ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Toyota Hilux ឆ្នាំ២០២៤ មុខមាត់ថ្មី ម៉ាសុីនថ្មី បើកបរ Off-Road កាន់តែអេមស្រេមជាងមុន

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសប្រេសុីល បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់ Toyota Hilux STD Power Pack ស៊េរីឆ្នាំ២០២៤ មុខមាត់ថ្មី ម៉ាសុីនថ្មី ខណៈតម្លៃមិនមានទិន្នន័យបង្ហាញនៅឡើយទេ។

រថយន្តភីកអាប់ Toyota Hilux ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ Turbo ទំហំ ៤ សុីឡាំង ផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៥០០​ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខដៃ ៦ វគ្គ ប្រភេទបើកបរប៉ុង ២ 4WD ។

 

ចំពោះផ្នែកខាងក្រៅរបស់ភីកអាប់ Toyota Hilux ថ្មីនេះ មានការរចនាប៉ាណាមុខថ្មីទំហំធំ ជាមួយនឹងកាងខាងមុខដែលបានរចនាថ្មីផ្តល់នៅរូបរាងហាប់ណែនជាងមុន ចង្កៀងមុខ-ក្រោយ LED រួមជាមួយការប្រើប្រាស់នូវថាសកង់ដែក និងសំបកកង់ប្រភេទ Off-Road ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកជាមួយអេក្រង់កំសាន្ត touchscreen អាចប្រើប្រាស់មុខងារ Apple CarPlay និង Android Auto រួមជាមួយនឹងពោងសុវត្ថិភាពចំនួន ៧ ចំនុច ក៏ដូចជាមុខងារគ្រប់គ្រងលំនឹងរបស់រថយន្ត និងមុខងារផ្សេងៗទៀតសម្រាប់ជំនួយក្នុងការបើកបរ Off-Road​ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន MPV អគ្គិសនីសុទ្ធថ្មីរបស់ Toyota សាកភ្លើងម្តងជិះបាន ៣៤០គីឡូម៉ែត្រ ឯតម្លៃចាប់ពី ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារចក្រភពអង់គ្លេស បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Toyota Proace Verso ប្រភេទ MPV ជាមួយតម្លៃលក់ចាប់ពី ៤០ ៦០០ ដុល្លារ ដល់ ៧១ ៣០០ ដុល្លារ ។

រថយន្តនេះ បំពាក់អាគុយទំហំ ៧៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៤៤ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ៣០នាទី ។

Toyota Proace Verso ទទួលបានការឌីស្សាញថ្មី ដែលមានរន្ធខ្យល់ទំហំធំ ចង្កៀងមុខ-ក្រោយ LED រួមទាំងទ្វាររូតចំហៀងបើក-បិទដោយថាមពលអគ្គិសនី និងថាសកង់ទំហំ ១៧អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto កន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ Panoramic ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Bronco Sport ឆ្នាំ ២០២៥ មុខមាត់ថ្មី កំពុងធ្វើតេស្ត មុនពេលបង្ហាញខ្លួនជាផ្លូវការនៅចុងខែនេះ

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ មានការប្រទះឃើញនៅរថយន្ត Ford Bronco Sport ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី ដែលកំពុងធ្វើតេស្តបើកបរសាកល្បងនៅតាមដងផ្លូវ មុនពេលបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៤ ។

តាមរូបភាពដែលថតបានជាមួយការបិទបាំងតួខ្លួន ទទួលបានរបាំងការពារភុកធំជាងមុន ក៏ដូចជាប៉ូមមានកំពស់ខ្ពស់ជាងមុន ថាសកង់ស្រោបដោយសំបកប្រភេទ Goodyear tire ទំហំ ៣៥អ៉ីញ ។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធបើកបរវិលកង់ទាំងដែលទំនើបជាងមុន ព្រមទាំងប្រព័ន្ធចាក់សោរខាងមុខ និងខាងក្រោយផងដែរ។

