ផ្ទាំងផ្សាយពាណិជ្ជកម្ម

Genesis ថា រថយន្តអគ្គិសនីលំដាប់អភិជនដំបូងរបស់ខ្លួននឹងចូលសង្វាក់ផលិតកម្មនៅខែតុលានេះ

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តប្រចាំប្រទេសកូរ៉េខាងត្បូង Genesis បានប្រកាសថារថយន្តរបស់អគ្គិសនីដំបូងរបស់ខ្លួនគឺ Genesis GV90 ដែលជាប្រភេទរថយន្ត SUV នឹងចូលសង្វាក់ផលិតកម្មនៅក្នុងខែតុលានេះ។

រថយន្តនេះ នឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង eM platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD ផលិតកម្លាំងបានចន្លោះពី ៣០០ ទៅ ៥០០ សេះ ផ្គួបជាមួយអាគុយទំហំ ៧៧ ដល់ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៤៨០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រការសាកថ្មល្បឿនលឿនអាចសាកឡើងពី ១០ ទៅ ៨០ ភាគរយ ចំណាយពេលខ្ទង់ ៣០ នាទី  រត់ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេលខ្ទង់ ៥ វិនាទី។

ចំពោះការឌីស្សានផ្នែកខាងក្រៅ រចនាបែបអនាគត បំពាក់ជាមួយប៉ាណាបិតជិត ចង្កៀងមុខ-ក្រោយរចនាជាបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ការរន្ធខ្យល់ទំហំធំ ដៃទ្វារអគ្គិសនី និងថាសកង់ស្ព័ររចនាជារូបរាងផ្កាយជាដើម។

សម្រាប់ផ្នែកខាងក្នុងកាប៊ីនវិញ មានបំពាក់អេក្រង់កម្សាន្តទំហំ ២៤ អ៊ីញ ដៃចង្កូត​បែបសហសម័យ រន្ធសម្លេង រន្ធម៉ាសុីនត្រជាក់ និងសម្ភារៈប្រណិត បែបរថយន្តលំដាប់អភិជន និងរថយន្តប្រណិត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញឡាន Toyota Sequoia ស៊េរីឆ្នាំ២០២៥ ឯតម្លៃខ្ទង់ ៦មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Toyota Sequoia ស៊េរីឆ្នាំ២០២៥ ប្រភេទ SUV Full-Size ជាមួយតម្លៃចាប់ពី ៦២ ១៧៥ ដុល្លារ ក្នុងទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Toyota Sequoia ស៊េរីឆ្នាំ២០២៥ ដំណើរការដោយម៉ាស៊ីន i-Force Max Hybrid ធ្វើការរួមគ្នារវាងម៉ាស៊ីនសុាំងចំណុះ ៣,៥ លីត្រ Twin-Turbo V6 និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ៤៣៧ សេះ និងកម្លាំងរមួល ៧៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១,៨៧ គីឡូវ៉ាត់ម៉ោង ភ្ជាប់មកជាមួយប្រអប់លេខអូតូ ១០ វគ្គ ប្រភេទបើកបរប៉ុង ២ AWD ជាស្តង់ដារ។

ចំពោះផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានរចនាតាមរថយន្ត Sequoia 1794 មានការរចនាប៉ាណាមុខថ្មីទំហំធំ អប ជាមួយចង្កៀងមុខ-ក្រោយ LED រាងអក្សរ T រួមជាមួយការប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ២០ អ៊ីញ ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៊ីញ អាចប្រើប្រាស់មុខងារ Apple CarPlay និង Android Auto អំពូល LED កៅអីម៉ាស្សា ឧបករណ៏បំពងសម្លេង JBL ដំបូលកញ្ជក់ panoramic glass roof កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធ ADAS ជាច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Kicks ស៊េរីឆ្នាំ២០២៥ អាប់់ឌែតថ្មី ឯតម្លៃផ្លូវការខ្ទង់ ២មុឺនដុល្លារ នៅអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃរបស់រថយន្ត Nissan Kicks ស៊េរីឆ្នាំ២០២៥ ប្រភេទ SUV ខ្នាតកណ្តាល នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ២៣ ២២០ ដុល្លារ ដល់ ២៩ ០៧០ ដុល្លារ។

