ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! MG គ្រោងផលិតរថយន្តកូនកាត់ HEV នៅថៃផ្ទាល់

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត MG Sales (Thailand)  បានប្រកាសថា ពួកគេនឹងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន SAIC Motor-CP ដើម្បីផលិតរថយន្ត HEVs (Hybrid Electric Vehicles) នៅទីក្រុងឈុនបុរី នៅឆ្នាំ២០២៥។

បើយោងតាមលោក Pongsak Lertruedeewattanavong អនុប្រធានក្រុមហ៊ុន MG Sales (Thailand) បាននិយាយថា ក្រុមហ៊ុន MG កំពុងស្វែងរកបទពិសោធថ្មីនៅក្នុងទីផ្សារក្នុងស្រុកថៃជាមួយការផលិត និងការចែកចាយរថយន្ត HEV បន្ថែមពីលើនេះទៀតលោកបាននិយាយថា ពួកកំពុងពិចារណាលើថវិកាវិនិយោគសម្រាប់គម្រោងផលិតកម្ម HEV នេះតែប្រហែលមិនតិចជាង ៨៤លានដុល្លារទេ បើតាមច្បាប់ដែលចែងដោយរដ្ឋាភិបាលរបស់ប្រទេសថៃ។ លើពីនេះ ចំពោះការផលិតរថយន្ត HEV នេះនឹងប្រើប្រាស់នូវគ្រឿងបន្លាស់រថយន្តក្នុងស្រុកថៃផ្ទាល់ប្រមាណ ៤០ ភាគរយ។

ជំរាបថា ការលក់រថយន្ត HEV នៅក្នុងទីផ្សារក្នុងស្រុកថៃបានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងឆមាសទីមួយនៃឆ្នាំនេះ ទោះបីជាទីផ្សាររថយន្តទាំងមូលធ្លាក់ចុះក៏ដោយ។ បើយោងតាមសហព័ន្ធឧស្សាហកម្មថៃបានឱ្យដឹងថា ចាប់ពីខែមករាដល់ខែមិថុនា ការលក់រថយន្ត HEVs បានកើនឡើង ៦៩,៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

គួរឲដឹងថា ក្រុមហ៊ុន MG ជាក្រុមហ៊ុនមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនរថយន្តដំបូងគេដែលត្រូវបាានទទួលស្គាល់ជាក្រុមហ៊ុនដែលមានសក្ដានុពលនៃឧស្សាហកម្មរថយន្តអគ្គិសនីរបស់ប្រទេសថៃ ដោយបានវិនិយោគប្រាក់ប្រមាណ ៨៤០លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

គួរបញ្ជាក់ថា រោងចក្ររបស់ក្រុមហ៊ុន MG នៅឈុនបុរីមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំចំនួន ១០មុឺនគ្រឿង រួមទាំងអាគុយ និងរថយន្តដែលប្រើម៉ាស៊ីនចំហេះខាងក្នុង។ លើសពីនេះពួកគេបានរំពឹងថា ការលក់រថយន្តសរុបនៅក្នុងប្រទេសថៃនឹងកើនឡើងដល់  ៦៥មុឺនគ្រឿងនៅក្នុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីដំបូងរបស់ប្អូន Nio ត្រូវបានបង្ហាញខ្លួនជាផ្លូវការហើយ

កាលពីថ្ងៃទី១៥ ខែសីហា ថ្មីៗនេះ ក្រុមហ៊ុន ONVO ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្ត Nio បានប្រកាសថា រថយន្តអគ្គិសនីដំបូងរបស់ខ្លួនបានរំកិលពីខ្សែសង្វាក់ផលិតកម្មហើយ។

គួរឲដឹងថា រថយន្តអគ្គិសនី Onvo L60 ត្រូវបានផលិតនៅក្នុងរោងចក្រ F2 របស់ក្រុមហ៊ុន Nio ដែលមានទីតាំងស្ថិតក្នុងទីក្រុង NeoPark ខេត្ត Anhui ប្រទេសចិន។ សម្រាប់ម្ចាស់រថយន្តអគ្គិសនីដំបូងនេះគឺលោក Xia Qinghua ដែលជាអ្នកដឹកនាំប្រតិបត្តិការអ្នកប្រើប្រាស់ និងសេវាកម្មរបស់ក្រុមហ៊ុន Onvo ផ្ទាល់។

