ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley ចង់អភិវឌ្ឍរូបតំណាងផ្នែកខាងមុខរបស់ខ្លួនទៅជា Drone

[បរទេស] ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតរបស់អង់គ្លេស Bentley បានបញ្ចេញរូបភាពប៉ាតង់ ដែលបានបង្ហាញពីការអភិវឌ្ឍទៅលើរូបតំណាងនៅផ្នែកខាងមុខ Wing B logo ឲ្យក្លាយទៅជា Drone ដែលអាចហោះចេញ ​ក្រៅ​រថយន្តបាន។

ការអភិវឌ្ឍ Wing B logo ទៅជា Drone នេះ ជាបេសកកម្មដើម្បីស្វែងរកផ្លូវជំនួសក្នុងករណីមានការកកស្ទះចរាចរណ៍ កំណត់កន្លែងចតរថយន្ត ផ្តល់សញ្ញាសេវាសង្គ្រោះបន្ទាន់ក្នុងករណីមានគ្រោះថ្នាក់ ហើយថែមទាំងណែនាំម្ចាស់ត្រឡប់ទៅរថយន្តវិញ ដោយអាចគ្រប់គ្រងឧបករណ៍នេះពីទូរស័ព្ទ ថេប្លេត ឬកុំព្យូទ័រលើតុ ក៏ដូចជាតាមរយៈប្រព័ន្ធព័ត៌មានកម្សាន្ត ។

គួរបញ្ជាក់ផងដែរថា សម្រាប់មានព័ត៌មានលម្អិតអំពីរបៀបដែល Drone នេះ មិនទានមានគម្រោងជាក់លាក់អ្វីខ្លះដែលយីហោប្រណិតអង់គ្លេសមានសម្រាប់ការនាំយកការរចនាពិសេសនេះទៅកាន់ទីផ្សារនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Isuzu បោះទុនប្រមាណជិត ១ពាន់លានដុល្លារ ផលិតភីកអាប់អគ្គិសនីដំបូងរបស់ខ្លួននៅថៃ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Isuzu បានប្រកាសបោះទុនប្រមាណជិត ១ ពាន់លានដុល្លារ ដើម្បីផលិតរថយន្តភីកអាប់អគ្គិសនីដំបូងបស់ខ្លួនក្នុុងត្រកូល D-Max  រួមជាមួយអាគុយ ក្នុងទីផ្សារប្រទេសថៃ ដើម្បីនាំចេញទៅលក់នៅទីផ្សារអឺរ៉ុបនៅក្នុងឆ្នាំ២០២៥។

ក្រុមហ៊ុន Isuzu Motors ផ្ទាល់មានគោលបំណងប្រើប្រាស់ប្រទេសថៃជាមូលដ្ឋានសម្រាប់នាំចេញរថយន្តភីកអាប់អគ្គិសនីនេះទៅលក់ក្នុងទីផ្សារអឺរ៉ុបនៅឆ្នាំ២០២៥ ហើយបន្តទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី។ លើសពីនេះទៀត បើយោងតាមលោក Takashi Hata ប្រធានក្រុមហ៊ុន Tri Petch Isuzu ដែលជាអ្នកចែកចាយរថយន្តរបស់ Isuzu ក្នុងស្រុកថៃផ្ទាល់បាននិយាយថា​ ការវិយោគនេះនឹងចូលរួមក្នុងការលើកកម្ពស់សង្វាក់ផលិតកម្មរថយន្តអគ្គិសនី និងការប្រើប្រាស់រថយន្តរថយន្តអគ្គិសនីក្នុងស្រុកថៃផ្ទាល់ស្របតាមគោលនយោបានថ្មីដែលបានដាក់ចេញដោយរដ្ឋាភិបាល។ គួរឲដឹងថា ក្រុមហ៊ុន Isuzu Motors នឹងសាងសង់រោងចក្រផលិតអាគុយរបស់ពួកគេនៅក្នុងខេត្ត Samut Prakan ដែលទីតាំងស្ថិតនៅជិតរោងចក្រដំឡើងរថយន្តភីកអាប់នេះតែម្តង។

