ផ្ទាំងផ្សាយពាណិជ្ជកម្ម

Denza Z9 GT ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ និង PHEV ចេញលក់នៅចិនតម្លៃជិត ៥មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Denza បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Denza Z9 GT ស៊េរីឆ្នាំ ២០២៥ នៅទីផ្សារប្រទេសចិន ដែលមានតម្លៃលក់ចាប់ពី ៤៧ ៦៣៩ ដុល្លារ ដល់ ៥៨ ៨៥៥ ដុល្លារ ។

Denza Z9 GT ស៊េរីឆ្នាំ ២០២៥ ផ្តល់ជូននៅជម្រើសថាមពលចំនួន ២ រួមមាន៖

  • ម៉ូដែលអគ្គិសនីសុទ្ធ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ៩៥២ សេះ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៦៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង
  • ម៉ូដែល Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ៨៥៨ សេះ អាចបើកបរបានចម្ងាយ ១១០០គីឡូម៉ែត្រនៅមានថ្ម និងសាំងពេញ ។

សម្រាប់រូបរាងផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្រួច ព្រមទាំងប្រើប្រាស់នីថាសកង់ស្ព័រផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ រួមទាំងអេក្រង់សម្រាប់អ្នកដំណើរខាងមុខ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ ព្រមទាំងអេក្រង់កំសាន្តសម្រាប់អ្នកដំណើរផ្នែកខាងក្រោយទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

RAM ចេញភីកអាប់ថ្មី កម្លាំងខ្លាំងកប់ តម្លៃខ្ទង់ ៧មុឺនដុល្លារ

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ram បានធ្វើការដាក់បង្ហាញចេញនូវភីកអាប់ RAM 2500  LUNAR EDITION ផ្តល់ជូន ២ ជម្រើសរួមមាន Power Wagon និង Rebel HD ដែលមានតម្លៃ ៧៥ ២០៥ ដុល្លារ និង ៨៥ ៤៩០ ដុល្លារ ក្នុងទីផ្សារសហរដ្ធអាមេរិក។

RAM 2500 POWERWAGON LUNAR EDITION ដំណើរការដោយម៉ាសុីនសុាំងចំណុះ ៦,៤ លីត្រ V8 អាចផលិតកម្លាំងបាន ៤១០ សេះ និងកម្លាំងរមួល ៥៨២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ 8វគ្គ និងជម្រើសប្រភេទបើកបរប៉ុង ១ RWD និងប៉ុង ២ 4WD និងអាចអូសសណ្តោងបានដល់ ៤ ៨០០ គីឡូក្រាមឯណ្ណោះ ។

RAM 2500 REBEL HD LUNAR EDITION ដំណើរការដោយម៉ាសុីនម៉ាស៊ូតចំណុះ ៦,៧ លីត្រ turbocharged V6 អាចផលិតកម្លាំងបាន ៣៧០ សេះ និងកម្លាំងរមួល ១ ១៥២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ និងជម្រើសប្រភេទបើកបរប៉ុង ១ RWD និងប៉ុង ២ 4WD និងអាចអូសសណ្តោងបានដល់ ៧ ៦៥០ គីឡូក្រាមឯណ្ណោះ ។

ចំពោះរូបរាងផ្នែកខាងក្រៅ រថយន្តនេះមានអំណាចខ្លាំង បំពាក់ដោយប៉ាណាមុខមួយផ្ទាំងធំតុបតែងដោយក្រូម៉េដែលមានឡូហ្គូ RAM នៅចំកណ្តាល អមដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ទំហំ ១៧ និង ២០អ៊ីញជាមួយសំបក់កង់ប្រភេទ Off-Road ទំហំ ៣៣អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កៅអីស្រោបដោយស្បែកមុខងារខ្យល់កំដៅ និងម៉ាស្សា ខណៈនៅលើតាប្លូមានភ្ជាប់មកជាមួយអេក្រង់ចំនួន ៣ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto រួមទាំងឧបករណ៍បំពងសំឡេង កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធជំនួយការបើកបរជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខេត្តពោធិ៍សាត់ ទទួលបានរោងចក្រដំឡើងរថយន្តអគ្គិសនីបន្ថែមទៀត

