ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda HR-V ស៊េរីឆ្នាំ ២០២៥ ប្រើ Hybrid កែមុខមាត់ថ្មី នឹងអាប់ដេតទៅលើប្រព័ន្ធសុវត្ថិភាពបន្ថែម

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda HR-V ស៊េរីឆ្នាំ ២០២៥ ប្រភេទ e:HEV ទទួលបានការកែមុខមាត់ថ្មី នៅទីផ្សារចក្រភពអង់គ្លេស គ្រោងនឹងចេញលក់នៅចុងខែកញ្ញា ឆ្នាំ ២០២៤ ។

Honda HR-V ថ្មីនេះ ទទួលបានប៉ាណាមុខឌីស្សាញឡើងវិញ កាងខាងមុខមានការកែប្រែការទទួលទានទាប រួមទាំងចង្កៀងមុខ-ក្រោយប្រភេទ LED ដែលបានធ្វើឲ្យប្រសើរឡើងជាងមុនផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ព្រមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ។ លើសពីនេះ ក៏ទទួលបានអាប់ដេតទៅលើប្រព័ន្ធសុវត្ថិភាពទៀតផង។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ដំណើរការដោយប្រព័ន្ធ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ១២៩ សេះ ប្រភេទបើកបរប៉ុង ១ ប្រអប់លេខអូតូ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! Toyota ប្រកាសចាប់ផ្តើមផលិតរថយន្តរបស់ខ្លួនឡើងវិញ បន្ទាប់ពីមានរឿងរ៉ាវចម្រូងចម្រាសក្នុងការតេស្តសាកល្បងប្រព័ន្ធសុវត្ថិភាព

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota Motor បានប្រកាសចាប់ផ្តើមផលិតរថយន្តរបស់ខ្លួនឡើងវិញ បន្ទាប់ពីប្រកាសបញ្ឈប់ការផលិតជាបណ្តោះអាសន្នដោយសារមានបញ្ហាចម្រូងចម្រាសក្នុងការបញ្ជាក់ទិន្នន័យសុវត្ថិភាព។

ការបញ្ឈប់ការផលិតនេះបានកើតឡើងនៅខែមិថុនា ឆ្នាំ២០២៤ ដោយក្រុមហ៊ុនបានធ្វើការបញ្ឈប់ផលិតរថយន្តរបស់ខ្លួនចំនួន ៣ម៉ូឌែល រួមមាន Corolla Fielder, Corolla Axios និង Yaris Cross ក្រោយពីមានការបង្ហាញថា ទិន្នន័យតេស្តសុវត្ថិភាពដែលបានប្រើប្រាស់របស់ពួកគេមានភាពក្លែងក្លាយ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Toyota បានប្រកាសចាប់ផ្តើមផលិតរថយន្តទាំងនោះឡើងវិញ(នៅយប់ថ្ងៃចន្ទ) នៅក្នុងរោងចក្រចំនួន២ នៅក្នុងប្រទេសជប៉ុនផ្ទាល់។ ក្រុមហ៊ុនបានបញ្ជាក់ថា ពួកគេបានដោះស្រាយបញ្ហាដែលទាក់ទងនឹងការចុះបញ្ជីទិន្នន័យមិនត្រឹមត្រូវ និងបានបង្ហាញថារថយន្តទាំង ៣ម៉ូឌែលនេះពិតជាបានគោរពតាមស្តង់ដារសុវត្ថិភាពរបស់រដ្ឋាភិបាល។ ក្រៅពីការប្រកាសបើកផលិតកម្មឡើងវិញ ក្រុមហ៊ុន Toyota ក៏បានប្រកាសបើករោងចក្ររបស់ខ្លួនចំនួន ១៣កន្លែង នៅក្នុងប្រទេសជប៉ុន ដែលបានបិទកាលពីសប្តាហ៍មុន ដោយសារតែការជ្រៀតចូលរបស់ព្យុះទីហ្វុង Shanshan៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡានទាំង ១០ម៉ូដែល ដែលនាំភាពជោគជ័យបំផុតដល់ក្រុមហ៊ុនផលិតរថយន្ត Toyota

