ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery Exeed C-DM ប្រើ PHEV អាចបើករបានលើស ១ពាន់គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Chery Exeed C-DM ស៊េរីថ្មីចុងក្រោយ ប្រភេទ Plug-in hybrid ដែលមានតម្លៃលក់ចាប់ពី ២៩ ៦០០ ដុល្លារ ដល់ ៣២ ០០០ ដុល្លារនៅឯពិព័រណ៍រថយន្ត Chendu Auto SHow 2024 កំពុងធ្វើឡើងនៅប្រទេសចិន ។

Chery Exeed C-DM ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង M3X platform ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៦១០ សេះ និងកម្លាំងរមួល ៩២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៤,៤៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៤០០ គីឡូម៉ែត្រនៅពេលចាក់សាំង និងសាកថ្មពេញ ដោយការសាកថ្មល្បឿនលឿនអាចសាកពី ៣០-៨០% ប្រើរយៈពេល ២០នាទីប៉ុណ្ណោះ ។

រថយន្តនេះ ត្រូវបានបំពាក់ជាមួយប៉ាណាមុខថ្មី ចង្កៀងមុខ-ក្រោយ LED ឌីស្សាញថ្មី ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ ។ ខណៈនៅផ្នែកខាងក្នុងមានអេក្រង់ទំហំដល់ទៅ ២៤,៦អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr ចេញឡានអគ្គិសនីថ្មី តម្លៃខ្ទង់ ៣មុឺនដុល្លារ សាកភ្លើងម្តង់រត់បានជិត ៨០០គ.ម

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Zeekr 7X ប្រភេទ SUV អគ្គិសនី ជាមួយតម្លៃលក់ចាប់ពី ៣៣ ០០០ ដុល្លារ ដល់ ៤៨ ២០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង PMA2+ platform មានប្រវែងតួខ្លួនសរុប ៤ ៨២៥ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៦៥៦ ម.ម និងប្រវែងគម្លាតកង់-ក្រោយ ២ ៩២៥ ម.ម ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនី ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៤១៥សេះ
  • ម៉ូទ័រអគ្គិសនី ២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ៦៣៦សេះ

គួរបញ្ចាក់ផងថា សម្រាប់ជម្រើសអាគុយរបស់រថយន្តនេះមាន ២ជម្រើស រួមមានទំហំ ៧៥ និង ១០០ គីឡូវ៉ាតម៉ោង​ អាចបើកបរបានចម្ងាយពី ៦០៥ ទៅ ៧៨០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ហើយគាំទ្រការសាកថ្មល្បឿនលឿន អាចសាកឡើងពី ១០ ទៅ ៨០ភាគរយចំណាយពេលខ្ទង់ ១០នាទី ប៉ុណ្ណោះ។

សម្រាប់ការឌីស្សាញរបស់ រថយន្ត​ថ្មី​នេះ​ មានការឌីស្សាញបែបស្ព័រដោយមានបា៉ណាមុខបិទជិត ​ចង្កៀងមុខ-ក្រោយ ប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩អ៊ីញ និង ២០ អ៊ីញ។

ចំពោះផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ចំនួន២ រួមមានអេក្រង់កុងទ័រឌីជីថល និងអេក្រង់កម្សាន្តទំហំធំ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8295 រួមជាមួយមុខងារកៅអីកម្តៅ-ត្រជាក់ជាដើម។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរជាច្រើនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Zeekr 001 ស៊េរីថ្មីចុងក្រោយ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី ENCAP

[បរទេស] កាលពីពេលថ្មីកន្លងទៅនេះ រថយន្តអគ្គិសនី All-new Zeekr 001 ស៊េរីថ្មីចុងក្រោយ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី Zeekr 001 បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៨៩ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៨ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៨៣ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨៤ ភាគរយ

All-new Zeekr 001 ត្រូវបានគាំទ្រដោយ 800V platform បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៣៦២ សេះ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៧៥០ គីឡូម៉ែត្រនៅសាកថ្មពេញម្តង គាំទ្រដោយការសាកថ្មល្បឿនលឿន អាចសាកពី ១០-៨០% ប្រើរយៈពេល ១១,៥ នាទី និងសាកថ្មត្រឹម ៥នាទី អាចបើកបរបានចម្ងាយ ២៥៦ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen បញ្ចេញម៉ូដែលថ្មីនៅប្រទេសចិន តម្លៃលក់ខ្ទង់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC និង Volkswagen បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត VW Passat PRO ស៊េរីឆ្នាំ ២០២៥ នៅឯពិព័រណ៍រថយន្ត Chendu Auto Show 2024 ជាមួយតម្លៃលក់ខ្ទង់ ២មុឺនដុល្លារនៅប្រទេសចិន ។

VW Passat PRO ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២១៧ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ។

