ផ្ទាំងផ្សាយពាណិជ្ជកម្ម

Avatr បញ្ចេញម៉ូដែលថ្មីផលិតក្នុងចំនួនមានកំណត់ ឯតម្លៃជិត ១០មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Avatr បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តម៉ូដែលពិសេស Avatr 012 ដែលផលិតក្នុងចំនួនមានកំណត់ត្រឹម ៧០០ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ចាប់ពី ៩៨ ១០០ ដុល្លារនៅប្រទេសចិន ។

Avatr 012 ម៉ូដែលពិសេសនេះ ត្រូវបានឌីស្សាញឡើងរួម​គ្នា​ជាមួយ​នាយក​សិល្បៈ Dior និង Fendi បំពាក់ប៉ាណាមុខអាចបើក-បិទដោយស្វ័យប្រវត្តិសម្រាប់ខ្យល់ចេញ-ចូល ចង្កៀងមុខ LED រួមមាន ១០ ៥០០គ្រាប់ ប្រើប្រាស់នៅថាសកង់ថ្មីទំហំ ២១អ៉ីញ កញ្ចក់ចំហៀងបែបឌីជីថល ។ លើសពីនេះ ក៏បានភ្ជាប់ដោយប្រព័ន្ធជំនួយការអ្នកបើកបរ ADS 3.0 របស់ក្រុមហ៊ុន Huawei ទៀតផង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រពន្ធប្រតិបត្តិការ HarmonyOS 4 របស់ Huawei និងអេក្រង់នៅលើកញ្ចក់ចំហៀងសងខាងជាដើម ។

ទាក់ទងទៅនឹងផ្នែកថាមពល រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៥៧០ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយអាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អីយ៉ាស់! VinFast ថា ទីផ្សាររថយន្តអគ្គិសនីពិភពលោក​ធ្លាក់​ចុះ ទើបខ្លួនពន្យាពេលលក់រថយន្តនៅថៃ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសវៀតណាម VinFast Auto បានប្រកាសថាខ្លួននឹងពន្យាពេលក្នុងការចែកចាយរថយន្តរបស់ខ្លួននៅក្នុងប្រទេសថៃ ដោយសារការ​លក់​រថយន្តអគ្គិសនីនៅទូទាំងពិភពលោក​មានការធ្លាក់​ចុះ នេះបើយោងតាមបទសម្ភាសន៍របស់លោក Pham Nhat Vuong ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន VinFast ផ្ទាល់ កាលពីខែមិថុនា។

គួរឲដឹងថា នៅក្នុងខែមិនា កន្លងទៅ ក្រុមហ៊ុន VinFast បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយដៃសហការណ៏ក្នុងប្រទេសថៃផ្ទាល់ចំនួន ១៥នាក់ ក្នុងគោលដៅបើកអគារតាំងបង្ហាញរថយន្តចំនួន ២២ កន្លែងនៅក្នុងទីក្រុងបាងកក។

គួរបញ្ជាក់ថា កាលពីខែមុន VinFast ក៏បានពន្យារពេលក្នុងការបើករោងចក្រផលិតរថយន្តរបស់ខ្លួននៅសហរដ្ឋអាមេរិកផងដែរ ដោយពន្យាទៅឆ្នាំ២០២៨ វិញ រួមជាមួយការទម្លាក់គោលដៅក្នុងការលក់រថយន្តខ្លួនមកត្រឹម ៨មុឺនគ្រឿង។

ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនមួយនេះនៅតែដាក់គោលដៅពង្រីកទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួនទៅកាន់ទីផ្សាររថយន្តអន្តរជាតិឲបានចំនួន ៥០ ប្រទេស នៅក្នុងឆ្នាំ២០២៤ នេះ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនផលិតរថយន្ត VinFast គ្រោងនឹងបើករោងចក្រផលិតរថយន្តរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌានៅក្នុងឆមាសទីមួយនៃឆ្នាំក្រោយ បន្ទាប់ពីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីខែមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! Suzuki Fronx លេចមុខក្នុងទីផ្សារជប៉ុន ទទួលបានម៉ាសុីនថ្មី តម្លៃខ្ទង់ ១មុឺនដុល្លារជាង

