ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery ចេញឡាន SUV ថ្មី ប្រើ Hybrid រត់បាន ១ពាន់គីឡូជាង

[បរទេស] កាលពីពេលថ្មីៗនេះ  ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញនូវរូបភាពរបស់រថយន្ត Chery Fulwin T11 ដែលជារថយន្តប្រភេទ plug-in hybrid ហើយគ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅចុងខែសីហា ឆ្នាំ២០២៤ នេះ ក្នុុងទីផ្សារប្រទេសចិន។

រថយន្ត Chery Fulwin T11 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង E0X platform មានប្រវែងតួខ្លួនសរុប ៥ ១៩០ ម.ម ទទឹង ១ ៩៩៥ ម.ម កម្ពស់ ១ ៨០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១០០ ម.ម ដំណើរការដោយម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងសរុបបាន ៤២២ សេះ ភ្ជាប់ដោយជម្រើសប្រអប់លេខដៃ និងអូតូ ប្រើប្រាស់ប៉ុង ២ AWD អាចបើកបរបានចម្ងាយ ២០០គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនី និងមានកម្រិតស៊ីប្រេង ៥,៨លីត្រ ប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ និងអាចបើកបរបានសរុបខ្ទង់ ១ ៤០០ គីឡូម៉ែត្រ ។

ចំពោះការ​រចនា​ផ្នែក​ខាង​ក្រៅ មានលក្ខណៈបែបស្ព័រ ដោយផ្នែកខាងមុខមានប៉ាណារចនាបែប Unique អបសងខាងដោយចង្កៀងមុខ LED រាងស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង រួមជាមួយដៃទ្វារប្រភេទអគ្គិសនី។ ខណៈនៅផ្នែកខាងក្នុង និងព៌ត័មានលម្អិតផ្សេងៗខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី MG បំពាក់នូវស្ដង់ដារថ្មីសុវត្ថិភាពខ្ពស់ការពារអាគុយពីកណ្តុរកាត់និងជម្រាបទឹកបានល្អជាមួយនឹងគម្របការពារធ្វើពីអាលុយមីញ៉ូម

នៅពេលនិយាយអំពីរថយន្តអគ្គិសនី ការការពារអាគុយគឺជារឿងសំខាន់និងមានអាទិភាពខ្ពស់បំផុត។ ជារឿយៗគេតែងតែមើលរំលងអំពីចំណុចនេះ ប៉ុន្តែភាពសំខាន់មួយគឺថាតើអាគុយត្រូវបានការពារពីការប៉ះទង្គិចពីឧបសគ្គខាងក្រៅដូចជាជ្រាបទឹក និងមានសត្វល្អិតកកេរបានល្អប៉ុណ្ណា។ ត្រង់ចំណុចនេះដែរ រថយន្តអគ្គិសនី MG មានដូចជាម៉ូឌែល MG Marvel R និង MG4 ពិតជាលេចធ្លោនិងនាំមុខគេ ដោយរចនាមកជាមួយគម្របការពារអាគុយផលិតពីអាលុយមីញ៉ូម ដែលផ្តល់នូវសុវត្ថិភាពខ្ពស់មានភាពរឹងមាំខ្លាំង ប្រសិនបើប្រៀបធៀបទៅនឹងដៃគូរប្រជែងរបស់ខ្លួនជាច្រើនដែលមានគម្របការពារធ្វើពីជ័រឬ ផ្លាស្ទិចដែលមានប្រសិទ្ធភាពការពារការប៉ះទង្គិចតិច។

