ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda គ្រោងនឹងដាក់បង្ហាញចេញម៉ូដែលថ្មីប្រើអគ្គិសនីសុទ្ធនៅ ២ឆ្នាំខាងមុខ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការបង្ហាញឈ្មោះរថយន្តអគ្គិសនី​ថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Mazda CX-6e ប្រភេទ Crossover និងបាន​ស្នើ​​ពាណិជ្ជសញ្ញា​ដែល​ដាក់​នៅ​ក្នុង​ប្រទេស​តំបន់អឺរ៉ុប​ គ្រោងនឹងឈានជើងចូលទីផ្សារនៅក្នុងឆ្នាំ ២០២៦ ។

Mazda CX-6e នឹងជារថយន្តដំបូងគេដែលប្រើប្រាស់ប៉ុងផ្នែកខាងក្រោយថ្មី ជាមួយគ្រោងឆ្អឹងដូចគ្នាដែលប្រើប្រាស់នៅរថយន្ត CX-70 និង CX-90 របស់ត្រកូល Mazda ។

គួរបញ្ជាក់ផងដែរថា Mazda បានធ្វើការផ្តល់ជូន CX-60 ប្រភេទ PHEV រួចមកហើយ ខណៈម៉ូដែលប្រើអគ្គិសនីសុទ្ធ នឹងធ្វើការប្រជែងទីផ្សារជាមួយក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតបានផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla កំពុងអភិវឌ្ឍ Model Y កៅអី ៣ជួរ សម្រាប់វៃលុកទីផ្សារប្រទេសចិននៅឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla កំពុងធ្វើការលើកំណែទម្រង់នៃរថយន្តអគ្គិសនីសុទ្ធ Tesla Model Y ប្រភេទ SUV កៅអី ៣ជួរ គ្រោងនឹងដាក់បង្ហាញចេញ ក៏ដូចជាការលក់សម្រាប់នៅលើទីផ្សារប្រទេសចិនក្នុងឆ្នាំ ២០២៥ ។

សម្រាប់ការផលិត Tesla Model Y ប្រភេទ SUV កៅអី ៣ជួរនេះ ដោយសារការធ្លាក់ចុះនៃការលក់នៅក្នុងប្រទេសចិន ។ ក្នុងនោះ Tesla ចង់ឲ្យធ្វើឲ្យ Model Y ប្រកួតប្រជែងជាមួយគូប្រជែងក្នុងទីផ្សារប្រទេសមួយនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Tesla មិនទាន់បង្ហាញថា រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹងប្រភេទណានៅឡើយទេ រួមទាំងថាមពលម៉ូទ័រអគ្គិសនី និងទំហំអាគុយផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ថា ខ្លួនកំពុងសម្រេចចិត្តក្នុងការបិទរោងចក្រនៅប្រទេសអាល្លឺម៉ង់ ជាលើកដំបូងក្នុងរយៈពេល ៨៧ឆ្នាំ របស់ខ្លួន

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Volkswagen Group បានប្រកាសថា ខ្លួនបានកំពុងនឹងធ្វើការសម្រេចចិត្តដ៏ធំមួយក្នុងប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងការបិទរោងចក្រនៅប្រទេសអាល្លឺម៉ង់ ជាលើកដំបូងក្នុងរយៈពេល ៨៧ឆ្នាំ របស់ខ្លួនបន្ទាប់ពីការលក់មានប្រកួតប្រជែងយ៉ាងខ្លាំងជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏មានឥទ្ធិពលជាច្រើនរបស់ប្រទេសចិន។

ក្នុងនោះលោក Oliver Blume នាយកប្រតិបត្តិនៃក្រុមហ៊ុន Volkswagen Group បាននិយាយសង្កត់ធ្ងន់ថា ឧស្សាហកម្មរថយន្តនៅអឺរ៉ុបកំពុងជួបប្រទះជាច្រើនរួមជាមួយនឹងស្ថានភាពសេដ្ឋកិច្ចអន្តរជាតិមានការធ្លាក់ចុះជាខ្លាំង ហើយការប្រកួតប្រជែងទីផ្សារមានការកើនឡើងជាខ្លាំងពីសំណាក់ក្រុមហ៊ុនអគ្គិសនីរបស់ចិន ជាពិសេសក្រុមហ៊ុន BYD។