សម្រាប់រូបរាង VW Passat PRO របស់ប្រទេសចិន មានការឌីស្សាញខុសគ្នាពីម៉ូដែលរបស់អឺរ៉ុប ដោយមានប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥អ៉ីញ រួមទាំងអេក្រង់ទំហំ ១១,៦ អ៉ីញសម្រាប់អ្នកដំណើរខាងមុខ ក៏ដូចជាឧបករណ៍បំពងសំឡេងម៉ាក Harman Kardon ១៦ ចំនុច ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan ចេញឡានថ្មី តម្លៃ ១មុឺនដុល្លារជាង

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Changan CS75 Plus ជំនាន់ទី៤ នៅក្នុងកម្មវិធី Chengdu Auto Show ហើយគ្រោងនឹងចេញលក់ជាផ្លូវការនៅដើមខែកញ្ញាខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ១៦ ២០០ ដុល្លារ ដល់ ២០ ៦០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៧០ ម.ម ទទឹង ១ ៩១០ ម.ម កំពស់ ១ ៦៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៨៩ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ​ និងប្រភេទបើកបរប៉ុង១ FWD។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ Changan CS75 Plus ទទួលបានការរចនាផ្នែកខាងមុខថ្មីជាមួយប៉ាណាមុខមួយផ្ទាំងទំហំធំអបសងខាងដោយចង្កៀងមុខ ប្រភេទ LED រចនាថ្មី ថាសកង់ស្ព័រថ្មីទំហំ​ ១៩អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងរចនាថ្មីផងដែរ។

ខណៈផ្នែកខាងក្នុងទទួលបានអេក្រង់ចំនួន៣ នៅលើតាប៊្លូ រួមមាន អេក្រង់ឌីជីថល អេក្រង់ព័ត៌មាន និងអេក្រង់កម្សាន្ត ដែលជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជា កន្លែងសាកថ្មឥតខ្សែចំនួន ២ចំនុច មុខងារកៅអីម៉ាស្សា កន្លែងដាក់កែវទឹកចំនួន២ និងប្រព័ន្ធជំនួយការបើកបរ L2 ដែលផ្តល់ជូននូវមុខងារជាច្រើនដូចជា មុខងារជំនួយរក្សាគន្លងផ្លូវ មុខងារចុះចតរថយន្តដោយស្វ័យប្រវត្តិ និងមុខងារអង្គចងចាំជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ចេញឡាន MPV ថ្មី ប្រភេទ PHEV ប្រជែងជាមួយ Toyota Alphard

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BYD XIA ឬ Dynasty DM-I ប្រភេទ MPV ប្រើប្រាស់ Plug-in hybrid នៅឯពិព័រណ៍រថយន្ត Chendu Auto Show 2024 ជាមួយតម្លៃលក់រំពឹងថា ៤២ ៣២៨ ដុល្លារ នៅប្រទេសចិន ។

BYD XIA DM-I ដំណើរការដោយប្រព័ន្ធ DM 5.0 super hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ២៦៨ សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ១៤៥ ម.ម ទទឹង ១ ៩៧០ ម.ម កំពស់ ១ ៨០៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០៤៥ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព៏រទំហំ ១៨អ៉ីញ និងទ្វារូតចំហៀងបើក-បិទដោយថាមពលអគ្គិសនី ។

ខណៈនៅផ្នែកខាងក្នុងវិញមាន ៧កៅអី ជាប្រភេទ ៣ជួរ និងបានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំធំ លើសពីនេះ ក៏បានភ្ជាប់ដោយប្រព័ន្ធជំនួយការអ្នកបើកបរ DiPilot intelligent driving system ដែលរួមបញ្ចូលនៅមុខងារដ៏សំបូរបែប ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយឡានអគ្គិសនីសុទ្ធដំបូងគេរបស់ Range Rover កំពុងធ្វើតេស្តបើកបរសាកល្បងតាមដងផ្លូវ

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ ប្រទះឃើញនៅរថយន្តរបស់ Range Rover ប្រភេទអគ្គិសនីសុទ្ធ កំពុងធ្វើការតេស្តសាកល្បងនៅតាមដងផ្លូវ ត្រូវបានរំពឹងថាគ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការឆាប់ៗនេះ នៅក្នុងទីផ្សារតំបន់អឺរ៉ុប ។

តាមរូបភាពដែលប្រមាញ់បានបង្ហាញថា ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់បំផុតគឺប៉ាណាមុខបិតជិត រុំព័ទ្ធដោយផ្នែកដែលមានរន្ធផ្ដេក អបសងខាងដោយចង្កៀងមុខ LED រាងស្លីម ក៏ដូចជាដៃទ្វារប្រភេទ Flash-door ជាដើម ។

រថយន្តអគ្គិសនីសុទ្ធរបស់ Range Rover នេះ នឹងផលិតឡើងនៅលើគ្រោងឆ្អឹង MLA platform ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ 800voltage electrical architecture ក៏ដូចជាកញ្ចប់អគុយ និងម៉ូទ័រអគ្គិសនីផលិតនៅចក្ររបសខ្លួន ព្រមទាំងអាចបើកបរបាននៅក្នុងជម្រៅទឹក ៨៥០ ម.ម ទៀតផង ៕

