ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញឡានថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត All-new Toyota Camry ជំនាន់ទី៩ ស៊េរីឆ្នាំ២០២៤ ជម្រើសម៉ាសុីនកូនកាត់ Hybrid ជាមួយតម្លៃលក់ចាប់ពី ១៨ ៩០០ ដុល្លារ ។

រថយន្តនេះ ដំណើរដោយម៉ាសុីនកូនកាត់ Hybrid ធ្វើការរួមគ្នារវាងម៉ាស៊ីនសុាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងសរុបបាន ២៣១ សេះ ភ្ជាប់ដោយប្រអប់លេខ E-CVT ប្រភេទបើកបរប៉ុង ១ FWD និងមានកម្រិតសុីប្រេង ៥,១លីត្រ/១០០គីឡូម៉ែត្រ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានភាពស្ព័រខ្លាំងបំពាក់ជាមួយប៉ាណា និងចង្កៀងមុខ LED ដ៏ស្លីម និងចង្កៀងក្រោយរាងអក្សរ C ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨អ៊ីញ និងដៃទ្វារប្រភេទ Flush-door ជាដើម។

ចំពោះផ្នែកខាងក្នុងវិញ ទទួលបានការរចនាថ្មី រួមជាមួយគ្រឿងបរិក្ខាស្តង់ដារមួយចំនួនរួមមាន កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២,៣ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ អេក្រងលើកញ្ជក់ទំហំ ១០ អ៊ីញ ដំបូលកញ្ជក់ panoramic sunroof ប្រព័ន្ធសម្លេង JBL ចំនួន ៩ចំនុច ម៉ាស៊ីនត្រជាក់ ៣ចំនុច ហើយកៅអីខាងមុខអាចបត់បែនបាន ៨ចំនុច រួមជាមួយប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ដូចជា blind spot ហ្វ្រាំងអូតូ ប្រព័ន្ធរក្សាគន្លង និងមុុខងារផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Toyota Camry​ HEV ស៊េរី​ឆ្នាំ២០២៤ នេះ  ផលិតឡើងសម្រាប់ដាក់លក់តែក្នុងទីផ្សារ​អាស៊ាន​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! Tesla គ្រោងចេញលក់ឡានអគ្គិសនី Tesla Model Y ជម្រើស ៧កៅអី នៅចិន និងអឺរ៉ុប

កាលពីពេលថ្មីៗនេះ បើយោងតាមសារព៌ត័មាន NBD បានរាយការណ៍ថា ក្រុមហ៊ុន Tesla គ្រោងនឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនី Tesla Model Y ជម្រើស ៧កៅអី នៅក្នុងរោងចក្រ Giga Shanghai ក្នុងប្រទេសចិន ក្នុងខែតុលាខាងមុខនេះ ហើយរថយន្តទាំងនេះនឹងត្រូវនាំចេញទៅលក់ក្នុងទីផ្សារចិនផ្ទាល់ និងទីផ្សារតំបន់អឺរ៉ុប។

លើសពីនេះទៅទៀតនោះ រថយន្តអគ្គិសនី Tesla Model Y ជម្រើស ៧កៅអី ដែលផលិតនៅប្រទេសចិនបានបញ្ចប់ដំណើរការផលិតកម្មសម្រាប់ទីផ្សារអឺរ៉ុបរួចហើយ(មានចំនួនកំណត់) នៅឡើយតែសម្រាប់ទីផ្សារប្រទេសចិនតែប៉ុណ្ណោះ។ គួរឲដឹងថា រថយន្តអគ្គិសនី Tesla Model Y ជម្រើស ៧កៅអីនេះ មានទម្ងន់បន្ថែមចំនួន ៤៥គីឡូក្រាម បើប្រៀបធៀបនឹងជម្រើស ៥កៅអី។