រថយន្តអគ្គិសនី ONVO L60 ជាប្រភេទរថយន្ត SUV ខ្នាតកណ្តាលដែលមានប្រវែងតួខ្លួនសរុប ៤ ៨២៨ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៦១៦ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ​រួមជាមួយជម្រើស​កញ្ចប់​ថ្ម​ចំនួន ៣ផ្សេងគ្នា​គឺ  ៥៥៥គីឡូម៉ែត្រ ៧៣០គីឡូម៉ែត្រ និង ១០០០+គីឡូម៉ែត្រ។

ចំពោះការរចនាមានលក្ខណៈបែបស្ព័រ ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ដ៏ស្លីម ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩ និង ២០អ៊ីញ។

បើនិយាយពីផ្នែកខាងក្នុងកាប៊ីនវិញ រថយន្តនេះផ្តល់ជូននូវ អេក្រង់លើកញ្ជក់ HUD ទំហំ ១៣អ៊ីញ អេក្រង់បញ្ជាកណ្តាលកម្រិត 3K ទំហំ ១៧,២អ៊ីញ និងអេក្រង់កម្សាន្តខាងក្រោយទំហំ ៨អ៊ីញ ដំណើរការដោយប្រព័ន្ធ ONVO OS ថ្មី។ បន្ថែមពីលើនេះ រថយន្តនេះក៏បញ្ជូលនូវមុខងារសាកថ្មឥតខ្សែ ប្រព័ន្ធសំឡេង Onvo Sound ចំនួន ១៨គ្រាប់ជាដើម។

គួរបញ្ជាក់ថា រថយន្តអគ្គិសនីនេះនឹងត្រូវដាក់លក់ជាផ្លូវការនៅចុងខែកញ្ញានេះ ជាមួយតម្លៃលក់ចាប់ពី ៣០ ៧៣០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lynk & Co បញ្ចេញឡាន Sedan អគ្គិសនីសុទ្ធដំបូងគេរបស់ខ្លួន សាកភ្លើងម្តងជិះបាន ៨០៦ គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lynk & Co បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Z10 ប្រភេទ Sedan អគ្គិសនីសុទ្ធដំបូងគេរបស់ក្រុមហ៊ុន ដែលមានតម្លៃលក់ចាប់ពី ៣០ ១០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Lynk & Co Z10 ផលិតឡើងនៅលើគ្រោងឆ្អឹង SEA Platform ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ ផ្គួបជាមួយអាគុយទំហំ ៩៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨០៦ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៧៧៧ សេះ ផ្គួបជាមួយអាគុយ អាចបើកបរបានចម្ងាយ  ៥៧៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រដោយការសាកថ្មល្បឿនលឿនបានពី ៣០-៨០% ប្រើរយៈពេល ៣០នាទី ។

រថយន្តនេះ ត្រូវបានភ្ជាប់មកជាស្តង់ដាររួមមាន ចង្កៀងមុខ-ក្រោយ LED ថាសកង់ប្រភេទស្ព័រ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៉ីញ រួមទាំងឧបករណ៍បំពងសំលេង ២៣ចំនុច និងដំបូលកញ្ចក់ Panoramic ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Isuzu បន្ថែមម៉ូដែលថ្មីរបស់ D-Max ស៊េរីឆ្នាំ ២០២៥ តម្លៃលក់ខ្ទង់ ៤មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Isuzu ប្រចាំនៅទីផ្សារប្រទេសអូស្រ្តាលី បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Isuzu D-Max Tour Mate ស៊េរីឆ្នាំ ២០២៥ ដែលបន្ថែមនៅគម្របឃ្លុបក្រោយ រួមទាំងឧបករណ៍អូសសណ្តោង ជាមួយតម្លៃលក់ចាប់ពី ៤៦ ៣៣៤ ដុល្លារ ។

Isuzu D-Max Tour Mate ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្ក ប្រភេទបើកបរប៉ុង ២ ។

Isuzu D-Max Tour Mate គឺជាម៉ូដែលពិសេសដែលផ្តោតលើអតិថិជនដែលប្រើប្រាស់សម្រាប់តម្រូវការអូសសណ្តោងបានខ្លាំង ជាមួយសមត្ថិភាពដល់ទៅ ៣,៥តោន ដែលបានភ្ជាប់មកជាមួយឧបករណ៍ស្តង់ដារបន្ថែមពីរោងចក្រ រួមមានគម្របខាងក្រោយជាមួយនឹងផ្នែកបើក-បិទបាន និងកញ្ចក់ចំហៀងថ្មី ។