រថយន្តអគ្គិសនី MG បានអភិវឌ្ឍន៏និងឈានទៅមុខជាមួយលក្ខណៈពិសេសដ៏សំខាន់ដោយបំពាក់នូវគម្របការពារអាគុយធ្វើពីអាលុយមីញ៉ូម។ គម្របអាលុយមីញ៉ូមបានផ្តល់នូវការការពារដ៏ល្អឥតខ្ចោះ ដោយសារតែភាពរឹងមាំរបស់វា អាយុកាលប្រើប្រាស់បានយូរ និងមានភាពធន់ជាមួយកត្តាបរិស្ថាន។ ចំណុចនេះបានធ្វើឱ្យវាមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារពីការប៉ះទង្គិចពីបញ្ហាដែលអាចកើតមានដូចជាការហូរចូលនៃទឹក និងការជ្រៀតចូលរបស់សត្វកណ្តុរ ដែលអាចបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ ឬធ្វើឱ្យខូចដល់ដំណើរការអាគុយ។ ផ្ទុយ​ទៅ​វិញ ដៃគូរ​ប្រកួត​ប្រជែង​ជា​ច្រើន​នៅលើទីផ្សាររថយន្តអគ្គិសនីគឺបានបំពាក់ត្រឹមតែគម្រប​ផ្លាស្ទិច ដែល​ងាយនឹងដាច់​រហែក​ ក៏ដូចជាការប៉ះទង្គិចពេលបើកបរ។ គម្រប់ផ្លាស្ទិចអាចមានតម្លៃថោកជាង ប៉ុន្តែវាមិនអាចផ្តល់នូវកម្រិតនៃភាពធន់ដូចគ្នាទៅនឹងអាលុយមីញ៉ូមនោះទេ។ លើសពីនេះទៀត ការប៉ះពាល់នឹងសំណើមទឹក ឬការប្រែប្រួលសីតុណ្ហភាពខាងក្រៅ និងសូម្បីតែការករកេរដោយសត្វកណ្តុរក៏អាចប៉ះពាល់ដល់គម្របផ្លាស្ទិចនោះដែរ ហើយនាំឱ្យមានការខូចខាតដល់អាគុយ។

ការការពារបានត្រឹមត្រូវនៃអាគុយ គឺមានសារៈសំខាន់ណាស់សម្រាប់ដំណើរការបើកបរ, សុវត្ថិភាព និងអាយុកាលរបស់រថយន្តអគ្គិសនីនីមួយៗ។ អាគុយរថយន្តអគ្គិសនីភាគច្រើនគឺមានទីតាំងនៅបាតរថយន្ត ដែលអាចធ្វើឱ្យ ប្រឈមនឹងការខូចខាតពីការប៉ះទង្គិចពីស្ថានភាពផ្លូវ ពីកម្ទិចសំរាម និងហានិភ័យផ្សេងៗទៀតជាច្រើន។ សត្វល្អិតចង្រៃដូចជាសត្វកណ្តុរគឺអាចករកេរគម្របការពារអាគុយដែលទន់ខ្សោយដូចជាគម្របផ្លាស្ទិចដែលបណ្តាលឱ្យខូចខាតនិងប៉ះពាល់ដល់ផ្នែកខាងក្នុងនៃអាគុយ ហើយប្រសិនបើអ្នកមិនបានតាមដាន ឬថែទាំបានដិតដល់ទេ នោះវាអាចនឹងខាតបង់ថវិការជាច្រើន។ បន្ថែមពីនេះទៀត គម្របផ្លាស្ទិចងាយនឹងខូចខាតពីបញ្ហា​ទឹកជ្រាបចូល ដែលជា​ក្តី​កង្វល់​ផងដែរ ជាពិសេសការបើកបរឆ្លងកាត់​តំបន់​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង ឬ​ទឹកជំនន់ជាដើម​។

តាមរយៈការបំពាក់នូវគម្របអាគុយធ្វើពីអាលុយមីញ៉ូម បានធ្វើឱ្យរថយន្តអគ្គិសនី MG បានដោះស្រាយកង្វល់ទាំងអស់នេះសម្រាប់អតិថិជនរបស់ខ្លួន។ គម្របអាលុយមីញ៉ូម គឺមិនត្រឹមតែជារបាំងការពារអាគុយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវការការពារជម្រាបទឹកបានល្អប្រសើរ ដោយធានាថាគ្មានសំណើម ឬសត្វល្អិតចង្រៃណាអាចរកផ្លូវចូលទៅខាងក្នុងអាគុយបានទេ។ ការបន្ថែមនូវស្រទាប់ការពារអាគុយ បានផ្តល់ឱ្យម្ចាស់រថយន្តអគ្គិសនី MG មានទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់ ដោយដឹងថាអាគុយរបស់ពួកគេត្រូវបានការពារយ៉ាងល្អប្រឆាំងនឹងការប៉ះទង្គិចបញ្ហាផ្សេងៗពីខាងក្រៅ។ ជាមួយគ្នានេះដែរ រថយន្ត MG ក៏ផ្តល់ជូនការធានាគុណភាពរយៈពេល ៥ឆ្នាំ ឬ ១៥០ ០០០ គីឡូម៉ែត្រ (150,000Km) ដើម្បីផ្តល់ទំនុកចិត្តបន្ថែមទៀតដល់អតិថិជនរបស់ពួកគេ។

