ផ្ទាំងផ្សាយពាណិជ្ជកម្ម

NETA ចេញឡានថ្មី ទទួលបានម៉ាសុីន ៣ ជម្រើស ឯតម្លៃខ្ទង់ ៣ មុឺនដុល្លារ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត NETA បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Neta S ជាមួយតម្លៃលក់ចាប់ពី ៣១​ ៥០០ ដុល្លារ ដល់ ៤១ ៥០០ ដុុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Shanhai 2.0 platform មានប្រវែងតួខ្លួនសរុប ៤ ៩៨០ ម.ម ទទឹង ១ ៩៨០ ម.ម កម្ពស់ ១ ៤៨០ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៨០ ម.ម និងកម្ពស់បាតក្រោម ១៣៣ ម.ម សម្រាប់ការរចនាមានភាពទាន់សម័យភ្ជាប់ជាមួយប៉ាណាមុខបិតជិតអបដោយចង្កៀងមុខ ប្រភេទ LED ដ៏ស្លីមទាំងសងខាង និងមានរន្ធខ្យល់ដ៏ធំ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៊ីញ និងចង្កៀងក្រោយ LED រាងអក្សរ C អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ទាក់ទងទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះទទួលបានជម្រើសម៉ាស៊ីនជាច្រើនរួមមាន៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ 2WD ផលិតកម្លាំងបាន ២៦៨ សេះ
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២  4WD ផលិតកម្លាំងបាន ៤៩៦ សេះ
  • ម៉ាសុីនចំហេះក្នុងធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ ទំហំ ៩៤ សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ ទំហំ ២៦៨ សេះ ផ្គួបជាមួយអាគុយទំហំ ៣១ និង ៤៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយពី ១២៥ ទៅ ១៨៥ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។

ចំពោះ នៅផ្នែកខាងក្នុងទទួលបានអេក្រង់បញ្ជារកណ្តាលទំហំ ១៧,៦ អ៊ីញ, អេក្រង់កំសាន្តទំហំ ១២,៣ អ៊ីញ, អេក្រង់ LCD ទំហំ ១៣,៣ អ៊ីញ និងអេក្រង់លើកញ្ជក់ កៅអីក្តៅ-ត្រជាក់-ម៉ាស្សា និងទូរទឹកកកទំហំ ៦,៥ លីត្រ ជាដើម។ លើសពីនេះវាក៏អាចផ្ទុកទម្ងន់បាន ១ ៣០០ គីឡូក្រាមផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រីមានទី១ ឆ្នាំមុនឈរកំពូល តែឆ្នាំនេះ Tesla Model Y ធ្លាក់ចុះកាន់លេខរៀងទី ៧ លក់ដាច់ជាងគេនៅអឺរ៉ុប

[បរទេស] កាលពីឆ្នាំ ២០២៣ កន្លងទៅ រថយន្តអគ្គិសនីសុទ្ធ Tesla Model Y ជារថយន្តដែលលក់ដាច់ជាងគេក្នុងទីមាសទី១ នៅទីផ្សារតំបន់អឺរ៉ុប ខណៈត្រីមាសទី ១ ឆ្នាំ​២០២៤ បានធ្លាក់ចុះមកលេខរៀងទី ៨ ដោយរថយន្ត Dacia Sandero បានឈរលើកំពូលតារាង ។

ខាងក្រោមនេះ ជារថយន្តទាំង ១០ម៉ូដែល ដែលលក់ដាច់គេនៅត្រីមាសទី ១ ឆ្នាំ ២០២៤ ក្នុងទីផ្សារតំបន់អឺរ៉ុប៖