[បរទេស] យោងតាមគេហទំព័រសារព័ត៌មាន Carbuzz បានធ្វើការបង្ហាញចេញនៅរថយន្តទាំង ១០ម៉ូដែលដែលជោគជ័យក្នុងការលក់បំផុតរបស់ក្រុមហ៊ុនផលិតរថយន្ត Toyota នៅលើទីផ្សារសកលលោក ។ ខាងក្រោមនេះជាម៉ូដែលទាំង ១០ ដែលលក់បានច្រើនជាងគេក្នុងប្រវត្តសាស្រ្តក្រុមហ៊ុនប្រទេសជប៉ុនមួយនេះ៖

  • Toyota Sienna លក់បានចំនួនច្រើនជាង ២លានគ្រឿង

  • Toyota 4Runner លក់បានចំនួនច្រើនជាង ៣លានគ្រឿង

  • Toyota Tacoma លក់បានចំនួនច្រើនជាង ៤លានគ្រឿង

  • Toyota Prius លក់បានចំនួនច្រើនជាង ៦លានគ្រឿង

  • Toyota Yaris លក់បានចំនួនច្រើនជាង ១០លានគ្រឿង

Toyota Land Cruiser លក់បានចំនួនច្រើនជាង ១១លានគ្រឿង

Toyota RAV4 លក់បានចំនួនច្រើនជាង ១៣លានគ្រឿង

  • Toyota Hilux លក់បានចំនួនច្រើនជាង ១៩លានគ្រឿង

  • Toyota Corolla លក់បានចំនួនច្រើនជាង ៥០លានគ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC M8 ឆ្នាំ២០២៤ ចេញលក់នៅវៀតណាមជាផ្លូវការ ឯតម្លៃខ្ទង់ ៨មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត GAC M8 ប្រភេទ MPV ឆ្នាំ២០២៤ ជាមួយតម្លៃលក់ចាប់ពី ៧៧ ០០០ ដុល្លារ ដល់ ៩១ ៦០០ ដុល្លារ ក្នុងទីផ្សារប្រទេសវៀតណាម។

GAC M8 មានប្រវែងតួខ្លួនសរុប ៥​២១២ ម.ម ទទឹង ១ ៨៩៣ ម.ម កម្ពស់ ១ ៨២៣ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៧០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៤៨ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធបើកបរប៉ុង១ FWD។

សម្រាប់ការរចនាផ្នែកខាងក្រៅមានការឌីស្សាញដ៏ប្រណិត ដែលមានប៉ាណាទំហំធំស្រោបដោយក្រូម៉េ ចង្កៀងមុខ-ក្រោយ LED ក៏ដូចជាទ្វារូតសងខាងបើក-បិទដោយថាមពលអគ្គិសនី ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨អ៊ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ built-in ADiGO 4.0 រួមជាមួយបន្ទះឈីប Qualcomm Snapdragon 8155 ក៏ដូចជា ឧបករណ៍បំពងឡេងម៉ាក YAMAHA ១៦ចំនុច កៅអីកម្តៅ-ត្រជាក់-ម៉ាស្សា ដំបូលកញ្ជក់ panoramic sunroof ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងកាម៉េរ៉ា ៣៦០ ដឺក្រេ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ល្មមគ្រួសារតូច! Geely ដាក់លក់ឡានអគ្គិសនីសុទ្ធថ្មី តម្លៃតែ ១មុឺនដុល្លារ សាកភ្លើងម្តងជិះបាន ៥០០គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Geely Xingyuan EV ឬ Geely Geome ដែលជាគូប្រជែងរបស់រថយន្តអគ្គិសនីសុទ្ធ BYD Dolphin ជាមួយតម្លៃ ១១ ០០០ ដុល្លារនៅប្រទេសចិន ។

Geely Xingyuan EV ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងថ្មី ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១១៤ សេះ ផ្កួបជាមួយអាគុយទំហំ ៤០,១៦ គីឡូវ៉ាត់ម៉ោងអាចបើករបានចម្ងាយ ៥០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ១៣៥ ម.ម ទទឹង ១ ៨៩៥ ម.ម កំពស់ ១ ៥៧០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៥០ ម.ម ។ សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅមានប៉ាណាបិតជិត ចង្កៀងមុខ-ក្រោយ LED រាងជាពងក្រពើ ព្រមទាំងថាសកង់រចនាថ្មី ។

ខណៈផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំសម្រាប់បញ្ជាមុខងារសំខាន់ៗ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery បញ្ចេញម៉ូដែលថ្មីស្រឡាងប្រើអគ្គិសនីសុទ្ធ តម្លៃតែ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Fulwin E05 ស៊េរីឆ្នាំ ២០២៥ នៅឯពិព័រណ៍រថយន្ត Chendu Auto Show 2024 កំពុងធ្វើឡើងនៅប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២១ ១០០ ដុល្លារ ។

Chery Fulwin E05 ត្រូវបានផលិតឡើងជាប្រភេទ sedan ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៉ីញឌីស្សាញថ្មីហើយប្លែក ។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញបែប Minimalistic ដោយមានអេក្រង់ទំហំធំនៅកណ្តាលកុងសូលសម្រាប់បញ្ជាមុខងារសំខាន់ៗ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ ផងដែរ ។

គួរបញ្ជាក់ផងដែរថា Chery Fulwin E05 នឹងផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ EV និងប្រភេទអគ្គិសនី + សាំង EREV ខណៈព័ត៌មានបន្ថែមទៀតក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! រដ្ឋាភិបាលប្រទេសវៀតណាម ប្រកាសកាត់បន្ថយថ្លៃចុះបញ្ជីរថយន្តដែលផលិត និងដំឡើងក្នុងស្រុកចំនួន ៥០% ដើម្បីជំរុញការលក់រថយន្តក្នុងស្រុក

កាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលប្រទេសវៀតណាម បានប្រកាសកាត់បន្ថយថ្លៃចុះបញ្ជីរថយន្តដែលផលិត និងដំឡើងក្នុងស្រុកចំនួន ៥០% ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រោយពីរយៈពេលនេះ ថ្លៃចុះឈ្មោះនឹងត្រូវបានកែប្រែត្រឡប់មកវិញធម្មតា។

ការកាត់បន្ថយនេះ មានគោលបំណងជំរុញការលក់រថយន្តក្នុងស្រុកដែលមានការធ្លាក់ចុះយ៉ាងខ្លាំង ដោយនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ នេះ ការលក់រថយន្តទាំងមូលមានចំនួនត្រឹមតែ ៦៧ ៨៤៩ គ្រឿង ប៉ុណ្ណោះ ដែលធ្លាក់ចុះ ១៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំពោះការកាត់បន្ថយនេះ ក៏មានគោលបំណងដើម្បីប្រឆាំងនឹងការធ្លាក់ចុះនៃការលក់រថយន្តក្នុងស្រុក បើប្រៀបធៀបជាមួយនឹងរថយន្តដែលបាននាំចូល។

សម្រាប់ការផ្លាស់ប្តូរថ្មីនេះ ត្រូវបានរំពឹងថានឹងបង្កឲមានការបាត់បង់ចំណូលរដ្ឋប្រមាណ ៣៤ លានដុល្លារ ក្នុងមួយខែ។ គួរឲដឹងថា សព្វថ្ងៃ ថ្លៃចុះបញ្ជីរថយន្តដែលផលិត និងដំឡើងគឺមានចំនួន ១២% នៅក្នុងទីក្រុងហាណូយ និងទីក្រុង Hai Phong និង ១០% នៅទីក្រុងហូជីមិញ (ប្រែប្រួលទៅតាមតំបន់)។

គួរបញ្ជាក់ផងថា អត្រាការកាត់បន្ថយថ្លៃចុះឈ្មោះដែលបានកំណត់ថ្មីនេះ គឺជាការបង្កើតកំណែថ្មីមួយ បន្ទាប់ពីការអនុវត្តការកាត់បន្ថយថ្លៃចុះឈ្មោះដែលបានអនុវត្តនៅក្នុងរយៈពេល ៦ខែចុងក្រោយនៃឆ្នាំមុន។ ការកាត់បន្ថយនេះ ក៏ត្រូវបានគេរំពឹងថានឹងជួយជំរុញការលក់រថយន្តក្នុងស្រុក និងជួយបន្ថយការធ្លាក់ចុះនៃការលក់ដែលបានឃើញនៅឆ្នាំនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បញ្ចេញឡានដំបូងគេដែលបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបររបស់ Huawei

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BYD Leopard 8 ប្រភេទ SUV ដំបូងគេដែលបំពាក់ជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Huawei Qiankun Smart Driving ADS 3.0 system គ្រោងនឹងចេញលក់ឆាប់ៗនេះ ។