ផ្ទៃ​ខាង​ក្នុង​ត្រូវ​បាន​គេ​គ្រោង​នឹង​ទទួល​បាន​ការ​កែ​លម្អ​ដូច​ជា Maverick ដែលរំពឹង​ថា​នឹង​មាន​អេក្រង់កំសាន្ត touchscreen ថ្មីទំហំ ១៣,២ អ៉ីញ អាចប្រើជាមួយប្រព័ន្ធប្រតិបត្តិការ SYNC 4 ជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ អាចនឹងទទួលបានម៉ាស៊ីនដូចទៅនឹងភីកអាប់ Ford Marerick ពោលគឺម៉ាស៊ីនចំណុះ ២,០ លីត្រ EcoBoost ជំនួយដោយ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៣៨ សេះ និងកម្លាំងរមួល ៣៧២ ញ៉ូតុនម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cadillac ចេញឡានថ្មី ឯតម្លៃខ្ទង់ ៥មុឺនដុល្លារនៅចិន

[ទីផ្សារបរទេស] កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Cadillac បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត All-New Cadillac XT5 សេរ៊ីឆ្នាំ២០២៥ មុខមាត់ថ្មី ជាមួយតម្លៃលក់ចាប់ពី ៥០ ០០០ ដុល្លារ ដល់ ៧០ ០០០ ដុល្លារ​ ក្នុងទីផ្សារប្រទេសចិន ហើយគ្រោងចេញលក់ជាផ្លូវការក្នុងពេលឆាប់ៗនេះ។

Cadillac XT5 របស់ចិនមានប្រវែងតួខ្លួនសរុប ៤ ៨៨៨ ម.ម ទទឹង ១​ ៩៥៧ ម.ម កម្ពស់ ១ ៦៨៣ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៦៣ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ គឺទទួលបានការរចនាបែបសហសម័យដ៏ស្រស់បំព្រង រួមទាំងប៉ាណាខាងមុខដ៏លេចធ្លោ ចង្កៀងមុខ LED ដ៏ស្លីមរចនាបែបបញ្ឈរ បូកផ្សំជាមួយការរចនានិងតុបតែងចង្កៀងក្រោយថ្មីរចនារាងអក្សរ L ព្រមទាំងប្រើប្រាស់ថាសកង់់ស្ព័រទំហំថ្មី ពោលគឺពី ១៨ ដល់ ២០ អ៊ីញ។

រថយន្តនេះ ដំណើរការដោយម៉ាសុីនសុាំងចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ សុីឡាំង ផលិតកម្លាំងសរុបបាន ២២៧ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ១ FWD និងប៉ុង ២ AWD រួមជាមួយប្រព័ន្ធហ្វ្រាំងកម្រិតខ្ពស់ Brembo 6 ពីស្តុងផងដែរ។

ចំណែកកាប៊ីនផ្នែក​ខាង​ក្នុងវិញ មាន​បំពាក់​ទៅ​ដោយ​អេក្រង់ទំហំ ៣៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ ​អាចភ្ជាប់ Android Auto និង Apple CarPlay ឥតប្រើខ្សែ ក៏ដូចជា សម្ភារៈប្រណិតៗ កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធអូឌីយ៉ូ AKG ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅសហរដ្ឋអាមេរិកនឹងធ្វើការផាកពិន័យទៅលើម្ចាស់រថយន្តអគ្គិសនីដែលសាកថ្មលើសពី ៨៥%

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាម ​​Electrify America ដែលជាបណ្តាញស្ថានីយ៍សាកថ្មដ៏ធំបំផុតនៅសហរដ្ឋអាមេរិក បានប្រកាសថា នឹងដាក់បញ្ចេញនៅកម្មវិធី រាល់ការសាកថ្មរថយន្តបានដល់ ៨៥% ប្រព័ន្ធនឹងកាត់ផ្តាច់ថាមពលដោយស្វ័យប្រវត្តិ ដើម្បីកាត់បន្ថយនៃការកក់ស្ទះក្នុងពេលសាកថ្ម ។