សម្រាប់រថយន្តភីកអាប់អគ្គិសនី D-Max BEV គឺដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ 4WD ផលិតកម្លាំងបាន ១៧៤ សេះ និងកម្លាំងរមួល ៣២៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៥៤ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។ លើសពីនេះទៅទៀត វាអាចផ្ទុកទម្ងន់បាន ១ តោន និងសមត្ថភាពអូសសណ្តោងបាន ៣,៥ តោន។

គួរបញ្ជាក់ផងថា កាលពីឆ្នាំមុន ទីផ្សាររថយន្តភីកអាប់ប្រមាណ ៧៩ មុឺនគ្រឿង ត្រូវបាននាំចេញពីប្រទេសថៃ ដែលស្មើនឹង ៧០ ភាគរយ នៃការនាំចេញរថយន្តទាំងអស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Xforce ស៊េរីថ្មីចុងក្រោយ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី ASEAN NCAP

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រថយន្ត Mitsubishi Xforce ស៊េរីឆ្នាំ ២០២៤ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអាស៊ាន ASEAN NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត Mitsubishi Xforce ស៊េរីឆ្នាំ ២០២៤ បានទទួលពិន្ទុទៅលើការ

  • ការពរអ្នកដំណើរពេញវ័យចំនួន ៣៤,៨៩/៤០ ពិន្ទុ
  • ការការពារអ្នកដំណើរវ័យក្មេង ១៧,០៣/២០ ពិន្ទុះ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ១៤,៨៥/២០ ពិន្ទុះ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ១២,៣៩/២០ ពិន្ទុះ

Mitsubishi Xforce ត្រូវបានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាពជាស្តង់ដាររួមមានពោងសុវត្ថិភាពចំនួន ៤ ដល់ ៦ ចំនុច, ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព (ABS), ប្រព័ន្ធទប់លំនឹង, ប្រព័ន្ធការរំលឹកខ្សែក្រវ៉ាត់សុវត្ថិភាព និងប្រព័ន្ធផ្តល់សញ្ញាគ្រោះថា្នក់ការពារអ្នកថ្មើរជើងជាដើម ។

រថយន្តនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីន ១,៥ លីត្រ អាចផលិតកម្លាំង ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT រួមបញ្ចូលនូវមុខងារបើកបរចំនួន ៤ គឺ Normal, Wet, Gravel និង Mud ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធរបស់ Rolls-Royce មួយនេះ ផលិតតែ ១គ្រឿងប៉ុណ្ណោះនៅលើពិភពលោក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Rolls-Royce Spectre Semaphore ផលិតតែ ១គ្រឿងប៉ណ្ណោះ គ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤ ។

រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ៥៧៧ សេះ និងកម្លាំងរមួល ៨៩៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១២០គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៤២៨ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ម៉ូដែលនេះយកឈ្មោះរបស់វាពីពណ៌ Bespoke Semaphore Yellow នៃរូបរាផ្នែកខាងក្រៅ ដោយលក្ខណៈពិសេសបែប Unique ដែលទាក់ទាញបំផុតគឺនៅលើគម្រប់ម៉ាស៊ីនដែលឲ្យឈ្មោះថា “Marbled Paint Spill” អះអាងថាវាត្រូវបានបំផុសគំនិតដោយ “ភាពឆើតឆាយក្រៅផ្លូវការនៃឆ្នេរសមុទ្រកាលីហ្វ័រញ៉ា” ដែលគូរដោយដៃចំនាយពេលដល់ទៅ ១៦០ម៉ោង ។

ផ្នែកខាងក្នុងនៃរថយន្តអគ្គិសនីនេះ គឺជាការរួមបញ្ចូលគ្នារវាងពណ៌លឿង Bespoke Lemon Yellow និង Citrine Yellow អមដោយផ្ទៃពណ៌ស Grace White និងពណ៌ប្រផេអ Slate Grey ជាមួយនឹងថ្នេដេរភ្ជាប់ពណ៌លឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រូ​បរាងថ្មីរបស់ Toyota Camry HEV ឆ្នាំ២០២៤ គ្រោងចេញលក់នៅថៃ ក្នុងខែតុលានេះ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota Thailand បានធ្វើការប្រកាសគ្រោងដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Toyota Camry HEV សេរ៊ីឆ្នាំ២០២៤ ក្នុងប្រទេសថៃផ្ទាល់ នៅដើមខែតុលា ឆ្នាំ២០២៤ នេះ ខណៈតម្លៃលក់ប្រហែលខ្ទង់ ៤៧ ​១០០ ដុល្លារ ដល់ ៥១ ៣០០ ដុល្លារ ។