ប្រព័ន្ធជំនួយការអ្នកបើកបរ Huawei Qiankun Smart Driving ADS 3.0 system បានរួមបញ្ចូលនៅបើកបរដោយស្វ័យប្រវត្តិ ព្រមទាំងបានធ្វើឲ្យប្រសើរឡើងនៅមុខងារផ្តល់សញ្ញាគ្រោះពេលមានរថយន្តមកជិត និងប្រព័ន្ធចូល-ចេញពីចំណតដោយស្វ័យប្រវត្តិជាដើម ។

BYD Leopard 8 នឹងផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹង DMO platform ថ្មីរបស់ BYD សម្រាប់ផ្តោតនៅលើការបើកបរបែប Off-road ជាមួយនិងប្រព័ន្ធ Disus-P suspension system ដំណើរការជាមួយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុបដល់ទៅ ៩៣៩ សេះ ។

ទាក់ទងទៅនឹងផ្នែកខាងក្រៅមានការឌីស្សាញមានលក្ខណៈហាប់ណែន ជាមួយប៉ាណាដែលមានរបាកាត់ចំនួន ៣ ស្រោបដោយក្រូម៉េ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២១អ៉ីញ ស្រោបដោយសំបកប្រភេទ Off-road ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ រួមទាំងអេក្រង់សម្រាប់អ្នកដំណើរផ្នែកខាងមុខ ក៏ដូចជាកន្លែកសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi ចេញឡានថ្មី តម្លៃខ្ទង់ ៦មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Audi បានប្រកាសចេញជាផ្លូវការនូវរថយន្ត Audi Q5 និង SQ5 សេរ៊ីឆ្នាំ២០២៥ ជាមួយតម្លៃចាប់ពី ៥៨ ០០០ដុល្លារ ដល់ ៩២ ០០០ដុល្លារ នៅក្នុងទីផ្សារតំបន់អឺរ៉ុប។

ទាក់ទងទៅនឹងផ្នែកម៉ាសុីនរថយន្ត Audi Q5 និង SQ5 សេរ៊ីឆ្នាំ២០២៥ ទទួលបានជម្រើសម៉ាសុីនចំនួន២ រួមមាន៖

  • ម៉ាស៊ីនសុាំងចំណុះ ២,០លីត្រ turbocharge ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២៦៨សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ហើយដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ និងប៉ុងពីរ AWD។
  • ម៉ាស៊ីនសុាំងចំណុះ ៣,០លីត្រ turbocharge V6 ផលិតកម្លាំងបាន ៣៦២សេះ និងកម្លាំងរមួល ៥៥០ញ៉ូតុនម៉ែត្រ ហើយដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ និងប៉ុងពីរ AWD។

ចំពោះការរចនាផ្នែកខាងក្រៅរបស់រថយន្តសេរ៊ីថ្មីនេះ​ មានភាពស្ព័រ ទាន់សម័យ និងទំនើបខ្លាំង ដោយមានបំពាក់ជាមួយប៉ាណាសំណុះហ្សីន ជាមយយចង្កៀងមុខ-ក្រោយ LED, ឃ្លុបក្រោយអូតូ និងបំពាក់ជាមួយយ៉ាន់កង់ទំហំ ១៨ ដល់ ២០អ៊ីញ។

យ៉ាងណាមិញ រថយន្ត រថយន្ត Audi Q5 និង SQ5 សេរ៊ីឆ្នាំ២០២៥ មានភ្ជាប់មកជាស្តង់ដារជាមួយកៅអីពូកស្បែក មានមុខងារកម្តៅ-ត្រជាក់, ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ, អេក្រង់កម្សាន្ត touchscreen ទំហំ ១៤,‌៥អ៊ីញ និងអេក្រង់កុងទ័រឌីជីថលទំហំ ១១,៩អ៊ីញជាប្រភេទអេក្រង់ភ្លោះ និងជម្រើសអេក្រង់កម្សាន្ត touchscreen សម្រាប់អ្នកដំណើរខាងមុខទំហំ ១០,៩អ៊ីញ ក៏ដូចជាអេក្រង់ heads-up display ជាដើម។ ក្រៅពីនោះវាក៏មានមុខងារជំនួយការបើកបរជាច្រើនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើហេតុផលអ្វីបានជាក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សម្រេចចិត្តចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ GUMBALL 3000?

