ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus នឹងផលិតរថយន្តប្រើ Hybrid ជំនួសម៉ាស៊ីនចំហេះទាំងស្រុងនៅអាមេរិកខាងជើង

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមសារ​ព័ត៌មាន Reuters បានឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Toyota បង្ហាញថា ក្រុមហ៊ុនផលិតរថយន្ត Toyota និង Lexus គ្រោងនឹងផលិតរថយន្តប្រភេទកូនកាត់ Hybrid ជំនួសម៉ាស៊ីនចំហេះទាំងស្រុងនៅអាមេរិកខាងជើង។

ការផ្តោតអារម្មណ៍ទៅលើរថយន្ត Hybrid ជាងរថយន្តអគ្គិសនីសុទ្ធ EVs គឺជាផ្នែកមួយនៃការប្រកួតប្រជែងដ៏ទូលំទូលាយដោយក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកចំពោះឧស្សាហកម្មដែលកំពុងមាន និងបទប្បញ្ញត្តិដែលរថយន្តទាំងអស់នឹងប្រើប្រាស់អគ្គិសនីនាពេលខាងមុខ។

គួរបញ្ជាក់ផងដែរថា ប្រធានក្រុមហ៊ុន Toyota ធ្លាប់បាននិយាយថា លោកជឿជាក់ថាចំណែកសកលនៃរថយន្តអគ្គិសនីសុទ្ធនឹងកើនឡើងត្រឹមតែ ៣០% ប៉ុណ្ណោះ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ បានរួមបញ្ចូលរថយន្ត EV, Hybrid  អ៊ីដ្រូសែន ឥន្ធនៈពណ៌បៃតង និងបច្ចេកវិទ្យាផ្សេងទៀតដែលមិនទាន់លេចចេញជាសក្តានុពលនៅឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda ថាខ្លួននឹងចេញលក់រថយន្ត Mazda EZ-6 នៅអឺរ៉ុប ដោយផ្តល់ជូនទាំងជម្រើសអគ្គិសនី និង Hybrid

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការប្រកាសថា ខ្លួននឹងដាក់ចេញលក់ជាផ្លូវការនូវរថយន្ត Mazda EZ-6 នៅក្នុងទីផ្សារតំបន់អឺរ៉ុប ដោយផ្តល់ជូនទាំងជម្រើសអគ្គិសនី និងជម្រើសកូនកាត់ Hybrid ។

ចំពោះ Mazda EZ-6 EV ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចបើកបរបានចម្ងាយខ្ទង់់ ៦០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់ Mazda EZ-6 PHEV វិញ ដំណើរការដោយម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបាន ២១៨ សេះ ដល់ ២៣៨ សេះ អាចបើកបរបានចម្ងាយខ្ទង់់ ២០០គីឡូម៉ែត្រ ដោយថាមពលអគ្គិសនី និងរត់បាន ១ ២០០គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលសរុប។

រថយន្តនេះ ភ្ជាប់មកជាមួយរូបរាងការឌីស្សាញបែបស្ព័រដែលគេឲ្យឈ្មោះថា Soul of Motion ដោយទទួលបានចង្កៀងមុខប្រភេទ LED រាងស្លីម ប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩អ៊ីញ និងចង្កៀងក្រោយ LED រចនាជាបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ ក៏ដូចជា រន្ធម៉ាស៊ីនត្រជាក់រាងស្លីម សម្ភារៈប្រណិតៗ រួមទាំងភ្លើងលម្អផងដែរ។ គួរបញ្ជាក់ផងថា ក្រុមហ៊ុន Mazda ហាក់ដូចជាមិនមានគម្រោងចែកចាយរថយន្តនេះទៅកាន់ទីផ្សារផ្សេងទៀតឡើយក្រៅពីទីផ្សារចិន និិងអឺរ៉ុប ខណៈតម្លៃតម្លៃក្នុងប្រទេសចិនមានតម្លៃខ្ទង់ ២មុឺនដុល្លារជាង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini បញ្ចេញជាផ្លូវការនៅម៉ូដែលជំនួស Huracan ប្រភេទ PHEV កម្លាំងក្បែរ ១ពាន់សេះ