គួរបញ្ចាក់ផងថា រថយន្ត Toyota Camry HEV សេរ៊ីឆ្នាំ២០២៤ របស់ប្រទេសថៃគឺទទួលបាន ៣ ជម្រើសរួមមាន HEV | HEV Premium | HEV Premium Luxury ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-Platform មានប្រវែងតួខ្លួនសរុប ៤ ៨៨៥ ម.ម ទទឹង ១ ៨៤០ ម.ម កម្ពស់ ១ ៤៤៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២៥ ម.ម ដំណើរការដោយម៉ាសុីនកូនកាត់ Toyota Hybrid System II ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ២,៥ លីត្រ ទំហំ ៤ សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបានសរុបខ្ទង់ពី ២១១ ទៅ ២៣០ សេះ ភ្ជាប់ដោយប្រអប់លេខ E-CVT ប្រភេទបើកបរប៉ុង ១ FWD​ ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានភាពស្ព័រខ្លាំងបំពាក់ជាមួយប៉ាណាមុខទំហំធំអបជាមួយចង្កៀងមុខ LED អូសកាត់ពីម្ខាងទៅម្ខាងដ៏ស្លីម និងចង្កៀងក្រោយរាងអក្សរ C ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩ អ៊ីញ និងដៃទ្វារប្រភេទ Flush-door ជាដើម។

ចំពោះផ្នែកខាងក្នុង ទទួលបានការរចនាថ្មី រួមជាមួយគ្រឿងបរិក្ខាស្តង់ដារមួយចំនួនរួមមាន កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២,៣ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay  Android Auto ឥតខ្សែ ក៏ដូចជា កន្លែងសាកថ្មឥតខ្សែ អេក្រងលើកញ្ជក់ទំហំ ១០ អ៊ីញ ដំបូលកញ្ជក់ panoramic sunroof ប្រព័ន្ធសម្លេង JBL ចំនួន ៦ ចំនុច ម៉ាស៊ីនត្រជាក់ ៣ ចំនុច ហើយកៅអីខាងក្រោយអាចបត់បែនបាន ៨ ចំនុច រួមជាមួយប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ដូចជា blind spot ហ្វ្រាំងអូតូ ប្រព័ន្ធរក្សាគន្លង និងមុុខងារផ្សេងៗទៀត។

គួរឲដឹងផងថា Toyota Camry HEV សេរ៊ីឆ្នាំ២០២៤ ត្រូវបានចេញលក់ជាផ្លូវការនៅសហរដ្ឋអាមេរិក នៅក្នុងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅប្រទេសចិននៅក្នុងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតៃវ៉ាន់នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។ ខណៈ specs របស់រថយន្តនេះនៅក្នុងប្រទេសថៃនឹងរួមបញ្ជូលគ្នារវាងប្រទេសខាងលើទាំង ៣ របស់នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Sealion 6 DM-I ឆ្នាំ ២០២៥ ប្រើ PHEV ចេញលក់នៅថៃតម្លៃអត់ដល់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD ប្រចាំនៅទីផ្សារប្រទេសថៃ បានធ្វលការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BYD Sealion 6 DM-I Super Hybrid ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ២៦ ៧០៣ ដុល្លារនៅទីផ្សាររបស់ខ្លួន ។

BYD Sealion 6 ដំណើរការដោយប្រព័ន្ធ Plug-in Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៨ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយដែលផ្តល់នៅចម្ងាយបើកបរបាន ៩៥គីឡូម៉ែត្រ ។

