារដ៏សំបូរបែបផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! MG ថា ខ្លួនកំពុងផលិតឡានអគ្គិសនីថ្មី អាចរត់បាន ១ពាន់គីឡូម៉ែត្រ នៅពេលសាកពេញម្តង

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន MG បានប្រកាសថា ខ្លួនបាននឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីសេរ៊ីថ្មី ដែលប្រើប្រាស់នូវបច្ចេកវិទ្យាថ្មថ្មីរបស់ខ្លួន solid-state battery ហើយគ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៥ ខាងមុខនេះ មុនពេលចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ២០២៦។

ក្នុងនោះបើយោងតាមលោក Yu Jingmin អនុប្រធានប្រតិបត្តិផ្នែកប្រតិបត្តិការរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន SAIC Motor បាននិយាយថា បច្ចេកវិទ្យាថ្មថ្មីនេះ គឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនខ្លួនផ្ទាល់ សម្រាប់រថយន្តអគ្គិសនីរបស់ MG។ ក្នុងនោះផងដែរ លោកនិយាយបញ្ជាក់ទៀតថា រថយន្ត SUV អគ្គិសនីថ្មី MG S5 នឹងត្រូវដាក់បង្ហាញចេញជាផ្លូវការនៅក្នុងប្រទេសចិនក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដែលប្រវែងមានតួខ្លួនសរុប ៤ ៤៧៦ ម.ម ជាមួយជម្រើសម៉ូទ័រអគ្គិសនីចំនួន១ និងម៉ូទ័រអគ្គិសនីចំនួន២។

គួរឲដឹងថា បច្ចេកវិទ្យាថ្មថ្មីនេះ គឺមានសមត្ថភាពថាមពលខ្ពស់ជាងថ្ម lithium-iron-phosphate (LFP) ចំនួន២ដង ដែលមានទំហំ ១៣៣ គីឡូវ៉ាត់់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ១ ០៨៣ គីឡូម៉ែត្រ នៅពេលសាកពេញម្តង។ លើសពីនេះទៅទៀត វាក៏គាំទ្រការសាកល្បឿនលឿនដែលអាចសាកត្រឹមតែ ១២នាទីប៉ុណ្ណោះគឺអាចបើកបរបានចម្ងាយខ្ទង់ ៤០១ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បញ្ចេញឡានប្រភេទអគ្គិសនី PHEV ជំនាន់ថ្មី អាចបើកបរបានចម្ងាយលើសពី ២ពាន់គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BYD Destroyer 05 DM-i 5.0 ស៊េរីឆ្នាំ ២០២៥ ប្រភេទ Plug-in hybrid គ្រោងនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំ ២០២៤ ជាមួយតម្លៃរំពឹងថាខ្ទង់ ២ម៉ឺនដុល្លារ ។

BYD Destroyer 05 ថ្មីនេះ ផលិតឡើងនៅលើគ្រោងឆ្អឹងថ្មី បំពាក់ប្រព័ន្ធ Plug-in hybrid ជំនាន់ទី ៥ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ១៦០ សេះ ផ្គួបជាមួយអាគុយប្រភេទ Blade battery អាចបើកបរបានចម្ងាយ ២១០០ គីឡូម៉ែត្រនៅពេលមានសាំង និងថ្មពេញ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤៧១០ មម ទទឹង ១៨៨០ មម កំពស់ ១៧២០ មម និងប្រវែងតួខ្លួនសរុប ២៧១២ មម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមួយផ្ទាំងធំគ្មានស៊ុម ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រផងដែរ ។ ខណៈផ្នែកខាងក្នុងមិនទាន់មានព័ត៌មានបង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាប់ឌែតថ្មី កាន់តែទំនើបជាងមុន! Volvo XC90 សេរ៊ីឆ្នាំ២០២៥

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Volvo XC90 ជំនាន់ទី២ អាប់ឌែតថ្មី សេរ៊ីឆ្នាំ២០២៥ ប្រភេទ SUV PHEV ខណៈតម្លៃលក់ខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនូវឡើយទេ ហើយគ្រោងចេញលក់ជាផ្លូវការក្នុងឆ្នាំ២០២៥ ខាងមុខនេះ។