ក្រុមហ៊ុនផលិតរថយន្ត Lamborghini បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lamborghini Temerario ប្រភេទ PHEV ជាអ្នកជំនួសដំណែងម៉ូដែល Huracan គ្រោងនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំ ២០២៤ ឬ ដើមឆ្នាំ ២០២៥ ។

Lamborghini Temerario ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការរួមគ្នជាមួយម៉ាស៊ីន V8 ចំណុះ ៤,០ លីត្រ Twin-turbo និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ៩០៧ សេះ ផ្គួបជាមួយអាគុយទំះម ៣,៨ គីឡូវ៉ាតម៉ោង អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ២,៧វិនាទី ។

ការរចនារបស់រថយន្តនេះគឺស្រដៀងទៅនឹងរថយន្ត Lamborghini Revuelto និង Huracan ដោយមានចង្កៀងមុខ-ក្រោយ LED រាងជ្រុង រួមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានទំហំធំទូលាយជាងម៉ូដែល Huracan បំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩,១ អ៉ីញ ក៏ដូចជាកៅអីបែបស្ព័រផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Hyundai Ioniq 9 គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំនេះ

[បរទេស] យោងតាមប្រភពពី Newsis នៅក្នុងប្រទេសកូរ៉េ បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្ត គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវនៅរថយន្ត Hyundai Ioniq 9 នៅក្នុងកម្មវិធី Los Angeles Auto Show ចាប់ពីថ្ងៃទី ២២ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៤ ។

ក្នុងនោះរថយន្ត Hyundai Ioniq 9 រថយន្ត SUV 3 ជួរនេះនឹងត្រូវបានអភិវឌ្ឍចេញពីគំរូ “Seven Concept” ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២១។ ប្រភពជាច្រើនបាននិយាយថា “Seven Concept” នឹងត្រូវបានគេហៅថា Ioniq 7 ប៉ុន្តែ នៅទីបំផុត ក្រុមហ៊ុនផលិតរថយន្តកូរ៉េបានសម្រេចចិត្តជ្រើសរើសឈ្មោះ Hyundai Ioniq 9។

យោងតាមគេហទំព័រ ​​InsideEVs បានឲ្យដឹងថា រថយន្តអគ្គិសនីសុទ្ធ Hyundai Ioniq 9 ត្រូវបានគេរំពឹងថានឹងប្រើប្រាស់គ្រោងឆ្អឹង E-GMP platform រួមទាំងជម្រើសប្រអប់លេខស្រដៀងគ្នាទៅនឹង Kia EV9 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ចេញឡានថ្មី តម្លៃខ្ទង់ ១មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បញ្ចេញជាផ្លូវការនូវរថយន្ត Hyundai Casper មុខមាត់ថ្មី សម្រាប់ទីផ្សារប្រទេសកំណើត ជាមួយតម្លៃលក់ចាប់ពី ១០ ០០០ ដុល្លារ ដល់ ១៣ ៨០០ ដុល្លារ​។

រថយន្ត Casper Van ដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ១,០ លីត្រ turbocharged  ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១០០ សេះ និងកម្លាំងរមួល ១៧២ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយជម្រើសប្រអប់លេខអូតូ CVT និងលេខដៃ ៥វគ្គ៕

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តមួយនេះ មានភាពទាន់សម័យ Cute ដែលបំពាក់ជាមួយប៉ាណាមុខរចនាថ្មីរចនារាងសសរ អបសងខាងដោយចង្កៀងមុខ ប្រភេទ LED រចនាមូល ជាមួយកាងរចនាថ្មី និងមានចង្កៀងសុីញ៉ូនៅផ្នែកខាងលើ ខណៈផ្នែកខាងក្រោយទទួលបានការរចនាថ្មីបន្តិចបន្តួច ជាមួយថាសកង់ទំហំ ១៥ អ៊ីញ។