ជម្រើសនៃធាតុផ្សំសម្រាប់ការការពារអាគុយ គឺបានឆ្លុះបញ្ចាំងពីគុណភាព និងសុវត្ថិភាពទាំងមូលនៃរថយន្តអគ្គិសនី។ ខណៈដែលម៉ាកយីហោរថយន្តអគ្គិសនីជាច្រើនបានប្រកាន់ខ្ជាប់ជាមួយនឹងគម្របការពារប្រភេទផ្លាស្ទិចដោយសារតែតម្លៃទាប ប៉ុន្តែការសម្រេចចិត្តរបស់ MG ក្នុងការវិនិយោគលើគម្របការពារអាគុយប្រភេទអាលុយមីញ៉ូមបានកំណត់នូវស្តង់ដារថ្មីមួយនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី និងដាក់លក់ក្នុងតម្លៃសមរម្យ (ដោយតម្លៃត្រឹមតែ ៣៥ ០០០ ដុល្លារ ($35,000) សម្រាប់ម៉ូឌែល MG4 និងរថយន្ត MG Marvel R គឺមានតម្លៃត្រឹមតែ ៤១ ៩៩០ ដុល្លារ ($41,990 ប៉ុណ្ណោះ)។ វាក៏បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ MG ក្នុងការផ្តល់នូវផលិតផលដ៏ល្អប្រសើរនិងមានគុណភាពខ្ពស់ ព្រមទាំងការពារសុវត្ថិភាពអាគុយបានត្រឹមត្រូវ។

នៅក្នុងទីផ្សាររថយន្តអគ្គិសនីដែលជាទីកន្លែងមានការប្រកួតប្រជែងខ្ពស់លើគំនិតច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាថ្មី និងការរចនារថយន្ត គឺកំពុងតែវិវត្តយ៉ាងឆាប់រហ័ស ក៏ដូចជាការយកចិត្តទុកដាក់របស់ MG ទៅលើធាតុផ្សំលម្អិតជាមួយនឹងគម្របអាគុយធ្វើពីអាលុយមីញ៉ូមរបស់ខ្លួនដែលជាអត្ថប្រយោជន៍គួរឱ្យកត់សម្គាល់។ ខណៈដែលគូរប្រជែងរបស់ខ្លួនអាចបំពាក់ត្រឹមតែគម្របប្រភេទផ្លាស្ទិច បានធ្វើឱ្យ MG ឈានមុខគេចំពោះសុវត្ថិភាព និងភាពធន់ដើម្បីការពារអាគុយរថយន្តអគ្គិសនីរបស់ខ្លួនពីការប៉ះទង្គិចដូចជាជ្រាបទឹក និងសត្វល្អិតចង្រៃជាដើម។ នេះគឺមិនមែនគ្រាន់តែជាការបំពេញតាមស្តង់ដារឧស្សាហកម្មរថយន្តអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានផ្តល់ឱ្យម្ចាស់រថយន្តអាចប្រើប្រាស់បានយ៉ាងមានទំនុកចិត្តលើសុវត្ថិភាព និងភាពធន់នៃរថយន្តរបស់ពួកគេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Sportage ឆ្នាំ ២០២៦ នឹងទទួលបានរូបរាងថ្មី ព្រមទាំងអាប់ដេតបច្ចេកវិទ្យាបន្ថែម?

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia នឹងធ្វើការដាក់បង្ហាញចេញនៅរថយន្ត Kia Sportage ស៊េរីឆ្នាំ ២០២៦ ដែលនឹងបានធ្វើការកែមុខមាត់ថ្មី ព្រមទាំងអាប់ដេតទៅលើបច្ចេកវិទ្យាបន្ថែម គ្រោងនឹងចេញលក់នៅក្នុងឆ្នាំ ២០២៥ ឬឆ្នាំ ២០២៦ ។