  • ១) Dacia Sandero លក់បានចំនួនសរុប ១៤៣ ៥៩៦ គ្រឿង
  • ២) VW Golf លក់បានចំនួនសរុប ១២៦ ៩៩៣ គ្រឿង
  • ៣) Renault Clio លក់បានចំនួនសរុប ១១៤ ៦២៣ គ្រឿង
  • ៤) VW T-Roc លក់បានចំនួនសរុប ១១១ ៣៨១ គ្រឿង
  • ៥) Peugeot 208 លក់បានចំនួនសរុប ១០៧ ០៩៧ គ្រឿង
  • ៦) Skoda Octavia លក់បានចំនួនសរុប ១០២ ៩៤៥ គ្រឿង
  • ៧) Citroen C3 លក់បានចំនួនសរុប ១០២ ៣០៤ គ្រឿង
  • ៨) Tesla Model Y លក់បានចំនួនសរុប ១០១ ១៨១ គ្រឿង
  • ៩) Toyota Yaris Cross លក់បានចំនួនសរុប ៩៩ ៦៩៤ គ្រឿង
  • ១០) Toyota Yaris លក់បានចំនួនសរុប ៩៣ ៥៧៦ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Wuling Hongguang សេរ៊ីឆ្នាំ២០២៥ តម្លៃខ្ទង់ ១មុឺនដុល្លារ គ្រោងចេញលក់ឆាប់ៗនេះ

[ទីផ្សារចិន] ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Wuling បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Wuling Hongguang សេរ៊ីឆ្នាំ២០២៥ ប្រភេទ MPV ខ្នាតកណ្តាល ប្រើប្រាស់ម៉ាសុីន​ចំហេះក្នុង ជាមួយតម្លៃលក់លើទីផ្សារចន្លោះពី ៨ ០០០ ដុល្លារ ទៅ ១៣ ០០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

Wuling Starlight S មានប្រវែងតួខ្លួនសរុប ៤ ៥១៥ ម.ម ទទឹង ១ ៧២៥ ម.ម កម្ពស់ ១ ៧៩០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ដំណើរការដោយម៉ាសុីនម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ ផលិតម្លាំងបាន ៩៨ សេះផ្គួបជាមួយអាគុយទំហំ ៨,៥ គីឡូវ៉ាត់ អាចបើកបរបានចាប់ពី ៣០០ ទៅ ៥០០ គីឡូម៉ែត្រ។

សម្រាប់ការរចនាផ្នែកខាងក្រៅ មានការរចនាជាមួយប៉ាណាបែបសំបុកឃ្មុំអមជាមួយចង្កៀងមុខរាងស្លីម និងចង្កៀងក្រោយរចនាបញ្ឈរ រួមជាមួយការប្រើប្រាស់ថាសកង់ទំហំ ១៥ អ៊ីញ ជាដើម។

ចំពោះផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ទំហំចន្លោះពី ៧ ទៅ ១០ អ៊ីញអេក្រង់ឌីជីថល អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជា ដំបូលកញ្ជក់  និងប្រព័ន្ធសុវត្ថិភាពនិងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW បញ្ចេញឡានជំនាន់ថ្មី ឆ្នាំ ២០២៥ សម្រាប់ទីផ្សារប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW ប្រចាំនៅទីផ្សារប្រទេសចិនបានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BMW X3 ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៥ គ្រោងនឹងចេញលក់នៅត្រីមាសទី ២ ឆ្នាំ ២០២៤ ខណៈតម្លៃមិនទាន់បង្ហាញ ។

BMW X3 ជំនាន់ទី ៤ នេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥៥ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេឬ xDrive 4WD ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៦៥ ម.ម វែងជាងមុនដល់ទៅ ១១០ ម.ម ខណៈទទឹង ១៩២០ មម ដោតការរចនានៃ X3 របស់ចិនគឺដូចគ្នាបេះបិទទៅនឹងម៉ូដែលសកលដែលមានប៉ាណាឲ្យឈ្មោះថា Kidney grille ធ្វើពីអាលុយម៉ីញូម ចង្កៀងមុខ-ក្រោយ LED និងថាសកង់ស្ព័រជាដើម ។

ចំពោះនៅផ្នែកខាងក្នុង រួម​បញ្ចូល​ទាំង​អេក្រង់​កោង BMW ទំហំធំប្រភេទភ្លោះ ជាពិសេសបំពាក់​បែបស្ព័រ ‘Veganza’ ក៏ដូចជាកន្លែងសាក​ថ្ម​​ឥតប្រើ​ខ្សែ និង​ដំបូល​កញ្ចក់​បែប Panoramic ជាមួយ​នឹង​ភ្លើង​លម្អផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG គ្រោងនឹងសាងសង់​រោងចក្រផលិតរថយន្តរបស់ខ្លួន​នៅប្រទេស​ម៉ិកស៊ិក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានបញ្ជាក់ថា ខ្លួននឹងសាងសង់រោងចក្រផលិតរថយន្ត រួមជាមួយនឹងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងប្រទេសម៉ិកស៊ិក ជាមួយនឹងការផ្លាស់ប្តូរនេះ MG ក្លាយជាក្រុមហ៊ុនរថយន្តចិនទី ២ ដែលសាងសង់រោងចក្រផលិតនៅក្នុងប្រទេសអាមេរិកខាងជើង។

ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តដែលគ្រប់គ្រងដោយ SAIC និយាយថា កន្លែងថ្មីនេះនឹងជួយឲ្យក្រុមហ៊ុនពង្រីកចំណែកទីផ្សាររបស់ខ្លួននៅក្នុងតំបន់ការ៉ាប៊ីន និងទទួលបានការយល់ដឹងកាន់តែប្រសើរឡើងអំពីទីផ្សាររថយន្តនៅអាមេរិកឡាទីន។

គួរឲ្យដឹងថា បច្ចុប្បន្នមិនមានព័ត៌មានច្រើនត្រូវបានចែករំលែកទេ ទោះជាយ៉ាងណាក៏ដោយ វាទំនងជាថារោងចក្រផលិតរបស់ MG នៅក្នុងប្រទេសម៉ិកស៊ិកនឹងស្ថិតនៅកន្លែងណាមួយរវាងរដ្ឋធានីម៉ិកស៊ិកស៊ីធី និងព្រំដែនសហរដ្ឋអាមេរិក។

ក្រៅពី MG កាលពីដើមឆ្នាំនេះ BYD បានប្រកាសពីគម្រោងសាងសង់រោងចក្រនៅក្នុងប្រទេសម៉ិកស៊ិក ប៉ុន្តែបានទទូចថាខ្លួននឹងមិនប្រើប្រាស់កន្លែងផលិតរថយន្តសម្រាប់ទីផ្សារសហរដ្ឋអាមេរិកនោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិនមួយនេះ ប្រឈមមុខនឹងការក្ស័យធន

[បរទេស] ទីផ្សាររថយន្ត EV នៅក្នុងប្រទេសចិនមានការប្រកួតប្រជែងខ្លាំង ដែលធ្វើឱ្យវាពិបាកខ្លាំងណាស់សម្រាប់ក្រុមហ៊ុនផលិតរថយន្តក្នុងការបន្ត ក្នុងនោះ Human Horizons Group Inc ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន HiPhi ដែលដាក់ពាក្យសុំក្ស័យធន ។

ក្នុងនោះ កាលពីខែមេសា ឆ្នាំ ២០២៤ Human Horizons បានដាក់ពាក្យសុំក្ស័យធនទៅតុលាការ ក្នុងប្រទេសចិន ដោយបានសារភាពថាខ្លួនមិនមានលទ្ធភាពក្នុងការសងបំណុល ។ ប៉ុន្តែបើយោងតាមគេហទំព័រ Car News China ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី HiPhi ទទួលបានពាក្យ្យចូលដំណាក់កាលរៀបចំក្រុមហ៊ុនឡើងវិញបន្ទាប់ពី អាជីវកម្ម EV លំដាប់ខ្ពស់បានផ្អាកការផលិតរយៈពេលប្រាំមួយខែ ដោយសារការលក់ធ្លាក់ចុះយ៉ាងខ្លាំង ។

គួរបញ្ជាក់ផងដែរថា ម៉ាកយីហោជាង ១០០ កំពុងប្រយុទ្ធដើម្បីចំណែកទីផ្សារអគ្គិសនី EV របស់ប្រទេសចិន។ សង្គ្រាមតម្លៃ និងការថយចុះនៃតម្រូវការ បាននាំឱ្យពួកគេជាច្រើនឈានដល់ដំណាក់កាលក្ស័យធន ជាពិសេសក្រុមហ៊ុនដែលមិនត្រូវបានគាំទ្រដោយក្រុមហ៊ុនផលិតរថយន្តដែលមានឥទ្ធពល ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GWM ចេញឡាន off-road SUV ប៉ុង២ ថ្មី ខណៈតម្លៃអាចក្រោម ៤មុឺនដុល្លារ