[ទីផ្សារបរទេស] ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Maruti Suzuki បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Maruti Suzuki Fronx ដែលជារថយន្ត SUV ដំំបូងរបស់ពួកគេក្នុងទីផ្សារប្រទេសជប៉ុន​ ជាមួយតម្លៃលក់ចាប់ពី ១៤ ៦០០ ដុល្លារ។

រថយន្តនេះ ផលិតឡើងគ្រោងឆ្អឹង Baleno chassis មានប្រវែងតួខ្លួនសរុប ៣ ៩៩៥ ម.ម ទទឹង ១ ៧៦៥ ម.ម កំពស់ ១ ៥៥០ ម.ម និងប្រវែងកន្លាតកង់មុខ-ក្រោយ ២ ៥២០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយផ្នែកខាងមុខ Suzuki Fronx ទទួលបានការបំផុសគំនិតក្នុងការរចនាពីរថយន្ត Grand Vitara ជាមួយការឌីស្សាញប៉ាណាទំហំធំ រួមនឹងចង្កៀងមុខរាងស្លីម ប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៧ អ៊ីញ ចង្កៀងខាងក្រោយប្រភេទ LED និងកាង​ក្រោយ​ត្រូវបានរចនា​ថ្មី។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានរចនាឡើងជាពីរពណ៌ ដោយនៅលើតាប្លូមានអេក្រង់កំសាន្តទំហំ ៩ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto និងមុខងារ OTA update ជាដើម ។ ចំនុចពិសេសផ្សេងៗទៀតរួមមាន កន្លែងសាកថ្មឥតខ្សែ កាម៉េរា ៣៦០ ដឺក្រេ ឧបករណ៍បំពងសំឡេង ៦ ចំនុច ប្រព័ន្ធហ្វ្រាំងសង្គ្រោះបន្ទាន់ និងសេនស័រជំនួយពេលចូលចតជាដើម។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ១,៥ លីត្រ Mild-Hybrid អាចផលិតកម្លាំងបាន ១០៣ សេះ​ និងកម្លាំងរមួល ១៣៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខដៃ ៥វគ្គ និងអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ២ AWD ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Chery iCar 03T ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV Off-road បង្ហាញរូបរាងជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត iCar 03T ប្រភេទ SUV Off-road អគ្គិសនីសុទ្ធ ស៊េរីឆ្នាំ ២០២៥ គ្រោងនឹងដាក់ចេញលក់ជាផ្លូវការនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤ នៅឯពិព័រណ៌រថយន្ត Chendu Auto Show 2024 ប្រទេសចិន។

Chery iCar 03T ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៧៥ សេះ ផ្គួបជាមួយអាគុយទំហំ ៦៩,៧៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រនៅពេលេសាកថ្មពេញម្តង ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៣៨០ ម.ម ទទឹង ១ ៩១៦ ម.ម កំពស់ ១ ៧៤១ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧១៥ ម.ម ត្រូវបានអាប់ដេតបន្ថែមនៅរូបរាងបែប Off-road រួមមានកាងដែកផ្នែកខាងមុខធំជាងមុន ក៏ដូចជារបាំងការពារភុកថ្មីជាដើម ។ ខណៈផ្នែកខាងក្នុងមិនទាន់មានព័ត៌មាននៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ថា ពេលនេះខ្លួននឹងមិនផលិតរថយន្តអគ្គិសនីទេ តែផលិតរថយន្ត PHEV ជំនួសវិញ

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បាននិយាយថា ខ្លួននឹងលុបចោលគម្រោងផែនការផលិតរថយន្ត SUV អគ្គិសនី ខ្នាតធំ វិញ ដែលនឹងគ្រោងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៥ នេះ ដើម្បីផ្តោតក្នុងការផលិតរថយន្តកូនកាត់វិញ នេះបើតាមរបាយការណ៍បម្រុងទុកដែលបានលើកឡើងកាលពីខែមិនាកន្លងទៅ។