Nissan Kicks ស៊េរីឆ្នាំ២០២៥ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ សុីឡាំង ផលិតកម្លាំងបាន ១៤១ សេះ និងកម្លាំងរមួល ១៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ជាមួយជម្រើសប៉ុង២ AWD ។

រថយន្តនេះ មានការឌីស្សាញរូបរាងជាប្រអប់ជ្រុង ជាមួយចង្កៀងមុខ LED រួមបញ្ចូលគ្នាទៅនឹងប៉ាណាមួយផ្ទាំងធំ ក៏ដូចជាថាសកង់ស្ព័រ និងចង្កៀងក្រោយ LED ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថល​ទំហំ ៧ អ៊ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក BOSE ចំនុច ។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធសុវត្ថិភាព និងជំនួយការអ្នកបើកបរ Nissan Safety Shield 360 ADAS Suite ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Tundra ឆ្នាំ២០២៥ ទទួលបានជម្រើសថ្មី បំពាក់ម៉ាសុីន Twin-Turbo V6

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់ Toyota Tundra ស៊េរីឆ្នាំ២០២៥ ដោយផ្តល់ជូននូវជម្រើសបន្ថែមគឺ TRD Rally Package ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់បង្ហាញនូវឡើយទេ។

រថយន្តភីកអាប់ Toyota Tundra ដំណើរការដោយ៖
  • ម៉ាស៊ីន i-Force Max Hybrid ធ្វើការរួមគ្នារវាងម៉ាស៊ីនសុាំងចំណុះ ៣,៥ លីត្រ Twin-Turbo V6 និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ៤៣៧ សេះ និងកម្លាំងរមួល ៧៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ១០ វគ្គ ប្រភេទបើកបរប៉ុង ២ AWD ។
  • ម៉ាស៊ីនសុាំងចំណុះ ៣,៥ លីត្រ Twin-Turbo V6 ផលិតកម្លាំងបាន ៣៨៩ សេះ និងកម្លាំងរមួល ៦៤៩​ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ១០ វគ្គ ប្រភេទបើកបរប៉ុង ២ AWD ។

ចំពោះផ្នែកខាងក្រៅរបស់ភីកអាប់ Toyota Hilux ថ្មីនេះ មានការរចនាប៉ាណាមុខថ្មីទំហំធំ ជាមួយនឹងកាងខាងមុខដែលបានរចនាថ្មីផ្តល់នៅរូបរាងហាប់ណែនជាងមុន ចង្កៀងមុខ-ក្រោយ LED រួមជាមួយការប្រើប្រាស់នូវថាសកង់ទំហំ ១៨ អ៊ីអ និងសំបកកង់ប្រភេទ Off-Road ជាដើម។ លើសពីនេះទៅទៀត រថយន្តនេះមានប្រវែងគ្លប់ក្រោយចន្លោះពី ១ ៦៨០ ម.ម ទៅ ២ ៤៧០ ម.ម ដែលអាចផ្ទុកទម្ងន់បាន ៨៨០ គីឡូក្រាម និងអូសសណ្តោងបាន ៥ ៤៤៣ គីឡូក្រាម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៊ីញ អាចប្រើប្រាស់មុខងារ Apple CarPlay និង Android Auto អំពូល LED កៅអីម៉ាស្សា រួមទាំងកញ្ចប់បច្ចេកវិទ្យាមួយចំនួនទៀតដូចជា Blind Spot ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GMC ចេញលក់ម៉ូដែល Terrain ឆ្នាំ ២០២៥ តម្លៃខ្ទង់ ៣មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GMC បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត GMC Terrain ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV ខ្នាតក​ណ្តាល ដែលមានតម្លៃលក់ចាប់ពី ៣០ ០៩៥ ដុល្លារឡើងទៅ នៅទីផ្សារសហរដ្ឋអាមេរិក ។

យន្ត GMC Terrain ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧៥ សេះ និងកម្លាំងរមួល ២៧៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គថ្មី ប្រភេទបើកបរប៉ុង ២ ។