ចំពោះផ្នែកខាងក្នុងមានបំពាក់គ្រឿង​សម្ភារៈថ្មីដែល​មាន​គុណភាព​ ជាមួយអេក្រង់កម្សាន្តទំហំ ១០,២៥ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto រួមជាមួយអំពូលបំភ្លឺថ្មី និងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr 007 បំពាក់អាគុយថ្មី សាកតែ ១៥នាទី អាចរត់បាន ៥០០គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការ​បញ្ចេញ​អាគុយ​ថ្មី​មួយ​ដែល​អាច​បញ្ចូល​ថ្ម​ពី ១០ ទៅ ៨០ ភាគរយ​ក្នុង​រយៈពេល​តែ ១០ នាទី​ប៉ុណ្ណោះ ដោយបំពាក់ទៅលើម៉ូដែល Zeekr 007 ដែលមានតម្លៃលក់ចាប់ពី ៣២ ០០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

Zeekr 007 បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៤១៦សេះ ខណៈម៉ូដែលបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥៨១ សេះ ផ្គួបដោយអាគុយប្រភេទ LFP battery ដោយសាកត្រឹមតែ ១៥នាទី អាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រ គាំទ្រដោយឆ្នាំងសាក super-fast charging ។

បន្ថែមពីលើអាគុយថ្មីជាមួយនឹងការសាកថ្មលឿន លើសពីនេះ Zeekr 007 ក៏មានលក្ខណៈពិសេសផ្នែកខាងក្នុងដ៏ល្អជាមួយនឹងកៅអីស្បែកប្រភេទ Nappa ជាមួយនឹងមុខងារកំដៅ ខ្យល់ និងមុខងារម៉ាស្សានៅជួរខាងមុខផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei ចាប់ដៃជាមួយក្រុមហ៊ុនចិនមួយនេះ ផលិតរថយន្តប្រភេទ MPV ត្រៀមដាក់លក់នៅចុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Voyah បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Dreamer ស៊េរីឆ្នាំ ២០២៥ ប្រភេទ MPV ទទួលបានការកែមុខមាត់ថ្មី ដែលជាការផលិតរួមគ្នារវាងក្រុមហ៊ុន Huawei គ្រោងនឹងចេញលក់នៅចុងខែសីហា ឆ្នាំ ២០២៤ ក្នុងប្រទេសចិន។

រថយន្ត MPV នេះ មានប្រវែងតួខ្លួនសរុប ៥ ៣១៥ ម.ម ទទឹង ១ ៩៨០ ម.ម កំពស់ ១ ៨២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២០០ ម.ម រួមទាំងទទួលបានទាំងជម្រើសម៉ាស៊ីនកូនកាត់ Plug-in hybrid រួមទាំងអគ្គិសនីសុទ្ធ ។

Voyah Dreamer ស៊េរីឆ្នាំ ២០២៥ ទទួលបានប៉ាណាមុខថ្មីមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រថ្មីផងដែរ ។ លើសពីផ្នែកខាងក្រៅបំពាក់ប្រព័ន្ធចាប់សញ្ញា សេនស័រដល់ទៅ ២៧ទីតាំងដែលជំនួយទៅដល់ប្រព័ន្ធជំនួយការអ្នកបើកបេ ADS 3.0 និងប្រព័ន្ធប្រតិបត្តិការ HormonyOS system ខណៈផ្នែកខាងក្នុងមិនទាន់មានព័ត៌មានបង្ហាញទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គិតមុខ គិតក្រោយ ពេលនេះ Toyota សម្រេចថា ខ្លួននឹងមិនផ្តោតខ្លាំងលើការផលិតរថយន្តអគ្គិសនីនោះទេ​ តែផលិតរថយន្ត PHEV ជំនួសវិញ

ជិត ៣ ទស្សវត្សរ៍ បន្ទាប់ពីចេញលក់រថយន្ត Prius ដែលជារថយន្តកូនកាត់សាំង-អគ្គិសនី ពេលនេះ ក្រុមហ៊ុន Toyota បាននិយាយថា រថយន្តទាំងអស់ក្នុងត្រកូល Toyota និង Lexus គឺនឹងអភិវឌ្ឍន៏ខ្លាំងទៅលើរថយន្តកូនកាត់ Plug-in hybrid ខ្លួននឹងមិនផ្តោតខ្លាំងលើការផលិតរថយន្តអគ្គិសនីនោះទេ​ នេះបើតាមនាយកប្រតិបត្តិក្រុមហ៊ុន Toyota ។