គួរបញ្ចាក់ថា ការបិទរោងចក្រនេះ អាចជាផ្នែកមួយនៃគម្រោងផែនការរបស់ពួកគេក្នុងកាត់បន្ថយការចំណាយ បន្ទាប់ពីការលក់រថយន្តនៅក្នុងប្រទេសចិនដែលជាទីផ្សារដ៏ធំតែមួយគត់របស់ខ្លួនមានការធ្លាក់ចុះដែលធ្វើឲមានការបាត់បង់ប្រាក់ចំណេញប្រមាណ ១១,៤ភាគរយ ស្មើនឹង ១១,២ ពាន់លានដុល្លារ ក្នុងឆមាសទី១ នៃឆ្នាំ២០២៤នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Kia EV6 ឆ្នាំ ២០២៥ មុខមាត់ថ្មី បើកបរបានចម្ងាយឆ្ងាយជាងមុន បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Kia EV6 ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី ជាមួយតម្លៃលក់ចាប់ពី ៤៥ ៥៧៥ ដុល្លារ នៅទីផ្សារចក្រភពអង់គ្លេស ។

Kia EV6 ថ្មីនេះ ត្រូវបានបំពាក់អាគុយទំហំធំជាងមុន ដោយបានអាប់ដេតពីទំហំ ៧៧ គីឡូវ៉ាត់ ឡើងដល់ ៨៤ គីឡូម៉ែត្រ អាចបើកបរបានចម្ងាយ ៥៨០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសារថ្មបាន ១០-៨០% ប្រើរយៈពេល ១៨នាទីប៉ុណ្ណោះ ដែលគាំទ្រពីប្រព័ន្ធ 800-volt E-GMP ។

រថយន្តនេះ ទទួលបានការឌីស្សាញថ្មី ដែលរួមមានការរចនាចង្កៀងមុខថ្មីប្រភេទ LED ក៏ដូចជាកាងខាងមុខដែលបានកែច្នៃឡើងវិញ ថាសកង់ស្ព័រទំហំ ១៩-២០ អ៉ីញថ្មី និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងថ្មីផងដែរ ។

ការអាប់ដេតផ្នែកខាងក្នុងរួមមានការបង្ហាញប្រព័ន្ធព័ត៌មានបែបឌីជីថល និងអេក្រង់កំសាន្ត touchscreen មុខងារ Apple CarPlay និង Android Auto ត្រូវបានបន្ថែមជាស្តង់ដារ រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Nissan Armada សេរ៊ីឆ្នាំ២០២៥ មុខមាត់ថ្មី ជម្រើសម៉ាសុីនថ្មី

[ទីផ្សារបរទេស] កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត All-New Nissan Armada សេរ៊ីឆ្នាំ២០២៥ មុខមាត់ថ្មី ជម្រើសម៉ាសុីនថ្មី ហើយគ្រោងចេញលក់ជាផ្លូវការក្នុងពេលឆាប់ៗនេះ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ គឺទទួលបានការរចនាបែបស្ព័រ រួមជាមួយប៉ាណាខាងមុខដ៏លេចធ្លោ បូកផ្សំជាមួយការរចនានិងតុបតែងចង្កៀងក្រោយ​ និងចង្កៀងមុខ LED ដ៏ស្លីមរចនារាងអក្សរ C ព្រមទាំងប្រើប្រាស់ថាសកង់់ស្ព័រទំហំថ្មី ពោលគឺពី ១៨ ដល់ ២២ អ៊ីញ។

រថយន្តនេះ ដំណើរការដោយម៉ាសុីនថ្មីពោលគឺម៉ាសុីនសុាំងចំណុះ ៣,៥ លីត្រ twin-turbo V6 ផលិតកម្លាំងបាន ៤២៥ សេះ និងកម្លាំងរមួល ៦៩៩ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ៩ វគ្គ និងជម្រើសប្រភេទបើកបរប៉ុង ១ RWD និងប៉ុង ២ 4WD។

ចំណែកកាប៊ីនផ្នែក​ខាង​ក្នុងវិញ មាន​បំពាក់​ទៅ​ដោយ​អេក្រង់កុងទ័រឌីជីថល និងអេក្រង់កម្សាន្តទំហំ ១២,៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ ​អាចភ្ជាប់ Android Auto និង Apple CarPlay ឥតប្រើខ្សែ ក៏ដូចជា សម្ភារៈប្រណិតៗ កន្លែងសាកថ្មឥតខ្សែ ប្រព័ន្ធអូឌីយ៉ូចំនួន ៦ចំនុច រួមជាមួយប្រព័ន្ធសុវត្ថិភាពជាច្រើនជម្រើសផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce Phantom របស់ក្រុមហ៊ុនចិនមួយនេះ លក់តែ ២ពាន់ដុល្លារប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមួយ បានធ្វើការចំលងនៅរថយន្ត Rolls-Royce Phantom ដើម្បីផលិតនិងដាក់លក់នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ទាបជាង ២ ពាន់ដុល្លារ ។