[ទីផ្សារចិន] ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor (GWM) បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត GWM Tank 400 ប្រភេទ off-road SUV ប្រើសប្រាស់ម៉ាសុីនម៉ាស៊ូត ខណៈតម្លៃលក់ខាងក្រុមហ៊ុនមិនទាន់បង្ហាញនូវឡើយទេ ប៉ុន្តែសម្រាប់ជម្រើសម៉ាសុីនកូនកាត់មានតម្លៃលក់លើទីផ្សារចាប់ពី ៣៩​ ៨៥០ ដុល្លារ ដល់ ៤០ ៤០០ ដុល្លារ ដូច្នេះសម្រាប់ជម្រើសម៉ាសុីនម៉ាស៊ូតអាចមានតម្លៃទាបជាង ហើយគ្រោងចេញលក់ជាផ្លូវការក្នុុុងពេលឆាប់ៗនេះ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ turbocharged ទំហំ​ ៤ សុីឡាំង ផលិតកម្លាំងបានសរុប ១៨៣ សេះ ភ្ជាប់ដោយប្រភេទបើកបរប៉ុង២ 4WD ។

Tank 400 មានប្រវែងតួខ្លួនសរុប ៤ ៩៨៥ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៩០៥ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៥៥០ ម.ម ចំណែកបានឌីស្សាញគឺរចនាបែប Off-Road  ដែលមើលទៅមានភាបហាប់ណែននិងអំណាច បំពាក់ជាមួយឈ្នាន់ជើងជំហៀង ថាសកង់ទំហំ ១៨ អ៊ីញ និងទ្វារឃ្លុបបើក-បិទខាងក្រោយ។

ចំពោះនៅផ្នែកខាងក្នុងការរចនាបែបទំនើប ជាមួយនឹងកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ព្រមទាំងអេក្រង់បង្ហាញលើកញ្ចក់ Head-up Display កន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ panoramic sunroof និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនតាន់ចុង ម៉ូធ័រ ខេមបូឌា កម្មវិធីសម្ពោធ  រថយន្តនីសាន់ ណាវ៉ារ៉ាស៊េរីថ្មី

ខែសីហា ឆ្នាំ ២០២៤ – ក្រុមហ៊ុនតាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd. (ហៅថា “ធីស៊ីអេមស៊ី (TCMC)”) ជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខរថយន្តនីសាន់ នៅព្រះរាជាណាចក្រកម្ពុជា និងជាបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងនៃ ក្រុមហ៊ុនតាន់ចុងម៉ូធ័រហូលឌីងប៊័រហាដ (ប្រទេសម៉ាឡេស៊ី) មានមោទនភាពក្រៃលែងនាំមកជូន កម្មវិធីសម្ពោធរថយន្ត នីសាន់ណាវ៉ារ៉ាស៊េរីថ្មី ប្រណិតកម្រិតកំពូល សម្រាប់ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។

លោក Loh Ling Howe នាយកគ្រប់គ្រងនៃ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌាបានលើកឡើងថា “យើងពិតជាមានក្ដីរំភើបក្រៃលែងក្នុងការនាំមកជូន រថយន្ត នីសាន់ណាវ៉ារ៉ាស៊េរីថ្មី ប្រណិតកម្រិតកំពូល ដូចយើងបានដឹងរួចហើយថា រថយន្តនីសាន់ណាវ៉ារ៉ាជាកេរដំណែលនៃរថយន្តភីកអាប់មានប្រវត្តិជាង ៩០ ឆ្នាំមកហើយ នឹងនៅតែជារថយន្តមួយដែលរក្សាបានជម្រើសដំបូងគេរបស់អតិថិជនដែលស្វែងរក រថយន្តមានកម្លាំងម៉ាស៊ីនខ្លាំង ដែលមិនត្រឹមតែសក្តិសមនិងតម្រូវការអាជីវកម្មរបស់អតិថិជនប៉ុណ្ណោះទេ វាថែមទាំងជារថយន្តភីកអាប់ល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរផ្សងព្រេងទៀតផង”