លើសពីនេះទៅទៀត ក្រុមហ៊ុន Ford ក៏បានពន្យាពេលក្នុងការផលិតរថយន្តភីកអាប់អគ្គិសនីខ្នាតធំផងដែរ ដែលការពន្យារពេលគឺធ្វើឡើងពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៧។ ចំពោះការពន្យារពេលនេះ គឺធ្វើឡើងដើម្បីកំណត់ពេលវេលា និងបង្កើតយុទ្ធសាស្ត្រថ្មី សម្រាប់ផលិតរថយន្ត​ភីកអាប់​អគ្គិសនី​ខ្នាត​មធ្យម​ និង​រថយន្ត​​អគ្គិសនីប្រភេទដឹកជញ្ជូន ​ក្នុងឆ្នាំ២០២៧ ទៅតាមផែនការដែលបានគ្រងទុក។

ចំពោះបញ្ហាចំបងផ្សេងទៀតដែលនាំឲមានការផ្លាស់ប្តូរនេះ បណ្តាលមកពីការដណ្តើមទីផ្សារពីសំណាក់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន រួមជាមួយការលេចចេញព៌ត័មានថ្មីៗនេះថា ប្រសិនបើលោក Donald Trump ជាប់ឆ្នោតម្តងទៀត លោកនឹងបើកចំហរក្នុងការអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្តចិន បង្កើតរោងចក្រនៅអាមេរិក។

គួរឲដឹងងថា ការផ្លាស់ប្តូរយុទ្ធសាស្រ្តថ្មីនេះបានធ្វើឲក្រុមហ៊ុន Ford ខាតបង់ប្រាក់ប្រមាណ ៤០០ លានដុល្លារដែលទាក់ទងនឹងការលុបចោលការអភិវឌ្ឍន៍រថយន្ត SUV អគ្គិសនី និងចំនួន ១,៥ ពាន់លានដុល្លារ ដោយសារការផ្លាស់ប្តូរយុទ្ធសាស្ត្រទាំងមូល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cadillac Escalade ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី តម្លៃលក់ចាប់ពីជិត ៩មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Cadillac បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Cadillac Escalade ស៊េរីឆ្នាំ ២០២៥ ទទួលបានការកែមុខមាត់ថ្មី ផ្តល់ជូននៅជម្រើស ៦ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៨៩ ៥៩០ ដុល្លារ ដល់ ១៦១ ៩០០ ដុល្លារនៅទីផ្សារសហរដ្ឋអាមេរិក ។

Cadillac Escalade ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ៦,២ លីត្រ V8 ជំនួយដោយ Turbocharged អាចផលិតកម្លាំងបាន ៤២០ សេះ និងកម្លាំងរមួល ៦២៤ ញ៉ូតុនម៉ែត្រ ។ ខណៈម៉ូដែល Escalade-V ប្រើ Supercharged អាចផលិតកម្លាំងបាន ៦៨២ សេះ និងកម្លាំងរមួល ៨៨៥ ញ៉ូតុនម៉ែត្រ មានទាំងជម្រើសប៉ុង១ និងប៉ុង ២ ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅត្រូវផ្លាស់ប្តូរមួយចំនួនដូចជា ប៉ាណា និងរន្ធខ្យល់ផ្នែកខាងមុខថ្មី ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រថ្មីទំហំដល់ទៅ ២៤អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ទំហំ ៣៥អ៉ីញនៅលើតាប្លូអាចប្រើប្រព័ន្ធជំនួយការអ្នកបើកបរ super cruise semi-autonomous driving system ក៏ដូចជាអេក្រង់នៅលើកុងសូលកណ្តាលសម្រាប់ប្រើមុខងារផ្សេងៗ និងឧបករណ៍បំពងសំឡេង ១៩ ចំនុចផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia EV9 សេរ៊ីឆ្នាំ២០២៥ បង្ហាញខ្លួននៅក្នុងស្រុកជាមួយតម្លៃខ្ទង់ ៥មុឺនដុល្លារជាង