សម្រាប់រូបរាងផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានឌីស្សាញជាប្រភេទរថយន្តខ្នាតតូច នៅផ្នែកខាងមុខត្រូវបំពាក់ប៉ាណា ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ដូចគ្នាទាំងស្រុងនៅទៅរថយន្តរបស់ក្រុមហ៊ុន Rolls-Royce ដោយខុសគ្នាត្រង់មិនមានរូបតំណាងរបស់ក្រុមហ៊ុនចក្រភពអង់គ្លេសប៉ុណ្ណោះ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប្រភេទអេក្រង់ភ្លោះ រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ។ ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុនរបស់រថយន្ត មិនបានបង្ហាញព័ត៌មានលម្អិតនៅឡើយនោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Smart #1 ស៊េរីឆ្នាំ២០២៥ សាកម្តងរត់បានជិត ៥០០គ.ម ចេញលក់ជាផ្លូវការនៅអូស្ត្រាលី ជាមួយតម្លខ្ទង់ ៣មុឺនដុល្លារជាង

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Smart បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Smart #1 ស៊េរីឆ្នាំ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៣៥​ ១០០ ដុល្លារ ដល់ ៤៣ ៤០០ ដុល្លារ ក្នុងទីផ្សារប្រទេសអូស្ត្រាលី។

រថយន្តអគ្គិសនីខ្នាតតូចនេះ ទទួលការរចនានៅផ្នែកខាងក្រៅជាមួយប៉ាណាបិតជិត និងចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩អ៊ីញ រួមជាមួយដៃទ្វារប្រភេទអគ្គិសនី។

ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់ដោយតាប្លូរចនាជារាងអក្សរ T រួមជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ៩,២ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កៅអីស្បែកមុខងារខ្យល់-កំដៅ ដំបូលកញ្ជក់ Panoramic roof និងអេក្រង់បង្ហាញលើកញ្ចក់ជាដើម។

ទាក់ទងទៅនឹងថាមពល រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង១ RWD អាចផលិតកម្លាំងបាន ២៧២ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៤៤០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន ១៥០វ៉ាត់ អាចសាកបានពី ១០% ទៅ ៨០% ប្រើរយៈពេល ៣០ នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maxus បញ្ចេញឡាន MPV ប្រជែង Lexus LM មានតម្លៃលក់អត់ដល់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Maxus បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Maxus G10 Max ស៊េរីឆ្នាំ ២០២៥ ប្រភេទ MPV ៧កៅអី ជាមួយតម្លៃលក់ចាប់ពី ១៥ ១៧០ ដុល្លារ ដល់ ១៦ ៤០៧ ដុល្លារនៅទីផ្សារប្រទេសចិន ។

Maxus G10 Max ស៊េរីឆ្នាំ ២០២៥ ផ្តល់នៅជម្រើសម៉ាស៊ីនចំនួន ២ ប្រភេទរួមមាន៖

  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ៣៧៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ២០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥២១៨ មម ទទឹង ១៩៨០ មម កំពស់ ១៩២៨ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣១៩៨ មម ។ សម្រាប់ផ្នែកខាងក្រៅទទួលបានការឌីស្សាញថ្មី ដោយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រ ក៏ដូចជាទ្វារូតចំហៀងបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់ភ្លោះទំហំធំរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត ក៏ដូចជាកៅអីជួរទី ២ ជាប្រភេទ Captain-seat ថ្មីផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Camry ស៊េរីឆ្នាំ ២០២៥ ប្រភេទ Hybrid ចេញលក់នៅសិង្ហបុរី តម្លៃជិត ២០មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញ និងលក់ជាផ្លូវការនៅរថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២៥ ប្រភេទ Hybrid នៅទីផ្សារអាស៊ីអាគ្នេយ៍ដំបូងគេគឺប្រទេសសិង្ហបុរី ជាមួយតម្លៃលក់ចាប់ពី ១៩០ ០០០ ដុល្លារ ។

រថយន្តនេះដំណើរការដោយប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២២៨ សេះ ភ្ជាប់ដោយប្រអប់លេខ CVT និងអាគុយប្រភេទលីចូម ជាមួយកម្រិតស៊ីប្រេងខ្ទង់ ៥លីត្រ/១០០ គីឡូម៉ែត្រ ។