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានឌីស្សាញថ្មីឡើងវិញ ដោយមានប៉ាណាទំហំ ចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C ​ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រថ្មី និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានយអេក្រង់ឧបករណ៍ឌីជីថលទំហំ ១១ អ៊ីញ និងអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៥អ៉ីញ រួមទាំងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាដ៏សំខាន់ដែលរួមមានប្រព័ន្ធជំនួយអ្នកបើកបរចំនួន ១៥, ប្រព័ន្ធ Google Assistant ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia បញ្ចេញតម្លៃលក់ផ្លូវការរបស់រថយន្តម៉ូដែលថ្មីរបស់ខ្លួនដោយចាប់ពី ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃលក់របស់រថយន្ត Kia K4 ស៊េរីឆ្នាំ ២០២៥ សម្រាប់នៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ២១ ៩៩០ ដុល្លារ ដល់ ២៨ ០៩០ ដុល្លារ ។

រថយន្តនេះ ជាប្រភេទ sedan ដែលត្រូវបានជំនួសរថយន្ត Kia Forte មានទំហំធំជាងគេបើធៀបទៅនឹងរថយន្តស្ថិតក្នុងចំណាត់ថ្នាក់ដូចគ្នា មានប្រវែងតួខ្លួនសរុប ៤ ៧០៩ ម.ម ទទឹង ១ ៨៤៩ ម.ម ព្រមទាំងទទួលបានការឌីស្សាញយកលំនាំចេញពីរថយន្ត Kia EV9 ជាពិសេសប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញថ្មី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់ទំហំដល់ទៅ ៣០អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាឧបករណ៍បំពងសំឡេងម៉ាក Harman Kardon និងប្រព័ន្ធសោរ Digital Key 2.0 ផងដែរ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Wide active safety system ដែលមានមុខងារជំនួយការអ្នកបើកបរដល់ទៅ ២៩ មុខងារឯណ្ណោះ ៕

សម្រាប់រថយន្ត Kia K4 ស៊េរីឆ្នាំ ២០២៥ ដំណើរម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៧ សេះ និងកម្លាំងរមួល ១៧៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG5 ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី បង្ហាញខ្លួនជាផ្លូវការ គ្រោងចេញលក់នៅខែក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC MG បានធ្វើការដាក់បង្ហាញចេញនៅរូបរាងផ្លូវការរបស់រថយន្ត MG5 ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី គ្រោងនឹងដាក់ចេញលក់ជាផ្លូវការនៅខែកញ្ញា ឆ្នាំ ២០២៤ ក្នុងទីផ្សារប្រទេសចិន ។

MG5 ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ២៨៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គប្រភេទ dual-clutch ។

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ ទទួលបានប៉ាណាមុខថ្មីស្រដៀងគ្នាទៅម៉ូដែល MG3 Hybrid ចង្កៀងមុខ LED ក៏ឌីស្សាញថ្មី ដែលធ្វើឲ្យរថយន្តកាន់តែមានលក្ខណៈបែបស្ព័របន្ថែមទៀត ។

ចំពោះនៅផ្នែកខាងក្នុងមានភ្ជាប់មកជាមួយកៅអីពូកស្បែកថ្មី កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣អ៉ីញ ក៏ដូចជាកន្លែកសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! ZEEKR ត្រៀមបើក Showroom នៅលើដីជប៉ុន

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន ZEEKR ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Geely បានប្រកាសថាខ្លួននឹងបើកអគារតាំងបង្ហាញរថយន្តនៅក្នុងប្រទេសជប៉ុន មុនពេលចាប់ផ្តើមលក់រថយន្ត BEV នៅដើមឆ្នាំក្រោយ។

បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ZEEKR ផ្ទាល់បាននិយាយថា ពួកគេគ្រោងនឹងសាងសង់អគារតាំងបង្ហាញរថយន្តនៅក្នុងតំបន់សំខាន់ៗចំនួនបីនៅក្នុងប្រទេសជប៉ុនក្នុងត្រីមាសទី៤ នេះ រួមមានទីក្រុងតូក្យូ និងតំបន់ទីប្រជុំជន Kansai និង Tokai Line ។

គួរឲដឹងថា បើគិតត្រឹមចុងខែកក្កដា ក្រុមហ៊ុន ZEEKR បានបង្ហាញវត្តមានរបស់ខ្លួននៅក្នុងទីផ្សារអន្តរជាតិចំនួន ៣០ ក្រៅពីប្រទេសចិន រួមជាមួយគោលដៅបន្ថែមចំនួន ២០ ទៀតនៅចុងឆ្នាំ២០២៤ នេះបើទោះបីជាទើបតែបង្កើតបានប្រហែល ៣ ឆ្នាំក៏ដោយ។

គួរបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន ZEEKR បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីលក់រថយន្តអគ្គិសនីម៉ូឌែល 001 និង X របស់ខ្លួននៅក្នុងប្រទេសម៉ិកស៊ិក ហើយបន្តពង្រីកទីផ្សារបន្ថែមទៀតទៅកាន់អាមេរិកខាងត្បូង។ ហើយបច្ចុប្បន្ននេះក្រុមហ៊ុនមួយនេះបានដាក់បង្ហាញចេញម៉ូឌែលជាច្រើនដូចជា 001, 009 និងប្រភេទ MPV ជាដើម។ លើពីនេះទៅទៀត ក្រុមហ៊ុន ZEEKR បានសន្យាថានឹងប្រកាសបញ្ជេញរថយន្តអគ្គិសនីម៉ូដែលថ្មីរបស់ខ្លួននៅក្នុងខែសីហា នេះថែមទៀតផង យ៉ាងណាមិញមានតែរងចាំទស្សនាបន្តទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានរបស់ក្រុមហ៊ុនចិនមួយនេះ អត់សាំងក៏អាចជិះបាន ៣០០គីឡូម៉ែត្រជាង ឯតម្លៃលក់ខ្ទង់ ២ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Leapmotor បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Leapmotor C01 EREV ស៊េរីឆ្នាំ ២០២៤ ដែលមានតម្លៃលក់ចាប់ពី ២០ ៣២៦ ដុល្លារ ដល់ ២៣ ៦៧២ ដុល្លារនៅទីផ្សារប្រទេសចិន ។

Leapmotor C01 ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ មានកម្លាំងបាន ៩១សេះ និងម៉ូទ័រអគ្គិសនីមានកម្លាំង ២៦៨ សេះ ផ្គួបជាមួយអាគុយទំហំ ៤៣,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣១៦ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

រថយន្តនេះ មានលក្ខណៈបែបស្ព័រដោយបានបំពាក់ចង្កៀងមុខបែប Crystals ចំនួន ៤៨គ្រាប់ ដៃទ្វារប្រភេទ flash-door ថាសកង់ស្ព័រ ព្រមទាំងចង្កៀងក្រោយ LED ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃដល់ទៅ ២២ មុខងារ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់លាតពេញផ្ទៃតាប្លូ គាំទ្រដោយឈីប Qualcomm SA 8155P Chip រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! ក្រុមហ៊ុនផលិតរថយន្តជប៉ុនពួតដៃគ្នាពង្រឹងអំណាចក្នុងទីផ្សាររថយន្តអឺរ៉ុប

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Honda Motor និង Nissan Motor ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនបានប្រកាសថា ពួកគេនឹងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ផ្លាស្ទិកសម្រាប់កែច្នៃឡើងវិញ ដើម្បីគោរពតាមបទប្បញ្ញត្តិថ្មីរបស់អឺរ៉ុប និងចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកក្នុងប្រទេសខ្លួនផ្ទាល់។

នៅក្នុងឆ្នាំ២០២៣ កន្លងទៅ គណៈកម្មការអឺរ៉ុបធ្លាប់បាននិយាយថា យ៉ាងហោចណាស់មានតួលេខ ២៥ ភាគរយ នៃផ្លាស្ទិកចាស់ដែលប្រើប្រាស់រួចនឹងត្រូវបានកែច្នៃឡើងវិញសម្រាប់ផលិតរថយន្តថ្មី។ សម្រាប់បទប្បញ្ញត្តិនេះ​ នឹងចូលជាធរមានពេញលេញនៅដើមឆ្នាំ២០៣១ ដោយបង្កើននូវទិដ្ឋភាពសម្រាប់ក្រុមហ៊ុនផលិតរថយន្តទាំងអស់ដែលចែកចាយរថយន្តរបស់ខ្លួននៅក្នុុុងតំបន់អឺរ៉ុប សម្រាប់ក្រុនហ៊ុនដែលមិនអនុលោមតាមច្បាប់នេះនឹងត្រូវបានហាមឃាត់មិនឱ្យចែកចាយរថយន្តរបស់ពួកគេនៅក្នុងសហភាពអឺរ៉ុបឡើយ។