ក្នុងនោះ កម្មវិធីនេះនឹងចាប់ផ្តើមជាមួយនឹងស្ថានីយចំនួន ១០ទីតាំង នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង។ អតិថិជននៅស្ថានីយ៍ទាំងនេះនឹងមិនអាចគិតថ្លៃរថយន្តរបស់ពួកគេលើសពី ៨៥% បានទេ ដោយឆ្នាំងសាកនឹងបញ្ឈប់ចរន្តអគ្គិសនីដោយស្វ័យប្រវត្តិ នៅពេលដែលពួកគេឈានដល់កម្រិតកំណត់ ។ បន្ទាប់មក អតិថិជននឹងមានពេល ១០ នាទីដើម្បីដកឆ្នាំងសាកចេញមុនពេលត្រូវពិន័យ ។ លើសពីនេះ សម្រាប់រថយន្តអគ្គិសនីដែលមានកម្រិតថ្ម ៨៥% នឹងមិនអាចសាកថ្មបន្ថែមទៀតបានទេ។

គួរបញ្ជាក់ផងដែរថា Electrify America ដែលជាបណ្តាញស្ថានីយ៍សាកថ្មធំជាងគេនៅសហរដ្ឋអាមេរិក ដោយបច្ចុប្បន្នបណ្តាញនេះរួមបញ្ចូលស្ថានីយសាកថ្មប្រហែល ៩៥០ នៅសហរដ្ឋអាមេរិក និងកាណាដា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic ឆ្នាំ ២០២៤ ទទួលបានមុខមាត់ថ្មី រួមទាំងម៉ាស៊ីន Hybrid ចេញលក់នៅស្រុកកំណើតតម្លៃក្រោម ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda Civic ស៊េរីឆ្នាំ ២០២៤ ទទួលបានការកែមុខមាត់ថ្មី រួមទាំងបន្ថែមនៅម៉ាស៊ីនកូនកាត់ Hybrid គ្រោងនឹងចេញលក់នៅខែកញ្ញា ឆ្នាំ ២០២៤ នៅទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ២៨ ០០០ ដុល្លារឡើងទៅ។

  • Honda Civic មុខមាត់ថ្មីនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨២ សេះ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្ក ។
  • ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រ ។

ការរចនារូបរាងរបស់ Honda Civic ត្រូវបានបំផុសគំនិតដោយម៉ូដែល Civic Type R ដែលមានប៉ាណា និងរន្ធខ្យល់រាងជាសំបុកឃ្មុំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ទំហំ ១៨អ៉ីញធ្វើពីអាលុយមីញ៉ូមជាដើម ។

ចំពោះនៅផ្នែខាងក្នុងវិញ ក៏ត្រូវបានធ្វើឲ្យប្រសើរឡើង រួមមានអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ ព្រមទាំងប្រព័ន្ធ Google Built-in ឧបករណ៍បំពងសំលេងម៉ាក BOSE ១២ ចំនុច និងដំបូលកញ្ចក់ Sunroof ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញឡានថ្មី តម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Toyota Innova Hycross ប្រភេទ Minivan ៧ កៅអី ក្នុងទីផ្សារប្រទេសឥណ្ឌា ជាមួយតម្លៃលក់ចាប់ពី ២៨ ៣០០ ដុល្លារ ដល់់ ៣១ ២០០ ដុល្លារ។

Toyota Innova Hycross ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-C មានប្រវែងតួខ្លួនសរុប ៤ ៧៥៥ ម.ម ទទឹង ១ ៨៥០ ម.ម កម្ពស់ ១ ៧៩៥ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម និងកម្ពស់បាតក្រោម ១៨៥ ម.ម ដំណើរការដោយ៖

  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ សុីឡាំង ផលិតកម្លាំងបាន ១៧២ សេះ និងកម្លាំងរមួល ២០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ CVT ប៉ុង ១ វិលកង់មុខ។
  • ម៉ាស៊ីនសាំងកូនកាត់ plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ២,០ លីត្រ ទំហំ ៤ សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ២៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ E-CVT ប៉ុង ១ វិលកង់មុខ។

សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅរបស់ Toyota Innova Hycross មានភាពទាន់សម័យ បំពាក់ជាមួយប៉ាណាទំហំធំពណ៌ខ្មៅរចនាបែបសំបុកឃ្មុំ កាងរន្ធខ្យល់ទំហំធំផងដែរអបដោយចង្កៀងមុខ-ក្រោយប្រភេទ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៧ អ៊ីញ រួមទាំងដំបូលកញ្ចក់ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំតូច ពោលចន្លោះពី ៧ ទៅ ១០ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ រន្ធ USB  កៅអីក្តៅ-ត្រជាក់ ម៉ាសុីនត្រជាក់ ២ ចំនុច និងប្រព័ន្ធ ADAS ជាច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ត្រូវបានតែងតាំងជា​អ្នក​ផ្តល់​សេវា​កម្មផ្នែកថែទាំ និងជួសជុលរថយន្តម៉ាក JEEP/RAM​ពី Stellantis Brands Jeep® និង RAM នៅ​កម្ពុជា

ភ្នំពេញ ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ – Stellantis បានប្រកាសថា ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. គឺជាដៃគូសេវាកម្មផ្នែកថែទាំ និងជួសជុល សម្រាប់រថយន្តម៉ាក Jeep® និង RAM នៅកម្ពុជា ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃនេះតទៅ។

Jeep ត្រូវបានបង្កើតជាកេរ្តិ៍ដំណែលដ៏អស្ចារ្យនៅក្នុងអំឡុងពេលជាង ៨០ឆ្នាំកន្លងមកនេះ ដែលបង្ហាញថារថយន្ត ​Jeep គឺជារថយន្តប្រភេទ SUV ដែលមានសមត្ថភាព ភាពប៉ិនប្រសប់ និងអាចសម្របគ្រប់ស្ថានភាពផ្លូវសម្រាប់បំពេញតម្រូវការ ធ្វើដំណើរដែលល្អឥតខ្ចោះ។ ចំណែកឯរថយន្ត RAM គឺជាប្រភេទរថយន្តPick Up ប្រភេទធំ ដែលត្រូវបានគេដឹងថាជាប្រភេទរថយន្តដែលធន់ និងអាចប្រើប្រាស់បានយូរបំផុតនៅ សហរដ្ឋអាមេរិក ដែលនេះសរបញ្ជាក់ថា រថយន្តនេះអាចប្រើប្រាស់បានលើសពីដែនកំណត់ ប្រកបដោយភាពងាយស្រួល និងបច្ចេកវិទ្យាទំនើប។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម​ អេ ខេមបូឌា មានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងសម្រាប់ ការទទួលសិទ្ធិផ្តាច់មុខលើការផ្តល់សេវាកម្មថែទាំ និងជួសជុលរថយន្តម៉ាក Jeep® និង RAM ដល់អតិថិជននៅកម្ពុជា។ ក្រុមការងារយើងខ្ញុំមានជំនាញយ៉ាងច្បាស់លាស់ ព្រោះគាត់ទំាងអស់គ្នាសុទ្ធតែទទួលបានការបង្ហាត់បង្រៀន និងទទួលស្គាល់ពីសមត្ថភាពក្នុងការផ្តល់សេវាកម្ម និងបម្រើជូនអតិថិជនស្របតាមស្តង់ដាត្រឹមត្រូវរបស់ម៉ាកទាំងពីរនេះ។

«ស្របតាមការប្តេជ្ញាចិត្តរបស់ពួកយើងក្នុងការផ្តល់នូវគុណភាពសេវាកម្មដល់អតិថិជន កិច្ចសហការការងារជាដៃគូជាមួយក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. នឹងពង្រឹងបទពិសោធន៍សេវាកម្មក្រោយការលក់ចំពោះការថែទាំ និងជួសជុល រថយន្ត Jeep® និង RAM ជូនដល់អតិថិជនក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរជាងមុន។ ក្រុមការងាររបស់យើងខ្ញុំមានភាពជឿជាក់យ៉ាងពេញទំហឹង ក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវជំនួយផ្នែកសេវាកម្មកម្រិតខ្ពស់បំផុត ដើម្បីធានាថា រថយន្តម៉ាក Jeep® និង RAM នៅតែបន្តផ្តល់នូវដំណើរការដ៏ពិសេសដែលឆ្លុះបញ្ចាំងពីគុណភាព និងភាពជឿជាក់ចំពោះម៉ាកល្បីទាំងពីរនេះដូចដែលគេបានស្គាល់កន្លងមក។»​ នេះជាប្រសាសន៍បន្ថែមដែលបានរៀបរាប់ដោយលោក Daniel Gonzalez, COO, ASEAN, Stellantis ។