យោងតាមពាក្យចចាមរ៉ាម Kia Sportage ស៊េរីឆ្នាំ ២០២៥ ថ្មីនេះ ទំនងនឹងដំណើរការដោយម៉ាស៊ីនចំនួន ៣ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៧ សេះ និងកម្លាំងរមួល ២៤១ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ
  • ប្រព័ន្ធ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbo អាចផលិតកម្លាំងបាន ២២៧ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ
  • ប្រព័ន្ធ Plug-in Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ១៨៣ សេះ និងកម្លាំងរមួល ៤១៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ

បន្ថែមពីរថយន្តនេះ ទទួលបានប៉ាណាមុខថ្មីទំហំធំ រួមទាំងចង្កៀងមុខ LED ឌីស្សាញថ្មី ផ្តល់នៅរួបរាងកាន់តែស្ព៏រ ក៏ដូចជាចង្កៀងក្រោយ LED រាងជាអក្សរ C ថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងទទួលបានអេក្រង់ភ្លោះទំហំ ១២,៣ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto រួមបញ្ចូលនៅដៃចង្កូតថ្មីទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត GAC GS3 Emzoom ស៊េរីឆ្នាំ២០២៤ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី ASEAN NCAP

[បរទេស] កាលពីពេលថ្មីៗ រថយន្ត GAC GS3 Emzoom សេរ៊ីឆ្នាំ២០២៤ របស់ក្រុមហ៊ុនផលិតរថយន្ត GAC បានទទួលនូវលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអាស៊ាន ASEAN NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត GAC GS3 Emzoom បានទទួលការធ្វើតេស្ត និងពិន្ទុដូចជា៖

  • ទទួលបាន ២៨,២៩/៣២ ពិន្ទុ សម្រាប់ការការពារអ្នកដំណើរពេញវ័យចំនួន
  • ទទួលបាន ៤១,៩១/៥១ ពិន្ទុ សម្រាប់ការការពារអ្នកដំណើរវ័យក្មេង
  • ទទួលបាន ១៨,៧៥/២១ ពិន្ទុ សម្រាប់មុខងារជំនួយការបើកបរ និងសុវត្ថិភាព
  • ទទួលបាន ១៤/១៦ ពិន្ទុ សម្រាប់ការការពារអ្នកធ្វើដំណើរនៅតាមដងផ្លូវ

ខណៈពិន្ទុសរុបទទួលបាន ៨៨,៣៨ / ១០០ ពិន្ទុទម្ងន់ និងចំណាត់ថ្នាក់ផ្កាយ ៥ ។

គួរឲដឹងថា រថយន្ត GAC GS3 Emzoom ត្រូវបានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាពជាស្តង់ដារមួយចំនួនរួមមានពោងសុវត្ថិភាពចំនួន ៦ ចំនុច, ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព, ប្រព័ន្ធទប់លំនឹង, ប្រព័ន្ធការរំលឹកខ្សែក្រវ៉ាត់សុវត្ថិភាព, ប្រព័ន្ធផ្តល់សញ្ញាគ្រោះថា្នក់ការពារអ្នកថ្មើរជើង, ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់, ប្រព័ន្ធគ្រប់គ្រងល្បឿន និងប្រព័ន្ធហ្រ្វាំងសង្គ្រោះបន្ទាន់ជាដើម ។

ចំពោះផ្នែកម៉ាសុីន រថយន្តនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីន ១,៥ លីត្រ turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៧៧ សេះ និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ និងប្រភេទបើកបរប៉ុង១ FWD ជាស្តង់ដារ ចំណែកតម្លៃខ្ទង់ ២មុឺនដុល្លារនៅក្នុងទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ឈរកំពូលតារាងដែលមានរថយន្តធន់ប្រើប្រាស់បានយូរជាងគេ

[បរទេស] យោងតាមការសិក្សាថ្មីទៅលើរថយន្តជាង ៤០០ លានគ្រឿង បានឲ្យដឹងថា រថយន្តរបស់ក្រុមហ៊ុនផលិតរថយន្ត Toyota ជារថយន្តធន់ដែលអាចប្រើប្រាស់បើកបរបានចម្ងាយឆ្ងាយជាងគេដល់ ៤០២ ០០០ គីឡូម៉ែត្រ  ។