Screenshot

ក្នុងនោះ Isuzu នឹងផ្តល់ជូននៅជម្រើស ២ប្រភេទ បំពាក់ជាមួយគ្រៀងបិរក្ខាជាស្តង់ដាររួមមានថាសកង់ទំហំ ១៨អ៉ីញ អេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ព្រមទាំងប៉ូតុង Start/Stop ប្រើជាមួយ Smart Key ផងដែរ ៕

Screenshot
ផ្ទាំងផ្សាយពាណិជ្ជកម្ម

hyundai បញ្ចេញម៉ូដែលថ្មីប្រភេទ MPV ៧កៅអី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai ប្រចាំនៅទីផ្សារប្រទេសចិន បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hyundai Custo ស៊េរីថ្មីចុងក្រោយ ទទួលបានការកែមុខមាត់ថ្មី ប្រភេទ MPV ៧កៅអី គ្រោងនឹងចេញលក់នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ ។

Hyundai Custo ស៊េរីថ្មីចុងក្រោយ ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំ​ងបាន ១៧០ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំ​ងបាន ២៣៦ សេះ និងកម្លាំងរមួល ៣៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤៩៥០ មម ទទឹង ១៨៥០ មម កំពស់ ១៧៣៤ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣០៥៥ មម ដោយទទួលបានការឌីស្សាញថ្មីទៅប៉ាណាផ្នែកខាងមុខទំហំធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់កំសាន្ត touchscreen ទំហំ ១០,៤អ៉ីញថ្មី ក៏ដូចជាហ្រ្វាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold និងកៅអីជួរទី២ ជាប្រភេទ Captain-seat ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VW ចេញឡានថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារជាង

[ទីផ្សារបរទេស] កាលពីថ្មីៗនេះ ក្រុម​ហ៊ុនផលិតរថយន្ត Volkswagen ​បានធ្វើការ​ប្រកាសដាក់បង្ហាញចេញនូវតម្លៃរបស់រថយន្តអគ្គិសនី Volkswagen ID.2all ជាមួយតម្លៃលក់ខ្ទង់ ២៧ ០០០ដុល្លារ ក្នុងទីផ្សារចក្រភពអង់គ្លេស។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង MEB platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD ផលិតកម្លាំងបានខ្ទង់ ២០០ សេះ  ផ្គួបជាមួយអាគុយទំហំចន្លោះពី ៤០ ទៅ ៦០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយពី ៤០០ ទៅ ៤៥០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន ១០០វ៉ាត់ ផងដែរ។

ចំពោះការឌីស្សានផ្នែកខាងក្រៅ បំពាក់ជាមួយប៉ាណាបិតជិត ចង្កៀងមុខ-ក្រោយរចនាជាបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ការរន្ធខ្យល់ទំហំធំល្មម ដៃទ្វារប្រភេទ Flush-door និងថាសកង់ស្ព័រជាដើម។

សម្រាប់ផ្នែកខាងក្នុងកាប៊ីនវិញ មានបំពាក់អេក្រង់កម្សាន្តទំហំទំហំធំ និងអេក្រង់ព៌ត័មានឌីជីថល អេក្រង់លើកញ្ជក់ ដៃចង្កូត​រចនាបែបទាន់សម័យ និងសម្ភារៈប្រណិតជាច្រើនទៀតដូចជា កៅអីស្ព័រ ជាដើម។ គួរបញ្ជាក់ផងថា រថយន្តនេះត្រូវបានរំពឹងថានឹងចេញលក់នៅលើទីផ្សារជាផ្លូវការនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Tang DM-I ឆ្នាំ ២០២៥ ប្រភេទ PHEV មុខមាត់ថ្មី ចេញលក់នៅចិនតម្លៃចាប់ពី ២មុឺនដុល្លារឡើងទៅ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BYD Tang DM-I ស៊េរីឆ្នាំ ២០២៥ ប្រភេទ Plug-in hybrid មុខមាត់ថ្មី ដែលមានតម្លៃលក់ចាប់ពី ២៥ ១១៧ ដុល្លារ ដល់ ៣០ ៧០៥ ដុល្លារនៅទីផ្សារប្រទេសចិន ។

BYD Tang DM-I ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយប្រព័ន្ធ​ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបានសរុប ៦១៩ សេះ និងកម្លាំងរមួល ៨២៤ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ១១២ គីឡូម៉ែត្រ គាំទ្រការសាកល្បឿនលឿន អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ៣០នាទី ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៨៧០ ម.ម ទទឹង ១ ៩៥០ ម.ម កំពស់ ១ ៧២៥ .មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌិស្សាញថ្មីជាមួយប៉ាណាទំហំធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ DiLink3.0 ជំនាន់ចុងក្រោយ រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ DiPilot Driving assistance ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វៀតណាម ថា ការលក់រថយន្តរបស់ខ្លួនបាន​កើនឡើង ៩ភាគរយ​