ព្រឹត្តិការណ៍ GUMBALL 3000 គឺជាព្រឹត្តិការណ៍អន្តរជាតិមួយដែលប្រមូលផ្តុំទៅដោយរថយន្ត Supercar និងកំពូលរថយន្តប្រណិតៗ ពីសំណាក់ជនមានឥទ្ធិពល ធុរជន កីឡាករ និងកំពូលតារាលំដាប់ពិភពលោក ដែលធ្វើដំណើរឆ្លងកាត់ពីទ្វីបមួយទៅទ្វីបមួយជុំវិញពិភពលោក ដែលមានរយ:ចម្ងាយសរុប ៣០០០ម៉ាយ៍។

ជាក់ស្តែងក្នុងឆ្នាំ២០២៤ នេះព្រឹត្តិការណ៍ GUMBALL 3000 ក៏មានការឆ្លងកាត់ប្រទេសកម្ពុជាផងដែរ ដែលធ្វើដំណើរចេញពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា ប្រទេសថៃ និងបញ្ចប់នៅប្រទេសសឹង្ហបុរី។ ហើយសម្រាប់ព្រឹត្តិការណ៍ដ៏ធំមួយនេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ជាអ្នកឧបត្ថមធំផ្លូវការផងដែរ។


នៅក្នុងនោះព្រឹត្តិការណ៍ដែលនឹងមានវត្តមាននៅកម្ពុជានៅថ្ងៃទី ១៥-១៦-១៧ ដែលរៀបចំសម្របសម្រួលដោយក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងមានការចូលរួមពីសំណាក់ម្ចាស់ Supercar, Hypercar និងក្រុមហ៊ុនល្បីៗ រួមទាំងក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ផងដែរ។

 

ជាមួយការចូលរួមព្រឹត្តិការណ៍អន្តរជាតិនេះ តំណាងមកពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបង្ហាញចេញនូវវត្ថុបំណងសំខាន់ៗចំនួនធំៗ ២ ដែលធ្វើអោយខ្លួនសម្រេចចិត្តចូលរួមក្នុងព្រឹត្តិការណ៍នេះ៖

  • ចូលរួមជំរុញវិស័យទេសចរណ៍ និងកេត្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក អោយកាន់តែរីកសុះសាយ ដែលព្រឹត្តិការណ៍នេះនឹងបើកឳកាសអោយវិនិយោគគិនឯកជន បរទេស និងនៅក្នុងស្រុកមានការជួបជុំគ្នា លើសពីនេះការបង្កើតកំណត់ត្រាពិភពលោក Gennies World Record នៅខាងមុខប្រាសាទអង្គរវត្ត
  • ចូលរួមគាំទ្រ និងរៃអង្គាសទឹកប្រាក់ចូលរួមសប្បុរសធម៌ ដើម្បីបរិច្ចាគទៅកាន់មន្ទីពេទ្យកុមារអង្គរ ខេត្តសៀមរាប

គួរបញ្ជាក់ថាដែរ ទិសដៅធ្វើដំណើរសម្រាប់កម្មវិធី GUMBALL 3000 នៅកម្ពុជា ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៥-១៦-១៧ ខែកញ្ញា ឆ្នាំ ២០២៤ ដែលដំណើរការចាប់ពី៖

  • ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤
    • បើកបរពីបាវិតទៅភ្នំពេញ
    • ចំណតនៅវិមានឯករាជ្យភ្នំពេញ
    • ការប្រគំតន្ត្រីនៅវត្តបទុមវតី
  • ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
    • បើកបរពីភ្នំពេញទៅសៀមរាប
  • ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤
    • ការតាំងបង្ហាញរថយន្តនៅមុខប្រាសាទអង្គរវត្ត ដើម្បីបំបែកកំណត់ត្រាពិភពលោក
    • បើកបរពីសៀមរាបទៅច្រកទ្វារ ប៉ោយប៉ែត

កុំភ្លេចចូលរួមជាមួយក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) អោយបានច្រើនកុះករ ក្នុងព្រឹត្តិការណ៍ Pre-Event

  • ថ្ងៃទី៣១ ខែសីហា ទីតាំងនៅបរិវេណ សួនព្រះរាជដំណាក់ ម៉ោង៥:៣០ល្ងាចតទៅ
  • ថ្ងៃទី ០១ ខែកញ្ញា ទីតាំងនៅបរិវេណ អាកាសយានដ្ឋានសៀមរាបចាស់ ម៉ោង ៧:០០ – ១២:០០ព្រឹក៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+