នីសាន់ណាវ៉ារ៉ា ដែលឈ្នះពានរង្វាន់ជាច្រើន ទទួលបានការស្ងប់ស្ងែងជារហូតមក ក្នុងចំណោម អតិថិជនដែលស្រឡាញ់រថយន្តភីកអាប់ដោយសាររូបរាងសង្ហា ធន់​ រឹងម៉ាំ សមត្ថភាពខ្លាំង ទំនុកចិត្ត និង ភាពបត់បែនរបស់​រថយន្ត ដែលធ្វើឱ្យវាក្លាយជាម៉ូដែលមួយទទួលបានការកោតសសើរ និង ស្ងប់ស្ងែងបំផុត ក្នុងចំណោមម៉ាករថយន្តល្បីៗជាច្រើន តាមតំបន់ផ្សេងៗ។

ចាប់តាំងពីចេញលក់ក្នុងឆ្នាំ ១៩៨៥ មក ស្លាកឈ្មោះ ណាវ៉ារ៉ា ត្រូវបានដាក់នៅគ្រប់តំបន់ដែលមានភូមិសាស្រ្តលំបាកខ្លាំងរាប់ចាប់ពីតំបន់វាលខ្សាច់សាហារ៉ា តំបន់ព្រៃភ្នំប្រទេសថៃ រហូតដល់តំបន់រុករករែនៃប្រទេសឈីលី     អាមេរិកខាងត្បូង ដែលស្ថិតនៅកម្ពស់ ៤,០០០ ម៉ែត្រលើនីវ៉ូទឹកសមុទ្រ ។ ការផលិតគ្រោងឆ្អឹងធន់ ម៉ាំរបស់រថយន្ដភីកអាប់នេះ តែងជម្នះបានគ្រប់ឧបសគ្គនៅ គ្រប់ស្ថានភាពផ្លូវទាំងលើផ្លូវធម្មតា និង ផ្លូវលំបាកបំផុត ធ្វើឱ្យអ្នកបើកបរ កាន់តែមានសេរីភាពក្នុងការបើកបរទៅគ្រប់ទីកន្លែង ប្រកបដោយទំនុកចិត្ត ។ វាជាដៃគូដ៏ទុកចិត្តមួយសម្រាប់អតិថិជនធ្វើដំណើរជាលក្ខណៈផ្សងព្រេង បំពេញការងារដែលត្រូវប្រើកម្លាំងខ្លាំង និង អាចគ្រប់គ្រងគ្រប់ស្ថានភាពផ្លូវ។

ណាវ៉ារ៉ា មកជាមួយរចនាបថរូបរាងធន់ម៉ាំ ខ្លាំង ផ្នែកក្នុងរថយន្តស្ងាត់ប្រកបដោយផាសុកភាព ព្រមទាំងប្រព័ន្ធទ្ររថយន្ត ដើម្បីបង្កើនប្រសិទ្ធភាពនៃការបើកបរដ៏មានថាមពលនៅគ្រប់ស្ថានភាពផ្លូវ ទាំងផ្លូវធម្មតា ផ្លូវពិបាក និង រលាក់ខ្លាំង​ ។ ដើម្បីចេញលក់រថយន្តភីកអាប់ដ៏ម៉ាំ និង ធន់ខ្លាំងបំផុតរបស់ខ្លួននៅលើទីផ្សារ នីសាន់ចាប់ផ្ដើមដោយបង្កើតម៉ូដែលរថយន្ត ណាវ៉ារ៉ាស៊េរីថ្មី សម្រាប់គ្រប់ស្ថានភាពលំបាកៗខ្លាំង ។ វាបានឆ្លងកាត់ការធ្វើតេស្តដ៏ខ្លាំងក្លាបំផុតពីសីតុណ្ហភាពទាបបំផុត រហូតដល់សីតុណ្ហភាពក្ដៅខ្លាំងបំផុត នៅក្នុងបន្ទប់ពិសោធន៍បិទជិតមួយ ដើម្បីធានាថា ណាវ៉ារ៉ា ត្រូវបានបង្កើតសម្រាប់បើកបរក្នុងស្ថានភាពពិបាកៗខ្លាំង ។ វាបានឆ្លងកាត់ការធ្វើតេស្តដោយមនុស្សយន្តពីភាពរឹងមាំរបស់ទ្វារថយន្តរយៈពេលប៉ុន្មានសបា្ដហ៍ ភាពធន់ និង គ្មានការបារម្ភក្នុងការប្រើប្រាស់ដែលជាប់បានយូរ អាចរហូតដល់ ២០ ឆ្នាំតាមការប្រើប្រាស់ជាក់ស្ដែង ។ ការធ្វើតេស្តបន្ទាប់នោះគឺ វាត្រូវស្ថិតក្រោមការពិសោធន៍ដោយឧបករណ៍ទប់រំញ័រជាច្រើនសប្ដាហ៍ ដើម្បីធានាឱ្យការបើកបរ រលូនជាមួយនិងភាពធន់ស្មើនិង ១៥ ឆ្នាំ ។ នីសាន់ណាវ៉ារ៉ា ក៏ឆ្លងកាត់ការធ្វើតេស្តសមត្ថភាពដឹកជញ្ជូនទំនិញទម្ងន់ជាង ១ តោន ដើម្បីធានាថា រថយន្តមានសមត្ថភាពបើកបរនៅលើផ្លូវពិបាកៗខ្លាំង ដោយការពេញចិត្ត ការបើកបរឡើងភ្នំ ឬ ចុះចំណោតមិនប្រឹងខ្លាំង ដែលបង្ហាញឱ្យឃើញថា គ្មានកិច្ចការលំបាកឡើយសម្រាប់ នីសាន់ណាវ៉ារ៉ា ។ ការធ្វើតេស្តទាំងនេះ ធ្វើឡើងដូចទៅនិងស្ថានភាពនៃការប្រើប្រាស់រថយន្តជាក់ស្ដែង ដើម្បីធានាថា នីសាន់ណាវ៉ារ៉ា ផ្ដល់នូវការបើកបរមួយធន់ ល្អឥតខ្ចោះ គ្មានក្ដីកង្វល់ ទោះស្ថិតក្រោមស្ថានភាពណាក្ដី ។ វាធ្វើឱ្យអ្នកបើកបរ ទទួលយកបានដោយគ្មានអល់អែកក្នុងចិត្ត។