គួរបញ្ជាក់ផងថា ចំពោះព័ត៌មានលម្អិតរបស់រថយន្តអគ្គិសនី Tesla Model Y ជម្រើស ៧កៅអី មិនត្រូវបានបញ្ជេញជាផ្លូវការនៅឡើយទេ។ ក្រៅពីនេះ រថយន្តអគ្គិសនី Tesla Model Y ត្រូវបានរំពឹងថា នឹងទទួលបានការអាប់ដេតថ្មីមួយដែលមានឈ្មោះថា Juniper នៅដើមឆ្នាំ២០២៥ ខាងមុខនេះ ក្នុងនោះលោក Elon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla ក៏បានបញ្ជាក់ថា សម្រាប់រថយន្តអគ្គិសនី Tesla Model Y នឹងមិនមានការអាប់ដេតថ្មីក្នុងឆ្នាំ២០២៤ នោះឡើយ ប៉ុន្តែរងចាំកំណែអាប់ឌែតថ្មីដ៏ធំដែលនឹងធ្វើឡើងនៅក្នុងដើមឆ្នាំបន្ទាប់នេះវិញ។

គួរឱ្យដឹងថា រថយន្តអគ្គិសនី Tesla Model Y ប្រភេទ SUV គឺជារថយន្តមួយដែលលក់ដាច់បំផុតនៅក្នុងទីផ្សារចិននៅក្នុងឆ្នាំ២០២៤ ដោយមានការលក់សរុបជិត ៣០មុឺនគ្រឿង ចន្លោះខែមករា ដល់ ខែកក្កដា ដែលលក់បានច្រើនជាងរថយន្តអគ្គិសនី Tesla Model 3 ប្រភេទ sedan ទៀតផងបាទ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្រដំឡើងរថយន្ត Ford ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ ​កម្រិត ​ISO 9001:2015​ និង ISO 14001:2015 ដំបូងគេបង្អស់នៅប្រទេសកម្ពុជា!

កាលថ្មីៗនេះ រោងចក្រដំឡើងរថយន្ត Ford ដែលជា​បុត្រ​សម្ព័ន្ត​មួយរបស់ក្រុមហ៊ុន RMA Cambodia ដែលមានទីតាំងស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​​ពិសេស​ក្រគរ ស្ថិត​ក្នុង​ភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់។​

រោងចក្រដំឡើងរថយន្ត​​ Ford គឺជារោងចក្រដំឡើងរថយន្តដំបូងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែល​ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ កម្រិត ISO 9001:2015 និងកម្រិត ISO 14001:2015 ក្រោមការធ្វើសវនកម្មដ៏តឹងរឹង និងល្អិតល្អន់ពីក្រុមអ្នកជំនាញ​បរទេស​វាយតម្លៃទៅលើកម្រិតស្តង់ដារបស់ Bureau Veritas Certification (Thailand) ដែលជាបុត្រ​សម្ព័ន្ត​មួយរបស់ក្រុមហ៊ុន BVC Holding SAS មកពីចក្រភពអង់គ្លេស។

ដើម្បីសម្រេចបាននូវវិញ្ញាបនបត្រដ៏មានកិត្យានុភាពនេះ រោងចក្រដំឡើងរថយន្ត Ford បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ និងអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាពផ្ទៃក្នុង បរិស្ថាន និងគោលនយោបាយនិរន្តរភាព ដែលត្រូវបានវាយតម្លៃយ៉ាងម៉ត់ចត់ ដើម្បីផ្តល់ជូន​នូវផលិតផលមួយដែល​មានគុណ​ភាព​​ខ្ពស់ដល់​អតិថិជន​ជា​អ្នក​​ប្រើប្រាស់​ផ្ទាល់។

ស្តង់ដារកម្រិត ISO 9001:2015 គឺសំដៅទៅលើ៖

  • ប្រព័ន្ធគ្រប់គ្រងទៅលើគុណភាព៖ បង្ហាញពីការប្តេជ្ញាចិត្តចំពោះផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់
  • ការពេញចិត្តរបស់អតិថិជន៖ ផ្តោតសំខាន់ទៅលើទំនុកចិត្តរបស់អតិថិជន តាមរយៈគុណភាព​ផលិតផលដែល​ប្រើប្រាស់បានយូរអង្វែង
  • ការកែលម្អដំណើរការ៖ ពង្រឹងទៅលើការកែលម្អសង្វាក់ផលិតកម្មជានិរន្ត និងដំណើរការ​នៃ​ការ​គ្រប់​គ្រងប្រកប​ដោយប្រសិទ្ធភាព
  • ការទទួលស្គាល់ជាសកល៖ ស្របតាមស្តង់ដារអន្តរជាតិសម្រាប់ការគ្រប់គ្រងគុណភាព