[បរទេស] កាលពីពេលថ្មីៗនេះ សមាគម​រោងចក្រ​ផលិត​រថយន្ត​ប្រចាំប្រទេសវៀតណាម (VAMA) បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា ការ​លក់​រថយន្ត​នៅ​ប្រទេស​វៀតណាម​ក្នុង​ខែកក្កដា​បាន​កើនឡើង ៩ភាគរយ​ បើធៀប​នឹង​ខែ​មុន​ ពោលគឺកើនឡើងចំនួន ២៨ ៩២០គ្រឿង​។

បើនិយាយពីប្រភពដើមរបស់រថយន្តវិញ រថយន្តដែលបានដំឡើងក្នុងស្រុកមានចំនួន ១៣ ៧៨៨ គ្រឿង កើនឡើងប្រមាណ ៦ភាគរយ ចំពោះការនាំចូលរថយន្តពីក្រៅស្រុមវិញ (CBUs) បានកើនឡើង ១១ភាគរយ ស្មើនឹង ១៥ ១៣២ គ្រឿង។

សរុបក្នុងរយៈពេល ៧ខែ សមាគម​រោងចក្រ​ផលិត​រថយន្ត​ប្រចាំប្រទេសវៀតណាម (VAMA) បានលក់រថយន្តសរុបចំនួន ១៦៣ ៨០៤គ្រឿង កើនឡើង ១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយការលក់រថយន្តដែលផលិតក្នុងស្រុកបានធ្លាក់ចុះ ១២ភាគរយ មកនៅត្រឹមចំនួន ៨១ ៦៣៧គ្រឿង ហើយរថយន្តនាំចូលវិញបានកើនឡើង ១៩ភាគរយ ស្មើនឹង ៨២ ១៦៧គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងបំពាក់តួខ្លួនរពាសដែកទៅម៉ូដែលរបស់ខ្លួនទាំង ៤នេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសប្រេស៊ីលគ្រោងនឹងធ្វើការផ្តល់ជូនតួខ្លួនរពាសដែកទៅលើម៉ូដែលរបស់ខ្លួន ដែលអាចការពារគ្រាប់កាំភ្លើងដោយសារអត្រាឧក្រិដ្ឋកម្មក៏ដោយ អំពើឃាតកម្ម ៣៩ ៥០០ករណី នៅប្រទេសប្រេស៊ីលកាលពីឆ្នាំមុន ។

ក្នុងនោះ Toyota Brazil បានចាប់ដៃគូជាមួយអ្នកជំនាញផ្នែកពាសដែកក្នុងស្រុក Avallon, Carbon, Evolution Blindagens និង Parvi Blindados ដើម្បីផ្តល់ជូននៅជម្រើសនេះសម្រាប់ទាំងម៉ូដែលថ្មី រួមទាំងម៉ូដែលដែលបានប្រើរួចផងដែរ ។

គួរបញ្ជាក់ផងដែរថា យោងតាមគេហទំព័រផ្លូវការ Toyota Brazil បានបង្ហាញថា ម៉ូដែលដែលអាចទទួលបានតួខ្លួនរពាសដែកនេះរួមមាន Corolla ប្រភេទ Sedan, Corolla Cross, ភីកអាប់ Hilux និង Fortuner ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan បញ្ចេញភីកអាប់ដ៏ពិសេស ផលិតតែ ៤០០គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារមួយនេះ

ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Nissan Navara Black Edition ស៊េរីថ្មីចុងក្រោយ ផលិតក្នុងចំនួនមានកំណត់ត្រឹម ៤០០ គ្រឿង ជាមួយតម្លៃលក់ចាប់ពី ៥៩ ៩៩០ ដុល្លារនៅទីផ្សារប្រទេសអូស្រ្តាលី ។

 

Nissan Navara Black Edition ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣ លីត្រ Twin-turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ។

ភីកអាប់នេះ បំពាក់ជាមួយប៉ាណាមុខពណ៌ខ្មៅ ចង្កៀងមុខ-ក្រោយ LED ព្រមទាំថាសកង់ស្ព័រទំហំ ១៧អ៉ីញពណ៌ខ្មៅ ។ រីឯនៅផ្នែកខាងក្នុងបានបំពាក់ជាមួយអេក្រង់អេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៉ីញ និងកុងទ័រព័ត៌មានឌីជីថលទំហំ ៧ អ៉ីញជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+