ប្រធានក្រុមហ៊ុនតូយ៉ូតា លោក Akio Toyoda បាននិយាយកាលពីខែមករាថា លោកជឿជាក់ថាចំណែកទីផ្សារសកលនៃរថយន្តអគ្គិសនីនឹងកើនឡើងត្រឹមតែ ៣០ភាគរយ តែប៉ុណ្ណោះ ហើយខ្លួន​នឹងជំនួសមកវិញនូវយុទ្ធសាស្ត្រ “ពហុកោណ” ដែលរួមបញ្ចូលនូវការផលិតរថយន្តអគ្គិសនីី រួមជាមួយនឹងរថយន្តកូនកាត់ រថយន្តអ៊ីដ្រូសែន និងបច្ចេកវិទ្យាផ្សេងៗទៀតដែលមិនទាន់លេចចេញជាសក្តានុពលនៅឡើយ។ មួយវិញទៀត ក្រុមហ៊ុនមួយនេះទំនងជានឹងបោះបង់ចោលកំណែរថយន្តអគ្គិសនី ហើយផ្តោតសំខាន់សម្រាប់តែរថយន្តប្រើម៉ាសុីនសាំង និងរថយន្តកូនកាត់ តែប៉ុណ្ណោះ។ យុទ្ធសាស្រ្តរបស់ក្រុមហ៊ុនផលិតរថយន្តនេះ មានគោលបំណងពង្រឹងជំហរបស់ខ្លួននៅក្នុងទីផ្សាររថយន្តសកល។ លើសពីនេះ ពួកគេបាននិយាយបន្ថែមទៀតថា ការលក់រថយន្តកូនកាត់នឹងជួយឲពួកគេសន្សំប្រាក់បានរាប់ពាន់លានដុល្លារក្នុងការចំណាយលើការបង់ថ្លៃពន្ធ និងបញ្ហាផ្សេងៗទៀតជាដើម។

សម្រាប់ទស្សនៈវិស័យរបសក្រុមហ៊ុន Toyota បានមើលឃើញថា ទីផ្សាររថយន្តកូនកាត់របស់ខ្លួនមានការរីកចម្រើនខ្លាំងជាងមុន ដោយសារតែក្នុងឆ្នាំ២០១៨ ទីផ្សាររថយន្តកូនកាត់មានត្រឹមតែ ៩ភាគរយ ប៉ុណ្ណោះ ប៉ុន្តែបើគិតត្រឹមខែមិថុនា ឆ្នាំ២០២៤ នេះ វាកើនឡើងដល់ ៣៧ភាគរយ ហើយពួកគេរំពឹងវានឹងបន្តកើនឡើងដល់ ៥០ភាគរយ ក្នុងឆ្នាំ២០២៥។ ជំរាបថា ការលក់រថយន្តកូនកាត់របស់ Toyota នៅអាមេរិក បើគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នេះ បានកើនឡើង ៦៦ភាគរយ បើធៀបនឹង ២ឆ្នាំមុន ដែលស្មើនឹង ៤៣៨ ៨៤៥ គ្រឿង ហើយការលក់រថយន្តអគ្គិសនីវិញមានត្រឹមតែ ១៥ ១០៧ គ្រឿងប៉ុណ្ណោះ។

បើយោងតាមប្រភពខាងលើ រថយន្តកូនកាត់ដំបូងទំនងជា Corolla plug-in hybrid ដែលទំនងជានឹងវាយលុកទីផ្សារក្នុងប្រទេសចិននៅឆ្នាំ២០២៦ និងសហរដ្ឋអាមេរិកនៅឆ្នាំ២០២៧៕