ស្តង់ដារកម្រិត ISO 14001:2015 គឺសំដៅទៅលើ៖

  • ការគ្រប់គ្រងបរិស្ថាន៖ បញ្ជាក់ពីការយកចិត្តទុកដាក់ក្នុងការកាត់បន្ថយផលប៉ះពាល់​បរិស្ថាន
  • និរន្តរភាព៖ ការអនុវត្តគោលការណ៍ដែលលើកកម្ពស់និរន្តរភាពបរិស្ថាន និងទំនួលទទួលខុសត្រូវ
  • ការអនុលោមតាមបទប្បញ្ញត្តិ៖ ធានាការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិបរិស្ថាន
  • ប្រសិទ្ធភាពធនធាន៖ ផ្តោតលើការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងការកាត់បន្ថយកាកសំណល

ក្រោយការធ្វើសវនកម្មដ៏តឹងរឹងខាងលើនេះ ដោយគ្មានចន្លោះប្រហោងត្រង់ចំណុចណាមួយ​នៅ​ក្នុង​សង្វាក់ផលិតកម្មដ៏​ឥតខ្ចោះ​​របស់​​រោងចក្រ​ដំឡើង​រថយន្ត Ford ទើបធ្វើអោយរោងចក្រមួយនេះ ជា​រោងចក្រ​ដំបូងគេ ដែលទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ កម្រិត ISO 9001:2015 និងកម្រិត ISO 14001:2015 មុនគេបង្អស់សម្រាប់ប្រទេសកម្ពុជា ហើយនេះក៏ជាមោទនភាពដ៏វិសេស​វិសាល​មួយសម្រាប់ប្រទេសកម្ពុជា​ ដែលសង្វាក់ផលិតកម្មរបស់ជាតិ​យើងត្រូវ​បាន​ទទួល​ស្គាល់ពី​អន្តរជាតិ​ ដើម្បី​​បញ្ជាក់​ពីគុណភាពស្តង់ដារក្នុងការ​​ដំឡើងរថយន្ត​​​ ​​និង​រក្សា​នូវ​បទដ្ឋានខ្ពស់​សម្រាប់​អតិថិជន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ MINI Countryman ចេញលក់ជាផ្លូវការ ឯតម្លៃជិតស្មើ Tesla Model Y

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mini បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Mini Countryman ស៊េរីថ្មីចុងក្រោយនៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៤៥ ២០០ ដុល្លារ ខណៈ Tesla Model Y ស៊េរីថ្មីចុងក្រោយមានតម្លៃ ៤៧ ៩៩០ ដុល្លារ ។

Mini Countryman បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣០៨ សេះ និងកម្លាំងរមួល ៤៩៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ រួមទាំងអាគុយទំហំ ៦៦,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៤១ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿនប្រើរយៈពេល ៣០នាទី បានពី ១០-៨០% ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៤៣៣ ម.ម ទទឹង ១ ៨៤៣ ម.ម កំពស់ ១ ៦៥៦ ម.ម ដោយផ្នែកខាងក្រៅមានបំពាក់ចង្កៀងមុខ-ក្រោយ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញ ក៏ដូចជាដំបូល roof-rack និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងមានភ្ជាប់មកជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ៩,៤ អ៉ីញរាងមូល ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក Harman Kardon និងដំបូលកញ្ចក់ sunroof ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ថា ផលិតកម្មរថយន្តសកលរបស់ខ្លួនធ្លាក់ចុះជាបន្តបន្ទាប់ ៦ខែក្នុងឆ្នាំ២០២៤ នេះ

ក្រុមហ៊ុនផលិតរថយន្ត Toyota Motor បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា ផលិតកម្មរថយន្តសកលរបស់ខ្លួនបានធ្លាក់ចុះជាបន្តបន្ទាប់ ៦ខែ នៅក្នុងឆ្នាំ២០២៤។ ការធ្លាក់ចុះនេះ បានកើតឡើងដោយសារការលក់ធ្លាក់ចុះនៅក្នុងទីផ្សារធំៗមួយចំនួនដូចជា ប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសថៃ។