សម្រាប់ក្រុមហ៊ុនផលិតរថយន្តក្នុងប្រទេសជប៉ុនផ្ទាល់ មានការពិបាកក្នុងការកែច្នៃផ្លាស្ទិកឡើងវិញ ដោយសារដំណើរការចំណាយពេលច្រើនក្នុងការតម្រៀបបំណែកផ្លាស្ទិកទាំងនោះ ហើយជាទូទៅ ផ្លាស្ទិកដែលកែច្នៃឡើងវិញគឺមានតម្លៃថ្លៃជាងផ្លាស្ទិកធម្មតាចំនួន ៣ ដង ដែលធ្វើឲក្រុមហ៊ុនមួយចំនួនមិនអាចសម្របខ្លួនទទួលយកបាន។​ បើតាមទិន្នន័យរបស់វិទ្យាស្ថានគ្រប់គ្រងកាកសំណល់ផ្លាស្ទិកដែលមានមូលដ្ឋាននៅទីក្រុងតូក្យូបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ ផ្លាស្ទិកទាំងអស់ដែលត្រូវបានកែច្នៃទៅជាផ្លាស្ទិកថ្មីដែលអាចប្រើប្រាស់បានគឺមានត្រឹមតែ ៣ ភាគរយតែប៉ុណ្ណោះ។ គួរឲដឹងផងថា ផ្លាស្ទិកគឺជាសម្ភារៈសំខាន់មួយក្នុងការផលិតរថយន្ត ដែលប្រើសម្រាប់ផលិតកាង គ្រឿងបន្លាស់ខាងក្នុង និងផ្នែកផ្សេងៗទៀត។

គួរបញ្ជាក់ផងថា ក្រុមហ៊ុន Toyota Motor បានកំណត់គោលដៅកែច្នៃផ្លាស្ទិកឡើងវិញចំនួន ៣០ ភាគរយ នៃផ្លាស្ទិកទាំងអស់ដែលខ្លួនបានប្រើក្នុងផលិតរថយន្តនៅត្រឹមឆ្នាំ២០៣០ ខណៈក្រុមហ៊ុន Honda មានគោលបំណងសហការណ៏ជាមួយក្រុមហ៊ុនផលិតសារធាតុគីមី និងក្រុមហ៊ុនកែច្នៃឡើងវិញ ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់កែច្នៃផ្លាស្ទិកឡើងវិញនៅត្រឹមឆ្នាំ២០៤០។ ក្រៅពីក្រុមហ៊ុន Honda  និងក្រុមហ៊ុន Toyota ក្រុមហ៊ុនផ្សេងទៀតនៅក្នុងឧស្សាហកម្មរថយន្តដូចជា Nissan, Renault, Mercedes-Benz និង BMW ក៏នឹងចាប់ផ្តើមបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់កែច្នៃផ្លាស្ទិកឡើងវិញផងដែរ។ ផែនការនេះ បានអំពាវនាវឱ្យមានការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកនៅក្នុងការផលិតរថយន្តពីចំនួនដ៏ច្រើនពោលគឺពី ៦០ ភាគរយ មកត្រឹម ៦ ឬ ៧ ភាគរយ ប៉ុណ្ណោះ។

ចំពោះរដ្ឋាភិបាល​របស់ប្រទេសជប៉ុនផ្ទាល់បានប្រកាស​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​យ៉ាងខ្លាំងដោយ​ប្រកាសថាខ្លួននឹងបើក​ដំណើរការ​អង្គភាព​សាធារណៈ និង​ឯកជន​នៅ​ដើម​ខែ​កញ្ញានេះ  ដោយមានក្រសួងបរិស្ថានដើរតួជាអ្នកសម្របសម្រួលហើយរំពឹងថានឹងមានអង្គការចំនួន ១០ ឬច្រើនជាងនេះចូលរួម ហើយសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន ដែលក្នុងនោះក្រុមហ៊ុន Toyota វិទ្យាស្ថានគ្រប់គ្រងកាកសំណល់ផ្លាស្ទិក និងក្រុមហ៊ុន Honda ជាសមាជិក។

បើតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ MarketsandMarkets ដែលមានមូលដ្ឋាននៅឥណ្ឌា បានបង្ហាញថាទីផ្សារកែច្នៃសម្ភារៈរថយន្ត រួមទាំងផ្លាស្ទិកនឹងកើនឡើងប្រហែល ៦០ ភាគរយ បើធៀបនឹងឆ្នាំ២០២២ ហើយវានឹងមានតម្លៃប្រហែល ៣,៩ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៧៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+