អតិថិជន​អាច​មកកាន់​មជ្ឈមណ្ឌល​សេវាកម្មថែទាំ និងជួសជុលរថយន្តម៉ាក Jeep® និង RAM នៅ​កែង​មហាវិថី​ឧកញ៉ា ហ៊ុន នាង​ និងមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។ សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់ជួប សូមទំនាក់ទំនងមកលេខ 089 888 117

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery ចេញឡានថ្មី តម្លៃក្រោម ៥មុឺនដុល្លារ ជិះអត់ចេះអស់សុាំង

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនី Chery Omoda E5 ស៊េរីឆ្នាំ២០២៥ ដែលមានតម្លៃលក់ក្រោម ៥០ ០០០ ដុល្លារ ក្នុងទីផ្សារប្រទេសអូស្ត្រាលី ។

Chery Omoda E5 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៥០ គីឡូវ៉ាត់ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៤៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ដោយគាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកឡើងពី ៣០-៨០% ប្រើរយៈពេល ៣០ នាទីប៉ុណ្ណោះ រត់ស្ទុះពី ០-១០០ គ.ម/ម៉ោង ចំណាយពេល ៧,៦ វិនាទី។

សម្រាប់ការរចនាផ្នែកខាងក្រៅ រថយន្តនេះ ភ្ជាប់មកជាមួយប៉ាណាបិតជិតជាស្តង់ដាររបស់រថយន្តអគ្គិសនី ក៏ដូចជា ចង្កៀងមុខ-ក្រោយ LED ដែលបើក និងបិទដោយស្វ័យប្រវត្តិ ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី និងដៃទ្វារ Flush-door ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កុងទ័រព៌ត័មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto រួមទាំងឧបករណ៍បំពងសំលេងម៉ាក Sony ចំនួន ៦ ចំនុច ដំបូលកញ្ចក់ Panoramic Sunroof និងកន្លែងសាកថ្មឥតប្រើខ្សែទំហំ​ ៥០ វ៉ាត់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VW Tayron L ស៊េរីឆ្នាំ ២០២៥ រូបរាងថ្មីទាំងស្រុង បង្ហាញរូបរាងជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត VW Tayron L ស៊េរីឆ្នាំ ២០២៥ រូបរាងថ្មីទាំងស្រុង គ្រោងនឹងចេញលក់ជាផ្លូវការទាំងទីផ្សារប្រទេសចិន និងអាមេរិកខាងជើងនៅក្នុងឆ្នាំ ២០២៤ នេះ ។

VW Tayron L ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយម៉ាស៊ីន៖

  • សម្រាប់ទីផ្សារប្រទេសចិន បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥៨ សេះ និងម៉ាស៊ីនចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ២២០ សេះ ។
  • សម្រាប់ទីផ្សារប្រទេសអាមេរិកត្រូវបានឲ្យឈ្មោះម៉ូដែលនេះថា VW Tiguan ដំណើរការដោយ Plug-in hybrid ធ្វើការជាមយយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៦៨ សេះ ផ្គួបជាមួយអាគុយទំហំ ១៩,៧គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រ ។

រថយន្តនេះ ត្រូវបានផលិតដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា FAW-VW ដោយរថយន្តប្រភេទ SUV នេះ មានការរចនាជាមួយប៉ាណាទំហំធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ  ២០អ៉ីញ ។ ខណៈនៅផ្នែកខាងក្នុងមិនទាន់បានបង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+