ខាងក្រោមនេះ ជាក្រុមហ៊ុនដែលមានរថយន្តអាចបើកបរបានចម្ងាយជាង ៤០២ ០០០ គីឡូម៉ែត្រ៖

  • ១) Toyota មានរហូតដល់ទៅ ៩ម៉ូដែល
  • ២) Honda មានរហូតដល់ទៅ ៦ម៉ូដែល
  • ៣) Nissan មាន ៣ម៉ូដែល
  • ៤) GMC មាន ៣ម៉ូដែល
  • ៥) Chevrolet មាន ៣ម៉ូដែល
  • ៦) Ford មាន ២ម៉ូដែល
  • ៧) Lexus មាន ១ម៉ូដែល
  • ៨) Ram មាន ១ម៉ូដែល
  • ៩) Acura មាន ១ម៉ូដែល
  • ១០) Mazda មាន ១ម៉ូដែល

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Omoda E5 ឆ្នាំ២០២៥ សាកម្តងរត់បានខ្ទង់ ៤០០គ.ម ចេញលក់នៅថៃជាមួយតម្លៃ ២មុឺនដុល្លារជាង

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនី Chery Omoda E5 ស៊េរីឆ្នាំ២០២៥ ក្នុងទីផ្សារប្រទេសថៃ ជាមួយតម្លៃលក់ចាប់ពី ២៥​ ៤៤៥ដុល្លារ ដល់ ២៧ ១០០ ដុល្លារ។

Chery Omoda E5 មានប្រវែងតួខ្លួនសរុប ៤ ៤២៤ ម.ម ទទឺង ១ ៨៣០ ម.ម កម្ពស់ ១ ៥៨៨ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៣០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៤៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ដោយគាំទ្រដោយឆ្នាំងសាកល្បឿនលឿន ៨០វ៉ាត់ អាចសាកឡើងពី ៣០-៨០% ប្រើរយៈពេល ២៨ នាទីប៉ុណ្ណោះ រត់ស្ទុះពី ០-១០០ គ.ម/ម៉ោង ចំណាយពេល ៧,២ វិនាទី។

សម្រាប់ការរចនាផ្នែកខាងក្រៅ រថយន្តនេះ ភ្ជាប់មកជាមួយប៉ាណាបិតជិតជាស្តង់ដាររបស់រថយន្តអគ្គិសនី ក៏ដូចជា ចង្កៀងមុខ-ក្រោយ LED ដែលបើក និងបិទដោយស្វ័យប្រវត្តិ ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី និងដៃទ្វារ Flush-door ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កុងទ័រព៌ត័មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto រួមទាំងឧបករណ៍បំពងសំលេងម៉ាក Sony ចំនួន ៦ ចំនុច កន្លែងសាកថ្មឥតខ្សែទំហំ ៥០វ៉ាត់ ដំបូលកញ្ចក់ Panoramic Sunroof និងអំពូលបំភ្លឺចំនួន ៦៤ពណ៌៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ចេញម៉ូដែលថ្មី ១០០គីឡូម៉ែត្រស៊ីសាំង ៤លីត្រ ឯតម្លៃអត់ដល់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng-Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត All-New Honda Inspprire ស៊េរីឆ្នាំ ២០២៥ ប្រភេទ Plug-in hybrid សម្រាប់ទីផ្សារប្រទេសចិនប៉ុណ្ណោះ ដែលមានតម្លៃលក់ចាប់ពី ១៨ ៥៨៤ ដុល្លារ ។

All-New Honda Inspprire ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិត ១៧,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០៦ គីឡូម៉ែត្រ ដោយមានកម្រិតស៊ីប្រេង ៤លីត្រ/១០០ម៉ែត្រ ។

សម្រាប់ការឌីស្សាញបែបផ្នែកខាងក្រៅរបស់រថយន្តនេះ ស្រដៀងគ្នាទៅនឹងម៉ូដែល Honda Accord ដែលមានបំពាក់ប៉ាណាមុខរបស់ម៉ូដែល ZR-V ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រជាដើម ។

ចំពោះនៅផ្នែកខាងក្នុងមានមកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto, កន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំឡេងម៉ាក Bose ១២ចំនុចផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Altima ស៊េរីឆ្នាំ ២០២៥ ទទួលបានម៉ាស៊ីនថ្មី តម្លៃលក់ក្រោម ៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nissan Altima ស៊េរីឆ្នាំ ២០២៥ ត្រូវបានបំពាក់ម៉ាស៊ីនថ្មី ជាមួយតម្លៃលក់ចាប់ពី ២៧ ០០០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