[បរទេស] កាលេពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនី Kia EV9 សេរ៊ីឆ្នាំ២០២៥ ប្រភេទ SUV កៅអី ៣ ជួរខ្នាតធំ​ ជាមួយតម្លៃលក់ចាប់ពី ៥៥ ៥៩០ ដុល្លារ ដល់ ៦៣ ៦១៧ ដុល្លារ ក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង។

KIA EV9 ភ្ជាប់មកជាមួយការរចនាជាជ្រុងៗ សម្រាប់ផ្នែកខាងមុខភ្ជាប់ជាមួយប៉ាណាបិទជិត និងសំណុំចង្កៀងមុខ ប្រភេទ LED, កាងខាងមុខតុបតែងជាមួយក្រូម៉េ, ប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩ ដល់ ២១ អ៊ីញ ដំបូលត្រូវបានបំពាក់ដោយបន្ទះសូឡា, កាង spoiler លយចេញក្រៅ និងសំណុំចង្កៀងក្រោយ LED រចនាស៊ីគ្នាទៅនឹងផ្នែកខាងមុខ ។

ទាក់ទងនឹងផ្នែកម៉ាសុីនវីញ KIA EV9 ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ RWD អាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ 4WD អាចបើកបរបានចម្ងាយ ៤៤៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង

ចំពោះនៅខាងក្នុងកាប៊ីន បំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាកន្លែងដាក់ដបទឹក រន្ធសម្លេង រន្ធម៉ាសុីនត្រជាក់ និងរន្ធសាកថ្មជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery KAIN iHD ប្រភេទ Plug-in hybrid ចេញលក់នៅចិនតម្លៃចាប់ផ្តើម ១មុឺនដុល្លារជាង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត CHERY បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅម៉ូដែលថ្មីស្រឡាង Chery KAIN iHD ប្រភេទ Plug-in hybrid ដែលមានតម្លៃលក់ចាប់ពី ១៤ ០០០ ដុល្លារ ដល់ ២១ ០១០ ដុល្លារនៅទីផ្សារប្រទេសចិន ។

Chery KAIN iHD ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT រួមទាំងអាគុយទំហំ ២២,៤៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៥០ គីឡូម៉ែត្រ ។

ផ្នែកខាងក្រៅរបស់រថយន្តនេះ មានបំពាក់ប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធកាមេរ៉ា ៥៤០ដឺក្រេជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សហភាពអឺរ៉ុបកាត់បន្ថយពន្ធទៅលើរថយន្តដែលនាំចូលពីប្រទេសចិន

[បរទេស] កាលពីខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ សហភាពអឺរ៉ុបបានសម្រេចចិត្តដំឡើងពន្ធនាំចូលលើក្រុមហ៊ុនរថយន្តរបស់ប្រទេសចិន ខណៈពេលនេះ ពន្ធនេះត្រូវបានកាត់បន្ថយបន្ទាប់ពីក្រុមហ៊ន Tesla បានប្តឹងឧទ្ធរណ៍។

សម្រាប់ការកាត់បន្ថយពន្ធនាំចូលរបស់ក្រុមហ៊ុនចិនទៅកាន់អឺរ៉ុបនេះរួមមាន៖

  • Tesla ត្រូវបានកាត់បន្ថយពី ២០,៨ ភាគរយ មកត្រឹម ៩ ភាគរយ
  • BYD ត្រូវបានកាត់បន្ថយពី ១៧,៤ ភាគរយ មកត្រឹម ១៧ ភាគរយ
  • Geely ត្រូវបានកាត់បន្ថយមកត្រឹម ១៩,៣ ភាគរយ
  • SAIC Group ត្រូវបានកាត់បន្ថយពី ៣៧,៦ ភាគរយ មកត្រឹម ៣៦,៦ ភាគរយ
  • Mini Cooper EV ត្រូវបានកាត់បន្ថយមកត្រឹម ២១,៣ ភាគរយ