ទាក់ទងនឹងផ្នែកម៉ាស៊ីន រថយន្តនេះ ដំណើរការដោយ៖

  • ម៉ាសុីនកូនកាត់ plug-in hybrid T8 ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ២,០លីត្រ turbocharged និង supercharged ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុបបាន ៤៤៩ សេះ និងកម្លាំងរមួល ៧០៩ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ហើយភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងជម្រើសប្រព័ន្ធបើកបរប៉ុង១ FWD និងប៉ុង២ AWD។
  • ម៉ាសុីនកូនកាត់ Mild-Hybrid B5 turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងសរុបបាន ២៤៧ សេះ។
  • ម៉ាសុីនកូនកាត់ Mild-Hybrid B6  turbocharged និង supercharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងសរុបបាន ២៩៦ សេះ។

សម្រាប់ការរចនារបស់រថយន្ត Volvo XC90 មានបំពាក់ជាមួយប៉ាណារចនាថ្មី អបជាមួយចង្កៀងមុខរាងស្លីមរចនាថ្មី ប្រភេទ LED រួមជាមួយចង្កៀងក្រោយប្រភេទ LED និងប្រើប្រាស់នូវថាសកង់ស្ព័រទំហំចាប់ពី ១៩ អ៉ីញ ដល់ ២២ អ៉ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១១,២ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាប្រព័ន្ធ Built-in Google ឧបករណ៍បំពងសំឡេង កាម៉េរ៉ា ៣៦០ដឺក្រេ កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធជំនួយការបើកបរ Pilot Assist ជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Jetta ស៊េរីឆ្នាំ ២០២៥ ផ្លាស់ប្តូរថ្មី បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Volkswagen Jetta GLS ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី ជាមួយតម្លៃលក់ចាប់ពី ៣៣ ៩៤០ ដុល្លារនៅទីផ្សារសហរដ្ឋអាមេរិក ។

Volkswagen Jetta GLS ថ្មីនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២២៨ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខអូតូ និងលេខដៃ ជាមួយប្រព័ន្ធចាក់សោរប៉ុងផងដែរ ។

រថយន្តនេះត្រូវបានឌីស្សាញនៅផ្នែកខាងមុខរួមមាន ប៉ាណាមុខរាងជាសំណាញ់ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញថ្មីជាដើម ។ ខណៈនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus បញ្ចេញភាសារចនាថ្មីបែបអនាគតសម្រាប់រថយន្តអគ្គិសនីសុទ្ធថ្មីរបស់ខ្លួន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការអភិវឌ្ឍថ្មីទៅលើភាសាការចនាថ្មីបែបអនាគតដែលប្រើប្រាស់សម្រាប់អគ្គិសនីសុទ្ធម៉ូដែល Lexus LF-ZC និង LF-ZL ទទួលបានការឌីស្សាញថ្មីនេះ ។

សម្រាប់ម៉ូដែល​ទាំង ២ ​នេះ​នឹង​ផលិតរថយន្ត​គំរូ​​នាពេល​ឆាប់ៗ​ខាងមុខ ដែល​បង្ហាញថាជារថយន្តអគ្គិសនីសុទ្ធបែប​អនាគត​​ជាមួយរូបរាងការឌីស្សាញខុសគ្នាទាំងស្រុងពីម៉ូដែលរបស់ត្រកូល Lexus ។ ក្នុងនោះ ការឌីស្សាញនេះ ផ្តោតទៅលើប្រព័ន្ធជ្រេកខ្យល់ aerodynamic ជាមួយប៉ាណាមុខរាងស្រួចដែលឲ្យឈ្មោះថា spindle grille ក៏ដូចជាចង្កៀងមុខ-ក្រោយ LED រាងស្លីម កញ្ចក់ និងថាសកង់ទំហំធំជាការឌីស្សាញថ្មី ។

គួរបញ្ជាក់ផងដែរថា ទាក់ទងទៅនឹងផ្នែកថាមពលម៉ាស៊ីន ក៏ដូចជាការឌីស្សាញនៅផ្នែកខាងក្នុង ក្រុមហ៊ុន Lexus មិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឌីស្សាញកាន់តែកាច Option កាន់តែទំនើប! Geely Coolray សេរ៊ីឆ្នាំ២០២៥ ចេញលក់នៅហ្វីលីពីន