[ក្នុងស្រុក] កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមករណី Facebook មានឈ្មោះ Cambodia Development Projects បានឲ្យដឹងថា ក្រុមហ៊ុនលំដាប់អន្តរជាតិ ZO Motor Cambodia បានធ្វើការបើកពីធីការដ្ឋានសាងសង់ រោងចក្រដំឡើងរថយន្តអគ្គីសនីប្រភេទដឹកទំនិញ ។

រូបភាពពី Cambodia Development Projects
រូបភាពពី Cambodia Development Projects

សម្រាប់រោងចក្រដំឡើងរថយន្តអគ្គីសនីប្រភេទដឹកទំនិញនេះ ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ ១០ហិចតា មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

រូបភាពពី Cambodia Development Projects
រូបភាពពី Cambodia Development Projects

គួរបញ្ចាក់ផងដែរថា នៅពេលរោងចក្រនេះត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរនឹងផ្តល់នូវដូចជា៖

  • ផ្តល់ជូនការងារដល់ប្រជាពលរដ្ឋចំនួន ៥០០នាក់
  • មានសមត្ថភាពផលិតរថយន្តដឹកទំនិញចំនួន ១មុឺនគ្រឿងក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក
  • នាំចេញទៅកាន់ទីផ្សារនៃប្រទេសអាស៊ាន ៕
រូបភាពពី Cambodia Development Projects
រូបភាពពី Cambodia Development Projects
រូបភាពពី Cambodia Development Projects
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! MG ZS ជំនាន់ថ្មី ប្រើ Hybrid ត្រៀមបង្ហាញមុខនៅចុងខែនេះ 

[បទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញនូវ Teaser របស់រថយន្ត MG ZS ជំនាន់ថ្មី ហើយគ្រោងដាក់បង្ហាញជាផ្លូវការក្នុងទីផ្សារតំបន់អឺរ៉ុប ចក្រភពអង់គ្លេស និងអូស្រ្តាលី នៅថ្ងៃទី២៨ ខែសីហា នេះ។

MG ZS ជំនាន់ទីថ្មីនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ១៩២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៣វគ្គ ព្រមទាំងអាគុយទំហំ ១,៨៣គីឡូវ៉ាត់ម៉ោង។

រថយន្តនេះ មានភាពស្ព័រដែលត្រូវបានឌីស្សាញឡើងជាមួយប៉ាណាមុខទំហំធំ ចង្កៀងមុខ-ក្រោយ LED រាងស្លីម ដៃទ្វារប្រភេទ Flush-door ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រជាដើម។ ចំពោះនៅផ្នែកខាងក្នុងវិញ មិនទាន់មានព៌ត័មានបង្ហាញនូវឡើយទេ។

គួរឲដឹងថា MG ZS ត្រូវបានបង្ហាញខ្លួនជាថ្មីនៅក្នុងឆ្នាំ២០១៧ ហើយបញ្ជេញជម្រើសម៉ាសុីនអគ្គិសនីនៅក្នុងឆ្នាំ២០១៨ និងទទួលបានការអាប់ឌែតថ្មីនៅក្នុងឆ្នាំ២០១៩។ សម្រាប់រថយន្ត MG ZS ជំនាន់ទី២ នេះត្រូវបានរំពឹងថានឹងចេញលក់ជាផ្លូវការនៅក្នុងខែតុលានេះ ឆ្នាំ២០២៤ នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GWM Tank 500 បំពាក់តួខ្លួន​រថពាសដែការពារគ្រាប់ តម្លៃលក់រហូតជិត ២០មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុន​ផ្នែកខាងកែឆ្នៃរបស់ប្រទេសរុស្សីដែលមានឈ្មោះថា ArmorGroup បានធ្វើការបំពាក់តួខ្លួន​រថពាសដែក​ទៅរថយន្ត GWM Tank 500 ប្រភេទ SUV ដែលមានតម្លៃលក់រហូតដល់ទៅ ១៧៩ ២២៣ ដុល្លារ ។