សម្រាប់ខែកក្កដា ផលិតកម្មបានធ្លាក់ចុះ ១ភាគរយ បើប្រៀបធៀបទៅនឹងខែដូចគ្នានៅឆ្នាំមុន ដែលមានចំនួនស្មើនឹង ៨០៤ ៦១០ គ្រឿង។ ទោះបីជាការធ្លាក់ចុះនេះតិចជាងខែមុនក៏ដោយ ក៏ការផលិតនៅក្នុងប្រទេសចិនបានធ្លាក់ចុះ ៦ភាគរយ និងនៅប្រទេសថៃបានធ្លាក់ចុះ ១៣ភាគរយ បើប្រៀបធៀបទៅនឹងខែកក្កដាឆ្នាំមុន។ ចំណែកការលក់នៅទូទាំងពិភពលោកបានធ្លាក់ចុះតិចជាង ១ភាគរយ ដែលទាក់ទងនឹងការធ្លាក់ចុះនៅក្នុងទីផ្សារធំៗដូចជា សហរដ្ឋអាមេរិក និងប្រទេសចិន។

ចំពោះការលក់នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះ ៥ភាគរយ ដោយសារចំនួនថ្ងៃលក់មានតិចជាងឆ្នាំមុន និងការផ្អាកការផលិត និងចែកចាយរថយន្តស្ព័រ Grand Highlander និង Lexus TX ដោយសារមានបញ្ហាពោងសុវត្ថិភាព។ ចំណែកឯប្រទេសចិន ការលក់រថយន្តបានធ្លាក់ចុះដោយសារសម្ពាធលើម៉ាករថយន្តបរទេស ដែលកំពុងឆ្ពោះទៅរកការផ្លាស់ប្តូរថ្មីទៅជារថយន្តអគ្គិសនី និង Plug-in Hybrid ដែលផលិតដោយក្រុមហ៊ុនរថយន្តចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលថ្មីរបស់ GTV Motor Cambodia ដាក់ឈ្មោះខ្មែរ ចេញលក់ជាផ្លូវការតម្លៃខ្ទង់ ២មុឺនដុល្លារប៉ុណ្ណោះ

[ក្នុងស្រុក] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកម្ពុជា GTV Motor Cambodia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តម៉ូដែលថ្មី GTV KESSOR (កេសរ) ប្រភេទ Mid-size SUV ដែលមានតម្លៃលក់ចាប់ពី ២៣ ៥០០ ដុល្លារ ដល់ ២៦ ៥០០ ដុល្លារ ។

រូបភាពពី GTV Motor Cambodia

GTV KESSOR ត្រូវបានផលិតឡើងនៅលើតួគ្រោងធ្វើពីដែកផ្តល់នៅភាពរឹងមាំខ្លាំងដល់ទៅ ៧០% ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង ភ្ជាប់ដោយប្រអប់លេខអូតូ ជាមួយកម្លាំងស្ទុះខ្លាំង ។

រូបភាពពី GTV Motor Cambodia

រថយន្តនេះមានប្រវេងតួខ្លួនសរុប ៤ ៤១០០ ម.ម ទទឹង ១៨០០ មម កំពស់ ១៦៦០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៦២០ មម ។ លើសពីនេះ GTV KESSOR ដែលជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង 𝐆𝐓𝐕 𝐌𝐎𝐓𝐎𝐑 និង 𝐉𝐀𝐂 𝐕𝐨𝐥𝐤𝐬𝐰𝐚𝐠𝐞𝐧 ដែលជាសមាជិកនៃវិទ្យាស្ថានស្រាវជ្រាវរថយន្ត 𝐆𝐓𝐕 និងអេឡិចត្រូនិកកម្ពុជា រួមបញ្ចូលនៅលក្ខណៈពិសេសថ្មីរួមមាន៖

រូបភាពពី GTV Motor Cambodia
  • ចង្កៀងមុខ-ក្រោយប្រភេទ LED
  • អាចបើកដំបូលបាន
  • បើកទ្វារឃ្លុបក្រោយដោយមិនបាច់ប៉ះរថយន្ត
  • កៅអីអ្នកបើកបរប្រភេទអេឡិចត្រូនិច
  • ពោងសុវត្ថិភាពចំហៀង
  • ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold
  • ប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេ
  • ការព្រមានអំពីការបើកខុសគន្លងផ្លូវ (𝐋𝐃𝐖)
  • ដាស់តឿនពេលមានយានយន្តនៅខាងមុខ (𝐅𝐂𝐖)
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់មកពីផ្នែកចំហៀង (𝐁𝐒𝐌)
  • កុងតាក់ភ្លើងពីចម្ងាយឆ្លាតវៃ (𝐇𝐌𝐀)
  • ប្រើប្រាស់ប៉ូតុង start/stop ជាមួយ Smart-Key និងមួយចំនួនច្រើនទៀតផងដែរ ៕
រូបភាពពី GTV Motor Cambodia
រូបភាពពី GTV Motor Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! មេធំរបស់ Mahindra គ្រោងចាយលុយ ១ពាន់លានដុល្លារជាង បង្កើតឡានអគ្គិសនីថ្មីដេញជើងក្រុមហ៊ុន Tata