ខុសប្លែកពីមុខងារជាប្រពៃណីរបស់រថយន្តភីកអាប់ទូទៅ នីសាន់ណាវ៉ារ៉ាស៊េរីថ្មី បំពាក់បច្ចេកវិទ្យាបើកបរវៃឆ្លាតដ៏ទំនើបរបស់ នីសាន់ និង ប្រព័ន្ធការពារសុវត្ថិភាព ៣៦០⁰ របស់នីសាន់ ។ ប្រព័ន្ធទាំងនេះ ផ្ដល់អាទិភាពដល់ភាពងាយស្រួល និង សុវត្ថិភាពសម្រាប់ជាទំនុកចិត្តរបស់អតិថិជន ដោយមិនប៉ះពាល់ដល់ដំណើរការបើកបរដ៏ឥតខ្ចោះរបស់រថយន្ត សមត្ថភាពអូសទាញ ភាពធន់ និង ទំនុកចិត្តរបស់រថយន្ត ។ នីសាន់ណាវ៉ារ៉ា តែងនាំមុខគេជានិច្ច។

ការរចនាផ្នែកខាងក្រៅរឺងម៉ាំ និងផ្នែកខាងក្នុងប្រកបដោយផាសុកភាព នីសាន់ណាវ៉ារ៉ា បានប្រើប្រាស់តួររថយន្តដ័រឹងម៉ាំរបស់វា  រចនាឡើងពីវត្ថុធាតុដើមល្អៗ រឹងម៉ាំ ជាប់ធន់ រូបរាងខាងក្រៅស្រស់ស្អាត ទាន់សម័យ សក្ដិសមនិងការប្រើប្រាស់ប្រចាំថ្ងៃ។

ក្នុងអំណះអំណាងចុងក្រោយរបស់ខ្លួននោះ គឺថា នីសាន់ណាវ៉ារ៉ា បានកែប្រែផ្នែកខាងក្នុងនៃកាប៊ីន។ តាបឡូ រចនាបថថ្មី ជាសក្ខីកម្មបញ្ជាក់ពីការដំឡើងកម្រិតថ្មីនៃរថយន្ត ស្រោបដោយស្បែកពណ៌ខ្មៅល្អប្រណិត រំលេចដោយស្នាមថ្នេរដែលផ្ចិតផ្ចង់ខ្លាំងដ៏ល្អឥតខ្ចោះ ។ ការបង្កើនសោភ័ណភាពទាំងនេះ មិនត្រឹមតែលើកកម្ពស់សិល្បៈនៃរចនាបថដ៏ស្រស់ស្អាតរបស់រថយន្តប៉ុណ្ណោះទេ វាថែមទាំងបង្កើនបទពិសោធន៍នៃការប្រើប្រាស់រថយន្តដោយផ្ទាល់ ដោយធានាថា រាល់ការធ្វើដំណើរទាំងអស់ តែងនាំមកនូវផាសុកភាពដូចនិង រូបរាងដ៏ស្រស់បំព្រងរបស់រថយន្ត ៕