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Geely ប្រចាំទីផ្សារប្រទេសភីលីពីន បានធ្វើការប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Geely Coolray សេរ៊ីឆ្នាំ២០២៥ អាប់ឌែតថ្មី ជាមួយតម្លៃលក់ចាប់ពី ២១ ៨០០ ដុល្លារ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានភាពស្ព័រជាងមុនដោយផ្នែកខាងមុខគឺប្រើប្រាស់នូវប៉ាណាថ្មីឌីស្សាញបែបចំណិតត្បូងលាតស្ទើពេញផ្នែកខាងមុខ ខណ:ចង្កៀងក៏ទទួលបាននូវការឌីស្សាញថ្មីស្លីមជាងមុន និងប្រើប្រាស់នូវអំពូលប្រភេទ Full LED ។​ ចំណែកថាសកង់ផ្នែកជំហៀងក៏ទទួលបានការឌីស្សាញថ្មីទំហំ ១៨អ៊ីញ និងអមដោយដុំហ្រ្វាំង Caliper ពណ៌ក្រហម។ រីឯផ្នែកខាងក្រោយបំពាក់ជាមួយស្តុបក្រោយថ្មីឌីស្សាញជាខ្សែភ្ជាប់ពីផ្នែកម្ខាងដល់ផ្នែកម្ខាងទៀត ខណ: Spoiler ក៏ពុំចោលក្នុងការជួយដល់ការជ្រែកខ្យល់ និងសោភណ៌ភាព ហើយទ្វាឃ្លុបក្រោយគឺជាប្រភេទអូតូងាយស្រួលក្នុងការបិទ-បើកផងដែរ។

ចូលទៅកាន់ផ្នែកខាងក្នុងវិញរថយន្ត Geely Coolray សេរ៊ីឆ្នាំ២០២៥ អាប់ឌែតថ្មីនេះ ទទួលបាននូវការប្រើប្រាស់នូវពណ៌ថ្មី និងបន្ថែមនូវ​លក្ខណ:ពិសេសកាន់តែសម្បូរបែប តួយ៉ាងដូចជាអេក្រង់ភ្លោះ ដែលរួមបញ្ជូលនូវអេក្រង់កម្សាន្តទំហំ ១២អ៊ីញ និងអេក្រង់បង្ហាញព័ត៌មានទំហំ ១០,២៥ អ៊ីញ, កន្លែងសាកថ្មឥតប្រើខ្សែ, ភ្លើងលម្អ, ប្រអប់លេខជំនាន់ថ្មី ឌីស្សាញស្លីមជាងមុន, ម៉ាស៊ីនត្រជាក់សម្រាប់កៅអីផ្នែកខាងក្រោយ និងដំបូលកញ្ចក់ប្រភេទ Panoramic Sunroof ព្រមទាំងរួមបន្ថែមមកជាមួយមុខងារជំនួយការបើកបរដូចជា ប្រព័ន្ធកាម៉េរាកម្រិត ៥៤០ដឺក្រេ HD panaromic system, 4-way HD DVR ដ៏ឆ្លាតវៃ រួមជាមួយពោងការពារសុវត្ថិភាពមុខ-ក្រោយ, មុខងារផ្តល់ដំណឹងនៅផ្នែកជំហៀង, មុខងារជំនួយពេលឈប់ Auto Stop/Start, មុខងារចូលចត់ដោយស្វ័យប្រវត្តិ និងមុខងារជាច្រើនបន្ថែមទៀត។

ទាក់ទងទៅនឹងថាមពលកម្លាំង គឺរថយន្ត Geely Coolray សេរ៊ីឆ្នាំ២០២៥ នេះដំណើរការដោយម៉ាស៊ីនសេរ៊ីថ្មីរ​បស់ Geely គឺម៉ាសុីនសុាំងចំណុះ ១,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៧២សេះ និងកម្លាំងរមួល ២៩០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៧វគ្គស្វ័យប្រវត្តិ និងប្រព័ន្ធបើកបរប៉ុង១ FWD៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+