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Range Rovers បានបង្ហាញថា មានអតិថិជនដល់ទៅ ៤១ ០០០នាក់ បានបានចុះឈ្មោះដើម្បីស្ថិតក្នុងបញ្ជីរង់ចាំកក់រថយន្តអគ្គិសនីសុទ្ធរបស់ខ្លួន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen បង្ហាញម៉ូដែលថ្មីស្រឡាង តម្លៃលក់តែជាង ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC Volkswagen បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តម៉ូដែលថ្មី Volkswagen Tuyue ឬហៅថា Volkswagen Tharu XR នៅឯពិព័រណ៍រថយន្ត Chendu Auto Show 2024 មានតម្លៃលក់ ១១ ២៦៣ ដុល្លារក្នុងប្រទេសចិន។

Volkswagen Tuyue ដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១០ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ។

Volkswagen Tuyue ត្រូវបានឌីស្សាញតាមភាសាការរចនាចុងក្រោយរបស់ក្រុមហ៊ុន មានប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED កុងទ័របង្ហាញព័ត៌មានឌីជលទំហំ ៩,២ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៣ អ៉ីញ រួមទាំងដំបូលកញ្ចក់ Panoramic sunroof ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទី ២ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG5 ស៊េរីថ្មីចុងក្រោយ មុខមាត់ថ្មី ចេញលក់ជាផ្លូវការនៅចិនតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC MG បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត MG5 ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី នៅឯពិព័រណ៍រថយន្ត Chendu Auto Show ឆ្នាំ ២០២៤ ក្នុងប្រទេសចិន ជាមួយតម្លៃលក់ខ្ទង់ ២ម៉ឺនដុល្លារ  ។

MG5 ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ២៨៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គប្រភេទ dual-clutch ។

រថយន្តនេះមានប្រវែងខ្លួនសរុប ៤ ៧១៥ ម.ម ទទឹង ១ ៨៤២ ម.ម កំពស់ ១ ៤៧៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៨០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅ ទទួលបានប៉ាណាមុខថ្មីស្រដៀងគ្នាទៅម៉ូដែល MG3 Hybrid ចង្កៀងមុខ LED ក៏ឌីស្សាញថ្មី ដែលធ្វើឲ្យរថយន្តកាន់តែមានលក្ខណៈបែបស្ព័របន្ថែមទៀត ។

ចំពោះនៅផ្នែកខាងក្នុងមានភ្ជាប់មកជាមួយកៅអីពូកស្បែកថ្មី កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣អ៉ីញ ក៏ដូចជាកន្លែកសាកថ្មឥតប្រើខ្សែ ព្រមទាំងហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធកម្លាំងខ្លាំងបំផុតលើលោក បំពាក់តួខ្លួនរថពាសដែក តម្លៃលក់រហូតដល់ទៅជិត ៥០មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុន US Armour Group បានធ្វើការបំពាក់តួខ្លួនរថពាសដែកទៅលើរថយន្តអគ្គិសនីលឿនបំផុតរបស់ពិភពលោកគឺម៉ូដែល Lucid Air Sapphire មានតម្លៃលក់រហូតដល់ទៅ ៤៧៥ ០០០ ដុល្លារនៅសហរដ្ឋអាមេរិក ។

Lucid Air Sapphire ត្រូវបានបំពាក់ដោយតួខ្លួនរថពាសដែកដែលមានសមាសធាតុទម្ងន់ស្រាលនឹងរឹងមាំខ្លាំងជាងដែកដល់ទៅ ១០ដង ខណៈកញ្ចក់ក៏អាចការពារពីគ្រាប់កាំភ្លើងផងដែរ ។

បន្ថែមពីលើពាសដែក រថយន្តក៏មានកញ្ចប់សុវត្ថិភាពតាមអ៉ីនធឺណែត/WiFi ដែលការពារមិនឲ្យចូលធ្វើការលួចទិន្នន័យបានពីការវាយប្រហារតាមអ៉ីធឺណិត។ លើសពីនេះ រថយន្តនេះក៏មានបច្ចេកវិជ្ជាទំនើបដែលបន្តស្កែនរកការគ្រោះថា្នក់នៅក្បែរៗខណៈពេលកំពុងបើកបរ ដោយប្រមូលព័ត៌មានសម្ងាត់ពីប្រភពជាច្រើន រួមទាំងពីប៉ូលីសក្នុងតំបន់ផងដែរ។

Lucid Air Sapphire ស៊េរីឆ្នាំ ២០២៣ នេះ ត្រូវបានផលិតក្នុងជំនាន់មានកំណត់ ជារថយន្តអគ្គិសនីដ៏មានកម្លាំងខ្លាំងបំផុតរបស់ពិភពលោកដែលមានកម្លាំងដល់ទៅ ១ ២៣៤ ចេញពីម៉ូទ័រអគ្គិសនីចំនួន ៣ និងអាគុយទំហំ ១១៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៨៧ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+