គួរបញ្ជាក់ផងថា ក្រុមហ៊ុន Toyota មិនទាន់កំណត់ថ្ងៃកំណត់សម្រាប់ការផលិតរថយន្ត Hybrid ទាំងអស់នោះទេ ហើយម៉ូដែលមួយចំនួនដូចជា Pickups និង Economy Cars អាចនឹងចំណាយពេលយូរជាងនេះ ដោយសារកត្តាប្រែប្រួលតម្លៃ។ បន្ថែមពីលើនេះ ក្រុមហ៊ុន Toyota ក៏នៅតែមានគោលបំណងបំប្លែងការប្រើប្រាស់រថយន្តសុាំងចំនួន ៣០ភាគរយ ទៅជារថយន្តអគ្គិសនីនៅត្រឹមឆ្នាំ២០៣០ ផងដែរ។

គួរឲដឹងថា ក្រុមហ៊ុន Toyota ធ្លាប់បានប្រកាសពីគម្រោងវិនិយោគចំនួន ៣៥ ពាន់លានដុល្លារនៅក្នុងការបើករោងចក្រអាគុយនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០៣០ ដែលមានខ្សែផលិតកម្មចំនួន ១៤ និងមានសមត្ថភាពផលិតអាគុយប្រចាំឆ្នាំបាន ៣០ ជីហ្គាវ៉ាត់ម៉ោង (GWh)។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Toyota និង Lexus មានរថយន្តចំនួន ៣១ ម៉ូឌែល ដែលក្នុងនោះ ៨ ម៉ូឌែល ជារថយន្ត​កូនកាត់​ហើយ​ ៨ ម៉ូឌែលទៀត ជារថយន្តម៉ាសុីនសាំង​ តែការលក់រថយន្ត Plug-in Hybrid របស់ក្រុមហ៊ុន Toyota មានទំនោរថ្លៃជាងតែ ៥ ឫ ៦ ពាន់ដុល្លារប៉ុណ្ណោះ បើធៀបនឹងម៉ូឌែលប្រើសាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mahindra បញ្ចេញឡាន SUV Off-Road តម្លៃតែខ្ទង់ ៦ពាន់ដុល្លារប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសឥណ្ឌា Mahindra បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mahindra Thar ROXX ប្រភេទ SUV បំពាក់នៅបចេ្ចកវិទ្យាទំនើប ដែលមានតម្លៃលក់ចាប់ពី ៦ ៤៥៧ ដុល្លារ ដល់ ៦ ៩៥៧ ដុល្លារ ។

Mahindra Thar ROXX ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥០ សេះ និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ

រថយន្តទទួលបានការផ្លាស់ប្តូររូបរាងផ្នែកខាងក្រៅមួយចំនួនធំ ដោយមានប៉ាណាស្រដៀងរថយន្ត Jeep ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញជាដើម ។ ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ រន្ធម៉ាស៊ីនត្រជាក់រាងមូល កៅអីស្បែកមុខងារខ្យល់-កំដៅផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lincoln បញ្ចេញឡាន SUV ខ្នាតធំជំនាន់ថ្មី តម្លៃ ៨មុឺនដុល្លារជាងនៅសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lincoln បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Lincoln Navigator ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV ខ្នាតធំ ទទួលបានការឌីស្សាញរូបរាងថ្មី គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ៨៣ ២៦៥ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

Lincoln Navigator ស៊េរីឆ្នាំ ២០២៥ ជំនាន់ថ្មីនេះ នៅតែប្រើប្រាស់ម៉ាស៊ីនចំណុះ ៣,៥ លីត្រ twin-turbo V6 អាចផលិតកម្លាំងបាន ៤៤០ សេះ និងកម្លាំងរមួល ៦៩១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ប្រភេទបើកបរប៉ុង ២ ។

សម្រាប់ការ​ផ្លាស់​ប្តូ​ររូបរាងផ្នែកខាងក្រៅរបស់ SUV នេះ មានប៉ាណាមុខទំហំធំ ​ជាមួយ​នឹង​របារ​ពន្លឺ​អូសកាត់កណ្តាល ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់កង់ស្ព័រទំហំ ២២ ដល់ ២៤ អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្តទំហំ ៤៨អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១១,១ អ៉ីញ អាចប្រើមុខងាររបស់ Google ជាច្រើនមុខងារ ។ លើសពីនេះ ក៏បានភ្ជាប់ជាមួយឧបករណ៍បំពងសំឡេង ២៨ចំណុច ព្រមទាំងកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+