សម្រាប់គ្រឿងបរិក្ខាដែលមានបំពាក់ជាស្តង់ដាមានដូចជា ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ថាសកង់ស្ព័រទំហំ ១៩អ៉ីញ ទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី, កុងទ័របង្ហាញព័ត៌មានឌីជីថលទំហម ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay/Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VW ចេញឡានភីកអាប់ថ្មី តម្លៃខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត VW បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ VW Amarok ស៊េរីឆ្នាំ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៤០ ៦០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសអាហ្សង់ទីន។

ភីកអាប់ VW Amarok ឆ្នាំ២០២៥ ដំណើរការដោយ៖

  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ Turbo ទំហំ ៤ ស៊ីឡាំង។
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ Turbo V6 ផលិតកម្លាំងបាន ២៥៥ សេះ និងកម្លាំងរមួល ៥៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប៉ុង ២ 4WD ។

សម្រាប់ការរចនាផ្នែកខាងក្រៅ ទទួលបានការរចនាផ្នែកខាងមុខថ្មីមានលក្ខណៈហាប់ណែនជាងមុន ជាមួយប៉ាណាថ្មីរចនាភ្ជាប់ជាមួយចង្កៀងមុខទាំងសងខាងប្រភេទ LED ព្រមទាំងប្រើប្រាស់ថាសកង់ប្រភេទ Off-road ទំហំ ២០ អ៊ីញ រួមទាំងទទួលបានការបន្ថែមប្រវែងតួខ្លួនថ្មីពោលមានប្រវែងសរុប ៥ ៣៥០ មីលីម៉ែត្រ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័រឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ក៏ដូចជារន្ធសាកថ្ម USB ចំនួន២ កៅអីស្បែក និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

គួរបញ្ជាក់ផងថា រថយន្តភីកអាប់នេះ VW Amarok ឆ្នាំ២០២៥ កំពុងដំណើរការផលិតនៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្ម Pacheco ក្នុងប្រទេសអាហ្សង់ទីន ដែលអាចជាផលិតប្រមាណជាង ៧៤០,០០០ គ្រឿង ហើយ ៦៥ ភាគរយ នៃរថយន្តទាំងនេះនឹងត្រូវបាននាំចេញទៅលក់នៅទីផ្សារអន្តជាតិ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ផ្ទុះការលក់ឡាន Hybrid នៅឆមាសទី ១ ឆ្នាំនេះ ចំនេញដល់ទៅ ៣ពាន់លានដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានរាយការណ៍ពីប្រាក់ចំណេញប្រតិបត្តិការក្រុមជាង ៤៥០ ពាន់លានយ៉េន ស្មើនឹង ៣,០៨ ពាន់លានដុល្លារ សម្រាប់ត្រីមាសទីមួយបានបញ្ចប់ខែមិថុនានៃសារពើពន្ធ ២០២៤ ដែលជាកំណត់ត្រាថ្មីមួយ ពីការលក់រថយន្តកូនកាត់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

ប្រាក់ចំណេញប្រតិបត្តិការបានកើនឡើងប្រហែល ២០% ធៀបនឹងឆ្នាំមុន ដែលនេះជាលើកទីមួយ ដែលប្រាក់ចំណេញប្រតិបត្តិការប្រចាំត្រីមាសរបស់ក្រុមហ៊ុន Honda ទទួលបានលើសពី ២,៧៥ ពាន់លានដុល្លារ ហើយនៅឆ្នាំទីពីរជាប់ៗគ្នា ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានប្រកាសពីការកើនឡើងខ្ពស់ជាងត្រីមាសទីមួយណាៗទាំងអស់។

ក្នុងនោះ ការលក់នៅសហរដ្ឋអាមេរិករបស់ក្រុមហ៊ុន Honda ត្រូវបានគេរំពឹងថានឹងកើនឡើង ៣% ធៀបនឹងឆ្នាំមុនដល់ប្រហែល ៣៥០ ០០០ គ្រឿងក្នុងអំឡុងខែមេសាដល់ខែមិថុនា។