ម៉ូឌែល តម្លៃ (ដុល្លារអាមេរិក)
Navara VL4WD 7AT 49,500.00

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia ចេញឡានថ្មី តម្លៃក្នុងស្រុកជិត ៣មុឺនដុល្លារ

[ទីផ្សារបរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Kia K8 សេរ៊ីឆ្នាំ២០២៥ ក្នុុងទីផ្សារប្រទេសកូរ៉េ​ ជាមួយតម្លៃលក់ចាប់ពី ២៨ ៥០០​ ដុល្លារ ដល់ ៣៧ ៨០០ ដុល្លារ។

រថយន្តនេះ ទទួលបានការរចនាផ្នែកខាងក្រៅថ្មីបែបស្ព័រ ដោយមានបំពាក់ដោយប៉ាណាមុខរចនាថ្មី  ចង្កៀងមុខដ៏ស្លីមរចនាថ្មីបែបបញ្ឈរប្រភេទ LED  កាងរចនាថ្មី ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ និង ១៩ អ៊ីញ និងចង្កៀងក្រោយ ប្រភេទ LED រចនាជាបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយ៖

  • ម៉ាស៊ីនសុាំង ២,៥ លីត្រ ទំហំ ៤ សុីឡាំង ប៉ុង ១ FWD ផលិតកម្លាំងបាន ១៩៥ សេះ និងកម្លាំងរមួល ២៤៨ ញ៉ូតុនម៉ែត្រ។
  • ម៉ាស៊ីនសុាំង ៣,៥ លីត្រ V6 ប៉ុង ១ FWD ផលិតកម្លាំងបាន ២៩៦ សេះ និងកម្លាំងរមួល ៣៥៩ ញ៉ូតុនម៉ែត្រ។
  • ម៉ាសុីនកូនកាត់ធ្វើការរួមគ្នារវាងម៉ាស៊ីនសុាំង ១,៦ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ២២៧ សេះ និងកម្លាំងរមួល ៣៤៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រភេទបើកបរប៉ុង ២ AWD ។

សម្រាប់ផ្នែកខាងក្នុង មានបំពាក់អេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១២,៣ អ៊ីញ ក៏ដូចជា ពោងសុវត្ថិភាពចំនួន ១០ ចំនុច និងអំពូលបំភ្លឺ LED ambient light ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Seal Evo ស៊េរីឆ្នាំ ២០២៥ សាកភ្លើងម្តងជិះបាន ៦៥០គីឡូម៉ែត្រ ឯតម្លៃចាប់ពី ២មុឺនដុល្លារឡើងទៅ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ BYD Seal Evo ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ២៤ ៥០៤ ដុល្លារឡើងទៅនៅក្នុងទីផ្សារប្រទេសចិន ។

BYD Seal Evo បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥២៣ សេះ និងកម្លាំងរមួល ៦៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨០,៦៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ២៥នាទីជាមួយបច្ចេកវិទ្យា 800v high-voltage ។ លើសពីនេះ ក៏មានជម្រើសម៉ូទ័រចំនួន ១ ជាមួយអាគុយទំហំ ទំហំ ៨០,៦៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០គីឡូម៉ែត្រ ។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 Evo ដែលបានធ្វើឲ្យប្រសើរឡើងជាងមុន រួមទាំងបានបពាក់ជាមួយចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រទំហំ ១៩អ៉ីញថ្មី ខណៈឡូហ្គោផ្នែកខាងក្រោយត្រូបបានប្តូរជា BYD វិញ ។ ខណៈនៅផ្នែកខាងក្នុងមានលក្ខណៈដូចគ្នាទៅនឹងម៉ូដែល BYD Seal ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+