Nissan Altima ស៊េរីឆ្នាំ ២០២៥ បានដកម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo ចេញ ជំនួសមកវិញនៅម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៨ សេះ និងកម្លាំងរមួល ២៤៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ Xtronic ។

សម្រាប់គ្រឿងបរិក្ខាជាស្តង់ដារដែលបានបំពាក់ទៅលើម៉ូដែលនេះរួមមាន ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព៏រទំហំ ១៧អ៉ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញអាចប្រើមុខងារ Apple CarPlay និង Android Auto រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ កុងសូលកណ្តាលធ្វើពីកាបូន ក៏ដូចជាដំបូលកញ្ចក់ Panoramic moonroof ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Mustang ស៊េរីឆ្នាំ ២០២៥ បង្ហាញខ្លួនជាផ្លូវការ តម្លៃខ្ទង់ ៦មុឺនដុល្លារជាង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Ford Mustang ស៊េរីឆ្នាំ ២០២៥ ជាមួយគម្របខួប ៦០ឆ្នាំរបស់ម៉ូដែលនេះ ដែលមានតម្លៃលក់ចាប់ពី ៦៥ ២៤៥ ដុល្លារនៅទីផ្សារសហរដ្ឋអាមេរិក។

សម្រាប់ម៉ូដែល Ford Mustang 60th anniversary នេះ ត្រូវបានឌីស្សាញយកលំនាំតាមម៉ូដែល Ford SVT Cobra ឆ្នាំ ១៩៩៩ ផ្តល់ជូនទាំងជម្រើសអត់ដំបូល ជាមួយតួខ្លួនពណ៌ខៀវ Brittany Blue ដែលផលិតក្នុងចំនួនមានកំណត់ ។ លើសពីនេះ ក៏ទទួលបាននៅប្រអប់លេខអូតូ ១០វគ្គថ្មី, កុងទ័របង្ហាញព័ត៌មានថ្មី, ហ្រ្វាំង Brembo, ប្រព័ន្ធចាក់សោរប៉ុងខាងក្រោយ និងឧបករណ៍បំពងសំឡេងម៉ាក B&O ១២ចំនុចផងដែរ ។

គួរបញ្ជាក់ផងដែរថា ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនក្រុមហ៊ុន Ford មិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអភិជនរបស់កូរ៉េ Genesis G80 ឆ្នាំ២០២៥ ចេញលក់នៅអាមេរិកជាមួយតម្លៃ ៥មុឺនដុល្លារជាង

[ទីផ្សារបរទេស] ទីបំផុត ក្រុមហ៊ុនផលិតរថយន្ត Genesis បានធ្វើការដាក់បង្ហាញចេញនូវតម្លៃរបស់រថយន្ត Genesis G80 ស៊េរីឆ្នាំ២០២៥ ក្នុងទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៥៧ ១០០ដុល្លារ ដល់ ៧៧ ០០០ដុល្លារ។

សម្រាប់ផ្នែកខាងក្រៅមានភាពស្ព័រ ដោយបំពាក់ជាមួយប៉ាណាមុខនិងកាងរន្ធខ្យល់ទំហំធំអមដោយចង្កៀងមុខទាំងសងខាង LED រាងស្លីម  ថាសកង់ស្ព័រទំហំ ១៨ និង ១៩ អ៊ីញ រួមជាមួយចង្កៀងក្រោយ LED និងបំពង់សុីមុាំងស្ព័រជាដើម៕

ចំពោះនៅផ្នែកខាងក្នុង បំពាក់ដោយអេក្រង់ទំហំ ២៧អ៊ីញ កៅអីកម្តៅ ម៉ាសុីនត្រជាក់ ២តំបន់ អំពូលបំភ្លឺ LED ៦៤ពណ៌ និងឧបករណ៏បំពងសម្លេងចំនួន​ ១២ចំនុច។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយ៖

  • ម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ Twin-turbo V6 ដែលអាចផលិតកម្លាំងសរុបបានចំនួន ៣៧៥សេះ និងកម្លាំងរមួល ៥៣០ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ៧វគ្គ និងប៉ុងពីរ AWD ជាស្តង់ដារ។
  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ turbocharged  ទំហំ ៤សុីឡាំង អាចផលិតកម្លាំងសរុបបាន ៣០០សេះ និងកម្លាំងរមួល ៤២១ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ AWD ជាស្តង់ដារ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+