គួរបញ្ជាក់ផងដែរថាយោងតាមអ្នកតំណាងមកពីក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla នៅក្នុងប្រទេសចិនបានឲ្យដឹងថា មូលហេតុដែល Tesla បន្ថយពន្ធបានច្រើនជាងគេ គឺដោយសារមិនទទួលបានប្រាក់ឧបត្ថម្ភច្រើនពីរដ្ឋាភិបាលដូចម៉ាកផ្សេងទៀតមួយចំនួននោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi ថាខ្លួននឹងដាក់បង្ហាញឡានថ្មីចំនួន ១០ម៉ូឌែលនៅក្នុងទីផ្សាររថយន្តថៃនៅឆ្នាំក្រោយ

កាលពីពេលថ្មីៗនេះ លោក Kritsanakorn Sawetnan អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Micester Technic Company Limited ឬ Audi Thailand បាននិយាយថា ទីផ្សាររថយន្តរបស់ខ្លួនក្នុងរយៈពេល ៧ ខែ (ខែមករា ដល់ ខែកក្កដា) នៃឆ្នាំ២០២៤ នេះ មានអត្រាធ្លាក់ចុះប្រមាណ ២០ ភាគរយ បើធៀបនឹងឆ្នាំមុនដោយសារ​កត្តា​ស្ថានការណ៍​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ថៃ​មាន​ការ​ធ្លាក់​ចុះ។

លោកបាននិយាយបន្ថែមទៀតថា ការលក់រថយន្ត Audi ក្នុងអំឡុងពេលប្រាំពីរខែមានប្រហែលតែ ៥០០ ទៅ ៦០០ ប៉ុណ្ណោះ ដែលបណ្តាលមកពី​កត្តា​ចេញ​លក់​រថយន្តម៉ូឌែល​ថ្មី​តិច​តួចពេក​។ បើរាប់ចាប់តាំង​ពី​ដើម​ឆ្នាំ​២០២៤ មក ក្រុមហ៊ុន​ Audi បាន​ចេញ​លក់​រថយន្ត​ចំនួនតែ ៣ ម៉ូដែល ប៉ុណ្ណោះ ហើយ​ម៉ូដែល​ចុង​ក្រោយ​បំផុត​គឺ Audi Q8 TFSI e quattro S line edition ។

លើសពីនេះទៅទៀត សម្រាប់ការលក់រថយន្តរបស់ Audi ក្នុងឆ្នាំនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ ១៥ ភាគរយ បើធៀប​នឹង​ឆ្នាំ​មុន​ដែល​មាន​ចំនួន ១ ២០០ ទៅ ១ ៣០០ គ្រឿង ។ ហើយក្នុងឆ្នាំនេះទៀតសោកការលក់ជាសកលរបស់ Audi ក៏ត្រូវបានព្យាករណ៍ថានឹងថយចុះពី ១,៩ លានគ្រឿង មកត្រឹម ១,៧ ទៅ ១,៨ លានគ្រឿង ដោយសារការចេញលក់រថយន្តថ្មីនៅលើទីផ្សារមានចំនួនតិចតួចខ្លាំង​ បើធៀបនឹងក្រុមហ៊ុនផលិតរថយន្តផ្សេងៗ។

ទន្ទឹមនឹងនេះ សម្រាប់នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ក្រុមហ៊ុន Audi គ្រោងនឹងដាក់បង្ហាញរថយន្តសេរ៊ីថ្មីមិនតិចជាង ១០ ម៉ូឌែលនោះទេ ដែលប្រហែលជា ២ ម៉ូឌែលក្នុងមួយត្រីមាស សម្រាប់ទីផ្សារប្រទេសថៃផ្ទាល់។

គួរឲដឹងថា ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ បរិមាណរថយន្តបង្គរសរុបរបស់ Audi នៅក្នុងប្រទេសថៃ មានប្រហែល ១៥ ០០០ គ្រឿង ហើយមជ្ឈមណ្ឌលសេវាកម្មមានច្រើនជាង ៨០ ភាគរយ នៃបរិមាណរថយន្តបង្គរសរុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+