សម្រាប់ផ្នែកខាងក្រៅមាន ប៉ាណាមុខទំហំធំអបជាមួយចង្កៀងមុខ LED អូសកាត់ពីម្ខាងទៅម្ខាងដ៏ស្លីម និងចង្កៀងក្រោយរាងអក្សរ C ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩ អ៊ីញ និងដៃទ្វារប្រភេទ Flush-door ជាដើម។

ចំពោះផ្នែកខាងក្នុង ទទួលបានការរចនាថ្មី មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២,៣ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay/Android Auto ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ ដំបូលកញ្ជក់ panoramic sunroof ប្រព័ន្ធសម្លេង JBL ចំនួន ៩ចំនុច រួមជាមួយប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ថា ៧ខែដំបូងនៃឆ្នាំ២០២៤ នេះ ខ្លួនបានលក់រថយន្តសរុបបានចំនួន ៦លានគ្រឿង

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសថា ការលក់រថយន្តសរុបរបស់ខ្លួនបានឈានដល់ចំនួន ៦ ០៨៧ ៣៥៩ គ្រឿង បើរាប់ចាប់ពីខែមករាដល់ខែកក្កដា នៃឆ្នាំ២០២៤ នេះ (រួមបញ្ចូលនូវក្រុមហ៊ុនបុត្រសម្ព័ន្ធ Hino និង Daihatsu)។ ក្នុងនោះការលក់សរុបសម្រាប់ខែកក្កដា មានចំនួន ៨៥៧ ៩៨២ គ្រឿង ហើយនៅក្នុងចំណោមរថយន្តដែលបានលក់សរុបក្នុងខែកក្កដានេះ មាន ១៤០ ៣៥២ គ្រឿង គឺត្រូវបានលក់នៅក្នុងទីផ្សារក្នុងស្រុកជប៉ុនផ្ទាល់ ហើយ ៧១៧ ៦២៩ គ្រឿង ត្រូវបានលក់នៅទូទាំងពិភពលោក។

គួរឲដឹងថា ក្នុងចំណោមរថយន្តដែលបានលក់សរុបទាំង ៦ ០៨៧ ៣៥៩ គ្រឿង របស់ក្រុមហ៊ុន Toyota គឺមានរថយន្តកូនកាត់ចំនួន ២ ២៦៤ ៤៦៩ គ្រឿង។ ដែលក្នុងនោះ ការលក់រថ​យន្តកូនកាត់របស់ក្រុមហ៊ុន Toyata មានការកើនឡើងជាខ្លាំងដោយរថយន្តកូនកាត់ mild hybrid កើនឡើងចំនួន ៣៩ ៩៥៧ គ្រឿង រថយន្ត Plug-in Hybrid ចំនួន ៨៤ ១២០ គ្រឿង និងរថយន្តអគ្គិសនី (BEV) ចំនួន ៨៤ ៣៧៦ គ្រឿង។

សម្រាប់ការផលិតរបស់ក្រុមហ៊ុន Toyota វិញ បានផលិតរថយន្តសរុបចំនួន ៥ ៤៥៣ ៤៧២ គ្រឿង រាប់ចាប់ពីខែមករា ដល់ខែកក្កដា ហើយក្នុងចំណោមនេះ រថយន្តចំនួន ១ ៨១៧ ៥៣៤ គ្រឿង ត្រូវបានផលិតនៅក្នុងប្រទេសជប៉ុន ខណៈដែលរថយន្តចំនួន ៣ ៦៣៥ ៩៣៨ គ្រឿង ទៀតគឺត្រូវបានផលិតនៅក្រៅប្រទេស។

គួរបញ្ជាក់ថា នៅក្នុងតំបន់ក្រៅប្រទេស អាមេរិកខាងជើង គឺជាតំបន់ដែលក្រុមហ៊ុនបានផលិតរថយន្តបានច្រើនជាងគេពោលគឺចំនួន ១ ២១១ ៤៩៨ គ្រឿង ខណៈនៅអាស៊ីមានចំនួន ១ ៦៥០ ៦៥៧ គ្រឿង ចំណែកនៅអឺរ៉ុបមានចំនួន ៥១១ ៦៩៣ គ្រឿង។ ក្នុងនោះទៀតសោក សម្រាប់ការផលិតរថយន្តនៅអាស៊ី ប្រទេសថៃមានចំនួនផលិតច្រើនជាងគេគឺ ៣១៨ ២៦០ គ្រឿង ខណៈដែលប្រទេសហ្វីលីពីនផលិតបានតែចំនួន ៣៧ ៤៣៤ គ្រឿង ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+