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Mahindra & Mahindra Ltd របស់ប្រទេសឥណ្ឌា បានប្រកាសថា ខ្លួនគ្រោងនឹងវិនិយោគប្រាក់ប្រមាណ ១,៤ពាន់លានដុល្លារក្នុងអាជីវកម្មរថយន្តអគ្គិសនីរបស់ខ្លួនដែលគ្រោងនឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ នេះបើយោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Mahindra & Mahindra លោក Anish Shah ។

ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Tata Motors ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងទីផ្សាររថយន្តអគ្គិសនីរបស់ឥណ្ឌាស្ទើរតែទាំងស្រុង។

លើសពីនេះទៅទៀតការវិនិយោគរបស់ Mahindra គឺដើម្បីពង្រីកខ្សែសង្វាក់ផលិតកម្មរថយន្តអគ្គិសនីរបស់ខ្លួន នៅពេលដែលតម្រូវការរថយន្តអគ្គិសនីមានការកើនឡើង ហើយក្រុមហ៊ុននេះទៀតសោកក៏គ្រោងនឹងដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួនជាច្រើនម៉ូឌែលនៅក្នុងពេលឆាប់ៗនេះផងដែរ។

ចំពោះការវិនិយោគទឹកប្រាក់ចំនួន ១,៤ពាន់លានដុល្លារនេះ នឹងមិនត្រូវបានប្រើត្រឹមតែដើម្បីអភិវឌ្ឍយានជំនិះថ្មីប៉ុណ្ណោះនោះទេ វាថែមទាំងសម្រាប់បង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មី ដូចជារោងចក្រផលិតអាគុយ និងស្ថានីយ៍សាកថ្ម ជាដើមដើម្បីគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ី EV ដែលកំពុងរីកចម្រើននៅក្នុងប្រទេសឥណ្ឌាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GM និង Samsung បណ្តាក់ទុនរួមគ្នាសាងសង់រោងចក្រផលិតអាគុយ EV មានតម្លៃខ្ទង់ ៣,៥ ពាន់លានដុល្លារ

[បរទេស] ក្រុមហ៊ុន GM និង Samsung SDI បានបណ្តាក់ទុនរួមគ្នាក្នុងការសាងសង់រោងចក្រផលិតថាមពលថ្មរថយន្តអគ្គិសនី EV ដ៏ធំមួយនៅក្នុងសហរដ្ឋអាមេរិកគឺជាផ្លូវការ នឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃការផ្លាស់ប្តូររបស់ក្រុមហ៊ុន GM ទៅកាន់វិស័យអគ្គិសនី។

រោងចក្រនេះ បានវិនិយោគនៅចំនួនទឹកប្រាក់ប្រមាណ ៣,៥ ពាន់លានដុល្លារ ដែលជារោងចក្រផលិតកោសិកាថ្មនៅរដ្ឋ Indiana សហរដ្ឋអាមេរិក ជាមួយផ្ទៃដីទំហំ ៦៨០ ហិចតា ផលិតកម្មនឹងចាប់ផ្តើមនៅឆ្នាំ ២០២៧ មានសមត្ថភាពផលិតថាមពលប្រចាំឆ្នាំ ៣៦ជីហ្គាវ៉ាត់។

លើសពីនេះ រោងចក្រនឹងផលិតថ្មដើម្បីប្រើប្រាស់នៅក្នុងម៉ូដែលរបស់ GM នាពេលអនាគត។ ក្នុងនោះ  Samsung SDI និយាយថា ថ្មទាំងនេះមានសុវត្ថិភាពជាងកោសិកាផ្សេងទៀត ដោយសារប្រព័ន្ធបញ្ចេញខ្យល់ ហើយនឹងធ្វើឲ្យជួរបើកបរកាន់តែប្រសើរឡើង ដោយសារការរចនាដង់ស៊ីតេខ្ពស់។