លទ្ធផលនេះបានបង្ហាញពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃទីផ្សារសហរដ្ឋអាមេរិកចំពោះក្រុមហ៊ុន Honda ខណៈដែលក្រុមហ៊ុននេះកំពុងតស៊ូនៅក្នុងទីផ្សារប្រទេសចិនដែលមានការប្រកួតប្រជែងខ្លាំង ដោយការលក់នៅក្នុងប្រទេសចិនបានធ្លាក់ចុះដល់ទៅ ២៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ នេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ចេញឡានថ្មី តម្លៃ ៩ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវរថយន្ត Hyundai Grand i10 Nios ប្រភេទ hatchback ៥កៅអី ក្នុងទីផ្សារប្រទេសឥណ្ឌា ជាមួយតម្លៃលក់ចាប់ពី ៩ ២៣០ ដុល្លារ ដល់ ១០ ០០០ ដុល្លារ។

សម្រាប់រថយន្តសេរ៊ីថ្មីនេះ ដំណើរការដោយម៉ាសុីនសុាំងចំណុះ ១,២ លីត្រ ទំហំ ២ សុីឡាំង ផលិតកម្លាំងបាន ៦៨ សេះ និងកម្លាំងរមួល ៩៥ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខដៃ ៥ វគ្គ និងប្រភេទបើកបរប៉ុង​ ១ វិលកង់មុខ​ ជាស្តង់ដារ។

Hyundai Grand i10 Nios មានមានប្រវែងតួខ្លួនសរុប ៣ ៨០៥ ម.ម ទទឹង ១ ៦៨០ ម.ម កម្ពស់ ១ ៥២០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៤៥០ ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅ មានភាពទាន់សម័យមានបំពាក់ជាមួយប៉ាណា និងការរន្ធខ្យល់ទំហំធំមានឡូហ្គូល Hyundai នៅចំកណ្តាលអមសងខាងដោយចង្កៀងមុខ LED និងចង្កៀងក្រោយ ប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ទំហំ ១៤ អ៊ីញ ជាដើម។

ខណៈផ្នែកខាងក្នុងមានបំពាក់វិញ ទទួលបានអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំតូច និងអេក្រង់កម្សាន្តទំហំ​ ៨ អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay រួមជាមួយប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតរួមមាន ពោងសុវត្ថិភាពចំនួន ៦ ចំនុច ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់ និងរ៉ាដាចាប់សញ្ញានៅផ្នែកខាងក្រោយរថយន្តផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទេសចិននៅតែបន្តវ៉ាដាច់ប្រទេសជប៉ុនក្នុងការនាំចេញរថយន្តបានច្រើនជាងគេក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ

[បរទេស] បើយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន បានឱ្យដឹងថា ប្រទេសចិននៅតែបន្តលើសពីប្រទេសជប៉ុនក្នុងការនាំចេញរថយន្តក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ដោយការនាំចេញរបស់ប្រទេសជប៉ុនបានធ្លាក់ចុះ ០,៣ ភាគរយ មកត្រឹមតែក្រោម ២,០២ លានគ្រឿង ។

ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តចិនបាននាំចេញរថយន្តជាង ២,៧៩ លានគ្រឿងក្នុងរយៈពេលដូចគ្នា កើនឡើង ៣១% នេះបើយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន។ ការនាំចេញរួមមានរថយន្តដឹកអ្នកដំណើរប្រហែល ២,៣៤ លានគ្រឿង និងរថយន្តពាណិជ្ជកម្មប្រហែល ៤៥៤ ០០០ គ្រឿង។

ក្នុង​ចំណោម​ការ​នាំ​ចេញ​រថយន្ត​របស់​ប្រទេស​ចិន​ក្នុង​ឆមាស​ទី​មួយ រថយន្ត​សាំង និង​ម៉ាស៊ូត​បាន​កើន​ឡើង ៣៦% ​ដល់​ជិត ២,១៩ លាន​គ្រឿង រួមទាំងការនាំចេញរថយន្តអគ្គិសនីក៏បានកើនឡើង ១៣% មានចំនួនប្រហែល ៦០៥ ០០០ គ្រឿង។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុននាំចេញរថយន្តកំពូលទាំងប្រាំក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តរបស់ចិនគឺ Chery, SAIC, Changan, Geely និង BYD ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+