ស្រទាប់ពាសដែកនេះនឹងការពារតួខ្លួន ផ្នែកម៉ាស៊ីន រួមទាំងកញ្ចក់របស់ GWM Tank 500 ជួយឲ្យរថយន្ត SUV ទប់ទល់នឹងការវាយប្រហារពីកាំភ្លើង ក៏ដូចជាឧបករណ៍បំផ្ទុះតូចៗផងដែរ។ លើសពីនេះ Tank 500 ត្រូវបានបំពាក់ដោយបន្ទះដែកការពារសម្រាប់កញ្ចក់ខាងក្រោយ និងដំបូលកញ្ចក់ប្រភេទ Sunroof និងការការពារបន្ថែមសម្រាប់ផ្នែកខាងក្រោម ។ បន្ថែមពីនេះ ក៏ត្រូវបានបំពាក់ដោយឧបករណ៍ពន្លត់អគ្គីភ័យនៅក្នុងផ្នែកម៉ាស៊ីន រួមទាំងសំបកកង់ដែលអាចបើកបរបានចម្ងាយនៅពេលធ្លាយផងដែរ ។

ទន្ទឹមនឹងនេះ ប្រព័ន្ធ suspension និងហ្វ្រាំងរបស់រថយន្ត SUV នេះ ត្រូវបានធ្វើឲ្យប្រសើរឡើង ដើម្បីទប់ទល់នឹងការកើនឡើងទម្ងន់ដែលបណ្តាលមកពីស្រទាប់ការពារគ្រាប់កាំភ្លើងដែលមានទម្ងន់សរុបជាង ៣តោនជាង ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តបំពាក់រថពាសដែកនេះ ដំណើរការដោយម៉ាស៊ីន V6 ចំណុះ ៣,០ លីត្រ Twin-turbo អាចផលិតកម្លាំងបាន ៣៥៥ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG3 ប្រើ Hybrid ១០០គីឡូម៉ែត្រស៊ីសាំងខ្ទង់ ៤លីត្រ ចេញលក់ជាផ្លូវការជាមួយតម្លៃ ២មុឺនដុល្លារជាង

[ទីផ្សារបទេស] ក្រុមហ៊ុនផលិតរថយន្ត MG ប្រចាំនៅទីផ្សារប្រទេសអូស្រ្តាលី បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត MG3 ស៊េរីថ្មីចុងក្រោយ ផ្តល់ជូនទាំងជម្រើសម៉ាស៊ីនសាំង និង Hybrid ជាមួយតម្លៃលក់ចាប់ពី ២៣ ៩៩០ ដុល្លារ ដល់ ២៩ ៩៩០ ដុល្លារ ។

MG3 ស៊េរីថ្មីចុងក្រោយ ដំណើរការដោយម៉ាស៊ីនដូចជា៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១១០ សេះ និងកម្លាំងរមួល ១៤២ ញ៉តុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៣វគ្គ ប្រភេទបើកបរប៉ុង ១
  • ប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ១៩១ សេះ និងកម្លាំងរមួល ៤២៤ ញ៉តុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៣វគ្គ ព្រមទាំងអាគុយទំហំ ១,៨៣គីឡូវ៉ាត់ម៉ោង មានកម្រិតស៊ីប្រេងខ្ទង់ ៤-៥ លីត្រ/ម៉ោង ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ១១៣ ម.ម ទទឹង ១ ៧៩៧ ម.ម កំពស់ ១ ៥០២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥៧០ ម.ម ត្រូវបានឌិស្សាញឡើងជាមួយប៉ាណាមុខទំហំធំ ចង្កៀងមុខ-ក្រោយ LED រាងស្រួច ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto  ។ លើសពីនេះ ក៏មានឧបករណ៍បំពងសំឡេង ៦ចំនុច ព្រមទាំងប្រព័ន្ធកាម៉េរា ៣៦០ដឺក្រេផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Rogue ស៊េរីឆ្នាំ២០២៥ ចេញតម្លៃផ្លូវការខ្ទង់ ៣មុឺនដុល្លារនៅអាមេរិក

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃរបស់រថយន្ត Nissan Rogue Rock Creek ស៊េរីឆ្នាំ២០២៥ នៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៣០ ៦២០ ដុល្លារ ដល់ ៤២ ៣១០ ដុល្លារ។

Nissan Rogue ស៊េរីឆ្នាំ២០២៥ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ ៣សុីឡាំង អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT និងប្រភេទបើកបរប៉ុង២ AWD ។