ក្រុមហ៊ុន GM មិនមែនជាក្រុមហ៊ុនតែមួយគត់ដែល Samsung SDI កំពុងធ្វើការជាមួយនោះទេ។ ក្នុងនោះក្រុមហ៊ុនយក្សកូរ៉េនេះក៏បានបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Stellantis កំពុងសាងសង់រោងចក្រផលិតថ្មអាគុយសម្រាប់រថយន្តអគ្គិសនីសុទ្ធចំនួន ២ នៅសហរដ្ឋអាមេរិកមានទំហំទឹកប្រាក់ចំនួន ៣,២ ពាន់លានដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ថា Ford Ranger EV អាចនឹងលេចមុខនៅក្នុងឆ្នាំ២០២៧ ហើយមានតម្លៃសមរម្យ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានប្រកាសថា ខ្លួនបាននឹងកំពុងរៀបចំផែនក្នុងការផលិតរថយន្តអគ្គិសនីចំនួន ៣ម៉ូឌែល នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដែលក្នុងនោះរួមមានរថយន្តភីកអាប់អគ្គិសនីចំនួន ២ម៉ូឌែល និងរថយន្តដឹកអ្នកដំណើរប្រភេទអគ្គិសនី (Commercial Van) ចំនួន ១ម៉ូឌែល។

ចំពោះរថយន្តភីកអាប់អគ្គិសនីទី១ ដែលត្រូវបានរំពឹងនោះគឺប្រហែលជា Ford Ranger EV ដែលនឹងមានការរចនាស្រដៀងទៅនឹងរថយន្តភីកអាប់អគ្គិសនី Ford F-150 Lightning។ ទន្ទឹមនឹងនេះ សម្រាប់រថយន្តភីកអាប់អគ្គិសនី មួយម៉ូឌែលទៀតត្រូវបានរំពឹងថានឹងជាជំនាន់បន្ទាប់ ជំនាន់ទី២ នៃរថយន្ត Ford F-150 Lightning ដែលមានឈ្មោះថា Project T3។

លើសពីនេះទៅទៀត ពួកគេបាននិយាយបញ្ជាក់ទៀតថា ខ្លួនបានកំពុងផ្តោតលើការបន្ថយតម្លៃទៅលើរថយន្តអគ្គិសនីទាំងនេះជាខ្លាំង ហើយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងការរចនាថ្មី សម្រាប់រថយន្តភីកអាប់អគ្គិសនីទាំង ២ម៉ូឌែល នេះ ដែលនឹងធ្វើឲវាក្លាយជារថយន្តអគ្គិសនីមួយដែលមានតម្លៃសមរម្យ និងមានលក្ខណៈពិសេសល្អក្នុងការបើកបរ និងការប្រើប្រាស់។

គួរឲដឹងថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ford ក៏បានប្រកាសលុបចោលគម្រោងអភិវឌ្ឍរថយន្ត SUV អគ្គិសនី កៅអីបីជួរ របស់ខ្លួនផងដែរ ដែលបច្ចុប្បន្នពួកគេត្រូវបានផ្លាស់ប្តូរផលិតរថយន្តកូនកាត់ Hybrid ជំនួសវិញ ដើម្បីកាត់បន្ថយការចំណាយថ្លៃដើមខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ ក្រៅពីនេះ ក្រុមហ៊ុន Ford កំពុងពិចារណាក្នុងការការផ្លាស់ប្តូរទីតាំងពីប្រទេសប៉ូឡូញទៅសហរដ្ឋអាមេរិកវិញដើម្បីកាត់បន្ថយតម្លៃរបស់រថយន្តខ្លួនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Forthing S7 សាកភ្លើងម្តងជិះបាន ៥៥៥គីឡូម៉ែត្រ តម្លៃលក់អត់ដល់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Forthing S7 ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាបពី ១៨ ២០០ ដុល្លារ ដល់ ១៩ ៦៥០ ដុល្លារនៅទីផ្សារប្រទេសចិន ។

Forthing S7 បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៦,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿនបានពី ៣០-៨០% ប្រើរយៈពេល ២៦នាទី ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤៩៣៥ មម ទទឹង ១៩១៥ មម កំពស់ ១៤៩៥ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៩១៥ មម ។ ខណៈផ្នែកខាងក្រៅមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ។ លើសពីក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទី ២ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+