ចំពោះការឌីស្សាញរូបរាងផ្នែកខាងក្រៅ ត្រូវបានរចនាជាប្រអប់ជ្រុង ដោយមានបំពាក់ប៉ាណាមុខមួយផ្ទាំងធំ និងកាងការពារមុខ-ក្រោយពណ៌ខ្មៅអបជាមួយចង្កៀងមុខ-ក្រោយ LED រាងស្លីម ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧ អ៊ីញ ធ្នើរដាក់ឥវ៉ាន់ និងសំបកកង់ប្រភេទ off-road ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កៅអីស្បែក មុខងារកំដៅដៃចង្កូត ជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរផ្សេងៗទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jetour បញ្ចេញម៉ូដែលថ្មីប្រើ Plug-in hybrid តម្លៃខ្ទង់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Shanhai L6 ស៊េរីឆ្នាំ ២០២៥ ប្រភេទ Plug-in hybrid ជាមួយតម្លៃលក់ចាប់ពីខ្ទង់ ២ម៉ឺនដុល្លារឡើងទៅ នៅទីផ្សាប្រទេសចិន ។

Shanhai L6 ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ១៥៤ រួមទាំងបំពាក់អាគុយទំហំ ១៩,៤៣ គីឡូវ៉ាត់ម៉ោង អាចបើកបរចម្ងាយ ៩១ គីឡូម៉ែត្រ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៦៣០ ម.ម ទទឹង ១ ៩១០ ម.ម កំពស់ ១ ៦៨៤ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧២០ ម.ម ដោយបានប្រើប្រាស់នៅចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ក៏ដូចជាថាសកង់ស្ព័រឌីស្សាញថ្មីជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក Sony និងដំបូលកញ្ចក់ Panoramic sunroof ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GMC ចេញឡាន SUV ថ្មី ឯតម្លៃខ្ទង់ ៦មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GMC បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត GMC Yukon ស៊េរីឆ្នាំ២០២៥ ប្រភេទ SUV ខ្នាតធំ ដែលមានតម្លៃលក់ចាប់ពី ៦០ ០០០ ដុល្លារជាងឡើងទៅ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

GMC Yukon ស៊េរីឆ្នាំ២០២៥ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ Turbocharged V6 អាចផលិតកម្លាំងបាន ៣០៥ សេះ និងកម្លាំងរមួល ៦៧១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ប្រភេទបើកបរប៉ុង ២ 4WD ។

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានឌីស្សាញថ្មី ដោយមានប៉ាណាទំហំ ចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C ​ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រថ្មីទំហំ ២០ ដល់ ២៤​ អ៊ីញ រួមជាមួយសំបកកង់ប្រភេទ Off-Road និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ឧបករណ៍ឌីជីថលទំហំមធ្យម និងអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៦,៨ អ៊ីញ រួមទាំងបំពាក់ជាមួយប្រព័ន្ធជំនួយការបើកបរ, ប្រព័ន្ធ Google Assistant និងប្រព័ន្ធសម្លេងចំនួន ២២ ចំនុចជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Traverse ស៊េរីឆ្នាំ ២០២៥ រូបរាងតាន់ជាងមុន ត្រៀមចេញលក់នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Chevrolet Traverse ស៊េរីឆ្នាំ ២០២៥ ទទួលបានការផ្លាស់ប្តូររូបរាងថ្មី គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៤ ឬដើមឆ្នាំ ២០២៥  ។

Chevrolet Traverse ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយម៉ាស៊ីនចំណុះ ២,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ៣២៨ សេះ និងកម្លាំងរមួល ៤៤២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ ។

សម្រាប់រថយន្តប្រភេទ SUV ស៊េរីថ្មីនេះ នឹងទទួលបានទទួលបានរូបរាងហាប់ណែន និងប្រណិតជាងមុន រួមមានប៉ាណាមុខទំហំធំជាងមុន ចង្កៀងមុខ-ក្រោយ LED ក៏ដូចជាថាសកង់អាលុយមីញូមទំហំ ២២អ៉ីញ រួមទាំងអេក្រង់កំសាន្ត touchscreen ទំហំ ១៧,៧ អ៉ីញ អាចប្រើជាមួយប្រព័ន្ធប្រតិបត្តិការ Google built-in និងឧបករណ៍បំពងសំលេងម៉ាក Bose ១០ចំនុចផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+